ចម្រៀងលេខ១-១៦១

មាតិកាបទចម្រៀង

សូមចុចជ្រើសរើសតាមលេខនីមួយៗ

ចម្រៀងប្រជុំគ្នា (លេខ១-២៧)

១- កាលណាពីរ ឬពីនាក់ជួបជុំគ្នា
២- ខ្ញុំនឹក​ស្រ​ណោះវិហារព្រះម្ចាស់
៣- ខ្ញុំសែនសប្បាយ​ទៅព្រះដំណាក់
៤- គោរព​ព្រះ​ត្រៃឯក
៥- ចូរ​ច្រៀង​ប្រាប់ភ្នំ
៦- ចូរ​ច្រៀងបទថ្មីថ្វាយព្រះជាម្ចាស់
៧- ចូរអ្នក​ស្រឡាញ់​ព្រះអម្ចាស់
៨- ទូល​ព្រះបង្គំខ្ញុំទៅដល់ដំណាក់​ព្រះម្ចាស់
៩- ផែនដីទាំងមូល​អេីយ
១០- ពេលសូរិយាលន់លិច
១១- ព្រះគ្រីស្តជាទីសង្ឃឹម
១២- មនុស្ស​លេី​ផែនដី
១៣- យេីង​ទៅដំណាក់​ព្រះអង្គ
១៤- យេីងខ្ញុំទាំងអស់គ្នាអររីករាយ
១៥- យេីងអរសប្បាយ
១៦- រស់ជាមួយគ្នា
១៧- លេីក​ត​ម្កេីង​ព្រះបន្ទូល
១៨- វិញ្ញាណព្រះម្ចាស់
១៩- សូម​ក្រា​បបង្គំព្រះជាម្ចាស់
២០- សូរិយាចែងរស្មីភ្លឺថ្លា
២១- អបអរសាទរខួបទី៤៥០ឆ្នាំ
២២- អស់មួយជីវិត
២៣- ឱ ! ជនទាំងឡាយ
២៤- ឱ ! ព្រះគ្រីស្ត​អើយ
២៥- ឱ ! ព្រះជាម្ចាស់
២៦- ព្រះជាម្ចាស់ សូមការពារខ្ញុំ
២៧- ឱ ! ព្រះបិតាដ៏ឧត្តម​អេីយ

ចម្រៀងចូល (លេខ២៨-៣៥)
ចម្រៀងហែព្រះបន្ទូល (លេខ៣៦-៦៤)

៣៦- ចូរ​រៀបចំផ្លូវថ្វាយព្រះម្ចាស់(រដូវរង់ចាំ)
៣៧- សូម​លេីកត​ម្កេីងសិរីរុងរឿង​នៃ​​ព្រះជាម្ចាស់(រដូវបុណ្យណូអែល)
៣៨- អាលេលូយ៉ាព្រះពន្លឺ(រដូវបុណ្យណូអែល)
៣៩- សូម​លេីកត​ម្កេីងសិរីរុង​រឿងព្រះគ្រីស្ត(រដូវអប់រំពិសេស)
៤០- សូម​លេីកត​ម្កេីង​ព្រះយេស៊ូ(រដូវបុណ្យចម្លង)
៤១- អាលេលូយ៉ា ! ព្រះអម្ចាស់យាង​ឡេីងស្ថានបរមសុខ
៤២- វិញ្ញាណព្រះម្ចាស់សណ្ឋិត​លេីខ្ញុំ(បុណ្យព្រះវិញ្ញាណ)
៤៣- ព្រះជាម្ចាស់​លេីក​ព្រះនាងម៉ារី​ឡើងស្ថានបរមសុខ
៤៤- ព្រះវិញ្ញាណយាងចុះមក
៤៥- ព្រះនាងម៉ារីជាមាតា
៤៦- អាលេលូយ៉ា! ព្រះបន្ទូលព្រះយេស៊ូ
៤៧- ចូរ​កែ​ប្រែចិត្តគំនិត ហើយជឿដំណឹងល្អ
៤៨- អាលេលូយ៉ា! ព្រះនាងទទួលព្រះបន្ទូល
៤៩- ចូរ​ស្វែងរក​ព្រះរាជ្យរបស់​ព្រះជាម្ចាស់
៥០- អាលេលូយ៉ា អ្នក​ឈ្មោះសិលា
៥១- ផ្ទៃ​មេឃ និងផែនដី
៥២-ព្រះគ្រីស្ដជាពន្លឺបំភ្លឺលោកកា
៥៣- ចូរអ្នកស្វះស្វែងរក​ព្រះរាជ្យ
៥៤- ច្រៀងអាលេលូយ៉ាថ្វាយព្រះអម្ចាស់
៥៥- បពិ​ត្រ​ព្រះបិតា(រដូវធម្មតាប្រចាំឆ្នាំ)
៥៦- ព្រះអម្ចាស់មាន​ព្រះបន្ទូល
៥៧- អ​ញ្ជេីញស្តាប់​ព្រះបន្ទូលព្រះអម្ចាស់
៥៨- អាលេលូយ៉ាព្រះបន្ទូល​ជាជីវិត
៥៩- អាលេលូយ៉ា យេីង​ច្រៀងសរ​សេីរព្រះជាអម្ចាស់
៦០- អាលេលូយ៉ា
៦១- អាលេលូយ៉ា! ចូរអ្នក​ស្រឡាញ់​ព្រះអម្ចាស់
៦២- វិន័យព្រះយេស៊ូ
៦៣- អាលេលូយ៉ា ! ព្រះបន្ទូលព្រះអម្ចាស់
៦៤- ឱ! ព្រះបិតាអេីយ

ចម្រៀងថ្វាយតង្វាយ (លេខ៦៥-៧៧)
ចម្រៀងទទួលព្រះកាយ (លេខ៧៨-១៥៧)

៧៨- កាល​នេាះព្រះគ្រីស្តមាន​ព្រះបន្ទូល
៧៩- ក្នុងដំ​ណេីរជីវិត
៨០- ខ្ញុំជាដេីមទំពាំងបាយជូរ
៨១- ខ្ញុំជាប្រភព​នៃជីវិត
៨២- ខ្ញុំជាអាហារផ្តល់ជីវិត
៨៣- ខ្ញុំជាអ្នកគង្វាលដ៏សប្បុរស
៨៤- ខ្ញុំទុកចិត្ត​លេីព្រះជាម្ចាស់
៨៥- ខ្ញុំនេះហេីយជាដេីមទំពាំងបាយជូរ
៨៦- ខ្ញុំបានទទួលព្រះកាយាព្រះគ្រីស្ត
៨៧- ខ្ញុំបានទទួលព្រះកាយាព្រះគ្រីស្ត
៨៨- ខ្ញុំផ្ចង់ចិត្ត​ឆ្ពោះរក​ព្រះអង្គ
៨៩- ខ្ញុំស្រឡាញ់​ក្រឹត្យវិន័យ
៩០- ខ្ញុំស្រឡាញ់​ព្រះបន្ទូល​
៩១- ខ្ញុំស្រេកឃ្លាន​ព្រះជាម្ចាស់
៩២- គោរព​ព្រះគ្រីស្តជាអម្ចាស់
៩៣- ចិត្តខ្ញុំពេញ​ដោយអំណរ
៩៤- ចិត្តខ្ញុំរីករាយ
៩៥- ចូរចេញទៅ
៩៦- ចូរ​យេីងផ្ចង់ស្មារតីនឹក
៩៧- ចូរ​យេីងរាល់គ្នាបង្គំវន្ទាច្រៀងថ្វាយព្រះម្ចាស់
៩៨- ចូរ​យេីងឱនកាយ
៩៩- ចូរថ្វាយបង្គំព្រះជាម្ចាស់
១០០- ចូរនាំពន្លឺពី​ព្រះជាម្ចាស់​ទៅបំភ្លឺពិភព​លោកា
១០១- ចូរពិ​សោ​​ធឱ្យដឹងច្បាស់
១០២- ចូរមករកខ្ញុំ
១០៣- ចូរមានចិត្ត​មេ​​ត្តាករុណាដូច​ព្រះបិតា
១០៤- ចូរមានចិត្តសប្បុរសដូច​ព្រះបិតា
១០៥- ចូរអ្នក​ស្វែងរក​ព្រះរាជ្យ​ព្រះជាម្ចាស់
១០៦- ដូច​សមុ​ទ្រមាន​ខ្យល់​ព្យុះខ្លាំងណាស់
១០៧- តាមគំរូនៃ​ព្រះហឫទ័យស្រឡាញ់
១០៨- តេីនរណាអាចរស់​នៅក្នុងដំណាក់
១០៩- តេី​ព្រះជាម្ចាស់ជានរណា ?
១១០- ទឹកផ្ដល់ជីវិត
១១១- ធម៌​មេត្តាករុណារបស់​ព្រះអង្គ
១១២- ធម៌សន្តអ៊ីញ៉ាស៊ីយ៉ូ នៅឡូយ៉ូឡា
១១៣- ធម៌របស់សន្តហ្រ្វង់ស៊ីស្កូ ១
១១៤- ធម៌របស់សន្តហ្រ្វង់ស៊ីស្កូ ២
១១៥- នេះជាអាហារឧត្តម
១១៦- បពិ​ត្រ​ព្រះអម្ចាស់
១១៧- ពេលណាយេីង​ស្រឡាញ់គ្នា
១១៨- ព្រលឹងខ្ញុំស្រេកឃ្លាន​ព្រះជាម្ចាស់
១១៩- ព្រះកាយព្រះគ្រីស្ត
១២០- ព្រះគ្រីស្ត​ព្រលឹងខ្ញុំ​ស្រេកឃ្លាន
១២១- ព្រះគ្រីស្ត​ព្រលឹងខ្ញុំស្រេកឃ្លាន
១២២- ព្រះគ្រីស្តជាគង្វាល
១២៣- ព្រះគ្រីស្តជាផ្លូវ
១២៤- ព្រះគ្រីស្តជាព្រះមាគ៌ា
១២៥- ព្រះគ្រីស្តជាម្ចាស់​នៃសត្វ​លោក
១២៦- ព្រះជាម្ចាស់​ត្រាស់​ហៅខ្ញុំ
១២៧- ព្រះជាម្ចាស់​ទ្រង់​ព្រះសណ្តាប់
១២៨- ព្រះជាម្ចាស់​ប្រ​សេីរ​ថ្លៃថ្លា
១២៩- ព្រះជាម្ចាស់​ប្រទានសុខសន្តិភាព
១៣០- ព្រះជាម្ចាស់ជាពន្លឺ
១៣១- ព្រះជាម្ចាស់ស្គាល់ខ្ញុំច្បាស់
១៣២- ព្រះបន្ទូលព្រះគ្រីស្ត
១៣៣- ព្រះបន្ទូលព្រះអង្គ
១៣៤- ព្រះបន្ទូលព្រះអង្គជាច​​ង្កៀង
១៣៥- ព្រះម្ចាស់​តែ​មួយ
១៣៦- ព្រះម្ចាស់​ទ្រង់បាន​ជ្រេីស​រើ​​ស​យេីង
១៣៧- ព្រះយេស៊ូគឺជាពន្លឺ
១៣៨- ព្រះរាជ្យ​ព្រះជាម្ចាស់
១៣៩- ព្រះហឫទ័យសប្បុរស
១៤០- ព្រះអង្គថ្កុំថ្កេីងរុង​រឿង
១៤១- មានសុភមង្គល​ហេីយ!
១៤២- យេីងខ្ញុំជឿ ហេីយស្រឡាញ់​ព្រះអង្គ
១៤៣- យេីងខ្ញុំជឿជាប្រាកដ
១៤៤- វិន័យថ្មី ម៉ាកុស: ១២
១៤៥- វិន័យព្រះយេស៊ូ
១៤៦- សុភមង្គលដ៏ពិត​ប្រា​កដ
១៤៧- សូមកោតសរសើរព្រះម្ចាស់
១៤៨- សូម​ព្រះជាម្ចាស់​មេត្តាប្រោស​ភ្នែក
១៤៩- សូម​មេត្តាស​ង្គ្រោះ​យេីងខ្ញុំ
១៥០- សេចក្តី​ស្រឡាញ់​ដែលព្រះជាអម្ចាស់​ប្រទានមក
១៥១- សេចក្តីស្រឡាញ់មិនសាបសូន្យ​ឡេីយ
១៥២- សេចក្តីស្រឡាញ់របស់​ព្រះជាម្ចាស់ដ៏លេីសលប់
១៥៣- អាលេលូយ៉ា ឱនកាយ​ត្រៀប​ត្រា
១៥៤- អាលេលូយ៉ាសរ​សេីរព្រះម្ចាស់
១៥៥- អ្នក​ជឿលេីព្រះគ្រីស្តនឹងបាន​ស​ង្គ្រោះ
១៥៦- អ្នកណាសុំរ​មែង​តែងទទួល
១៥៧- អ្វីៗដែលអ្នកបាន​ប្រ​ព្រឹត្ត

ចម្រៀងចេញ (លេខ១៥៨-១៦១)
ចម្រៀងកោតសរសើរព្រះនាងម៉ារី (លេខ១៦២-១៨៨)

១៦២-កោតសរ​សេីរ
១៦៣-ក្ស​ត្រីបវរ​​លើ​លោកា
១៦៤-ក្ស​ត្រីវរមាតា
១៦៥-ក្ស​ត្រីវិមានសុខ
១៦៦-ច​ម្រៀង​កោតសរ​សេីរព្រះនាងម៉ារី
១៦៧-ច្រៀងអាលេលូយ៉ា
១៦៨-តារាសមុទ្រ
១៦៩-ទំនុកត​ម្កេីងរបស់នាងម៉ារី (បទព្រហ្មគីតិ)
១៧០-ទំនុកត​ម្កេីងរបស់​ព្រះនាងម៉ារី ១
១៧១-ទំនុកត​ម្កេីងរបស់​ព្រះនាងម៉ារី ២
១៧២-នាដែន​លោកីយ៍
១៧៣-នេះជាថ្ងៃ​ដែលព្រះជាម្ចាស់បានប​ង្កេីតមក
១៧៤-បពិ​ត្រ​ព្រះនាងម៉ារី
១៧៥-ព្រះនាងជាកិត្តិយសរបស់​យេីងខ្ញុំ
១៧៦-ព្រះនាងម៉ារីជា​​​​​​​​​មាតា
១៧៧-ព្រះនាងមិនជំពាក់បាប (លំនាំបទ តារាសមុទ្រ)
១៧៨-មាតាជាទីពំនឹង
១៧៩-មាតាព្រះស​ង្គ្រោះ
១៨០-យេីងខ្ញុំសូម​ជ្រក​កោន​ក្រោមម្លប់​ព្រះនាង
១៨១-យេីងខ្ញុំឱន​ក្រាប​ប្រណម្យមាតា
១៨២-យេីងសូម​កោតសរ​សេីរព្រះនាងម៉ារី
១៨៣-សូម​ក្រាបសំពះស​ម្តេចក្ស​ត្រីម៉ារី
១៨៤-អរព្រះគុណ​ព្រះ​យេស៊ូគ្រីស្ត
១៨៥-អាវេ៉ម៉ារីយ៉ា
១៨៦-ឱ ! ព្រះនាង​ព្រហ្មចារិនីម៉ារី
១៨៧-ឱ ព្រះនាងម៉ារី
១៨៨-ឱ! ម៉ារី​អេីយ

ចម្រៀងកោតសរសើរសន្តយ៉ូសែប (លេខ១៨៩-១៩១)
ចម្រៀងរដូវរង់ចាំ (លេខ១៩២-១៩៧)
ចម្រៀងបុណ្យព្រះយេស៊ូប្រសូត (លេខ១៩៨-២១៥)
ចម្រៀងរដូវអប់រំពិសេស (លេខ២១៦-២៣៧)

២១៦-កោតសរ​សេីរព្រះគ្រីស្ត
២១៧-ចូរ​រៀ​​បចំផ្លូវ
២១៨-ឈេីឆ្កាង​នៃទុក្ខលំបាក
២១៩-តេី​ព្រះជាម្ចាស់ជានរណា ? (ចម្រៀងទី ១)
២២០-ទំនុកត​ម្កេីង​លេខ ៧២ (៧១)
២២១-នេះគឺជាសេចក្តីស្រឡាញ់
២២២-នេះជា​ឈើឆ្កាង
២២៣-បុត្រ​ព្រះអម្ចាស់
២២៤-ព្រះ​យេស៊ូគ្រីស្តបានបូជាជីវិត
២២៥-ព្រះគ្រីស្ត​ព្រះស​ង្គ្រោះ
២២៦-ព្រះគ្រីស្ត​ព្រះស​ង្គ្រោះ
២២៧-ព្រះយេស៊ូជួយស​ង្គ្រោះ
២២៨-ព្រះយេស៊ូបានសុគត
២២៩-ព្រះយេស៊ូយាងចូលក្រុង​យេរូសាឡឹម
២៣០-យេីងខ្ញុំសូម​ក្រាបបង្គំ
២៣១-រួមគ្នាកោតសរ​សេីរព្រះគ្រីស្ត
២៣២-សូម​ព្រះជាម្ចាស់​ទ្រង់​ព្រះមេត្តា
២៣៣-សូម​ព្រះជាម្ចាស់​ទ្រង់​ព្រះសណ្តាប់
២៣៤-សូម​មេត្តាប្រោស​យេីងខ្ញុំ
២៣៥-អំ​ពេីអាក្រក់របស់ខ្ញុំ
២៣៦-អ្នកប​ម្រេីដ៏ប្រ​សេីរ
២៣៧-ឱ ! ជនកម្សត់

ចម្រៀងរដូវបុណ្យចម្លង (លេខ២៣៨-២៥២)
ចម្រៀងបុណ្យព្រះវិញ្ញាណ (លេខ២៥៣-២៥៨)
ចម្រៀងតេហ្សេ (លេខ២៥៩-២៧៧)

២៥៩-កោតសរ​សេីរព្រះអម្ចាស់
២៦០-កោតសរ​សេីរព្រះអម្ចាស់
២៦១-កុំឱ្យរន្ធត់ចិត្ត
២៦២-ក្នុង​ព្រះគ្រីស្ត
២៦៣-ខ្ញុំសូម​ប្រគល់វិញ្ញាណរបស់ខ្ញុំ
២៦៤-ចូរ​​យេីង​​ច្រៀងថ្វាយព្រះជាម្ចាស់
២៦៥-ទីណាមាន​មេត្តា
២៦៦-ព្រះយេស៊ូគ្រីស្ត
២៦៧-ព្រះគ្រីស្តរស់​ឡេីងវិញ
២៦៨-ព្រះយេស៊ូសូមកុំភ្លេចខ្ញុំ
២៦៩-មកតាមខ្ញុំ​ហេីយ​នៅជាមួយខ្ញុំ (១)
២៧០-មកតាមខ្ញុំ​ហេីយស្នាក់​នៅជាមួយខ្ញុំ (២)
២៧១-យេីងទុកចិត្ត​លេីព្រះជាអម្ចាស់
២៧២-យើងសូមអរព្រះគុណ
២៧៣-ល្អណាស់​ពេល​​យេីងទុកចិត្ត
២៧៤-សូម​ព្រះអង្គគង់​នៅជាមួយ​យេីង
២៧៥-សូម​ព្រះ​អង្គ​គង់​នៅ​ជាមួយ​យេីង
២៧៦-អស់ពីដួងចិត្ត
២៧៧-ឱ ! ព្រះវិញ្ញាណសូមយាងមក

ចម្រៀងបុណ្យចូលឆ្នាំ (លេខ២៧៨-២៨០)
ចម្រៀងអាពាហ៍ពិពាហ៍ (លេខ២៨១-២៨៤)
ចម្រៀងផ្សេងៗ (លេខ២៨៥-៤១០)

២៨៥-កាលពី​មុនខ្ញុំខ្វាក់
២៨៦-កោតសរ​សេីរ អរព្រះគុណព្រះអង្គ
២៨៧-ក្នុងដំណាក់របស់​ព្រះបិតាខ្ញុំ
២៨៨-កុំបរាជ័យ​នៃជីវិត
២៨៩-ខ្ញុំ​ឃេីញ​ផ្ទៃ​មេឃថ្មី និង​ផែនដីថ្មី
២៩០-ខ្ញុំ​ស្រឡាញ់​ព្រះ​យេស៊ូ
២៩១-ខ្ញុំជាផ្លូវ ជាសេចក្តីពិត ជាជីវិត
២៩២-ខ្ញុំនឹង​ក្រោក​ឡេីង
២៩៣-ខ្ញុំសូមយក​ព្រះម្ចាស់ជាទីពឹង
២៩៤-ខ្ញុំអត់​ទោសឱ្យអ្នក
២៩៥-គុណពុកនាំកូន​ឱ្យស្គាល់ព្រះអម្ចាស់
២៩៦-គោលការណ៍អប់រំទាំងបី
២៩៧-គ្មានអ្នកណា
២៩៨-គ្រប់សាសនាបង្ហាញរស្មីនៃ​សេ​ចក្តីពិត
២៩៩-គ្រីស្តទូត ១២រូប
៣០០-គ្រីស្តបរិស័ទរួបរួមគ្នាជាធ្លុង​តែមួយ
៣០១-គ្រួសារសុខសាន្ត
៣០២-ចិតសិបដង ប្រាំពីរដង
៣០៣-ចូរ​យេីង​ប្រារព្ធពិធី
៣០៤-ចូរចាក​ចេញ
៣០៥-ចូរនាំគ្នាទៅគ្រប់ទីក​ន្លែង
៣០៦-ចូរនាំមនុស្ស​គ្រប់ជាតិ​គ្រប់សាសន៍
៣០៧-ចូរប្រុងស្មារតី
៣០៨-ចូរ​ផ្ញេីជីវិត​លេីព្រះ​អម្ចាស់
៣០៩-ឆ្នាំ​មហាករុណាទិគុណ
៣១០-៤៥០ ឆ្នាំ នៃ​ព្រះសហគមន៍កម្ពុជា
៣១១-ជាធ្លុង​តែមួយ
៣១២-ជាមួយព្រះគ្រីស្ត
៣១៣-ជួយព្រះសហគមន៍
៣១៤-ដងគិរី​វែង​សែនឆ្ងាយ
៣១៥-ដី​នៃក្តីសង្ឃឹម
៣១៦-ដេីមដំបូង (កក ២, ៤២)
៣១៧-ដេីរតាម​ព្រះយេស៊ូ
៣១៨-តីយើងនឹងចាត់នរណាឱ្យទៅ ?
៣១៩-ត្រូវស្រឡាញ់គ្នា
៣២០-ត្រូវអធិដ្ឋាន
៣២១-ថ្ងៃ​នេះ​យើងមាន​សេចក្តីសុខ !
៣២២-ទារក​ទើប​កេីត (១ សល ២,២)
៣២៣-និទានជីវិត​ព្រះយេស៊ូ
៣២៤-និទានជីវិត​ព្រះយេស៊ូ
៣២៥-នេះជាលោហិតរបស់ខ្ញុំ
៣២៦-នៅជំនាន់​ដេីម
៣២៧-បន្ទូលព្រះអង្គ គឺជាច​​ង្គៀង (ទំនុកត​ម្កេីង ១១៩ៈ ១០៥-១០៦)
៣២៨-ប្រជាជនទាំងឡាយ​អេីយ (យរ ៣១, ១០-១៤)
៣២៩-ប្រសិន​បើ (សៀវភៅអប់រំជំនឿទី៣ ខ្ញុំជាជីវិត មេរៀនទី៤)
៣៣០-ប្រែចិត្តគំនិត
៣៣១-បំបាត់អំ​ពេីហិង្សា
៣៣២-ផ្សាយដំណឹងល្អ
៣៣៣-ពាក្យអធិដ្ឋាន​ទៅព្រះរាជវង្ស
៣៣៤-ពិធីផ្តល់ជំ​នឿ
៣៣៥-ពេល​​យេីងរួមគ្នា
៣៣៦-ពេល​នេះឱ្យ​យេីងច្រៀង
៣៣៧-ព្យាការីអាម៉ូស
៣៣៨-ព្យាការីអេ​សេគី​អែល (សៀវភៅអប់រំជំនឿទី ២ ខ្ញុំជាសេចក្តីពិត មេរៀនទី១៨)
៣៣៩-ព្រះគម្ពីរ
៣៤០-ព្រះគ្រីស្តជាពន្លឺបំភ្លឺដំ​​ណេីរជីវិត​យេីង
៣៤១-ព្រះជាម្ចាស់​ត្រាស់​ហៅយេីង
៣៤២-ព្រះជាម្ចាស់​ស្រឡាញ់​យេីង
៣៤៣-ព្រះជាម្ចាស់​ស្រឡាញ់មនុស្ស​លោកា
៣៤៤-ព្រះជាម្ចាស់គង់ជាមួយ​​យេីង
៣៤៥-ព្រះជាម្ចាស់ប​​ង្កេីតពិភព​លោក
៣៤៦-ព្រះជាម្ចាស់មាន​ ព្រះបន្ទូលថា (សៀវភៅអប់រំជំនឿ)
៣៤៧-ព្រះជាអម្ចាស់​ទ្រង់ជាសេចក្តីស្រឡាញ់
៣៤៨-ព្រះបន្ទូលព្រះយេស៊ូ
៣៤៩-ព្រះបិតាស្រឡាញ់​យេីង
៣៥០-ព្រះពរ​តែងតាំង
៣៥១-ព្រះមហាករុណាទិគុណ
៣៥២-ព្រះយេស៊ូ ជាប្រភពទឹក
៣៥៣-ព្រះយេស៊ូគង់​នៅជាមួយ
៣៥៤-ព្រះយេស៊ូគ្រីស្តជាកម្លាំង
៣៥៥-ព្រះយេស៊ូអេីយ !
៣៥៦-ព្រះវិញ្ញាណគង់សណ្ឋិត
៣៥៧-ព្រះហឫទ័យសប្បុរស
៣៥៨-ព្រះអង្គ​ត្រាស់​ហៅ
៣៥៩-ព្រះអម្ចាស់មាន​តែមួយ
៣៦០-ព្រះអម្ចាស់មាន​ព្រះបន្ទូល
៣៦១-មហាសន្និបាត​លេីកទី ១៥
៣៦២-ម៉ាថាយ ៥ៈ១៧
៣៦៣-មាន​​ព្រះ​យេស៊ូ​គ្រីស្ត​ជីវិត​យេីង​ចេះស្រឡាញ់
៣៦៤-មានសុភមង្គល​មែន
៣៦៥-យុវជនគឺជាទំពាំងស្នងឫស្សី
៣៦៦-យុវជនជាពន្លឺផែនដី
៣៦៧-យេីង​ដេីរតាម​ព្រះអង្គ
៣៦៨-យេីងខ្ញុំសូម​លេីកត​ម្កើង​ព្រះជាម្ចាស់
៣៦៩-យេីងគិតដល់ជីវិត
៣៧០-យេីងបាន​ស្រឡាញ់អ្នក
៣៧១-យេីងមាន​ព្រះគ្រីស្ត​ធ្វេីជាគំរូ
៣៧២-យេីងសូម​​ដេីរ
៣៧៣-យេីងសូមជូនផ្កា
៣៧៤-យើងខ្ញុំសូមអរព្រះគុណ
៣៧៥-រីករាយសាទរ
៣៧៦- រួមគ្នាកសាង​ព្រះសហគមន៍
៣៧៧-រួមជាមួយព្រះគ្រីស្ត
៣៧៨-រួមដំ​ណេីរ
៣៧៩-រួមដំ​ណេីរជាមួយសន្តប៉ូល
៣៨០-រាំនិង​ច្រៀងសរ​សេីរព្រះជាម្ចាស់
៣៨១-លា​ហើយមិត្តសម្លាញ់
៣៨២-លោក​យេស៊ូនេះ ដែលបងប្អូនបានឆ្កាង
៣៨៣-លោក​នេះជាបុត្រដ៏ជាទី​ស្រឡាញ់របស់​យេីង
៣៨៤-លោកតាអាប្រាហាំ
៣៨៥-វិន័យ ១- ១០
៣៨៦-វិន័យថ្មី ម៉ាកុសជំពូក ១២
៣៨៧-សង្គហៈ
៣៨៨-សង់ផ្ទះ
៣៨៩-សន្និបាត​ព្រះសហគមន៍
៣៩០-សូម​ផ្ញេីជីវិត
៣៩១-សូម​ឱ្យចិត្ត​យេីងបានសុខសន្តិភាព
៣៩២-សូម​លើកត​ម្កើង​ព្រះជាម្ចាស់
៣៩៣-សូមជួយយក​ពែងទុក្ខលំបាក
៣៩៤-សួស្តីថ្ងៃកំ​ណេីត
៣៩៥-សេរីភាពពិត​ប្រា​កដ
៣៩៦-អូ អូ អូ យុវជនយុវនារី
៣៩៧-អបអរសាទរឆ្នាំព្រះមហាករុណាទិគុណ
៣៩៨-“អប្បា!”
៣៩៩-អរគុណព្រះជាម្ចាស់ចំ​ពោះ​លេាកអភិបាលរបស់​យើង
៤០០-អាលេលូយ៉ា! ព្រះបន្ទូលជាពន្លឺ
៤០១-អ្នក​ជឿ​ដោយឥតបាន​ឃេីញខ្ញុំ
៤០២-អ្នកណាកាន់តាម​ព្រះបន្ទូល​ព្រះ​អង្គ
៤០៣-អ្នកណាស្តាប់
៤០៤-អ្នកណាអង្វររក​ព្រះនាម
៤០៥-អំណរគុណក្នុងការត្រាស់​ហៅ
៤០៦-អំបិល និងពន្លឺ
៤០៧-អុះឱប្រជាជនទាំងឡាយ
៤០៨-“ឱព្រះបិតាអេីយ!”
៤០៩-ឱ ! ព្រលឹងខ្ញុំ ចូរក្រាបបង្គំ
៤១០-ឱ ! មនុស្ស​អេីយ (មីកា ៦,៨)

ទំនុកតម្កើង (លេខ៤១១-៤២៥)
ពាក្យអធិដ្ឋានផ្សេងៗ

បទចម្រៀងពេលប្រជុំគ្នា

១- កាលណាពីរ ឬបីនាក់ជួបជុំគ្នា

បន្ទរព្រះជាអម្ចាស់មានព្រះបន្ទូលថាកាលណាពីរ ឬបីនាក់
 ជួបជុំគ្នាក្នុងនាមខ្ញុំ នោះខ្ញុំស្ថិតនៅជាមួយផង
ឱ! ព្រះយេស៊ូអើយសូមទ្រង់គង់ជាមួយយើងខ្ញុំ
 ក្នុងពេលយើងខ្ញុំកោតសរសើរព្រះអង្គ
 ក្នុងពេលយើងខ្ញុំប្រកាសសេចក្តីស្រឡាញ់
 មកពីព្រះហឫទ័យស្រឡាញ់របស់ព្រះអង្គ
ឱ! ព្រះយេស៊ូអើយសូមទ្រង់គង់ជាមួយយើងខ្ញុំ
 ក្នុងពេលយើងខ្ញុំស្តាប់ព្រះបន្ទូលព្រះអង្គ
 សូមទ្រង់បំភ្លឺចិត្តគំនិតយើងខ្ញុំ
 ដើម្បីឱ្យយើងខ្ញុំឮព្រះសូរសៀវព្រះអង្គ
ឱ! ព្រះយេស៊ូអើយសូមទ្រង់គង់ជាមួយយើងខ្ញុំ
 សូមនឹកដល់យើងខ្ញុំពីស្ថានបរមសុខមក
 ព្រះអង្គដែលគង់ជាមួយយើងខ្ញុំ
 នៅពេលនេះហើយជាអង្វែងតរៀងទៅ
ឱ! ព្រះយេស៊ូអើយសូមទ្រង់គង់ជាមួយយើងខ្ញុំ
 ក្នុងពេលយើងខ្ញុំរួមថ្វាយយញ្ញបូជា
 ហើយយើងខ្ញុំកាច់ចែកគ្នាទទួលទាន
 នូវនំប៉័ងដែលផ្តល់ជីវិតដ៏អនន្ត

២- ខ្ញុំនឹកស្រណោះវិហារព្រះម្ចាស់
ទំនុកត​ម្កេីងលេខ ៨៤(៨៣)

បន្ទរខ្ញុំនឹកស្រណោះវិហារព្រះម្ចាស់គួរស្រឡាញ់ណាស់នៅលើលោកា
 ទ្រង់មានព្រះជន្មរុងរឿងថ្លៃថ្លាខ្ញុំមានចិន្តារីករាយស្មោះត្រង់
បក្សាបក្សីតែងមានសំបុកដែលផ្តល់ក្តីសុខស្ថិតស្ថេរគង់វង្ស
 ខ្ញុំស្រឡាញ់ព្រះដំណាក់ព្រះអង្គហើយសូមយកទ្រង់ជាទីពំនាក់
មានក្តីអំណរមានក្តីសប្បាយអស់ជនទាំងឡាយដែលបានទៅស្នាក់
 ក្នុងព្រះវិហារដោយចិត្តស្មោះស្ម័គ្របានធ្វើគារវៈគោរពព្រះអង្គ
មានក្តីអំណរមានក្តីសប្បាយអស់ជនទាំងឡាយដែលមានបំណង
 ចូលក្នុងវិហារដោយចិត្តស្មោះត្រង់ស្វែងរកព្រះអង្គដែលផ្តល់ជន្មា
សូមទ្រង់សណ្តាប់ពាក្យអង្វរខ្ញុំឱ! ព្រះឧត្តមជាម្ចាស់សួគ៌ា
 សូមទ្រង់មេត្តាទតរាស្ត្រប្រជាហើយសូមការពារនិងជួយប្រោសលោះ
បើរស់មួយថ្ងៃនៅក្បែរខ្លោងទ្វារនៃព្រះវិហារព្រះអង្គសង្គ្រោះ
 ហាក់មានតម្លៃប្រសើរខ្ពង់ខ្ពស់ស្មើបាននៅរស់រាប់ពាន់ឆ្នាំផង
រស់ក្រោមសំយ៉ាបវិហារព្រះម្ចាស់វិសេសពេកណាស់ថ្លៃថ្លាកន្លង
 ប្រសើរជាងរស់ជាមួយអ្នកផងដែលផ្តល់សៅហ្មងនាំឱ្យអាស្រូវ
ទ្រង់សព្វព្រះហប្ញទ័យជនសុចរិតមេត្តាអាណិតជួយឱ្យស្គាល់ផ្លូវ
 ស្គាល់ក្តីសុខសាន្តរាល់ពេលរដូវស្គាល់ផ្លូវដើរទៅជួបព្រះអង្គបាន
សូមកោតសរសើររាល់ពេលរដូវស្គាល់ផ្លូវដើរទៅជួបព្រះអង្គបាន
 ដែលគង់ស្ថិតស្ថេរប្រសើរថ្កើងថ្កាននៅគ្រប់ទីស្ថានដរាបរៀងទៅ

៣- ខ្ញុំសែនសប្បាយ​ទៅព្រះដំណាក់
(ដកស្រង់ពីទំនុកត​ម្កេីងលេខ ១១២)

បន្ទរខ្ញុំសែនសប្បាយណាស់ពេលឮច្បាស់គេប្រាប់ថា
 ចូរយើងទៅដំណាក់ព្រះជាម្ចាស់នៅសាឡឹម ។
យេរូសាឡឹមអើយយើងដល់ហើយឈានជើងចូល
 យើងមកដល់មាត់ទ្វារដល់ទីធ្លានៃក្រុងអ្នក ។
យេរូសាឡឹមអើយអ្នកជាក្រុងដ៏រឹងមាំ
 មានកំពែងដ៏ល្អល្អប្រណីតព័ទ្ធជុំវិញ ។
កុលសម្ព័ន្ធនានានៃព្រះជាអម្ចាស់យើង
 នាំគ្នាឡើងទីនេះតម្កើងព្រះនាមព្រះអង្គ ។
ទីនេះមានបល្ល័ង្កព្រះរាជវាំងស្ដេចដាវីឌ
 គ្រប់គ្រងប្រជារាស្រ្តដោយក្ដីយុត្តិធម៌ណាស់ ។
សូមព្រះម្ចាស់ប្រទានសន្តិភាពដល់ក្រុងនេះ
 អ្នកស្រឡាញ់សាឡឹមសូមឱ្យរស់បានសុខសាន្ត ។
ដោយយល់ដល់បងប្អូននិងញាតិមិត្តរបស់ខ្ញុំ
 ខ្ញុំសូមព្រះអម្ចាស់ឱ្យសាឡឹមបានសុខសាន្ត ។
ដោយយល់ដល់ដំណាក់នៃព្រះម្ចាស់របស់យើង
 ខ្ញុំទូសូមឱ្យអ្នកបានក្ដីសុភមង្គល ។

៤- គោរព​ព្រះ​ត្រៃឯក
លំនាំទំនុកតម្កើងកោតសរសើរព្រះបាទដាវីឌ
(១ របាក្សត្រ ២៩,១០-១២)

បន្ទរឱ ! ព្រះជាម្ចាស់យើងខ្ញុំគោរពសរសើរព្រះនាមទាំងថ្វាយចម្រៀង
 ចំពោះព្រះអង្គ ។   
ឱ ! ព្រះបិតាមានឫទ្ធិចេស្តាអស្ចារ្យពេកក្រៃមានធម៌សប្បុរស
 ពេញដោយបារមីព្រះនាមឮល្បីគ្រប់ទីទាំងឡាយ ។ 
ឱ ! ព្រះយេស៊ូបន្ទូលថ្លៃថ្លានៃព្រះបិតាទ្រង់ជាជីវិត
 ជាសេចក្តីពិតមាគ៌ានាំយើងឆ្ពោះព្រះបិតា ។ 
ឱ ! ព្រះវិញ្ញាណព្រះប្រាជ្ញាញាណវិសុទ្ធថ្លៃថ្លាជាជ្រោះស្នេហា
 ជាធម៌មេត្តារក្សាការពារយើងខ្ញុំគ្រប់គ្នា ។ 
ឱ ! ព្រះជាម្ចាស់យើងត្រេតអរណាស់សូមបង្គំថ្វាយ ព្រះពរជោគជ័យ
 សិរីទាំងឡាយទៅព្រះពណ្ណរាយអម្ចាស់យើងខ្ញុំ ។ 
កិត្តិយសបារមីជោគជ័យសិរីយើងសូមបង្គំតេជានុភាព
 ព្រះម្ចាស់ឧត្តមរុងរឿងសុខុមលើផែនលោកា ។ 
ឱ ! ព្រះសង្គ្រោះព្រះនាមខ្ពង់ខ្ពស់ជាស្តេចស្ថានបរមសុខជាម្ចាស់លោកីយ៍
 គ្រប់គ្រងពសុធារក្សាការពារសត្វលោកទាំងឡាយ។ 
ឱ ! ព្រះម្ចាស់អើយនៅលោកនេះហើយយើងសច្ចាស្មោះគោរពព្រះអង្គ
 ជាព្រះសង្គ្រោះដែលជួយរំដោះមនុស្សគ្រប់គ្នា ។ 
យើងខ្ញុំប្រណម្យក្រាបថ្វាយបង្គំសូមថ្លែងពណ៌នាអំណរព្រះគុណ
 ឆ្ពោះព្រះត្រៃឯកទ្រង់គង់ការពារយើងខ្ញុំជានិច្ច ។ 

៥- ចូរ​ច្រៀង​ប្រាប់ភ្នំ
ដកស្រង់ពីទំនុកត​ម្កេីងលេខ ១១៨ (១១៧)

បន្ទរចូរច្រៀងប្រាប់ភ្នំប្រាប់សមុទ្រធំ
 ចូរលើកចិត្តឡើត​ម្កេីងព្រះម្ចាស់
 ដ្បិតនេះជាថ្ងៃម្ចាស់ថ្លៃបង្កើត
 សូមឱ្យផែនដីបានក្តីអំណរ
 អាលេលូយ៉ា(៤ដង) ។ 
ខ្ញុំនឹងត​ម្កេីងព្រះអម្ចាស់ដ្បិតព្រះអង្គត្រាស់ដោយច្បាស់ជាក់
 តបឆ្លើយមកខ្ញុំដោយរាក់ទាក់ថែមទាំងថ្នមថ្នាក់ខ្ញុំដិតដល់ ។
ខ្ញុំត្រូវនៅរស់មានជីវិតមិនត្រូវស្លាប់ចាកផុតលោកីយ៍
 ដើម្បីរៀបរាប់ពីសេចក្តីស្នាព្រះហស្តថ្លៃព្រះអម្ចាស់ ។
ចូរនាំគ្នាបើកទ្វារឱ្យមនុស្សសុចរិតស្រីប្រុសមកប្រញាប់
 ខ្ញុំនឹងចូលទៅឱ្យបានឆាប់នឹងថ្លែងរៀបរាប់អរគុណទ្រង់ ។
ព្រះអម្ចាស់សម្រេចការអស្ចារ្យដោយឫទ្ធិថ្លៃថ្លានៃព្រះអង្គ
 អស្ចារ្យពេកក្រៃយើងឃើញច្បាស់គួរស្ញប់ស្ញែងណាស់គួរគោរព ។
ថ្ងៃនេះជាថ្ងៃដែលព្រះម្ចាស់កំណត់ទុកច្បាស់ឱ្យយើងឈប់
 នាំគ្នាសប្បាយកុំនៅជ្រប់ខេត្តស្រុកភូមិគ្រប់អរទាំងអស់ ។
ចូរលើកត​ម្កេីងព្រះអម្ចាស់ដ្បិតព្រះហប្ញទ័យអាណិត
 សប្បុរសករុណាទ្រង់សុចរិតអស់កល្បស្ថេរស្ថិតរហូតទៅ ។

៦- ចូរ​ច្រៀងបទថ្មីថ្វាយព្រះជាម្ចាស់

បន្ទរចូរច្រៀងបទថ្មីថ្វាយព្រះជាម្ចាស់ព្រះអង្គបានសម្រេច ការអស្ចារ្យ
 អាលេលូយ៉ា ។  
ចូរច្រៀងបទថ្មីថ្វាយព្រះម្ចាស់ថ្លៃកុំភ្លេចឡើយណាដ្បិតទ្រង់ប្រព្រឹត្ត
 សព្វកិច្ចអស្ចារ្យទ្រង់មានឫទ្ធាជាព្រះវិសុទ្ធ ។ 
ព្រះអង្គសង្គ្រោះទាំងស្រីទាំងប្រុសឥតមានគេចផុតចម្រើនគ្រប់គ្នា
 បានឡើងជាបុត្រធីតាបរិសុទ្ធដោយអានុភាព ។ 
មិនតែប៉ុណ្ណោះព្រះអង្គបំផុសសម្តែងហឫទ័យសុចរិតស្មោះត្រង់
 ជនជាតិផ្សេងក្តីបានឃើញស្មើដូចគ្នាទាំងអស់ ។ 
ឯអ៊ីស្រាអែលព្រះអង្គមិនដែលភ្លេចម្តងណាសោះប្រទានហឫទ័យ
 ករុណាដ៏ស្មោះមេត្តាចំពោះកូនចៅព្រះអង្គ ។ 
ឱ ! មនុស្សសត្វអើយកុំបីតោះតើយ រៀបចំអង្គាអបអរសាទរ
 ថ្វាយព្រះនាមាស្រែកហ៊ោខ្ញៀវខ្ញារដោយក្តីអំណរ ។ 
ចូរដេញចាប៉ីសព្វភ្លេងតន្ត្រីប៉ីពកប៉ីអឃឹមរនាតដែក
 ឈិងគងត្រែស្គរចង្ក្រង់ស្នែងទ្រឱ្យលាន់ពីរោះ ។ 

៧- ចូរអ្នក​ស្រឡាញ់​ព្រះអម្ចាស់

បន្ទរចូរអ្នកស្រឡាញ់ព្រះអម្ចាស់ជាព្រះរបស់អ្នកឱ្យអស់ពីចិត្តគំនិត
 អស់ពីស្មារតីអស់ពីកម្លាំងកាយ
 ចូរអ្នកស្រឡាញ់បងប្អូនឯទៀតឱ្យដូចស្រឡាញ់ខ្លួនឯង។
ឱ ! បងប្អូនអើយចូរអ្នកចាំស្តាប់មានតែព្រះអម្ចាស់
 ជាព្រះរបស់យើងមួយព្រះអង្គគត់ដែលពិតជាព្រះអម្ចាស់ ។
ចូរអ្នកទុកឱ្យព្រះបន្ទូលដែលខ្ញុំប្រគល់ឱ្យអ្នក
 នៅក្នុងថ្ងៃនេះដក់ជាប់ក្នុងចិត្តរបស់អ្នកជានិច្ច ។
ចូរអ្នកបង្រៀនឱ្យកូនចៅអ្នកពីព្រះបន្ទូលនេះ ពេលអ្នកនៅក្នុងផ្ទះ
 ពេលដើរពេលចូលដេកនិងពេលក្រោកពីដំណេក ។

៨- ទូល​ព្រះបង្គំខ្ញុំទៅដល់ដំណាក់​ព្រះម្ចាស់

បន្ទរទូលព្រះបង្គំខ្ញុំទៅដល់ដំណាក់ព្រះម្ចាស់
 ទ្រង់ធ្វើឱ្យខ្ញុំរីករាយ ។ 
សូមព្រះអម្ចាស់បំភ្លឺចិត្តទូលបង្គំហើយលើកលែងទោសឱ្យទូលបង្គំ ។
ព្រះអង្គបានផ្តល់កម្លាំងឱ្យខ្ញុំមែនតើហេតុអ្វីក៏ខ្ញុំធ្លាក់ខ្លួនទន់ខ្សោយ ។
សូមព្រះម្ចាស់បំភ្លឺចិត្តខ្ញុំឱ្យជឿដឹកនាំខ្ញុំដើរតម្រង់រកព្រះអង្គ ។
ទូលបង្គំសូមសរសើរដល់ព្រះអង្គព្រះអង្គមានជោគសិរីសព្វប្រការ ។
ចូរសង្ឃឹមលើព្រះម្ចាស់អស់ពីចិត្តព្រលឹងអើយព្រោះទ្រង់ជាព្រះសង្គ្រោះ។
កោតសរសើរព្រះបិតាព្រះបុត្រាព្រះវិញ្ញាណជាដរាបតរៀងទៅ ។

៩- ផែនដីទាំងមូល​អេីយ
(ដកស្រង់ពីទំនុកត​ម្កេីងលេខ ៣៣(៣២))

បន្ទរផែនដីទាំងមូលអើយចូរអបអរហើយសរសើរ
 ព្រះម្ចាស់គ្មានអ្វីស្មើច្រៀងបទថ្មីថ្វាយព្រះអង្គ
 អាលេលូយ៉ាអាលេលូយ៉ា អាលេលូយ៉ា ។
ចូរច្រៀងទំនុកថ្មីទាំងតន្ត្រីកុំជិនណាយ
 សូរសៀងពិរោះក្រៃពេលសប្បាយអបអរទ្រង់ ។
ដ្បិតព្រះជាអម្ចាស់បន្ទូលច្បាស់ពិតទៀងត្រង់
 ព្រះអង្គតែងផ្ចិតផ្ចង់ហើយតម្រង់តាមសន្យា ។
ព្រះអង្គសព្វព្រះហប្ញទ័យនឹងសេចក្តីពិតសត្យា
 សុចរិតគ្រប់ប្រការហើយរក្សាយុត្តិធម៌ ។
ផែនដីទាំងមូលថ្លែងខំសម្តែងដោយអំណរ
 ពីហឫទ័យបវរ   ករុណាល្អព្រះជាម្ចាស់    ។
ផ្ទៃមេឃហ្វូងតារា កើតដោយសារបន្ទូលច្បាស់
 ដោយបញ្ជារបស់ ព្រះជាអម្ចាស់នៃយើង  ។
ព្រះអង្គបានធ្វើឱ្យសមុទ្រថយផ្តុំគ្នាឡើង
 រួចទ្រង់ក៏បង្ឃាំងសមុទ្រគាំងមួយកន្លែង ។
សូមឱ្យមនុស្សទាំងអស់ដែលនៅរស់កោតស្ញប់ស្ញែង
 ព្រះមានឫទ្ធិក្រៃលែងគួរស្ញប់ស្ញែងកោតព្រះអង្គ ។
ដ្បិតពេលមានបន្ទូលអ្វីមកមូលមិនរេរង់
 តាមមានឫទ្ធិក្រៃលែងគួរស្ញប់ស្ញែងកោតព្រះអង្គ ។
យើងខ្ញុំសែនរីករាយចិត្តសប្បាយអរពេកក្រៃ
 សូមបង្គាប់ព្រះអង្គសព្វអ្វីផងមានទាំងអស់ ។

១០- ពេលសូរិយាលន់លិច

នៅវេលាដែលសូរិយាលន់លិចយើងខ្ញុំទាំងឡាយរួមគ្នានៅទីនេះ 
 ដើម្បីសូមព្រះជាម្ចាស់យាងមករក្សាដោយព្រះហឫទ័យប្រណីមេត្តា ។
យើងខ្ញុំសូមថ្វាយឆ្ពោះព្រះជាម្ចាស់នូវការងារដែលយើងខ្ញុំធ្វើថ្ងៃនេះ
 បើយើងខ្ញុំប្រព្រឹត្តខុសនឹងព្រះអង្គសូមទ្រង់មេត្តាលើកលែងទោសឱ្យយើងខ្ញុំ។
យើងខ្ញុំសូមអរព្រះគុណព្រះជាម្ចាស់ដែលបានរក្សាយើងខ្ញុំក្នុងថ្ងៃនេះ
 សូមការពារយើងខ្ញុំក្នុងរាត្រីនេះសូមឱ្យយើងខ្ញុំបានឈ្នះកិច្ចកលអារក្ស ។

១១- ព្រះគ្រីស្តជាទីសង្ឃឹម

បន្ទរព្រះគ្រីស្តជាទីសង្ឃឹមជាអង្គគាំទ្រនៃជីវិតខ្ញុំ ។ 
ទូលបង្គំខ្ញុំទៅដល់អាសនៈដោយចិត្តរីករាយ
 សូមវិនិច្ឆ័យតាមសប្បុរសភាពឱ! ព្រះអង្គអើយ ។
សូមថ្វាយចិន្តានិងជីវភាពសូមទ្រង់ជម្រះ
 ឱ្យជ្រះសៅហ្មងដើម្បីគាប់គួររួមថ្វាយបូជា ។
នេះខ្ញុំសង្ឃឹមជឿជាក់ស្រឡាញ់បម្រើព្រះអង្គ
 អស់មួយជីវិតតបស្នងសងគុណអស់កល្បជានិច្ច ។

១២- មនុស្ស​លេី​ផែនដី
(ដកស្រង់ពីទំនុកត​ម្កេីងលេខ ៩៦)

បន្ទរមនុស្សលើផែនដីទាំងប្រុសទាំងស្រី
 ចូរអបអរឡើងត​ម្កេីងព្រះម្ចាស់
 ជាព្រះថ្កុំថ្កើងព្រះម្ចាស់នៃយើង។
ចូរច្រៀងបទថ្មីថ្វាយ  ព្រះម្ចាស់ថ្លៃកុំឈរឈប់
 មនុស្សនៅលើពិភពច្រៀងកុំឈប់ថ្វាយព្រះអង្គ ។
ចូរច្រៀងថ្វាយព្រះម្ចាស់ត​ម្កេីងព្រះនាមត្រចង់
 ប្រកាសរាល់ថ្ងៃផងពីបំណងដ៏ថ្លៃថ្លា   ។
ចូរប្រកាសនៅក្នុងចំណោមក្រុមជាតិដទៃ
 នូវរុងរឿងសិរីព្រះហស្តថ្លៃដ៏អស្ចារ្យ ។
ដ្បិតព្រះម្ចាស់ឧត្តម    យើងត្រូវខំសរសើរថា
 អស់ពីដួងចិន្តាព្រះក្សត្រាប្រសើរខ្ពស់ ។
ប្រជាទាំងឡាយអើយកុំកន្តើយចូរតម្រង់
 លើកត​ម្កេីងព្រះអង្គថ្លៃឥតហ្មងពីប្ញទ្ធា ។
លើកត​ម្កេីងសិរីរុងរឿងជ័យព្រះនាមា
 យកតង្វាយគ្រប់គ្នាទៅព្រះវិហារថ្វាយក្សត្រា ។
សូមឱ្យអស់ផ្ទៃមេឃផែនដីស្រែកកុំសំចៃ 
 សមុទ្រមានទឹកប្រៃនិងអ្វីៗមានសង្ឃឹម ។
សូមឱ្យស្រែចម្ការអ្វីសព្វសារអរញញឹម
 ឱ្យដើមឈើរេរាំលោតទន្ទ្រាំមុខព្រះម្ចាស់ ។
ដ្បិតព្រះអង្គយាងមកវិនិច្ឆ័យរកយុត្តិធម៌ណាស់
 កាត់ក្តីប្រជាច្បាស់គ្មានក្រឡាស់ដោយទៀងត្រង់ ។

១៣- យេីង​ទៅដំណាក់​ព្រះអង្គ

បន្ទរយើងសែនសប្បាយយាត្រាឆ្ងាយទៅព្រះដំណាក់
 ទាំងយើងច្រៀងបទថ្មីសរសើរព្រះម្ចាស់អាលេលូយ៉ា ។
មហាជនគ្រប់ប្រទេសចូរអ្នកអបអរសាទរ
 ហើយថ្វាយស័ព្ទវាចាថ្វាយព្រះអម្ចាស់របស់យើង ។
ចូរបម្រើព្រះអង្គមានចិត្តត្រង់រីករាយឡើង
 ចូរទៅរកទាំងច្រៀងបទសប្បាយថ្វាយដរាប ។
ចូរទទួលស្គាល់ចុះព្រះអង្គប្រោសសន្តោសជាប់
 ព្រះអង្គជាទីគាប់ទ្រង់បានបង្កើតយើងមក ។
យើងជាស្នាព្រះហស្តរបស់ព្រះថ្លៃពន្លក 
 ជាប្រជាជនសុខដែលព្រះអង្គថែណែនាំ ។
ចូរចូលក្នុងព្រះវិហារព្រះពន្លាជាព្រះដំណាក់
 ព្រះអង្គស័ក្តិសមណាស់ចូលទៅថ្លែងអរព្រះគុណ ។
ព្រះជាម្ចាស់ទ្រង់មានព្រះហឫទ័យមេត្តា
 សប្បុរសករុណាដែលស្ថិតនៅជាប់អស់កល្ប ។

១៤- យេីងខ្ញុំទាំងអស់គ្នាអររីករាយ

យើងខ្ញុំទាំងអស់គ្នាអររីករាយដោយបានជួបជុំគ្នានៅទីនេះ
 ដើម្បីបន្លឺសូរស័ព្ទចម្រៀងច្រៀងថ្វាយព្រះម្ចាស់អស់ពីឱរា ។
យើងខ្ញុំសូមជឿជាក់ប្រាកដមែនព្រះអង្គគង់សណ្ឋិតនៅទីនេះ
 យើងខ្ញុំសូមលើកហត្ថឡើងវន្ទាក្រាបថ្វាយបង្គំព្រះមហាក្សត្រ ។
យើងខ្ញុំសូមស្រឡាញ់ព្រះអម្ចាស់ដែលបានផ្តល់ជីវ៉ាឱ្យយើងខ្ញុំ
 ហេតុនេះយើងខ្ញុំសូមធ្វើសច្ចាស្រឡាញ់ព្រះម្ចាស់ស្រឡាញ់បងប្អូន ។
យើងខ្ញុំសូមសង្ឃឹមលើព្រះអង្គសង្ឃឹមថាព្រះអង្គរំដោះទុក្ខ
 សង្ឃឹមបានចូលស្ថានបរមសុខសប្បាយរីករាយអស់កល្បជានិច្ច ។

១៥- យេីងអរសប្បាយ

. ឱ ! ព្រះអម្ចាស់អើយយើងអរសប្បាយ
 ប. ឱ ! ព្រះអម្ចាស់អើយយើងអរសប្បាយ
 ស. ដោយបានជួបជុំនៅក្នុងទីនេះប. ដោយបានជួបជុំនៅក្នុងទីនេះ
 រួមៈ ហើយរួបរួមគ្នា ក្រោមម្លប់បារមីរបស់ព្រះអង្គ។
ស. ព្រះអង្គណែនាំផ្លូវជីវិតយើងប. ព្រះអង្គណែនាំផ្លូវជីវិតយើង
 ស. នៅក្នុងលោកនេះយើងខ្ញុំត្រូវការប. នៅក្នុងលោកនេះយើងខ្ញុំត្រូវការ
 រួមៈ ព្រះហឫទ័យអាណិតមេត្តារបស់ព្រះអង្គ ។
ស. ព្រះអង្គទ្រង់ជ្រាបពេលមានទុក្ខព្រួយប. ព្រះអង្គទ្រង់ជ្រាបពេលមានទុក្ខព្រួយ
 . ព្រះអង្គជួយយើងឱ្យមានសង្ឃឹមប. ព្រះអង្គជួយយើងឱ្យមានសង្ឃឹម
 រួមៈ ហើយគង់ជិតយើងដោយក្តីស្រឡាញ់របស់ព្រះអង្គ ។
ស. ថ្ងៃនេះជាថ្ងៃរបស់ព្រះអង្គប. ថ្ងៃនេះជាថ្ងៃរបស់ព្រះអង្គ
 ស. យើងទាំងអស់គ្នាប្រុងស្តាប់ព្រះបន្ទូលប. យើងទាំងអស់គ្នាប្រុងស្តាប់ព្រះបន្ទូល
 រួមៈ ដើម្បីរស់នៅក្នុងក្តីស្រឡាញ់របស់ព្រះអង្គ ។
ស. ឱ ! ព្រះអង្គអើយ យើងនឹងរួមថ្វាយប. ឱ ! ព្រះអង្គអើយ យើងនឹងរួមថ្វាយ
 ស. ថ្វាយនំនឹងស្រាដែលទ្រង់ប្រទានប. ថ្វាយនំនឹងស្រាដែលទ្រង់ប្រទាន
 រួមៈ ឱ្យយើងរួបរួមក្នុងក្តីស្រឡាញ់របស់ព្រះអង្គ ។

១៦- រស់ជាមួយគ្នា

រស់ជាមួយគ្នាដូចបងប្អូនគ្នាជាការប្រពៃថ្លៃថ្លាឧត្តម
 ប្រៀបដូចសួនច្បារពេញដោយបុប្ផាមានទាំងចម្ប៉ាមានទាំងចំប៉ី ។
មានទាំងផ្កាម្លិះមានទាំងណាគ្រីក្រអូបពេកក្រៃនាអរុណរះ
 ប្រៀបដូចសន្សើមនៅព្រឹកព្រលឹមធ្លាក់លើវាលស្រែលើច្បារដំណាំ  ។
ហ្នឹងហើយតំបន់ដែលព្រះបវរផ្តល់នូវព្រះពរជីវិតអនន្ត
 សូមថ្វាយពរជ័យដល់ព្រះត្រៃឯកដែលគង់ជានិច្ចដរាបរៀងទៅ ។

១៧- លេីក​ត​ម្កេីង​ព្រះបន្ទូល

បន្ទូលព្រះអង្គពន្លឺថ្លាយង់បំភ្លឺខ្ញុំម្ចាស់ឱ្យខ្ញុំឃើញច្បាស់
 មាគ៌ាត្រចះត្រចង់ឥតខ្វះរបស់ព្រះអង្គ ។ 
បន្ទូលព្រះអង្គដំបូន្មានត្រង់វិសេសល្អណាស់ទូលបង្គំខ្ញុំ
 ខំរៀនចាំច្បាស់បន្ទូលថ្លៃថ្លារបស់ព្រះអង្គ ។ 
បន្ទូលព្រះអង្គស្រង់ផុតលិចលង់ជីវិតខ្ញុំម្ចាស់ទូលបង្គំខ្ញុំ
 សង្ឃឹមជឿជាក់លើបន្ទូលព្រះជានិច្ចនិរន្ត ។ 
បន្ទូលព្រះអង្គដំបូន្មានត្រង់វិសេសល្អណាស់ទូលបង្គំខ្ញុំ
 ខំរៀនចាំច្បាស់បន្ទូលថ្លៃថ្លារបស់ព្រះអង្គ ។ 
បន្ទូលព្រះអង្គសន្យាឧត្តមសម្រេចហើយណាទូលបង្គំខ្ញុំ
 ស្រឡាញ់ស្មោះស្ម័គ្របន្ទូលព្រះម្ចាស់នៅក្នុងហត្ថា ។ 
បន្ទូលព្រះអង្គគោលការណ៍នៃទ្រង់ជាសេចក្តីពិតព្រះអង្គសម្រេច
 ដោយសុចរិតគង់វង្សស្ថេរស្ថិតរហូតតទៅ ។ 

១៨- វិញ្ញាណព្រះម្ចាស់

វិញ្ញាណព្រះម្ចាស់បានជ្រើសតាំងខ្ញុំឱ្យលាតសន្ធឹងព្រះរាជ្យព្រះអង្គ  
 ទ្រង់បានចាត់ខ្ញុំឱ្យប្រកាសផ្សាយនូវដំណឹងល្អដល់ជនក្រីក្រ ។
បន្ទរដោយសារហេតុនេះឱ! ព្រះបវរខ្ញុំសែនត្រេកអរក្នុងព្រះជាម្ចាស់។
ព្រះដ៏ខ្ពង់ខ្ពស់ទ្រង់សម្រាំងខ្ញុំដើម្បីបំភ្លឺជនដែលវង្វេង
 មនុស្សក្នុងលោកាពេញដោយទុក្ខសោកទ្រង់ចាត់ខ្ញុំមកសម្រាលទុក្ខគេ ។
ព្រះម្ចាស់បានជ្រើសក្នុងព្រះវិញ្ញាណ  ព្រះអង្គប្រទានឱ្យបម្រើទ្រង់ 
 មនុស្សក្រខ្សត់តម្អូញទុក្ខព្រួយទ្រង់ឱ្យខ្ញុំជួយរំលែកទុក្ខគេ ។
ខ្ញុំជាសាវ័កនៃព្រះជាម្ចាស់សូមស្ម័គ្រប្រកាសផ្សាយដំណឹងល្អ
 សន្មតខិតខំបង្ហាញមាគ៌ាឱ្យមនុស្សគ្រប់គ្នាយល់ការសង្គ្រោះ។
ព្រះដ៏សប្បុរសសព្វព្រះហប្ញទ័យឱ្យខ្ញុំទាសាបម្រើព្រះអង្គ
 ខ្ញុំសូមសច្ចាថានឹងប្រកាសជោគជ័យត្រចះព្រះអង្គតទៅ។

១៩- សូម​ក្រា​បបង្គំព្រះជាម្ចាស់

សូមក្រាបបង្គំព្រះម្ចាស់ជាព្រះបិតាដ៏មានឫទ្ធានុភាព 
ទ្រង់បានបង្កើតមេឃដីប្រទានជីវីឱ្យសព្វសត្វលោកទាំងឡាយ ។
បន្ទរយើងខ្ញុំសូមក្រាបបង្គំព្រះអង្គយើងខ្ញុំសូមអរព្រះគុណព្រះអង្គ ។
កោតសរសើរព្រះយេស៊ូជាព្រះបន្ទូលនៃព្រះជាម្ចាស់ថ្លៃថ្លា
ព្រះអង្គយាងមករួមរស់ព្រមទាំងប្រោសលោះយើងរស់ដោយជីវិតថ្មី ។
បន្ទរយើងខ្ញុំសូមកោតសរសើរព្រះអង្គយើងខ្ញុំសូមអរព្រះគុណព្រះអង្គ ។
សូមលើកត​ម្កេីងព្រះវិញ្ញាណទ្រង់ជាដង្ហើមផ្តល់ជីវិតនៃព្រះម្ចាស់
ទ្រង់បានយាត្រាយាងមកប្រមូលមនុស្សលោកឱ្យទៅជាធ្លុងមួយ  ។
បន្ទរយើងខ្ញុំសូមលើកត​ម្កេីងព្រះអង្គ យើងខ្ញុំសូមអរព្រះគុណព្រះអង្គ ។
កោតសរសើរព្រះត្រៃឯកព្រះវរបិតា ព្រះបុត្រាព្រះវិញ្ញាណ
ដែលព្រះអង្គទ្រង់គង់នៅតាំងតែពីដើម  ដរាបរហូតរៀងទៅ ។
បន្ទរយើងខ្ញុំសូមក្រាបបង្គំព្រះអង្គយើងខ្ញុំសូមអរព្រះគុណព្រះអង្គ ។

២០- សូរិយាចែងរស្មីភ្លឺថ្លា

សូរិយាចែងរស្មីភ្លឺថ្លាបំភ្លឺលោកាសែនស្រស់ញញឹម
យើងខ្ញុំសង្ឃឹមពន្លឺបរមសុខ
ឱ!ព្រះជាម្ចាស់ប្រសើរថ្លៃថ្លាបំភ្លឺដំណើរឱ្យយើងគ្រប់គ្នា
ដល់កោះដល់ត្រើយបានសុខក្សេមក្សាន្ត
សូមក្រាបបង្គំឆ្ពោះព្រះបិតាព្រះបុត្រា ព្រះវិញ្ញាណវិសុទ្ធ
ពោរពេញញាណឥតរលត់ឡើយ

២១- អបអរសាទរខួបទី ៤៥០ ឆ្នាំ
លំនាំបទ “មនុស្សលើផែនដី”

បន្ទរសូមអរព្រះគុណព្រះម្ចាស់ពេកពន់
ទ្រង់បានប្រទានឱ្យយើងខ្ញុំមាន
អំណរថ្លៃថ្លាបានស្គាល់ព្រះម្ចាស់ ។
យើងសូមអបអរសាទរខួប ៤៥០ ឆ្នាំ
វត្តមានព្រះសហគមន៍លើទឹកដីកម្ពុជា ។
សូមអរព្រះគុណព្រះម្ចាស់ទ្រង់ចាត់សាសនទូតមក
បង្ហាញឱ្យអ្នកស្វែងរកភក្ត្រព្រះម្ចាស់ជាបិតា ។
សូមអរព្រះគុណព្រះម្ចាស់ទ្រង់បានរក្សាយើងខ្ញុំ
ព្រមទាំងបានប្រមូលផ្តុំយើងខ្ញុំក្នុងក្តីស្រឡាញ់ ។
សូមទ្រង់មេត្តាប្រទានព្រះវិញ្ញាណដ៏វិសុទ្ធ
មកគង់សណ្ឋិតក្នុងចិត្តគ្រីស្តបរិស័ទគ្រប់គ្នា ។
សូមឱ្យយើងចេះកសាងក្តីសុខសាន្តក្តីយុត្តិធម៌
ឱ្យចេះស្រឡាញ់យ៉ាងស្មោះចេះបម្រើអ្នកដទៃ ។
សូមឱ្យយើងក្លាយជាពន្លឺបំភ្លឺក្នុងភាពងងឹត
ផ្តល់ដល់អស់អ្នកឆ្ងាយជិតសេចក្តីពិតដ៏ត្រចង់ ។

២២- អស់មួយជីវិត

បន្ទរអស់មួយជីវិតខ្ញុំច្រៀងសរសើរព្រះយេស៊ូគ្រីស្ត
ឱ ! ព្រះម្ចាស់អើយមួយជីវិតខ្ញុំខ្ញុំលើកត​ម្កេីងតែព្រះនាមនេះ។
ព្រះម្ចាស់ផ្តល់ឱ្យនូវអំណោយទានជារៀងរាល់ថ្ងៃ  
ហើយព្រះអង្គបានអត់ទោសឱ្យខ្ញុំដោយហប្ញទ័យស្មោះ ។
សូមរាជ្យព្រះអង្គមកលើផែនដីដូចនៅលើមេឃ
សូមឱ្យមនុស្សលោកចេះស្រឡាញ់គ្នាដូចជាបងប្អូន ។
សូមឱ្យយើងខ្ញុំចាកក្តីស្រេកឃ្លាននិងភ្លើងសង្គ្រាម   
សូមឱ្យផែនដីចាកផុតពីក្តីអាក្រក់ទាំងឡាយ ។

២៣- ឱ ! ជនទាំងឡាយ
(ទំនុកត​ម្កេីងលេខ ១០០)

ឱ ! ជនទាំងឡាយនៅគ្រប់បូរីចូរអរសាទរបម្រើព្រះអង្គ
ដោយចិត្តស្មោះសរចូរខំស្វែងរកទ្រង់ដោយសោមនស្ស
ចូរយល់ឱ្យច្បាស់ថាព្រះជាម្ចាស់ប្រសើរខ្ពង់ខ្ពស់ហើយទ្រង់បង្តើត
ពួកយើងទាំងអស់ជាស្នាព្រះហស្តរបស់ព្រះអង្គ
យើងខ្ញុំទៅកាន់ព្រះដំណាក់ឋានដ៏ល្អត្រចង់ហើយចូលទៅក្នុង
វិហារព្រះអង្គទាំងត្រេកអរផងនិងកោតចេស្តា
ព្រះម្ចាស់លោកីយ៍ទ្រង់មានព្រះទ័យសប្បុរសអស្ចារ្យទ្រង់មានហប្ញទ័យ
ប្រណីមេត្តាហើយព្រះចិន្តាស្មោះត្រង់កន្លង
សូមថ្លែងជ័យានៃព្រះបិតានិងបុត្រាផងទាំងព្រះវិញ្ញាណ
ជាព្រះត្រៃឯកថ្កើងថ្កានឥតហ្មងដែលគង់ជានិច្ច

២៤- ឱ ! ព្រះគ្រីស្តអើយ

ឱ! ព្រះគ្រីស្តអើយអារុណរះឡើងហើយយើងរួបរួមគ្នា
ក្រាបថ្វាយបង្គំដល់ព្រះថ្លៃឧត្តមដោយចិត្តជ្រះថ្លា
យើងសប្បាយណាស់ដោយបានជួបព្រះម្ចាស់សារជាថ្មីទៀត   
យើងថ្លែងអំណរគុណនូវចិន្តាស្មោះសរនិងចិត្តភក្តី
ដែលទ្រង់ប្រទានឱ្យយើងសុខក្សេមក្សាន្តអស់មួយរាត្រី
ឥឡូវយើងភ្ញាក់ចិត្តយើងនៅស្មោះស្ម័គ្រចូលគាល់បម្រើ   
យើងសូមរួបរួមថ្វាយទាំងព្រួយទាំងសប្បាយដល់ព្រះម្ចាស់ថ្លៃ
សូមជួយយើងខ្ញុំឱ្យបាត់ក្តីបារម្ភទោះទាំងយប់ថ្ងៃ
សូមជួយរក្សានៅពេលធ្វើកិច្ចការឱ្យបានសម្រេច   
សូមទ្រង់មេត្តាអាសូរដល់ចិន្តាអង្វរព្រះអង្គ
សូមក្តីសន្តោសសូមទាំងសេចក្តីស្មោះសូមកុំបោះបង់
សូមទ្រង់មេត្រីនូវបទចម្រៀងថ្មីដែលយើងច្រៀងថ្វាយ

២៥- ឱ ! ព្រះជាម្ចាស់

ឱ! ព្រះជាអម្ចាស់ខ្ញុំអើយថ្ងៃរះឡើងហើយសូមប្រោសប្រណី
ឱ្យខ្ញុំបានឃើញជោគសិរីយល់ព្រះហឫទ័យប្រោសមេត្តា
ពួកជនក្រីក្រដែលស្រេកឃ្លានត្រាច់ចរសុំទានតាមមាគ៌ា
សូមជួយខ្ញុំឱ្យផ្តល់អាហារដោយចិត្តជ្រះថ្លាតាមធនធាន
សូមជួយឱ្យខ្ញុំចេះគិតគូរចេះខំតស៊ូដើរតាមដាន
ទោះបីយ៉ាប់យ៉ឺនលំបាកប្រាណលុះដល់ឈើឆ្កាងបានជោគជ័យ
សូមជួយខ្ញុំឱ្យចេះស្តាប់ឮសម្តីដែលឈឺចាប់ពេកក្រៃ
នៃអស់បងប្អូនទាំងប្រុសស្រីដោយចិត្តភក្តីមេត្រីផង
ពេលថ្ងៃខ្ញុំធ្វើការហត់នឿយយប់ដល់ហើយចិត្តខ្ញុំប៉ង
ចូលរួមជាមួយព្រះអង្គផងនេះជាបំណងដ៏ថ្លៃថ្លា  

២៦- ឱ ! ព្រះជាម្ចាស់ សូមការពារខ្ញុំ

បន្ទរឱ ! ព្រះជាម្ចាស់ខ្ញុំសូមព្រះអង្គការពារខ្ញុំ
ខ្ញុំសូមជ្រកកោនក្រោមម្លប់បារមីព្រះអង្គ
ខ្ញុំសូមទូលថាព្រះអង្គជាព្រះអម្ចាស់នៃខ្ញុំ 
មានតែព្រះអង្គទេដែលជាសុភមង្គលរបស់ខ្ញុំ
គ្រប់ពេលវេលាព្រះអង្គគង់នៅជាមួយយើងខ្ញុំ
ខ្ញុំមិនភ្លេចស្មារតីខ្ញុំមិនឃ្លាតឆ្ងាយពីព្រះអង្គឡើយ
ឱ ! ព្រះអង្គអើយទ្រង់ជាសម្បត្តិមរតកខ្ញុំ
ខ្ញុំយល់ប្រត្យក្សព្រះអង្គស្រឡាញ់ខ្ញុំពិតមែន
ព្រះអង្គទ្រង់សម្តែងឱ្យខ្ញុំបានស្គាល់ផ្លូវជីវិត
ព្រះអង្គប្រោសប្រទានឱ្យខ្ញុំបានឃើញព្រះភក្ត្រព្រះអង្គ
ខ្ញុំសែនសប្បាយដ្បិតទ្រង់ស្រឡាញ់ខ្ញុំជានិច្ច
ព្រះអង្គត្រាស់ហៅខ្ញុំឱ្យរស់នៅជាមួយព្រះអង្គ
សូមលំទោនកាយសូមថ្វាយសិរីយសជោគជ័យ
ឆ្ពោះព្រះជាអម្ចាស់ដែលទ្រង់គង់នៅជាដរាប

២៧- ឱ ! ព្រះបិតាដ៏ឧត្តម​អេីយ

ឱ ! ព្រះបិតាដ៏ឧត្តមអើយថ្ងៃជិតលិចហើយសូមទ្រង់មេត្តា 
ណែនាំយើងខ្ញុំឱ្យខំធ្វើការដល់យប់កាលណានឹងបានធូរស្បើយ
សូមជួយយើងខ្ញុំឱ្យចេះកែខ្លួនកាន់ចិត្តមាំមួនកុំរលាយឡើយ
កុំឱ្យត្អូញត្អែរក្នុងការហត់នឿយតែខំបង្ហើយដោយក្តីឧស្សាហ៍
សូមជួយយើងខ្ញុំឱ្យមានចិត្តត្រង់ជឿតែព្រះអង្គគ្រប់ពេលវេលា
បើយើងខ្ញុំភ្លេចមួយដងមួយគ្រាសូមទ្រង់មេត្តាកុំចាប់ទោសពៃរ៍
សូមព្រះបិតាទ្រង់ប្រោសប្រទានឱ្យអ្នកស្រេកឃ្លានបានភោជន៍ចំណី
បានឆ្អែតគ្រប់គ្នាជាប្រក្រតីបានសុខសួស្តីសិរីមង្គល

២៨- ខ្ញុំស្រឡាញ់ដំណាក់​ព្រះជាម្ចាស់ណាស់
(ដកស្រង់ពីទំនុកត​ម្កេីងលេខ ៨៤)

បន្ទរអុ៎ះឱ! ព្រះជាអម្ចាស់ខ្ញុំស្រឡាញ់ណាស់
ព្រះដំណាក់ដ៏ថ្លៃថ្លាខ្ញុំអន្ទែងអន្ទះសា
ចិត្តខ្ញុំប្រាថ្នាចង់ចូលវិហារព្រះអង្គ
ឱ! ព្រះម្ចាស់ពិភពលោកអើយ!សូម្បីចាបហើរត្រចៀកកាំ
ក៏រកទីធ្វើសំបុកបានទុកដាក់កូនចៅជិតអាសនៈ
មានសុភមង្គលហើយណាអស់អ្នកណារស់នៅក្នុងដំណាក់
គេនឹងសរសើរត​ម្កេីងជាក់ព្រះអង្គរហូតតរៀងទៅ
អ្នកពឹងផ្អែកលើព្រះជាម្ចាស់ពិតមានសុភមង្គលហើយ
គេធ្វើដំណើរឡើងដល់ត្រើយដំណាក់ព្រះអង្គដោយអំណរ
ពេលគេដើរកាត់ជ្រោះរីងស្ងួតទ្រង់ប្រែវាជាប្រភពទឹក
ភ្លៀងដើមរដូវក៏ធ្លាក់មកជាព្រះពរលើទីនោះដែរ
មួយថ្ងៃក្នុងវិហារព្រះអង្គល្អជាងមួយពាន់ឆ្នាំទីផ្សេង
ហេតុនេះខ្ញុំសម្រេចឈរនៅមាត់ទ្វារដំណាក់ព្រះម្ចាស់ថ្លៃ
ដ្បិតព្រះអង្គជាពន្លឺថ្ងៃជាខែលការពារយើងទាំងឡាយ
ព្រះអង្គសន្តោសប្រោសប្រណីប្រទានពរជ័យគ្រប់អាត្មា
ខ្ញុំស្រឡាញ់ព្រះជាអម្ចាស់ដ្បិតព្រះអង្គជាធម៌មេត្តា
ព្រះអង្គទ្រង់សណ្តាប់ខ្ញុំម្ចាស់អស់មួយជីវ៉ាខ្ញុំអង្វរ

២៩- ចូរច្រៀងលេីកត​ម្កេីង

បន្ទរចូរច្រៀងលើកតម្កើងព្រះម្ចាស់យើងអស់ពីដួងចិត្ត
អរព្រះគុណព្រះបិតាគ្រប់កិច្ចការគ្រប់វេលា
ព្រះនាមព្រះគ្រីស្តយេស៊ូទូទាំងផែនដីព្រះជាម្ចាស់តែមួយ
ព្រះម្ចាស់ជាបិតាមានឫទ្ធាមានមេត្តា
ប្រទានព្រះបុត្រាហឫទ័យប្រណីសង្គ្រោះ
ចូរយើងរួមចិត្តគំនិតច្រៀងតម្កើងព្រះជាម្ចាស់
ប្រកាសឱ្យក្តែងៗថាមានបិតាតែមួយ
ព្រះគ្រីស្តជាបុត្រាមានមេត្តាករុណា
យាងមកក្នុងលោកាសង្គ្រោះមនុស្សថ្វាយបិតា
ចូរយើងរួមចិត្តគំនិតច្រៀងសរសើរថ្វាយព្រះគ្រីស្ត
ថ្វាយតង្វាយអរព្រះគុណព្រះគ្រីស្តដ៏ឧត្តម
ព្រះវិញ្ញាណដ៏វិសុទ្ធប្រោសគំនិតទាំងស្មារតី
ផ្តល់ប្រាជ្ញាថ្លាថ្លៃឱ្យស្រីប្រុសគ្រប់ៗគ្នា
ចូរយើងប្រុសស្រីគ្រប់វ័យស្មារតីប្រគុំភ្លេងថ្វាយ
ថ្វាយព្រះវិញ្ញាណដ៏វិសុទ្ធព្រះអង្គអស្ចារ្យក្រៃ

៣០- ជ​យោ ជ​យោ និទានជីវិត​ព្រះ​យេស៊ូ

ជយោ ជយោនិទានជីវិតព្រះយេស៊ូគ្រីស្តក្នុងជីវិតយើង
ជយោ ជយោនិទានជីវិតព្រះយេស៊ូគ្រីស្ត
ជយោ ជយោព្រះយេស៊ូគ្រីស្តទ្រង់មានព្រះជន្មរស់ឡើងវិញមែន
ជីវិតរុងរឿងនៃព្រះបិតាអាលេលូយ៉ា
ជយោ ជយោយើងជឿព្រះជាម្ចាស់ជាព្រះបិតាជាព្រះបុត្រា
ជាព្រះវិញ្ញាណជាព្រះតែមួយដែលស្រឡាញ់យើង
ជយោ ជយោព្រះរាជវង្សព្រះបាទដាវីឌសូមព្រះជាម្ចាស់
ទ្រង់ប្រទានពរដល់ព្រះយេស៊ូគ្រីស្តដែលទ្រង់យាងមក

៣១- ដូចភ្នំព័ទ្ធជុំយេរូសាឡឹម…
ដកស្រង់ពីទំនុកត​ម្កេីង ១២៥(១២៤)

បន្ទរដូចភ្នំព័ទ្ធជុំទីក្រុងយេរូ សាឡឹមយ៉ាងណា 
ឯព្រះជាម្ចាស់គង់ជុំឥតប្រែរាស្ត្រយ៉ាងនោះដែរ
នៅពេលឥឡូវរហូតតទៅ 
អ្នកផ្ញើជីវិតលើព្រះម្ចាស់ពិតអ្នកនោះប្រៀបបាននឹងភ្នំស៊ីយ៉ូន
ស្រស់បស់ភុំផានស្ថិតស្ថេរសុខសាន្តរហូតតទៅ
ឱ ! ព្រះជាម្ចាស់សូមសម្តែងព្រះហឫទ័យសប្បុរសទៅលើអស់អ្នក
មានចិត្តត្រង់ស្មោះល្អឥតមានទាស់ជាមនុស្សទៀងត្រង់
ឯអ្នកចូលចិត្តដើរផ្លូវទុច្ចរិតវៀចវេរសៅហ្មងសូមព្រះអង្គទ្រង់
ដេញគេទៅផងឱ្យទៅរស់ក្នុងហ្វូងមនុស្សគម្រក់
សូមទ្រង់ប្រទានអ៊ីស្រាអែលបានផុតគ្រោះអាក្រក់រួចពីមនុស្សបាប
ភូតភរកុហកផុតមនុស្សគម្រក់សុខសាន្តតទៅ

៣២- ព្រះជាម្ចាស់ទទួលយើងក្នុងដំណាក់​ព្រះអង្គ

បន្ទរព្រះជាម្ចាស់ទ្រង់ទទួលយើងក្នុងដំណាក់ថ្កើងថ្កានព្រះអង្គ
ព្រះអង្គក៏អញ្ជើញយើងផងឱ្យចូលរួមពិធីជប់លៀង
នេះហើយជាថ្ងៃសែនសប្បាយអាលេលូយ៉ា អាលេលូយ៉ា អាលេលូយ៉ា
ខ្ញុំមានចិត្តអំណរសប្បាយអរពេលឮថា
ចូរយើងចរយាត្រាឡើងដំណាក់ព្រះម្ចាស់យើង
យេរូសាឡឹមអើយចូររីករាយសប្បាយឡើង
ព្រះជាម្ចាស់ជ្រើសរើសអ្នកទ្រង់គង់នៅក្នុងអ្នកហើយ
ចូរតម្កើងព្រះម្ចាស់ព្រះអង្គសប្បុរសណាស់
ដ្បិតទ្រង់មានមេត្តាករុណាអស់កប្បកល្ប
ចូរបរិភោគអាហារដែលព្រះជាម្ចាស់បានរៀបចំ
ឱ្យកូនចៅព្រះអង្គអាហារដែលផ្តល់ជីវិត
ប្រសិនបើអ្នកស្គាល់អំណោយទានព្រះជាម្ចាស់
ជឿលើទ្រង់ស្រឡាញ់អ្នកនឹងមិនខ្លាចអ្វីឡើយ
សូមព្រះគ្រីស្តប្រមូលឱ្យយើងចូលជាធ្លុងមួយ
យើងបានបរិភោគអាហារតែមួយរួមគ្នា

៣៣- យេីងរួមគ្នា​ប​ម្រេីបងប្អូន

ស)ជាមួយព្រះគ្រីស្តអម្ចាស់យើងរួមគ្នាដើរចូលក្នុងជីវិតថ្លៃថ្លា
យកតាមគ្រប់ទិសទិសាមេត្តាករុណាស្មារតីនៃអ្នកបម្រើវាចារ
កិច្ចការចលនារបស់យើងបម្រើបងប្អូន។
ប)បម្រើដោយចិត្តស្មោះស្ម័គ្រដោយចិត្តជ្រះថ្លាដោយមិនទាមទារគុណអ្វី
បម្រើដោយចិត្តលះបង់ដោយចិត្តទូលាយតស៊ូសព្វគ្រប់បែបយ៉ាង
បម្រើដោយចិត្តស្រឡាញ់ក្នុងអង្គព្រះគ្រីស្តជាមួយបងប្អូន។
បន្ទរ(រួម) គ្រប់ពេលវេលាគ្រប់ទីកន្លែងស្មារតីមេត្តា
ស្មារតីបម្រើបំភ្លឺផ្លូវ យើង​ឱ្យលុបហិង្សាច្រណែនឈ្នានីស។
ក្នុងក្តីស្រឡាញ់យើងរួបរួមគ្នាជាធ្លុងតែមួយ
កសាងសន្តិភាពលុបបំបាត់នូវរនាំងបែងចែករវាងជាតិសាសន៍។

៣៤- សូមអ​ញ្ជេីញមក…

សូមអញ្ជើញមករស់ក្នុងពន្លឺចែងចាំងបំភ្លឺដោយក្តីអំណរ
ដោយក្តីសប្បុរសស្រឡាញ់បវរនៃព្រះជាម្ចាស់ដ៏ថ្លាថ្លៃ
បន្ទរព្រះជាម្ចាស់បានត្រាស់ហៅយើងឱ្យកសាងយុត្តិធម៌
ឱ្យស្រឡាញ់ដោយចិត្តស្មោះសរឱ្យបម្រើអ្នកដទៃ
ឱ្យដើរក្នុងស្មារតីរាបសាមុខព្រះជាម្ចាស់
សូមអញ្ជើញមកបើកដួងចិន្តាបង្ហាញមេត្តាដល់អ្នកទន់ខ្សោយ
ផ្តល់ក្តីសង្ឃឹមដល់អ្នកអភ័ព្វបំបាត់ក្តីស្អប់និងភាពងងឹត
យើងត្រូវបានត្រាស់ហៅឱ្យក្លាយទៅជាពន្លឺនៅក្នុងព្រះរាជ្យព្រះ
ត្រាស់ហៅឱ្យរស់ក្នុងសេរីភាពក្នុងទីក្រុងនៃព្រះជាអម្ចាស់
ចូរច្រៀងបទថ្មីនៅថ្ងៃដែលមនុស្សបានរួបរួមគ្នាជាធ្លុងតែមួយ
ថ្ងៃដែលព្រះជាម្ចាស់ទ្រង់គ្រងរាជ្យយើងដើររួមគ្នាក្នុងក្តីស្រឡាញ់

៣៥- ឱ ! ព្រះជាម្ចាស់​ទ្រង់​ព្រះនាមល្បី
(ទំនុកត​ម្កេីងលេខ ៨)

ឱ ! ព្រះជាម្ចាស់ទ្រង់ព្រះនាមល្បីមនុស្សក្នុងលោកីយ៍កោតសរសើរទ្រង់
ក្មេងទាំងប្រុសស្រីច្រៀងថ្វាយព្រះអង្គថ្វាយភាពត្រចង់រុងរឿងចិញ្ចាច
ព្រះអង្គប្រៀបដូចកំពែងការពារឱ្យផុតពីមារសត្រូវកំណាច
ទ្រង់ជួយឱ្យឈ្នះពួកមនុស្សកោងកាចដោយព្រះអំណាចស្រឡាញ់អាណិត
កាលយើងពិនិត្យមើលផ្ទៃមេឃាមើលដួងចន្ទ្រា និងផ្កាយឆ្ងាយជិត
តើមនុស្សយ៉ាងណាទើបទ្រង់ស្នេហ៍ស្និទ្ធហើយទ្រង់អាណិត និងថែរក្សា
ទ្រង់លើកត​ម្កេីងមនុស្សឱ្យខ្ពង់ខ្ពស់ប្រទានកិត្តិយស និងជោគជ័យា
ទ្រង់តាំងឱ្យមនុស្សមានភ័ព្វវាសនាជាអ្នករក្សាសព្វសត្វទាំងឡាយ
ទាំងហ្វូងសត្វស្រុកសត្វព្រៃទាំងអស់ជាស្នាព្រះហស្តនៃព្រះពណ្ណរាយ
ទ្រង់បានប្រគល់ឱ្យមនុស្សទាំងឡាយខិតខំខ្វល់ខ្វាយគ្រប់គ្រងត្រួតត្រា
អស់ទាំងហ្វូងសត្វបក្សាបក្សីអស់ទាំងហ្វូងត្រីនៅក្នុងគង្គា
អស់ទាំងសត្វលូននិងហ្វូងសត្វវារស្ថិតក្រោមបញ្ជាអំណាចមនុស្សលោក
ឱ ! ព្រះជាម្ចាស់ទ្រង់ព្រះនាមល្បី មនុស្សក្នុងលោកីយ៍កោតសរសើរទ្រង់
ក្មេងទាំងប្រុសស្រីច្រៀងថ្វាយព្រះអង្គថ្វាយភាពត្រចង់រុងរឿងចិញ្ចាច
សូមកោតសរសើរឆ្ពោះព្រះបិតាទាំងព្រះបុត្រា និងព្រះវិញ្ញាណ
ដែលគង់ស្ថិតស្ថេរប្រសើរថ្កើងថ្កាននៅគ្រប់ទីស្ថានដរាបរៀងទៅ

៣៦- ចូរ​រៀបចំផ្លូវថ្វាយព្រះម្ចាស់
(រដូវរង់ចាំ)

អាលេលូយ៉ា !អាលេលូយ៉ា !អាលេលូយ៉ា !
ចូររៀបចំផ្លូវថ្វាយព្រះម្ចាស់ចូរតម្រង់ផ្លូវថ្វាយព្រះអង្គ
នោះមនុស្សទាំងអស់មុខជានឹងឃើញការសង្គ្រោះរបស់ព្រះម្ចាស់

៣៧- សូម​លេីកត​ម្កេីងសិរីរុង​រឿង​នៃ​​ព្រះជាម្ចាស់

អាលេលូយ៉ា! អាលេលូយ៉ា! អាលេលូយ៉ា!
សូមលើកត​ម្កេីងសិរីរុងរឿងនៃព្រះជាម្ចាស់ ដែលគង់ឯស្ថានដ៏ខ្ពង់ខ្ពស់បំផុត
ហើយឱ្យមនុស្សលោកបានក្តីសុខសាន្ត។

៣៨- អាលេលូយ៉ាព្រះពន្លឺ
(រដូវបុណ្យណូអែល)

បន្ទរអាលេលូយ៉ា! អាលេលូយ៉ា! អាលេលូយ៉ា!
នៅថ្ងៃនេះ ព្រះពន្លឺបានបំភ្លឺមនុស្សលោក ប្រជាជន ទាំងឡាយនៅលើ
ភពផែនដីអើយ! សូមអញ្ជើញចូល មកក្នុងពន្លឺរបស់ព្រះជាម្ចាស់
សូមអញ្ជើញមក ក្រាបថ្វាយបង្គំព្រះជាម្ចាស់!។
នៅថ្ងៃនេះ ព្រះបន្ទូលកើតជារូបរាងហើយ ប្រជាជន ទាំងឡាយអើយ
ចូរស្តាប់ព្រះបន្ទូល សូមអញ្ជើញចូល ស្តាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់
សូមអញ្ជើញមក ស្តាប់ព្រះបន្ទូលផ្តល់ជីវិត។

៣៩- សូម​លេីកត​ម្កេីងសិរីរុង​រឿង​ព្រះគ្រីស្ត
(រដូវអប់រំពិសេស)

បន្ទរ-សូមលើកត​ម្កេីងសិរីរុងរឿងព្រះគ្រីស្ត
ព្រះអង្គជាព្រះពន្លឺ (បន្ទូល-ប្រាជ្ញា)
នៃព្រះជាម្ចាស់ សូមកោតសរសើរព្រះអង្គ ។

ឱ ! ព្រះជាម្ចាស់ សូមព្រះមេត្តាអាណិតអាសូរកែប្រែដួងចិត្ត
គំនិតយើងខ្ញុំ…ដើម្បីទទួលព្រះសង្គ្រោះយើង។

៤០- សូម​លេីកត​ម្កេីង​ព្រះយេស៊ូ
(រដូវបុណ្យចម្លង)

អាលេលូយ៉ា!   អាលេលូយ៉ា !   អាលេលូយ៉ា !
សូមលើកត​ម្កេីងព្រះយេស៊ូ(២ដង) ដែលទ្រង់បានឈ្នះសេចក្តីស្លាប់(២ដង)
ចូរយើងទទួលដោយសប្បាយ ជីវិតថ្មីពីព្រះអម្ចាស់។

៤១- អាលេលូយ៉ា ! ព្រះអម្ចាស់យាង​ឡេីងស្ថានបរមសុខ

ព្រះអម្ចាស់យាងឡើងស្ថានបរមសុខ អាលេលូយ៉ា! អាលេលូយ៉ា!អាលេលូយ៉ា!
ព្រះអម្ចាស់យាងឡើង ប្រជាជន ស្រែកជ័យឃោស អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះអង្គយាងឡើងទៅទីដ៏ខ្ពង់ខ្ពស់បំផុត អាលេលូយ៉ា! អាលេលូយ៉ា! អាលេលូយ៉ា!

៤២- វិញ្ញាណព្រះម្ចាស់សណ្ឋិត​លេីខ្ញុំ
(បុណ្យព្រះវិញ្ញាណយាងមក)

អាលេលូយ៉ា!   អាលេលូយ៉ា!   អាលេលូយ៉ា! អាលេលូយ៉ា!
វិញ្ញាណព្រះម្ចាស់សណ្ឋិតលើខ្ញុំ ទ្រង់បានចាក់ប្រេងអភិសេកខ្ញុំ
ទ្រង់ចាត់ខ្ញុំឱ្យផ្សាយដំណឹងល្អ ផ្សាយដំណឹងល្អ ដល់ជនក្រីក្រ។

៤៣- ព្រះជាម្ចាស់​លេីក​ព្រះនាងម៉ារីឡើងស្ថានបរមសុខ

អាលេលូយ៉ា ! អាលេលូយ៉ា ! អាលេលូយ៉ា !
នៅថ្ងៃនេះទ្វារស្ថានបរមសុខបើកហើយ  អាលេលូយ៉ា!  អាលេលូយ៉ា!
នៅថ្ងៃនេះព្រះនាងម៉ារីទទួលសីរីរុងរឿងពីព្រះអម្ចាស់ហើយ
អាលេលូយ៉ា!  អាលេលូយ៉ា!  អាលេលូយ៉ា!

៤៤- ព្រះវិញ្ញាណយាងចុះមក

អាលេលូយ៉ា ! អាលេលូយ៉ា ! អាលេលូយ៉ា !
ឱ ! ព្រះវិញ្ញាណដ៏វិសុទ្ធ សូមយាងមក អាលេលូយ៉ា !
សូមជ្រួតជ្រាបចិត្តគំនិតអ្នកបម្រើព្រះអង្គ អាលេលូយ៉ា !
សូមប្រោសប្រទានសេចក្តីស្រឡាញ់ឱ្យយើងខ្ញុំផង។

៤៥- ព្រះនាងម៉ារីជាមាតា

ច្រៀងលើកតម្កើង ច្រៀងកោតសរសើរ ថ្វាយព្រះជាម្ចាស់
អាលេលូយ៉ា! អាលេលូយ៉ា!
ថ្ងៃនេះយើងអបអរព្រះអង្គប្រទានពរ ដល់ព្រះនាងម៉ារី មាតានៃព្រះយេស៊ូ ថ្ងៃនេះយើងរួមគ្នា លើកតម្កើងព្រះនាមព្រះអង្គ។

៤៦- អាលេលូយ៉ា! ព្រះបន្ទូលព្រះយេស៊ូ

អាលេលូយ៉ា! អាលេលូយ៉ា! អាលេលូយ៉ា!
បពិត្រព្រះនាងព្រហ្មចារិនីម៉ារី សូមព្រះនាងមានអំណរសប្បាយ
ព្រះអម្ចាស់គង់ជាមួយនាងព្រះអង្គប្រទានពរ ដល់នាងលើសស្ដ្រីទាំងឡាយ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​

៤៧- ចូរ​កែ​ប្រែចិត្តគំនិត ហើយ​ជឿដំណឹងល្អ

ចូរកែប្រែចិត្តគំនិត ហើយជឿដំណឹងល្អ។ (២ដង)

៤៨- អាលេលូយ៉ា! ព្រះនាងទទួលព្រះបន្ទូល

បន្ទរ- អាលេលូយ៉ា! អាលេលូយ៉ា! អាលេលូយ៉ា!

១- បពិត្រព្រះនាងព្រហ្មចារិនីម៉ារី! សូមព្រះនាងមានអំណរសប្បាយ
ព្រះអម្ចាស់គង់ជាមួយនាង ព្រះអង្គប្រទានពរឱ្យព្រះនាង
លើសស្ត្រីទាំងឡាយ។
២- ស្រ្តីព្រហ្មចារីនឹងមានផ្ទៃពោះ នាងនឹងសម្រាលបានបុត្រមួយ
ដែលគេនឹងថ្វាយព្រះនាមថា អេម៉ានូអែលគឺព្រះជាម្ចាស់
គង់ជាមួយយើង។
៣- ព្រះនាងម៉ារីទទួលព្រះបន្ទូល ហើយបានមានប្រសាសន៍តបថា៖
នាងខ្ញុំជាអ្នកបម្រើព្រះម្ចាស់ សូមឱ្យសម្រេចតាម
ព្រះហឫទ័យព្រះអង្គចុះ។

៤៩- ចូរ​ស្វែងរក​ព្រះរាជ្យរបស់​ព្រះជាម្ចាស់

អាលេលូយ៉ា អាលេលូ អាលេលូយ៉ា អាលេលូយ៉ា អាលេលូយ៉ា (២ដង)
ចូរស្វែងរកព្រះរាជ្យរបស់ព្រះជាម្ចាស់ និងក្តីសុចរិតរបស់ព្រះអង្គជាមុនសិន
ទើបព្រះអង្គប្រទានរបស់ទាំងនោះមកថែមទៀត
ដ្បិតព្រះបិតាអ្នកជ្រាបនូវអ្វីដែលអ្នកត្រូវការ។

៥០- អាលេលូយ៉ា អ្នក​ឈ្មោះសិលា

អាលេលូយ៉ា អាលេ អាលេលូយ៉ា អាលេលូយ៉ា អាលេលូយ៉ា
អ្នកឈ្មោះសិលានៅលើផ្ទាំងសិលា នេះខ្ញុំនឹងសង់ព្រះសហគមន៍របស់ខ្ញុំ សេចក្តី
ស្លាប់ពុំមានអំណាចលើព្រះសហគមន៍នេះបានឡើយ។

៥១- ផ្ទៃ​មេឃ និង ផែនដី

ផ្ទៃមេឃ និងផែនដី នឹងរលាយបាត់ទៅ
តែព្រះបន្ទូលរបស់ព្រះអម្ចាស់ មិនរលាយបាត់ទេ។
អាលេលូយ៉ា អាលេលូយ៉ា អាលេលូយ៉ា អាលេលូយ៉ា ។

៥២- ព្រះគ្រីស្ដជាពន្លឺបំភ្លឺលោកកា

ព្រះគ្រីស្ដជាពន្លឺបំភ្លឺលោកា ឱ្យយើងដើរតាមព្រះអង្គ ព្រះគ្រីស្ដគឺជាជីវិតព្រះគ្រីស្ដគឺជាពន្លឺ ព្រះអង្គគឺជាផ្លូវ ឱ្យយើងដើរត្រង់
ស្វែងរកអស់អ្នក ដែលគេវង្វេង អស់អ្នកដែលគេរងទុក្ខវេទនា
បង្ហាញសេចក្ដីមេត្ដា យើងជាបុត្រធីតា របស់ព្រះបិតាដែលស្រឡាញ់យើង។

៥៣- ​ចូរអ្នកស្វះស្វែងរក​ព្រះរាជ្យ

អាលេលូយ៉ា!   អាលេលូយ៉ា !   អាលេលូយ៉ា !
ចូរអ្នកស្វះស្វែងរកព្រះរាជ្យរបស់ព្រះជាម្ចាស់
នឹងសេចក្តីសុចរិតរបស់ព្រះអង្គជាមុនសិន
ទើបព្រះអង្គប្រទានរបស់ទាំងនោះមកថែមទៀត
ដ្បិតព្រះបិតាអ្នកជ្រាបនូវអ្វីដែលអ្នកត្រូវការ អាលេលូយ៉ា! (៣ដង)

៥៤- ច្រៀងអាលេលូយ៉ាថ្វាយព្រះអម្ចាស់

អាលេលូយ៉ា ! អាលេលូយ៉ា ! អាលេលូយ៉ា !

១-ស- ច្រៀងអាលេលូយ៉ាថ្វាយព្រះម្ចាស់ ប-ច្រៀងអាលេលូយ៉ាថ្វាយព្រះម្ចាស់
រួម- ច្រៀងអាលេលូយ៉ា! ច្រៀងអាលេលូយ៉ា! ច្រៀងអាលេលូយ៉ា ថ្វាយព្រះម្ចាស់!
២-ស- ច្រៀងអាលេលូយ៉ាកោតសរសើរ ប-ច្រៀងអាលេលូយ៉ាកោតសរសើរ
រួម- ច្រៀងអាលេលូយ៉ា! ច្រៀងអាលេលូយ៉ា! ច្រៀងអាលេលូយ៉ា
កោតសរសើរ! រួម-ច្រៀងអាលេលូយ៉ា កោតសរសើរ!

៥៥- បពិ​ត្រ​ព្រះបិតា
(រដូវធម្មតា ប្រចាំឆ្នាំ)

អាលេលូយ៉ា !   អាលេលូយ៉ា !  អាលេលូយ៉ា !
បពិត្រព្រះបិតា ជាអម្ចាស់ស្ថានបរមសុខ ជាអម្ចាស់ផែនដី
ទូលបង្គំត​ម្កេីងព្រះអង្គ ទ្រង់លាក់ការណ៍ទាំងនេះ មិនឱ្យអ្នកប្រាជ្ញយល់ដឹង
តែទ្រង់បានសម្តែង ឱ្យមនុស្សទន់ទាបយល់វិញ ។

៥៦- ព្រះអម្ចាស់មាន​ព្រះបន្ទូល

អាលេលូយ៉ា ! អាលេលូយ៉ា ! អាលេលូយ៉ា !
១-ព្រះអម្ចាស់មានព្រះបន្ទូលថា អស់អ្នកដែលនឿយហត់ និងមានបន្ទុកធ្ងន់
ចូរមករកខ្ញុំ ខ្ញុំនឹងឱ្យអ្នករាល់គ្នាសម្រាក។

៥៧- អ​ញ្ជេីញស្តាប់​ព្រះបន្ទូលព្រះអម្ចាស់

អាលេលូយ៉ា  អាលេលូយ៉ា  អាលេលូយ៉ា  អាលេលូយ៉ា
អញ្ជើញស្តាប់ព្រះបន្ទូលព្រះអម្ចាស់  ហើយសូមឱ្យយើងអនុវត្តតាម ។
អាលេលូយ៉ា  អាលេលូយ៉ា  អាលេលូយ៉ា  អាលេលូយ៉ា

៥៨- អាលេលូយ៉ាព្រះបន្ទូល​ជាជីវិត

អាលេលូយ៉ា អាលេលូយ៉ា អាលេលូយ៉ា
ព្រះយេស៊ូមានព្រះបន្ទូលថា ខ្ញុំហ្នឹងហើយជាផ្លូវ ជាសេចក្តីពិត និងជាជីវិត។

៥៩- អាលេលូយ៉ា យេីង​ច្រៀងសរ​សេីរព្រះជាអម្ចាស់

បន្ទរអាលេលូយ៉ា អាលេលូយ៉ាអាលេលូយ៉ា អាលេលូយ៉ា
យើងច្រៀងសរសើរព្រះជាអម្ចាស់។(២ដង)
សូមព្រះបន្ទូលព្រះអង្គចូលក្នុងដួងចិត្តយើង
ឱ្យយើងពោរពេញដោយសេចក្តីស្រឡាញ់
យើងសូមលើកតម្កើងព្រះបន្ទូលព្រះអង្គ
សូមព្រះអម្ចាស់គង់នៅជាមួយយើង។(បន្ទរ)

៦០- អាលេលូយ៉ា

អាលេលូយ៉ា  អាលេលូយ៉ា  អាលេលូយ៉ា អាលេលូយ៉ា
អ្នកណាស្តាប់ៗ ព្រះបន្ទូលរបស់ព្រះជាម្ចាស់ អនុវត្តតាមៗ
អ្នកនោះហើយមានសុភមង្គលមែន
អាលេលូយ៉ា  អាលេលូយ៉ា  អាលេលូយ៉ា អាលេលូយ៉ា

៦១- អាលេលូយ៉ា! ចូរអ្នក​ស្រឡាញ់​ព្រះអម្ចាស់

អាលេលូយ៉ា ! អាលេលូយ៉ា ! អាលេលូយ៉ា ! អាលេលូយ៉ា !
ចូរអ្នកស្រឡាញ់ព្រះអម្ចាស់ ជាព្រះរបស់អ្នក ឱ្យអស់ពីចិត្ត
អស់ពីស្មារតី អស់ពីកម្លាំងកាយ ចូរអ្នកស្រឡាញ់បងប្អូនឯទៀត
ឱ្យដូចស្រឡាញ់ ស្រឡាញ់ខ្លួនឯង។

៦២- វិន័យព្រះយេស៊ូ

ព្រះអម្ចាស់មានបន្ទូលថា៖
“ខ្ញុំប្រទានក្រឹត្យវិន័យថ្មី ឱ្យអ្នករាល់គ្នា គឺអ្នករាល់គ្នា ត្រូវស្រឡាញ់គ្នាទៅវិញទៅមក
ដូចខ្ញុំបានស្រឡាញ់អ្នករាល់គ្នាដែរ”។

៦៣-អាលេលូយ៉ា ! ព្រះបន្ទូលព្រះអម្ចាស់

អាលេលូយ៉ា! អាលេលូយ៉ា! អាលេលូយ៉ា!
ឱ! ព្រះអម្ចាស់អើយ!
ព្រះបន្ទូលព្រះអង្គ ជាពន្លឺ អាលេលូយ៉ា!
ព្រះបន្ទូលព្រះអង្គ ជាជីវិត អាលេលូយ៉ា!
ព្រះបន្ទូលព្រះអង្គ ជាសេចក្ដីពិត អាលេលូយ៉ា!
មានសុភមង្គលហើយ អស់អ្នកដែលស្ដាប់
និងអនុវត្ដតាមព្រះបន្ទូលព្រះអង្គ។

៦៤-ឱ ! ព្រះបិតាអេីយ

អាលេលូយ៉ា!   អាលេលូយ៉ា !   អាលេលូយ៉ា !
ឱ ! ព្រះបិតាអើយ សូមឱ្យអស់អ្នកដែលជឿលើទូលបង្គំ រួមគ្នាជាធ្លុងតែមួយ
ដើម្បីឱ្យមនុស្សលោក ដឹងថាព្រះអង្គបានចាត់ ទូលបង្គំឱ្យមកមែន
អាលេលូយ៉ា!   អាលេលូយ៉ា !   អាលេលូយ៉ា !

៦៥- ជុំវិញអាសនៈ

យើងជួបជុំដោយភក្តីនៅជុំវិញព្រះអាសនៈនិងដើម្បីថ្វាយបង្គំ
ព្រះបិតា ព្រះបុត្រាព្រះវិញ្ញាណដែលគង់នៅលើអាសនៈ
យើងទាំងអស់រួបរួមចិត្តនិងថ្វាយដល់ព្រះជាម្ចាស់នូវនំស្រាជាតង្វាយ
ដ៏ស្ដួចស្តើងនៃយើងខ្ញុំសូមព្រះបិតាមេត្តាសព្វព្រះហឫទ័យ
យើងទាំងអស់រួបរួមចិត្តនិងថ្វាយដល់ព្រះជាម្ចាស់នូវជីវិតចិត្តគំនិត
រួមជាមួយនឹងតង្វាយសូមព្រះបិតាមេត្តាសព្វព្រះហឫទ័យ

៦៦- តង្វាយ​ពេល​នេះ

នេះធូបទៀនផ្កាចិត្តកូនស្មោះស្ម័គ្រព្រះពរប្រទានកូនសូមលើកថ្វាយ
រួមចិត្តគំនិតជាមួយព្រះគ្រីស្តថ្វាយព្រះបិតាដ៏វិសុទ្ធថ្លៃថ្លា
បន្ទរសូមព្រះបិតាប្រណីមេត្តាទទួលតង្វាយ
កូនបានលើកថ្វាយក្នុងពេលនេះផង
នេះជានំស្រាគឺជាអាហារដែលទ្រង់ប្រទាន កូនសូមលើកថ្វាយ
រួមចិត្តគំនិតជាមួយព្រះគ្រីស្តថ្វាយព្រះបិតាដ៏វិសុទ្ធថ្លៃថ្លា
នេះផលផ្លែផ្កាពីស្រែចម្ការទ្រង់ប្រោសប្រទានកូនសូមលើកថ្វាយ
រួមចិត្តគំនិតជាមួយព្រះគ្រីស្តថ្វាយព្រះបិតាដ៏វិសុទ្ធថ្លៃថ្លា
នេះទំនុកច្រៀងរួមភ្លេងតន្ត្រីច្រៀងជាតង្វាយកូនសូមលើកថ្វាយ
រួមចិត្តគំនិតជាមួយព្រះគ្រីស្តថ្វាយព្រះបិតាដ៏វិសុទ្ធថ្លៃថ្លា
នេះគ្រឿងតង្វាយថ្វាយអរព្រះគុណបងប្អូនជិតឆ្ងាយយកមកលើកថ្វាយ
រួមចិត្តគំនិតជាមួយព្រះគ្រីស្តថ្វាយព្រះបិតាដ៏វិសុទ្ធថ្លៃថ្លា

៦៧- តង្វាយភក្តី

យើងខ្ញុំសូមថ្វាយតង្វាយដែលកើតមកពីការងារនៃមនុស្ស
ទៅដល់ព្រះម្ចាស់សូមសព្វព្រះហប្ញទ័យសូមសព្វព្រះហប្ញទ័យទទួលតង្វាយយើងខ្ញុំ
បន្ទរសូមសព្វព្រះហប្ញទ័យចំពោះតង្វាយនេះផង
ដែលយើងរាល់គ្នាថ្វាយទៅដោយចិត្តសុភាព និងជ្រះថ្លា
បើសិនទ្រង់សព្វព្រះហប្ញទ័យក៏សូមប្រណីលើកលែងកំហុស
ដែលយើងបានធ្វើក្នុងពេលមួយថ្ងៃឱ្យបានជ្រះស្អាតដូចជាតង្វាយយើងខ្ញុំ
តង្វាយយើងខ្ញុំថ្វាយនេះចំនួនតិចតួចស្តួចស្តើងពេកក្រៃ
មិនធួននឹងក្តីអាក្រក់យើងខ្ញុំប៉ុន្តែយើងថ្វាយ ដោយចិត្តថ្លាសប្បុរស

៦៨- តង្វាយរួមនឹង​ព្រះគ្រីស្ត​យេស៊ូ

រូបកាយខ្ទេចខ្ទាំជីវិតស៊ូទ្រាំសង្រ្គោះមនុស្សលោកថ្វាយព្រះបិតាព្រះគុណសង្គ្រោះ
កូនរួមចិត្តស្មោះលើកតង្វាយថ្វាយរួមនឹងព្រះគ្រីស្តយេស៊ូ
បន្ទរសូមព្រះយេស៊ូជាព្រះបុត្រាជួយអង្វរព្រះបិតាដោយក្តីមេត្តា
សូមឱ្យតង្វាយយើងខ្ញុំលើកថ្វាយបានទទួលហឫទ័យ
ប្រណីសន្តោសផង
លោហិតបង្ហូរជីវិតទ្រង់ប្តូរសង្រ្គោះមនុស្សលោកថ្វាយព្រះបិតា
ព្រះគុណសង្គ្រោះកូនរួមចិត្តស្មោះលើកតង្វាយថ្វាយ
រួមនឹងព្រះគ្រីស្តយេស៊ូ
លោហិតថ្លាថ្លៃចងសម្ពនថ្មីនិងមនុស្សលោកិយ៍ថ្វាយព្រះបិតា
មេត្រីថ្មីពិតកូនរួមគំនិតចិត្តថ្វាយតង្វាយ
រួមនឹងព្រះគ្រីស្តយេស៊ូ
ជីវិតវិសុទ្ធបូជាឧត្តមរំដោះមនុស្សលោកតាមហឫទ័យបិតា
ព្រះគុណករុណាកូនលើកតង្វាយថ្វាយអរព្រះគុណ
រួមនឹងព្រះគ្រីស្តយេស៊ូ

៦៩- តង្វាយស្ដួច​ស្ដេីង

យើងរួបរួមគ្នាក្នុងព្រះសហគមន៍យើងប្រជុំគ្នារួមថ្វាយតង្វាយទៅព្រះម្ចាស់
មានធូបមានទៀននិងផ្កាក្រអូបពេកក្រៃដែលជាកម្លាំងរបស់យើង
បន្ទរសូមទ្រង់ព្រះមេត្តាទទួលតង្វាយនេះព្រោះអ្វីៗដែលកូនមាន
ទាំងជីវិតទាំងព្រះអំណោយទានជាកម្មសិទ្ធរបស់ព្រះអង្គ
យើងរួបរួមគ្នាក្នុងដំណាក់ព្រះម្ចាស់យើងប្រជុំគ្នារួមថ្វាយតង្វាយទៅព្រះអង្គ
យើងថ្វាយនំបុ័ងនិងស្រាទំពាំងបាយជូរដែលជាជីវិតរបស់យើង
យើងរួបរួមគ្នាក្នុងព្រះនាមព្រះគ្រីស្តជាមួយព្រះយេស៊ូថ្វាយតង្វាយទៅព្រះជាម្ចាស់
តង្វាយយើងថ្វាយទោះបីទាំងចិត្តទាំងកាយតិចតួចតែកូនទូលអង្វរ

៧០- នេះជាតង្វាយ

បន្ទរនេះជាតង្វាយយើងនឹងថ្វាយថ្វាយព្រះបិតា
ទ្រង់គង់នៅស្ថានដ៏សុខា   សូមព្រះបិតាសព្វព្រះហឫទ័យ
តង្វាយកូនស្តួចស្តើងណាស់សូមព្រះម្ចាស់សព្វព្រះហឫទ័យ
សូមទ្រង់កុំរេរាបង្អង់សូមជួយទ្រទ្រង់កុំបោះបង់កូនឡើយ
កូនបានខំរួបរួមគ្នាថ្វាយបូជាទៅព្រះបិតា
សូមព្រះម្ចាស់បែរព្រះភក្ត្រាឈ្វេងព្រះនេត្រាមកទតអាហារនេះ
សូមថ្វាយទាំងចិត្តទាំងកាយលើកតង្វាយថ្វាយព្រះបិតា
សូមទ្រង់ជួយអស់មនុស្សលោកីយ៍ឱ្យរួចពីទុក្ខភ័យដោយសារតង្វាយនេះ

៧១- យេីង​លេីកហត្ថាថ្វាយតង្វាយ

ឱ! ព្រះបិតាយើងលើកហត្ថាសូមថ្វាយជីវិតថ្វាយចិត្តគំនិត
ជាមួយនំស្រាដែលទ្រង់ប្រទានហើយជាញើសឈាមនៃអស់មនុស្សលោក
បន្ទរសូមទ្រង់មេត្តាប្រោសឱ្យនំស្រាក្លាយជាព្រះកាយព្រះលោហិតព្រះគ្រីស្ត
សម្រាប់យើងខ្ញុំ
យើងខ្ញុំសូមថ្វាយកិច្ចការទាំងឡាយអំណរសប្បាយកង្វល់ទុក្ខព្រួយ
នៃអស់មនុស្សលោករួមនឹងតង្វាយដែលព្រះគ្រីស្តថ្វាយឆ្ពោះព្រះបិតា
សូមទ្រង់មេត្តាប្រោសយើងខ្ញុំម្ចាស់ឱ្យស្អាតបរិសុទ្ធដូចជាតង្វាយ
ដែលយើងលើកថ្វាយហើយសូមប្រទានចិត្តគំនិតថ្មីឱ្យយើងខ្ញុំផង

៧២- យេីងរួបរួមគ្នា

យើងរួបរួមគ្នាថ្វាយបូជាទៅព្រះបិតា
សូមព្រះអង្គឆ្មៀងព្រះនេត្រាលើសក្ការៈនៃអស់យើងខ្ញុំ
យើងខ្ញុំទាំងឡាយរួបរួមថ្វាយដោយចិត្តស្មោះស្ម័គ្រ
សូមព្រះអង្គមេត្តាជម្រះចិត្តខ្ញុំឱ្យស្អាតដូចតង្វាយ
យើងខ្ញុំរាល់គ្នាព្រមជឿថាមានព្រះត្រៃឯក
គង់សណ្ឋិតលើយើងរាល់គ្នាយើងរាល់គ្នាកោតខ្លាចព្រះអង្គ

៧៣- សូម​ព្រះបិតាទទួលដំ​ណេីរជីវិត​យេីងខ្ញុំ

សូមព្រះបិតាទទួលតង្វាយដែលយើងខ្ញុំថ្វាយទៅព្រះអង្គ
ជាមួយដំណើរជីវិតរបស់យើងខ្ញុំនៅក្នុងថ្ងៃនេះសូមទ្រង់មេត្តាអាណិតដល់យើងខ្ញុំ
បន្ទរសូមព្រះគ្រីស្តអម្ចាស់ទ្រង់ជួយមេត្តាជម្រះ ដួងចិត្តព្រលឹងខ្ញុំ ពីអំពើបាប
ពីក្តីអាក្រក់ឱ្យយើងខ្ញុំទាំងឡាយរួមថ្វាយតង្វាយ ទៅព្រះបិតា
យើងថ្វាយទៅព្រះជាវរបិតាការប្រចាំថ្ងៃជាតង្វាយ គឺសូមព្រះវរបិតា
ជាព្រះវិសុទ្ធសង្គ្រោះលោកាជួយដល់អស់មនុស្សសត្វលោកផងទាំងឡាយ

៧៤- សូមព្រះអង្គមេត្ដាទទួលតង្វាយ

យើងខ្ញុំសែនសប្បាយលើកតង្វាយថ្វាយព្រះម្ចាស់
ព្រះបិតាលោកាម្ចាស់ជីវ៉ាសព្វសត្វលោក
បន្ទរសូមព្រះអង្គមេត្ដាមេត្ដាទទួលតង្វាយ
ដែលយើងខ្ញុំលើកថ្វាយរួមនឹងតង្វាយព្រះគ្រីស្ដ
យើងខ្ញុំសូមរួមថ្វាយទាំងចិត្ដកាយទុក្ខសប្បាយ
ជីវិតប្រចាំថ្ងៃរួមនឹងតង្វាយព្រះគ្រីស្ដ
យើងខ្ញុំសូមជឿជាក់ព្រះម្ចាស់ពិតជាត្រៃឯក
ជាសេចក្ដីស្រឡាញ់ជាធម៌មេត្ដាករុណា

៧៥- សូម​មេត្តា​​ឆ្មៀង​ព្រះនេ​ត្រា​

បន្ទរឱ ! ព្រះបិតាជាអម្ចាស់ក្នុងចិត្តរាបសាចិត្តសប្បាយ
យើងខ្ញុំសូមលើកតង្វាយថ្វាយសូមមេត្តាឆ្មៀងព្រះនេត្រា
នេះជានំដែលទ្រង់ប្រទានៗឱ្យយើងមានជីវិតរស់រានៗ
សូមទ្រង់មេត្តាប្រោសឱ្យនំៗក្លាយជាកាយាព្រះបុត្រាៗ
នេះជាស្រាដែលទ្រង់ប្រទានៗឱ្យយើងមានអំណររីករាយៗ
សូមទ្រង់មេត្តាប្រោសឱ្យស្រាៗក្លាយជាលោហិតព្រះបុត្រាៗ
នេះជាជីវិតនៃយើងខ្ញុំៗដែលទ្រង់មេត្តាប្រោសប្រទានៗ
យើងខ្ញុំសូមយកមកលើកថ្វាយៗរួមនឹងតង្វាយព្រះបុត្រាៗ

៧៦- សូម​លេីកតង្វាយថ្វាយព្រះបិតា

ឱ ! ព្រះបិតាជាព្រះជាម្ចាស់លើសកលលោកយើងខ្ញុំទាំងឡាយ
សូមលើកតង្វាយរួមទាំងចិត្តកាយថ្វាយព្រះបិតា
យើងខ្ញុំសូមថ្វាយនំស្រាតង្វាយដែលទ្រង់ប្រទានសូមទ្រង់មេត្តា
ប្រោសឱ្យនំស្រាក្លាយជាព្រះកាយព្រះលោហិតព្រះគ្រីស្ត
សូមទ្រង់មេត្តាទទួលដំណើរជីវិតយើងខ្ញុំសូមប្រោសយើងខ្ញុំ
ឱ្យស្អាតបរិសុទ្ធដូចជាតង្វាយដែលយើងលើកថ្វាយ

៧៧- សូមទទួលតង្វាយពីកូនទាំងឡាយ

បន្ទរសូមទទួលតង្វាយពីកូនទាំងឡាយដែលរួបរួមគ្នាដោយចិត្តស្មោះស្ម័គ្រ
ឱ ! ព្រះបិតាដ៏មានឫទ្ធិសព្វប្រការយើងខ្ញុំសូមថ្វាយតង្វាយនេះ
ដើម្បីលុបលាងកំហុសយើងសូមអាណិតអាសូរយើងខ្ញុំ
យើងខ្ញុំទាំងអស់គ្នាសូមថ្វាយតង្វាយនេះទៅសម្រាប់បងប្អូនទាំងប្រុសស្រី
ដែលអធិដ្ឋានថ្វាយព្រះជាម្ចាស់ដើម្បីជួយអស់អ្នកដែលងងឹត
សូមទ្រង់ទទួលតង្វាយដ៏តូចតាចនេះជាប្រយោជន៍ដល់អស់ព្រលឹង
ដែលឃ្លាតចេញពីឋានលោកនេះសូមព្រលឹងនោះចូលក្នុងវិមាន
យើងខ្ញុំបានខិតខំធ្វើការអស់កម្លាំងដើម្បីនឹងចិញ្ចឹមជីវិត
រួមទុក្ខព្រួយនឹងបងប្អូនស្លាប់សូមទ្រង់អាណិតសម្រាលបន្ទុក

៧៨- កាល​នេាះ ព្រះគ្រីស្តមាន​ព្រះបន្ទូល

ប.កាលនោះព្រះគ្រីស្តមានព្រះបន្ទូល កាន់សាវ័កថា ៖
រួម.ខ្ញុំជាមាគ៌ា ៗ ជាសេចក្តីពិត ៗ ខ្ញុំជាជីវិត ៗ
រួម.អាលេលូយ៉ា !
ស.យើងខ្ញុំបានដើរ ក្នុងទីងងឹត បានជួបមុសា ប៉ុន្តែថ្ងៃនេះ
រួម.អាលេលូយ៉ា ផ្កាយក្តីសង្ឃឹម បានផុសចេញពីផ្នូរ។
បន្ទររួម.អាលេលូយ៉ាៗៗ
រួម.ព្រះយេស៊ូគ្រីស្ត ទ្រង់មានព្រះជន្ម ដ៏រុងរឿងហើយ
រួម.អាលេលូយ៉ាៗៗ
ប.កាលណាព្រះគ្រីស្តមានព្រះបន្ទូល កាន់សាវ័កថា ៖
រួម.ខ្ញុំជាសន្តិភាព ៗ ហើយខ្ញុំប្រទាន ៗ អំណរសប្បាយ ៗ
រួម.អាលេលូយ៉ា !
ប.យើងសាបព្រោះភ្លើង យើងសាបព្រោះខ្យល់ បង្ករសង្គ្រាម ប៉ុន្តែថ្ងៃនេះ
រួម.អាលេលូយ៉ា អម្ចាស់សន្តិភាព បានផុសចេញពីផ្នូរ ។
ប.កាលនោះព្រះគ្រីស្តមានព្រះបន្ទូល កាន់សាវ័កថា ៖
រួម.ខ្ញុំជាអាហារ ៗ ចិញ្ចឹមជីវិត ៗ ចុះពីស្ថានសុខ ៗ
រួម.អាលេលូយ៉ា !
ស.យើងបរិភោគ អាហារល្វីងចត់ នៃក្តីទុក្ខទោស ប៉ុន្តែថ្ងៃនេះ
រួម.អាលេលូយ៉ា អាហារឧត្តម បានផុសចេញពីផ្នូរ ។
ប.កាលនោះព្រះគ្រីស្តមានព្រះបន្ទូល កាន់សាវ័កថា ៖
រួម.ខ្ញុំជាជីវិត ៗ ជាសេចក្តីពិត ៗ ខ្ញុំឈ្នះមច្ចុរាជ ៗ
រួម.អាលេលូយ៉ា !
ប.យើងខ្ញុំបានស្លាប់ ដោយទុក្ខឱ្យភ្លើង ស្រឡាញ់រលត់ ប៉ុន្តែថ្ងៃនេះ
រួម.អាលេលូយ៉ា ប្រភពជីវិត បានផុសចេញពីផ្នូរ ។
ប.កាលនោះព្រះគ្រីស្តមានព្រះបន្ទូល កាន់សាវ័កថា ៖
រួម.អស់អ្នកនឿយហត់ៗ ចូរមករកខ្ញុំៗ ខ្ញុំឱ្យសម្រាកៗ (រួម) អាលេលូយ៉ា!
ស.យើងគ្មានកម្លាំង គ្មានចិត្តតតាំង ដើម្បីព្រះរាជ្យ ប៉ុន្តែថ្ងៃនេះ
រួម.អាលេលូយ៉ា កម្លាំងព្រះម្ចាស់ បានផុសចេញពីផ្នូរ ។

៧៩- ក្នុងដំ​ណេីរជីវិត

ក្នុងដំណើរជីវិតព្រះគ្រីស្តបូជាជីវិតឱ្យលោកា
ដោយចិត្តស្រឡាញ់ឱ្យយើងក្រោកឡើង
ធ្វើតាមព្រះបន្ទូលព្រះអម្ចាស់
ខ្ញុំសូមដើរតាមព្រះគ្រីស្តព្រះបន្ទូលជាជីវិតរបស់យើង
ដោយមានព្រះយេស៊ូដែលជាកម្លាំង
សូមធ្វើតាមព្រះបន្ទូលរហូតទៅ
ទ្រង់ត្រាស់ហៅយើងធ្វើការងារព្រះជាអម្ចាស់
ក្នុងស្រែព្រះអង្គរៀងរាល់ថ្ងៃប្រកាសព្រះបន្ទូល
ដោយចិត្តជឿសង្ឃឹមដោយស្រឡាញ់អ្នកដទៃដូចបងប្អូន។
ក្នុងដំណើរជីវិតខ្ញុំសូមប្រគល់ជីវិតថ្វាយព្រះអង្គ
ព្រះគ្រីស្តជាផ្លូវ ក្តីពិត ជាជីវិតសូមដើរតាមព្រះគ្រីស្តរហូតទៅ ។

៨០- ខ្ញុំជាដេីមទំពាំងបាយជូរ
(យ៉ូហាន ១៥,១-៨)

ស.ខ្ញុំជាដើមទំពាំងបាយជូរប.ខ្ញុំជាដើមទំពាំងបាយជូរ
ព្រះបិតាជាម្ចាស់ចម្ការព្រះបិតាជាម្ចាស់ចម្ការ
មែកណាដែលមិនបង្កើតផលមែកណាដែលមិនបង្កើតផល
ព្រះបិតាកាត់មែកនោះចោលព្រះបិតាកាត់មែកនោះចោល។
ស.ខ្ញុំជាដើមទំពាំងបាយជូរ ប.ខ្ញុំជាដើមទំពាំងបាយជូរ
ព្រះបិតាជាម្ចាស់ចម្ការព្រះបិតាជាម្ចាស់ចម្ការ
មែកណាដែលបង្កើតផលផ្លែ មែកណាដែលបង្កើតផលផ្លែ
ព្រះបិតាលួសឱ្យផលល្អព្រះបិតាលួសឱ្យផលល្អ ។
ស.ខ្ញុំជាដើមទំពាំងបាយជូរប.ខ្ញុំជាដើមទំពាំងបាយជូរ
រីឯអ្នករាល់គ្នាជាមែករីឯអ្នករាល់គ្នាជាមែក
អ្នកណាស្ថិតនៅជាប់នឹងខ្ញុំអ្នកណាស្ថិតនៅជាប់នឹងខ្ញុំ
អ្នកនោះបង្កើតផលផ្លែល្អអ្នកនោះបង្កើតផលផ្លែល្អ ។
ស.ខ្ញុំជាដើមទំពាំងបាយជូរប.ខ្ញុំជាដើមទំពាំងបាយជូរ
រីឯអ្នករាល់គ្នាជាមែករីឯអ្នករាល់គ្នាជាមែក
បើអ្នករាល់គ្នាជាប់នឹងខ្ញុំបើអ្នករាល់គ្នាជាប់នឹងខ្ញុំ
អ្នករាល់គ្នាបង្កើតផលល្អអ្នករាល់គ្នាបង្កើតផលល្អ ។
ស.ខ្ញុំជាដើមទំពាំងបាយជូរប.ខ្ញុំជាដើមទំពាំងបាយជូរ
រីឯអ្នករាល់គ្នាជាមែករីឯអ្នករាល់គ្នាជាមែក
សិរីរុងរឿងព្រះបិតាសិរីរុងរឿងព្រះបិតា
គឺអ្នកបង្កើតផលឱ្យល្អគឺអ្នកបង្កើតផលឱ្យល្អ ។

៨១-ខ្ញុំជាប្រភព​នៃជីវិត

បន្ទរខ្ញុំជាប្រភពនៃជីវិតខ្ញុំប្រោសមនុស្សឱ្យរស់ឡើងវិញ
អ្នកណាជឿសង្ឃឹមលើខ្ញុំទោះបីអ្នកនោះស្លាប់ទៅហើយ
ក៏នឹងបានរស់ជាមិនខាន ។
ព្រះគ្រីស្តមានបន្ទូលថាអ្នកណាដែលបានរស់នៅ
ដោយជឿសង្ឃឹមលើខ្ញុំអ្នកនោះមិនត្រូវស្លាប់ទេ
ព្រះគ្រីស្តមានបន្ទូលថាអ្នកស្តាប់ពាក្យរបស់ខ្ញុំ
ហើយជឿសង្ឃឹមលើខ្ញុំអ្នកនោះឆ្លងផុតក្តីស្លាប់

៨២- ខ្ញុំជាអាហារផ្តល់ជីវិត

បន្ទរខ្ញុំជាអាហារ ដែលផ្តល់ជីវិតអ្នកមករកខ្ញុំ នឹងមិនឃ្លានទៀត
អ្នកជឿលើខ្ញុំ នឹងមិនស្រេកទៀតខ្ញុំនឹងប្រោសគេ ឱ្យរស់ឡើងវិញ
អាហារដែលខ្ញុំនឹងប្រោសប្រទានគឺសាច់ហើយនិងលោហិតខ្ញុំណា
សម្រាប់ជីវិតមនុស្សលោកាជីវិតអស់កល្បជានិច្ចមែនពិត
អ្នកពិសាសាច់និងលោហិតខ្ញុំនឹងមានជិវិតអស់កល្បជានិច្ច
អ្នកនោះស្ថិតនៅក្នុងខ្ញុំមែនពិតហើយខ្ញុំក៏ស្ថិតក្នុងអ្នកនោះដែរ
រីឯអ្នកដែលមិនពិសាសាច់ពិសាលោហិតផងខ្ញុំទេណា
អ្នកនោះនឹងគ្មាននៅក្នុងអាត្មាជីវិតអស់កល្បជានិច្ចឡើយណា
ខ្ញុំជាជីវិតជាសេចក្តីពិតបើអ្នករាល់គ្នាជឿលើខ្ញុំពិត
ទោះអ្នករាល់គ្នាស្លាប់ហើយក៏ដោយក៏នឹងបានរស់ឡើងវិញមិនខាន
បពិត្រព្រះអម្ចាស់យើងខ្ញុំអើយយើងខ្ញុំជឿហើយនិងដឹងច្បាស់ថា
ព្រះអង្គពិតជាព្រះដ៏វិសុទ្ធដែលព្រះជាម្ចាស់បានចាត់ឱ្យមក

៨៣- ខ្ញុំជាអ្នកគង្វាលដ៏សប្បុរស

បន្ទរខ្ញុំជាអ្នកគង្វាលសប្បុរស(ស្ទួន)ខ្ញុំស្គាល់ចៀមរបស់ខ្ញុំ (ស្ទួន)
ចៀមរបស់ខ្ញុំស្គាល់ខ្ញុំ (ស្ទួន)ខ្ញុំបូជាជីវិតដើម្បីចៀមខ្ញុំ (ស្ទួន)
ឱ ! ព្រះជាម្ចាស់ជាគង្វាលមើលឥតរយាលណែនាំខ្ញុំ
ឱ្យដើរតាមផ្លូវឥតច្រឡំភោគផលគ្រប់គ្រាន់ឥតខ្វះឡើយ
ព្រះអង្គឱ្យខ្ញុំសម្រាកនៅលើវាលមានស្មៅឆ្អែតឥតស្បើយ
នាំខ្ញុំទៅក្បែរមាត់ទឹកហើយប្រទានឱ្យខ្ញុំមានកម្លាំង
ទោះទូលបង្គំដើរកាត់ច្រកភ្នំជ្រលងល្ហកងងឹតស្លុង
ឬជួបមជ្ចុរាជកាចយង់ឃ្នងខ្ញុំឥតភាន់ភាំងឥតខ្លាចស្លាប់
ដ្បិតមានព្រះអង្គគង់ជាមួយបង្គំឥតព្រួយទ្រង់ប្រដាប់
គ្រឿងការពារខ្ញុំហើយសន្ធាប់ស្ទុះផ្លាញបួងចាប់ខ្ញុំទុកចិត្ត
ព្រះអង្គរៀបចំតុដាក់ម្ហូបឱ្យខ្ញុំបរិភោគឆ្អែតឆ្អល់ពិត
ឆ្អែតនៅមុខខ្មាំងវាគ្មានលិទ្ធព្រះអង្គអាណិតអភិសេកខ្ញុំ
ព្រះអង្គចាក់ប្រេងក្រអូបលាបហត្ថាទ្រង់ស្ទាបអង្អែលព្រម
ព្រះអង្គចាក់ស្រាពេញកែវផងគ្រប់គ្រាន់កន្លងមហាឆ្អែត
ព្រះអង្គប្រទានសុភមង្គលខ្ញុំឥតខ្វាយខ្វល់ខ្ពស់ត្រដែត
អស់មួយជីវិតភ្លឺក្រឡែតឱ្យខ្ញុំស្នេហ៍ស្និទ្ធនឹងព្រះអង្គ
ខ្ញុំនឹងស្ថិតនៅក្នុងដំណាក់ជាស្ថានត្រជាក់ឥតសៅហ្មង
ខ្ញុំនៅដរាបឥតផ្អៀងផ្អងត្រូវតាមគន្លងឥតឃ្លាតឃ្លា

៨៤- ខ្ញុំទុកចិត្ត​លេីព្រះជាម្ចាស់

ស)ខ្ញុំទុកចិត្តលើព្រះជាម្ចាស់ព្រះអង្គមេត្តាដល់យើងខ្ញុំទ្រង់ចាត់ព្រះគ្រីស្ត
ប្រសូតនៅលោកិយ៍ហឫទ័យព្រះអង្គទ្រង់ស្រឡាញ់
ប)ពេលខ្លះចិត្តខ្ញុំវង្វេងផ្លូវមិនដឹងត្រូវមិនដឹងខុសព្រោះវង្វេង
មានតែព្រះគ្រីស្តជាពន្លឺបំភ្លឺជីវ៉ាលើកលែងទោសារបស់យើង
បន្ទរស)ឱ!ព្រះគ្រីស្តប) ជាជីវិតស)របស់យើងដែលបានមកសង្គ្រោះ
ប)បាននៅជិតព្រះគ្រីស្តជានិច្ចនិរន្តរ៍ស)មានព្រះអង្គប៉ុណ្ណោះអរសប្បាយ
ប)ក្តីសុខលោកីយ៍ក៏គ្មានតម្លៃអ្វីរួម)ខ្វះព្រះម្ចាស់ធ្វើអ្វីមិនបានឡើយ។(២ដង

៨៥- ខ្ញុំនេះហេីយជាដេីមទំពាំងបាយជូរ
(យហ ១៥, ៥)

បន្ទរខ្ញុំនេះហើយ ជាដើមទំពាំងបាយជូរ ជាដើមទំពាំងបាយជូរ (២ដង)
ខ្ញុំនេះហើយ…
អ្នករាល់គ្នាជាមែក អ្នករាល់គ្នាជាមែក (២ដង)
ខ្ញុំនេះហើយ ជាដើមទំពាំងបាយជូរ ជាដើមទំពាំងបាយជូរ
ខ្ញុំនេះហើយ…
អ្នកណាស្ថិតនៅជាប់ខ្ញុំ ខ្ញុំនៅជាប់នឹងអ្នកនោះ (២ដង)
ទើបអ្នកនោះបង្កើតផលបានច្រើន (២ដង)។

៨៦- ខ្ញុំបានទទួលព្រះកាយាព្រះគ្រីស្ត

បន្ទរខ្ញុំបានទទួលព្រះកាយាព្រះគ្រីស្តត្រេកអរអំណរសប្បាយរីករាយ
ខ្ញុំបានទទួលព្រះកាយាព្រះគ្រីស្តត្រេកអរសប្បាយណាស់
ឮបន្ទូលទ្រង់ ខ្ញុំជានំប័ុងទុកសម្រាប់ចិញ្ចឹមជីវិត
អ្នកណាដែលបានបរិភោគអ្នកនោះមិនខ្លាចនូវក្តីស្លាប់
ឮបន្ទូលទ្រង់ ខ្ញុំជាដើមឈើមែកណាមិនជាប់ដើមគឺឥតផល 
អ្នកណាដែលនៅជាប់នឹងខ្ញុំអ្នកនោះអាចបង្កើតផលច្រើន
ឮបន្ទូលទ្រង់ ខ្ញុំជាជីវិត ឈើឆ្កាងបំផ្លាញសេចក្តីស្លាប់
អ្នកណាបាននៅជាមួយខ្ញុំអ្នកនោះមានដៃជើងជាប់ខ្លួន
ឮបន្ទូលទ្រង់ ខ្ញុំជាផ្លូវពិតព្រះបិតានៅរង់ចាំអ្នក
អ្នកណាដែលបានដើរតាមខ្ញុំអ្នកនោះជួបខ្ញុំឯស្ថានបរមសុខ 
ឮបន្ទូលទ្រង់ ខ្ញុំជាពន្លឺភ្លឺនៅកណ្តាលទីងងឹត
អ្នកណាដែលបានទទួលខ្ញុំអ្នកនោះមានព្រះអង្គនាំផ្លូវ
ឮបន្ទូលទ្រង់ ខ្ញុំជាសម្លាញ់ដែលធ្វើឱ្យគេរួបរួមគ្នា
អ្នកណាដែលបានស្គាល់ខ្ញុំមែនអ្នកនោះបបួលគេស្គាល់ផង
ឮបន្ទូលទ្រង់ ខ្ញុំជាសុខសាន្តបានប្រយោជន៍ដល់មនុស្សលោក
អ្នកណាដែលស្ម័គ្រដើរតាមខ្ញុំអ្នកនោះជាបន្ទាល់ពីខ្ញុំ

៨៧- ខ្ញុំបានទទួលព្រះកាយាព្រះគ្រីស្ត

បន្ទរប.ខ្ញុំបានទទួលព្រះកាយាព្រះគ្រីស្ត(ស)ខ្ញុំបានទទួលព្រះកាយាព្រះគ្រីស្ត
ប.ត្រេកអរអំណរសប្បាយរីករាយ(ស)ត្រេកអរអំណរសប្បាយរីករាយ
ប.ខ្ញុំបានទទួលព្រះកាយាព្រះគ្រីស្ត(ស)ខ្ញុំបានទទួលព្រះកាយាព្រះគ្រីស្ត
រួម.ត្រេកអរសប្បាយ សប្បាយកន្លង
ស.ព្រះគ្រីស្តទ្រង់មានប.ព្រះបន្ទូលថា
ស.ខ្ញុំជានំប័ុង ទុកសម្រាប់ចិញ្ចឹមជីវិត
អ្នកណាដែលបានបរិភោគអ្នកនោះមិនខ្លាចនូវសេចក្តីស្លាប់
ស.ព្រះគ្រីស្តទ្រង់មានប.ព្រះបន្ទូលថា
ស.ខ្ញុំជាដើមឈើមែកណាមិនជាប់ដើមគឺឥតផល
អ្នកណាដែលបាននៅជាមួយខ្ញុំអ្នកនោះអាចបង្កើតបានផលច្រើន
ស.ព្រះគ្រីស្តទ្រង់មាន ប.ព្រះបន្ទូលថា
ស.ខ្ញុំជាជីវិត ឈើឆ្កាងបំផ្លាញនូវសេចក្តីស្លាប់
អ្នកណាដែលបាននៅជាមួយខ្ញុំអ្នកនោះដូចមានដៃជើងជាប់ខ្លួន
ស.ព្រះគ្រីស្តទ្រង់មានប.ព្រះបន្ទូលថា
ស.ខ្ញុំជាផ្លូវពិតព្រះវរបិតានៅរង់ចាំអ្នក
អ្នកណាដែលបានដើរតាមខ្ញុំអ្នកនោះជួបខ្ញុំឯស្ថានបរមសុខ
ស.ព្រះគ្រីស្តទ្រង់មានប.ព្រះបន្ទូលថា
ស.ខ្ញុំជាពន្លឺ ភ្លឺនៅកណ្តាលទីងងឹត
អ្នកណាដែលបានទទួលខ្ញុំអ្នកនោះដូចមានព្រះអង្គនាំផ្លូវ

៨៨- ខ្ញុំផ្ចង់ចិត្ត​ឆ្ពោះរក​ព្រះអង្គ
ដកស្រង់ពីទំនុកត​ម្កេីងលេខ ២៥ (២៤)

បន្ទរឱ ! ព្រះអម្ចាស់ព្រះសង្គ្រោះខ្ញុំផ្ចង់ចិត្តឆ្ពោះរកព្រះអង្គ
សូមណែនាំឱ្យខ្ញុំស្គាល់ផងមាគ៌ាត្រឹមត្រង់នៃព្រះអង្គ
ឱ ! ព្រះអម្ចាស់ទូលបង្គំសូមជួយណែនាំ និងបង្រៀន
ឱ្យស្គាល់មាគ៌ាល្អថ្កើងថ្កានវិសុទ្ធហួសស្មាននៃព្រះអង្គ
អស់អ្នកសង្ឃឹមលើព្រះអង្គនឹងមិនត្រូវបង់ខាតចិត្តអ្វី
គឺមានតែអ្នកក្បត់ម្ចាស់ថ្លៃទើបខកចិត្តក្រៃអ្វីក៏គ្មាន
សូមជួយអប់រំខ្ញុំឱ្យរស់តាមក្តីពិតស្មោះព្រះអង្គផង
ដ្បិតទ្រង់សង្គ្រោះខ្ញុំឥតហ្មងសង្ឃឹមព្រះអង្គរៀងរាល់ថ្ងៃ
ឱ ! ព្រះអម្ចាស់សូមកុំភ្លេចចាំជាប់ជានិច្ចពេញហប្ញទ័យ
ដែលធ្លាប់អាណិតពន់ពេកក្រៃករុណាប្រណីខ្ញុំជានិច្ច
ព្រះអម្ចាស់មានព្រះហឫទ័យសប្បុរសពេកក្រៃករុណា
សូមជួយបង្ហាញពីមាគ៌ាមនុស្សបាបគ្រប់គ្នាបានស្គាល់ផង
ព្រះអង្គនាំមនុស្សដែលមានចិត្តសុភាពសុចរិតតាមគន្លង
មាគ៌ាត្រឹមត្រូវល្អផូរផង់មិនឱ្យមានហ្មងស្គាល់ផ្លូវល្អ
មាគ៌ារបស់ព្រះអម្ចាស់សម្តែងយ៉ាងច្បាស់ករុណាធម៌
ដល់អ្នកគោរពទោះក្រីក្រខ្ពង់ខ្ពស់បវរតាមសម្ពន្ធ

៨៩- ខ្ញុំស្រឡាញ់​ក្រឹត្យវិន័យ
(ដកស្រង់ពីទំនុកត​ម្កេីងលេខ ១១៩-១១៨)

បន្ទរខ្ញុំសែនស្រឡាញ់បន្ទូលព្រះម្ចាស់ខ្ញុំនឹកសញ្ជឹងរំពឹងជានិច្ច
ព្រះបន្ទូលគឺពន្លឺបំភ្លឺជីវិតខ្ញុំម្ចាស់
វិន័យព្រះអង្គឱ្យខ្ញុំត្រឹមត្រង់ប្រាជ្ញាវាងវៃជាងពួកសត្រូវ
ដ្បិតខ្ញុំលកលៃរិះគិតរំពៃពីវិន័យនេះ
ខ្ញុំវាងវៃឆ្លាតជាងគ្រូទៅទៀតព្រោះតែខ្ញុំចេះយកដំបូន្មាន
ទាំងប៉ុន្មាននេះមកសញ្ជឹងរិះគិតពិចារណា
កាន់តាមបញ្ញតិវិន័យមិនបាត់ខ្ញុំយល់ឃើញថាមានប្រាជ្ញាវៃ
ជាងយាយជាងតាទោះចាស់យ៉ាងណាមិនដល់ខ្ញុំសោះ
ខ្ញុំគេចឱ្យឆ្ងាយពីផ្លូវអន្តរាយអាក្រក់ទាំងអស់គេចចេញឱ្យផុត
ប្រព្រឹត្តតាមព្រះបន្ទូលអម្ចាស់នៅជាប់ស្ថិតស្ថេរ
បញ្ជានេះណាប្រៀបបានអាហារឆ្ងាញ់ពិសេសហើយសម្រាប់រូបខ្ញុំ 
គ្មានអ្វីស្មើឡើយផ្អែមណាស់ព្រះអើយលើសទឹកឃ្មុំផង
គឺធម៌វិន័យរបស់ព្រះម្ចាស់ថ្លៃធ្វើឱ្យខ្ញុំត្រង់ចេះពិចារណា
រិះគិតឥតឆ្គងស្អប់ផ្លូវសៅហ្មងជៀសវាងបោកប្រាស់
ខ្ញុំសូមសន្យាឥតងាករេថាធ្វើតាមមិនខានខ្ញុំនឹងប្រតិបត្តិ
សេចក្តីប៉ុន្មានសុចរិតថ្កើងថ្កានរបស់ព្រះអង្គ

៩០- ខ្ញុំស្រឡាញ់​ព្រះបន្ទូល​

ខ្ញុំស្រឡាញ់ព្រះបន្ទូល ខ្លាំងឡើងរៀងរាល់ថ្ងៃ ខ្លាំងឡើងរៀងរាល់ថ្ងៃ
រាល់ថ្ងៃ ខ្លាំងឡើងរៀងរាល់ថ្ងៃ ហើយរាល់ថ្ងៃ។
ពេលវេលាកន្លងទៅ ខ្ញុំនៅតែទុកចិត្តលើហឫទ័យ ទ្រង់ល្អដល់ខ្ញុំ
ហើយល្អដល់មនុស្សទាំងអស់។

៩១- ខ្ញុំស្រេកឃ្លាន​ព្រះជាម្ចាស់
ទំន ៦៣(៦២)

ខ្ញុំស្រេកឃ្លានព្រះជាម្ចាស់ដូចសត្វក្តាន់ប្រាថ្នាស្វែងរកទឹកហូរ
ខ្ញុំត្រូវការព្រះជាម្ចាស់យើងខ្ញុំសូមកោតសរសើរព្រះជាអម្ចាស់
ទ្រង់ជាខែលរនាំងដែលការពារព្រះអង្គតែមួយដែលចិត្តយើងស្រឡាញ់
ទ្រង់ជាក្តីប្រាថ្នា ក្នុងដួងចិត្តយើងសូមកោតសរសើរព្រះអង្គ
ខ្ញុំស្វែងរកព្រះជាម្ចាស់ដូចដីស្ងួតបែកក្រហែង ស្រេកឃ្លានទឹកភ្លៀង
ខ្ញុំស្រេកឃ្លានព្រះជាម្ចាស់យើងខ្ញុំសូមកោតសរសើរព្រះជាអម្ចាស់
ទ្រង់ជាខែលរនាំងដែលការពារព្រះអង្គតែមួយដែលចិត្តយើងស្រឡាញ់
ទ្រង់ជាក្តីស្រឡាញ់ ក្នុងដួងចិត្តយើងសូមកោតសរសើរព្រះអង្គ
ឱ ! ព្រះជាម្ចាស់ខ្ញុំអើយព្រះអង្គពិតជាព្រះខ្ញុំស្វែងរកព្រះអង្គ
ខ្ញុំចង់ឃើញព្រះអង្គណាស់យើងខ្ញុំសូមកោតសរសើរព្រះជាអម្ចាស់
ទ្រង់ជាខែលរនាំងដែលការពារព្រះអង្គតែមួយដែលចិត្តយើងស្រឡាញ់
ទ្រង់ជាសេចក្តីសង្ឃឹម ក្នុងដួងចិត្តយើងសូមកោតសរសើរព្រះអង្គ

៩២- គោរព​ព្រះគ្រីស្តជាអម្ចាស់

បន្ទរគោរពព្រះគ្រីស្តជាអម្ចាស់នាំគ្នាប្រកាសយ៉ាងគ្រឹកគ្រាំ
លើកត​ម្កេីងសិរីយ៉ាងថ្កើងថ្កុំបង្គំព្រះម្ចាស់ជាបិតា
ទោះបីជាព្រះគ្រីស្តមានឋានៈស្មើព្រះជាម្ចាស់នោះយ៉ាងណា
ក៏ព្រះអង្គមិនយកព្រះចេស្តាប្រើជាប្រយោជន៍ព្រះអង្គឡើយ
គឺព្រះអង្គទ្រង់បានលះបង់អំណាចព្រះអង្គពុំសោកស្តាយ
ព្រះអង្គទ្រង់បានបន្ទាបកាយក្លាយជាខ្ញុំបម្រើព្រះជាម្ចាស់
ព្រះគ្រីស្តទ្រង់ដាក់អង្គជាសាមញ្ញឱ្យមនុស្សផងឃើញដោយភ្នែកច្បាស់
មកជាសភាពមនុស្សមិនប្តូរផ្លាស់បេះបិទទាំងសព្វគ្រប់ប្រការ
ព្រះគ្រីស្តបានបន្ទាបអង្គទៀតធ្វើតាមឱវាទដ៏បវរ
នៃព្រះជាម្ចាស់បានបញ្ជារហូតផុតជន្មាលើឈើឆ្កាង
ដោយហេតុនេះហើយទើបព្រះជាម្ចាស់ត​ម្កេីងព្រះគ្រីស្តហួសប្រមាណ
ហើយប្រោសប្រទាននូវព្រះនាមព្រះគ្រីស្តថ្កើងថ្កានជាអម្ចាស់
ដើម្បីឱ្យសត្វលោកទាំងឡាយមនុស្សរាល់រូបកាយគ្រប់ជាតិសាសន៍
ទាំងពួកទេវទូតស្ថានបរមសុខច្រៀងកោតសរសើរថ្វាយបង្គំ

៩៣- ចិត្តខ្ញុំពេញ​ដោយអំណរ

ចិត្តខ្ញុំពេញដោយអំណររូបខ្ញុំពេញដោយក្តីស្រឡាញ់
ព្រះអម្ចាស់គ្រប់កន្លែងដែលខ្ញុំទៅនិងគ្រប់ពេលខ្ញុំដកដង្ហើម
សម្រាប់អ្វីដែលខ្ញុំមានខ្ញុំដឹងគ្រប់នៅទីនេះ
ខ្ញុំនឹងប្រាប់មិត្តភក្តិខ្ញុំនូវសេចក្តីស្រឡាញ់ព្រះអង្គ
ឱ្យខ្ញុំគ្រប់កន្លែងដែលខ្ញុំទៅឬកន្លែងខ្ញុំរស់នៅ
ប្រសិនបើអ្នកចង់ដឹងព្រះអម្ចាស់ស្រឡាញ់យើង
មិនថាយើងជានរណាចូលទៅប្រាប់មនុស្សគ្រប់សាសន៍
អ្វីអ្នកឮនិងឃើញអ្វីដែលអាចនិងអ្វីអ្នកដឹង
គឺព្រះគ្រីស្តដែលយើងស្គាល់ចូលទៅប្រាប់ពិភពលោក
ប្រាប់ជនជាតិអាស៊ីថាព្រះអម្ចាស់នៅទីនេះ
ផ្តល់សេចក្តីស្រឡាញ់មកមនុស្សគ្រប់គ្នានិងអង្គព្រះគ្រីស្តជាម្ចាស់

៩៤- ចិត្តខ្ញុំរីករាយ

ចិត្តខ្ញុំរីករាយសប្បាយពន់ពេកកន្លងខ្ញុំសង្ឃឹមផងថាបានទទួល
នូវព្រះអំណោយនៃព្រះជាម្ចាស់ដែលទ្រង់បានទុកសម្រាប់យើងខ្ញុំ
ដែលជាបម្រើរបស់ព្រះអង្គ
ខ្ញុំបានបរិភោគនំដែលជាព្រះកាយចិត្តខ្ញុំសប្បាយថានឹងបានរស់
អស់មួយជីវិតឯស្ថានបរមសុខហើយព្រលឹងខ្ញុំបានស្អាតភ្លឺថ្លា
នឹងមានកម្លាំងតតាំងអារក្ស

៩៥-ចូរចេញទៅ

បន្ទរព្រះគ្រីស្ដមានព្រះបន្ទូលថា
ចូរអ្នករាល់គ្នាចេញទៅណែនាំមនុស្សគ្រប់ជាតិគ្រប់សាសន៍
ឱ្យទៅជាសាវ័កខ្ញុំនឹងស្ថិតនៅជាមួយអ្នករាល់គ្នា
ជារៀងរាល់ថ្ងៃ រហូតដល់អវសាន នៃភពផែនដី
ចូរប្រគុំបទថ្មីច្រៀងថ្វាយឆ្ពោះព្រះពណ្ណារាយស្មោះបំផុត
នឹងលើកតម្កើងនាមវិសុទ្ធប្រគុំថ្វាយបទចម្រៀងថ្មី
ចូរអ្នកកាន់សាសនានានាជ្រួតជ្រាបមាគ៌ាសិរីរុងរឿង
បានស្គាល់ព្រឹត្ដិការណ៍អស្ចារ្យក្រៃដែលមនុស្សលោកពុំអាចផ្ទឹមបាន
ចូរខំប្រកាសរៀងរាល់ថ្ងៃពីព្រះហឫទ័យព្រះទ្រង់ញាណ
ពីការសង្គ្រោះនិងអំណោយទានឱ្យមនុស្សគ្រប់ស្ថាននៅលោកា

៩៦- ចូរ​យេីងផ្ចង់ស្មារតីនឹក

បន្ទរចូរយើងទាំងអស់ផ្ចង់ស្មារតីនឹកកុំបីភ្លេចភ្លឹកអំពីព្រះជន្ម
នៃព្រះយេស៊ូដែលបានរស់រានដោយព្រះវិញ្ញាណវិសេសវិសុទ្ធ
ប្រសិនបើយើងស្លាប់ដោយមានភ័ព្វរួមព្រះគ្រីស្ត
មុខជាមានជីវិតអើយរួមជាមួយព្រះអង្គដែរ
ប្រសិនបើយើងទ្រាំរងទុក្ខលំបាកឥតល្ហែ
យើងមុខជាបានក្បែរអើយសោយរាជ្យរួមនឹងព្រះអង្គ
ប្រសិនយើងវៀចវេរចិត្តរេរាមិនស្មោះត្រង់
ព្រះអង្គមិនបោះបង់អើយនៅតែមានព្រះហប្ញទ័យស្ម័គ្រ

៩៧-ចូរ​យេីងរាល់គ្នាបង្គំវន្ទាច្រៀងថ្វាយព្រះម្ចាស់

បន្ទរចូរយើងរាល់គ្នា បង្គំវន្ទាច្រៀងថ្វាយព្រះម្ចាស់ប្រគុំភ្លេងខ្ចាយ
ពិនស្គរឱនកាយសរសើរត​ម្កេីងនិងអរព្រះគុណ។
យើងខ្ញុំកោតសរសើរសិរីបវរដល់ព្រះជាម្ចាស់
ក្នុងចិត្តរីករាយណាស់ព្រះអង្គជាព្រះបិតានៃយើង
ព្រះជាអម្ចាស់ប្រកបឫទ្ធានុភាពថ្លៃថ្លាឧត្តម
ទ្រង់ជាម្ចាស់យើងខ្ញុំនិងទ្រង់គ្រប់គ្រងទាំងរបស់ផង
យើងលើកត​ម្កេីងជោគជ័យថ្វាយសុខសិរីប្រសើរកន្លង
ចំពោះព្រះភក្ត្រព្រះអង្គស្ម័គ្រហែទ្រង់សមតាមព្រះហប្ញទ័យ
យើងខ្ញុំច្រៀងលើកមង្គលត​ម្កេីងតម្កល់ជាព្រះនរបតី
គ្រប់គ្រងលើលោកីយ៍អរព្រះគុណថ្លៃរៀងរហូតអើយ

៩៨-ចូរ​យេីងឱនកាយ

ចូរយើងឱនកាយក្រាបថ្វាយបង្គំព្រះសញ្ញាយ៉ាងពិសិដ្ឋឧត្តម
គឺព្រះកាយានៃព្រះយេស៊ូទ្រង់ចងសម្ពន្ធមេត្រីថ្មី
ទោះបីភ្នែកយើងខ្ញុំមើលមិនឃើញតែយើងជឿទ្រង់គង់ទីនេះ
បន្ទរខ្ញុំជាអាហារដែលផ្តល់ជីវិតចុះមកពីស្ថានបរមសុខអើយ
អ្នកណាបានបរិភោគអាហារនេះហើយ
នឹងបានរស់នៅអស់កល្បជានិច្ចអើយ
ចូរយើងឱនកាយក្រាបថ្វាយបង្គំអរព្រះគុណព្រះគ្រីស្តថ្លៃថ្លាឧត្តម
ព្រះអង្គទ្រង់គង់ក្នុងព្រះកាយាពោរពេញដោយក្តីអាថ៌កំបាំង
យើងខ្ញុំសូមថ្វាយកាយ និងវាចាទាំងចិត្តសែនរីករាយសប្បាយ
ចូរយើងថ្លែងឡើងសិរីថ្កុំថ្កើងមានដល់ព្រះបិតាព្រះបុត្រា
ចូរយើងសរសើរពេញទាំងមេឃដីតេជានុភាពព្រះអង្គ
សូមក្តីថ្កុំថ្កើងរុងរឿងរស្មីមានដល់ព្រះវិញ្ញាណដ៏វិសុទ្ធ

៩៩-ចូរថ្វាយបង្គំព្រះជាម្ចាស់

ឱ ! ព្រះអម្ចាស់ដ៏មានតេជះសព្វគ្រប់ប្រការព្រះអង្គប្រសើរ
គួរស្ញែងដល់ស្នាព្រះហស្តខ្លាំងក្លាឧត្តមឧត្តុង្គពេកក្រៃ
ឱ ! ព្រះមហាក្សត្រខ្ពង់ខ្ពស់ពេកក្តាត់នៃជាតិទាំងឡាយព្រះអង្គដឹកនាំ
ទោះជិតទោះឆ្ងាយត្រសុំត្រសាយយុត្តិធម៌ត្រឹមត្រូវកន្លង
ព្រះអម្ចាស់អើយគ្មានអ្នកកន្តើយមិនគោរពផងគ្មានអ្នកនៅស្ងៀម
មិនលើកត​ម្កេីង ព្រោះតែព្រះអង្គជាព្រះវិសុទ្ធថ្លៃថ្លា
មនុស្សគ្រប់ជាតិសាសន៍ចូលមកប្រជ្រៀតថ្វាយបង្គំលុតដ្បិតទ្រង់សម្តែង
វិនិច្ឆ័យដ៏សុចរិតល្អបំផុតមនុស្សលោកឃើញជាក់ស្តែង

១០០-ចូរនាំពន្លឺពី​ព្រះជាម្ចាស់​ទៅបំភ្លឺពិភព​លោកា

ព្រះជាអម្ចាស់ស្រឡាញ់លោកាទ្រង់បានចាត់ព្រះបុត្រាយាងមក
ព្រះយេស៊ូមកសង្គ្រោះមនុស្សគ្រប់ជាតិសាសន៍លើលោកា
ព្រះអង្គប្រទាននូវក្តីស្រឡាញ់ដល់យើងគ្រប់គ្នា
ឱ្យទៅប្រកាសដំណឹងល្អដល់មនុស្សដែលកំពុងអស់សង្ឃឹម
ចូរពួកយើងទៅប្រាប់នៅលើពិភពលោកនូវសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ថា
ព្រះអង្គនឹងយាងមកគង់ជាមួយនឹងអស់អ្នកដែលរងទុក្ខលំបាក
ចូរយើងនាំពន្លឺដែលមកពីព្រះម្ចាស់ទៅបំភ្លឺអស់អ្នកដែលអស់សង្ឃឹម
ដោយពន្លឺមកពីព្រះម្ចាស់ចូរពួកយើងទៅគ្រប់ទិសទី
ហើយប្រាប់ថាព្រះម្ចាស់ស្រឡាញ់យើង
ចូរនាំពន្លឺដែលព្រះម្ចាស់ផ្តល់ឱ្យទៅបំភ្លឺលោកា
ដែលកំពុងងងឹត ហូ…ហូ…ចូរមានចិត្តសង្ឃឹមជានិច្ច

១០១-ចូរពិ​សោ​​ធឱ្យដឹងច្បាស់…
(ដកស្រង់ពីទំនុកត​ម្កេីង ៣៤)

បន្ទរចូរពិសោធឱ្យដឹងច្បាស់ថាតើព្រះម្ចាស់សប្បុរសយ៉ាងណា ?
មានសុភមង្គលហើយណាអស់អ្នកឯណាពឹងព្រះអង្គ
ខ្ញុំនឹងលើកត​ម្កេីងព្រះម្ចាស់យើងគ្រប់វេលា
សូមឱ្យមនុស្សរាបសាស្តាប់ហើយសប្បាយរីករាយ
ប្រកាសនឹងខ្ញុំថាព្រះជាម្ចាស់ថ្កុំថ្កើងណាស់
ចូរត​ម្កេីងរួមគ្នាព្រះនាមព្រះអង្គថ្លៃ
ខ្ញុំស្វែងរកព្រះម្ចាស់ទ្រង់តបច្បាស់ដោយមេត្តា
រំដោះខ្ញុំផងណារួចពីការតក់ស្លុតភ័យ
អ្នកសម្លឹងមើលទ្រង់នឹងពោរពេញដោយអំណរ
រីករាយសប្បាយអរហើយមិនខកចិត្តសោះឡើយ
មនុស្សទុរគតអង្វរទ្រង់តបតដោយមេត្តា
ហប្ញទ័យករុណាសង្គ្រោះត្រាផុតគ្រោះកាច

១០២-ចូរមករកខ្ញុំ

ព្រះគ្រីស្តមានព្រះបន្ទូលថា ៖
បន្ទរអស់អ្នកដែលនឿយហត់និងមានបន្ទុកធ្ងន់អើយ
ចូរមករកខ្ញុំហើយខ្ញុំនឹងឱ្យអ្នកសម្រាក
ចូរយកនឹមនៃខ្ញុំហើយចូរខំរៀនពីខ្ញុំ
អ្នករាល់គ្នាមុខជាបានស្ងប់ចិត្តជាមិនខាន
ដ្បិតខ្ញុំមានចិត្តស្លូតចិត្តសុភាពរាបសាណាស់
នឹមរបស់ខ្ញុំស្រួលបន្ទុកខ្ញុំក៏ស្រាលដែរ
ព្រះអម្ចាស់ជាគង្វាលខ្ញុំខ្ញុំនឹងមិនខ្វះអ្វីសោះឡើយ
ព្រះអង្គឱ្យខ្ញុំសម្រាកនៅលើវាលមានស្មៅក្បែរមាត់ទឹកថ្លា
ព្រះអម្ចាស់ទ្រង់ប្រោសប្រទានឱ្យខ្ញុំមានកម្លាំងឡើងវិញ
ទ្រង់នាំខ្ញុំក្នុងផ្លូវសុចរិតដោយយល់ដល់កិត្តិនាមព្រះអង្គ
ទោះបីរូបខ្ញុំដើរកាត់ភ្នំជ្រលងតូចធំស្លាប់ក៏ដោយ
ក៏ខ្ញុំមិនភ័យខ្លាចអ្វីឡើយទ្រង់គង់ជាមួយតាមការពារ
ព្រះអង្គរៀបចំឱ្យបរិភោគអាហារគរគោកមុខបច្ចា
ព្រះអង្គចាក់ប្រេងលើសិរសាបំពេញពែងស្រាខ្ញុំហៀរហូរ
ខ្ញុំដឹងច្បាស់ថាព្រះអម្ចាស់មេត្តាប្រទានសុភមង្គល
ប្រណីសន្តោសយ៉ាងស្ម័គ្រស្មោះជារៀងរាល់ថ្ងៃមួយជីវិត
ដរាបណាខ្ញុំមានជីវិតខ្ញុំនឹងត្រឡប់មកជានិច្ច
ក្នុងព្រះដំណាក់ដ៏ឧត្តមនៃព្រះជាម្ចាស់ដ៏វិសុទ្ធ

១០៣-ចូរមានចិត្ត​មេ​​ត្តាករុណាដូច​ព្រះបិតា
(ដកស្រង់ពីលូកា ៦ៈ៣៦-៣៨)

បន្ទរចូរមានចិត្តមេត្តាករុណាដូចព្រះបិតាអ្នករាល់គ្នា
ព្រះអង្គទ្រង់មានព្រះហឫទ័យមេត្តាករុណា
កុំថ្កោលទោសអ្នកដទៃនោះព្រះជាម្ចាស់នឹងមិនថ្កោលទោសអ្នកដែរ
កុំផ្តន្ទាទោសគេឡើយនោះព្រះជាម្ចាស់នឹងមិនផ្តន្ទាទោសអ្នក
ត្រូវលើកលែងទោសឱ្យគេនោះព្រះជាម្ចាស់នឹងលើកលែងទោសឱ្យអ្នក
ចូរធ្វើអំណោយដល់គេនោះព្រះជាម្ចាស់នឹងធ្វើអំណោយដល់អ្នក
ព្រះអង្គនឹងប្រទានឱ្យបរិបូណ៌ហូរហៀរដល់អ្នកពិតជាមិនខាន
ព្រះម្ចាស់នឹងវាល់ឱ្យអ្នកតាមរង្វាល់ដែលអ្នកវាល់ឱ្យអ្នកដទៃ

១០៤-ចូរមានចិត្តសប្បុរសដូច​ព្រះបិតា
(ដកស្រង់ពីលូកា ៦,២៦-៣៥)

បន្ទរចូរអ្នករាល់គ្នាមានចិត្តសប្បុរស
ដូចព្រះបិតាមានព្រះហប្ញទ័យ
សប្បុរសចំពោះមនុស្សអកត្តញ្ញូ  
និងមនុស្សកំណាច
ចូរអ្នកស្រឡាញ់ខ្មាំងសត្រូវចូរធ្វើអំពើល្អដល់គេ
ហើយចូរជូនពរដល់អស់អ្នកដែលប្រទេចផ្តាសាអ្នកផង
ចូរអង្វរព្រះជាអម្ចាស់ប្រទានពរអ្នកបៀតបៀនខ្លួន
បើមានគេទះកំផ្លៀងម្ខាងចូរបែរម្ខាងទៀតឱ្យគេចុះ
បើគេចង់បានអាវធំអ្នកចូរប្រគល់អាវក្នុងថែមទៀត
បើមានមនុស្សសុំអ្វីពីអ្នកចូរឱ្យគេតាមសំណូមពរ
ដ្បិតបើអ្នករាល់គ្នាស្រឡាញ់តែមិត្តសម្លាញ់របស់ខ្លួន
តើនឹងមានគុណបំណាច់អ្វីអ្នកបាបក៏ធ្វើដូច្នេះដែរ
ហើយបើអ្នកធ្វើអំពើល្អចំពោះមនុស្សធ្វើល្អដល់អ្នក
តើនឹងមានគុណបំណាច់អ្វីអ្នកបាបក៏ធ្វើយ៉ាងនេះដែរ
ដូច្នេះចូរស្រឡាញ់សត្រូវចូរធ្វើអំពើល្អដល់គេ
ចូរឱ្យខ្ចីដោយមិនសង្ឃឹមនឹងបានសំណងវិញនោះឡើយ
ធ្វើដូច្នេះអ្នកមានឈ្មោះថាជាបុត្រធីតាព្រះបិតា
ដ្បិតព្រះហប្ញទ័យទ្រង់សប្បុរសចំពោះមនុស្សគ្រប់ៗរូប

១០៥-ចូរអ្នក​ស្វែងរក​ព្រះរាជ្យ​ព្រះជាម្ចាស់

បន្ទរចូរអ្នកស្វះស្វែងរកព្រះរាជ្យរបស់ព្រះជាម្ចាស់
និងសេចក្តីសុចរិតរបស់ព្រះអង្គជាមុនសិន
ទើបព្រះអង្គប្រទានរបស់ទាំងនោះមកថែមទៀត
ដ្បិតព្រះបិតាអ្នកជ្រាបនូវអ្វីដែលអ្នកត្រូវការ 
ព្រះគ្រីស្តមានព្រះបន្ទូលថាចូរអ្នកមើលបក្សាបក្សី
វាមិនដែលសាបព្រោះច្រូតកាត់តែព្រះបិតាចិញ្ចឹមវា
ចំណែកឯអ្នករាល់គ្នាវិញអ្នករាល់គ្នាមានតម្លៃពិត
លើសបក្សាបក្សីទៅទៀតហេតុនេះចូរអ្នកកុំខ្វល់ខ្វាយ
ព្រះគ្រីស្តមានព្រះបន្ទូលថាចូរអ្នកមើលផ្កាតាមវាលស្រែ
វាមិនដែលនឿយហត់ត្បាញរវៃតែទោះជាស្តេចសាឡូមូន
កាលទ្រង់មានសិរីរុងរឿងក៏ទ្រង់គ្មានព្រះភូសាល្អ
ស្មើនឹងផ្កាមួយទងនេះផងហេតុនេះចូរអ្នកកុំខ្វល់ខ្វាយ

១០៦-ដូច​សមុ​ទ្រមាន​ខ្យល់​ព្យុះខ្លាំងណាស់

ដូចសមុទ្រមានខ្យល់ព្យុះខ្លាំងណាស់ ជីវិតយើងក៏ដូច្នេះដែរ
មានទុក្ខជិតស្លាប់ ដូចខ្យល់ព្យុះបក់បោក អស់សង្ឃឹមគ្មានអ្នកណាពឹងផ្អែក។
កុំភ្លេចថាព្រះគ្រីស្តគង់នៅជាមួយ ព្រះអង្គជួយអ្នកដែលមានកម្លាំងទន់ខ្សោយ
ឱ្យត្រឡប់មកវិញ រកព្រះគ្រីស្តដែលជាជីវិត ទុកចិត្តលើព្រះគ្រីស្តនាំចិត្តយើង។
បន្ទរពឹងផ្អែកលើព្រះគ្រីស្ត ទុកចិត្តលើព្រះអង្គ ព្រោះទ្រង់ជាថ្មដារឹងមាំ
ព្រះគ្រីស្តជាព្រះអម្ចាស់ ព្រះគ្រីស្តជាកម្លាំង ទ្រង់ជាខែល
ដែលទ្រង់ជួយការពារយើង។ តទៅនេះ ខ្ញុំទុកចិត្តថា
ព្រះគ្រីស្តគង់នៅជាមួយយើង ព្រោះព្រះអង្គមានជ័យជម្នះ
លើក្តីស្លាប់ ធ្វើឱ្យយើងមិនភ័យខ្លាចឡើយ។ (២ដង)

១០៧- តាមគំរូនៃ​ព្រះហឫទ័យស្រឡាញ់

ព្រះយេស៊ូមានព្រះបន្ទូលថាខ្ញុំប្រទានឱ្យអ្នករាល់គ្នាវិន័យថ្មីមួយ
មិត្តសម្លាញ់ ចូរស្រឡាញ់គ្នាទៅវិញទៅមកចូរស្តាប់ខ្ញុំ អ្នកនឹងមានជីវិតអស់កល្ប
បន្ទរសូមឱ្យយើងខ្ញុំចេះផ្សាយដំណឹងល្អប្រោសយើងខ្ញុំឱ្យចេះបង្រួបបង្រួមបងប្អូន
ឱ្យយើងខ្ញុំធ្វើសក្ខីភាពពីការអត់ទោសតាមគំរូនៃហប្ញទ័យស្រឡាញ់ព្រះអង្គ
ពេលមានការប្រមាថស្អប់ខ្ពើមនិងសង្គ្រាមពេលមានភាពអយុត្តិធម៌និងពេលមានទុក្ខភ័យ
ក្នុងកណ្តាលភាពព្រងើយយើងខ្ញុំនេះសូមព្រះអង្គរំព្ញកយើងខ្ញុំនូវព្រះបន្ទូលព្រះអង្គ
ព្រះអង្គសោយទិវង្គតឰដ៏ឈើឆ្កាងដើម្បីប្រោសលោះមនុស្សលោកគ្រប់ជាតិគ្រប់សាសន៍
សូមបង្រៀនឱ្យយើងចេះផ្សះផ្សាគ្នាដ្បិតយើងខ្ញុំជាបុត្រធីតាព្រះបិតាតែមួយ

១០៨- តេីនរណាអាចរស់​នៅក្នុងដំណាក់

បន្ទរឱ! ព្រះជាម្ចាស់តើនរណាខ្លះអាចរស់នៅក្នុងដំណាក់ម្ចាស់ក្រុង
តើនរណាខ្លះអាចស្ថិតនៅលើភ្នំដ៏វិសុទ្ធនៃព្រះអង្គបាន
គឺមានតែមនុស្សដែលគ្មានទោសនិងប្រព្រឹត្តអំពើសុចរិតនិយាយពិតជាដរាប
អ្នកមិននិយាយមួលបង្កាច់ផ្តួល មិនធ្វើបាបបងប្អូនដែលទន់ទាបមិនបង្អាប់កិត្តិយស
អ្នកមិនរាប់រកអ្នកដែលព្រះម្ចាស់មិនស្ម័គ្រស្មោះតែគេលើកកិត្តិយសអ្នកគោរពកោតព្រះអង្គ
បើគេសន្យាអ្វី ឬទោះបីខូចខាតបង់ក៏គេមិនបង្អង់គេគោរពពាក្យសម្តី
បើមាននរណាម្នាក់មករកប្រាក់ គេឱ្យខ្ចីមិនចង់បានកម្រៃច្រើនតិចក្តីគេមិនយក
អ្នកប្រព្រឹត្តដូច្នេះជាមនុស្សចេះ អាចចូលជ្រកក្រោមបារមីរៀងមកនិងបានសុខជានិរន្តរ៍

១០៩- តេី​ព្រះជាម្ចាស់ជានរណា ?
(ចម្រៀងទី ២)

តើព្រះជាម្ចាស់ទ្រង់ជានរណាវិសេសថ្លៃថ្លាខ្ពង់ខ្ពស់ពេកក្រៃ
តែឆាប់រងការឈឺចាប់ផងណាតើព្រះអង្គនេះទ្រង់ជានរណា?
បន្ទរតើព្រះជាម្ចាស់ជានរណា(២ដង)ដែលស្រឡាញ់មនុស្សយើងយ៉ាងនេះ?
តើព្រះជាម្ចាស់ទ្រង់ជានរណាដែលចងសម្ពន្ធមេត្រីស្មើភាព
ទ្រង់ជានរណាដែលយើងត្រូវការចិត្តក្រីក្រណាស់ទើបរកទ្រង់ឃើញ?
តើព្រះជាម្ចាស់ទ្រង់ជានរណាដែលរួមដំណើរនឹងយើងទេតើ
ទ្រង់ជានរណាដែលមកពិសារួមតុនឹងយើងដោយគ្មានរអើម?
តើព្រះជាម្ចាស់ទ្រង់ជានរណាដែលត្រូវការយើងស្រឡាញ់មនុស្ស
ទើបអាចស្រឡាញ់ព្រះអង្គផងនោះតើព្រះអង្គនោះទ្រង់ជានរណា?
តើព្រះជាម្ចាស់ទ្រង់ជានរណាដែលយើងធ្វើឱ្យអាក់អន់ហឫទ័យ
ដោយធ្វើឱ្យមនុស្សអាក់អន់ចិន្តាតើអង្គនេះណាទ្រង់ជានរណា?

១១០- ទឹកផ្ដល់ជីវិត
(ដកស្រង់ពី យហ ៤,៧-១៥)

បន្ទរប្រសិនបើអ្នកស្គាល់ព្រះអំណោយទាននៃព្រះជាម្ចាស់
និងស្គាល់អ្នកដែលសុំទឹកពីអ្នក មកទទួលទានអ្នកមុខជាសុំ
ទឹកពីលោកវិញហើយលោកនឹងឱ្យទឹកផ្ដល់ជីវិត។
អណ្ដូងពិតជាជ្រៅធ្វើម្ដេចទៅដើម្បីដង
បើលោកគ្មានអ្វីផងលោកបានទឹកនោះមកពីណា ?
អ្នកផឹកទឹកនេះណានៅតែស្រេកនៅតែឃ្លាន
ឯទឹកខ្ញុំប្រទានមិនឱ្យឃ្លានស្រេកទៀតឡើយណា
ដ្បិតទឹកខ្ញុំប្រទាននឹងក្លាយជាប្រភពទឹក
ផុសឡើងក្នុងអ្នកផឹកផ្ដល់ជីវិតអស់កល្បជានិច្ច
លោកម្ចាស់សូមមេត្តាប្រទានទឹកឱ្យខ្ញុំម្ចាស់
កុំឱ្យខ្ញុំស្រេកណាឈប់យាត្រាមកដងទឹកណា

១១១-ធម៌​មេត្តាករុណារបស់​ព្រះអង្គ
(ដកស្រង់ពីទំនុកត​ម្កេីង លេខ ១៣៦)

បន្ទរចូរលើកត​ម្កេីងព្រះអម្ចាស់ ដ្បិតព្រះហឫទ័យព្រះអង្គសប្បុរស
ដ្បិតព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គនៅស្ថិតស្ថេររហូតតទៅ !
ចូរលើកត​ម្កេីងព្រះដែលខ្ពង់ខ្ពស់ លើសព្រះនានា
ដ្បិតព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គនៅស្ថិតស្ថេររហូតតទៅ !
ចូរសរសើរត​ម្កេីងព្រះអម្ចាស់ ដែលខ្ពង់ខ្ពស់លើសម្ចាស់នានា
ដ្បិតព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គនៅស្ថិតស្ថេររហូតតទៅ !
ព្រះអង្គធ្វើការអស្ចារ្យ ដ៏ឧត្តុង្គឧត្តមបំផុត
ដ្បិតព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គនៅស្ថិតស្ថេររហូតតទៅ !
ព្រះអង្គបានបង្កើតផ្ទៃមេឃ ដោយព្រះប្រាជ្ញាញាណ
ដ្បិតព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គនៅស្ថិតស្ថេររហូតតទៅ !
ព្រះអង្គបានលាតសន្ធឹងផែនដី ពីលើផ្ទៃទឹក
ដ្បិតព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គនៅស្ថិតស្ថេររហូតតទៅ !
ព្រះអង្គបង្កើតដុំពន្លឺ សម្រាប់រះបំភ្លឺ
ដ្បិតព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គនៅស្ថិតស្ថេររហូតតទៅ !
គឺព្រះអាទិត្យឱ្យគ្រប់គ្រង គ្រប់គ្រងនៅពេលថ្ងៃ
ដ្បិតព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គនៅស្ថិតស្ថេររហូតតទៅ !
ព្រះច័ន្ទ និងហ្វូងតារា ឱ្យគ្រប់គ្រងនៅពេលយប់
ដ្បិតព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គនៅស្ថិតស្ថេររហូតតទៅ !
ព្រះអង្គនាំជនជាតិអ៊ីស្រាអែល ដើរកាត់បាតសមុទ្រនោះ
ដ្បិតព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គនៅស្ថិតស្ថេររហូតតទៅ !
ព្រះអង្គដឹកនាំអ៊ីស្រាអែល នៅវាលរហោស្ថាន
ដ្បិតព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គនៅស្ថិតស្ថេររហូតតទៅ !
ព្រះអង្គបានប្រគល់ទឹកដីពួកគេ ឱ្យប្រជារាស្ត្រព្រះអង្គ
ដ្បិតព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គនៅស្ថិតស្ថេររហូតតទៅ !
ព្រះអង្គរំដោះយើងឱ្យរួច ពីកណ្តាប់ដៃរបស់បច្ចាមិត្ត
ដ្បិតព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គនៅស្ថិតស្ថេររហូតតទៅ !
ព្រះអង្គប្រទានអាហារ ដល់សត្វលោកទាំងឡាយ
ដ្បិតព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គនៅស្ថិតស្ថេររហូតតទៅ !
ចូរលើកត​ម្កេីងព្រះជាម្ចាស់ ឯស្ថានបរមសុខ
ដ្បិតព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គនៅស្ថិតស្ថេររហូតតទៅ !

១១២- ធម៌សន្តអ៊ីញ៉ាស៊ីយ៉ូ នៅឡូយ៉ូឡា

សូមព្រះអម្ចាស់ទ្រង់មេត្តាទទួលប្រាជ្ញានិងស្មារតី
ទាំងសេរីភាពទាំងឆន្ទៈដែលជាកម្មសិទ្ធទូលបង្គំ
គឺព្រះអង្គទ្រង់បានប្រទានអ្វីៗដែលទូលបង្គំមាន
ទូលបង្គំសូមថ្វាយទ្រង់វិញសូមទ្រង់ចាត់ចែងតាមហប្ញទ័យ
បន្ទរសូមទ្រង់មេត្តាប្រោសប្រទានព្រះអំណោយទាន និងក្តីស្រឡាញ់
នៃព្រះអង្គឱ្យទូលបង្គំផងប៉ុណ្ណឹងល្មមឱ្យទូលបង្គំហើយ

១១៣- ធម៌របស់សន្តហ្រ្វង់ស៊ីស្កូ ១

បន្ទរឱ ! ព្រះអម្ចាស់អើយសូមឱ្យខ្ញុំយកចិត្តទុកដាក់រំលែកទុក្ខ
អ្នកឯទៀតជាជាងឱ្យគេរំលែកទុក្ខខ្ញុំ
សូមឱ្យខ្ញុំចេះ យល់ចិត្តអ្នកដទៃជាជាងឱ្យគេយល់ចិត្តខ្ញុំ
សូមឱ្យខ្ញុំចេះ ស្រឡាញ់អ្នកដទៃជាជាងឱ្យគេស្រឡាញ់ខ្ញុំ
ដ្បិតពេលណាយើងស្ម័គ្របូជាជីវិតពេលនោះយើងទទួលជីវិតវិញ
ដ្បិតពេលណាយើងលះបង់ប្រយោជន៍ផ្ទាល់ពេលនោះយើងទទួលប្រយោជន៍វិញ
ដ្បិតពេលយើងអត់ទោសឱ្យអ្នកដទៃនោះព្រះអម្ចាស់លើកលែងទោសឱ្យយើង
ដ្បិតពេលណាយើងលាចាកលោកនេះទៅ ពេលនោះយើងនឹងមានជីវិតជានិច្ច

១១៤- ធម៌របស់សន្តហ្រ្វង់ស៊ីស្កូ ២

បន្ទរឱ ! ព្រះអម្ចាស់អើយសូមព្រះអង្គប្រោសប្រណីឱ្យខ្ញុំចេះ
កសាងសន្តិភាពដែលមកពីព្រះអង្គ
នៅពេលមនុស្សស្អប់គ្នាសូមព្រះអង្គប្រទានឱ្យខ្ញុំបង្ហាញសេចក្តីស្រឡាញ់
ពេលមនុស្សប្រមាថគ្នាសូមព្រះអង្គប្រទានឱ្យខ្ញុំចេះនាំគេឱ្យអត់ទោសគ្នា ទៅវិញទៅមក
ពេលមនុស្សបាក់បែកគ្នាសូមព្រះអង្គប្រទានឱ្យខ្ញុំចេះសម្រុះសម្រួលគ្នា
ពេលមនុស្សមានសង្ស័យមិនទុកចិត្តគ្នាសូមព្រះអង្គប្រទានឱ្យខ្ញុំនាំគេ ឱ្យទុកចិត្តគ្នាវិញ 
ពេលមនុស្សចាកក្តីពិតសូមព្រះអង្គប្រទានឱ្យខ្ញុំនាំគេរកសេចក្តីពិត
ពេលមនុស្សអស់សង្ឃឹមសូមព្រះអង្គប្រទានឱ្យខ្ញុំចេះនាំគេឱ្យមាន ក្តីសង្ឃឹមឡើងវិញ
ពេលមនុស្សកើតទុក្ខព្រួយសូមព្រះអង្គប្រទានឱ្យខ្ញុំជួយសម្រាលទុក្ខគេ
ពេលមនុស្សខ្វាក់ងងឹតសូមព្រះអង្គប្រទានឱ្យខ្ញុំនាំពន្លឺឱ្យភ្លឺ ស្វាងរុងរឿង

១១៥- នេះជាអាហារឧត្តម

នេះជាអាហារឧត្តមសម្រាប់ចិញ្ចឹមជីវិត
បើយើងយកមកទទួលទានយើងមានជីវិតអនន្ត
ឱ ! ព្រះជាម្ចាស់យេស៊ូជាព្រះអម្ចាស់បវរ
សូមទ្រង់យាងមកគង់សណ្ឋិតក្នុងដួងចិត្តនៃយើងខ្ញុំ
យើងខ្ញុំច្រៀងអរសាទរថ្វាយព្រះជាម្ចាស់ជីវិត
នាំយើងទៅស្ថានបរមសុខរស់នៅអស់កល្បជានិច្ច

១១៦- បពិ​ត្រ​ព្រះអម្ចាស់

បពិត្រព្រះអម្ចាស់សូមមានព្រះបន្ទូលមកខ្ញុំ
ទូលបង្គំជាអ្នកបម្រើរង់ចាំស្តាប់ហើយៗ
ព្រះបន្ទូលរបស់ព្រះអង្គផ្តល់ជីវិតអស់កល្បជានិច្ច។

១១៧- ពេលណាយេីង​ស្រឡាញ់គ្នា

បន្ទរពេលណាយើងស្រឡាញ់គ្នាយ៉ាងពិតប្រាកដ
ពេលនោះព្រះជាអម្ចាស់គង់ជាមួយយើង
ពេលណាយើងរួបរួមគ្នាពេលនោះព្រះជាអម្ចាស់ប្រទានពរឱ្យយើង
ឱ ! ព្រះអង្គអើយយើងខ្ញុំសូមគាល់បម្រើព្រះអង្គ
ដោយចិត្តសប្បាយព្រះអង្គបង្រួបបង្រួមយើងខ្ញុំជាធ្លុងតែមួយ
ព្រះអង្គបានជួយសង្គ្រោះយើងខ្ញុំដោយបានបូជាព្រះជន្មព្រះអង្គ
ឱ ! ព្រះអង្គអើយសូមទ្រង់មេត្តាបំបាត់ទុក្ខភ័យ
របស់យើងខ្ញុំសូមទ្រង់បំពេញដួងចិត្តយើងខ្ញុំដោយសន្តិភាព
ហើយសូមប្រទានឱ្យមនុស្សទាំងឡាយនូវអំណោយទានតាមយើងខ្ញុំសូម
សូមទ្រង់មេត្តាធ្វើឱ្យរូបកាយពេញដោយទុក្ខព្រួយ
របស់យើងខ្ញុំឱ្យបានដូចជាព្រះកាយព្រះអង្គជារៀងរាល់ថ្ងៃ
យើងខ្ញុំប្រុងប្រៀបទទួលព្រះអង្គនៅថ្ងៃដែលទ្រង់នឹងយាងមកវិញ
នៅថ្ងៃចុងក្រោយយើងខ្ញុំសប្បាយយ៉ាងពិតប្រាកដ
ដោយនឹងរស់នៅជាមួយសន្តបុគ្គលទាំងឡាយ
ក្នុងសិរីយសដ៏សែនរុងរឿងរបស់ព្រះអង្គហើយបានសុខសាន្តអស់កល្បជានិច្ច

១១៨- ព្រលឹងខ្ញុំស្រេកឃ្លាន​ព្រះជាម្ចាស់
(ដកស្រង់ពីទំនុកត​ម្កេីងលេខ ៦៣-៦២)

បន្ទរឱ! ព្រះជាម្ចាស់អើយព្រះអង្គពិតជា ព្រះខ្ញុំមែន
ខ្ញុំស្វែងរកព្រះអង្គដូចដីស្ងួតបែកក្រហែង
ស្រេកឃ្លានទឹកភ្លៀងនោះយ៉ាងណាព្រលឹងខ្ញុំស្រេកឃ្លានព្រះអង្គ
រូបខ្ញុំស្រេកឃ្លានព្រះប្រាជ្ញាញាណអាល័យនឹកភ្នកដូចដីប្រេះបែក
គ្មានភ្លៀងធ្លាក់មកខ្ញុំដើរកាត់ជ្រកគ្រប់ទីទិសា
សូមឱ្យរូបខ្ញុំបានឃើញព្រះអង្គក្នុងទីសក្ការខ្ញុំចង់ឃើញណាស់
បារមីឫទ្ធាអំណាចចេស្តារបស់ព្រះអង្គ
ហប្ញទ័យមេត្តាសន្តោសករុណាប្រសើរឥតហ្មងខ្ញុំនឹងពោលពាក្យ
សរសើរត​ម្កេីងសិរីរុងរឿងព្រះម្ចាស់មានឫទ្ធិ
ខ្ញុំសូមថ្លាថ្លែងអំណរក្រៃលែងអស់មួយជីវិតខ្ញុំសូមលើកដៃ
បង្គំថ្វាយថ្វាត់ព្រះនាមវិសុទ្ធព្រះអង្គតែមួយ
ខ្ញុំសែនសប្បាយឥតមានខ្វល់ខ្វាយព្រោះមានព្រះជួយបានសុខរមនា
គ្មានភ័យគ្មានព្រួយព្រះម្ចាស់តែមួយខ្ញុំច្រៀងត​ម្កេីង
រៀងរាល់រាត្រីខ្ញុំនឹកស្រមៃទៅដល់ព្រះអង្គអស់ពេញមួយយប់
រាត្រីកន្លងនឹកដល់ព្រះអង្គឥតមានពេលភ្លេច
ព្រោះតែព្រះអង្គបានជួយតម្រង់រូបខ្ញុំជានិច្ចខ្ញុំច្រៀងខ្ញុំរាំ
សប្បាយពន់ពេកឥតមានរារែកក្រោមម្លប់បារមី
ចិត្តខ្ញុំជំពាក់ឥតមានស្រាន្តស្រាកនឹកគិតអាល័យទៅដល់ព្រះម្ចាស់
ទោះយប់ឬថ្ងៃ ទ្រង់គាំទ្រឱ្យរីកមុខស្រស់ថ្លា

១១៩- ព្រះកាយព្រះគ្រីស្ត

យើងសូមក្រាបសំពះព្រះគ្រីស្តសូមលើកតម្កើងព្រះគ្រីស្ត
សូមព្រះអង្គទ្រង់ព្រះមេត្តាគង់ជាមួយយើងរាល់គ្នា
បន្ទរឱព្រះកាយាព្រះគ្រីស្តដែលជាជីវិតរបស់យើង
យើងកោតសរសើរសូមទ្រង់គង់ជាមួយយើង
យើងជឿពិតក្នុងព្រះបន្ទូលអ្នកណាទទួលព្រះកាយ
នឹងមានជីវិតរស់អស់កល្បសូមឱ្យយើងបានសុខសាន្ត

១២០- ព្រះគ្រីស្ត​ព្រលឹងខ្ញុំ​ស្រេកឃ្លាន

(គ្រហឹម) ហ៊ី     ហ៊ី     ហ៊ី      ហ៊ី      ហ៊ី      ហ៊ី      ហ៊ី

បន្ទរប.សូមព្រះគ្រីស្តយាងមកក្នុងព្រលឹងខ្ញុំចិត្តខ្ញុំរង់ចាំទន្ទឹងព្រះអង្គមួយ
សូមទ្រង់កុំបែរព្រះភក្ត្រចេញឡើយតែឱ្យខ្ញុំជឿស្រឡាញ់សង្ឃឹមមែន
ស.ឱ ! ព្រះគ្រីស្តព្រលឹងខ្ញុំស្រេកឃ្លានប.យើងខ្ញុំស្រេកឃ្លាន
ឱ្យបាននៅក្បែរព្រះអង្គនៅក្បែរព្រះអង្គ
ដូចប្រើសស្រេកឃ្លានរត់រកទឹកជ្រោះរួម.ខ្ញុំរត់មករកព្រះអង្គជាម្ចាស់
ស.ឱ ! ព្រះគ្រីស្តព្រលឹងខ្ញុំភ័យខ្លាចប.យើងខ្ញុំភ័យខ្លាច
ព្រោះខ្ញុំមិនសមទទួលព្រះអង្គទទួលព្រះអង្គ
ជាស្តេចធំលើសខ្ពង់ខ្ពស់បំផុតរួម.ឱ្យមកសណ្ឋិតក្នុងព្រលឹងខ្ញុំ

១២១- ព្រះគ្រីស្ត​ព្រលឹងខ្ញុំស្រេកឃ្លាន

ឱ ! ព្រះគ្រីស្តព្រលឹងខ្ញុំស្រេកឃ្លានស្រេកឃ្លានឱ្យបាននៅក្បែរព្រះអង្គ
ដូចប្រើសស្រេកឃ្លានរត់រកទឹកជ្រោះខ្ញុំរត់មករកព្រះអង្គជាម្ចាស់
បន្ទរសូមទ្រង់យាងមកក្នុងព្រលឹងខ្ញុំចិត្តខ្ញុំរង់ចាំទន្ទឹងព្រះអង្គមួយ
សូមទ្រង់កុំបែរព្រះភក្ត្រចេញឡើយតែឱ្យខ្ញុំជឿស្រឡាញ់សង្ឃឹមមែន
ឱ ! ព្រះអង្គព្រលឹងខ្ញុំភ័យខ្លាចព្រោះខ្ញុំមិនសមទទួលព្រះអង្គ
ជាស្តេចធំលើសខ្ពង់ខ្ពស់បំផុតឱ្យមកសណ្ឋិតក្នុងព្រលឹងខ្ញុំ

១២២- ព្រះគ្រីស្តជាគង្វាល

បន្ទរព្រះគ្រីស្តជាគង្វាលការពារខ្ញុំកាលព្រះអង្គដឹកនាំខ្ញុំខ្ញុំមិនខ្លាចស្លាប់ឡើយ
វាលស្មៅដ៏ខៀវស្រងាត់ជាជំរុំដែលសម្រាកកាយ
រីទឹកជ្រោះវែងអន្លាយព្រះម្ចាស់ទុកឱ្យខ្ញុំបរិភោគ
នាកាលសត្រូវបៀតបៀនខ្ញុំក្លាហានមិនខ្លាចក្តីស្លាប់
ដោយគុណព្រះអានុភាពអំពើបាបលាចាកទៅឆ្ងាយ
ព្រះគ្រីស្តទ្រង់ប្រោសប្រណីប្រក្រតីខ្ញុំសង្ឃឹមរឿយ
លុះត្រាខ្ញុំដល់ត្រាណត្រើយទីសុខសាន្តក្នុងស្ថានបរមសុខ

១២៣- ព្រះគ្រីស្តជាផ្លូវ

បន្ទរឱ ! ព្រះគ្រីស្តអើយទ្រង់ជាផ្លូវហើយជាសេចក្តីពិត ទ្រង់ជាជីវិត
ជាក្តីសង្ឃឹមអំណរសប្បាយរបស់យើងខ្ញុំ
ព្រះគ្រីស្តមានព្រះបន្ទូលថា៖ខ្ញុំនេះហើយពិតជាពន្លឺបំភ្លឺពិភពលោកងងឹត
អស់អ្នកដែលដើរតាមខ្ញុំពិតនឹងបានដើរពិតក្នុងពន្លឺ
ខ្ញុំរស់ដោយមានជំនឿលើព្រះបុត្រារបស់ព្រះជាអម្ចាស់
ព្រះអង្គទ្រង់ស្រឡាញ់ខ្ញុំហើយបានបូជាព្រះជន្មដើម្បីរូបខ្ញុំ
ព្រះគ្រីស្តមានព្រះបន្ទូលថា៖ខ្ញុំជាដើមទំពាំងបាយជូររីឯអ្នករាល់គ្នាជាមែក
មែកណាដែលផ្សាភ្ជាប់នឹងខ្ញុំមែកនោះបង្កើតផលផ្លែល្អ
ខ្ញុំរស់ដោយមានជំនឿលើព្រះបុត្រារបស់ព្រះជាអម្ចាស់
ព្រះអង្គទ្រង់ស្រឡាញ់ខ្ញុំហើយបានបូជាព្រះជន្មដើម្បីរូបខ្ញុំ
ព្រះគ្រីស្តមានព្រះបន្ទូលថា៖ខ្ញុំជាទឹកដែលផ្តល់ជីវិតប្រភពពិតអំណរសប្បាយ
អស់អ្នកស្រេកឃ្លានហើយនឿយណាយចូរមករកខ្ញុំនឹងលែងស្រេក
ខ្ញុំរស់ដោយមានជំនឿលើព្រះបុត្រារបស់ព្រះជាអម្ចាស់
ព្រះអង្គទ្រង់ស្រឡាញ់ខ្ញុំហើយបានបូជាព្រះជន្មដើម្បីរូបខ្ញុំ
ព្រះគ្រីស្តមានព្រះបន្ទូលថា៖ខ្ញុំជាផ្កាយព្រឹករបស់អ្នកដែលថ្លែងបញ្ជាក់ថ្ងៃគ្មានផុត
ថ្ងៃរុងរឿងគ្មានទីបំផុតលើភពងងឹតលោកីយ៍នេះ
ខ្ញុំរស់ដោយមានជំនឿលើព្រះបុត្រារបស់ព្រះជាអម្ចាស់
ព្រះអង្គទ្រង់ស្រឡាញ់ខ្ញុំហើយបានបូជាព្រះជន្មដើម្បីរូបខ្ញុំ
ព្រះគ្រីស្តមានព្រះបន្ទូលថា៖ខ្ញុំជាគង្វាលដ៏សប្បុរសខ្ញុំស្វែងរកនិងដឹកនាំចៀម
ចូរត្រង់ត្រាប់ស្តាប់កុំធ្វើហីបើថ្ងៃនេះខ្ញុំត្រាស់ហៅអ្នក
ខ្ញុំរស់ដោយមានជំនឿលើព្រះបុត្រារបស់ព្រះជាអម្ចាស់
ព្រះអង្គទ្រង់ស្រឡាញ់ខ្ញុំហើយបានបូជាព្រះជន្មដើម្បីរូបខ្ញុំ
ព្រះគ្រីស្តមានព្រះបន្ទូលថា៖ខ្ញុំជាជីវិតយ៉ាងរុងរឿងដែលបើកផ្នូរនៃអ្នករាល់គ្នា
ហើយត្រាស់ហៅអ្នកឱ្យយាត្រា​ដើម្បីចូលព្រះរាជ្យនៃខ្ញុំ
ខ្ញុំរស់ដោយមានជំនឿលើព្រះបុត្រារបស់ព្រះជាអម្ចាស់
ព្រះអង្គទ្រង់ស្រឡាញ់ខ្ញុំហើយបានបូជាព្រះជន្មដើម្បីរូបខ្ញុំ

១២៤- ព្រះគ្រីស្តជាព្រះមាគ៌ា

ស.ព្រះគ្រីស្តមានបន្ទូលថាប.ខ្ញុំជាពន្លឺក្នុងទីងងឹត
អ្នកណាដើរតាមខ្ញុំអ្នកនោះមិនដើរក្នុងទីងងឹតឡើយ
បន្ទរស.ព្រះជាអម្ចាស់ជាព្រះមាគ៌ានិងជិវិតយើងខ្ញុំ
ប.ឱ ! ព្រះអង្គអើយស.ឱ ! ព្រះអង្គអើយ
ប.ទ្រង់ជាក្តីពិតស.ទ្រង់ជាក្តីពិត
ប.សេចក្តីសង្ឃឹមស.សេចក្តីសង្ឃឹម(រួម)សេចក្តីសប្បាយរបស់យើងខ្ញុំ
ស.ព្រះគ្រីស្តមានបន្ទូលថាប.ខ្ញុំជាជ្រោះទឹកដែលផ្តល់ជីវិត
អ្នកណាស្រេកទឹកខ្លាំងចូរដើរមករកខ្ញុំនោះលែងស្រេកហើយ
ស.ព្រះគ្រីស្តមានបន្ទូលថាប.ខ្ញុំជាក្តីសប្បាយពិតប្រាកដ
កាលខ្ញុំនឹងមកវិញអ្នករាល់គ្នានឹងផុតទុក្ខក្នុងលោកា
ស.ព្រះគ្រីស្តមានបន្ទូលថាប.ខ្ញុំជាជីវិតអស់កល្បជានិច្ច
កាលអ្នកចាកលោកីយ៍ខ្ញុំនឹងនាំអ្នកចូលក្នុងព្រះរាជ្យខ្ញុំ

១២៥- ព្រះគ្រីស្តជាម្ចាស់​នៃសត្វ​លោក

ចូរត្រេកសប្បាយញញឹមរីករាយអរនឹងព្រះគុណនៃព្រះបិតា
ដែលប្រោសពេកពន់ឱ្យអស់បងប្អូនបានសម្បត្តិនៅស្ថានបរមសុខ
បងប្អូនទទួលជួបជុំខ្មៅខ្មួលរៀបរៀងតាមជួររួមប្រជាជន
ស្រុះស្រួលគាប់គួរចូលក្នុងពន្លឺព្រះរាជ្យភ្លឺថ្លាពន់ពេកក្រៃ
ព្រះអង្គបានប្រោសឱ្យយើងបានរស់រួចផុតពីមារដែលមានអំណាច
កោងកាចឫស្យាប្រព្រឹត្តទោសានៅទីងងឹតហួសនិស្ស័យ
ព្រះអង្គចម្លងបានចូលតែម្តងក្នុងព្រះរាជ្យពិតនៃព្រះបុត្រា
ជាទីរួមស្និទ្ធស្រឡាញ់ជំនិតរបស់ព្រះអង្គជាបិតា
ដោយយើងរួមជាមួយព្រះបុត្រាទ្រង់បានលោះផងលើកលែងទាំងទោស
រំដោះបាបបង់ឱ្យយើងផូរផង់ជាបុត្រថ្លាថ្លៃ នៃព្រះជាម្ចាស់

១២៦- ព្រះជាម្ចាស់​ត្រាស់​ហៅខ្ញុំ

បន្ទរព្រះជាម្ចាស់ត្រាស់ហៅខ្ញុំតាំងពីខ្ញុំក្នុងផ្ទៃម្តាយទ្រង់បានតែងតាំងខ្ញុំឱ្យធ្វើ
ព្យាការីព្រះម្ចាស់ទូលបង្គំគ្មានសិទ្ធិនឹងថ្លែងព្រះបន្ទូលទេ
ដ្បិតទូលបង្គំនៅក្មេងពេកនិយាយមិនបានល្អ
កុំពោលថាខ្ញុំនៅក្មេងពេកនោះឡើយអ្នកត្រូវតែ
ជួបអស់អ្នកដែលត្រូវជួបហើយនឹងប្រកាសសេចក្តីទាំងប៉ុន្មានដែលយើងនឹង
បង្គាប់អ្នកឱ្យប្រកាសកុំភ័យខ្លាច ពួកគេឡើយ
យើងបានដាក់ពាក្យយើងក្នុងមាត់អ្នកហើយយើងតែងតាំង
ឱ្យអ្នកនឹងមានអំណាចដើម្បីឱ្យអ្នករំលំឱ្យអ្នកកម្ទេចបំផ្លាញ
ហើយដើម្បីឱ្យអ្នកសង់នឹងឱ្យអ្នកដាំឡើងវិញ

១២៧- ព្រះជាម្ចាស់​ទ្រង់​ព្រះសណ្តាប់
(ដកស្រង់ពីទំនុកត​ម្កេីង ៣៤)

បន្ទរព្រះជាម្ចាស់ទ្រង់ព្រះសណ្តាប់សម្តីរ៉ាយរ៉ាប់ទូលអង្វរ
នៃអស់អ្នកកម្សត់ទុរគតក្រីក្រហប្ញទ័យទ្រង់ស្មោះសរជួយសង្គ្រោះ
ខ្ញុំអរព្រះគុណអម្ចាស់ពេកពន់គ្រប់ពេលវេលាសូមលើកត​ម្កេីង
ព្រះអង្គគ្រប់គ្នាឥតមានរួញរាឥតឈប់ឈរសោះឡើយណា
ខ្ញុំបានស្វែងរកព្រះម្ចាស់តបមកឥតមានបង្អង់ទ្រង់បានរំដោះ
ខ្ញុំអស់ទុក្ខផងតក់ស្លុតមួហ្មងខ្ញុំបានឆ្លងផុតទាំងអស់
អ្នកដែលសម្លឹងឆ្ពោះទៅព្រះអង្គបានសុខឥតមោះផុតអស់ទុក្ខសោក
វិយោគរងគ្រោះពួកគេទាំងនោះមិនខកចិត្តសោះឡើយណា
អស់អ្នកកម្សត់ និងមនុស្សទុរគតគេស្រែកដង្ហោយហៅរកព្រះម្ចាស់
ទ្រង់សណ្តាប់ហើយសង្គ្រោះគេឱ្យរួចផុតពីគ្រោះកាចហើយ
ទេវទូតរបស់ព្រះម្ចាស់ទាំងអស់ថែទាំអ្នកខ្លាចឱ្យផុតគ្រោះកាច 
ការពាររក្សាគេក្រោមអំណាចរំដោះឱ្យរួចទុក្ខភ័យ
ចូរអ្នកពាក់ពឹងពិសោធឱ្យដឹងថាព្រះម្ចាស់ថ្លៃទ្រង់មានមេត្តា
សប្បុរសពេកក្រៃអស់ជនប្រុសស្រីមានជ័យមង្គលគ្រប់គ្នា
ព្រះម្ចាស់តែងតែរំពៃមើលថែអស់មនុស្សសុចរិតយកព្រះហប្ញទ័យ
ទុកដាក់ពិតៗថែទាំនៅជិតរាល់ទិនទិវាហើយណា
ព្រះម្ចាស់គង់ជិតក្បែរអ្នកគ្រាំចិត្តមានទុក្ខខ្វល់ខ្វាយព្រះអង្គសង្គ្រោះ
អស់អ្នកទាំងឡាយបានសុខសប្បាយឱ្យផុតអស់ទុក្ខរីងរៃ
ព្រះជាអម្ចាស់ទ្រង់សប្បុរសណាស់តាមថែរក្សាដល់មនុស្សសុចរិត
គ្រប់ៗអាត្មាគ្មានឆ្អឹងណាមួយដែលត្រូវបាក់បែកឡើយណា
១០ព្រះម្ចាស់សង្គ្រោះជីវិតទាំងអស់ដល់អ្នកដែលបានបម្រើព្រះអង្គ
ពឹងផ្អែកផ្ញើប្រាណតែងទទួលបានសុខផុតទុក្ខទោសទាំងអស់

១២៨- ព្រះជាម្ចាស់​ប្រ​សេីរ​ថ្លៃថ្លា

បន្ទរឱ ! ព្រះជាម្ចាស់ប្រសើរថ្លៃថ្លាដែលគង់នៅស្ថានបរមសុខ
ខ្ញុំងើបភក្ត្រាសម្លឹងរំពៃ មើលព្រះអង្គថ្លៃរាល់ពេលវេលា
ប្រៀបបានដូចពួកខ្ញុំបម្រើតែងសម្លឹងឆ្ពោះទៅហត្ថា
ម្ចាស់របស់ខ្លួនជាទីស្នេហាឯខ្ញុំនេះណាក៏ដូច្នេះដែរ
ឱ ! ព្រះជាម្ចាស់ប្រសើរឧត្តមគេប្រមាថខ្ញុំឥតមានល្ហែ
សូមទ្រង់សន្តោសប្រោសប្រណីថែឱ្យខ្ញុំបានល្ហែស្បើយពីទុក្ខា
សូមលើកត​ម្កេីងសិរីជោគជ័យតេជះបារមីឆ្ពោះព្រះបិតា
សូមកោតសរសើរព្រះឯកបុត្រានិងក្រាបវន្ទាឆ្ពោះព្រះវិញ្ញាណ

១២៩- ព្រះជាម្ចាស់​ប្រទានសុខសន្តិភាព

បន្ទរព្រះអម្ចាស់មានបន្ទូលថាខ្ញុំទុកសេចក្តីសុខសាន្តឱ្យអ្នករាល់គ្នា
ខ្ញុំផ្តល់សេចក្តីសុខសាន្តឱ្យអ្នកសេចក្តីសុខសាន្តដែលខ្ញុំផ្តល់ឱ្យនោះ
មិនដូចសេចក្តីសុខសាន្តដែលមនុស្សលោកឱ្យទេ
ចូរកុំតប់ប្រមល់កុំភ័យខ្លាចឱ្យសោះ
ឱ ! ព្រះជាម្ចាស់ថ្លាថ្លៃសូមទ្រង់ប្រណីប្រទានសន្តិភាពសិទ្ធី
សូមឱ្យយុត្តិធម៌ថ្មី នឹងក្តីមេត្រីបញ្ចេញពីលើភ្នំមក
សូមទ្រង់លុះលង់រិះរកឱ្យអ្នកទុរគតទទួលយុត្តិធម៌ណា
សូមទ្រង់សង្គ្រោះរក្សាអ្នកក្រីក្រខ្វះតោកយ៉ាកឱ្យគេមានបាន

១៣០- ព្រះជាម្ចាស់ជាពន្លឺ

បន្ទរព្រះជាម្ចាស់ទ្រង់ជាពន្លឺៗព្រះជាម្ចាស់ជាធម៌មេត្តាៗព្រះជាម្ចាស់គឺព្រះបិតាៗ។
ព្រះជាម្ចាស់ទ្រង់ជាពន្លឺគ្មានភាពងងឹតក្នុងព្រះអង្គ
បើយើងដើរនៅក្នុងពន្លឺព្រះបន្ទូលស្ថិតនៅនឹងយើង
ព្រះជាម្ចាស់ជាធម៌មេត្តាអ្នកឯណាមានចិត្តករុណា
អ្នកនោះកើតពីព្រះជាម្ចាស់ហើយគេស្គាល់ព្រះអង្គផងណា
ព្រះជាម្ចាស់សម្តែងមេត្តាករុណានៅកណ្តាលយើង
ព្រះអង្គចាត់ព្រះរាជបុត្រាដើម្បីផ្តល់ជីវិតឱ្យយើង
យើងត្រូវមានចិត្តករុណាព្រះជាម្ចាស់ជាធម៌មេត្តា
ទោះយើងមិនស្រឡាញ់ព្រះអង្គក៏ព្រះអង្គស្រឡាញ់យើងហើយ

១៣១- ព្រះជាម្ចាស់ស្គាល់ខ្ញុំច្បាស់
(ដកស្រង់ពីទំនុកត​ម្កេីងលេខ ១៦៩-១៣៨)

បន្ទរឱ ! ព្រះជាម្ចាស់អើយ !ទ្រង់នេះហើយស្គាល់ខ្ញុំពិត
ធម៌មេត្តាករុណាព្រះជាម្ចាស់ដឹកនាំខ្ញុំ
បពិត្រព្រះជាម្ចាស់ដ៏សប្បុរសទ្រង់ឈ្វេងយល់អស់ជម្រៅចិត្ត
នៃទូលបង្គំដែលមានពិតព្រះអង្គស្គាល់ឥតសល់ចន្លោះ
ទ្រង់ជ្រាបឥតបីមានសង្ស័យក្រោកឈរអង្គុយគ្រប់ទាំងអស់
ឈ្វេងយល់គំនិតខ្ញុំឥតខ្ចោះពីមុនទាំងអស់ស្រេចទៅហើយ
ទោះបីដើរដេកធ្វើកិច្ចការតិចច្រើនម្តេចម្តាមិនបាត់ឡើយ
ព្រះអង្គទ្រង់ជ្រាបអស់ទៅហើយសម្រាកក៏ដោយមិនកំបាំង
ទោះជាពាក្យពេចន៍ប្រុងនឹងស្តីទ្រង់យល់អត្ថន័យអស់តែម្តង
សព្វទាំងសេចក្តីដែលបម្រុងទុកក្នុងចិត្តផងក៏មិនសល់
ព្រះអង្គនៅពាំងទាំងមុខក្រោយការពារមិនឱ្យមានកង្វល់
មិនឱ្យខ្ញុំជួបគ្រោះអំពល់ព្រោះតែទ្រង់ផ្តល់បារមីថ្លៃ
នេះគឺព្រះអង្គទ្រង់ត្រាស់ញាណទើបទ្រង់ជ្រាបបានមិនសល់អ្វី
អស្ចារ្យពេកណាស់គួរស្ញែងក្រៃខ្ញុំមិនយល់ន័យដូចម្តេចសោះ
តើទូលបង្គំអាចទៅណាឆ្ងាយពីភក្ត្រាព្រះអង្គនោះ
គេចទៅទីណាមិនផុតសោះព្រះអង្គជ្រាបអស់សព្វទិសា
បើខ្ញុំនឹងឡើងទៅលើមេឃក៏មិនផុតភ្នែកផុតនេត្រា
បើទៅស្ថានមនុស្សមរណាក៏ជួបភក្ត្រាទ្រង់ជានិច្ច
ទោះបីជាខ្ញុំពាក់ស្លាបហោះទៅកន្លែងរះព្រះអាទិត្យ
ឬទោះបីខ្ញុំចង់រត់គេចទៅរស់ឯលិចនាយសមុទ្រ
១០ក៏ព្រះអង្គគង់នៅទីនោះឥតមានចន្លោះឬគេចផុត
ជួយដឹកនាំខ្ញុំលែងតក់ស្លុតដោយបារមីឫទ្ធិដ៏ឧត្តម
១១ប្រសិនបើខ្ញុំពោលឡើងថាសូមឱ្យអន្ធិកាគ្របលើខ្ញុំ
ពន្លឺថ្ងៃដែលនៅជិតជុំប្រែក្លាយយប់ផ្តុំឥតពន្លឺ
១២ទោះបីងងឹតយ៉ាងណាក្តីព្រះអម្ចាស់ថ្លៃនៅតែភ្លឺ
ពេលយប់ដូចថ្ងៃជះរន្ទឺងងឹតប្រែភ្លឺមានរស្មី
១៣ព្រះអង្គបង្កើតខ្ញុំបានសុខហើយទ្រង់បានទុកខ្ញុំក្នុងផ្ទៃ
អ្នកម្តាយមានគុណយូរខែថ្ងៃសន្តោសប្រណីគ្រប់កាយា
១៤ខ្ញុំសូមលើកត​ម្កេីងព្រះអង្គស្នាព្រះហស្តទ្រង់ដ៏អស្ចារ្យ
ខ្ញុំដឹងថាអ្វីគ្រប់ប្រការសុទ្ធតែអស្ចារ្យកើតពីទ្រង់
១៥ពេលទូលបង្គំចាប់កំណើតនៅក្នុងទីស្ងាត់លាក់កំបាំង
ក៏មិនអាចពួននឹងព្រះអង្គអ្វីៗក៏ទ្រង់ជ្រាបទាំងអស់
១៦កាលទូលបង្គំមិនមានខ្លួនរូបកាយមាំមួនសាច់ឈាមស្រស់
ព្រះអង្គទតឃើញខ្ញុំទាំងអស់ឥតមានចន្លោះត្រង់ណាឡើយ
១៧ព្រះអង្គកំណត់ពេលផងណា អាយុសង្ខារខ្ញុំរួចហើយ
កត់ទុកជាស្រេចមិនកន្តើយមុននឹងដល់ថ្ងៃនោះមកទៀត
១៨ឱ! ព្រះជាម្ចាស់មានព្រះតម្រិះព្រះអង្គជ្រៅជ្រះជាងសមុទ្រ
ខ្ពស់ហួសអាកាសវេហាស៍ផុតមិនអាចកំណត់ដឹងប៉ុន្មាន
១៩ប្រសិនបើចិត្តខ្ញុំចង់រាប់ក៏មិនអាចគ្រប់ទាំងអស់បាន
ពីការអស្ចារ្យទាំងប៉ុន្មានមានចំនួនច្រើនជាងគ្រាប់ខ្សាច់
២០ព្រះជាម្ចាស់អើយសូមពិនិត្យឱ្យបានស្គាល់ចិត្តផុតកង្វល់
ទាំងល្បងមើលខ្ញុំឱ្យអស់ខ្វល់ដើម្បីឱ្យយល់អ្វីដែលខ្ញុំគិត
២១សូមព្រះជាម្ចាស់ទតមើលតើខ្ញុំមិនបានដើរខុសពីក្រឹត្យ
ជួយដឹកនាំខ្ញុំឱ្យជួបជិតមាគ៌ាប្រណិតនៅអស់កល្ប

១៣២- ព្រះបន្ទូលព្រះគ្រីស្ត

ព្រះបន្ទូលព្រះគ្រីស្តជាផ្លូវ ជាពន្លឺ ព្រះបន្ទូលព្រះគ្រីស្តជាជីវិតនឹងសេចក្ដីពិត
សូមគង់ស្ថិតក្នុងដួងចិត្តយើងខ្ញុំរៀងរាល់ថ្ងៃ !

១៣៣- ព្រះបន្ទូលព្រះអង្គ
(ហប ៤, ១២)

ព្រះបន្ទូលព្រះអង្គមានជីវិត មានជីវិត(២ដង)
មហិទ្ធិឫទ្ធិមុតជាងដាវមុខពីរ(២ដង)
ព្រះបន្ទូលព្រះអង្គព្រះបន្ទូលព្រះអង្គ។
ព្រះបន្ទូលនេះចាក់ទម្លុះ ចាក់ទម្លុះ
ចូលទៅកាត់ព្រលឹងចូលទៅកាត់ព្រលឹង(២ដង)
វិញ្ញាណដាច់ចេញពីគ្នាកាត់សន្លាក់ឆ្អឹង(២ដង)
និងខួរឆ្អឹងចេញពីគ្នានិងខួរឆ្អឹងចេញពីគ្នា
ព្រះបន្ទូលព្រះអង្គមានជីវិត មានជីវិត
មហិទ្ធិឫទ្ធិមុតជាងដាវមុខពីរ(២ដង)
ព្រះបន្ទូលព្រះអង្គព្រះបន្ទូលព្រះអង្គ។(២ដង)

១៣៤- ព្រះបន្ទូលព្រះអង្គជាច​​ង្កៀង
(ទំនុកតម្កើង ១១៩,១០៥)

ព្រះបន្ទូលព្រះអង្គ ព្រះអង្គ ជាចង្កៀង បំភ្លឺជំហានទូលបង្គំ
បំភ្លឺជំហានទូលបង្គំ ពន្លឺ បំភ្លឺ ផ្លូវទូលបង្គំ ពន្លឺ បំភ្លឺ ផ្លូវទូលបង្គំ
ព្រះបន្ទូលព្រះអង្គ ព្រះអង្គ។

១៣៥- ព្រះម្ចាស់​តែ​មួយ

បន្ទរព្រះម្ចាស់តែមួយជំនឿតែមួយបុណ្យជ្រមុជទឹកក៏តែមួយពិត
រីឯព្រះម្ចាស់ព្រះអង្គទ្រង់ជាព្រះបិតាយើង
ព្រះជាម្ចាស់បានត្រាស់ហៅយើងឱ្យទទួលជំនឿតែមួយក្នុងអង្គព្រះគ្រីស្ត
យើងច្រៀងកោតសរសើរព្រះអង្គហើយយើងប្រកាសថា
ព្រះជាម្ចាស់បានត្រាស់ហៅយើងឱ្យចូលរួមក្នុងព្រះកាយតែមួយក្នុងអង្គព្រះគ្រីស្ត
យើងច្រៀងកោតសរសើរព្រះអង្គហើយយើងប្រកាសថា
ព្រះជាម្ចាស់បានត្រាស់ហៅយើងឱ្យទទួលក្តីសង្ឃឹមតែមួយក្នុងអង្គព្រះគ្រីស្ត
យើងច្រៀងកោតសរសើរព្រះអង្គហើយយើងប្រកាសថា
ព្រះជាម្ចាស់បានត្រាស់ហៅយើងឱ្យក្លាយជាបុត្រធីតាតែមួយក្នុងអង្គព្រះគ្រីស្ត
យើងច្រៀងកោតសរសើរព្រះអង្គហើយយើងប្រកាសថា

១៣៦- ព្រះម្ចាស់​ទ្រង់បាន​ជ្រេីស​រើ​​ស​យេីង

បន្ទរព្រះជាម្ចាស់បានជ្រើសរើសយើងទ្រង់លើកត​ម្កេីងតម្កល់ទុក
តទៅមុខតាមរយៈព្រះគ្រីស្តឱ្យទៅជាប្រជាជនថ្លៃថ្លា
សូមនាំគ្នាលើកត​ម្កេីងព្រះជាអម្ចាស់វរព្រះបិតា
នៃព្រះយេស៊ូគ្រីស្តសាស្តា  ជាម្ចាស់នៃយើងទ្រង់ជាស្ពាន
ព្រះអង្គប្រោសពរគ្រប់បែបយ៉ាងពរថ្មីស្រឡាងទ្រង់ប្រទាន
ចេញមកឱ្យយើងពីវិញ្ញាណព្រះយេស៊ូគ្រីស្តបរមសុខ
ព្រះជាម្ចាស់បានលើកលែងទោសអស់ទាំងកំហុសទ្រង់ផាត់ញែក
តាមព្រះហឫទ័យប្រោសពន់ពេកប្រណីប្រទានដ៏លើសលប់
យើងចូលរួមជាមួយព្រះគ្រីស្តមិនបាច់ត្រិះរិះពិចារណា
រួចផុតពីបាបកម្មទោសាលែងមាននរណាហូរទឹកភ្នែក
មិនតែប៉ុណ្ណោះទ្រង់សទ្ធាទ្រង់ប្រោសវិជ្ជាចំណេះគ្រប់
ប្រាជ្ញាវាងវៃមិនស្គាល់យប់ភ្លឺច្បាស់ចេះសព្វយល់គ្មានសល់
សព្វគម្រោងការណ៍អាថ៌កំបាំងព្រះអង្គបញ្ចាំងឱ្យយើងស្គាល់
បំណងសប្បុរសទ្រង់តម្កល់បានសម្រេចតាមព្រះតម្រិះ
សូមនាំគ្នាលើកសិរីជោគជ័យលើកត្រដែតលើកឱ្យខ្ពស់
តាមព្រះហឫទ័យប្រណីប្រោសដល់យើងតាមរយៈព្រះបុត្រា
ទ្រង់មានព្រះហឫទ័យមេត្តាឱ្យបុត្រធីតាចូលរួមស្ម័គ្រ
ជាមួយព្រះគ្រីស្តដោយរាក់ទាក់នេះជាបំណងដ៏សប្បុរស

១៣៧- ព្រះយេស៊ូគឺជាពន្លឺ

ព្រះយេស៊ូគឺជាពន្លឺ ជាពន្លឺបំភ្លឺលោកាសូមយាងមកសង្គ្រោះមនុស្សលោក
ដែលកំពុងរងទុក្ខ យើងជឿថាព្រះយេស៊ូគ្រីស្តទ្រង់មានព្រះជន្មរស់ឡើងវិញ
ហើយជឿថា ព្រះអង្គគង់នៅជាមួយយើងគ្រប់ពេលវេលា។
បន្ទរចូរយើងរួបរួមគ្នា ធ្វើដំណើរឆ្ពោះទៅព្រះបិតាដែលមានធម៌មេត្តា និងក្តីស្រឡាញ់។
ព្រះយេស៊ូគ្រីស្តទ្រង់មានព្រះជន្មរស់ឡើងវិញហើយយើងទាំងអស់ គ្នាសូមកោតសរសើរ។
ព្រះយេស៊ូទ្រង់មានព្រះជន្ម រស់ឡើងវិញគឺជាពន្លឺ មកបំភ្លឺលោកា
មិនឱ្យងងឹតដូចមុន ទ្រង់មានព្រះជន្មរស់ឡើងវិញនាំមកនូវសេចក្តីសង្ឃឹម
ដែលធ្វើឱ្យជីវិតយើងមានអំណរមិនសាបសូន្យឡើយ។

១៣៨- ព្រះរាជ្យ​ព្រះជាម្ចាស់

បន្ទរឱ ! ព្រះជាម្ចាស់អើយ សូមឱ្យព្រះរាជ្យព្រះអង្គបានមកដល់
អ្នកណាមិនទទួលព្រះរាជ្យព្រះដូចក្មេងតូចទេ
អ្នកនោះមិនអាចចូលក្នុងព្រះរាជ្យព្រះជាម្ចាស់បានឡើយ
អ្នកដែលចូលទៅក្នុងព្រះរាជ្យព្រះជាអម្ចាស់បាន
គឺអ្នកដែលធ្វើតាមព្រះហឫទ័យនៃព្រះបិតា
ប្រសិនបើមនុស្សមិនបានកើតសាជាថ្មីទេ
គេមិនអាចឃើញព្រះរាជ្យព្រះជាម្ចាស់បានឡើយ
ប្រសិនបើមនុស្សមិនបានកើតពីទឹក និងវិញ្ញាណ
គេពុំអាចចូលក្នុងព្រះរាជ្យព្រះជាម្ចាស់បានឡើយ
ព្រះរាជ្យព្រះជាម្ចាស់ប្រៀបដូចគ្រាប់ពូជតូចម៉្យាង
ព្រោះហើយគ្រាប់ពូជនោះក៏ដុះឡើងធំជាងគេ
ព្រះរាជ្យស្ថានបរមសុខប្រៀបបីដូចមេនំបុ័ង
ស្រីម្នាក់យកមកលាយធ្វើឱ្យម្សៅនោះដោរឡើង
ព្រះរាជ្យព្រះជាម្ចាស់ជិតមកដល់ចូរយើងនាំគ្នា
កែប្រែចិត្តគំនិតខិតខំប្រឹងជឿដំណឹងល្អ

១៣៩- ព្រះហឫទ័យសប្បុរស

បន្ទរឱព្រះជាម្ចាស់អើយ!ព្រះអង្គពិតជាមានព្រះហឫទ័យសប្បុរស
លើសលប់មែនពេលខ្ញុំអស់កម្លាំងព្រះអង្គយាងមករកខ្ញុំ
ឱព្រះគ្រីស្តជាព្រះអម្ចាស់សូមប្រោសមេត្តាមនុស្សប្រុសស្រី
ដែលបានលាចាកពីលោកីយ៍បានរស់ក្នុងនៃក្តីស្រឡាញ់
ឱព្រះគ្រីស្តជាព្រះសង្គ្រោះសូមជួយរំដោះអស់វិញ្ញាណ
កុំប្រកាន់ទោសថែមប្រទានជីវិតរស់រានក្បែរព្រះអង្គ
ឱព្រះគ្រីស្តជាព្រះបុត្រាសូមអង្វរព្រះវរបិតា
ឱ្យវិញ្ញាណដែលបានលាចាកបានរស់សុខសាន្តស្ថានព្រះអង្គ
ឱព្រះគ្រីស្តជាព្រះសង្គ្រោះមេត្តាសន្តោសបងប្អូនស្លាប់
កុំចោទប្រកាន់កុំចាប់ថ្នាក់ប្រទានពរក្រាស់តាមហឫទ័យ
ឱព្រះគ្រីស្តព្រះធម៌មេត្តាអង្វរបិតាព្រះឧត្តម
ប្រទានជីវិតដ៏រឿងរុងឱ្យបានរស់ក្នុងស្ថានបរមសុខ

១៤០- ព្រះអង្គថ្កុំថ្កេីងរុង​រឿង…

ព្រះអង្គម្ចាស់ខ្ញុំពេលទូលបង្គំឃើញមេឃាឃើញផែនដីជា 
ស្នាព្រះហស្តថ្លៃថ្លាឃើញដួងតារាឃើញការអស្ចារ្យទ្រង់សម្តែង
តេជានុភាពព្រះអង្គលើភពផែនដី
បន្ទរខ្ញុំសូមបង្គំសរសើរត​ម្កេីងព្រះអង្គព្រះអង្គថ្កុំថ្កើង រុងរឿងអស្ចារ្យ
ខ្ញុំសូមបង្គំសរសើរត​ម្កេីងព្រះអង្គព្រះអង្គថ្កុំថ្កើង អស្ចារ្យក្រៃណាស់។
ពេលឃើញព្រះអង្គចាត់ព្រះបុត្រាឱ្យយាងមករស់នៅជីវិត  
មនុស្សពិតៗដូចយើងឃើញព្រះបុត្រាសោយទិវង្គតលើឈើឆ្កាង
ប្រទានជីវិតអស់កល្បជានិច្ចឱ្យយើង
ពេលអង្គព្រះគ្រីស្តយាងមកក្នុងសិរីរុងរឿងប្រមូលមនុស្សលោក
ឱ្យចូលស្ថានបរមសុខពេញដោយអំណរពេញដោយអំណរអរព្រះគុណ
យើងប្រកាសថាព្រះអង្គអស្ចារ្យក្រៃណាស់

១៤១- មានសុភមង្គល​ហេីយ! អស់អ្នក​ដែលព្រះអង្គ​ជ្រេីស​រើស
(ដកស្រង់ពីទំនុកត​ម្កេីងលេខ ៦៥)

បន្ទរមានសុភមង្គលហើយណាអស់អ្នកឯណាព្រះម្ចាស់ជ្រើសរើស
ហើយនាំចូលមកឱ្យនៅរស់ក្នុងទីសក្ការៈរបស់ព្រះអង្គ
ឱ ! ព្រះម្ចាស់អើយខ្ញុំត​ម្កេីងលើកព្រះអង្គឡើងក្នុងស៊ីយ៉ូន
សរសើរហើយថ្វាយតង្វាយជូនស្របតាមពាក្យខ្លួនប៉ងសន្យា
ព្រះអង្គតែងតែព្រះសណ្តាប់ពាក្យមនុស្សរ៉ាយរ៉ាប់គ្រប់វេលា
មនុស្សលោកក៏អាចចរយាត្រារកព្រះនាមាបានគ្រប់វ័យ
អស់អ្នកដែលទ្រង់បានជ្រើសរើសគេនឹងជួបតែសុខសិរី
រស់ក្នុងសក្ការៈដ៏ប្រពៃវិសេសថ្លាថ្លៃលើលោកា
យើងខ្ញុំនឹងបានស្កប់ស្កល់ចិត្តព្រោះបាននៅជិតក្នុងវិហារ
ទទួលព្រះពរក្នុងពន្លាដំណាក់ថ្លៃថ្លាដ៏វិសុទ្ធ
បពិត្រព្រះម្ចាស់ព្រះសង្គ្រោះព្រះអង្គជាព្រះដ៏សុចរិត
ប្រជាជិតឆ្ងាយសមុទ្រពិតគេផ្ញើជីវិតលើព្រះអង្គ
ព្រះអង្គស្រោចស្រពស្រែចម្ការទាំងដីផងណារាបផូរផង់ 
ភ្លៀងធ្លាក់ទឹកដក់ថ្លាត្រចង់ស្រែស្រូវរហង់ពូជធាដុះ
ដល់ពេលច្រូតកាត់ព្រះអង្គបានផ្តល់ស្រូវជាទានដ៏សប្បុរស
ដែលជាអំណោយដ៏ខ្ពង់ខ្ពស់សម្បូរទាំងអស់ឥតមានខ្វះ
រីឯនៅវាលរហោស្ថានមានស្មៅដុះច្រើនកើនស្អេកស្កះ
ភ្នំតូចភ្នំធំជុំល្អល្អះញញឹមស្រស់ណាស់ដោយអំណរ
ហ្វូងសត្វពាសពេញតាមវាលស្មៅជ្រលងពេញដោយស្រូវដ៏ល្អ
អ្វីសព្វសារពើសូរអ៊ូអរច្រៀងដោយអំណរដ៏លើសលប់

១៤២- យេីងខ្ញុំជឿ ហេីយស្រឡាញ់​ព្រះអង្គ
(ដកស្រង់ពី យហ ៦ៈ៦៨)

បន្ទរឱ! ព្រះអម្ចាស់ទោះយើងខ្ញុំម្ចាស់
ពុំឃើញព្រះអង្គតែយើងជឿហើយស្រឡាញ់ព្រះអង្គ
ទាំងត្រេកអរណាស់ដោយដឹងច្បាស់ថា  
ទ្រង់សង្គ្រោះយើង យើងខ្ញុំជឿហើយឱ ! ព្រះអង្គអើយ
អ្នកស្តាប់ព្រះបន្ទូលព្រះអង្គនឹងមិនស្គាល់សេចក្តីស្លាប់ឡើយណា
ដ្បិតគេមានជីវិតហើយណាជីវិតអស់កល្បក្នុងកាយា
បពិត្រព្រះអម្ចាស់តើឱ្យយើងខ្ញុំទៅរកនរណា ?
ព្រះបន្ទូលព្រះអង្គផ្តល់នូវជីវិតអស់កល្បជានិច្ច
បើអ្នករាល់គ្នាស្ថិតនៅជាប់ជាមួយពាក្យរបស់ខ្ញុំពិត
អ្នករាល់គ្នានឹងស្គាល់ក្តីពិតហើយក្តីពិតនឹងផ្តល់សេរីភាព 
បពិត្រព្រះអម្ចាស់តើឱ្យយើងខ្ញុំទៅរកនរណា ?
ព្រះបន្ទូលព្រះអង្គផ្តល់នូវជីវិតអស់កល្បជានិច្ច
មិនមែនខ្ញុំទៀតទេដែលរស់គឺព្រះគ្រីស្តមានព្រះជន្មក្នុងខ្ញុំ
ខ្ញុំរស់នៅដោយមានជំនឿលើព្រះបុត្រាព្រះជាម្ចាស់
បពិត្រព្រះអម្ចាស់តើឱ្យយើងខ្ញុំទៅរកនរណា ?
ព្រះបន្ទូលព្រះអង្គផ្តល់នូវជីវិតអស់កល្បជានិច្ច
បពិត្រព្រះអម្ចាស់ខ្ញុំអើយគឺព្រះអង្គហើយទ្រង់សង្គ្រោះ
ដោយព្រះហប្ញទ័យប្រណីសន្តោសជាព្រះអំណោយទានព្រះអង្គ
បពិត្រព្រះអម្ចាស់ តើឱ្យយើងខ្ញុំទៅរកនរណា ?
ព្រះបន្ទូលព្រះអង្គផ្តល់នូវជីវិតអស់កល្បជានិច្ច
ព្រះជាម្ចាស់ទ្រង់ចាក់បង្ហូរព្រះហឫទ័យស្រឡាញ់ព្រះអង្គ
ក្នុងដួងចិត្តយើងគ្រប់អាត្មាដោយប្រទានព្រះវិញ្ញាណដ៏វិសុទ្ធ
បពិត្រព្រះអម្ចាស់តើឱ្យយើងខ្ញុំទៅរកនរណា ?
ព្រះបន្ទូលព្រះអង្គផ្តល់នូវជីវិតអស់កល្បជានិច្ច 
ដូចព្រះបិតាស្រឡាញ់ខ្ញុំខ្ញុំស្រឡាញ់អ្នករាល់គ្នាដែរ
ចូរទុកក្តីស្រឡាញ់នៃខ្ញុំឱ្យស្ថិតនៅនិងអ្នករាល់គ្នា

១៤៣- យេីងខ្ញុំជឿជាប្រាកដ

យើងខ្ញុំជឿជាប្រាកដមានព្រះអង្គគង់សណ្ឋិត
នំប័ុងក្លាយជាព្រះកាយានិងស្រាជាព្រះលោហិត
យើងខ្ញុំមានចិត្តស្រឡាញ់ព្រះអង្គតែមួយថ្លៃថ្លា
សូមព្រះអង្គអាសូរយាងមកសណ្ឋិតក្នុងចិត្តយើងខ្ញុំ
យើងខ្ញុំសូមអរព្រះគុណដែលបានយាត្រាជួបជុំ
ទទួលព្រះរាជ្យករុណាព្រះកាយាព្រះបុត្រា

១៤៤- វិន័យថ្មី ម៉ាកុស: ១២

ស្រឡាញ់ព្រះអម្ចាស់ ដោយយើងស្រឡាញ់ អស់បងប្អូន
ចិត្តយើងស្វែងរក ព្រះហឫទ័យ ព្រះអម្ចាស់
យើងត្រូវស្រឡាញ់ ព្រះអម្ចាស់ អស់ពីចិត្តគំនិត អស់ពីស្មារតី
អស់ពីប្រាជ្ញា ហើយស្រឡាញ់បងប្អូន ឯទៀត ឱ្យដូចខ្លួនឯង ។

១៤៥- វិន័យព្រះយេស៊ូ

បន្ទរវិន័យរបស់ខ្ញុំគឺអ្នករាល់គ្នាស្រឡាញ់គ្នាទៅវិញទៅមក
ដូចខ្ញុំបានស្រឡាញ់អ្នករាល់គ្នាដែរ
បើអ្នករាល់គ្នាស្រឡាញ់គ្នាទៅវិញទៅមកមនុស្សទាំងអស់មុខជានឹងដឹង
ថាអ្នករាល់គ្នាជាសាវ័កខ្ញុំ
គ្មាននរណាមានសេចក្តីស្រឡាញ់ខ្លាំងជាងអ្នកដែលស៊ូប្តូរជីវិត
ដើម្បីមិត្តសម្លាញ់របស់ខ្លួន
ខ្ញុំជាផ្លូវ ជាសេចក្តីពិត ជាជិវិតគ្មាននរណាទៅកាន់ព្រះបិតា
ប្រសិនបើគេមិនមកតាមខ្ញុំ
ខ្ញុំបានធ្វើជាគំរូឱ្យអ្នករាល់គ្នាប្រព្រឹត្តតាមដូចខ្ញុំ
បានប្រព្រឹត្តដល់អ្នករាល់គ្នាដែរ។​

១៤៦- សុភមង្គលដ៏ពិត​ប្រា​កដ

បន្ទរមានសុភមង្គលហើយ !មានសុភមង្គលហើយ !
មានសុភមង្គលហើយ !
អស់អ្នកទាំងឡាយដែលដាក់ចិត្តស្គាល់ក្តីក្រខ្សត់នៅក្នុងខ្លួន
ដ្បិតអ្នកទាំងអស់នោះនឹងបានចូលក្នុងព្រះរាជ្យព្រះជាម្ចាស់
អស់អ្នកទាំងឡាយដែលសោកសៅពិតមានសុភមង្គលហើយ
ដ្បិតអ្នកទាំងនោះនឹងបានក្តីអំណរសប្បាយផុតពីទុក្ខ
អស់អ្នកដាក់ចិត្តតាមព្រះអង្គមានចិត្តស្លូតត្រង់ក្រៃកន្លង
ពិតបានទទួលផែនដីគ្រងតាមព្រះបន្ទូលដែលសន្យា
អស់អ្នកដែលស្គាល់ការស្រេកឃ្លានក្តីសុចរិតទៀងក្នុងអាត្មា
ពិតមានសុភមង្គលថ្លាបានឆ្អែតកាយាដោយព្រះពរ
អ្នកមានចិត្តមេត្តាករុណាតាមព្រះចេស្តាម្ចាស់បវរ
ព្រះអង្គសម្តែងហឫទ័យាចិត្តមេត្តាធម៌អ្នកប្រាកដ
អ្នកដែលមានចិត្តបរិសុទ្ធពិតមានសុភមង្គលហើយ
ដ្បិតអ្នកនឹងបានឃើញប្រាកដនូវព្រះវិសុទ្ធជាអម្ចាស់
អស់អ្នកកសាងសន្តិភាពពិតមានសុភមង្គលហើយ
ដ្បិតអ្នកទាំងនោះនឹងមានឈ្មោះជាបុត្ររបស់ព្រះជាម្ចាស់
អស់អ្នកដែលត្រូវគេបៀតបៀនដោយបានធ្វើតាមក្តីសុចរិត
ដ្បិតអ្នកទាំងនោះនឹងបានចូលព្រះរាជ្យនៃស្ថានបរមសុខ

១៤៧- សូមកោតសរសើរព្រះម្ចាស់

បន្ទរយើងខ្ញុំសូមកោតសរសើរព្រះម្ចាស់ យើងខ្ញុំសូមអរព្រះគុណព្រះអង្គ
សូមកោតសរសើរព្រះម្ចាស់ ដែលបានបង្កើតផែនដីទាំងមូល និងផ្ទៃមេឃដ៏ធំធេង
សូមកោតសរសើរព្រះម្ចាស់ ដែលបានបញ្ជាឱ្យព្រះបុត្រា យាងមកសង្គ្រោះយើងខ្ញុំ
សូមកោតសរសើរព្រះម្ចាស់ ដែលប្រទានមកយើងនូវអាហារ ដែលផ្ដល់ជីវិតអានន្ដ
សូមកោតសរសើរព្រះម្ចាស់ ដែលផ្ដល់ឱ្យយើងខ្ញុំបានសប្បាយ ត្រេកអរនៅនាលោកនេះ
សូមកោតសរសើរព្រះម្ចាស់ ដែលប្រទានឱ្យយើងខ្ញុំរួមគ្នា ក្នុងក្ដីស្រឡាញ់តែមួយ
សូមកោតសរសើរព្រះម្ចាស់ ដែលប្រទានឱ្យយើងខ្ញុំទាំងឡាយ ទៅជាបុត្រធីតាព្រះអង្គ
សូមកោតសរសើរព្រះម្ចាស់ ដែលបានក៏សាងព្រះសហគមន៍ ដោយក្រុមគ្រីស្ដទូតព្រះអង្គ
សូមកោតសរសើរព្រះម្ចាស់ ដែលឱ្យសន្ដបុគ្គលទាំងឡាយ ជួយថែរក្សាយើងខ្ញុំ

១៤៨- សូម​ព្រះជាម្ចាស់​មេត្តាប្រោស​ភ្នែក
“សូមព្រះជាម្ចាស់ ! សូមព្រះជាម្ចាស់ !”

សូមព្រះជាអម្ចាស់មេត្តាប្រោសភ្នែកកូនណាឱ្យឃើញការអស្ចារ្យ
នៃធម៌មេត្តាព្រះអង្គកូនជាមនុស្សខ្វាក់ដើរតេះតះតាមមាគ៌ា
សូមប្រោសកូនឱ្យជាកូនចង់ឃើញព្រះអង្គណាស់
សូមមេត្តាលាដៃដែលក្តាប់អ្វីៗខ្លួនមានអ្នកក្រីក្រស្រេកឃ្លាន
ដើរសុំទានមុខផ្ទះកូនសូមឱ្យកូនចេះចែកចេះរំលែកនូវធនធាន
ដែលព្រះអង្គប្រទានដល់អ្នកមានក្តីត្រូវការ
ឱ្យកូនចេះដើរទៅទោះជាផ្លូវសែនលំបាកកូនចង់តាមទ្រង់ណា
លុះមរណាលើឈើឆ្កាងសូមព្រះអង្គមេត្តាយាងយាត្រាដឹកដៃកូន
ដឹកកូនដើរតម្រង់មាគ៌ាត្រង់នៃព្រះអង្គ
សូមជួយឱ្យកូនឮសូររន្ទឺនៃបងប្អូនកំពុងស្រែកតម្អូញ      
ក្តីចុកត្អូញទូលព្រះអង្គឱ្យកូនចេះត្រង់ត្រាប់ឱ្យចេះស្តាប់កុំធ្វើហី
ចំពោះក្តីសោកាក្តីទុក្ខាទាំងនេះណា

១៤៩- សូម​មេត្តាស​ង្គ្រោះ​យេីងខ្ញុំ

បន្ទរឱ ! ព្រះជាអម្ចាស់សូមមេត្តាសង្គ្រោះយើងខ្ញុំ
ហើយសូមប្រមូលផ្តុំអស់យើងខ្ញុំក្នុងក្តីស្រឡាញ់
តើនរណាអាចបំបែកយើងចេញពីព្រះហឫទ័យស្រឡាញ់របស់ព្រះគ្រីស្តបាន?
តើទុក្ខវេទនាការតប់ប្រមល់ឬការបៀតបៀនឬការស្រេកឃ្លាន
ឬគ្មានស្លៀកពាក់ឬត្រូវគ្រោះថ្នាក់ត្រូវគេសម្លាប់
តើនរណាអាចបំបែកយើងចេញពីព្រះហឫទ័យស្រឡាញ់របស់ព្រះគ្រីស្តបាន?
ខ្ញុំជឿជាក់ថាទោះសេចក្តីស្លាប់ទោះជីវិតក្តីទោះទេវទូតក្តី
វត្ថុស័ក្តិសិទ្ធិបច្ចុប្បន្នកាលក្តីអនាគតក្តី
តើនរណាអាចបំបែកយើងចេញពីព្រះហឫទ័យស្រឡាញ់របស់ព្រះគ្រីស្តបាន?
ខ្ញុំជឿជាក់ថាអំណាចនានាអ្វីនៅស្ថានលើអ្វីនៅស្ថានក្រោម
អ្វីៗផ្សេងទៀតដែលព្រះជាម្ចាស់បានបង្កើតមក
ក៏ពុំអាចបំបែកយើងខ្ញុំពីក្តីស្រឡាញ់របស់ព្រះជាម្ចាស់
ដែលបានសម្តែងឱ្យយើងបានឃើញក្នុងអង្គព្រះគ្រីស្ត 

១៥០- សេចក្តី​ស្រឡាញ់​ដែលព្រះជាអម្ចាស់​ប្រទានមក

សេចក្តីស្រឡាញ់ដែលព្រះជាអម្ចាស់ប្រទានមក ពីសន្តិភាព
ដែលមនុស្សលោកត្រូវការទាំងអស់គ្នា។
សេចក្តីសង្ឃឹមថា ព្រះជាអម្ចាស់នៅក្បែរយើង ខិតខំស្វែងរក
ដើម្បីជួបសេចក្តីស្រឡាញ់។
បន្ទរសូមព្រះអម្ចាស់ ប្រទានពរដល់យើងទាំងអស់គ្នា គ្រប់ពេលវេលា
ដែលយើងនឹងធ្វើដំណើរតាមផ្លូវ។
ចូរអធិដ្ឋានទៅព្រះជាអម្ចាស់ យើងនឹងបានក្តីសុខ
ចូរកុំភិតភ័យនូវអ្វីៗ ដែលធ្វើឱ្យយើងនឹងខ្លាច។ (២ដង)
ចូរអធិដ្ឋានទៅព្រះជាអម្ចាស់ យើងនឹងបានក្តីសុខ
ចូរកុំភិតភ័យនូវអ្វីៗដែលធ្វើឱ្យ យើងនឹងថ្វាយរហូត ។
ចូរអធិដ្ឋានទៅព្រះជាម្ចាស់ យើងនឹងបានក្តីសុខ
ចូរកុំភិតភ័យនូវអ្វីៗដែលធ្វើឱ្យ យើងនឹងខ្លាច
ចូរអធិដ្ឋានទៅព្រះជាម្ចាស់ យើងនឹងបានក្តីសុខ
ចូរកុំភិតភ័យនូវអ្វីៗដែលធ្វើឱ្យ យើងនឹងខ្លាចរហូត ។

១៥១- សេចក្តីស្រឡាញ់មិនសាបសូន្យ​ឡេីយ
(ដកស្រង់ពី រម ៥,៥ និង ១ករ ១៣,៤-៧)

បន្ទរព្រះជាអម្ចាស់បានចាក់បង្ហូរហប្ញទ័យស្រឡាញ់របស់ព្រះអង្គ
ក្នុងដួងចិត្តយើងដោយទ្រង់ប្រទានព្រះវិញ្ញាណដ៏វិសុទ្ធមកយើងគ្រប់គ្នា។
សេចក្តីស្រឡាញ់តែងតែអត់ធ្មត់ជួយធុរៈគេមិនចេះឈ្នានីស 
មិនវាយឫកខ្ពស់មិនអួតបំប៉ោង
សេចក្តីស្រឡាញ់មិនដែលប្រព្រឹត្តអំពើថោកទាបមិនរកប្រយោជន៍ 
មិនចេះគំនុំហើយមិនមួម៉ៅ
សេចក្តីស្រឡាញ់មិនអបមិនអរអំពើទុច្ចរិតប៉ុន្តែសប្បាយ
រីករាយជានិច្ចនិងសេចក្តីពិត
សេចក្តីស្រឡាញ់អត់ឱនទាំងអស់លើកលែងទាំងអស់សង្ឃឹមទាំងអស់  
ស៊ូទ្រាំទាំងអស់ព្រមជឿទាំងអស់
សេចក្តីស្រឡាញ់មិនសាបសូន្យឡើយឯការថ្លែងបន្ទូលនិយាយភាសា
ចំណេះដឹងណានឹងត្រូវរលាយ

១៥២- សេចក្តីស្រឡាញ់របស់​ព្រះជាម្ចាស់ដ៏​លេីសលប់

បន្ទរព្រះជាអម្ចាស់ពោរពេញដោយសេចក្តីស្រឡាញ់
ទ្រង់បានប្រទានព្រះអំណោយឥតឧបមាលើរូបខ្ញុំ
តើខ្ញុំមានអ្វីតបស្នងសងគុណព្រះអង្គ ?
ពីក្នុងគភ៌មាតាព្រះជាអម្ចាស់បានបង្កើតខ្ញុំ 
ជារូបជារាងដឹកនាំខ្ញុំចូលក្នុងជីវិតត្រាស់ហៅខ្ញុំជាបុត្រធីតា
ដ៏ជាទីស្រឡាញ់របស់ព្រះអង្គ។
តើខ្ញុំជាអ្វីទៅបានជាព្រះអម្ចាស់បានជ្រើសរើសខ្ញុំ
ធ្វើជាសាក្សី​ឱ្យទៅប្រកាសដំណឹងល្អដល់ជនទាំងឡាយ
ឱ្យគេស្គាល់ធម៌មេត្តាករុណារបស់ព្រះអង្គ។
នេះជាជីវិតខ្ញុំសូមព្រះអម្ចាស់ជម្រះចិត្តខ្ញុំ
ក្នុងព្រះវិញ្ញាណដ៏វិសុទ្ធឱ្យក្លាយទៅជាអំបិលជាពន្លឺភ្លឺ
ដើម្បីគេបានស្គាល់ព្រះជាម្ចាស់ជាព្រះបិតា។

១៥៣- អាលេលូយ៉ា ឱនកាយ​ត្រៀប​ត្រា

បន្ទរអាលេលូយ៉ាចូរឱនត្រៀបត្រាសរសើរព្រះម្ចាស់ទ្រង់បានស្រោចស្រង់
ព្រមទាំងសង្គ្រោះទ្រង់មានជោគស្មោះជ័យប្ញទ្ធិបារមី
ព្រះអង្គវិនិច្ឆ័យត្រឹមត្រូវពេកក្រៃយុត្តិធម៌ប្រិមប្រិយសូមអ្នករាល់គ្នា
ទោះជិតឆ្ងាយក្តីសូមនឹកមមៃកុំនៅស្ងៀមស្ងាត់
សូមអ្នកបម្រើគ្រប់គ្រាដំណើរទាំងអ្នកប្រណិប័តន៍ទាំងតូចទាំងធំ
សូមស្មូតថ្វាយថ្វាត់ចង្វាក់បែបបទសរសើរព្រះអង្គ 
អាលេលូយ៉ាស្មូតគ្រប់ប្រការដ្បិតព្រះម្ចាស់យើងទ្រង់មានតេជា
នុភាពទាំងឡើងសោយរាជ្យថ្កុំថ្កើងមើលយើងគ្រប់គ្នា
ចូរយើងរីករាយត្រេកអរសប្បាយបញ្ចេញវាចាចូរលើកត​ម្កេីង
សិរីជ័យាកុំនៅរេរាកុំបីច្រអូស
ដ្បិតនេះជាថ្ងៃទ្រង់រៀបមង្គលជ័យនឹងអស់ប្រុសស្រីប្រជាជនដ៏ឆោម
តែងខ្លួនស្រេចអស់គ្មានអ្វីនៅខ្វះចន្លោះសោះទេ 
ព្រះអង្គប្រទានបំពាក់បំប៉នសម្លៀកសាច់ព្រែស្អាតភ្លឺត្រចះ
ចាំងផ្លេកឡើងទ្វេនេះជាអំពើសុចរិតបរិសុទ្ធ 

១៥៤- អាលេលូយ៉ាសរ​សេីរព្រះម្ចាស់
(ដកស្រង់ពីទំនុកត​ម្កេីងលេខ ១៤៨)

បន្ទរអាលេលូយ៉ាសរសើរព្រះម្ចាស់ប្រសើរថ្លៃថ្លាវិសេសវិសុទ្ធ
អស់អ្នកដែលរស់ស្ថានខ្ពស់បំផុតចូរច្រៀងសព្វបទថ្វាយព្រះនាមា។
ឱ! ពួកទេវទូតទាំងឡាយអើយ !ចូរសរសើរហើយត​ម្កេីងផង
ទាំងពួកទេវទូតកុំរេរង់សរសើរព្រះអង្គព្រះនៃអ្នក
ឯព្រះអាទិត្យនិងព្រះច័ន្ទកុំនៅអែអង់ឬស្ទើរស្ទាក់
ត​ម្កេីងព្រះអង្គព្រះនៃអ្នកដាក់ខ្ពស់ដល់ថ្នាក់សួគ៌វិមាន
អស់ផ្កាយទាំងឡាយដែលផ្លេកភ្លឺរស្មីរន្ទឺគ្រប់ទីស្ថាន
ចូរកោតសរសើរព្រះថ្កើងថ្កានគោរពឱ្យបានដោយផ្ចិតផ្ចង់
ឱ ! មេឃដែលនៅខ្ពស់បំផុតសរសើរក្រាបលុតថ្កើងព្រះអង្គ
ទាំងទឹកដែលនៅលើមេឃផងសូមជួយថ្កើងអង្គព្រះជាម្ចាស់
ចូរឱ្យអ្វីៗសព្វសារពើត​ម្កេីងសរសើរព្រះខ្ពង់ខ្ពស់
ពេលព្រះអង្គមានបន្ទូលនោះអ្វីៗទាំងអស់កើតព្រោងព្រាត
មនុស្សគ្រប់ៗប្រជារាស្ត្រចូរនាំគ្នាត​ម្កេីងសិរី
ព្រះម្ចាស់ខ្ពង់ខ្ពស់លើលោកីយ៍មិនអាចរកអ្វីប្រៀបស្មើបាន
ចូរកោតសរសើរនាមព្រះម្ចាស់ជាព្រះខ្ពង់ខ្ពស់លើសអស់ស្ថាន
ព្រះនាមព្រះអង្គល្អថ្កើងថ្កានពាសពេញទីស្ថានមេឃ និងដី

១៥៥- អ្នក​ជឿលេីព្រះគ្រីស្ត នឹងបាន​ស​ង្គ្រោះ

បន្ទរព្រះជាម្ចាស់ចាត់ព្រះបុត្រារបស់ព្រះអង្គមកលោកា
ពុំមែនដាក់ទោសមនុស្សទេណាគឺសង្គ្រោះមនុស្សដោយព្រះបុត្រា
អ្នកណាជឿលើព្រះបុត្រាអ្នកនោះនឹងបានសង្គ្រោះណា
ឯអ្នកមិនជឿនាមព្រះអង្គអ្នកមិនបានសង្គ្រោះជីវិត
អ្នកណាស្តាប់សេចក្តីខ្ញុំប្រាប់ហើយជឿលើព្រះអង្គបានចាត់
អ្នកនោះមានជីវិតអស់កល្បគឺឆ្លងផុតពីសេចក្តីស្លាប់
អ្នកណាជឿលើខ្ញុំមែនពិតមិនត្រឹមតែជឿលើខ្ញុំទេ
គឺជឿលើព្រះអង្គបានចាត់ឱ្យខ្ញុំមកដូច្នោះនោះដែរ
ខ្ញុំជាពន្លឺបំភ្លឺពិតខ្ញុំមកស្ថិតពិភពលោកនេះ
ដើម្បីឱ្យអ្នកជឿលើខ្ញុំពុំស្ថិតក្នុងសេចក្តីងងឹត
ពាក្យដែលខ្ញុំបាននិយាយនេះគឺព្រះបិតាចាត់ខ្ញុំមក
បង្គាប់ខ្ញុំថ្លែងនូវសេចក្តីសុទ្ធតែផ្តល់ជីវិតអស់កល្ប
អ្នកណាជឿលើព្រះបុត្រានឹងមានជីវិតអស់កល្បណា
អ្នកណាជឿលើព្រះបុត្រានឹងមានជីវិតអស់កល្បណា
ឯអ្នកមិនជឿព្រះបុត្រាអ្នកមិនទទួលជីវិតឡើយ

១៥៦- អ្នកណាសុំ រ​មែង​តែងទទួល

បន្ទរព្រះបិតានៅស្ថានបរមសុខព្រះអង្គប្រទានព្រះវិញ្ញាណ
ដ៏វិសុទ្ធដល់អស់អ្នកដែលទូលសុំអង្វរពីព្រះអង្គ
ដ្បិតអ្នកដែលសុំតែងទទួលអ្នកស្វះស្វែងរករមែងឃើញ
ហើយគេតែងតែបើកទ្វារឱ្យអ្នកដែលមកគោះទ្វារនោះណា
ព្រះយេស៊ូគ្រីស្តទ្រង់ប្រាប់យើងថាចូរអ្នករាល់គ្នាទូលសូមអង្វរ
នោះអ្នករាល់គ្នា គង់តែនឹងបានទទួលប្រាកដ
ព្រះយេស៊ូគ្រីស្តទ្រង់ប្រាប់យើងថាចូរអ្នករាល់គ្នាស្វះស្វែងរិះរក
នោះអ្នកគង់តែបានឃើញប្រត្យក្សនូវសុភមង្គល
ព្រះយេស៊ូគ្រីស្តទ្រង់ប្រាប់យើងថាចូរអ្នករាល់គ្នាគោះទ្វារចុះណា
គង់តែព្រះជាម្ចាស់  បើកដោយករុណាឱ្យអ្នកមិនខាន

១៥៧- អ្វីៗ ដែលអ្នកបាន​ប្រ​ព្រឹត្ត

បន្ទរគ្រប់ពេលដែលអ្នករាល់គ្នាបានប្រព្រឹត្តអំពើអ្វី
ចំពោះអ្នកតូចតាចនោះគឺអ្នករាល់គ្នាបានប្រព្រឹត្តចំពោះខ្ញុំដែរ
ប.កាលខ្ញុំឃ្លានអ្នករាល់គ្នាឱ្យអាហារខ្ញុំបរិភោគ
កាលខ្ញុំស្រេកអ្នករាល់គ្នាយកទឹកមកឱ្យខ្ញុំពិសា
ស.បពិត្រព្រះអម្ចាស់តើយើងខ្ញុំដែលបានឃើញព្រះអង្គឃ្លាន
ប.ឃើញព្រះអង្គស្រេក
រួម.ហើយបានយកអាហារនិងទឹកមកថ្វាយព្រះអង្គកាលពីពេលណា?
ប.កាលខ្ញុំជាជនបរទេសអ្នករាល់គ្នាបានទទួលខ្ញុំ
កាលខ្ញុំគ្មានសម្លៀកបំពាក់អ្នកបានឱ្យខ្ញុំស្លៀកពាក់
ស.បពិត្រព្រះអម្ចាស់តើយើងខ្ញុំឃើញព្រះអង្គជាជនបរទេស
ប.ឃើញអាក្រាតអង្គប្រាណ
រួម.ហើយបានឱ្យស្នាក់នៅនិងថ្វាយសម្លៀកបំពាក់កាលពីពេលណា?
ប.នៅពេលខ្ញុំមានជំងឺអ្នករាល់គ្នាសួរសុខទុក្ខខ្ញុំ
ហើយកាលខ្ញុំជាប់ឃុំឃាំងអ្នកក៏បានមកសួរខ្ញុំដែរ
ស.បពិត្រព្រះអម្ចាស់តើយើងខ្ញុំបានឃើញព្រះអង្គមានជំងឺ
ប.ឃើញជាប់ឃុំឃាំង
រួម.ហើយបានខិតខំមកសួរសុខទុក្ខព្រះអង្គកាលពីពេលណា?

១៥៨- ចូរ​ចេញ​ទៅប្រកាស
ដកស្រង់ពីទំនុកត​ម្កេីង ៩៦ (៩៥)

បន្ទរចូរចេញទៅប្រកាសគ្រប់ជាតិសាសន៍ឱ្យដឹងថា
ព្រះរាជ្យព្រះជាម្ចាស់គង់កណ្តាលអ្នករាល់គ្នាហើយ
អាលេលូយ៉ា !អាលេលូយ៉ា !
ព្រះរាជ្យព្រះជាម្ចាស់គង់កណ្តាលអ្នករាល់គ្នាហើយ
ចូរច្រៀងបទថ្មីថ្វាយព្រះម្ចាស់ថ្លៃមិនឈរឈប់
មនុស្សនៅលើពិភពច្រៀង កុំឈប់ឈរថ្វាយព្រះអង្គ
ចូរច្រៀងថ្វាយព្រះម្ចាស់ត​ម្កេីងព្រះនាមត្រចង់
ប្រកាសរាល់ថ្ងៃផងពីបំណងទ្រង់ដ៏ថ្លាថ្លៃ
ចូរប្រកាសនៅម្តុំចំណោមក្រុមជាតិទីទៃ
នូវរុងរឿងសិរីព្រះហស្តថ្លៃថ្លាដ៏អស្ចារ្យ
ដ្បិតព្រះម្ចាស់ឧត្តមយើងខ្ញុំខំសរសើរណា 
អស់ពីដួងចិន្តាព្រះក្សត្រាដ៏ប្រសើរខ្ពស់

១៥៩- ចូរនាំគ្នាទៅចុះ

បន្ទរចូរនាំគ្នាទៅចុះដ្បិតស្រូវដែលត្រូវច្រូតកាត់
មានច្រើនពន់ពេកណាស់តែមានអ្នកច្រូតតិចពេក
ចូរអង្វរព្រះម្ចាស់សូមទ្រង់ចាត់អ្នកច្រូតកាត់
មកក្នុងស្រែព្រះអង្គបានបរិបូណ៌ផងណា
ព្រះគ្រីស្តមានព្រះបន្ទូលថាចូរអ្នករាល់គ្នាចរចេញទៅ
ខ្ញុំចាត់អ្នករាល់គ្នាឱ្យទៅដូចកូនចៀមក្នុងហ្វូងចចក
ព្រះគ្រីស្តមានព្រះបន្ទូលថាចូរអ្នករាល់គ្នាចរចេញទៅ
ផ្សាយដំណឹងល្អដល់បងប្អូនថាព្រះរាជ្យព្រះម្ចាស់មកជិតហើយ
ព្រះគ្រីស្តមានព្រះបន្ទូលថាចូរអ្នករាល់គ្នាចរចេញទៅ
ដោយមិនយកថង់ប្រាក់ ថង់យាមឬស្បែកជើងទៅជាមួយឡើយ
ព្រះគ្រីស្តមានព្រះបន្ទូលថាចូរអ្នករាល់គ្នាចរចេញទៅ
បើអ្នកសម្រាកក្នុងផ្ទះណាសូមព្រះម្ចាស់ផ្តល់សុខឱ្យផ្ទះនោះ

១៦០- អរគុណព្រះម្ចាស់

បន្ទរអរគុណព្រះម្ចាស់អរព្រះគុណទាំងអស់គ្នាព្រោះទ្រង់ការពារ
យើងរាល់គ្នាឱ្យផុតទុក្ខឱ្យរស់ស្រណុក  
នៅក្នុងសុខសន្តិភាពហើយផ្តល់កម្លាំងក្នុងជីវិតរស់នៅសព្វថ្ងៃ
ព្រះអង្គជាម្ចាស់មានតែមួយមែនពិតទ្រង់បានបង្កើត
ផ្ទៃមេឃ និងដីអស្ចារ្យពេកក្រៃអស្ចារ្យពេកក្រៃ
ទុកឱ្យយើងខ្ញុំសង់លំនៅរស់នៅអើយ
ព្រះអង្គជាម្ចាស់ខ្ពង់ខ្ពស់សោភាពិតទ្រង់បានបង្កើត
សត្វគោក និងទឹកអស្ចារ្យពេកក្រៃអស្ចារ្យពេកក្រៃ
ទុកឱ្យយើងខ្ញុំបរិភោគរស់នៅអើយ
ព្រះអង្គជាម្ចាស់ធំលើសពីការស្មានទ្រង់បានបង្កើត
ឈើព្រៃ និងទឹកអស្ចារ្យពេកក្រៃអស្ចារ្យពេកក្រៃ
ទុកឱ្យយើងខ្ញុំយកប្រើប្រាស់រស់នៅអើយ

១៦១- អរព្រះគុណព្រះអង្គ​នៅពេល​នេះ

នៅពេលនេះៗ យើងរួបរួមគ្នា អរព្រះគុណព្រះជាម្ចាស់
ព្រះអង្គទ្រង់ឱ្យយើងរួមគ្នា ឱ្យស្រឡាញ់បងប្អូនទាំងឡាយ
យើងរួមគ្នាអរព្រះគុណព្រះអង្គ នៅពេលនេះ។

2,743 Views
Theme: Overlay by Kaira