ប្រតិទិនឆ្នាំ«ខ» ២០២៣-២០២៤

ប្រតិទិនព្រះសហគមន៍កាតូលិកកម្ពុជា
ឆ្នាំ «ខ» ២០២៣-២០២៤

ខែធ្នូ ឆ្នាំ «ខ» ២០២៣-២០២៤
  1. សុក្រ - បៃតង - ថ្ងៃធម្មតា 
    - សន្ដឆាល ដឺហ៊្វូកូ
  2. សៅរ៍ - បៃតង- ថ្ងៃធម្មតា
  3. ថ្ងៃអាទិត្យ - ស្វ - អាទិត្យទី០១ ក្នុងរដូវរង់ចាំ
  4. ចន្ទ - ស្វ - រដូវរង់ចាំ 
    - - សន្ដយ៉ូហាន នៅដាម៉ាសហ្សែនជាបូជាចារ្យ និងជាគ្រូបាធ្យាយនៃព្រះសហគមន៍
  5. អង្គារ - ស្វ - រដូវរង់ចាំ
  6. ពុធ - ស្វ - រដូវរង់ចាំ 
    - - សន្ដនីកូឡាស ជាអភិបាល
  7. ព្រហ - ស្វ - រដូវរង់ចាំ 
    - - សន្ដអំប្រូស ជាអភិបាល និងជាគ្រូបាធ្យានៃព្រះសហគមន៍
  8. សុក្រ - ស្វ - រដូវរង់ចាំ 
    - - បុណ្យព្រះនាងព្រហ្មចារិនីម៉ារីមិនជំពាក់បាប
  9. សៅរ៍ - ស្វ -រដូវរង់ចាំ 
    - - សន្ដយ៉ូហាន ឌីអេហ្គូ គូអូត្លាតូអាស៊ីន
  10. ថ្ងៃអាទិត្យ - ស្វ - អាទិត្យទី០២ ក្នុងរដូវរង់ចាំ
  11. ចន្ទ - ស្វ  - រដូវរង់ចាំ 
    - ស - សន្ដដាម៉ាសទី១ ជាសម្ដេចប៉ាប
  12. អង្គារ - ស្វ - រដូវរង់ចាំ 
    - - ព្រះនាងព្រហ្មចារិនីម៉ារី នៅហ្គ័រដាឡូពេ
  13. ពុធ - ស្វ - រដូវរង់ចាំ 
    - ក្រហ -  សន្ដីលូស៊ីជាព្រហ្មចារិនី និងជាមរណសាក្សី
  14. ព្រហ - ស្វ - រដូវរង់ចាំ 
    - - សន្ដយ៉ូហាននៃព្រះឈើឆ្កាង ជាបូជាចារ្យ និងជាគ្រូបាធ្យាយនៃព្រះសហគមន៍
  15. សុក្រ - ស្វ - រដូវរង់ចាំ
  16. សៅរ៍ - ស្វ - រដូវរង់ចាំ
    - ក្រហ - ជនដ៏មានសុភមង្គលទាំង៧ នៅប្រទេសថៃជាមរណសាក្សី
  17. ថ្ងៃអាទិត្យ - ផ្កាឈ - អាទិត្យទី០៣ ក្នុងរដូវរង់ចាំ
  18. ចន្ទ - ស្វ - រដូវរង់ចាំ
  19. អង្គារ - ស្វ - រដូវរង់ចាំ
  20. ពុធ - ស្វ - រដូវរង់ចាំ
  21. ព្រហ - ស្វ - រដូវរង់ចាំ 
    - - សន្ដសិលា កានីស្ស ជាបូជាចារ្យ និងជាគ្រូបាធ្យាយនៃព្រះសហគមន៍
  22. សុក្រ - ស្វ - រដូវរង់ចាំ
  23. សៅរ៍ - ស្វ - រដូវរង់ចាំ 
    - - សន្ដយ៉ូហាន នៅកាន់ទីជាបូជាចារ្យ
  24. ថ្ងៃអាទិត្យ - ស្វ - អាទិត្យទី០៤ ក្នុងរដូវរង់ចាំ
  25. ចន្ទ - - បុណ្យលើកតម្កើងព្រះយេស៊ូប្រសូត
  26. អង្គារ - ក្រហ - សន្តស្តេផានជាមរណសាក្សី
  27. ពុធ - - សន្តយ៉ូហានជាគ្រីស្តទូត
  28. ព្រហ - ក្រហ - ក្មេងដ៏ស្លូតត្រង់ជាមរណសាក្សី
  29. សុក្រ - - សប្ដាហ៍បុណ្យព្រះយេស៊ូប្រសូត 
    - - ឬសន្តថូម៉ាស បេកេតជាអភិបាល និងជាមរណសាក្សី
  30. សៅរ៍ - - សប្ដាហ៍បុណ្យព្រះយេស៊ូប្រសូត
  31. ថ្ងៃអាទិត្យ -  - អាទិត្យសប្ដាហ៍បុណ្យព្រះយេស៊ូប្រសូត
    - - បុណ្យគ្រួសារដ៏វិសុទ្ធរបស់ព្រះយេស៊ូ 
ខែមករា ឆ្នាំ «ខ» ២០២៤
  1. ចន្ទ​​​​​ - - រដូវបុណ្យព្រះយេស៊ូប្រសូត
     - - បុណ្យគោរពព្រះនាងម៉ារីជាមាតារបស់ព្រះជាម្ចាស់
  2. អង្គារ - - រដូវបុណ្យព្រះយេស៊ូប្រសូត
    - សន្ដបាស៊ីលដ៏ប្រសើរឧត្ដម និងសន្ដក្រេក័រ
  3. ពុធ - - រដូវបុណ្យព្រះយេស៊ូប្រសូត
    - ព្រះនាមដ៏វិសុទ្ធរបស់ព្រះយេស៊ូ
  4. ព្រហ - - រដូវបុណ្យព្រះយេស៊ូប្រសូត
  5. សុក្រ - - រដូវបុណ្យព្រះយេស៊ូប្រសូត
  6. សៅរ៍ - ស - រដូវបុណ្យព្រះយេស៊ុប្រសូត
    -
    សន្ដរ៉ៃម៉ុង 
  7. អាទិត្យ - - បុណ្យព្រះយេស៊ូសម្ដែងព្រះអង្គ 
  8. ចន្ទ​​​​​ - ស - រដូវបុណ្យព្រះយេស៊ូប្រសូត
    - បុណ្យព្រះអម្ចាស់យេស៊ូទទួលពិធីជ្រមុជទឹក 
  9. អង្គារ - បៃតង - ថ្ងៃធម្មតា
  10. ពុធ - បៃតង- ថ្ងៃធម្មតា
  11. ព្រហ - បៃតង - ថ្ងៃធម្មតា
  12. សុក្រ - បៃតង - ថ្ងៃធម្មតា
  13. សៅរ៍ - បៃតង - ថ្ងៃធម្មតា
    - សន្ដហ៊ីឡែរ
  14. អាទិត្យ - បៃតង - ថ្ងៃអាទិត្យទី២ ក្នុងរដូវធម្មតា
  15. ចន្ទ - បៃតង - ថ្ងៃធម្មតា
  16. អង្គារ - បៃតង - ថ្ងៃធម្មតា
  17. ពុធ - បៃតង- ថ្ងៃធម្មតា
    - - សន្ដអង់ទន ជាចៅអធិការ
  18. ព្រហ - បៃតង - ថ្ងៃធម្មតា
  19. សុក្រ - បៃតង - ថ្ងៃធម្មតា
  20. សៅរ៍ - បៃតង - ថ្ងៃធម្មតា
    -ក្រហម - សន្ដហ្វាប៊ីយ៉ាំង ឬ សន្ដសេបាស្យាំង
  21. អាទិត្យ - បៃតង - ថ្ងៃអាទិត្យទី៣ ក្នុងរដូវធម្មតា
    - ក្រហម - សន្ដីអាញេស
  22. ចន្ទ - បៃតង - ថ្ងៃធម្មតា
    - សន្ដវ៉ាំងសង់ ជាឧបដ្ឋាក
  23. អង្គារ - បៃតង - ថ្ងៃធម្មតា
  24. ពុធ - បៃតង- ថ្ងៃធម្មតា
    - - សន្ដហ្វ្រង់ស្វ័រ នៅសាល
  25. ព្រហ - បៃតង - ថ្ងៃធម្មតា
    - - សន្ដប៉ូលជាគ្រីស្ដទូត 
  26. សុក្រ - បៃតង - ថ្ងៃធម្មតា
    - - សន្ដធីម៉ូថេ និងសន្ដទីតុស
  27. សៅរ៍ - បៃតង - ថ្ងៃធម្មតា
    - សន្ដីអន់សែល មេរីស៊ី
  28. អាទិត្យ - បៃតង - ថ្ងៃអាទិត្យទី៤ ក្នុងរដូវធម្មតា
    - - សន្ដថូម៉ាស នៅអគីណូ
  29. ចន្ទ - បៃតង - ថ្ងៃធម្មតា
  30. អង្គារ - បៃតង - ថ្ងៃធម្មតា
  31. ពុធ - បៃតង- ថ្ងៃធម្មតា
    - - សន្ដយ៉ូហាន បូស្កូ
ខែកុម្ភៈ ឆ្នាំ «ខ» ២០២៤
  1. ព្រហ - បៃតង - ថ្ងៃធម្មតា
  2. សុក្រ - បៃតង - ថ្ងៃធម្មតា
    - - បុណ្យថ្វាយព្រះឱរសយេស៊ូនៅក្នុងព្រះវិហារ
  3. សៅរ៍ - បៃតង - ថ្ងៃធម្មតា
    - ក្រហម - ស - សន្ដប្លែស ជាអភិបាល និងជាមរណសាក្សី ឬ សន្ដអង់ហ្សែរជាភិបាលព្រះសហគមន៍
  4. អាទិត្យ - បៃតង - ថ្ងៃអាទិត្យទី៥ ក្នុងរដូវធម្មតា
  5. ចន្ទ - បៃតង - ថ្ងៃធម្មតា
    - ក្រហម - សន្ដីអាហ្កាថ ជាព្រហ្មចារិនី និងជាមរណសាក្សី
  6. អង្គារ - បៃតង - ថ្ងៃធម្មតា
    - ក្រហម - សន្ដប៉ូលមីគី និងសហជីវិន ជាមរណសាក្សីនៅប្រទេសជប៉ុន
  7. ពុធ - បៃតង- ថ្ងៃធម្មតា
  8. ព្រហ - បៃតង - ថ្ងៃធម្មតា
    - - សន្ដយេរ៉ូម អេមីលីយ៉ាំង ឬសន្ដយ៉ូសែហ្វីន បាគីតាជាព្រហ្មចារិនី
  9. សុក្រ - បៃតង - ថ្ងៃធម្មតា
  10. សៅរ៍ - បៃតង - ថ្ងៃធម្មតា
    - - សន្ដីស្កូឡាស្ទីក ជាព្រហ្មចារិនី
  11. អាទិត្យ - បៃតង - ថ្ងៃអាទិត្យទី៦ ក្នុងរដូវធម្មតា
    (ព្រះនាងម៉ារីនៅលួរដ៍)
  12. ចន្ទ - បៃតង - ថ្ងៃធម្មតា
  13. អង្គារ - បៃតង - ថ្ងៃធម្មតា
  14. ពុធ - ស្វ- បុណ្យរោយផេះ
    (សន្ដស៊ីរីលជាបព្វជិត និងសន្ដមេតូដជាអភិបាលព្រះសហគមន៍)
  15. ព្រហ - ស្វ - ក្រោយពិធីរោយផេះ
  16. សុក្រ - ស្វ - ក្រោយពិធីរោយផេះ
  17. សៅរ៍ - ស្វ -ក្រោយពិធីរោយផេះ
    - -
    សន្ដទាំងប្រាំពីរ ជាស្ថាបនិកក្រុមគ្រួសារបម្រើព្រះនាងម៉ារី
  18. អាទិត្យ - ស្វ - ថ្ងៃអាទិត្យទី០១ ក្នុងរដូវសែបសិបថ្ងៃ
    (សន្ដីប៊ែរណាដែត ស៊ូប៊ីរូស)
  19. ចន្ទ - ស្វ - រដូវសែសិបថ្ងៃ
  20. អង្គារ - ស្វ - រដូវសែសិបថ្ងៃ
  21. ពុធ - ស្វ-រដូវសែសិបថ្ងៃ
    - -
    សន្ដសិលា ដាមីយ៉ាំង ជាអភិបាល និងជាគ្រូបាធ្យាយ
  22. ព្រហ - ស្វ - រដូវសែសិបថ្ងៃ
    - - អាសនៈសន្ដសិលា ជាគ្រីស្ដទូត
  23. សុក្រ - ស្វ - រដូវសែសិបថ្ងៃ
    - ក្រហម - សន្ដប៉ូលីកាព ជាអភិបាល និងមរណសាក្សី
  24. សៅរ៍ - ស្វ - រដូវសែសិបថ្ងៃ
  25. អាទិត្យ - ស្វ - ថ្ងៃអាទិត្យទី០២ ក្នុងរដូវសែបសិបថ្ងៃ
  26. ចន្ទ - ស្វ - រដូវសែសិបថ្ងៃ
  27. អង្គារ - ស្វ - រដូវសែសិបថ្ងៃ
  28. ពុធ - ស្វ- រដូវសែសិបថ្ងៃ
  29. ព្រហ - ស្វ - រដូវសែសិបថ្ងៃ
ខែមីនា ឆ្នាំ «ខ» ២០២៤
  1. សុក្រ - ស្វ - រដូវសែសិបថ្ងៃ
  2. សៅរ៍ - ស្វ - រដូវសែសិបថ្ងៃ
  3. អាទិត្យ - ស្វ - ថ្ងៃអាទិត្យទី០៣ ក្នុងរដូវសែបសិបថ្ងៃ ពិធីជម្រះចិត្ដគំនិតលើកទី០១
    - ក្នុងករណីមានបងប្អូនជ្រមុជទឹកក្នុងព្រះសហគមន៍ត្រូវអានគម្ពីរដំណឹងល្អតាមយ៉ូហាន ឆ្នាំ «ក»
  4. ចន្ទ - ស្វ - រដូវសែសិបថ្ងៃ
    - សន្ដកាស៊ីមៀ
  5. អង្គារ - ស្វ - រដូវសែសិបថ្ងៃ
  6. ពុធ - ស្វ- រដូវសែសិបថ្ងៃ
  7. ព្រហ - ស្វ - រដូវសែសិបថ្ងៃ
    - សន្ដីពែរពេទុយ និងន្ដីភេលីស៊ីតា ជាមរណសាក្សី
  8. សុក្រ - ស្វ - រដូវសែសិបថ្ងៃ
    - សន្ដយ៉ូហាន គោរពព្រះជាម្ចាស់ ជាបព្វជិត
  9. សៅរ៍ - ស្វ - រដូវសែសិបថ្ងៃ
    - សន្ដីហ្វ្រង់ស៊ីស្កា ជាបព្វជិតា និងជាអ្នកក្រុងរ៉ូម
  10. អាទិត្យ - ផ្កាឈូក - ថ្ងៃអាទិត្យទី០៤ ក្នុងរដូវសែបសិបថ្ងៃ ពិធីជម្រះចិត្ដគំនិតលើកទី០២
    - ក្នុងករណីមានបងប្អូនជ្រមុជទឹកក្នុងព្រះសហគមន៍ត្រូវអានគម្ពីរដំណឹងល្អតាមយ៉ូហាន ឆ្នាំ «ក»
  11. ចន្ទ - ស្វ - រដូវសែសិបថ្ងៃ
  12. អង្គារ - ស្វ - រដូវសែសិបថ្ងៃ
  13. ពុធ - ស្វ- រដូវសែសិបថ្ងៃ
  14. ព្រហ - ស្វ - រដូវសែសិបថ្ងៃ
  15. សុក្រ - ស្វ - រដូវសែសិបថ្ងៃ
  16. សៅរ៍ - ស្វ - រដូវសែសិបថ្ងៃ
  17. អាទិត្យ - ស្វ - ថ្ងៃអាទិត្យទី០៥ ក្នុងរដូវសែបសិបថ្ងៃ ពិធីជម្រះចិត្ដគំនិតលើកទី០៣
    - ក្នុងករណីមានបងប្អូនជ្រមុជទឹកក្នុងព្រះសហគមន៍ត្រូវអានគម្ពីរដំណឹងល្អតាមយ៉ូហាន ឆ្នាំ «ក»
  18. ចន្ទ - ស្វ - រដូវសែសិបថ្ងៃ
    - សន្ដស៊ីរីល ជាអភិបាលក្រុងយេរ៉ូសាឡឹម
  19. អង្គារ - ស្វ - រដូវសែសិបថ្ងៃ
    - - សន្ដយ៉ូសែប ជាស្វាមីព្រះនាងម៉ារី
  20. ពុធ - ស្វ- រដូវសែសិបថ្ងៃ
  21. ព្រហ - ស្វ - រដូវសែសិបថ្ងៃ
  22. សុក្រ - ស្វ - រដូវសែសិបថ្ងៃ
  23. សៅរ៍ - ស្វ - រដូវសែសិបថ្ងៃ
    - សន្ដទូរីប៊ីយូ ជាអភិបាលព្រះសហគមន៍ម៉ូហ្រ្កូវេយ៉ូ
  24. អាទិត្យ - ក្រហម - បុណ្យហែស្លឹក លើកតម្កើងព្រះអម្ចាស់រងទុក្ខលំបាក
  25. ចន្ទ - ស្វ - សប្ដាហ៍ពិសិដ្ឋ
  26. អង្គារ - ស្វ - សប្ដាហ៍ពិសិដ្ឋ
  27. ពុធ - ស្វ- សប្ដាហ៍ពិសិដ្ឋ
  28. ព្រហ -  - ថ្ងៃព្រហស្បតិ៍ពិសិដ្ឋ ព្រះអម្ចាស់ជប់លៀងសាវ័ក
    - - បុណ្យប្រសិនពរលើប្រេង និងរំឭកពាក្យសច្ចារបស់លោកបូជាចារ្យ
  29. សុក្រ - ក្រហម - ថ្ងៃសុក្រពិសិដ្ឋ ព្រះអម្ចាស់សោយទិវង្គត
  30. សៅរ៍ -  - ថ្ងៃសៅរ៍ពិសិដ្ឋ (រាត្រីបុណ្យម្លងយ៉ាងឱឡារិក)
  31. អាទិត្យ -  - ថ្ងៃបុណ្យចម្លងដ៏មហាឱឡារិកបំផុត ព្រះអម្ចាស់មានព្រះជន្មរស់ឡើងវិញ
ខែមេសា ឆ្នាំ «ខ» ២០២៤
  1. ចន្ទ -  - សប្ដាហ៍បុណ្យចម្លង
  2. អង្គារ -  - សប្ដាហ៍បុណ្យចម្លង
    - សន្ដហ្វ្រង់ស្វ័រមកពីភូមិប៉ូឡា ជាឥសី
  3. ពុធ - - សប្ដាហ៍បុណ្យចម្លង
  4. ព្រហ -  - សប្ដាហ៍បុណ្យចម្លង
    - សន្ដអ៊ីស៊ីដ័រ ជាអភិបាល និងជាគ្រូបាធ្យាយនៃព្រះសហគមន៍
  5. សុក្រ -  - សប្ដាហ៍បុណ្យចម្លង
    - សន្ដវ៉ាំងសង់ ហ្វេរីយេ ជាបូជាចារ្យ
  6. សៅរ៍ -  - សប្ដាហ៍បុណ្យចម្លង
  7. អាទិត្យ -  - ថ្ងៃអាទិត្យទី០២ ក្នុងរដូវបុណ្យចម្លង
    - ថ្ងៃអាទិត្យនៃព្រះហឫទ័យមេត្ដាករុណា
    - (សន្ដយ៉ូហាន បាទីស្ដ ដឺឡាសាលជាបូជាចារ្យ)
  8. ចន្ទ - - រដូវបុណ្យចម្លង
    - បុណ្យទេវទូតជូនដំណឹង
  9. អង្គារ - - រដូវបុណ្យចម្លង
  10. ពុធ - - រដូវបុណ្យចម្លង
  11. ព្រហ - - រដូវបុណ្យចម្លង
    - ក្រហម - សន្ដស្ដានីស្លាស ជាអភិបាល និងជាមរណសាក្សី
  12. សុក្រ - - រដូវបុណ្យចម្លង
  13. សៅរ៍ - - រដូវបុណ្យចម្លង
    - បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ (មហាសង្រ្គាន្ដ)
    - ក្រហម - (សន្ដម៉ាតាំងទី១ ជាសម្ដេចប៉ាប និងជាមរណសាក្សី)
  14. អាទិត្យ -  - ថ្ងៃអាទិត្យទី០៣ ក្នុងរដូវបុណ្យចម្លង
  15. ចន្ទ - - រដូវបុណ្យចម្លង
  16. អង្គារ - - រដូវបុណ្យចម្លង
  17. ពុធ - - រដូវបុណ្យចម្លង
  18. ព្រហ - - រដូវបុណ្យចម្លង
  19. សុក្រ - - រដូវបុណ្យចម្លង
  20. សៅរ៍ - - រដូវបុណ្យចម្លង
  21. អាទិត្យ - - ថ្ងៃអាទិត្យទី០៤ ក្នុងរដូវបុណ្យចម្លង
    - (សន្ដអង់សែលម៍ ជាអភិបាល និងជាគ្រូបាធ្យាយ)
  22. ចន្ទ - - រដូវបុណ្យចម្លង
  23. អង្គារ - - រដូវបុណ្យចម្លង
    - ក្រហម - ឬសន្ដហ្សក ជាអភិបាល និងជាមរណសាក្សី ឬសន្ដអាដាលបឺត ជាអភិបាល និងជាមរណសាក្សី
  24. ពុធ - - រដូវបុណ្យចម្លង
    - ក្រហម - ឬសន្ដហ្វីដែលនៅភូមិស៊ីកម៉ារិនហ្កែនជាបូជាចារ្យ និងជាមរណសាក្សី
  25. ព្រហ - - រដូវបុណ្យចម្លង
    - ក្រហម - សន្ដម៉ាកុស ជាអ្នកនិពន្ធគម្ពីរដំណឹងល្អ
  26. សុក្រ - - រដូវបុណ្យចម្លង
  27. សៅរ៍ - - រដូវបុណ្យចម្លង
  28. អាទិត្យ -  - ថ្ងៃអាទិត្យទី០៥ ក្នុងរដូវបុណ្យចម្លង
  29. ចន្ទ - - រដូវបុណ្យចម្លង
    - សន្ដីកាតារីន នៅក្រុងស៊ីយ៉ែនជាព្រហ្មចារិនី និងជាគ្រូបាធ្យាយនៃព្រះសហគមន៍
  30. អង្គារ - - រដូវបុណ្យចម្លង
    - ឬសន្ដពីយូសទី៥ ជាសម្ដេចប៉ាប
ខែឧសភា ឆ្នាំ «ខ» ២០២៤
  1. ពុធ - - រដូវបុណ្យចម្លង
    - សន្ដយ៉ូសែបជាពលករ
  2. ព្រហ - - រដូវបុណ្យចម្លង
    - សន្ដអាថាណាស ជាអភិបាល និងជាគ្រូបាធ្យាយនៃព្រះសហគមន៍
  3. សុក្រ - - រដូវបុណ្យចម្លង
    - ក្រហម -
    សន្ដភីលីព និងសន្ដយ៉ាកុបជាគ្រីស្ដទូត
  4. សៅរ៍ - - រដូវបុណ្យចម្លង
  5. អាទិត្យ -  - ថ្ងៃអាទិត្យទី០៦ ក្នុងរដូវបុណ្យចម្លង
  6. ចន្ទ - - រដូវបុណ្យចម្លង
  7. អង្គារ - - រដូវបុណ្យចម្លង
  8. ពុធ - - រដូវបុណ្យចម្លង
  9. ព្រហ - - រដូវបុណ្យចម្លង
  10. សុក្រ - - រដូវបុណ្យចម្លង
  11. សៅរ៍ - - រដូវបុណ្យចម្លង
  12. អាទិត្យ -  - បុណ្យព្រះអម្ចាស់យាងឡើងស្ថានបរមសុខ
  13. ចន្ទ - - រដូវបុណ្យចម្លង
    - ឬព្រះនាងម៉ារីជាព្រហ្មចារិនី នៅហ្វាទីម៉ា
  14. អង្គារ - - រដូវបុណ្យចម្លង
    - ក្រហម - សន្ដម៉ាធីយ៉ាស ជាគ្រីស្ដទូត
  15. ពុធ - - រដូវបុណ្យចម្លង
  16. ព្រហ - - រដូវបុណ្យចម្លង
  17. សុក្រ - - រដូវបុណ្យចម្លង
  18. សៅរ៍ - - រដូវបុណ្យចម្លង
    - ក្រហម - ឬសន្ដយ៉ូហានទី១ ជាសម្ដេចប៉ាប និងជាមរណសាក្សី
  19. អាទិត្យ - ក្រហម - បុណ្យលើកតម្កើងព្រះវិញ្ញាណយាងមក
    - អាទិត្យទី០៧ ក្នុងរដូវធម្មតា
  20. ចន្ទ - បៃតង - រដូវធម្មតា
    - បុណ្យព្រះនាងម៉ារីជាព្រះមាតាព្រះសហគមន៍
    - សន្ដប៊ែរណាដាំង នៅស៊ីយែនជាបូជាចារ្យ
  21. អង្គារ - បៃតង - រដូវធម្មតា
    - ឬសន្ដគ្រីស្ដូហ្វ័រ ម៉ាហ្គាលែន ជាបូជាចារ្យ និងជាសហការី ជាមរណសាក្សី
  22. ពុធ - បៃតង - រដូវធម្មតា
    - ឬសន្ដីរីតា នៅកាស៊ីយ៉ាជាបព្វជិតា
  23. ព្រហ - បៃតង - រដូវធម្មតា
  24. សុក្រ - បៃតង - រដូវធម្មតា
  25. សៅរ៍ - បៃតង - រដូវធម្មតា
    - ឬសន្ដប៊ែត៍ ឬសន្ដហ្រ្គេក័រទី៧ ឬសន្ដីម៉ារី ម៉ាដាឡានៃគ្រួសារប៉ាស៊ី
  26. អាទិត្យ -  - បុណ្យលើកតម្កើងព្រះត្រៃឯក
    - អាទិត្យទី០៨ ក្នុងរដូវធម្មតា
  27. ចន្ទ - បៃតង - រដូវធម្មតា
    - ឬសន្ដអូគូស្ដាំង នៅកាន់បេរីជាអភិបាលព្រះសហគមន៍
  28. អង្គារ - បៃតង - រដូវធម្មតា
  29. ពុធ - បៃតង - រដូវធម្មតា
    - ឬសន្ដប៉ូលទី០៦ ជាសម្ដេចប៉ាប
  30. ព្រហ - បៃតង - រដូវធម្មតា
  31. សុក្រ - បៃតង - រដូវធម្មតា
    -   - ការសួរសុខទុក្ខរបស់ព្រះនាងព្រហ្មចារិនីម៉ារី
ខែមិថុនា ឆ្នាំ «ខ» ២០២៤
  1. សៅរ៍ - បៃតង - រដូវធម្មតា
    - ក្រហម - សន្ដយូស្ដាំង ជាមរណសាក្សី
  2. អាទិត្យ -  - បុណ្យព្រះកាយ និងព្រះលោហិតដ៏វិសុទ្ធបំផុតរបស់ព្រះគ្រីស្ដ
    - អាទិត្យទី០៩ ក្នុងរដូវធម្មតា
  3. ចន្ទ - បៃតង - រដូវធម្មតា
    - ក្រហម - សន្ដឆាលល្វង់ហ្គា និងសហជីវិន ជាមរណសាក្សីនៅយូហ្កាន់ដា
  4. អង្គារ - បៃតង - រដូវធម្មតា
  5. ពុធ - បៃតង - រដូវធម្មតា
    - ក្រហ - សន្ដបូនីហ្វាស ជាអភិបាលព្រះសហគមន៍ និងជាមរណសាក្សី
  6. ព្រហ - បៃតង - រដូវធម្មតា
    - - ឬសន្ដណ័រប៊ែរ ជាអភិបាល
  7. សុក្រ - បៃតង - រដូវធម្មតា
    - - បុណ្យព្រះហឫទ័យមេត្ដាករុណារបស់ព្រះយេស៊ូ (បុណ្យព្រះបេះដូចដ៏និម្មលរបស់ព្រះយេស៊ូ)
  8. សៅរ៍ - បៃតង - រដូវធម្មតា
    - - បុណ្យព្រះបេះដូងដ៏និម្មលរបស់ព្រះនាងព្រហ្មចារិនីម៉ារី
  9. អាទិត្យ - បៃតង - អាទិត្យទី១០ ក្នុងរដូវធម្មតា
  10. ចន្ទ - បៃតង - រដូវធម្មតា
  11. អង្គារ - បៃតង - រដូវធម្មតា
    - ក្រហម - សន្ដបារណាបាស ជាគ្រីស្ដទូត
  12. ពុធ - បៃតង - រដូវធម្មតា
  13. ព្រហ - បៃតង - រដូវធម្មតា
    - - សន្ដអន់តន នៅប៉ាឌួ ជាបូជាចារ្យ និងជាគ្រូបាធ្យាយនៃព្រះសហគមន៍
  14. សុក្រ - បៃតង - រដូវធម្មតា
  15. សៅរ៍ - បៃតង - រដូវធម្មតា
  16. អាទិត្យ - បៃតង - អាទិត្យទី១១ ក្នុងរដូវធម្មតា
  17. ចន្ទ - បៃតង - រដូវធម្មតា
  18. អង្គារ - បៃតង - រដូវធម្មតា
  19. ពុធ - បៃតង - រដូវធម្មតា
    - - ឬសន្ដរ៉ូមូអាល ជាចៅអធិការ
  20. ព្រហ - បៃតង - រដូវធម្មតា
  21. សុក្រ - បៃតង - រដូវធម្មតា
    - - សន្ដលូអ៊ីស ហ្គូនហ្សាក ជាបព្វជិត
  22. សៅរ៍ - បៃតង - រដូវធម្មតា
    - - ក្រហម - ឬសន្ដប៉ូឡាំង នៅណុល ជាអភិបាល ឬសន្ដយ៉ូហាន ហ្វីសែរ ជាអភិបាល និងសន្ដថូម៉ាស ម៉ូរ ជាមរណសាក្សី
  23. អាទិត្យ - បៃតង - អាទិត្យទី១២ ក្នុងរដូវធម្មតា
  24. ចន្ទ - បៃតង - រដូវធម្មតា
    - - កំណើតសន្ដយ៉ូហានបាទីស្ដ
  25. អង្គារ - បៃតង - រដូវធម្មតា
  26. ពុធ - បៃតង - រដូវធម្មតា
  27. ព្រហ - បៃតង - រដូវធម្មតា
    - - ឬសន្ដស៊ីរិល នៅក្រុងអាឡិចសង់ឌ្រី ជាអភិបាល និងជាគ្រូបាធ្យាយនៃព្រះសហគមន៍
  28. សុក្រ - បៃតង - រដូវធម្មតា
    - ក្រហម - សន្ដអ៊ីរេណេ ជាអភិបាល និងជាមរណសាក្សី
  29. សៅរ៍ - បៃតង - រដូវធម្មតា
    - ក្រហម - សន្ដសិលា និងសន្ដប៉ូល ជាគ្រីស្ដទូត
  30. អាទិត្យ - បៃតង - អាទិត្យទី១៣ ក្នុងរដូវធម្មតា
ខែកក្កដា ឆ្នាំ «ខ» ២០២៤
  1. ចន្ទ - បៃតង - រដូវធម្មតា
  2. អង្គារ - បៃតង - រដូវធម្មតា
  3. ពុធ - បៃតង - រដូវធម្មតា
    - ក្រហម - សន្ដថូម៉ាស ជាគ្រីស្ដទូត
  4. ព្រហ - បៃតង - រដូវធម្មតា
    - - ឬសន្ដីអេលីសាបិត នៅព័រទុយហ្គាល
  5. សុក្រ - បៃតង - រដូវធម្មតា
    - - ឬសន្ដអន់ទន ម៉ារីសក្ការីយ៉ា ជាបូជាចារ្យ
  6. សៅរ៍ - បៃតង - រដូវធម្មតា
    - ក្រហម - ឬសន្ដីម៉ារី កូរ៉ែតទី ជាព្រហ្មចារិនី និងជាមរណសាក្សី
  7. អាទិត្យ - បៃតង - អាទិត្យទី១៤ ក្នុងរដូវធម្មតា
  8. ចន្ទ - បៃតង - រដូវធម្មតា
  9. អង្គារ - បៃតង - រដូវធម្មតា
    - ក្រហម - ឬសន្ដអូហ្គូស្ទីន ហ្សាវរុងជាបូជាចារ្យ និងជាសហជីវិន ជាមរណសាក្សី
  10. ពុធ - បៃតង - រដូវធម្មតា
  11. ព្រហ - បៃតង - រដូវធម្មតា
    - - សន្ដបេណេឌិក ជាចៅអធិការ
  12. សុក្រ - បៃតង - រដូវធម្មតា
  13. សៅរ៍ - បៃតង - រដូវធម្មតា
    - - ឬសន្ដហង្សរី
  14. អាទិត្យ - បៃតង - អាទិត្យទី១៥ ក្នុងរដូវធម្មតា
  15. ចន្ទ - បៃតង - រដូវធម្មតា
    - - សន្ដបូណាវិនទួរ ជាអភិបាល និងជាគ្រូបាធ្យាយនៃព្រះសហគមន៍
  16. អង្គារ - បៃតង - រដូវធម្មតា
    - - ឬព្រះនាងម៉ារី នៅភ្នំការមែល
  17. ពុធ - បៃតង - រដូវធម្មតា
  18. ព្រហ - បៃតង - រដូវធម្មតា
  19. សុក្រ - បៃតង - រដូវធម្មតា
  20. សៅរ៍ - បៃតង - រដូវធម្មតា
    - ក្រហម - ឬសន្ដអាប៉ូលីណែរ ជាអភិបាល និងជាមរណសាក្សី
  21. អាទិត្យ - បៃតង - អាទិត្យទី១៦ ក្នុងរដូវធម្មតា
  22. ចន្ទ - បៃតង - រដូវធម្មតា
    - - សន្ដីម៉ារីម៉ាដាឡា
  23. អង្គារ - បៃតង - រដូវធម្មតា
    - - ឬសន្ដីប្រ៊ីហ្សីត ជាបព្វជិតា
  24. ពុធ - បៃតង - រដូវធម្មតា
    - - ឬសន្ដសាបែល ម៉ាកឃ្លូវជាបូជាចារ្យ
  25. ព្រហ - បៃតង - រដូវធម្មតា
    - ក្រហម - សន្ដយ៉ាកុបជាគ្រីស្ដទូត
  26. សុក្រ - បៃតង - រដូវធម្មតា
    - - សន្ដីហាណ្ណា និងសន្ដយ៉ូហានគីម ជាមាតាបិតារបស់ព្រះនាងម៉ារី
  27. សៅរ៍ - បៃតង - រដូវធម្មតា
  28. អាទិត្យ - បៃតង - អាទិត្យទី១៧ ក្នុងរដូវធម្មតា
  29. ចន្ទ - បៃតង - រដូវធម្មតា
    - - សន្ដីម៉ាថា សន្ដីម៉ារី និងសន្ដឡាសារ
  30. អង្គារ - បៃតង - រដូវធម្មតា
    - - ឬសន្ដសិលា គ្រីសូឡូក ជាអភិបាល និងជាគ្រូបាធ្យាយនៃព្រះសហគមន៍
  31. ពុធ - បៃតង - រដូវធម្មតា
    - - សន្ដអ៊ីញ៉ាស នៅឡូយ៉ូឡា ជាបូជាចារ្យ
ខែសីហា ឆ្នាំ «ខ» ២០២៤
  1. ព្រហ - បៃតង - រដូវធម្មតា
    - - សន្ដអាលហ្វុង សូម៉ារី នៅលីកូរី ជាអភិបាល និងជាគ្រូបាធ្យាយនៃព្រះសហគមន៍
  2. សុក្រ - បៃតង - រដូវធម្មតា
    - - សន្តអឺសែប និងសន្តសិលា ហ្សូលីយ៉ាំងអេម៉ា
  3. សៅរ៍ - បៃតង - រដូវធម្មតា
  4. អាទិត្យ - បៃតង - អាទិត្យទី១៨ ក្នុងរដូវធម្មតា
    (សន្តយ៉ូហាន ម៉ារីវីយ៉ាណែ)
  5. ចន្ទ - បៃតង - រដូវធម្មតា
    - - ឬពិធីរំឭកបុណ្យឆ្លងព្រះវិហារសន្តីម៉ារី
  6. អង្គារ - បៃតង - រដូវធម្មតា
    - - បុណ្យលើកតម្កើងព្រះយេស៊ូបញ្ចេញរស្មីពណ្ណរាយ
  7. ពុធ - បៃតង - រដូវធម្មតា
    - - សន្តស៊ីស្តទី២ និងឧបដ្ឋាកបួននាក់ ឬសន្តកាយេតាំង
  8. ព្រហ - បៃតង - រដូវធម្មតា
    - - សន្តដូមីនីកូជាបូជាចារ្យ
  9. សុក្រ - បៃតង - រដូវធម្មតា
    - ក្រហម - ឬសន្ដីតេរេសា បេណេឌិកនៃព្រះឈើឆ្កាង ជាព្រហ្មចារិនី និងជាមរណសាក្សី
  10. សៅរ៍ - បៃតង - រដូវធម្មតា
    - ក្រហម - សន្តឡូរង់ជាឧបដ្ឋាក និងជាមរណសាក្សី
  11. អាទិត្យ - បៃតង - អាទិត្យទី១៩ ក្នុងរដូវធម្មតា
  12. ចន្ទ - បៃតង - រដូវធម្មតា
    - - ឬសន្តីយ៉ូហាណា ហ្រ្វង់ស្វ័រ
  13. អង្គារ - បៃតង - រដូវធម្មតា
    - - ឬសន្តប៉ុងស្យាង និងសន្តហ៊ីប៉ូលិត
  14. ពុធ - បៃតង - រដូវធម្មតា
    - ក្រហម - សន្តម៉ាស៊ីមីលីយុំាងកូលបេ ជាបូជាចារ្យ និងជាមរណសាក្សី
  15. ព្រហ - បៃតង - រដូវធម្មតា
    - - ព្រះជាម្ចាស់លើកព្រះនាងម៉ារីឡើងស្ថានបរមសុខ
  16. សុក្រ - បៃតង - រដូវធម្មតា
    - - ឬសន្តស្ទេផាននៅប្រទេសហុងគ្រី
  17. សៅរ៍ - បៃតង - រដូវធម្មតា
  18. អាទិត្យ - បៃតង - អាទិត្យទី២០ ក្នុងរដូវធម្មតា
  19. ចន្ទ - បៃតង - រដូវធម្មតា
    - - ឬសន្តយ៉ូហានអឺដ
  20. អង្គារ - បៃតង - រដូវធម្មតា
    - - សន្តប៊ែរណា ជាចៅអធិការ និងជាគ្រូបាធ្យាយនៃព្រះសហគមន៍
  21. ពុធ - បៃតង - រដូវធម្មតា
    - - សន្តពីយ៉ូទី១០
  22. ព្រហ - បៃតង - រដូវធម្មតា
    - - ព្រះនាងម៉ារីជាព្រះមហាក្សត្រីយានី
  23. សុក្រ - បៃតង - រដូវធម្មតា
    - - ឬសន្តីរ៉ូសានៅក្រុងលីម៉ា
  24. សៅរ៍ - បៃតង - រដូវធម្មតា
    - ក្រហម - សន្តបាថូឡូមេ ជាគ្រីស្ដទូត
  25. អាទិត្យ - បៃតង - អាទិត្យទី២១ ក្នុងរដូវធម្មតា
  26. ចន្ទ - បៃតង - រដូវធម្មតា
  27. អង្គារ - បៃតង - រដូវធម្មតា
    - - សន្ដីម៉ូនិក
  28. ពុធ - បៃតង - រដូវធម្មតា
    - - សន្តអូគូស្តាំង
  29. ព្រហ - បៃតង - រដូវធម្មតា
    - ក្រហម - ទុក្ខលំបាករបស់សន្តយ៉ូហានបាទីស្ដ
  30. សុក្រ - បៃតង - រដូវធម្មតា
  31. សៅរ៍ - បៃតង - រដូវធម្មតា
ខែកញ្ញា ឆ្នាំ «ខ» ២០២៤
  1. អាទិត្យ - បៃតង - អាទិត្យទី២២ ក្នុងរដូវធម្មតា
  2. ចន្ទ - បៃតង - រដូវធម្មតា
  3. អង្គារ - បៃតង - រដូវធម្មតា
    - - សន្តក្រេគ័រដ៏ប្រសើរឧត្តម ជាសម្ដេចប៉ាប និងជាគ្រូបាធ្យាយនៃព្រះសហគមន៍
  4. ពុធ - បៃតង - រដូវធម្មតា
  5. ព្រហ - បៃតង - រដូវធម្មតា
    - - សន្តីតេរេសា​​នៅកាល់គុតា ជាព្រហ្មចារិនី និងជាអ្នកបង្កើតក្រុមគ្រួសារសាសនទូតមេត្ដាករុណា
  6. សុក្រ - បៃតង - រដូវធម្មតា
  7. សៅរ៍ - បៃតង - រដូវធម្មតា
  8. អាទិត្យ - បៃតង - អាទិត្យទី២៣ ក្នុងរដូវធម្មតា
    (ថ្ងៃកំណើតព្រះនាងព្រហ្មចារិនីម៉ារី)
  9. ចន្ទ - បៃតង - រដូវធម្មតា
    - - ឬសន្តសិលា ក្លាវេ
  10. អង្គារ - បៃតង - រដូវធម្មតា
  11. ពុធ - បៃតង - រដូវធម្មតា
  12. ព្រហ - បៃតង - រដូវធម្មតា
    - - ឬព្រះនាមដ៏វិសុទ្ធរបស់ព្រះនាងម៉ារី
  13. សុក្រ - បៃតង - រដូវធម្មតា
    - - សន្តយ៉ូហានគ្រីសូស្តូម ជាអភិបាល និងជាគ្រូបាធ្យាយនៃព្រះសហគមន៍
  14. សៅរ៍ - បៃតង - រដូវធម្មតា
    - ក្រហម - បុណ្យលើកតម្កើងព្រះឈើឆ្កាងដ៏វិសុទ្ធ
  15. អាទិត្យ - បៃតង - អាទិត្យទី២៤ ក្នុងរដូវធម្មតា
    (ព្រះនាងម៉ារីរងទុក្ខលំបាក)
  16. ចន្ទ - បៃតង - រដូវធម្មតា
    - ក្រហម - សន្តគ័រណី ជាសម្ដេចប៉ាប និងសន្តស៊ីព្រីយុំាង ជាអភិបាលព្រះសហគមន៍ និងជាមរណសាក្សី
  17. អង្គារ - បៃតង - រដូវធម្មតា
    - - ឬសន្តរ៉ូបែរ បេឡាម៉ាំង ជាអភិបាល និងជាគ្រូបាធ្យាយនៃព្រះសហគមន៍
  18. ពុធ - បៃតង - រដូវធម្មតា
  19. ព្រហ - បៃតង - រដូវធម្មតា
    - ក្រហម - សន្តហ្សង់វីយេជាអភិបាល និងជាមរណសាក្សី
  20. សុក្រ - បៃតង - រដូវធម្មតា
    - ក្រហម
    សន្តអន់ដ្រេគីម ថេហ្គុន ជាបូជាចារ្យ និងសន្តប៉ូល ជុងហាសាង ព្រមទាំងសហជីវិនជាមរណសាក្សីនៅកូរ
  21. សៅរ៍ - បៃតង - រដូវធម្មតា
    - ក្រហម - សន្តម៉ាថាយជាគ្រីស្តទូត និងជាអ្នកនិពន្ធគម្ពីរដំណឹងល្អ
  22. អាទិត្យ - បៃតង - អាទិត្យទី២៥ ក្នុងរដូវធម្មតា
  23. ចន្ទ - បៃតង - រដូវធម្មតា
    - - សន្តពីយ៉ូជាបូជាចារ្យ នៅក្រុងពៀត្រេលជីណា
  24. អង្គារ - បៃតង - រដូវធម្មតា
  25. ពុធ - បៃតង - រដូវធម្មតា
  26. ព្រហ - បៃតង - រដូវធម្មតា
    - ក្រហម - សន្តកូស្មា និងសន្តដាម៉ីយុាំង ជាមរណសាក្សី
  27. សុក្រ - បៃតង - រដូវធម្មតា
    - - សន្តវុាំងសង់ នៅប៉ូលជាបូជាចារ្យ
  28. សៅរ៍ - បៃតង - រដូវធម្មតា
    - ក្រហម - សន្តវិនហ្សេសឡាយជាមរណសាក្សី ឬសន្តឡូរ៉ង់ រូអ៊ីស និងសហការីជាមរណសាក្សី
  29. អាទិត្យ - បៃតង - អាទិត្យទី២៦ ក្នុងរដូវធម្មតា
    (សន្តមីកាអែល កាព្រីអែល និងរ៉ាហ្វា​អែលជាអគ្គទេវទូត)
  30. ចន្ទ - បៃតង - រដូវធម្មតា
    - - សន្ដយេរ៉ូមជាបូជាចារ្យ និងជាគ្រូបាធ្យាយនៃព្រះសហគមន៍
ខែតុលា ឆ្នាំ «ខ» ២០២៤
  1. អង្គារ - បៃតង - រដូវធម្មតា
    - - សន្តីតេរេសានៃព្រះកុមារយេស៊ូ ជាព្រហ្មចារិនី និងជាគ្រូបាធ្យាយនៃព្រះសហគមន៍
  2. ពុធ - បៃតង - រដូវធម្មតា
    - ស្វាយ - បុណ្យឧទ្ទិសដល់មរណបុគ្គលទាំងឡាយ (ភ្ជុំបិណ្ឌ)
  3. ព្រហ - បៃតង - រដូវធម្មតា
  4. សុក្រ - បៃតង - រដូវធម្មតា
    - - សន្តហ្វ្រង់ស៊ីស្កូ នៅក្រុងអាស៊ីស៊ី ជាបព្វជិត

  5. សៅរ៍ - បៃតង - រដូវធម្មតា
  6. អាទិត្យ - បៃតង - អាទិត្យទី២៧ ក្នុងរដូវធម្មតា
  7. ចន្ទ - បៃតង - រដូវធម្មតា
    - - ព្រះនាងព្រហ្មចារិម៉ារី តាមមាលា
  8. អង្គារ - បៃតង - រដូវធម្មតា
  9. ពុធ - បៃតង - រដូវធម្មតា
    - ក្រហម -
    សន្តឌីនីស និងសហការី
    - - ឬសន្តយ៉ូហាន លេអូណាឌី
  10. ព្រហ - បៃតង - រដូវធម្មតា
  11. សុក្រ - បៃតង - រដូវធម្មតា
    - - ឬសន្តយ៉ូហានទី២៣ជាសម្តេចប៉ាប

  12. សៅរ៍ - បៃតង - រដូវធម្មតា
  13. អាទិត្យ - បៃតង - អាទិត្យទី២៨ ក្នុងរដូវធម្មតា
  14. ចន្ទ - បៃតង - រដូវធម្មតា
    - ក្រហម - សន្ដកាលីទូសជាសម្ដេចប៉ាប និងជាមរណសាក្យី
  15. អង្គារ - បៃតង - រដូវធម្មតា
    - - សន្តតេរេសានៃព្រះយេស៊ូជាព្រហ្មចារិនី
  16. ពុធ - បៃតង - រដូវធម្មតា
    - - ឬសន្ដីហេដវីគ ជាបព្វជិតា ឬសន្ដីម៉ាការីត ម៉ារី អាឡាកុក ជាព្រហ្មចារិនី
  17. ព្រហ - បៃតង - រដូវធម្មតា
    - ក្រហម - សន្តអ៊ីញ៉ាសនៅក្រុងអន់ទីយ៉ូកជាអភិបាល ជាមរណសាក្សី
  18. សុក្រ - បៃតង - រដូវធម្មតា
    - ក្រហម
    សន្តលូកា អ្នកនិពន្ធគម្ពីរដំណឹងល្អ
  19. សៅរ៍ - បៃតង - រដូវធម្មតា
    - ក្រហម - ឬសន្ដយ៉ូហាន ដឺប្រេប៊ីហ្វ និងសន្ដអ៊ីសាកយ៉ូក ជាបូជាចារ្យ និងសហជីវិន ជាមរណសាក្សី ឬសន្ដប៉ូលនៃព្រះឈើឆ្កាងជាបូជាចារ្យ
  20. អាទិត្យ - បៃតង - អាទិត្យទី២៩ ក្នុងរដូវធម្មតា
    [ថ្ងៃអាទិត្យនៃការប្រកាសដំណឹងល្អ]
  21. ចន្ទ - បៃតង - រដូវធម្មតា
  22. អង្គារ - បៃតង - រដូវធម្មតា
    - - ឬសន្តយ៉ូហានប៉ូលទី២ ជាសម្ដេចប៉ាប
  23. ពុធ - បៃតង - រដូវធម្មតា
    - - ឬសន្ដយ៉ូហាន នៅកាពីស្រ្ដាណូ ជាបូជាចារ្យ
  24. ព្រហ - បៃតង - រដូវធម្មតា
    - - សន្តអន់តូនី ម៉ារីក្លារេ ជាអភិបាលព្រះសហគមន៍
  25. សុក្រ - បៃតង - រដូវធម្មតា
  26. សៅរ៍ - បៃតង - រដូវធម្មតា
  27. អាទិត្យ - បៃតង - អាទិត្យទី៣០ ក្នុងរដូវធម្មតា
  28. ចន្ទ - បៃតង - រដូវធម្មតា
    - ក្រហម - សន្ដស៊ីម៉ូន និងសន្ដយូដា ជាគ្រីស្ដទូត
  29. អង្គារ - បៃតង - រដូវធម្មតា
  30. ពុធ - បៃតង - រដូវធម្មតា
  31. ព្រហ - បៃតង - រដូវធម្មតា
ខែវិច្ឆិកា ឆ្នាំ «ខ» ២០២៤
  1. សុក្រ - បៃតង - រដូវធម្មតា
    - - បុណ្យគោរពសន្ដបុគ្គលទាំងឡាយ

  2. សៅរ៍ - បៃតង - រដូវធម្មតា
  3. អាទិត្យ - បៃតង - អាទិត្យទី៣១ ក្នុងរដូវធម្មតា
  4. ចន្ទ - បៃតង - រដូវធម្មតា
    - - សន្ដហ្សាល បូរ៉ូមេ ជាអភិបាល
  5. អង្គារ - បៃតង - រដូវធម្មតា
  6. ពុធ - បៃតង - រដូវធម្មតា
  7. ព្រហ - បៃតង - រដូវធម្មតា
  8. សុក្រ - បៃតង - រដូវធម្មតា
  9. សៅរ៍ - បៃតង - រដូវធម្មតា
    - - បុណ្យរម្លឹកថ្ងៃឆ្លងព្រះវិហារបាស៊ីលីកាឡាតេរ៉ង់ នៅទីក្រុងរ៉ូម
  10. អាទិត្យ - បៃតង - អាទិត្យទី៣២ ក្នុងរដូវធម្មតា
  11. ចន្ទ - បៃតង - រដូវធម្មតា
    - - សន្ដម៉ាតាំងនៅក្រុងទួរ ជាអភិបាល
  12. អង្គារ - បៃតង - រដូវធម្មតា
    - ក្រហម - សន្ដយ៉ូសាផាត ជាអភិបាលព្រះសហគមន៍ និងជាមរណសាក្សី
  13. ពុធ - បៃតង - រដូវធម្មតា
  14. ព្រហ - បៃតង - រដូវធម្មតា
  15. សុក្រ - បៃតង - រដូវធម្មតា
    - - ឬសន្ដអាល់ប៊ែរ ជាជនដ៏ប្រសើរឧត្ដមជាអភិបាល និងជាគ្រូបាធ្យាយនៃព្រះសហគមន៍
  16. សៅរ៍ - បៃតង - រដូវធម្មតា
    - - ឬសន្ដីម៉ាការីតា នៅស្កុតឡែន ឬសន្ដហ្សេទ្រូដ ជាព្រហ្មចារិនី
  17. អាទិត្យ - បៃតង - អាទិត្យទី៣៣ ក្នុងរដូវធម្មតា
  18. ចន្ទ - បៃតង - រដូវធម្មតា
    - - ឬបុណ្យរម្លឹកថ្ងៃឆ្លងព្រះវិហារបាស៊ីលីកាសន្ដសិលា និងសន្ដប៉ូលជាគ្រីស្ដទូត
  19. អង្គារ - បៃតង - រដូវធម្មតា
  20. ពុធ - បៃតង - រដូវធម្មតា
  21. ព្រហ - បៃតង - រដូវធម្មតា
    - - បុណ្យថ្វាយទារិកាព្រហ្មចារិនីម៉ារីនៅក្នុងព្រះវិហារ
  22. សុក្រ - បៃតង - រដូវធម្មតា
    - ក្រហម - សន្ដីសេស៊ី ជាព្រហ្មចារិនី និងជាមរណសាក្សី
  23. សៅរ៍ - បៃតង - រដូវធម្មតា
    - - ឬសន្ដក្លេម៉ង់ទី១ ជាសម្ដេចប៉ាប និងជាមរណសាក្សី ឬសន្ដកូឡូមបង់ជាចៅអធិការ
  24. អាទិត្យ - - អាទិត្យទី៣៤ ក្នុងរដូវធម្មតា
    បុណ្យព្រះអម្ចាស់យេស៊ូគ្រីស្ដជាព្រះមហាក្សត្រនៃពិភពលោក
  25. ចន្ទ - បៃតង - រដូវធម្មតា
    - ក្រហម - ឬសន្ដីកាតេរីន នៅអាឡិចសង់ឌ្រី ជាព្រហ្មចារិនី និងជាមរណសាក្សី
  26. អង្គារ - បៃតង - រដូវធម្មតា
  27. ពុធ - បៃតង - រដូវធម្មតា
  28. ព្រហ - បៃតង - រដូវធម្មតា
  29. សុក្រ - បៃតង - រដូវធម្មតា
  30. សៅរ៍ - បៃតង - រដូវធម្មតា
    - ក្រហម - សន្ដអន់ដ្រេ ជាគ្រីស្ដទូត
ប្រតិទិនទាំងអស់

សេចក្តីផ្តើម

បងប្អូនជាទីស្រឡាញ់!

«ព្រះសហគមន៍ជាមាតាដ៏វិសុទ្ធរបស់យើងយល់ឃើញថា​ មានភារកិច្ចលើកតម្កើងកិច្ចសង្គ្រោះដែលព្រះគ្រីស្ត​ជា​ព្រះស្វាមីបានសម្រេច ដោយចាត់ចែងពិធីនឹករឭកដ៏សក្តារៈតាមថ្ងៃកំណត់តៗមកក្នុង​អំឡុង​ពេល​ពេញ​មួយ​ឆ្នាំ។ ក្នុងអំឡុងពេលពេញមួយឆ្នាំ ព្រះសហគមន៍លាតព្រឹត្តិការណ៍ដ៏អស្ចារ្យ​ដែលព្រះ​គ្រីស្តបានសម្រេច គឺ​តាំង​ពី​ព្រះ​យេស៊ូប្រសូតជាមនុស្ស រហូតដល់ព្រះបិតាលើកព្រះអង្គឡើង និងរហូតដល់បុណ្យថ្ងៃទីហាសិប ហើយ​រហូត​ដល់​ថ្ងៃ​ព្រះ​អម្ចាស់យាងមកយ៉ាងរុងរឿង តាមសេចក្តីរង់ចាំដ៏សែនសុខសាន្តរបស់យើង។
ដោយលើកតម្កើងព្រឹត្តិ​ការណ៍​ដ៏អស្ចារ្យរបស់ព្រះគ្រីស្តដែលរំដោះយើ​ង​បែបនេះ ព្រះសហគមន៍​ក៏បើក​ទ្រព្យ​ដ៏​មាន​តម្លៃនៃអនុភាព និងនៃគុណបុណ្យព្រះអម្ចាស់របស់ខ្លួនឱ្យ​គ្រីស្តបរិស័ទ។ ធ្វើដូច្នេះ ព្រឹត្តិការណ៍ដ៏​អស្ចារ្យ​ទាំង​នោះ​ហាក់​ដូចជាមានវត្តមានតាមពេលវេលាជាបន្តបន្ទាប់​ ហើយ​គ្រីស្តបរិស័ទអាចភ្ជាប់នឹង​ព្រឹត្តិការណ៍ដ៏​អស្ចារ្យ​ទាំង​នោះ និង​បានពោរពេញដោយព្រះហឫទ័យប្រណីសន្តោសរបស់ព្រះជាម្ចាស់​ដែល​សង្គ្រោះគេ។ ព្រះសហគមន៍អប់រំគ្រីស្តបរិស័ទតាមរដូវផ្សេងៗក្នុងអំឡុងពេលពេញមួយឆ្នាំ​ដោយ​នាំ​ឱ្យគេប្រព្រឹត្ត​តាម​វិន័យបញ្ជូន​បន្ត​ពីដើមមក គឺឱ្យគេធ្វើ​សកម្មភាពផ្សេងៗទាំងខាងវិញ្ញាណផង ទាំងខាងរូបកាយផង។ ព្រះសហគមន៍​បង្រៀន​គេនាំឱ្យគេអធិដ្ឋាន និងឱ្យ​គេ​ប្រែ​ចិត្ត​គំនិត ហើយប្រព្រឹត្តកិច្ចការតាមមេ​ត្តាករុណាទៀត​ផង។» (Sacrosanctum Concilium #១០២ និង#១០៥)។

  1. រដូវបុណ្យព្រះយេស៊ូប្រសូត
  2. រដូវបុណ្យចម្លង
  3. រដូវធម្មតា
  4. បុណ្យផ្សេងៗប្រចាំឆ្នាំ
  5. អត្ថបទព្រះគម្ពីរពេញមួយឆ្នាំ

១. បុណ្យព្រះយេស៊ូប្រសូត

ទោះបីក្នុងគម្ពីរគ្មានកំណត់ថ្ងៃព្រះយេស៊ូប្រសូតក៏ដោយ ក៏ព្រះសហគមន៍សន្មតយកថ្ងៃទី២៥ ខែធ្នូ ធ្វើជាថ្ងៃខួបនៃកំណើតព្រះអង្គ ពីព្រោះនៅផ្នែកខាងជើងនៃផែនដី ចាប់ពីថ្ងៃ២៥ ធ្នូទៅ ពេលថ្ងៃកាន់តែមានរយៈពេលវែងបន្តិចម្តងៗ។ អ្នកស្រុកនៅមជ្ឈិមបូព៌ា និងអឺរ៉ុបពីដើម យកថ្ងៃនោះធ្វើបុណ្យយ៉ាងឱឡារិកខាងសាសនារបស់ពួកគេ ដើម្បីគោរពព្រះអាទិត្យដែលចាប់ពីថ្ងៃ២៥ ខែមិថុនា បំភ្លឺខ្លីទៅៗដូចស្លាប់ និងថារស់ឡើងវិញពីថ្ងៃទី២៥ ខែធ្នូ។ គ្រីស្តបរិស័ទក៏លើកថ្ងៃនោះមកគោរពព្រះគ្រីស្តទុកជាពន្លឺនៃពិភពលោក ដូចជាថ្ងៃរះឡើងដែរ។ គ្រីស្តបរិស័ទនាំគ្នាប្រកាសជំនឿថា ព្រះជាម្ចាស់ចាត់ព្រះបុត្រាមកប្រសូតជាមនុស្សដូចយើង ដើម្បីរួមសាមគ្គី និងរួមវាសនាជាមួយមនុស្សយើង។

១.១ រដូវអបអរសាទរ ឬរដូវរង់ចាំព្រះអម្ចាស់យេស៊ូយាងមក

រយៈពេល៤ អាទិត្យមុនបុណ្យព្រះយេស៊ូប្រសូត ព្រះសហគមន៍ចាត់ចែង «រដូវរង់ចាំ» ឬ«រដូវអបអរសាទរព្រះគ្រីស្តយាងមក» ដែលក្នុងភាសាឡាតាំងគឺពាក្យ «Adventus» ដើម្បីដាស់តឿនគ្រីស្តបរិស័ទឱ្យទទួលព្រះគ្រីស្តដែលកំពុងយាងមកសព្វថ្ងៃ។ យោងតាមជំនឿគ្រីស្តសាសនា ព្រះគ្រីស្តយាងមកជាបីលើក៖

  • ព្រះអង្គបានយាងមកកាលពី២០០០ឆ្នាំមុនក្នុងសាច់ឈាម គឺក្នុងភាពទន់ខ្សោយដូចមនុស្សយើង។
  • ព្រះអង្គកំពុងតែយាងមកនៅថ្ងៃនេះ តាមរយៈអគ្គសញ្ញានៃព្រះសហគមន៍។
  • ព្រះអង្គនឹងយាងមកនៅគ្រាចុងក្រោយបំផុតនៃពេលវេលាប្រកបដោយសិរីរុងរឿង គឺជាអវសានកាលនៃពិភពលោក។

ឆ្នាំនេះអាទិត្យទី១ នៃរដូវរង់ចាំត្រូវនឹង ថ្ងៃអាទិត្យ ទី០៣ ខែធ្នូ ឆ្នាំ២០២៣ ដែលជាថ្ងៃចូលឆ្នាំថ្មីនៃពិធីបុណ្យគ្រីស្តសាសនា។

១.២ បុណ្យព្រះយេស៊ូប្រសូត

បុណ្យព្រះយេស៊ូប្រសូតឆ្នាំនេះត្រូវនឹង ថ្ងៃចន្ទ ទី២៥ ខែធ្នូ ឆ្នាំ២០២៣

១.៣ រដូវបុណ្យព្រះយេស៊ូប្រសូត

ពីថ្ងៃទី២៦ ខែធ្នូទៅ ចាប់ផ្តើមរដូវបុណ្យព្រះយេស៊ូប្រសូត ដែលមានរយៈពេលពីរ។ ក្នុងរយៈពេលនេះមានប្រារព្ធ បុណ្យលើកតម្កើងព្រះរាជវង្សបុណ្យគ្រួសារដ៏វិសុទ្ធរបស់ព្រះយេស៊ូ បុណ្យព្រះយេស៊ូសម្តែងព្រះអង្គ និងបុណ្យព្រះអម្ចាស់យេស៊ូទទួលពិធីជ្រមុជទឹក។​ ឆ្នាំនេះ រដូវបុណ្យព្រះយេស៊ូប្រសូតបន្តរហូតដល់ ថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤

២. បុណ្យចម្លង

ជាបុណ្យលើកតម្កើងព្រះអម្ចាស់យេស៊ូដែលត្រូវគេឆ្កាង សោយទិវង្គត និងមានព្រះជន្មរស់ឡើងវិញដ៏រុងរឿងពីចំណោមមនុស្សស្លាប់នៅថ្ងៃទី៣ ហៅថា «ព្រឹត្តិការណ៍ដ៏អស្ចារ្យនៃបុណ្យចម្លង»។ បុណ្យចម្លងជាបុណ្យកំពូលលើបុណ្យនានាទាំងអស់នៃគ្រីស្តសាសនា។ ព្រះសហគមន៍កំណត់ថ្ងៃប្រារព្ធបុណ្យចម្លងតាមប្រពៃណីជនជាតិអ៊ីស្រាអែល គឺចាប់ពីពេលថ្ងៃ និងយប់ស្មើគ្នាក្នុងរដូវប្រាំង ត្រូវនឹងថ្ងៃអាទិត្យទីមួយក្រោយថ្ងៃព្រះចន្ទពេញបូណ៌មី គឺចន្លោះថ្ងៃទី២៣ ខែមីនា ដល់ថ្ងៃទី២៥ ខែមេសា។

២.១ រដូវសែសិបថ្ងៃ

មុនបុណ្យចម្លង ព្រះសហគមន៍តម្រូវឱ្យគ្រីស្តបរិស័ទរៀបចំខ្លួនទាំងខាងវិញ្ញាណ និងខាងរូបកាយអស់រយៈពេល៤០ថ្ងៃ ដែលហៅថា «រដូវសែសិបថ្ងៃ»។ ក្នុងរដូវនេះ យើងជាគ្រីស្តបរិស័ទយកចិត្តទុកដាក់ស្តាប់ព្រះបន្ទូល និងអធិដ្ឋានច្រើនជាងធម្មតាដើម្បីពង្រឹងជំនឿរបស់ខ្លួន។ យើងក៏យកចិត្តទុកដាក់តម(អាហារ ឬអ្វីៗដែលនាំឱ្យយើងជាទាសករនៃអំពើបាប និងព្រះក្លែងក្លាយ) ព្រមទាំងចែកទានដល់បងប្អូនដែលខ្វះខាតផងដែរ។ រដូវសែសិបថ្ងៃនៅឆ្នាំនេះមាន៦អាទិត្យកន្លះ ចាប់ពី ថ្ងៃពុធ ទី១៤ ខែកុម្ភៈ (បុណ្យរោយផេះ) រហូតដល់ ថ្ងៃពុធពិសិដ្ឋ ទី២៧ ខែមីនា ឆ្នាំ២០២៤

២.២ ត្រៃទិវានៃបុណ្យចម្លង

ត្រៃទិវានៃបុណ្យចម្លងឆ្នាំនេះត្រូវនឹង៖

  • ថ្ងៃព្រហស្បតិ៍ពិសិដ្ឋ បុណ្យព្រះអម្ចាស់ជប់លៀងក្រុមសាវ័ក ត្រូវនឹងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤។
  • ថ្ងៃសុក្រពិសិដ្ឋ បុណ្យព្រះអម្ចាស់សោយទិវង្គត ត្រូវនឹងថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤។
  • ថ្ងៃសៅរ៍ពិសិដ្ឋ ត្រូវនឹងថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤។
  • ថ្ងៃអាទិត្យបុណ្យចម្លងលើកតម្កើងព្រះអម្ចាស់មានព្រះជន្មរស់ឡើងវិញ ត្រូវនឹងថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤។
២.៣ រដូវបុណ្យចម្លង

ក្រោយបុណ្យចម្លង ព្រះសហគមន៍ទុកពេលយ៉ាងយូរគឺ ៥០ថ្ងៃ ដែលយើងហៅថា «រដូវបុណ្យចម្លង» ដើម្បីឱ្យគ្រីស្តបរិស័ទនឹករំពឹងអំពីអត្ថន័យនៃបុណ្យចម្លងរបស់ព្រះយេស៊ូគ្រីស្តដែលមានព្រះជន្មរស់ឡើងវិញដ៏រុងរឿង ជាអគ្គសញ្ញានៃការសង្រ្គោះសម្រាប់មនុស្សលោក។ រយៈពេលនោះ គ្រីស្តបរិស័ទយើងនាំគ្នានឹកសញ្ជឹងអំពីព្រះគ្រីស្តដែលគង់នៅជាមួយយើងតាមរបៀបប្លែកពីមុន ហើយដែលណែនាំព្រះសហគមន៍តាមព្រះវិញ្ញាណដ៏វិសុទ្ធ។ «ថ្ងៃបុណ្យព្រះវិញ្ញាណយាងមក» ឬ«បុណ្យថ្ងៃទីហាសិប» គឺជាថ្ងៃចុងក្រោយនៃ «រដូវបុណ្យចម្លង»។ រដូវបុណ្យចម្លងឆ្នាំនេះចាប់ផ្តើមពី ថ្ងៃទី០១ ខែមេសា រហូតដល់ ថ្ងៃទី១៩ ខែឧសភា ២០២៤

៣. រដូវធម្មតា

រដូវធម្មតាប្រចាំឆ្នាំ គឺជារដូវក្រៅពីរដូវពិសេសដូចជា រដូវអបអរសាទរ រដូវបុណ្យព្រះយេស៊ូប្រសូត រដូវសែសិបថ្ងៃ រដូវបុណ្យចម្លង។ រដូវនេះមានចំនួន៣៤អាទិត្យក្នុងរយៈពេលពេញមួយឆ្នាំ។ រដូវធម្មតាចែកចេញជា២ភាគ៖

  • ភាគទី១៖ ក្រោយបុណ្យព្រះយេស៊ូទទួលពិធីជ្រមុជទឹក រហូតដល់រដូវសែសិបថ្ងៃ (មានពី ៤ ដល់ ៩ អាទិត្យ)។
  • ភាគទី២៖ ក្រោយបុណ្យព្រះវិញ្ញាណយាងមក រហូតដល់រដូវអបអរសាទរព្រះគ្រីស្តយាងមក (មានពី ២៥ ដល់ ៣០ អាទិត្យ)។

រដូវធម្មតា សំដៅលើពេលវេលាដែលព្រះសហគមន៍ជាមាតា ចង់នាំគ្រីស្តបរិស័ទយើងឱ្យប្រុងស្មារតីក្នុងជីវិតធម្មតាប្រចាំថ្ងៃ ដោយខិតខំស្វែងរកព្រះជាម្ចាស់ និងយកតម្រាប់តាមព្រះអង្គជាព្រះត្រៃឯក ដោយខិតខំអធិដ្ឋានក្នុងអង្គព្រះវិញ្ញាណដ៏វិសុទ្ធ និងចង់ឈ្វេងយល់នូវហេតុការណ៍ និងទីសម្គាល់ផ្សេងៗដែលព្រះជាម្ចាស់ធ្វើការនៅក្នុងជីវិតប្រចាំថ្ងៃរបស់យើងម្នាក់ៗ នៅក្នុងព្រះសហគមន៍ និងនៅក្នុងសង្គមនាសម័យនេះផងដែរ។

«“ព្រះសហគមន៍ធ្វើបូជនីយេសក៍ដោយត្រូវគេបៀតបៀនធ្វើបាបក្នុងលោកនេះ និង​ដោយ​មាន​ព្រះជាម្ចាស់​លួង​លោមផង” (សន្តអូគូស្តាំង) ទាំងប្រកាសថា ព្រះអម្ចាស់សោយ​ទិវង្គត​នៅលើ​ឈើឆ្កាង គឺ​ប្រកាស​សេចក្តីនេះរហូត ដល់ពេលព្រះអង្គយាងមក (១ករ ១១,២៦)។ ឫទ្ធានុភាពរបស់ព្រះអម្ចាស់ ដែលមានព្រះជន្មរស់ឡើងវិញដ៏រុងរឿង ជាកម្លាំងរបស់ព្រះសហគមន៍ដើម្បីឱ្យព្រះ​សហគមន៍​មានចិត្តអត់ធ្មត់ខន្តី និងចិត្តស្រឡាញ់អាចពុះពារ​ទុក្ខលំបាក និងឧបសគ្គនានា មកពី​ខាង​ក្នុង​ផង និង​មក​ពី​ខាងក្រៅផង។ ព្រះសហគមន៍អាចសម្តែងយ៉ាងស្មោះ នៅកណ្តាលចំណោមមនុស្សលោក អំពី​គម្រោង​ការ​ដ៏​អស្ចារ្យ​របស់ព្រះអម្ចាស់ ដែលយើងមិនទាន់ស្គាល់យ៉ាងច្បាស់នៅឡើយ រហូតដល់ថ្ងៃគម្រោងការ​ដ៏អស្ចារ្យនេះ​លេច​ធ្លោ​ក្នុងពន្លឺយ៉ាងច្បាស់។‌‌
ដូច្នេះ ជំនាន់ចុងក្រោយបំផុតមកដល់យើងហើយ (១ករ ១០,១១)។ ពិភពលោក​ប្រែជា​ថ្មីរួច​ជា​ស្រេច​ដោយសារ​ព្រះគ្រីស្ត។ តាំងពីពេលឥឡូវនេះ ការប្រែជាថ្មីនោះកើតជារូបរាង​ជាមុន​យ៉ាងពិត​ប្រាកដ​តាម​របៀប​ម្យ៉ាង​ គឺថា ទោះបីព្រះសហគមន៍​មិន​ទាន់វិសុទ្ធពេញ​លក្ខណៈ​នៅឡើយក្តី ក៏ព្រះ​សហគមន៍​នៅ​លើ​ផែនដីនេះតែង​ខ្លួន​ដោយ​ភាពវិសុទ្ធដ៏​ពិត​ប្រាកដដែរ។ ប៉ុន្តែ ព្រះសហគមន៍​កំពុង​ធ្វើបូជនីយេសក៍ ទម្រាំ​ដល់​ពេល​ព្រះជាម្ចាស់​នឹង​ប្រតិស្ឋានមេឃថ្មី និងផែនដីថ្មីប្រកបដោយសេចក្តីសុចរិត (២សល ៣,១៣)។ ហេតុនេះ ទាំងអគ្គសញ្ញា​របស់​ព្រះ​សហគមន៍​ក្តី ទាំង​រចនាសម្ពន្ធរបស់ខ្លួនក្តីក៏មានលក្ខណៈមិន​ទៀង​ទាត់​របស់​លោកីយ៍ ដែលចេះតែ​កន្លង​ផុតទៅ​ដែ​រ។ ព្រះសហគមន៍​រស់នៅក្នុងចំណោមសត្វលោក‌​ដែល​កំពុង​តែស្រែកថ្ងូរ​ និង​ឈឺចុកចាប់ដូច​ស្ត្រី​ដែល​ហៀប​នឹង​សម្រាលកូន ទាំង​ទន្ទឹងរង់ចាំសិរីរុងរឿង​នៃបុត្រ​ធីតា​របស់ព្រះជាម្ចាស់ (រម ៨,១៩-២២)។» (Lumen Gentium #០៨ និង#៤៨)។

«ឱ ព្រះជាម្ចាស់ជាព្រះបិតាដ៏មានឫទ្ធានុភាពសព្វប្រការ ! គឺដោយព្រះគ្រីស្ត ជាមួយព្រះគ្រីស្ត និងក្នុងអង្គព្រះគ្រីស្ត រួមជាមួយព្រះវិញ្ញាណដ៏វិសុទ្ធផង បានជាយើងខ្ញុំ សូមលើកត​ម្កេីងសិរីរុងរឿងរបស់ព្រះអង្គអស់កល្បជាអង្វែងតរៀងទៅ អាម៉ែន!»។

៤. ពិធីបុណ្យផ្សេងៗប្រចាំឆ្នាំ

៤.១ ថ្ងៃអាទិត្យជាអាទិភាព

«ព្រះសហគមន៍លើកតម្កើងព្រឹត្តិការណ៍ដ៏អស្ចារ្យនៃបុណ្យចម្លង រៀងរាល់ថ្ងៃទី ៨​ ដែលយើងតែងហៅយ៉ាងត្រឹម​ត្រូវថា ”ថ្ងៃរបស់ព្រះអម្ចាស់” ព្រោះជាថ្ងៃព្រះគ្រីស្តមានព្រះជន្មរស់ឡើងវិញដ៏រុងរឿង តាមក្រុម​គ្រីស្តទូតបានបញ្ជូនបន្តមក។ នៅ​ថ្ងៃអាទិត្យនោះ គ្រីស្តបរិស័ទត្រូវតែជួបជុំគ្នា ដោយស្តាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់​ និងចូលរួម​ថ្វាយ​ពិធី​អរព្រះគុណ។ គ្រីស្តបរិស័ទនាំគា្ននឹករឭកដល់ព្រះអម្ចាស់យេស៊ូរងទុក្ខលំបាក និងមានព្រះជន្មរស់ឡើងវិញដ៏រុងរឿង។ គ្រីស្តបរិស័ទក៏​អរ​ព្រះគុណព្រះបិតាដែល “បានប្រោសគេឱ្យកើតជាថ្មី ដោយប្រោសឱ្យព្រះយេស៊ូគ្រីស្តមានព្រះជន្មរស់ឡើងវិញដ៏រុងរឿង។ ដូច្នេះ យើងមានសេចក្តីសង្ឃឹមដែលមិនចេះសាប​សូន្យឡើយ” (១​សល ១,៣)។ ហេតុនេះហើយ បានជាថ្ងៃរបស់ព្រះអម្ចាស់ ជាថ្ងៃធ្វើពិធីគោរពថ្វាយបង្គំដ៏សំខាន់ជាងគេ។ ត្រូវ​ដាស់តឿនឱ្យគ្រីស្តបរិស័ទគោរព​ថ្ងៃរបស់​ព្រះ​អម្ចាស់ ដើម្បី​ឱ្យ​ទៅជាថ្ងៃប្រកប​ដោយ​អំណរសប្បាយ និងសម្រាកពីការងារ។ បុណ្យឯទៀតៗទាំងអស់គ្មាន​អាទិភាព​លើថ្ងៃអាទិត្យ​ទេ លើកលែងតែបុណ្យយ៉ាងឱឡារិកបំផុត ពីព្រោះថ្ងៃអាទិត្យពិតជាគ្រឹះ​ និងជា​ស្នូលនៃពិធី​គោរពប្រណិប័តន៍​ប្រចាំ​ឆ្នាំ​ទាំងមូល។» (Sacrosanctum Concilium #១០៦)។

ដូច្នេះហើយ យើងជាគ្រីស្តបរិស័ទត្រូវតែចូលរួមអភិបូជាជាមួយគ្រីស្តបរិស័ទឯទៀតៗជារៀងរាល់ថ្ងៃអាទិត្យ ដើម្បីរួបរួមគ្នាជាព្រះកាយព្រះគ្រីស្ត។ គ្រីស្តបរិស័ទគឺជាអ្នកដែលរួមស្លាប់រួមរស់ជាមួយព្រះយេស៊ូ និងដើរតាមព្រះយេស៊ូដោយធ្វើជាសាក្សីអំពីព្រះអង្គក្នុងលោកនេះនៅគ្រប់ទីកន្លែងដែលខ្លួនរស់នៅ។

៤.២ ពិធីគោរពសន្តបុគ្គលប្រចាំឆ្នាំ

«ព្រះដ៏វិសុទ្ធ! ព្រះដ៏វិសុទ្ធ! ព្រះដ៏វិសុទ្ធ! ព្រះអង្គជាម្ចាស់នៃពិភពទាំងមូល…»
«ឱព្រះជាម្ចាស់អើយ! មានតែព្រះអង្គទេជាព្រះដ៏វិសុទ្ធ!…»

ព្រះជាម្ចាស់ខុសប្លែកពីសត្វលោកទាំងឡាយ ព្រះអង្គជាប្រភពនៃជីវិតគ្រប់យ៉ាង ព្រះអង្គជាពន្លឺ គ្មានភាពងងឹតក្នុងព្រះអង្គឡើយ ព្រះអង្គគ្មានសៅហ្មងទាល់តែសោះ ព្រះជាម្ចាស់ប្រកបដោយព្រះហឫទ័យមេត្តាករុណាយ៉ាងក្រៃលែង ហួសពីការស្មានរបស់មនុស្ស។ ដោយមនុស្សយើង យកអ្វីក្នុងលោកនេះមកប្រៀបផ្ទឹមនឹងព្រះជាម្ចាស់ពុំបាន ហេតុដូច្នេះហើយ ទើបក្នុងព្រះគម្ពីរមានចែងថា “ព្រះអង្គជាព្រះដ៏វិសុទ្ធ” ឬ “ព្រះអង្គជាព្រះវិញ្ញាណ” ឬ “ព្រះអង្គគង់នៅស្ថានបរមសុខ”ជាដើម។ល។
អ្វីៗដែលជាប់ទាក់ទងជាមួយ “ព្រះដ៏វិសុទ្ធ” នោះ ក៏ត្រឡប់ទៅជាវិសុទ្ធដែរ។ ឧបមាថា យើងជា “ប្រជារាស្ត្រដ៏វិសុទ្ធ” មានន័យថា ជាប្រជារាស្ត្ររបស់ព្រះអង្គ។ “ព្រះសហគមន៍ដ៏វិសុទ្ធ” ជាក្រុមអស់អ្នកបាបដែលព្រះជាម្ចាស់ត្រាស់ហៅ។ល។ គ្រីស្តទូតប៉ូលធ្លាប់ហៅគ្រីស្តបរិស័ទថា “ជនដ៏វិសុទ្ធ” ព្រោះព្រះគ្រីស្តបានប្រោសគេឱ្យទៅជាបុត្រធីតារបស់ព្រះជាម្ចាស់។

ពិតមែនហើយ យើងជាគ្រីស្តបរិស័ទ ជឿសង្ឃឹមលើព្រះជាម្ចាស់តែមួយព្រះអង្គគត់ដែលសង្គ្រោះយើង ដោយសារព្រះយេស៊ូគ្រីស្តជាព្រះបុត្រាព្រះអង្គ។ ក្រៅពីព្រះយេស៊ូគ្មាននរណាម្នាក់អាចសង្គ្រោះមនុស្សបានទាល់តែសោះ ដ្បិត“នៅក្រោមមេឃ ព្រះជាម្ចាស់មិនបានប្រទាននាមណាមួយ ផ្សេងទៀតមក ដើម្បីសង្គ្រោះយើងឡើយ” (កក ៤,១២)។

សន្តបុគ្គល មិនមែនជាវីរបុរសទេ សន្តបុគ្គលគ្រាន់តែបណ្តោយឱ្យឫទ្ធានុភាពរបស់ព្រះគ្រីស្តបង្កើតផលល្អក្នុងខ្លួនគាត់ ដូចសន្តប៉ូលចែងថា៖ “មិនមែនខ្ញុំទេដែលរស់ គឺព្រះគ្រីស្តទេតើ ដែលមានព្រះជន្មរស់នៅក្នុងខ្ញុំ” (កាឡ ២, ២០)។ ក្នុងចំណោមសន្តបុគ្គល ដែលព្រះសហគមន៍ទទួលស្គាល់នោះ មានចាស់ មានក្មេង មានបុរស មានស្ត្រី មានអ្នកមាន មានអ្នកក្រ មានគ្រីស្តបរិស័ទធម្មតា មានគ្រីស្តបរិស័ទបំពេញមុខងារពិសេសក្នុងព្រះសហគមន៍ មានលោកគង្វាល មានបព្វជិត មានអ្នកមានគ្រួសារ មានអ្នកចេះដឹង មានមនុស្សល្ងង់ មានព្រះមហាក្សត្រ មានរាស្ត្រសាមញ្ញធម្មតា ។ល។ តែសន្តបុគ្គលទាំងនោះបានរួមរស់ជាមួយព្រះគ្រីស្តយ៉ាងស្និទ្ធស្នាល ហើយបានបង្ហាញនូវអំណោយទានគ្រប់បែបយ៉ាងរបស់ព្រះគ្រីស្ត។

គ្រីស្តបរិស័ទកាតូលិកជឿថា ព្រះសហគមន៍ជាមហាគ្រួសារដ៏ធំមួយ ដែលមានសមាជិកកំពុងរស់នៅក្នុងលោកនេះនៅឡើយ ហើយក៏មានសមាជិករស់នៅជាមួយព្រះគ្រីស្តឯស្ថានបរមសុខដែរ។ បងប្អូនទាំងនេះ ក៏អាចជួយគ្នាទៅវិញទៅមកបាន។ សន្តបុគ្គលប្រៀបបាននឹងបងៗ ដែលបានដល់ត្រើយរួចហើយ គាត់នៅរួមជាមួយព្រះគ្រីស្ត អង្វរព្រះបិតាឱ្យយើង។ ក្នុងធម៌ប្រកាសជំនឿ យើងតែងប្រកាសថា “ខ្ញុំជឿសហភាពរវាងជនដ៏វិសុទ្ធទាំងឡាយ” គឺថា គ្រីស្តបរិស័ទទាំងនៅលើផែនដី ទាំងនៅស្ថានបរមសុខអាចជួយអង្វរព្រះជាម្ចាស់ឱ្យគ្នាទៅវិញទៅមក។

«ក្នុងអំឡុងពេលពេញមួយឆ្នាំ ព្រះសហគមន៍ក៏គោរពព្រះនាងម៉ារីជាព្រះមាតារបស់ព្រះអម្ចាស់ ដោយមាន​សេចក្តី​ស្រឡាញ់​យ៉ាងពិសេសចំពោះ​ព្រះនាង ព្រោះព្រះនាងភ្ជាប់ជាមួយបុត្រ​របស់នាង​ក្នុង​កិច្ច​សង្រ្គោះ​របស់​បុត្រ​នោះ ដោយ​ចំណង​ដែលមិនអាចស្រាយ​បាន។ ពេលព្រះសហគមន៍សម្លឹងមើលព្រះនាងម៉ារី ព្រះសហគមន៍​សរសើរ និង​លើកតម្កើងផលដ៏ប្រសើរជាង​គេ​បំផុត​របស់​ព្រះគ្រីស្តដែលរំដោះមនុស្សលោក។ ម្យ៉ាងទៀត ពេល​ព្រះ​សហគមន៍​សម្លឹងមើល​ព្រះនាង ព្រះសហគមន៍​ក៏​នឹក​រំពឹង​គិត​ដោយ​អំណរហាក់ដូចជាសម្លឹង​មើល​ក្នុងរូបដ៏និមល​បំផុត​នោះនូវអ្វីៗ​ដែល​ខ្លួនប្រាថ្នាចង់បាន ហើយ​សង្ឃឹម​ថា នឹងបាន​ទាំង​ស្រុងដូចព្រះ​នាង​ដែរ។
តាំងពីដើមរៀងមក ព្រះសហគមន៍ក៏បញ្ចូលថ្ងៃនឹករឭកមរណសក្សី និងសន្តបុគ្គលផ្សេងៗទៀតក្នុងចំណោមពិធីបុណ្យប្រចាំឆ្នាំ។ ព្រះជាម្ចាស់ប្រកបដោយព្រះហឫទ័យប្រណីសន្តោស​ជាច្រើន​យ៉ាង​ ព្រះអង្គបានលើក​សន្ត​បុគ្គលទាំងនោះឱ្យបាន​ពេញ​លក្ខណៈ និងឱ្យបានទទួល​ការសង្រ្គោះអស់កល្ប​ជានិច្ច​រួច​ហើយ។ សន្តបុគ្គល​ទាំង​នោះ​នាំ​គា្ន​ច្រៀងបទលើក​តម្កើង​ដ៏ពេញលក្ខណៈថ្វាយព្រះជាម្ចាស់នៅស្ថានបរមសុខ ព្រម​ទាំង​ជួយ​អង្វរ​ព្រះអង្គឱ្យយើង។
ពេលព្រះ​សហគមន៍​ធ្វើពិធី​នឹក​ថ្ងៃខួប​នៃ​កំណើត​របស់សន្តបុគ្គល​នៅ​ស្ថាន​បរមសុខ​នោះ ព្រះសហគមន៍ក៏ប្រកាស​ព្រឹត្តិការណ៍​ដ៏អស្ចារ្យនៃបុណ្យចម្លង គឺសន្តបុគ្គលទាំងនោះរងទុក្ខលំបាករួម​ជាមួយ​ព្រះគ្រីស្ត ហើយគេក៏បានទ​ទួល​សិរីរុង​រឿង​រួម​ជា​មួយព្រះគ្រីស្តដែរ។ ព្រះសហគមន៍ក៏បង្ហាញសន្តបុគ្គលទុកជាគំរូ​ឱ្យ​គ្រីស្ត​បរិស័ទ​យកតម្រាប់តាម គឺ​គំរូ​ដែលទាក់​ទាញ​គ្រីស្តបរិស័ទទាំងអស់ទៅរកព្រះបិតាដោយសារព្រះគ្រីស្ត។ អំពើ​ល្អ​របស់​សន្តបុគ្គល​ទាំង​នោះ​នៅពេលគាត់រស់នៅ ក៏ធ្វើ​ឱ្យព្រះ​ជាម្ចាស់នឹងប្រទានពរដល់ព្រះសហគមន៍ទៀតផង។» (Sacrosantum Concilium #១០៣ និង#១០៤)។

៤.៣ ក្បួនពិធីគោរពសន្តបុគ្គលទាំងនោះមាន៖
  • បុណ្យឱឡារិក (Solemnity) គឺជាបុណ្យដែលព្រះសហគមន៍ចាត់ចែងដោយខានពុំបាន សូម្បីថ្ងៃប្រារព្ធពិធីនោះចំថ្ងៃអាទិត្យក៏ដោយដូចជា បុណ្យគោរពព្រះយេស៊ូ បុណ្យគោរពព្រះនាងម៉ារី បុណ្យគោរពសន្តយ៉ូហាន បាទីស្ត បុណ្យគោរពសន្តសិលា និងសន្តប៉ូលជាដើម។ ក្នុងប្រតិទិននេះ យើងសរសេរថ្ងៃបុណ្យឱឡារិកទាំងនោះជាអក្សរពណ៌ ក្រហមក្រាស់
  • បុណ្យគោរព (Feast) គឺជាថ្ងៃគោរពសន្តបុគ្គល ដែលមានសារសំខាន់ក្នុងព្រះសហគមន៍ ដូចជាបុណ្យគោរពគ្រីស្តទូត បុណ្យគោរពអ្នកនិពន្ធគម្ពីរជាដើម។ តាមធម្មតាត្រូវអានអត្ថបទព្រះគម្ពីរពិសេសដែលភ្ជាប់នឹងបុណ្យថ្ងៃនោះ។ ក្នុងប្រតិទិននេះ យើងសរសេរថ្ងៃបុណ្យគោរពទាំងនោះជាអក្សរពណ៌ ខ្មៅក្រាស់
  • បុណ្យរម្លឹកដោយចាំបាច់ (Obligatory Memorial) គឺជាថ្ងៃរម្លឹកដល់សន្តបុគ្គលចាំបាច់។ ក្នុងអភិបូជាគ្រីស្តបរិស័ទនឹកដល់សន្តបុគ្គលនោះ ដោយអានជីវប្រវត្តិយ៉ាងខ្លីរបស់គាត់ ឬសេចក្តីដែលគាត់បាននិពន្ធ ហើយយើងអង្វរព្រះជាម្ចាស់រួមជាមួយគាត់ដែរ។ ក្នុងប្រតិទិននេះ យើងសរសេរថ្ងៃបុណ្យរម្លឹកសន្តបុគ្គលដោយចាំបាច់នោះជាអក្សរពណ៌ ខ្មៅត្រង់។
  • បុណ្យរម្លឹកដោយជ្រើសរើស (Optional Memorial) គឺជាថ្ងៃរម្លឹកដល់សន្តបុគ្គលដោយសេរីតាមជម្រើស។ ចំពោះសន្តបុគ្គលខ្លះគ្មានចែងអ្វីសោះ គឺគ្រីស្តបរិស័ទដែលស្រឡាញ់សន្តបុគ្គលនោះអាចធ្វើពិធីគោរពគាត់ និងអង្វរព្រះជាម្ចាស់តាមរយៈគាត់ដែរ តែគ្មានការបង្គាប់បញ្ជាឱ្យព្រះសហគមន៍ទាំងមូលគោរពទេ។ ក្នុងប្រតិទិននេះ យើងសរសេរថ្ងៃបុណ្យរម្លឹកសន្តបុគ្គលដោយជ្រើសរើសទាំងនោះជាអក្សរពណ៌ ខ្មៅទ្រេត

៥. អត្ថបទព្រះគម្ពីរពេញមួយឆ្នាំ

រៀងរាល់ឆ្នាំ គ្រីស្តបរិស័ទនឹកអំពីស្នាព្រះហស្តដែលព្រះយេស៊ូបានប្រព្រឹត្តដើម្បីសង្គ្រោះមនុស្សលោក តាំងពីពេលព្រះអង្គប្រសូតរហូតដល់ព្រះអង្គប្រទានព្រះវិញ្ញាណឱ្យអ្នកជឿ។ ព្រះសហគមន៍មានបំណងអប់រំគ្រីស្តបរិស័ទ ដោយចាត់ចែងឱ្យគេស្ដាប់អត្ថបទព្រះគម្ពីរដែលជាអាហារពិសេសសម្រាប់គេជារៀងរាល់ថ្ងៃ ដោយរៀបចំបញ្ជីអត្ថបទសំខាន់ៗសម្រាប់អានរាល់ថ្ងៃអាទិត្យចំនួនបីឆ្នាំ គឺឆ្នាំ “ក” តាមសន្តម៉ាថាយ ឆ្នាំ “ខ” តាមសន្តម៉កុស និងឆ្នាំ “គ” តាមសន្តលូកា។ នៅឆ្នាំ២០២៤ នេះ យើងអានអត្ថបទគម្ពីរឆ្នាំ “ខ”

  • នៅថ្ងៃធម្មតានៃរដូវធម្មតាប្រចាំឆ្នាំ ព្រះសហគមន៍រៀបចំអត្ថបទព្រះគម្ពីរតាមឆ្នាំ “គូ” និង ឆ្នាំ “សេស”
  • នៅថ្ងៃមាន បុណ្យឱឡារិក (Solemnity) បុណ្យគោរព (Feast) ព្រះសហគមន៍រៀបចំអត្ថបទព្រះគម្ពីរពិសេសភ្ជាប់ជាមួយ។
  • សម្រាប់ថ្ងៃ បុណ្យរម្លឹកដោយចាំបាច់ (Obligatory Memorial) គួរតែថ្លែងអត្ថបទព្រះគម្ពីរស្របតាមក្បួនប្រចាំរដូវកាលផងដែរ លើកលែងតែមានអត្ថបទព្រះគម្ពីរពិសេសផ្សេងទៀតក្នុងក្បួនពិធីបុណ្យគោរពសន្តបុគ្គលជាប្រចាំឆ្នាំ។
  • ចំពោះថ្ងៃ បុណ្យរម្លឹកដោយជ្រើសរើស (Optional Memorial) គួរថ្លែងអត្ថបទព្រះគម្ពីរតាមក្បួនប្រចាំតាមរដូវនៃពិធីបុណ្យ។

ដើម្បីទទួលបានព្រះគម្ពីរកាតូលិកចំនួនទាំង៧៣កណ្ឌ សូមចុចនៅទីនេះ


ប្រតិទិនឆ្នាំ«ខ» ២០២៣-២០២៤
ប្រតិទិនឆ្នាំ«ក» ២០២២-២០២៣
ប្រតិទិនឆ្នាំ «គ» ២០២១-២០២២
467 Views
Theme: Overlay by Kaira