ក្បួនពិធីអភិបូជា

ក្បួនពិធីអភិបូជា

ភាគទី១ ពិធីលើកតម្កើងព្រះបន្ទូល
ភាគទី២ ពិធីអរព្រះគុណដ៏វិសុទ្ធ
ពាក្យជូនពរចុងបញ្ចប់នៃអភិបូជា

ពាក្យជូនពរដ៏ឱឡារិក

  1. ពិធីប្រារព្ធតាមរដូវ​ផ្សេងៗ
    ១- រដូវអបអរសាទរព្រះគ្រីស្តយាងមក
    ២- ព្រះអម្ចាស់យេស៊ូប្រសូត
    ៣-ចូលឆ្នាំថ្មី
    ៤- បុណ្យព្រះយេស៊ូសម្តែងព្រះអង្គ
    ៥- ព្រះអម្ចាស់សោយទុក្ខលំបាក
    ៦- រដូវបុណ្យចម្លង
    ៧- បុណ្យព្រះអម្ចាស់យាងឡើងស្ថានបរមសុខ
    ៨- ព្រះវិញ្ញាណដ៏វិសុទ្ធ
    ៩- រដូវធម្មតាទី ១
    ១០- រដូវធម្មតាទី ២
    ១១- រដូវធម្មតាទី ៣
    ១២- រដូវធម្មតាទី ៤
    ១៣- រដូវធម្មតាទី ៥
    ១៤- រដូវធម្មតាទី ៦
  2. បុណ្យ​គោរពសន្តបុគ្គល
    ១៥- បុណ្យគោរពព្រះនាងព្រហ្មចារិនីម៉ារី
    ១៦- សន្តសិលា និងសន្តប៉ូលជាគ្រីស្តទូត
    ១៧- ក្រុមគ្រីស្តទូត
    ១៨- សន្តបុគ្គលទាំងឡាយ
  3.  ពាក្យជូនពរ​ផ្សេងៗ
    ១៩- បុណ្យឆ្លងព្រះវិហារ
    ២០- បុណ្យមរណបុគ្គល

ពិធីប្រារព្ធ

បទ​ដើមដំបូង

  • គ្រីស្តបរិស័ទដែលជាអ្នកចាត់ចែងក្នុងពិធី ត្រូវជ្រើសរើសយក បទចម្រៀងឱ្យស្របទៅតាមអត្ថន័យនៃពិធីបុណ្យថ្ងៃនោះ។
    ការច្រៀងជាមួយគ្នា នាំឱ្យគ្រីស្តបរិស័ទប្រមូលអារម្មណ៍ និងរួមគ្នាឱ្យមានចិត្តថ្លើមតែមួយ។

​គោរព​ព្រះសហគមន៍ជាព្រះកាយ​ព្រះគ្រីស្ត

  • ដើម្បីសម្រួល យើងសរសេរអក្សរកាត់ដូចតទៅ៖
    ប. = បូជាចារ្យ
    គ្រ. = គ្រីស្តបរិស័ទ
    ឬអង្គប្រជុំ


    ប. ក្នុងព្រះនាមព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។
    គ្រ. អាម៉ែន។

    បន្ទាប់មក បូជាចារ្យគោរពព្រះសហគមន៍
    ដោយរើសរបៀបមួយ ក្នុងរបៀបទាំងបីខាងក្រោមនេះ។
ប.សូមព្រះហឫទ័យប្រណីសន្តោសរបស់ព្រះអម្ចាស់យេស៊ូគ្រីស្ត
និងសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ ហើយនឹងការរួមរស់ជាធ្លុង
តែមួយ ដោយព្រះវិញ្ញាណដ៏វិសុទ្ធ គង់នៅជាមួយបងប្អូន។
គ្រ.
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង។
ប.សូមព្រះហឫទ័យប្រណីសន្តោស
និងសេចក្តីសុខសាន្តរបស់ព្រះជាម្ចាស់ជាព្រះបិតាយើងខ្ញុំ
ហើយនឹងព្រះអម្ចាស់យេស៊ូគ្រីស្តគង់នៅជាមួយបងប្អូន។
គ្រ.
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង។

ប.
សូមព្រះអម្ចាស់គង់នៅជាមួយបងប្អូន។
គ្រ.
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង។
ជំនួសពាក្យ សូមព្រះអម្ចាស់គង់នៅជាមួយបងប្អូន
លោកអភិបាល ពោលថា៖ សូមសេចក្តីសុខសាន្តគង់នៅជាមួយបងប្អូន។

គ្រ.
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង។
លោកបូជាចារ្យ ឬលោកឧបដ្ឋាក ឬអ្នកបម្រើពិធីបុណ្យអាច
សងេ្ខបខ្លឹមសារនៃពិធីបុណ្យនៅថ្ងៃនេះជូនគ្រីស្តបរិស័ទ។

ពិធីសូមទទួលសារភាព

ប.បងប្អូនជាទីស្រឡាញ់ !
ចូរយើងទទួលស្គាល់អំពើបាបរបស់ខ្លួន
ដើម្បីថ្វាយអភិបូជាដោយសមរម្យ។
គ្រ.
ខ្ញុំសូមទទួលសារភាព
ចំពោះព្រះដ៏មានឫទ្ធានុភាពសព្វប្រការ
ហើយចំពោះអស់បងប្អូនផងថា
ខ្ញុំបានប្រព្រឹត្តអំពើបាបច្រើន
ដោយកាយ វាចា ចិត្ត
និងដោយខានបំពេញកិច្ចការរបស់ខ្ញុំ
(គក់ទ្រូង)
ទោសខ្ញុំអើយ ទោសខ្ញុំអើយ ទោសខ្ញុំអើយធ្ងន់ណាស់។
ហេតុនេះ សូមព្រះនាងព្រហ្មចារិនីម៉ារី
អស់ទេវទូត និងសន្តបុគ្គលទាំងឡាយ ព្រមទាំងអស់បងប្អូន
សូមជួយអង្វរព្រះជាអម្ចាស់ឱ្យខ្ញុំផង។
ប.
សូមព្រះដ៏មានឫទ្ធានុភាពសព្វប្រការ
ទ្រង់ព្រះមេត្តាលើកលែងទោសឱ្យយើងខ្ញុំរួចពីបាប
ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
គ្រ.អាម៉ែន។
ប.
បងប្អូនជាទីស្រឡាញ់ ! ចូរយើងទទួលស្គាល់អំពើបាបរបស់ខ្លួន
ដើម្បីថ្វាយអភិបូជាដោយសមរម្យ។
អង្គប្រជុំស្ងៀមស្ងាត់បន្តិច ហើយលោកបូជាចារ្យពោលថា ៖
ប.ឱ ព្រះអម្ចាស់អើយ ! សូមអាណិតអាសូរយើងខ្ញុំ។
គ្រ.ដ្បិតយើងខ្ញុំបានធ្វើខុសនឹងព្រះហឫទ័យព្រះអង្គ។
ប.ឱ ព្រះអម្ចាស់អើយ ! សូមប្រោសប្រណីដល់យើងខ្ញុំ។
គ្រ.ហើយសូមសង្រ្គោះយើងខ្ញុំផង។
ប.សូមព្រះដ៏មានឫទ្ធានុភាពសព្វប្រការ
ទ្រង់ព្រះមេត្តាលើកលែងទោសឱ្យយើងខ្ញុំរួចពីបាប
ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំផង។
គ្រ.អាម៉ែន។
លោកបូជាចារ្យសូត្រដូចខាងក្រោមនេះ៖
ប.ឱ ព្រះអម្ចាស់អើយ ! សូមអាណិតអាសូរ។
គ្រ.ឱ ព្រះអម្ចាស់អើយ ! សូមអាណិតអាសូរ។
ប.ឱ ព្រះគ្រីស្តអើយ ! សូមអាណិតអាសូរ។
គ្រ.ឱ ព្រះគ្រីស្តអើយ ! សូមអាណិតអាសូរ។
ប.ឱ ព្រះអម្ចាស់អើយ ! សូមអាណិតអាសូរ។
គ្រ.ឱ ព្រះអម្ចាស់អើយ ! សូមអាណិតអាសូរ។
Kyrie, eleison គីរីយេ. អេឡេអ៊ីសុន
Christe, eleison គ្រីស្តេ. អេឡេអ៊ីសុន
Kyrie, eleison គីរីយេ. អេឡេអ៊ីសុន
ប.បងប្អូនជាទីស្រឡាញ់ ! ចូរយើងទទួលស្គាល់អំពើបាបរបស់ខ្លួន
ដើម្បីថ្វាយអភិបូជាដោយសមរម្យ។
អង្គប្រជុំស្ងៀមស្ងាត់បន្តិច ហើយលោកបូជាចារ្យពោលតាម
ពាក្យអង្វរខាងក្រោម។
ប.ឱ ព្រះយេស៊ូជាអម្ចាស់អើយ ! ព្រះបិតាបានចាត់ព្រះអង្គឱ្យ
យាងមកព្យាបាលមនុស្សដែលបាក់ទឹកចិត្ត។
ឱ ព្រះអម្ចាស់អើយ ! សូមអាណិតអាសូរ។
គ្រ.ឱ ព្រះអម្ចាស់អើយ ! សូមអាណិតអាសូរ។
ប.ឱ ព្រះយេស៊ូគ្រីស្តអើយ !
ព្រះអង្គយាងមកហៅរកអស់អ្នកបាប។
ឱ ព្រះគ្រីស្តអើយ ! សូមអាណិតអាសូរ។
គ្រ.ឱ ព្រះគ្រីស្តអើយ ! សូមអាណិតអាសូរ។
ប.ឱ ព្រះយេស៊ូជាអម្ចាស់អើយ !
ព្រះអង្គគង់ខាងស្តាំព្រះបិតា សូមជួយអង្វរឱ្យយើងខ្ញុំ។
ឱ ព្រះអម្ចាស់អើយ ! សូមអាណិតអាសូរ។
គ្រ.ឱ ព្រះអម្ចាស់អើយ ! សូមអាណិតអាសូរ។
ប.សូមព្រះដ៏មានឫទ្ធានុភាពសព្វប្រការ
មេត្តាលើកលែងទោសឱ្យយើងខ្ញុំបានរួចពីបាប
ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំផង។
គ្រ.អាម៉ែន។

ពិធីបាចទឹក

ក្រុមគ្រីស្តបរិស័ទខ្លះមានប្រពៃណីបាចទឹក នៅពេលចាប់ផ្តើមប្រារព្ធ អភិបូជា។ ពិធីនេះញុាំងគ្រីស្តបរិស័ទឱ្យនឹកអំពីបុណ្យជ្រមុជទឹក ដែលធ្វើ ឱ្យខ្លួនគេបានរួចពីបាប ដោយចូលរួមជាមួយព្រះយេស៊ូ ដែលមានព្រះជន្ម រស់ឡើងវិញ។ ក្នុងពេលបាចទឹក គួរច្រៀងបទមួយ ដែលមានទំនាក់ទំនង នឹងបុណ្យជ្រមុជទឹក និងជីវិតថ្មីដែលព្រះអង្គប្រទានឱ្យ។ ប្រសិនបើលោក បូជាចារ្យចង់ប្រសិទ្ធព្រះពរលើទឹក សូមយកពាក្យប្រសិទ្ធពរក្នុងពិធីបុណ្យ ជ្រមុជទឹក ឬក្នុងបុណ្យចម្លង។

រដូវធម្មតាប្រចាំឆ្នាំ

ឱ ! ព្រះជាអម្ចាស់អើយសូមទ្រង់ព្រះមេត្តា ប្រោសទឹកលើខ្ញុំ
នោះខ្ញុំនឹងបានជ្រះស្អាតសូមព្រះអង្គលាងជម្រះចិត្តខ្ញុំ
នោះចិត្តខ្ញុំនឹងបានស្អាតល្អសជាងសំឡីទៅទៀត
ឱ ! ព្រះជាអម្ចាស់អើយសូមទ្រង់ព្រះមេត្តាលើកលែងទោស
ប្រោសបាបឱ្យខ្ញុំផងហើយសូមទ្រង់ព្រះមេត្តា
បំភ្លឺចិត្តគំនិតខ្ញុំឱ្យមានកម្លាំងនិងជៀសវាងអំពើបាបតរៀងទៅ
ឱព្រះជាអម្ចាស់អើយសូមព្រះអង្គប្រទាន ទឹកដែលផ្តល់ជីវិត
នោះខ្ញុំមានជីវិតអស់កល្បសូមព្រះអង្គប្រណីមេត្តា
ប្រទានព្រះអំណោយទានឱ្យយើងខ្ញុំមានជំនឿកាន់តែមាំមួនឡើង

រដូវបុណ្យចម្លង
(អគ ៤៧,១)

ខ្ញុំបានឃើញទឹកខ្ចាយចេញពីខាងស្តាំព្រះវិហារ អាលេលូយ៉ា
ហើយជនទាំងឡាយណាដែលបានទទួលទឹកនេះ ក៏បានទទួលការសង្គ្រោះដែរ
ជនទាំងនោះនឹងច្រៀងថា អាលេលូយ៉ា អាលេលូយ៉ា ។
ចូរយើងទាំងអស់គ្នាច្រៀងលើកតម្កើង ព្រះជាអម្ចាស់ដ្បិតព្រះអង្គមានហឫទ័យល្អ
ហើយព្រះមេត្តាករុណារបស់ព្រះអង្គ ក៏ស្ថិតនៅជានិច្ច ។
សិរីរុងរឿងមានដល់ព្រះបិតា ព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ ។
អាម៉ែន ។ អាលេលូយ៉ា ។

រៀងរាល់ថ្ងៃអាទិត្យ និងបុណ្យសំខាន់ៗ
សូមសូត្រ ឬច្រៀងធម៌លើកត​ម្កេីងសិរីរុងរឿង
លើកលែងតែក្នុងរដូវរង់ចាំ និងរដូវសែសិបថ្ងៃ។

ធម៌​លេីកត​ម្កេីងសិរីរុង​រឿងរបស់​ព្រះជាម្ចាស់

សូមលើកត​ម្កេីងសិរីរុងរឿងរបស់ព្រះជាម្ចាស់ នៅស្ថានដ៏ខ្ពង់ខ្ពស់បំផុត
ហើយសូមឱ្យមនុស្សលោកដ៏ជាទីស្រឡាញ់របស់ព្រះអង្គ
បានសេចក្តីសុខសាន្តនៅលើផែនដី។
យើងខ្ញុំសូមកោតសរសើរព្រះអង្គ លើកត​ម្កេីងព្រះអង្គ
ក្រាបប្រណិប័តន៍ព្រះអង្គ លើកត​ម្កេីងសិរីរុងរឿងព្រះអង្គ
អរព្រះគុណព្រះអង្គ ដែលប្រកបដោយសិរីរុងរឿងដ៏ធំទូលំទូលាយ។
ឱ ព្រះជាអម្ចាស់ជាស្ដេចស្ថានបរមសុខ ហើយជាព្រះបិតា ដ៏មានឫទ្ធានុភាពសព្វប្រការ
ឱ ព្រះយេស៊ូគ្រីស្តជាអម្ចាស់ ជាព្រះបុត្រាតែមួយ !
ឱ ព្រះជាអម្ចាស់ ជាកូនចៀមរបស់ព្រះជាម្ចាស់ ជាព្រះបុត្រានៃព្រះបិតា!
ព្រះអង្គដែលដកបាបនៃពិភពលោក សូមអាណិតអាសូរយើងខ្ញុំ !
ព្រះអង្គដែលដកបាបនៃពិភពលោក សូមទទួលពាក្យអង្វរយើងខ្ញុំ !
ព្រះអង្គដែលគង់ខាងស្តាំព្រះបិតា សូមអាណិតអាសូរយើងខ្ញុំ !
ឱ ព្រះយេស៊ូគ្រីស្តអើយ !
មានតែព្រះអង្គទេ ជាព្រះដ៏វិសុទ្ធ ជាព្រះអម្ចាស់ ហើយជាព្រះដ៏ឧត្តមបំផុត
ព្រះអង្គរួមជាមួយនឹងព្រះវិញ្ញាណដ៏វិសុទ្ធ ក្នុងសិរីរុងរឿងនៃព្រះបិតា។
អាម៉ែន។

ប.សូមបងប្អូនតាំងចិត្តអធិដ្ឋាន។
អង្គប្រជុំនៅស្ងៀមស្ងាត់បន្តិច រួចលោកបូជាចារ្យពោលពាក្យ
អធិដ្ឋានសរុបក្នុងនាមបងប្អូនទាំងអស់។ លោកបញ្ចប់ពាក្យអធិដ្ឋានថា


យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះយេស៊ូគ្រីស្ត
ជាព្រះបុត្រាព្រះអង្គ និងជាព្រះអម្ចាស់ ដែលសោយរាជ្យ
រួមជាមួយព្រះអង្គ និងព្រះវិញ្ញាណដ៏វិសុទ្ធអស់កល្បជាអង្វែង តរៀងទៅ។
គ្រ.អាម៉ែន។
ប្រសិនបើពាក្យអធិដ្ឋានទៅកាន់ព្រះបិតា មានចែងអំពីព្រះគ្រីស្ត
នៅខាងចុងនោះ លោកបូជាចារ្យបញ្ចប់ ដោយពោលថា៖

…ដែលសោយរាជ្យរួមជាមួយព្រះបិតា
និងព្រះវិញ្ញាណដ៏វិសុទ្ធ អស់កល្បជាអង្វែងតរៀងទៅ។
គ្រ.អាម៉ែន។
ប្រសិនបើពាក្យអធិដ្ឋានទៅកាន់ព្រះគ្រីស្ត
លោកបូជាចារ្យបញ្ចប់ ដោយពោលថា៖


យើងខ្ញុំសូមអង្វរព្រះអង្គដែលសោយរាជ្យរួមជាមួយព្រះបិតា
និងព្រះវិញ្ញាណដ៏វិសុទ្ធអស់កល្បជាអង្វែងតរៀងទៅ។
គ្រ.អាម៉ែន។

ពិធីលើកតម្កើងព្រះបន្ទូល

អត្ថបទទី១៖សូមថ្លែងព្រះគម្ពីរ…
ព្រះជាម្ចាស់មានព្រះបន្ទូលដល់យើងសព្វថ្ងៃនេះ ដូចទ្រង់មានព្រះបន្ទូល
ដល់ប្រជាជនអ៊ីស្រាអែលពីដើម។ អ្នកអានបញ្ចប់អត្ថបទដោយ
ប្រកាសថា ៖ នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
គ្រ.សូមអរព្រះគុណព្រះជាម្ចាស់។
គួរឱ្យអង្គប្រជុំស្មូតទំនុកត​ម្កេីងឆ្លើយឆ្លងគ្នា។
អត្ថបទទី២៖សូមថ្លែងព្រះគម្ពីរ…
នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
គ្រ.សូមអរព្រះគុណព្រះជាម្ចាស់។
បន្ទាប់មកអង្គប្រជុំច្រៀង អាលេលូយ៉ា ឬបន្ទរមួយតាមរដូវបុណ្យ។
ព្រះគម្ពីរដំណឹងល្អ៖
ប.សូមព្រះអម្ចាស់គង់នៅជាមួយបងប្អូន។
គ្រ.ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង។
ប.សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្ត…
គ្រ.សូមលើកត​ម្កេីងសិរីរុងរឿងរបស់ព្រះអម្ចាស់។
ពេលបញ្ចប់ លោកបូជាចារ្យប្រកាសថា៖
នេះជាព្រះបន្ទូលដំណឹងល្អរបស់ព្រះអម្ចាស់។
គ្រ.សូមកោតសរសើរព្រះអម្ចាស់យេស៊ូគ្រីស្ត។
លោកបូជាចារ្យបកស្រាយអត្ថន័យគម្ពីររាល់ថ្ងៃអាទិត្យ និងថ្ងៃបុណ្យសំខាន់។
រួចព្រះសហគមន៍ប្រកាសជំនឿដូចខាងក្រោម៖

ធម៌ជឿមហាសន្និបាតក្រុងនីសេ|កុងស្តង់ទីណូប

ខ្ញុំជឿលើព្រះជាម្ចាស់តែមួយព្រះអង្គ
ជាព្រះបិតាដ៏មានឫទ្ធានុភាពសព្វប្រការ
ជាព្រះបង្កើតមេឃ និងដី ទាំងអ្វីៗដែលមើលឃើញ
និងមើលមិនឃើញ។

ខ្ញុំជឿលើព្រះអម្ចាស់យេស៊ូគ្រីស្តតែមួយ
ជាព្រះបុត្រាតែមួយនៃព្រះជាម្ចាស់
ហើយកើតពីព្រះបិតា មុនកាលសម័យទាំងអស់។
ព្រះអង្គជាព្រះជាម្ចាស់ចេញពីព្រះជាម្ចាស់ ជាព្រះពន្លឺចេញពីព្រះពន្លឺ
ជាព្រះជាម្ចាស់ដ៏ពិតប្រាកដ ចេញពីព្រះជាម្ចាស់ដ៏ពិតប្រាកដដែរ។
ព្រះអង្គទទួលព្រះជន្មពីព្រះបិតា ហើយមិនកកើតដូចសត្វលោកឡើយ
ព្រះអង្គរួមសភាពជាមួយព្រះបិតា
ហើយអ្វីៗសព្វសារពើក៏កើតមក ដោយសារព្រះអង្គដែរ។
ព្រះអង្គយាងមកពីស្ថានបរមសុខដើម្បីមនុស្សយើង និងដើម្បីសង្រ្គោះយើងខ្ញុំ។

(អង្គប្រជុំឱនកាយបន្តិចរហូតដល់ “ព្រះអង្គទៅជាមនុស្ស”)

ដោយសារព្រះវិញ្ញាណដ៏វិសុទ្ធ
ព្រះអង្គបានទទួលរូបកាយពីព្រះនាងព្រហ្មចារិនីម៉ារី ហើយព្រះអង្គទៅជាមនុស្ស។
ព្រះអង្គត្រូវគេឆ្កាងនៅជំនាន់លោកប៉ុនពីឡាត
ដើម្បីជាប្រយោជន៍ដល់យើងខ្ញុំ។
ព្រះអង្គសោយទិវង្គត ហើយព្រះសពព្រះអង្គត្រូវគេបញ្ចុះ។
លុះដល់ថ្ងៃទីបី ព្រះអង្គមានព្រះជន្មរស់ឡើងវិញ ស្របតាមគម្ពីរ។
ព្រះអង្គយាងឡើងស្ថានបរមសុខ ទៅគង់ខាងស្តាំព្រះបិតា។
ព្រះអង្គនឹងយាងមកវិញយ៉ាងរុងរឿង
ដើម្បីវិនិច្ឆ័យមនុស្សទាំងរស់ ទាំងស្លាប់
ហើយព្រះរាជ្យព្រះអង្គ នឹងនៅស្ថិតស្ថេរឥតទីបញ្ចប់ឡើយ។

ខ្ញុំជឿលើព្រះវិញ្ញាណដ៏វិសុទ្ធ ជាព្រះអម្ចាស់ដែលប្រទានជីវិត
ព្រះអង្គហូរចេញពីព្រះបិតា និងព្រះបុត្រា។
ព្រះអង្គទទួលការក្រាបថ្វាយបង្គំ និងលើកត​ម្កេីងសិរីរុងរឿង
ស្មើនឹងព្រះបិតា និងព្រះបុត្រា។
ព្រះអង្គបានថ្លែងព្រះបន្ទូល តាមរយៈអស់លោកព្យាការី។

ខ្ញុំជឿលើព្រះសហគមន៍តែមួយដ៏វិសុទ្ធ
និងកាតូលិក ដែលបន្តជំនឿពីក្រុមគ្រីស្តទូត។
ខ្ញុំប្រកាសថា មានអគ្គសញ្ញាជ្រមុជទឹកតែមួយ
ដែលលើកលែងទោសឱ្យរួចពីបាប។
ខ្ញុំរង់ចាំពេលដែលមនុស្សស្លាប់នឹងរស់ឡើងវិញ និងជីវិតនៅលោកខាងមុខផង។
អាម៉ែន។

ធម៌ជឿរបស់ក្រុមគ្រីស្តទូត

ខ្ញុំជឿលើព្រះជាម្ចាស់ ជាព្រះបិតាដ៏មានឫទ្ធានុភាពសព្វប្រការ
ជាព្រះបង្កើតមេឃ និងដី។
ខ្ញុំជឿលើព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាតែមួយនៃព្រះបិតា
ហើយជាព្រះអម្ចាស់យើងខ្ញុំ។
(អង្គប្រជុំឱនកាយបន្តិចរហូតដល់ “ព្រះនាងព្រហ្មចារិនីម៉ារី”)
ព្រះអង្គមានកំណើតជាមនុស្ស ដោយសារព្រះវិញ្ញាណដ៏វិសុទ្ធ
ហើយទ្រង់បានប្រសូតពីព្រះនាងព្រហ្មចារិនីម៉ារី
ព្រះអង្គបានសោយទុក្ខលំបាកនៅជំនាន់លោកប៉ុនពីឡាត។
ព្រះអង្គត្រូវគេឆ្កាង សោយទិវង្គត
ហើយព្រះសពព្រះអង្គ ត្រូវគេបញ្ចុះក្នុងរូងថ្មមួយ។
ព្រះអង្គបានយាងចុះទៅស្ថានក្រោម
លុះដល់ថ្ងៃទីបី ព្រះអង្គមានព្រះជន្មរស់ឡើងវិញ
ពីចំណោមមនុស្សស្លាប់
ព្រះអង្គបានយាងឡើងស្ថានបរមសុខ
ទៅគង់ខាងស្តាំព្រះជាម្ចាស់ជាព្រះបិតា
ដ៏មានឫទ្ធានុភាពសព្វប្រការ។
ព្រះអង្គនឹងយាងមកវិញ
ដើម្បីវិនិច្ឆ័យមនុស្សទាំងរស់ ទាំងស្លាប់។
ខ្ញុំជឿលើព្រះវិញ្ញាណដ៏វិសុទ្ធ
ខ្ញុំជឿលើព្រះសហគមន៍កាតូលិកដ៏វិសុទ្ធ
និងសហភាពរវាងជនដ៏វិសុទ្ធទាំងឡាយ។
ខ្ញុំជឿថា មានការលើកលែងទោសមនុស្សឱ្យរួចពីបាប
ហើយរូបកាយមនុស្សនឹងរស់ឡើងវិញ
ព្រមទាំងមានជីវិតរស់នៅអស់កល្បជានិច្ចផង។
អាម៉ែន។

ខ្ញុំជឿ​ព្រះជាម្ចាស់

បន្ទរខ្ញុំជឿព្រះជាព្រះបិតា ព្រះបុត្រានិងព្រះវិញ្ញាណដ៏វិសុទ្ធ។
ខ្ញុំជឿព្រះ ជាព្រះបិតាទ្រង់បានបង្កើតមេឃនិងដី
ទ្រង់ស្រឡាញ់មនុស្សទាំងឡាយ។
ខ្ញុំជឿព្រះ ជាព្រះបុត្រា ទ្រង់បានយាងមកក្នុងឋានលោក
បានសង្គ្រោះមនុស្សទាំងឡាយ។
ខ្ញុំជឿព្រះ ជាព្រះវិញ្ញាណ ទ្រង់គង់នៅជាមួយយើងខ្ញុំ
នាំយើងខ្ញុំទៅព្រះបិតា។

ក្រោយមក មានពាក្យអង្វរសកលរបស់គ្រីស្តបរិស័ទ។

បន្ទរពាក្យអង្វរសកល

សូមព្រះអង្គមេត្តាប្រោសស្តាប់យើងខ្ញុំ
ឱ !ព្រះជាម្ចាស់អើយ សូមឱ្យព្រះរាជ្យព្រះអង្គបានមកដល់។
ឱ ព្រះអង្គអើយ សូមព្រះសណ្តាប់ សូមទ្រង់អាណិតឆ្លើយតបមកកូន។
កូនសូមស្រែកទូល អស់ពីដួងចិត្ត សូមព្រះជាម្ចាស់ស្តាប់សំឡេងកូន។
សូមមេត្តាប្រោសយើងខ្ញុំ ឱ !ព្រះជាអម្ចាស់ ដែលបានរងទុក្ខ និងសង្គ្រោះលោកា។
ឱ ព្រះជាម្ចាស់ កូនសូមអង្វរ សូមផ្ទៀងព្រះកាណ៌ស្តាប់ពាក្យកូនផង ដោយអនុគ្រោះ សូមប្រោសប្រណី។
ខ្ញុំស្វែងរកព្រះអង្គ ដោយចិត្តសង្ឃឹម ឱ!ព្រះជាម្ចាស់អើយ​ សូមមេត្តាឆ្លើយតបមកខ្ញុំផង។
ឱ!ព្រះគ្រីស្តជាអម្ចាស់ សូមទ្រង់ព្រះមេត្តា ទទួលពាក្យអង្វរយើងខ្ញុំ ដោយព្រះហឫទ័យប្រណីសន្ដោសផង។
ឱ!ព្រះអម្ចាស់អើយ សូមទ្រង់មេត្តាស្តាប់ពាក្យអង្វររបស់យើងខ្ញុំ។
១០ឱអេម៉ានូអែលព្រះជាម្ចាស់គង់ជាមួយយើង
សូមមេត្តាសណ្តាប់ពាក្យអង្វររបស់យើង។
១១ឱអេម៉ានូអែលព្រះជាម្ចាស់គង់ជាមួយយើង
សូមមេត្តាសណ្តាប់ពាក្យអង្វររបស់យើងខ្ញុំ។
១២ព្រះម្ចាស់យើងអង្វរ សូមទ្រង់ស្តាប់អង្វរ ពេលយើងទូលសូមមេត្តា។
ព្រះម្ចាស់យើងអង្វរ សូមទ្រង់ស្តាប់អង្វរ សូមមេត្តាគង់ជាមួយយើង។
ធម៌សកលស​ម្រាប់រដូវបុណ្យចម្លងទី១
១៣ឱ!ព្រះគ្រីស្ត ដែលមានព្រះជន្មរស់ឡើងវិញអើយ
សូមទ្រង់មេត្តា ស្តាប់ពាក្យអង្វររបស់យើងខ្ញុំ។
2,716 Views
Theme: Overlay by Kaira