អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3
4 5 6 7 8 9 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4
5 6 7 8 9 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02
03 04 05 06 07 08 09
10 11 12 13 14 15 16
17 18 19 20 21 22 23
24 25 26 27 28 29 30
31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06
07 08 09 10 11 12 13
14 15 16 17 18 19 20
21 22 23 24 25 26 27
28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04
05 06 07 08 09 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01
02 03 04 05 06 07 08
09 10 11 12 13 14 15
16 17 18 19 20 21 22
23 24 25 26 27 28 29
30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05
06 07 08 09 10 11 12
13 14 15 16 17 18 19
20 21 22 23 24 25 26
27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03
04 05 06 07 08 09 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06 07
08 09 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30

ថ្ងៃចន្ទ រដូវធម្មតា
អាទិត្យទី២៤ ឆ្នាំ«សេស»
ពណ៌ស

ថ្ងៃចន្ទ ទី១៣ ខែកញ្ញា ឆ្នាំ២០២៧

បុណ្យរម្លឹកចាំបាច់
សន្តយ៉ូហាន គ្រីសូស្តូមជាអភិបាល
និងជាគ្រូបាធ្យាយនៃព្រះសហគមន៍

សូមចុចទីនេះ

លោកយ៉ូហាន (ប្រ.៣៤៩-៤០៧) មានបំណងចង់បួសជាសង្ឈ តែលោកទទួលមុខងារជាបូជាចារ្យនៅព្រះសហគមន៍ក្រុងអន់ទីយ៉ូក។ លោកមានសំនួនវោហារពន្យល់គម្ពីរសែនពិរោះ បានជាគ្រីស្តបរិស័ទដាក់ឈ្មោះលោកថា “គ្រីសូស្តូម” គឺ “មាត់មាស”។ លោកនិពន្ធសៀវ​ភៅជាច្រើន ដើម្បីបកស្រាយគម្ពីរ និងវិភាគទេវវិទ្យា។ ដោយលោកហ៊ានស្តីបន្ទោសព្រះចៅ និងមន្ត្រីពុករលួយពេក ព្រះនាងអើដូស៊ីនិរទេសលោកដល់ទៅពីរដង។ លោកទទួលមរណភាព ដោយអស់កម្លាំងពេកនៅពេលធ្វើដំណើរទៅនិរទេស។ សន្តយ៉ូហានគ្រីសូស្តូម ជាឧបការីរបស់អ្នកថ្លែងសុន្ទរកថា។

អត្ថបទទី១៖ សូមថ្លែងលិខិតទី ១ របស់គ្រីស្ដទូតប៉ូលផ្ញើជូនលោកធីម៉ូថេ ១ ធម ២,១-៨

ជាបឋម​ ខ្ញុំសូមផ្ដែផ្ដាំឱ្យទូលសុំព្រះជាម្ចាស់ អធិដ្ឋាន និងអង្វរព្រះអង្គ ទាំងអរព្រះ​គុណសម្រាប់មនុស្សទាំងអស់ផង សម្រាប់ស្ដេច និងសម្រាប់អ្នកកាន់អំណាចគ្រប់ៗរូប​​​ដើម្បីឱ្យយើងរស់នៅបានសុខក្សេមក្សាន្ដ គ្មានចលាចល ទាំងគោរពប្រណិប័តន៍ព្រះ​​ជាម្ចាស់អស់ពីចិត្ត និងមានជីវិតថ្លៃថ្លូរ។ នេះហើយជាការល្អ និងគាប់ព្រះហប្ញទ័យ​ព្រះជាម្ចាស់ជាព្រះសង្គ្រោះរបស់យើង ដែលទ្រង់សព្វព្រះហប្ញទ័យ​ឱ្យមនុស្សទាំងអស់​បានទទួលការសង្គ្រោះ និងបានស្គាល់សេចក្ដីពិតយ៉ាងច្បាស់ ដ្បិតមានព្រះជាម្ចាស់តែមួយ មានស្ពានមេត្រីតែមួយរវាងព្រះជាម្ចាស់និងមនុស្សលោក គឺព្រះគ្រីស្ដយេស៊ូជាមនុស្ស​ម្នាក់ ព្រះអង្គបានបូជាព្រះជន្មដើម្បីលោះមនុស្សទាំអស់។ នេះជាសក្ខីភាពមួយដែលព្រះជាម្ចាស់បានបង្ហាញនៅពេលកំណត់ ព្រះអង្គក៏បាន​តែងតាំងខ្ញុំឱ្យប្រកាសសក្ខីភាពនេះ និងឱ្យខ្ញុំធើ្វជាសាសនទូត ព្រមទាំងធើ្វជាគ្រូអប់រំ​សាសន៍ដ៏ទៃ អំពីជំនឿ និងសេចក្ដីពិត។ ខ្ញុំនិយាយពិតឥតកុហកទេ។ ហេតុនេះហើយ បានជានៅគ្រប់ទីកន្លែង ខ្ញុំចង់ឱ្យបុរសៗអធិដ្ឋាន ទាំងលើកដៃ​ឡើងលើ ដោយចិត្តបរិសុទ្ធ ឥតមានកំហឹង ឬប្រកែកគ្នាឡើយ។

ទំនុកតម្កើងលេខ ២៨ (២៧) ,១ក-២.៧-៩ បទព្រហ្មគីតិ

១កឱព្រះអម្ចាស់អើយខ្ញុំស្រែកហើយរកព្រះអង្គ
ទ្រង់ជាថ្មដាបាំងការពារឃាំងទូលបង្គំ។
សូមទ្រង់ស្ដាប់សម្រែកដែលខ្ញុំស្រែកស្ទើរទួញយំ​
បើទ្រង់នៅសំងំនោះរូបខ្ញុំធ្លាក់មរណា។
២ពេលខ្ញុំដង្ហោយហៅលើកដៃទៅទីសក្ការ
គ្រប់ពេលតែងវាចាសូមមេត្តាសណ្ដាប់ផង។
៧ព្រះម្ចាស់ជាបន្ទាយកំពែងរាយខែលព័ទ្ធជុំ
ការពារសង្គ្រោះខ្ញុំទូលបង្គំគួរទុកចិត្ត។
ខ្ញុំរីករាយសប្បាយលែងខ្វល់ខ្វាយឈប់ភ័យភិត
សរសើរព្រះម្ចាស់ពិតដោយមានបទច្រៀងតម្កើង។
៨ព្រះម្ចាស់ជាកម្លាំងការពារពាំងរាស្រ្ដព្រះអង្គ
ទ្រង់ជាកំពែងផងសម្រាប់សង្រ្គោះព្រះគ្រីស្ដ។
៩ឧិព្រះជាអម្ចាស់សូមសង្គ្រោះប្រជារាស្រ្ដ
ទ្រង់ជាគង្វាលឈ្លាសវៃរវាសថែទាំគេ។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម យហ ៣,១៦

អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះជាម្ចាស់ស្រឡាញ់មនុស្សលោកខ្លាំងណាស់ ហេតុនេះហើយ បានជាព្រះអង្គប្រទានព្រះបុត្រាតែមួយរបស់ព្រះអង្គមក​ដើម្បីឱ្យអស់អ្នកដែលជឿលើព្រះបុត្រាមានជីវិតអស់កល្បជានិច្ច។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ៧,១-១០

ព្រះយេស៊ូយាងចូលទៅក្រុងកាផានុម។ នៅក្រុងនោះ មានអ្នកបម្រើសំណព្វចិត្តរបស់នាយទាហានរ៉ូម៉ាំងម្នាក់មានជំងឺជាទម្ងន់ ជិតស្លាប់ទៅហើយ។ ពេលនាយទាហាន​នោះឮគេនិយាយអំពីព្រះយេស៊ូ លោកក៏បានចាត់ចាស់ទុំនៃជនជាតិយូដាខ្លះ ឱ្យទៅយាង​ព្រះអង្គមកប្រោសអ្នកបម្រើរបស់លោក។ ចាស់ទុំទាំងនោះទៅគាល់ព្រះយេស៊ូ ទទូច​អង្វរព្រះអង្គថា៖ «នាយទាហាននោះជាមនុស្សម្នាក់ ដែលគួរតែលោកប្រោសប្រណី​ដល់គាត់ ព្រោះគាត់ស្រឡាញ់ជាតិសាសន៍របស់យើង ថែមទាំងបានសង់ធម្មសាលា​ឱ្យយើងផង»។
ព្រះយេស៊ូយាងទៅជាមួយចាស់ទុំទាំងនោះ។ លុះព្រះអង្គយាងជិតដល់ហើយ នាយទាហានចាត់មិត្តភក្ដិរបស់លោកឱ្យមកទូលថា៖ «លោកម្ចាស់! មិនបាច់អញ្ជើញ​ចូលផ្ទះខ្ញុំប្របាទទេ ដ្បិតខ្ញុំប្របាទមានឋានៈទន់ទាបណាស់ មិនសមនឹងទទួលលោកក្នុងផ្ទះខ្ញុំប្របាទឡើយ ហេតុនេះហើយ បានជាខ្ញុំប្របាទមិនហ៊ានមកជួបលោកផ្ទាល់។ សូមលោកមានប្រសាសន៍តែមួយម៉ាត់ នោះអ្នកបម្រើរបស់ខ្ញុំប្របាទ នឹងជាសះស្បើយ​មិនខាន។ ខ្ញុំប្របាទជាអ្នកនៅក្រោមបញ្ជាគេ ហើយក៏មានកូនទាហាននៅក្រោមបញ្ជា​ខ្ញុំប្របាទដែរ។ បើខ្ញុំប្របាទបញ្ជាអ្នកណាម្នាក់ឱ្យទៅ គេប្រាកដជាទៅ បើប្រាប់ឱ្យម្នាក់​ទៀតមក គេនឹងមក។ ពេលខ្ញុំព្រះបាទប្រាប់ឱ្យអ្នកបម្រើធើ្វការអ្វីមួយ គេនឹងធើ្វតាម»។ កាលព្រះយេស៊ូព្រះសណ្ដាប់ពាក្យទាំងនេះហើយ ព្រះអង្គស្ងើចសរសើរនាយទាហាននោះណាស់។ ព្រះអង្គងាកទៅរកបណ្ដាជនដែលដើរតាមព្រះអង្គ ហើយមានព្រះបន្ទូល​ថា៖ «ខ្ញុំមិនដែលឃើញមនុស្សណាមានជំនឿបែបនេះឡើយ ទោះបីនៅស្រុកអ៊ីស្រា​អែលក៏គ្មានផង»។ មិត្តភក្ដិដែលនាយទាហានចាត់ឱ្យមក ក៏វិលត្រឡប់ទៅវិញ ឃើញ​អ្នកបម្រើបានជាសះស្បើយ។

691 Views

Theme: Overlay by Kaira.