អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3
4 5 6 7 8 9 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4
5 6 7 8 9 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02
03 04 05 06 07 08 09
10 11 12 13 14 15 16
17 18 19 20 21 22 23
24 25 26 27 28 29 30
31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06
07 08 09 10 11 12 13
14 15 16 17 18 19 20
21 22 23 24 25 26 27
28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04
05 06 07 08 09 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01
02 03 04 05 06 07 08
09 10 11 12 13 14 15
16 17 18 19 20 21 22
23 24 25 26 27 28 29
30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05
06 07 08 09 10 11 12
13 14 15 16 17 18 19
20 21 22 23 24 25 26
27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03
04 05 06 07 08 09 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06 07
08 09 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30

ថ្ងៃចន្ទ រដូវធម្មតា
អាទិត្យទី១៣ ឆ្នាំ«ខ»
ពណ៌ក្រហម

ថ្ងៃចន្ទ ទី២៨ ខែមិថុនា ឆ្នាំ២០២៧

បុណ្យរម្លឹកចាំបាច់
សន្តអ៊ីរេណេ ជាអភិបាល និងជាមរណសាក្សី

សូមចុចទីនេះ

ឈ្មោះ អ៊ីរេណេ តាមភាសាក្រិកមានន័យថា “អ្នកកសាងសន្តិភា​ព”។ លោកកើតនៅឆ្នាំ១៣០ និងទទួលមរណភាពនៅឆ្នាំ២០២ នៃគ.ស។ លោកបានទទួលមុខងារជាអភិបាលព្រះសហគមន៍នៅឆ្នាំ១៧៧​ បន្តពីសន្តមរណសាក្សីប៉ូតាំង ដែលរដ្ឋអំណាចរ៉ូម៉ាំងប្រហារជីវិត។ លោកអ៊ីរេណេ ជាសិស្សរបស់លោកប៉ូលីកាព ដែលជាសិស្សរបស់គ្រីស្តទូត​យ៉ូហានផ្ទាល់។ លោកធ្វើឱ្យព្រះសហគមន៍ទ្វីបអាស៊ី និងព្រះសហគមន៍ទ្វីអឺរ៉ុបលែងទាស់ទែងគ្នាអំពីការបញ្ជាក់កាលបរិច្ឆេទបុណ្យចម្លង។ លោកនិពន្ធសៀវភៅជាច្រើន ដើម្បីការពារជំនឿរបស់ព្រះសហគមន៍ពីអស់អ្នកដែលប្រៀនប្រដៅលទ្ធិក្លែងក្លាយ ហើយដែលបណ្តាលឱ្យ​គ្រីស្តបរិស័ទបែកបាក់គ្នា។ លោកចូលចិត្តពន្យល់ថា ទោះបីព្រះសហគមន៍នៅសព្វអន្លើក៏ដោយ ក៏ព្រះសហគមន៍នៅតែរួមគ្នាជាធ្លុងតែ​មួយ ដោយកាន់ជំនឿតែមួយ ដែលហូរមកពីក្រុមគ្រីស្តទូត ហើយដែលមានព្រះសហគមន៍ក្រុងរ៉ូមរក្សាការពារឱ្យបានត្រឹមត្រូវ។

អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរកំណើត កណ ១៨,១៦-៣៣

បុរសទាំងបីដែលមកបរិភោគនៅជំរំរបស់លោកអប្រាហាំក្រោកឡើង ហើយចាកចេញតម្រង់ទៅកាន់ក្រុងសូដុម។ លោកអប្រាហាំក៏ជូនដំណើរអ្នកទាំងបីទៅដែរ។ ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «តើយើងនឹងលាក់ការដែលយើងបម្រុងនឹងធ្វើមិនឱ្យអប្រាហាំដឹង ឬយ៉ាងណា? ទេ! យើងមិនត្រូវលាក់ទេ ដ្បិតគាត់នឹងបង្កើតប្រជាជាតិមួយធំ ដ៏មានកម្លាំងខ្លាំងក្លា ហើយប្រជាជាតិទាំងប៉ុន្មាននៅលើផែនដីក៏នឹងទទួលពរដោយសារគាត់ដែរ។ យើងបានជ្រើសរើសគាត់ឱ្យប្រៀនប្រដៅកូនចៅ និងវង្សត្រកូលតរៀងទៅ ឱ្យប្រតិបត្តិតាមមាគ៌ារបស់ព្រះអម្ចាស់ ដោយប្រព្រឹត្តអំពើសុចរិត និងយុត្តិធម៌ផង។ ដូច្នេះ ព្រះអម្ចាស់នឹងប្រទានឱ្យលោកអប្រាហាំស្របតាមព្រះបន្ទូលសន្យាដែលព្រះអង្គបាននិយាយជាមួយលោក»។ ព្រះអម្ចាស់មានព្រះបន្ទូលមកលោកអប្រាហាំថា៖ «ពាក្យចោទប្រកាន់អ្នកក្រុងសូដុម និងអ្នកក្រុងកូម៉ូរ៉ាលាន់ឮខ្លាំងណាស់ ហើយអំពើបាបរបស់គេក៏ធ្ងន់ណាស់ដែរ។ យើងត្រូវតែចុះទៅមើល ដើម្បីឱ្យដឹងថា តើកិរិយាមារយាទរបស់គេដូចពាក្យចោទដែលលាន់ឮមកយើង ឬយ៉ាងណាៗនោះ យើងមុខជានឹងដឹងច្បាស់មិនខាន»។ បុរសពីរនាក់ដែលហែរហមព្រះអម្ចាស់ក៏ចេញពីកន្លែងនោះតម្រង់ទៅក្រុងសូដុម។ ចំណែកឯលោកអប្រាហាំវិញ លោកនៅជាមួយព្រះអម្ចាស់។ លោកចូលទៅជិតព្រះអង្គ ហើយទូលសួរថា៖ «បពិត្រព្រះអម្ចាស់! តើព្រះអង្គនឹងបំបាត់មនុស្សសុចរិត រួមជាមួយមនុស្សទុច្ចរិតដែរឬអ្វី? ក្នុងក្រុងនោះ ប្រហែលជាមានមនុស្សសុចរិតហាសិបនាក់ដែរមើលទៅ! តើព្រះអង្គនឹងបំផ្លាញក្រុងនោះចោលមែនឬ? សូមព្រះអង្គប្រោសប្រណីដល់ក្រុងនោះ ដោយយោគយល់ដល់មនុស្សសុចរិតទាំងហាសិបនាក់នោះផង! សូមព្រះអង្គកុំប្រហារជីវិតមនុស្សសុចរិតរួមជាមួយមនុស្សទុច្ចរិតឡើយ! បើធ្វើដូច្នេះ មនុស្សសុចរិតនឹងដូចមនុស្សបាបដែរ! ព្រះអង្គមិនគួរប្រព្រឹត្តដូច្នេះទេ! ព្រះអង្គជាចៅក្រមនៃផែនដីទាំងមូល គួរតែប្រព្រឹត្តតាមយុត្តិធម៌ផង!»។ ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «ប្រសិនបើយើងរកបានមនុស្សសុចរិតហាសិបនាក់នៅក្នុងក្រុងសូដុម ហើយនឹងអត់ទោសឱ្យអ្នកក្រុងទាំងមូល ដោយយោគយល់ដល់អ្នកសុចរិតទាំងនោះ»។
លោកអប្រាហាំទូលទៀតថា៖ «ខ្ញុំគ្រាន់តែជាធូលីដីនិងជាផេះប៉ុណ្ណោះ។ សូមអភ័យទោសចំពោះខ្ញុំ ដែលហ៊ានតវ៉ាជាមួយព្រះអម្ចាស់បែបនេះ។ ប្រហែលខ្វះប្រាំនាក់ មនុស្សសុចរិតមានតែសែសិបប្រាំនាក់ទេ តើព្រះអង្គនឹងបំផ្លាញក្រុងទាំងមូលចោលព្រោះតែប្រាំនាក់នោះឬ?» ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «ប្រសិនបើយើងរកមនុស្សសុចរិតបានសែសិបប្រាំនាក់ យើងមិនបំផ្លាញក្រុងនោះចោលឡើយ»។ លោកអប្រាំហាំទូលព្រះអង្គទៀតថា៖ «ប្រហែលរកបានតែសែសិបនាក់ទេមើលទៅ»។ ព្រះអង្គមាន​ព្រះបន្ទូលថា៖​«ប្រសិនបើយើងរកបានសែសិបនាក់ យើងមិនបំផ្លាញក្រុងនោះចោល​ឡើយ»។ លោកអប្រាហាំទូលទៀតថា៖ «បើខ្ញុំទូលម្តងទៀត សូមព្រះអម្ចាស់កុំខ្ញាល់ ប្រហែលរកបានតែសាមសិបនាក់ទេមើលទៅ!»។ ព្រះអង្គមានព្រះបន្ទូលថា៖ «ប្រសិនបើយើងរកបានសាមសិបនាក់ យើងមិនបំផ្លាញក្រុងនោះចោលឡើយ»។ លោកអប្រាហាំទូលទៀតថា៖ «បពិត្រព្រះអម្ចាស់! សូមកុំប្រកាន់ ប្រហែលរកបានតែ​ម្ភៃនាក់ទេមើលទៅ!»។ ព្រះអង្គមានព្រះបន្ទូលថា៖ «ប្រសិនបើយើងរកបានម្ភៃនាក់ យើងមិនបំផ្លាញក្រុងនោះចោលឡើយ»។ លោកអប្រាហាំទូលទៀតថា៖ «បពិត្រព្រះ​អម្ចាស់! សូមកុំខ្ញាល់ ខ្ញុំសូមទូលម្តងទៀតជាលើកក្រោយបង្អស់ ប្រហែលរកបានតែដប់នាក់ទេ!»។ ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «ប្រសិនបើយើងរកបានដប់នាក់ យើងមិនបំផ្លាញក្រុងនោះចោលឡើយ»។
លុះព្រះអម្ចាស់មានព្រះបន្ទូលនឹងលោកអប្រាហាំរួចហើយ ទ្រង់យាងចេញបាត់ទៅ រីឯលោកអប្រាហាំវិញ លោកក៏ត្រឡប់មកកន្លែងបោះជំរំវិញ។

ទំនុកតម្កើងលេខ ១០៣ (១០២),១-៤.៨-១១ បទកាកគតិ

ខ្ញុំសូមសរសើរព្រះគ្មានអ្វីស្មើអស់ពីដួងចិត្ត
ខ្ញុំសូមតម្កើងនាមដ៏វិសុទ្ធព្រះដ៏មានឫទ្ធិ
ផុតលើលោកា
ខ្ញុំសូមតម្កើងសរសើរលើកឡើងអស់ពីចិន្តា
ខ្ញុំសូមរំឭកព្រះហស្តអស្ចារ្យសប្បុរសករុណា
មិនបំភ្លេចឡើយ
ព្រះអង្គអត់ទោសនូវរាល់កំហុសដែលមានមកហើយ
ខ្ញុំបានប្រព្រឹត្តព្រះអង្គប្រោសឱ្យខ្ញុំបានធូរស្បើយ
ផុតរោគសោកសៅ
ព្រះអង្គរំដោះជីវិតឱ្យរស់ផុតពីរណ្តៅ
ព្រះអង្គអាណិតអាសូរពេកកូវខ្ញុំផុតសោកសៅ
ដោយទ្រង់មេត្តា
ព្រះអម្ចាស់ថ្លៃមានព្រះហឫទ័យអាណិតករុណា
ប្រណីសន្តោសគ្រប់ពេលវេលាដល់មនុស្សគ្រប់គ្នា
មិនឱ្យមានភ័យ
ទ្រង់មិនបន្ទោសប្រើពាក្យបោកបោះដាក់យើងរាល់ថ្ងៃ
ទ្រង់មិនពិរោធមិនខេខឹងអ្វីហើយតែងប្រណី
ដល់យើងគ្រប់គ្នា
១០ព្រះអង្គមិនដាក់ទោសយើងម្នាក់ៗឱ្យឈឺគ្រាំគ្រា
សមតាមអំពើបាបច្រើនមហិមាទ្រង់តែងមេត្តា
មិនយកទោសពៃរ៍
១១មេឃនៅខ្ពស់ឆ្ងាយសន្លឹមអន្លាយពីភពផែនដី
ព្រះទ័យព្រះម្ចាស់ដែលធ្លាប់ប្រណីក៏នៅខ្ពស់ឆ្ងាយ
យ៉ាងដូច្នោះដែរ

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ទន ៩៥,៨

អាលេលូយ៉ា! អាលេលូយ៉ា!
នៅថ្ងៃនេះ កុំមានចិត្តរឹងរូសឡើយ! ចូរនាំគ្នាប្រុងត្រចៀកស្តាប់ព្រះសូរសៀងរបស់ព្រះអម្ចាស់!។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ មថ ៨,១៨-២២

​នៅគ្រានោះ ព្រះយេស៊ូឃើញបណ្តាជនចោមរោមព្រះអង្គ ទ្រង់ក៏បញ្ជាឱ្យគេ​ចេញទូកទៅត្រើយម្ខាង។ ពេលនោះ មានធម្មាចារ្យម្នាក់ចូលមកជិតព្រះអង្គ ហើយ​ទូលថា៖ «លោកគ្រូ! ខ្ញុំប្របាទសុខចិត្តទៅតាមលោក ទោះបីលោកអញ្ជើញទៅទីណាក៏​ដោយ»។ ព្រះ​យេស៊ូមានព្រះបន្ទូលតបទៅគាត់វិញថា៖ «សត្វកញ្ជ្រោងមានរូងរបស់វា​ បក្សាបក្សីក៏មានសំបុករបស់វាដែរ រីឯបុត្រមនុស្សវិញ លោកគ្មានទីជម្រកសម្រាក​សោះឡើយ»។ មានសាវ័កម្នាក់ទៀតទូលព្រះអង្គថា៖ «ព្រះអម្ចាស់! សូមព្រះអង្គ​អនុញ្ញាតឱ្យខ្ញុំប្របាទ​ត្រឡប់ទៅបញ្ចុះសពឪពុកសិន»។ ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «សុំអញ្ជើញមកតាមខ្ញុំ ទុកឱ្យមនុស្សស្លាប់បញ្ចុះសពគ្នាគេចុះ»។

682 Views

Theme: Overlay by Kaira