ថ្ងៃពុធ-អាទិត្យទី០២-រដូវអបអរសាទរ

អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3
4 5 6 7 8 9 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4
5 6 7 8 9 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02
03 04 05 06 07 08 09
10 11 12 13 14 15 16
17 18 19 20 21 22 23
24 25 26 27 28 29 30
31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06
07 08 09 10 11 12 13
14 15 16 17 18 19 20
21 22 23 24 25 26 27
28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04
05 06 07 08 09 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01
02 03 04 05 06 07 08
09 10 11 12 13 14 15
16 17 18 19 20 21 22
23 24 25 26 27 28 29
30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05
06 07 08 09 10 11 12
13 14 15 16 17 18 19
20 21 22 23 24 25 26
27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03
04 05 06 07 08 09 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06 07
08 09 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30

ថ្ងៃពុធ អាទិត្យទី០២
រដូវអបអរសាទរ
ពណ៌ស្វាយ

បពិត្រព្រះអម្ចាស់ជាព្រះបិតាប្រកបដោយតេជានុភាពសព្វប្រការ! ព្រះអង្គប្រគល់ភារកិច្ចឱ្យយើងខ្ញុំរៀបចំផ្លូវ ថ្វាយព្រះបុត្រាព្រះអង្គយាងមក។ សូមទ្រង់ព្រះមេត្តាបំភ្លឺចិត្តគំនិតយើងខ្ញុំឱ្យមានសេចក្តីសង្ឃឹមជានិច្ច ព្រមទាំងយកចិត្តទុក្ខដាក់កសាងពិភពលោកថ្មី ប្រកបដោយយុត្តិធម៌ និងភាតរភាពថ្វាយព្រះអង្គ។

អត្ថបទទី១ សូមថ្លែងព្រះគម្ពីរព្យាការីអេសាយ អស ៤០,២៥-៣១

ព្រះដ៏វិសុទ្ធមានព្រះបន្ទូលថា៖ តើអ្នករាល់គ្នាប្រៀបប្រដូចយើងទៅនឹងអ្នកណាបាន? តើនរណាស្មើនឹងយើងបាន?។ ចូរងើយទៅលើ​មេឃហើយរំពៃមើលចុះ! តើនរណាបានបង្កើតផ្កាយទាំងនោះ? គឺព្រះអម្ចាស់ដែលបានប្រមូលផ្កាយទាំងនោះមកផ្តុំគ្នាដូចកងទ័ព! ព្រះអង្គកោះហៅផ្កាយនីមួយៗ តាមឈ្មោះរៀងៗខ្លួន។ ដោយព្រះអង្គមានមហិទ្ធិឫទ្ធិ និងព្រះចេស្តាយ៉ាងខ្លាំងក្លា ឥតមានផ្កាយណាមួយមិនរះឡើងឡើយ។
ម្នាលកូនចៅលោកយ៉ាកុបអើយ! ម្នាលប្រជាជនអ៊ីស្រាអែលអើយ! ហេតុអ្វីបានជាអ្នករាល់គ្នាចេះតែពោលថា៖«ព្រះអម្ចាស់មិនឈ្វេង​យល់ដល់ទុក្ខលំបាករបស់យើង ព្រះរបស់យើងមិនអើពើនឹងរកយុត្តិធម៌ឱ្យយើងសោះ»។ តើអ្នកមិនដែលបានដឹងទេឬ? តើអ្នកមិនដែលបានឮទេឬ? ព្រះអម្ចាស់ជាព្រះដែលគង់នៅអស់កល្បជានិច្ច ព្រះអង្គបានបង្កើតផែនដីទាំងមូល។ ព្រះអង្គមិនចេះនឿហត់ មិនចេះអស់កម្លាំង រីឯព្រះតម្រិះរបស់ព្រះអង្គក៏គ្មាននរណាអាចស្ទង់បានដែរ។ ព្រះអង្គប្រទានកម្លាំងពលំដល់អ្នកនឿយហត់ និងអស់កម្លាំង សូម្បីតែមនុស្សពេញកម្លាំងក៏តែងភ្លាត់ដួលដែរ។ រីឯអ្នកជឿសង្ឃឹមលើព្រះអម្ចាស់នៅតែមានកម្លាំងថ្មីថែមជានិច្ច ប្រៀបបានទៅនឹងសត្វឥន្ទ្រី ដែលហោះហើរយ៉ាងខ្ពស់ គេស្ទុះរត់ទៅមុខដោយមិនចេះហត់ ហើយគេដើរដោយមិនចេះអស់កម្លាំង។

ទំនុកតម្កើងលេខ ១០៣,១-៤.៨-១០ បទកាកគតិ

១.ខ្ញុំសូមសរសើរព្រះគ្មានអ្វីស្មើអស់ពីដួងចិត្ត
ខ្ញុំសូមតម្កើងនាមដ៏វិសុទ្ធព្រះដ៏មានឫទ្ធិ
ផុតលើលោកា ។
២.ខ្ញុំសូមតម្កើងសរសើរលើកឡើងអស់ពីចិន្តា
ខ្ញុំសូមរំឭកព្រះហស្តអស្ចារ្យសប្បុរសករុណា
មិនបំភ្លេចឡើយ ។
៣.ព្រះអង្គអត់ទោសនូវរាល់កំហុសដែលមានមកហើយ
ខ្ញុំបានប្រព្រឹត្តព្រះអង្គប្រោសឱ្យខ្ញុំបានធូរស្បើយ
ផុតរោគសោកសៅ ។
៤.ព្រះអង្គរំដោះជីវិតឱ្យរស់ផុតពីរណ្តៅ
ព្រះអង្គអាណិតអាសូរពេកកូវខ្ញុំផុតសោកសៅ
ដោយទ្រង់មេត្តា ។
៨.ព្រះអម្ចាស់ថ្លៃមានព្រះហឫទ័យអាណិតករុណា
ប្រសើរសន្តោសគ្រប់ពេលវេលាដល់ជនគ្រប់គ្នា
មិនឱ្យមានភ័យ ។
៩.ទ្រង់មិនបន្ទោសប្រើពាក្យគំរោះដាក់យើងរាល់ថ្ងៃ
ទ្រង់មិនពិរោធមិនខឹងជេរស្តីហើយតែងប្រណី
ដល់យើងគ្រប់គ្នា ។
១០.ព្រះអង្គមិនដាក់ទោសយើងម្នាក់ៗឱ្យឈឺគ្រាំគ្រា
សមតាមអំពើបាបច្រើនមហិមាទ្រង់តែងគាំពារ
មិនយកទោសពៃរ៍ ។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អ

អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះអម្ចាស់នឹងយាងមកសង្គ្រោះប្រជារាស្ត្ររបស់ព្រះអង្គ។ អស់អ្នកដែលត្រៀមខ្លួនទៅទទួលព្រះអង្គជាស្រេច ពិតជាមានសុភមង្គលមែន!។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ មថ ១១,២៨-៣០

នៅគ្រានោះ ព្រះយេស៊ូមានព្រះបន្ទូលថា៖ «អស់អ្នកដែលនឿយហត់ និងមានបន្ទុកធ្ងន់អើយ! ចូរមករកខ្ញុំ ខ្ញុំនឹងឱ្យអ្នករាល់គ្នាបានសម្រាក។ ចូរយកនឹមរបស់ខ្ញុំដាក់លើអ្នករាល់គ្នា ហើយរៀនពីខ្ញុំទៅ! ដ្បិតខ្ញុំស្លូតបូត ហើយមានចិត្តសុភាព។ អ្នករាល់គ្នាមុខជានឹងបានស្ងប់ចិត្តជាមិនខាន។ នឹមរបស់ខ្ញុំងាយស្រួល បន្ទុកដែលខ្ញុំដាក់លើអ្នករាល់គ្នាក៏ស្រាលដែរ»។

បពិត្រព្រះអម្ចាស់ជាព្រះបិតា! ព្រះអង្គចាត់ព្រះបុត្រាឱ្យយាងមកប្រទានធម្មវិន័យថ្មី ឱ្យយើងខ្ញុំ។ យើងខ្ញុំសូមយកកាយ វាចា ចិត្ត មកថ្វាយព្រះអង្គ រួមជាមួយសក្ការបូជារបស់ព្រះយេស៊ូ​​គ្រីស្ត ដែលទ្រង់មានព្រះជន្មគង់នៅ និងសោយរាជ្យអស់កល្បជាអង្វែងតរៀងទៅ។

បពិត្រព្រះអម្ចាស់ជាព្រះបិតា! ព្រះអង្គបានប្រទានកម្លាំងថ្មីឱ្យយើងខ្ញុំ ដោយទ្រង់ប្រទានព្រះកាយព្រះគ្រីស្តធ្វើជាអាហារ។ យើងខ្ញុំសូមអរព្រះគុណព្រះអង្គ។ សូមទ្រង់ព្រះមេត្តាបំភ្លឺចិត្តគំនិតយើងខ្ញុំ សូមជួយយើងខ្ញុំឱ្យធ្វើជាសាក្សីបញ្ជាក់អំពីព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ ឱ្យមនុស្សលោកសព្វថ្ងៃនេះស្គាល់ផង។

895 Views