អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3
4 5 6 7 8 9 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4
5 6 7 8 9 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02
03 04 05 06 07 08 09
10 11 12 13 14 15 16
17 18 19 20 21 22 23
24 25 26 27 28 29 30
31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06
07 08 09 10 11 12 13
14 15 16 17 18 19 20
21 22 23 24 25 26 27
28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04
05 06 07 08 09 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01
02 03 04 05 06 07 08
09 10 11 12 13 14 15
16 17 18 19 20 21 22
23 24 25 26 27 28 29
30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05
06 07 08 09 10 11 12
13 14 15 16 17 18 19
20 21 22 23 24 25 26
27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03
04 05 06 07 08 09 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06 07
08 09 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30

ថ្ងៃសុក្រ រដូវធម្មតា
អាទិត្យទី២៦ «ឆ្នាំសេស»
ពណ៌ស

ថ្ងៃសុក្រ ទី០១ ខែតុលា ឆ្នាំ២០២៧

បុណ្យរម្លឹកចាំបាច់
សន្តីតេរេសា នៃព្រះកុមារយេស៊ូ
ជាព្រហ្មចារិនី និងជាគ្រូបាធ្យាយ

សូមចុចទីនេះ

ដូនជីតេរេសាម៉ារតាំង (១៨៧៣-១៨៩៧) ទទួលមរណភាពក្នុងជន្មាយុម្ភៃបួនឆ្នាំ នៅអារាមកាមែលក្នុងក្រុងលីស៊ីយើ (ប្រទេស​បារាំង)។ ពេលនោះ គ្មាននរណាម្នាក់ស្គាល់គាត់សោះ។ តែនៅឆ្នាំ ១៩២៥ សម្តេចប៉ាបប្រកាសថា នាងជាសន្តីម្នាក់គួរឱ្យយកតម្រាប់តាម។ នាងបាននិពន្ធប្រវត្តិផ្ទាល់ខ្លួន ដែលបង្ហាញអំពីជំនឿដ៏ជ្រៅបំផុតរបស់នាង គឺត្រូវតែទទួលស្គាល់ភាពទន់ខ្សោយរបស់ខ្លួន និងផ្ញើជីវិតទាំងស្រុងទៅលើធម៌មេត្តាករុណាដ៏លើសលប់របស់ព្រះជាម្ចាស់ ដូចកូនទើបកើតធ្លាប់ផ្ញើជីវិតលើម្តាយរបស់ខ្លួនដែរ។ សន្តី​តេរេសា ជាឧបការិនីរបស់អស់សាសនទូត។

អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរលោកបារូក បារ ១,១៥-២២

បពិត្រព្រះអម្ចាស់ជាព្រះរបស់យើងខ្ញុំ! ព្រះអង្គប្រកបដោយព្រះហប្ញទ័យសុចរិត រីឯយើងខ្ញុំវិញ យើងខ្ញុំត្រូវអាម៉ាស់ដូចនៅថ្ងៃនេះ គឺទាំងអ្នកស្រុកយូដា ទាំងអ្នកក្រុង​យេរូសាឡឹម ទាំងស្ដេចរបស់យើងខ្ញុំ ទាំងមេដឹកនាំ ទាំងបូជាចារ្យ ទាំងព្យាការី ទាំង​ដូនតា ត្រូវអាម៉ាសមុខគ្រប់គ្នា ព្រោះយើងខ្ញុំបានប្រព្រឹត្តអំពើបាបទាស់នឹងព្រះហប្ញទ័យ​ព្រះអម្ចាស់។ យើងខ្ញុំមិនស្មោះត្រង់នឹងព្រះអង្គ ហើយមិនបានស្ដាប់ព្រះសូរសៀង​ព្រះអម្ចាស់ ជាព្រះរបស់យើងខ្ញុំ ដែលប្រៀនប្រដៅយើងខ្ញុំឱ្យដើរតាមព្រះបញ្ជា​ ដូចព្រះអង្គបានបង្ហាញឱ្យយើងខ្ញុំស្គាល់នោះទេ។ តាំងពីថ្ងៃដែលព្រះអម្ចាស់នាំដូនតា​​យើងខ្ញុំចាកចេញពីស្រុកអេស៊ីបរហូតមកដល់សព្វថ្ងៃ យើងខ្ញុំមិនស្មោះត្រង់ចំពោះ​ព្រះអម្ចាស់ជាព្រះរបស់យើងខ្ញុំឡើយ។ យើងខ្ញុំបានធ្វេសប្រហែស មិនព្រមស្ដាប់​ព្រះសូរសៀងរបស់ព្រះអង្គ។ ហេតុនេះហើយ បានជាយើងខ្ញុំជួបគ្រោះអាសន្នជាប់​រហូត ដូចគេឃើញសព្វថ្ងៃនេះ។ យើងខ្ញុំត្រូវបណ្ដាសាដូចលោកម៉ូសេ ជាអ្នកចេញ​បម្រើរបស់ព្រះអង្គ បានថ្លែងក្នុងនាមព្រះអង្គនៅថ្ងៃដែលព្រះអង្គនាំដូនតារបស់យើងខ្ញុំ ចេញពីស្រុកអេស៊ីបមក ដើម្បីប្រទានស្រុកដ៏សម្បូណ៌សប្បាយឱ្យយើងខ្ញុំ។ យើងខ្ញុំ​មិន​ស្ដាប់ព្រះសូរសៀងរបស់ព្រះអម្ចាស់ជាព្រះរបស់យើងខ្ញុំ ទ្រង់មានព្រះបន្ទូលតាម​រយៈព្យាការីដែលព្រះអង្គបានចាត់មករកយើងខ្ញុំ។ យើងខ្ញុំម្នាក់ៗបានបណ្ដោយតាមចិត្តគំនិតអាក្រក់របស់ខ្លួន បែរទៅបម្រើព្រះដ៏ទៃ និងប្រព្រឹត្ដអំពើអាក្រក់ដែលមិនគាប់ព្រះហប្ញទ័យព្រះអម្ចាស់ ជាព្រះរបស់យើងខ្ញុំ។

ទំនុកតម្កើងលេខ ៧៩ (៧៨) ,១-៥.៨-៩ បទពាក្យ ៧

១បពិត្រព្រះជាអម្ចាស់អើយជនជាតិទាំងឡាយចូលឈ្លានពាន
វិហារវិសុទ្ធត្រូវរុករានសាឡឹមថ្កើងថ្កានខូចខ្ទេចខ្ទី។
២សាកសពអ្នកបម្រើព្រះអង្គត្រូវគេបោះបង់ឱ្យសត្វស៊ី
សាកសពអ្នកជឿពេញធរណីត្រូវតិរច្ឆានស៊ីជាអាហារ។
៣គេបានសម្លាប់ប្រជាជនជុំវិញទីក្រុងគ្មានមេត្តា
ឈាមរាស្រ្ដហូរក្រាលពសុធាចាស់ក្មេងមរណាគ្មានអ្នកកប់។
៤អ្នកស្រុកជិតខាងនាំគ្នាជេរប្រមាថឥតល្ហែគេលែងរាប់
គេសើចចំអកឡកឡឺយសព្វរូបខ្ញុំគេស្អប់គេមើលងាយ។
៥ឱ!ព្រះជាម្ចាស់ទូលបង្គំម្ដេចទ្រង់សំងំដូចជិនណាយ
តើថ្ងៃណាទៅទើបទ្រង់ស្រាយពិរោធឱ្យឆ្ងាយមកស្រោចស្រង់។
៨សូមកុំចាប់ទោសយកកំហុសព្រោះបុព្វបុរសខ្ញុំខុសឆ្គង
មេត្ដាលើកទោសកំហុសម្ដងអាណិតខ្ញុំផងដ្បិតលិចលង់។
៩ឱព្រះជាម្ចាស់ព្រះសង្គ្រោះសូមទ្រង់យាងចុះកុំបង្អង់
ដោយយល់សិរីដ៏រឿងរុងមេត្តាព្រះអង្គជួយផងណា។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ទន ៩៥,៨

អាលេលូយ៉ា! អាលេលូយ៉ា!
នៅថ្ងៃនេះ កុំមានចិត្តរឹងរូសឡើយ! ចូរនាំគ្នាប្រុងត្រចៀកស្ដាប់ព្រះសូរសៀងរបស់ព្រះអម្ចាស់។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ១០,១៣-១៦

​​ព្រះយេស៊ូមានព្រះបន្ទូលថា៖ «អ្នកក្រុងខូរ៉ាស៊ីនអើយ! អ្នកត្រូវវេទនាជាពុំខាន។ អ្នកក្រុងបេតសៃដាអើយ! អ្នកក៏ត្រូវវេទនាដែរ។ ប្រសិនបើអ្នកក្រុងទីរ៉ូស និងអ្នកក្រុង​ស៊ីដូនបានឃើញការអស្ចារ្យដូចអ្នករាល់គ្នាឃើញនៅទីនេះ ម្លេះសមអ្នកក្រុងទាំងនោះ​នឹងប្រែចិត្តគំនិត ហើយស្លៀកបាវអង្គុយក្នុងផេះជាមិនខាន។ ហេតុនេះហើយ បានជា​នៅថ្ងៃដែលព្រះជាម្ចាស់វិនិឆ្ឆ័យទោសមនុស្សលោក អ្នកក្រុងទីរ៉ូស និងអ្នកក្រុងស៊ីដូន​ទទួលទោសស្រាលជាងអ្នករាល់គ្នា។ អ្នកក្រុងកាផានុមអើយ! កុំនឹកស្មានថា អ្នកនឹង​បានថ្កើងឡើងដល់ស្ថានសួគ៌ឡើយ! អ្នកនឹងធ្លាក់ទៅស្ថាននរកវិញ»។ ព្រះយេស៊ូមានព្រះបន្ទូលទៅសាវ័កទៀតថា៖ «អ្នកណាស្ដាប់អ្នករាល់គ្នា ក៏ដូចជាស្ដាប់ខ្ញុំដែរ។ អ្នក​មិនព្រមទទួលអ្នករាល់គ្នា ក៏ដូចជាមិនព្រមទទួលខ្ញុំដែរ ហើយអ្នកមិនទទួលខ្ញុំ ក៏ដូច​ជាមិនទទួលព្រះអង្គដែលចាត់ខ្ញុំឱ្យមកនោះដែរ»។

778 Views

Theme: Overlay by Kaira.