អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3
4 5 6 7 8 9 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4
5 6 7 8 9 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02
03 04 05 06 07 08 09
10 11 12 13 14 15 16
17 18 19 20 21 22 23
24 25 26 27 28 29 30
31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06
07 08 09 10 11 12 13
14 15 16 17 18 19 20
21 22 23 24 25 26 27
28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04
05 06 07 08 09 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01
02 03 04 05 06 07 08
09 10 11 12 13 14 15
16 17 18 19 20 21 22
23 24 25 26 27 28 29
30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05
06 07 08 09 10 11 12
13 14 15 16 17 18 19
20 21 22 23 24 25 26
27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03
04 05 06 07 08 09 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06 07
08 09 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30

ថ្ងៃសុក្រ រដូវធម្មតា
អាទិត្យទី១៤ ឆ្នាំ«ខ»
ពណ៌ក្រហម

ថ្ងៃសុក្រ ទី០៩ ខែកក្ដដា ឆ្នាំ២០២៧

សូមចុចទីនេះ

លោកអូហ្គូស្ទីន ហ្សាវរុងបានកើតនៅក្នុងឆ្នាំ១៧៤៦ នៅស្រុកវូឆ័ន (Wuchuan) ខេត្តគួយចូវ (Guizhou) លោកបានចូលរួមបម្រើកងទ័ពនៅអាយុ២០ឆ្នាំ។ នាសតវត្សទី១៨ នៅអំឡុងពេលនៃការធ្វើទុក្ខបុកម្នេញលើគ្រីស្តបរិស័ទ។ លោកផ្តើមស្គាល់គ្រីស្តសាសនាតាមរយៈលោកបូជាចារ្យ កាព្រីអែល តូរាំង ឌុយហ្វ្រេស (Gabriel Taurin Dufresse) គឺអំឡុងពេលដែលលោកតម្រូវឲ្យនៅឃ្លាំមើលអ្នកទោសជាគ្រីស្តបរិស័ទ។ នៅឆ្នាំ១៧៨៥ លោកបានទទួលពិធីជម្រុជទឹកដោយលោកបូជាចារ្យ កាព្រីអែល តូរាំង ឌុយហ្វ្រេស ជាអ្នកដែលលោកបានការពារ ហើយបានប្តូរឈ្មោះថា «អូហ្គូស្ទីន»។ ក្រោយក្លាយជាបូជាចារ្យដំបូងគេបង្គស់ក្នុងប្រទេសចិននាថ្ងៃទី ២៧ ខែឧសភា ឆ្នាំ១៨៩៣ ដែលត្រូវបានតែងតាំងដោយសម្តេចប៉ាបឡេអូទី១៣ លោកអូហ្គូស្ទីន ហ្សាវរុង បានបំពេញការងារជាបូជាចារ្យ នឹងត្រូវបានគេស្គាល់យ៉ាងច្បាស់ក្នុងការនាំមនុស្សជាច្រើនឱ្យផ្លាស់ប្តូរជំនឿ។ លោកត្រូវបានបញ្ជូនឱ្យទៅបំពេញការងារនៅខេត្តយូនណាន។ នៅឆ្នាំចុងក្រោយនៃជីវិតរបស់លោក លោកបានទទួលខុសត្រូវលើគ្រីស្តបរិស័ទទាំងអស់ នៅក្នុងស្រុក គងស៊ីន (Guan Xian) ជីន តាង (Jin Tang) និង វិន ជីង (Wen Jiang) ភាគខាងលិចខេត្តស៊ីឈួន។ លោកអូហ្គូស្ទីន បានទទួលមរណៈភាពដោយសារការធើ្វទារុណកម្មដើម្បីរក្សាជំនឿរបស់ខ្លួនលើគ្រីស្តសាសនា នាឆ្នាំ១៨១៥ គឺនៅវាងអាយុ៦៨-៦៩ឆ្នាំ។ នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០០០ អូហ្គូស្ទីន ហ្សាវរុងត្រូវបានទទួលថាជាជនដ៏វិសុទ្ធដោយសម្តេចប៉ាប យ៉ូហានប៉ូលទី២ ហើយបុណ្យសន្តបុគ្គលរបស់គាត់ត្រូវបានប្រារព្ធធើ្វនៅរៀងរាល់ថ្ងៃទី០៩ ខែកក្កដា។

អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរកំណើត កណ ៤៦,១-៧.២៨-៣០

កាលលោកយ៉ាកុបដឹងថា លោកយ៉ូសែបនៅមានជីវិតនៅឡើយ លោកបានប្រមូល​ទ្រព្យសម្បត្តិទាំងអស់ ចេញដំណើរទៅស្រុកអេស៊ីប។ លុះទៅដល់ភូមិបៀរសេបា លោកធ្វើ​យញ្ញបូជាថ្វាយព្រះជាម្ចាស់ដែលលោកអ៊ីសាកជាឪពុកធ្លាប់គោរពបម្រើ។ ព្រះជាម្ចាស់បង្ហាញព្រះអង្គឱ្យលោកយ៉ាកុបឃើញក្នុងសុបិននិម្មិតនៅពេលយប់។ ព្រះអង្គមានព្រះបន្ទូលថា៖ «យ៉ាកុបអើយ! យ៉ាកុប!»។ លោកយ៉ាកុបឆ្លើយថា៖ «ក្រាបទូលព្រះ​ករុណា!»។ ព្រះជាម្ចាស់មានព្រះបន្ទូលថា៖ «យើងជាព្រះជាម្ចាស់ជាព្រះរបស់ឪពុក​អ្នក។ កុំខ្លាចនឹងចុះទៅស្រុកអេស៊ីបឡើយ! ដ្បិតនៅទីនោះ យើងនឹងធ្វើឱ្យអ្នកបង្កើត​បានប្រជាជាតិមួយយ៉ាងធំ។ យើងនឹងចុះទៅស្រុកអេស៊ីបជាមួយអ្នក ហើយយើង​ក៏នឹងនាំអ្នកឡើងមកវិញដែរ។ ពេលអ្នកស្លាប់ យ៉ូសែបនឹងបិទភ្នែកឱ្យអ្នក»។ លោកយ៉ាកុបចាកចេញពីភូមិបៀរសេបា។ កូនៗលោកយ៉ាកុបនាំលោកយ៉ាកុបជា​ឪពុក និងប្រពន្ធកូនរបស់ខ្លួន ជិះរទេះដែលព្រះបាទផារ៉ោនបានបញ្ជូនឱ្យមកទទួលនោះ។ គេក៏នាំហ្វូងសត្វនិងទ្រព្យសម្បត្តិទាំងប៉ុន្មានដែលគេរកបាននៅស្រុកកាណានយកទៅជាមួយដែរ។ លោកយ៉ាកុបចេញដំណើរទៅស្រុកអេស៊ីប ទាំងនាំពូជពង្សទាំង​អស់ទៅជាមួយ។ លោកនាំកូនប្រុស កូនស្រី ចៅប្រុស ចៅស្រី គឺនាំពូជពង្សលោក​ទាំងប៉ុន្មានទៅស្រុកអេស៊ីប។ លោកយ៉ាកុបចាត់លោកយូដាឱ្យទៅតំបន់កូសែន ដើម្បីទៅជួបលោកយ៉ូសែប​ជាមុន។ ពេលក្រុមគ្រួសារលោកយ៉ាកុបទៅដល់តំបន់កូសែន លោកយ៉ូសែបទឹមរថ​របស់លោកចេញទៅតំបន់កូសែន ដើម្បីទទួលលោកយ៉ាកុបជាឪពុក។ ពេលទៅជួប​មុខឪពុកភ្លាម លោកយ៉ូសែបឱបគាត់ ហើយយំយ៉ាងយូរ។ លោកយ៉ាកុបមាន​ប្រសាសន៍ទៅលោកយ៉ូសែបថា៖ «ឥឡូវនេះ បើពុកស្លាប់ក៏អស់ចិត្តដែរ ព្រោះពុក​បានជួបមុខកូនវិញ ហើយឃើញថា កូននៅមានជីវិតនៅឡើយ!»។

ទំនុកតម្កើងលេខ ៣៧ (៣៦),៣-៤.១៨-១៩.២៧-២៨.៣៩-៤០ បទព្រហ្មគីតិ

ចូរធ្វើអំពើល្អចិត្តស្មោះសរផ្ញើជីវិត
លើព្រះដ៏ស័ក្តិសិទ្ធិនោះអ្នកពិតជាសុខសាន្ត
ចូរស្វែងរកមង្គលកុំបីខ្វល់ឬខកខាន
ព្រះអង្គនឹងប្រទានឱ្យអ្នកមានតាមបំណង
១៨ព្រះម្ចាស់យកព្រះទ័យទុកដាក់ក្រៃនឹងជីវិត
រក្សាមិនឱ្យបាត់នៅស្ថេរស្ថិតជាកេរកោះ
១៩នៅពេលមានអាសន្នគេមិនស្លន់ឬអាម៉ាស់
មានអាហារមិនខ្វះទោះប្រទះគ្រោះទុរ្ភិក្ស
២៧ចូរកុំធ្វើអាក្រក់រឿងគំរក់កុំទៅក្បែរ
នោះអ្នកនឹងស្ថិតស្ថេរលើដីកេរតរៀងទៅ
២៨ព្រះម្ចាស់សព្វព្រះទ័យពន់ពេកក្រៃគ្មានហ្មងសៅ
យុត្តិធម៌ត្រង់ត្រឹមត្រូវតរៀងទៅទ្រង់មិនភ្លេច
ព្រះអង្គមិនបង់បោះគេទាំងនោះដោយកលល្បិច
ព្រះអង្គជាន់ពន្លិចវិនាសខ្ទេចពូជអាក្រក់
៣៩ព្រះម្ចាស់តែងសង្គ្រោះមនុស្សទាំងអស់ឥតទោរម្នេញ
ជាកំពែងពោរពេញការពារពាំងគ្រាអាសន្ន
៤០ព្រះអម្ចាស់សង្គ្រោះនិងរំដោះមិនភាំងភាន់
សង្គ្រោះគេបន្ទាន់ព្រោះគេជ្រកក្រោមបារមី

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម យហ ១៦,១៣

អាលេលូយ៉ា! អាលេលូយ៉ា!
ឱព្រះម្ចាស់អើយ! សូមទ្រង់ព្រះមេត្តាប្រទានព្រះវិញ្ញាណនៃសេចក្តីពិតឱ្យយើងខ្ញុំផង។ សូមឱ្យព្រះវិញ្ញាណណែនាំយើងខ្ញុំ ឱ្យស្គាល់សេចក្តីពិតគ្រប់ជំពូក។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ មថ ១០,១៦-២៣

នៅគ្រានោះ ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់ក្រុមសាវ័កទាំងដប់ពីរនាក់ថា៖ «ខ្ញុំចាត់អ្នករាល់គ្នាឱ្យទៅ ដូចឱ្យចៀមទៅកណ្តាលហ្វូងចចក។ ហេតុនេះ ត្រូវចេះប្រយ័ត្ន​ខ្លួនដូចសត្វពស់ ហើយកាន់ចិត្តស្លូតត្រង់ដូចសត្វព្រាប។ ចូរប្រយ័ត្ន កុំទុកចិត្ត​មនុស្សលោកឱ្យសោះ ដ្បិតគេនឹងចាប់បញ្ជូនអ្នករាល់គ្នាទៅតុលាការ គេនឹងយក​រំពាត់ខ្សែតីមកវាយអ្នករាល់គ្នានៅក្នុងធម្មសាលារបស់គេ។ គេនឹងបញ្ជូនអ្នករាល់គ្នា​ទៅឱ្យលោកទេសាភិបាល និងឱ្យស្តេចនានាកាត់ទោសព្រោះតែអ្នករាល់គ្នាតាមខ្ញុំ។ ប៉ុន្តែ ពេលនោះជាឱកាសសម្រាប់ឱ្យអ្នករាល់គ្នាផ្តល់សក្ខីភាពឱ្យពួកលោក និងឱ្យ​សាសន៍ដទៃដឹងឮទៅវិញ។ ពេលគេចាប់បញ្ជូនអ្នករាល់គ្នាទៅកាត់ទោស ចូរកុំភ័យបារម្ភនឹងរកពាក្យដែលអ្នករាល់គ្នាត្រូវនិយាយយ៉ាងណាៗនោះឡើយ ដ្បិតព្រះអម្ចាស់នឹងប្រទានពាក្យដែលអ្នករាល់គ្នាត្រូវនិយាយនៅពេលនោះតែម្ដង។ មិនមែនអ្នក​រាល់គ្នាទេដែលនិយាយ គឺព្រះវិញ្ញាណនៃព្រះបិតារបស់អ្នករាល់គ្នានឹងមានព្រះបន្ទូលនៅក្នុងចិត្តអ្នករាល់គ្នា។ បងប្អូននឹងចាប់បញ្ជូនគ្នាឯងទៅឱ្យគេសម្លាប់ ឪពុកនឹងចាប់បញ្ជូនកូនទៅឱ្យ​គេសម្លាប់ ហើយកូនៗលើកគ្នាប្រឆាំងនឹងឪពុកម្តាយ ព្រមទាំងបញ្ជូនទៅឱ្យគេ​សម្លាប់ទៀតផង។ មនុស្សគ្រប់ៗគ្នានឹងស្អប់អ្នករាល់គ្នាព្រោះតែនាមខ្ញុំ។ ប៉ុន្តែ​អ្នកណាស៊ូទ្រាំរហូតដល់ចុងបញ្ចប់ ព្រះជាម្ចាស់នឹងសង្គ្រោះអ្នកនោះ។ ប្រសិនបើគេបៀតបៀនអ្នករាល់គ្នានៅក្រុងណាមួយ ចូររត់ទៅក្រុងមួយទៀតទៅ។ ខ្ញុំសុំប្រាប់​អ្នករាល់គ្នាដឹងច្បាស់ថា បុត្រមនុស្សនឹងមកដល់ មុនអ្នករាល់គ្នាទៅដល់ក្រុង​ទាំងប៉ុន្មានក្នុងស្រុកអ៊ីស្រាអែលទៅទៀត»។

1,012 Views

Theme: Overlay by Kaira