អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3
4 5 6 7 8 9 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4
5 6 7 8 9 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02
03 04 05 06 07 08 09
10 11 12 13 14 15 16
17 18 19 20 21 22 23
24 25 26 27 28 29 30
31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06
07 08 09 10 11 12 13
14 15 16 17 18 19 20
21 22 23 24 25 26 27
28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04
05 06 07 08 09 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01
02 03 04 05 06 07 08
09 10 11 12 13 14 15
16 17 18 19 20 21 22
23 24 25 26 27 28 29
30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05
06 07 08 09 10 11 12
13 14 15 16 17 18 19
20 21 22 23 24 25 26
27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03
04 05 06 07 08 09 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06 07
08 09 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30

បុណ្យរម្លឹក
ព្រះបេះដូងដ៏និម្មល
របស់ព្រះនាងព្រហ្មចារិនីម៉ារី
ពណ៌ស

ថ្ងៃសៅរ៍ ទី០៥ ខែមិថុនា ឆ្នាំ២០២៧

ព្រះនាងម៉ារីមានចិត្តគំនិតភ្ជាប់នឹងព្រះជាម្ចាស់ជានិច្ច មិនដែលរកប្រយោជន៍ផ្ទាល់ខ្លួនខ្លះឡើយ។ ព្រះនាងម៉ារីជឿព្រះបន្ទូព្រះជាម្ចាស់ និងផ្ញើជីវិតទាំងស្រុងទៅលើព្រះអង្គ។ ដូច្នេះ ព្រះនាងធ្វើជាគំរូដល់គ្រីស្តបរិស័ទ។

បពិត្រព្រះអម្ចាស់ប្រកបដោយតេជានុភាពសព្វប្រការ! ព្រះអង្គបានរៀបចំចិត្តគំនិតព្រះនាងម៉ារីដើម្បីឱ្យព្រះនាងទទួលព្រះវិញ្ញាណ​ដ៏វិសុទ្ធ។ សូមទ្រង់ព្រះមេត្តាប្រោសយើងខ្ញុំឱ្យផ្ញើជីវិតទាំងស្រុកលើព្រះអង្គជានិច្ចដូចនាងម៉ារី សូមឱ្យយើងខ្ញុំរស់នៅយ៉ាងសមរម្យ និងឋានៈរបស់ខ្លួន ជាព្រះដំណាក់របស់ព្រះអង្គផង។

អត្ថបទទី១៖ សូមថ្លៃងព្រះគម្ពីរព្យាការីអេសាយ តប១២,១.៥-១៥.២០

កាល​ពិធី​មង្គល‌ការ ចប់​សព្វ​គ្រប់​ហើយ លោក​តូប៊ីត​ហៅ​លោក​តូប៊ី‌យ៉ា​ជា​កូន​មក ហើយ​មាន​ប្រសាសន៍​ថា៖ «កូន​អើយ ចូរ​កុំ​ភ្លេច​ជូន​ប្រាក់​ឈ្នួល​ឲ្យ​អ្នក​ដែល​រួម​ដំណើរ​ជា​មួយ​កូន! ចូរ​ថែម​ប្រាក់​ខ្លះ​ទៀត​បន្ថែម​ឲ្យ​គាត់​ផង»។ លោក​តូប៊ី‌យ៉ា ហៅ​ទេវទូត​រ៉ាផា‌អែល ហើយ​ជម្រាប​គាត់​ថា៖ «សូម​បង​ទទួល​ទ្រព្យ​ដែល​បង​បាន​នាំ​យក​មក​ជា​មួយ​ខ្ញុំ​នេះ​ចំនួន​ពាក់​កណ្ដាល​ទុក​ជា​ប្រាក់​ឈ្នួល​ចុះ ហើយ​សូម​បង​អញ្ជើញ​ត្រឡប់​ទៅ​វិញ ដោយ​សុខ‌សាន្ត!»។ ពេល​នោះ ទេវទូត​រ៉ាផា‌អែល​នាំ​អ្នក​ទាំង​ពីរ​ចេញ​ដោយ​ឡែក​ពី​គេ ហើយ​មាន​ប្រសាសន៍​ថា៖ «ចូរ​លើក​តម្កើង​ព្រះ‌ជាម្ចាស់! ចូរ​លើក​តម្កើង​ព្រះ‌នាម​ព្រះ‌អង្គ​នៅ​ចំពោះ​មុខ​សត្វ​លោក​ទាំង​អស់ ដែល​មាន​ជីវិត និង​ចំពោះ​ការ​ទាំង​ប៉ុន្មាន​ដែល​ព្រះ‌អង្គ​បាន​ប្រព្រឹត្ត​ចំពោះ​អ្នក​ទាំង​ពីរ។ ចូរ​លើក​តម្កើង និង​ច្រៀង​សរសើរ​ព្រះ‌នាម​ព្រះ‌អង្គ។ ចូរ​បង្ហាញ​ឲ្យ​មនុស្ស​ទាំង​អស់ ស្គាល់​ស្នា​ព្រះ‌ហស្ត​របស់​ព្រះ‌អង្គ​ព្រោះ​ការ​ទាំង​នេះ​ពិត​ជា​អស្ចារ្យ​មែន។ ចូរ​លើក​តម្កើង​ព្រះ‌អង្គ​ដោយ​ឥត​ឈប់​ឈរ!  គួរ​ឲ្យ​លាក់​រឿង​សម្ងាត់​របស់​ព្រះ‌មហា​ក្សត្រ ផ្ទុយ​ទៅ​វិញ ត្រូវ​លើក​តម្កើង​ស្នា​ព្រះ‌ហស្ត​របស់​ព្រះ‌ជាម្ចាស់ ត្រូវ​ប្រកាស​ឲ្យ​គេ​បាន​ស្គាល់​គ្រប់​គ្នា​ផង។ ចូរ​លើក​តម្កើង​ស្នា​ព្រះ‌ហស្ត​របស់​ព្រះ‌អង្គ ព្រោះ​ការ​ទាំង​នេះ​ពិត​ជា​អស្ចារ្យ​មែន។

ចូរ​ប្រព្រឹត្ត​អំពើ​ល្អ នោះ​អ្នក​មុខ​ជា​មិន​ជួប​ប្រទះ​នឹង​គ្រោះ​កាច​ឡើយ។ ការ​អធិដ្ឋាន​ដោយ​ស្មោះ និង​ការ​ចែក​ទាន​ដោយ​ចិត្ត​សុចរិត ប្រសើរ​ជាង​មាន​ទ្រព្យ‌សម្បត្តិ​យ៉ាង​បរិបូណ៌ ដោយ​ប្រព្រឹត្ត​អំពើ​ទុច្ចរិត! ការ​ចែក​ទាន​ឲ្យ​គេ ប្រសើរ​ជាង​ប្រមូល​មាស​ទុក។ ដ្បិត​ការ​ចែក​ទាន រំដោះ​ឲ្យ​រួច​ពី​សេចក្ដី​ស្លាប់ ហើយ​ជម្រះ​ឲ្យ​រួច​ពី​អំពើ​បាប​គ្រប់​យ៉ាង។ អ្នក​ធ្វើ​ទាន រមែង​មាន​អាយុ​វែង រីឯ​អ្នក​ប្រព្រឹត្ត​អំពើ​បាប និង​អំពើ​ទុច្ចរិត រមែង​ក្លាយ​ជា​ខ្មាំង​សត្រូវ​របស់​ខ្លួន​ផ្ទាល់។ ពេល​នេះ ខ្ញុំ​សូម​ប្រាប់​សេចក្ដី​ពិត​ទាំង​អស់​ឥត​លាក់​លៀម​អ្វី​ឡើយ។ ខ្ញុំ​ទើប​នឹង​បង្រៀន​អ្នក​ទាំង​ពីរ​ថា៖ គួរ​ឲ្យ​លាក់​រឿង​សម្ងាត់​របស់​ព្រះ‌មហា​ក្សត្រ ផ្ទុយ​ទៅ​វិញ ត្រូវ​បង្ហាញ​ស្នា​ព្រះ‌ហស្ត​របស់​ព្រះ‌ជាម្ចាស់​យ៉ាង​ជាក់​ស្តែង ឲ្យ​គេ​ស្គាល់​ផង។ កាល​លោក និង​នាង​សារ៉ា​ទូល​អង្វរ​ព្រះ‌អម្ចាស់ ខ្ញុំ​បាន​នាំ​ពាក្យ​អង្វរ​នេះ ទៅ​ទូល​ថ្វាយ​នៅ​ចំពោះ​ព្រះ‌ភ័ក្រ្ត​ព្រះ‌អង្គ ដែល​ប្រកប​ដោយ​សិរី​រុង‌រឿង។ នៅ​ពេល​ដែល​លោក​បញ្ចុះ​សាក‌សព ក៏​ខ្ញុំ​ថ្វាយ​ការ​នេះ​ទៅ​ព្រះ‌ជាម្ចាស់​ដែរ។ នៅ​គ្រា​ដែល​លោក​មិន​រួញ​រា​នឹង​ក្រោក​ឡើង ដោយ​ទុក​អាហារ​ចោល ដើម្បី​ទៅ​បញ្ចុះ​សព​បុគ្គល​ម្នាក់។ ពេល​នោះ ព្រះ‌ជាម្ចាស់​ចាត់​ខ្ញុំ​ឲ្យ​មក​ជួប​លោក ដើម្បី​ល្បង​ល​លោក។ ប៉ុន្តែ នៅ​ពេល​ជា​មួយ​គ្នា​នេះ ព្រះ‌ជាម្ចាស់​ចាត់​ខ្ញុំ​ឲ្យ​មក​ព្យាបាល​លោក និង​នាង​សារ៉ា​ជា​កូន​ប្រសា​លោក ឲ្យ​ជា​សះ‌ស្បើយ។ ខ្ញុំ​ឈ្មោះ​រ៉ាផា‌អែល ជា​ទេវទូត​មួយ​រូប ក្នុង​ចំណោម​ទេវទូត​ទាំង​ប្រាំពីរ​ដែល​ឈរ​នៅ ចំពោះ​ព្រះ‌ភ័ក្រ្ត​ព្រះ‌អម្ចាស់ ប្រកប​ដោយ​សិរី​រុង‌រឿង​នឹង​ចាំ​បម្រើ​ព្រះ‌អង្គ​ជា‌និច្ច»។ ហេតុ​នេះ​ហើយ ចូរ​លើក​តម្កើង​ព្រះ‌អម្ចាស់ ចូរ​កោត​សរសើរ​ព្រះ‌ជាម្ចាស់​នៅ​លើ​ផែន​ដី​នេះ។ រីឯ​ខ្ញុំ​វិញ ខ្ញុំ​ត្រឡប់​ទៅ​រក​ព្រះ‌អង្គ​ដែល​ចាត់​ខ្ញុំ​ឲ្យ​មក! ចូរ​កត់​ត្រា​ទុក​ព្រឹត្តិ‌ការណ៍​ទាំង​អស់ ដែល​កើត​ឡើង​ចំពោះ​អ្នក​ទាំង​ពីរ»។ 

ទំនុកតម្កើងលេខ តប១៣,២.៦-៨ បទកាកគតិ

ព្រះធើ្វឲ្យមនុស្សស្លាប់ទៅហើយចុះស្ថានមច្ចុរាជ
ក្រោយមកព្រះអង្គប្រោសឲ្យបានរួចគ្មានអ្វីដែលអាច
គេចពីបារមី
អីស្រាអែលអើយកុំនៅកន្តើយតម្កើងរាល់ថ្ងៃ
នៅមុខជនជាតិផ្សេងៗទាំងឡាយដែលទ្រង់កម្ចាយ
ឲ្យអ្នកទៅនៅ
នៅទីនោះឯងព្រះអង្គសម្តែងមិនមានអាស្រូវ
ឫទ្ធាបារមីមានច្រើនពេកកូវទ្រង់សម្តែងនៅ
មុខអស់សត្វលោក
ព្រះអង្គពិតជាព្រះយើងរាល់គ្នាអង្វែងរៀងមក
ជាព្រះបិតាតែមួយលើលោក ពីនេះទៅមុខ
អស់កល្បតទៅ
ព្រះអង្គបានដាក់ទោសដល់ពួកអ្នកជារឿងត្រឹមត្រូវ
ព្រោះអ្នករាល់គ្នាបានប្រព្រឹត្តនូវអំពើអាស្រូវ
អាក្រក់អប្រិយ៍
ប៉ុន្តែព្រះអង្គទ្រង់់មិនបោះបង់តែងតែប្រណី
អាណិតអាសូរប្រជាប្រុសស្រីនាំអ្នកវិលវៃ
ឥតបីខ្ចាត់ខ្ចាយ
ប្រសិនអ្នករាល់គ្នាស្មោះស្ម័គ្រដោយចិត្តរីករាយ
វិលរកព្រះអង្គនឹងផុសអន្តរាយរស់នៅសប្បាយ
ប្រព្រឹត្តស្មោះត្រង់
ព្រះអង្គមុខជារកអ្នករាល់គ្នាក្រសោបត្រកង
ឈប់គេចព្រះភ័ក្រ្តឈប់ប្រែបែរខ្នងមិនឲ្យមានហ្មង
អង្អែលភ័ក្រ្តា
ឥឡូវពេលនេះចូរគិតត្រិះរិះអំពីកិច្ចការ
ព្រះអង្គប្រព្រឹត្តដល់គ្រប់អាត្មាតម្កើងក្សត្រា
ឲ្យពេញទំហឹង
សូមលើកតម្កើងកុំធើ្វឆ្មៃឆ្មើងថ្កើងទាំងរំពឹង
ដែលទ្រង់ប្រព្រឹត្តយុត្តិធម៌លំនឹងចូរកោតព្រះអង្គ
អស់កល្បឥតបី
រីឯខ្ញុំវិញខ្ញុំឃ្លាតចាកចេញពីដែនបុរី
ហើយបានមករស់នៅលើទឹកដីពួកខ្មាំងអប្រិយ៍
ក៏មិនភ្លេចដែរ
ខ្ញុំបង្ហាញប្រាប់ឲ្យអស់អ្នកបាបស្គាល់ជាហូរហែរ
ថាព្រះអង្គមានឫទ្ធាពូកែបារមីគ្មានប្រែ
ខ្លាំងខ្លាឧត្តម
អ្នកបាប្រុងប្រៀបកាន់ចិត្តសុភាពវិលមកជួបជុំ
ប្រព្រឹត្តសុចរិតកុំនៅសំងំទ្រង់ហ្នឹងថ្នាក់ថ្នម
មេត្តាប្រណី

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អ

អាលេលូយ៉ា! អាលេលូយ៉ា!
អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ២, ៤១-៥១

ជា​រៀង​រាល់​ឆ្នាំ ក្នុង​ឱកាស​បុណ្យ​ចម្លង មាតា‌បិតា​របស់​ព្រះ‌យេស៊ូតែង‌តែ​ធ្វើ​ដំណើរ​ទៅ​ក្រុង​យេរូ‌សាឡឹម។ លុះ​ដល់​ព្រះ‌យេស៊ូ​មាន​ព្រះ‌ជន្មាយុ​ដប់‌ពីរ​ព្រះ‌វស្សា មាតា‌បិតា​ក៏​នាំ​ព្រះ‌អង្គ​ឡើង​ទៅ​ចូល​រួម​ក្នុង​ពិធី​បុណ្យ តាម​ទំនៀម‌ទម្លាប់។ លុះ​ពិធី​បុណ្យ​បាន​ចប់​សព្វ​គ្រប់​ហើយ អ្នក​ទាំង​ពីរ​នាំ​គ្នា​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ។ រីឯ​ព្រះ‌កុមារ​យេស៊ូ​គង់​នៅ​ក្រុង​យេរូ‌សាឡឹម​នៅ​ឡើយ តែ​មាតា‌បិតា​ពុំ​បាន​ដឹង​ទេ។ គាត់​នឹក​ស្មាន​ថា ព្រះ‌កុមារ​គង់​នៅ​ក្នុង​ចំណោម​អស់​អ្នក​ដែល​រួម​ដំណើរ​ជា​មួយ​គ្នា។ ក្រោយ​ពី​បាន​ធ្វើ​ដំណើរ​អស់‌រយៈ​ពេល​មួយ​ថ្ងៃ ទើប​គាត់​នាំ​គ្នា​ដើរ​រក​ព្រះ‌កុមារ​ក្នុង​ចំណោម​ញាតិ​មិត្ត​ទាំង​អស់ ប៉ុន្តែ រក​ពុំ​ឃើញ​សោះ គាត់​ក៏​នាំ​គ្នា​ត្រឡប់​ទៅ​ក្រុង​យេរូ‌សាឡឹម​វិញ ដើម្បី​រក​ព្រះ‌អង្គ​នៅ​ទី​នោះ​ទៀត។ បី​ថ្ងៃ​ក្រោយ​មក មាតា‌បិតា​ឃើញ​ព្រះ‌យេស៊ូ​ក្នុង​ព្រះ‌វិហារ ព្រះ‌អង្គ​គង់​នៅ​កណ្ដាល​ចំណោម​គ្រូ​បណ្ឌិត​ខាង​វិន័យកំពុង​តែ​ស្ដាប់​គេ​និយាយ ព្រម​ទាំង​សួរ​សំណួរ​ផ្សេងៗ​ដល់​គេ​ផង។ អស់​អ្នក​ដែល​ស្ដាប់​ព្រះ‌កុមារ នឹក​ឆ្ងល់​ពី​ព្រះ‌បន្ទូល​ឆ្លើយ‌ឆ្លង​របស់​ព្រះ‌អង្គ ប្រកប​ដោយ​ព្រះ‌ប្រាជ្ញា​ញាណ។ កាល​មាតា‌បិតា​បាន​ឃើញ​ព្រះ‌កុមារ​ហើយ គាត់​នឹក​ឆ្ងល់​យ៉ាង​ខ្លាំង។ មាតា​សួរ​ថា៖«កូន​អើយ! ហេតុ​អ្វី​បាន​ជា​កូន​ធ្វើ​ដូច្នេះ? ឪពុក‌ម្ដាយ​ព្រួយ​ចិត្ត​ណាស់ ខំ​ដើរ​រក​កូន»។ ព្រះ‌កុមារ​មាន​ព្រះ‌បន្ទូល​តប​ថា៖«ហេតុ​អ្វី​បាន​ជា​លោក​ឪពុក​អ្នក​ម្ដាយ​រក​កូន​យ៉ាង​ហ្នឹង? តើ​លោក​ឪពុក​អ្នក​ម្ដាយ​មិន​ជ្រាប​ថា កូន​ត្រូវ​នៅ​ក្នុង​ដំណាក់​ព្រះ‌បិតា​របស់​កូន​ទេ​ឬ?»។ ប៉ុន្តែ មាតា‌បិតា​ពុំ​បាន​យល់​អត្ថ‌ន័យ​នៃ​ព្រះ‌បន្ទូល​របស់​ព្រះ‌កុមារ​ឡើយ។ បន្ទាប់​មក ព្រះ‌កុមារ​យេស៊ូ​យាង​ត្រឡប់​ទៅ​ភូមិ​ណាសា‌រ៉ែត​ជា​មួយ​មាតា‌បិតា​វិញ ហើយ​ធ្វើ​តាម​ឱវាទ​របស់​គាត់​ទាំង​ពីរ​នាក់។ មាតា​របស់​ព្រះ‌អង្គ​ចង​ចាំ​ហេតុ‌ការណ៍​ទាំង​អស់​នោះ​ទុក​ក្នុង​ចិត្ត។

បពិត្រព្រះអម្ចាស់ជាព្រះបិតា! សូមទ្រង់ព្រះមេត្តាទទួលសក្ការបូជាដែលយើងសូមថ្វាយនូវថ្ងៃគោរពព្រះនាងព្រហ្មចារីម៉ារី ជាព្រះមាតារបស់ព្រះយេស៊ូជាអម្ចាស់។ សូមទ្រង់ព្រះមេត្តាទទួលដោយអនុគ្រោះ សូមពង្រឹងជំនឿយើងខ្ញុំផង។

បពិត្រជាព្រះបិតា! ព្រះអង្គសព្វព្រះហឫទ័យឱ្យយើងខ្ញុំចូលរួមក្នុងអភិបូជា ជាអគ្គសញ្ញាអំពីការរំដោះរបស់យើងខ្ញុំ។ ដោយយើងខ្ញុំនាំគ្នាគោរពព្រះនាងម៉ារី ជាព្រះមាតាព្រះបុត្រាព្រះអង្គ សូមទ្រង់ព្រះមេត្តាប្រោសយើងខ្ញុំឱ្យបានប្រព្រឹត្តតាមបែបដែលគាប់ព្រះហឫទ័យព្រះអង្គជានិច្ចផង។

973 Views

Theme: Overlay by Kaira