ថ្ងៃព្រហស្បតិ៍ពិសិដ្ឋ-អាទិត្យព្រះយេស៊ូរងទុក្ខលំបាក
- ចន្ទ - បៃតង - រដូវធម្មតា
- អង្គារ - បៃតង - រដូវធម្មតា
- ពុធ - បៃតង - រដូវធម្មតា
- ក្រហម - សន្ដថូម៉ាស ជាគ្រីស្ដទូត
- ព្រហ - បៃតង - រដូវធម្មតា
- ស - ឬសន្ដីអេលីសាបិត នៅព័រទុយហ្គាល
- សុក្រ - បៃតង - រដូវធម្មតា
- ស - ឬសន្ដអន់ទន ម៉ារីសក្ការីយ៉ា ជាបូជាចារ្យ
- សៅរ៍ - បៃតង - រដូវធម្មតា
- ក្រហម - ឬសន្ដីម៉ារី កូរ៉ែតទី ជាព្រហ្មចារិនី និងជាមរណសាក្សី
- អាទិត្យ - បៃតង - អាទិត្យទី១៤ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- អង្គារ - បៃតង - រដូវធម្មតា
- ក្រហម - ឬសន្ដអូហ្គូស្ទីន ហ្សាវរុងជាបូជាចារ្យ និងជាសហជីវិន ជាមរណសាក្សី
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- ស - សន្ដបេណេឌិក ជាចៅអធិការ
- សុក្រ - បៃតង - រដូវធម្មតា
- សៅរ៍ - បៃតង - រដូវធម្មតា
- ស - ឬសន្ដហង្សរី
- អាទិត្យ - បៃតង - អាទិត្យទី១៥ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ស - សន្ដបូណាវិនទួរ ជាអភិបាល និងជាគ្រូបាធ្យាយនៃព្រះសហគមន៍
- អង្គារ - បៃតង - រដូវធម្មតា
- ស - ឬព្រះនាងម៉ារី នៅភ្នំការមែល
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- សៅរ៍ - បៃតង - រដូវធម្មតា
- ក្រហម - ឬសន្ដអាប៉ូលីណែរ ជាអភិបាល និងជាមរណសាក្សី
- អាទិត្យ - បៃតង - អាទិត្យទី១៦ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ស - សន្ដីម៉ារីម៉ាដាឡា
- អង្គារ - បៃតង - រដូវធម្មតា
- ស - ឬសន្ដីប្រ៊ីហ្សីត ជាបព្វជិតា
- ពុធ - បៃតង - រដូវធម្មតា
- ស - ឬសន្ដសាបែល ម៉ាកឃ្លូវជាបូជាចារ្យ - ព្រហ - បៃតង - រដូវធម្មតា
- ក្រហម - សន្ដយ៉ាកុបជាគ្រីស្ដទូត
- សុក្រ - បៃតង - រដូវធម្មតា
- ស - សន្ដីហាណ្ណា និងសន្ដយ៉ូហានគីម ជាមាតាបិតារបស់ព្រះនាងម៉ារី
- សៅរ៍ - បៃតង - រដូវធម្មតា
- អាទិត្យ - បៃតង - អាទិត្យទី១៧ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ស - សន្ដីម៉ាថា សន្ដីម៉ារី និងសន្ដឡាសារ
- អង្គារ - បៃតង - រដូវធម្មតា
- ស - ឬសន្ដសិលា គ្រីសូឡូក ជាអភិបាល និងជាគ្រូបាធ្យាយនៃព្រះសហគមន៍
- ពុធ - បៃតង - រដូវធម្មតា
- ស - សន្ដអ៊ីញ៉ាស នៅឡូយ៉ូឡា ជាបូជាចារ្យ
- ព្រហ - បៃតង - រដូវធម្មតា
- ស - សន្ដអាលហ្វុង សូម៉ារី នៅលីកូរី ជាអភិបាល និងជាគ្រូបាធ្យាយនៃព្រះសហគមន៍
- សុក្រ - បៃតង - រដូវធម្មតា
- ស - សន្តអឺសែប និងសន្តសិលា ហ្សូលីយ៉ាំងអេម៉ា - សៅរ៍ - បៃតង - រដូវធម្មតា
- អាទិត្យ - បៃតង - អាទិត្យទី១៨ ក្នុងរដូវធម្មតា
(សន្តយ៉ូហាន ម៉ារីវីយ៉ាណែ)
- ចន្ទ - បៃតង - រដូវធម្មតា
- ស - ឬពិធីរំឭកបុណ្យឆ្លងព្រះវិហារសន្តីម៉ារី
- អង្គារ - បៃតង - រដូវធម្មតា
- ស - បុណ្យលើកតម្កើងព្រះយេស៊ូបញ្ចេញរស្មីពណ្ណរាយ
- ពុធ - បៃតង - រដូវធម្មតា
- ស - សន្តស៊ីស្តទី២ និងឧបដ្ឋាកបួននាក់ ឬសន្តកាយេតាំង
- ព្រហ - បៃតង - រដូវធម្មតា
- ស - សន្តដូមីនីកូជាបូជាចារ្យ
- សុក្រ - បៃតង - រដូវធម្មតា
- ក្រហម - ឬសន្ដីតេរេសា បេណេឌិកនៃព្រះឈើឆ្កាង ជាព្រហ្មចារិនី និងជាមរណសាក្សី
- សៅរ៍ - បៃតង - រដូវធម្មតា
- ក្រហម - សន្តឡូរង់ជាឧបដ្ឋាក និងជាមរណសាក្សី
- អាទិត្យ - បៃតង - អាទិត្យទី១៩ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ស - ឬសន្តីយ៉ូហាណា ហ្រ្វង់ស្វ័រ
- អង្គារ - បៃតង - រដូវធម្មតា
- ស - ឬសន្តប៉ុងស្យាង និងសន្តហ៊ីប៉ូលិត
- ពុធ - បៃតង - រដូវធម្មតា
- ក្រហម - សន្តម៉ាស៊ីមីលីយុំាងកូលបេ ជាបូជាចារ្យ និងជាមរណសាក្សី
- ព្រហ - បៃតង - រដូវធម្មតា
- ស - ព្រះជាម្ចាស់លើកព្រះនាងម៉ារីឡើងស្ថានបរមសុខ
- សុក្រ - បៃតង - រដូវធម្មតា
- ស - ឬសន្តស្ទេផាននៅប្រទេសហុងគ្រី
- សៅរ៍ - បៃតង - រដូវធម្មតា
- អាទិត្យ - បៃតង - អាទិត្យទី២០ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ស - ឬសន្តយ៉ូហានអឺដ
- អង្គារ - បៃតង - រដូវធម្មតា
- ស - សន្តប៊ែរណា ជាចៅអធិការ និងជាគ្រូបាធ្យាយនៃព្រះសហគមន៍
- ពុធ - បៃតង - រដូវធម្មតា
- ស - សន្តពីយ៉ូទី១០
- ព្រហ - បៃតង - រដូវធម្មតា
- ស - ព្រះនាងម៉ារីជាព្រះមហាក្សត្រីយានី
- សុក្រ - បៃតង - រដូវធម្មតា
- ស - ឬសន្តីរ៉ូសានៅក្រុងលីម៉ា
- សៅរ៍ - បៃតង - រដូវធម្មតា
- ក្រហម - សន្តបាថូឡូមេ ជាគ្រីស្ដទូត
- អាទិត្យ - បៃតង - អាទិត្យទី២១ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- អង្គារ - បៃតង - រដូវធម្មតា
- ស - សន្ដីម៉ូនិក
- ពុធ - បៃតង - រដូវធម្មតា
- ស - សន្តអូគូស្តាំង - ព្រហ - បៃតង - រដូវធម្មតា
- ក្រហម - ទុក្ខលំបាករបស់សន្តយ៉ូហានបាទីស្ដ
- សុក្រ - បៃតង - រដូវធម្មតា
- សៅរ៍ - បៃតង - រដូវធម្មតា
- អាទិត្យ - បៃតង - អាទិត្យទី២២ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- អង្គារ - បៃតង - រដូវធម្មតា
- ស - សន្តក្រេគ័រដ៏ប្រសើរឧត្តម ជាសម្ដេចប៉ាប និងជាគ្រូបាធ្យាយនៃព្រះសហគមន៍
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- ស - សន្តីតេរេសានៅកាល់គុតា ជាព្រហ្មចារិនី និងជាអ្នកបង្កើតក្រុមគ្រួសារសាសនទូតមេត្ដាករុណា
- សុក្រ - បៃតង - រដូវធម្មតា
- សៅរ៍ - បៃតង - រដូវធម្មតា
- អាទិត្យ - បៃតង - អាទិត្យទី២៣ ក្នុងរដូវធម្មតា
(ថ្ងៃកំណើតព្រះនាងព្រហ្មចារិនីម៉ារី) - ចន្ទ - បៃតង - រដូវធម្មតា
- ស - ឬសន្តសិលា ក្លាវេ
- អង្គារ - បៃតង - រដូវធម្មតា
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- ស - ឬព្រះនាមដ៏វិសុទ្ធរបស់ព្រះនាងម៉ារី
- សុក្រ - បៃតង - រដូវធម្មតា
- ស - សន្តយ៉ូហានគ្រីសូស្តូម ជាអភិបាល និងជាគ្រូបាធ្យាយនៃព្រះសហគមន៍
- សៅរ៍ - បៃតង - រដូវធម្មតា
- ក្រហម - បុណ្យលើកតម្កើងព្រះឈើឆ្កាងដ៏វិសុទ្ធ
- អាទិត្យ - បៃតង - អាទិត្យទី២៤ ក្នុងរដូវធម្មតា
(ព្រះនាងម៉ារីរងទុក្ខលំបាក) - ចន្ទ - បៃតង - រដូវធម្មតា
- ក្រហម - សន្តគ័រណី ជាសម្ដេចប៉ាប និងសន្តស៊ីព្រីយុំាង ជាអភិបាលព្រះសហគមន៍ និងជាមរណសាក្សី
- អង្គារ - បៃតង - រដូវធម្មតា
- ស - ឬសន្តរ៉ូបែរ បេឡាម៉ាំង ជាអភិបាល និងជាគ្រូបាធ្យាយនៃព្រះសហគមន៍
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- ក្រហម - សន្តហ្សង់វីយេជាអភិបាល និងជាមរណសាក្សី
- សុក្រ - បៃតង - រដូវធម្មតា
- ក្រហម - សន្តអន់ដ្រេគីម ថេហ្គុន ជាបូជាចារ្យ និងសន្តប៉ូល ជុងហាសាង ព្រមទាំងសហជីវិនជាមរណសាក្សីនៅកូរ
- សៅរ៍ - បៃតង - រដូវធម្មតា
- ក្រហម - សន្តម៉ាថាយជាគ្រីស្តទូត និងជាអ្នកនិពន្ធគម្ពីរដំណឹងល្អ
- អាទិត្យ - បៃតង - អាទិត្យទី២៥ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ស - សន្តពីយ៉ូជាបូជាចារ្យ នៅក្រុងពៀត្រេលជីណា
- អង្គារ - បៃតង - រដូវធម្មតា
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- ក្រហម - ឬសន្តកូស្មា និងសន្តដាម៉ីយុាំង ជាមរណសាក្សី
- សុក្រ - បៃតង - រដូវធម្មតា
- ស - សន្តវុាំងសង់ នៅប៉ូលជាបូជាចារ្យ
- សៅរ៍ - បៃតង - រដូវធម្មតា
- ក្រហម - សន្តវិនហ្សេសឡាយជាមរណសាក្សី ឬសន្តឡូរ៉ង់ រូអ៊ីស និងសហការីជាមរណសាក្សី
- អាទិត្យ - បៃតង - អាទិត្យទី២៦ ក្នុងរដូវធម្មតា
(សន្តមីកាអែល កាព្រីអែល និងរ៉ាហ្វាអែលជាអគ្គទេវទូត) - ចន្ទ - បៃតង - រដូវធម្មតា
- ស - សន្ដយេរ៉ូមជាបូជាចារ្យ និងជាគ្រូបាធ្យាយនៃព្រះសហគមន៍
- អង្គារ - បៃតង - រដូវធម្មតា
- ស - សន្តីតេរេសានៃព្រះកុមារយេស៊ូ ជាព្រហ្មចារិនី និងជាគ្រូបាធ្យាយនៃព្រះសហគមន៍
- ពុធ - បៃតង - រដូវធម្មតា
- ស្វាយ - បុណ្យឧទ្ទិសដល់មរណបុគ្គលទាំងឡាយ (ភ្ជុំបិណ្ឌ)
- ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- ស - សន្តហ្វ្រង់ស៊ីស្កូ នៅក្រុងអាស៊ីស៊ី ជាបព្វជិត
- សៅរ៍ - បៃតង - រដូវធម្មតា
- អាទិត្យ - បៃតង - អាទិត្យទី២៧ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ស - ព្រះនាងព្រហ្មចារិម៉ារី តាមមាលា
- អង្គារ - បៃតង - រដូវធម្មតា
- ពុធ - បៃតង - រដូវធម្មតា
- ក្រហម - សន្តឌីនីស និងសហការី
- ស - ឬសន្តយ៉ូហាន លេអូណាឌី - ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- ស - ឬសន្តយ៉ូហានទី២៣ជាសម្តេចប៉ាប
- សៅរ៍ - បៃតង - រដូវធម្មតា
- អាទិត្យ - បៃតង - អាទិត្យទី២៨ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ក្រហម - សន្ដកាលីទូសជាសម្ដេចប៉ាប និងជាមរណសាក្យី
- អង្គារ - បៃតង - រដូវធម្មតា
- ស - សន្តតេរេសានៃព្រះយេស៊ូជាព្រហ្មចារិនី
- ពុធ - បៃតង - រដូវធម្មតា
- ស - ឬសន្ដីហេដវីគ ជាបព្វជិតា ឬសន្ដីម៉ាការីត ម៉ារី អាឡាកុក ជាព្រហ្មចារិនី
- ព្រហ - បៃតង - រដូវធម្មតា
- ក្រហម - សន្តអ៊ីញ៉ាសនៅក្រុងអន់ទីយ៉ូកជាអភិបាល ជាមរណសាក្សី
- សុក្រ - បៃតង - រដូវធម្មតា
- ក្រហម - សន្តលូកា អ្នកនិពន្ធគម្ពីរដំណឹងល្អ
- សៅរ៍ - បៃតង - រដូវធម្មតា
- ក្រហម - ឬសន្ដយ៉ូហាន ដឺប្រេប៊ីហ្វ និងសន្ដអ៊ីសាកយ៉ូក ជាបូជាចារ្យ និងសហជីវិន ជាមរណសាក្សី ឬសន្ដប៉ូលនៃព្រះឈើឆ្កាងជាបូជាចារ្យ
- អាទិត្យ - បៃតង - អាទិត្យទី២៩ ក្នុងរដូវធម្មតា
[ថ្ងៃអាទិត្យនៃការប្រកាសដំណឹងល្អ] - ចន្ទ - បៃតង - រដូវធម្មតា
- អង្គារ - បៃតង - រដូវធម្មតា
- ស - ឬសន្តយ៉ូហានប៉ូលទី២ ជាសម្ដេចប៉ាប
- ពុធ - បៃតង - រដូវធម្មតា
- ស - ឬសន្ដយ៉ូហាន នៅកាពីស្រ្ដាណូ ជាបូជាចារ្យ
- ព្រហ - បៃតង - រដូវធម្មតា
- ស - សន្តអន់តូនី ម៉ារីក្លារេ ជាអភិបាលព្រះសហគមន៍
- សុក្រ - បៃតង - រដូវធម្មតា
- សៅរ៍ - បៃតង - រដូវធម្មតា
- អាទិត្យ - បៃតង - អាទិត្យទី៣០ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ក្រហម - សន្ដស៊ីម៉ូន និងសន្ដយូដា ជាគ្រីស្ដទូត
- អង្គារ - បៃតង - រដូវធម្មតា
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- ស - បុណ្យគោរពសន្ដបុគ្គលទាំងឡាយ
- សៅរ៍ - បៃតង - រដូវធម្មតា
- អាទិត្យ - បៃតង - អាទិត្យទី៣១ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ស - សន្ដហ្សាល បូរ៉ូមេ ជាអភិបាល
- អង្គារ - បៃតង - រដូវធម្មតា
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- សៅរ៍ - បៃតង - រដូវធម្មតា
- ស - បុណ្យរម្លឹកថ្ងៃឆ្លងព្រះវិហារបាស៊ីលីកាឡាតេរ៉ង់ នៅទីក្រុងរ៉ូម
- អាទិត្យ - បៃតង - អាទិត្យទី៣២ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ស - សន្ដម៉ាតាំងនៅក្រុងទួរ ជាអភិបាល
- អង្គារ - បៃតង - រដូវធម្មតា
- ក្រហម - សន្ដយ៉ូសាផាត ជាអភិបាលព្រះសហគមន៍ និងជាមរណសាក្សី
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- ស - ឬសន្ដអាល់ប៊ែរ ជាជនដ៏ប្រសើរឧត្ដមជាអភិបាល និងជាគ្រូបាធ្យាយនៃព្រះសហគមន៍ - សៅរ៍ - បៃតង - រដូវធម្មតា
- ស - ឬសន្ដីម៉ាការីតា នៅស្កុតឡែន ឬសន្ដហ្សេទ្រូដ ជាព្រហ្មចារិនី
- អាទិត្យ - បៃតង - អាទិត្យទី៣៣ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ស - ឬបុណ្យរម្លឹកថ្ងៃឆ្លងព្រះវិហារបាស៊ីលីកាសន្ដសិលា និងសន្ដប៉ូលជាគ្រីស្ដទូត
- អង្គារ - បៃតង - រដូវធម្មតា
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- ស - បុណ្យថ្វាយទារិកាព្រហ្មចារិនីម៉ារីនៅក្នុងព្រះវិហារ
- សុក្រ - បៃតង - រដូវធម្មតា
- ក្រហម - សន្ដីសេស៊ី ជាព្រហ្មចារិនី និងជាមរណសាក្សី - សៅរ៍ - បៃតង - រដូវធម្មតា
- ស - ឬសន្ដក្លេម៉ង់ទី១ ជាសម្ដេចប៉ាប និងជាមរណសាក្សី ឬសន្ដកូឡូមបង់ជាចៅអធិការ
- អាទិត្យ - ស - អាទិត្យទី៣៤ ក្នុងរដូវធម្មតា
បុណ្យព្រះអម្ចាស់យេស៊ូគ្រីស្ដជាព្រះមហាក្សត្រនៃពិភពលោក - ចន្ទ - បៃតង - រដូវធម្មតា
- ក្រហម - ឬសន្ដីកាតេរីន នៅអាឡិចសង់ឌ្រី ជាព្រហ្មចារិនី និងជាមរណសាក្សី
- អង្គារ - បៃតង - រដូវធម្មតា
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- សៅរ៍ - បៃតង - រដូវធម្មតា
- ក្រហម - សន្ដអន់ដ្រេ ជាគ្រីស្ដទូត
ត្រៃទិវានៃបុណ្យចម្លង
បុណ្យចម្លងមកដល់ហើយ! បុណ្យចម្លងជាបុណ្យកំពូលក្នុងគ្រីស្តសាសនា។ គ្រីស្តបរិស័ទទូទាំងសកលលោកនាំគ្នាធ្វើបុណ្យលើកតម្កើងព្រះយេស៊ូដែលបានឈ្នះសេចក្តីស្លាប់ និងមានព្រះជន្មគង់នៅអស់កល្បជានិច្ច។ ជារៀងរាល់ឆ្នាំ គ្រីស្តបរិស័ទធ្វើបុណ្យលើកតម្កើងព្រះយេស៊ូសោយទិវង្គត និងមានព្រះជន្មរស់ឡើងវិញអស់រយៈពេលបីថ្ងៃដែលហៅថា “ត្រៃទិវានៃបុណ្យចម្លង” គឺថ្ងៃទាំងបីនៃបុណ្យចម្លង។
- ថ្ងៃព្រហស្បតិ៍ (យប់) ព្រះយេស៊ូជប់លៀងសាវ័ក
- ថ្ងៃសុក្រ ព្រះយេស៊ូសោយទិវង្គត
- រាត្រីថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ព្រះយេស៊ូមានព្រះជន្មរស់ឡើងវិញ
ក្នុងរយៈពេលបីថ្ងៃនេះគ្រីស្តបរិស័ទនាំគ្នានឹកសញ្ជឹងគិតអំពីព្រឹត្តិការណ៍មួយដ៏អស្ចារ្យ គឺព្រះបុត្រារបស់ព្រះជាម្ចាស់សព្វព្រះហប្ញទ័យបូជាព្រះជន្មដើម្បីឱ្យមនុស្សលោកបានរួចពីបាប និងទទួលជីវិតថ្មីរួមជាមួយព្រះអង្គ។ ដូច្នេះ ទោះបីបងប្អូនជាប់រវល់ការងារក្តី ឬមានធុរៈក្តីក៏ត្រូវតែឆ្លៀតទៅចូលរួមក្នុងពិធីទាំងបីថ្ងៃនេះជាមួយគ្រីស្តបរិស័ទឯទៀតៗ ដើម្បីគោរពព្រះគ្រីស្តដែលប្រទានជីវិតថ្មីឱ្យអស់អ្នកជឿ។ ប៉ុន្តែបើបងប្អូនពុំអាចទៅព្រះវិហារបានយ៉ាងហោចណាស់បងប្អូនត្រូវអានអត្ថបទគម្ពីរដែលមានចែងទុកសម្រាប់ ”ត្រៃទិវា” នេះដែរ។
ថ្ងៃព្រហស្បតិ៍ពិសិដ្ឋ
អាទិត្យព្រះយេស៊ូរងទុក្ខលំបាក
ព្រះយេស៊ូជបលៀងក្រុមសាវ័ក
ពណ៌ស
ថ្ងៃព្រហស្បតិ៍ពិសិដ្ឋ ទី២៨ ខែមីនា ឆ្នាំ២០២៤
ថ្ងៃព្រហស្បតិ៍មុនព្រះយេស៊ូចូលទិវង្គត ព្រះអង្គសោយព្រះស្ងោយជាមួយក្រុមសាវ័ក១២នាក់។ ព្រះអង្គធ្វើដូច្នេះ ស្របតាមទម្លាប់នៃជនជាតិអ៊ីស្រាអែលដែលតែងតែរៀបពិធីជប់លៀងបែបនេះជារៀងរាល់ឆ្នាំដើម្បីរំឭកព្រះគុណព្រះជាម្ចាស់។
ពេលព្រះយេស៊ូ និងសាវ័ករួមតុជាមួយគ្នា ព្រះអង្គបានលាងជើងក្រុមសាវ័ក។ តាមច្បាប់ដែលមានកត់ត្រាទុកក្នុងគម្ពីរ ជនជាតិអ៊ីស្រាអែលគ្មានសិទ្ធិនឹងប្រើជនជាតិអ៊ីស្រាអែលដូចគ្នាឱ្យលាងជើងរបស់ខ្លួនទេ គឺត្រូវប្រើតែទាសករសាសន៍ដទៃប៉ុណ្ណោះ។ ព្រះអង្គលាងជើងឱ្យក្រុមសាវ័កដូច្នេះ មកពីព្រះអង្គសព្វព្រះហប្ញទ័យធ្វើកាយវិការណាមួយបញ្ជាក់ថា ព្រះអង្គដាក់ខ្លួនធ្វើជាទាសករ។ ព្រះអង្គយាងមកបម្រើមនុស្សលោករហូតដល់បូជាព្រះជន្មដែរ។
ក្រោយមក ព្រះយេស៊ូអរព្រះគុណព្រះជាម្ចាស់ ហើយចែកនំប័ុង និងស្រាឱ្យក្រុមសាវ័កបរិភោគ។ ព្រះអង្គធ្វើដូច្នេះទុកជាសញ្ញាសម្គាល់សម្តែងឱ្យដឹងថា ព្រះអង្គសព្វព្រះហប្ញទ័យបូជាព្រះកាយដោយគ្មាននរណាបង្ខំ។ នៅពេលជប់លៀងនោះ ព្រះយេស៊ូ ក៏ហុចនំប័ុងឱ្យយូដាសជាសាវ័កក្បត់បរិភោគដែរ។ នេះជាកាយវិការបញ្ជាក់ថា ព្រះអង្គក៏សម្តែងធម៌មេត្តាករុណាដល់អ្នកធ្វើបាបព្រះអង្គដែរ។
ដូច្នេះ ពិធីជប់លៀងនៅថ្ងៃព្រហស្បតិ៍នេះ បញ្ជាក់ពីអត្ថន័យនៃទុក្ខលំបាករបស់ព្រះយេស៊ូ គឺព្រះអង្គសព្វព្រះហប្ញទ័យសោយទិវង្គត ដើម្បីរំដោះបាបមនុស្សលោក។ ប្រហែលមានមនុស្សខ្លះរងទុក្ខលំបាកធ្ងន់ជាងព្រះយេស៊ូមែន។ ប៉ុន្តែ មានតែព្រះយេស៊ូមួយព្រះអង្គគត់ ដែលសព្វព្រះហប្ញទ័យទទួលទុក្ខលំបាកទាំងអស់ដោយមានព្រះហឫទ័យសម្តែងសេចក្តីស្រឡាញ់ដ៏ហួសកម្រិតរបស់ព្រះអង្គ។ ព្រះអង្គស្រឡាញ់ព្រះបិតាហួសពីការស្មានរបស់មនុស្សយើង។ ព្រះអង្គស្រឡាញ់ព្រះបិតាក្នុងនាមមនុស្សទាំងអស់។ ហេតុនេះ ព្រះយេស៊ូរំដោះមនុស្សទាំងអស់ឱ្យបានរួចពីបាប។ ព្រះអង្គមិនប្រើអ្វីក្រៅពីធម៌មេត្តាករុណាឡើយ។ “ចូរធ្វើដូច្នេះ ដើម្បីនឹករឭកដល់ខ្ញុំ” ព្រះយេស៊ូផ្តាំឱ្យគ្រីស្តបរិស័ទធ្វើពិធី “អភិបូជា” តទៅទៀត គឺសុំឱ្យយើងរួមចិត្តគំនិតជាមួយព្រះអង្គដែលបូជាព្រះជន្ម និងស្ម័គ្រចិត្តថ្វាយកាយវាចាចិត្តរួមជាមួយព្រះអង្គផង។ គ្រីស្តបរិស័ទមិនគ្រាន់តែធ្វើបុណ្យរំឭកប៉ុណ្ណោះទេ គឺស្ម័គ្រចិត្តបម្រើអ្នកដទៃតាមព្រះយេស៊ូ រហូតដល់បូជាជីវិតរបស់ខ្លួនដែរ។
ពាក្យអធិដ្ឋានពេលចូល
បពិត្រព្រះអម្ចាស់ជាព្រះបិតា! នៅពេលយប់នេះ ព្រះបុត្រាបានបូជាព្រះជន្ម។ ព្រះអង្គសព្វព្រះហប្ញទ័យឱ្យយើងខ្ញុំជាព្រះសហគមន៍ នាំគ្នាថ្វាយសក្ការបូជានៃសម្ពន្ធមេត្រីដែលស្ថិតនៅអស់កល្បជានិច្ច។ សូមទ្រង់ព្រះមេត្តាប្រោសយើងខ្ញុំឱ្យមានចិត្តស្រឡាញ់ព្រះអង្គនិងអ្នកដទៃ ដូចព្រះយេស៊ូបានស្រឡាញ់យើងខ្ញុំដែរ។ សូមប្រទានជីវិតថ្មីឱ្យយើងខ្ញុំផង។
អត្ថបទទី ១
ជារៀងរាល់ឆ្នាំ ជនជាតិអ៊ីស្រាអែលតែងយកកូនចៀមធ្វើយញ្ញ ដើម្បីនឹកគុណព្រះជាម្ចាស់ដែលប្រទានភោគផលឱ្យគេ និងដែលបានរំដោះប្រជាជនរបស់គេឱ្យរួចពីកណ្តាប់ដៃនៃជនជាតិអេស៊ីបជាដើម។ ឯព្រះយេស៊ូវិញព្រះអង្គបូជាព្រះជន្មព្រះអង្គផ្ទាល់ជំនួសកូនចៀមដើម្បីរំដោះមនុស្សលោកឱ្យរួចពីបាប។
សូមថ្លែងព្រះគម្ពីរដំណើរឆ្ពោះទៅកាន់សេរីភាព សរ ១២,១-៨.១១-១៤
ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេ និងលោកអរ៉ុននៅស្រុកអេស៊ីបថា៖ «អ្នករាល់គ្នាត្រូវរាប់ខែនេះជាខែដំបូង គឺខែដើមឆ្នាំរបស់អ្នករាល់គ្នា។ ចូរប្រាប់សហគមន៍អ៊ីស្រាអែលទាំងមូលថា នៅថ្ងៃទីដប់ក្នុងខែនេះ ត្រូវយកកូនចៀមមួយសម្រាប់គ្រួសារនីមួយៗឬផ្ទះនីមួយៗ។ បើគ្រួសារណាមានគ្នាតិចពេក មិនអាចបរិភោគកូនចៀមទាំងមូលបាន ត្រូវឱ្យគេចូលរួមជាមួយគ្រួសារជិតខាង តាមចំនួនមនុស្សដែលគេមាន រួចទើបជ្រើសរើសសត្វមួយដែលអាចបរិភោគអស់។ ត្រូវឱ្យគេរើសយកកូនចៀមឈ្មោល ឬកូនពពែឈ្មោលមានអាយុមួយខួប និងល្អឥតខ្ចោះ។ អ្នករាល់គ្នាត្រូវរក្សាសត្វនោះទុករហូតដល់ថ្ងៃទីដប់បួនក្នុងខែនេះ ទើបសហគមន៍អ៊ីស្រាអែលទាំងមូលអារកសត្វនោះក្រោយពេលថ្ងៃលិច។ ត្រូវយកឈាមសត្វដែលគេបានសម្លាប់នោះទៅលាបនៅលើក្របទ្វារទាំងសងខាង និងនៅខាងលើទ្វារផ្ទះដែលគេបរិភោគសាច់។ នៅយប់នោះ ត្រូវយកសាច់ទៅអាំងរួចបរិភោគជាមួយនំប័ុងឥតមេ និងបន្លែល្វីង។
នៅពេលបរិភោគ ត្រូវក្រវាត់ចង្កេះ ពាក់ស្បែកជើង កាន់ដំបងដូចរៀបចំខ្លួនចេញដំណើរ ហើយត្រូវបរិភោគឱ្យរហ័ស។ នេះជាពិធីបុណ្យចម្លងថ្វាយព្រះអម្ចាស់។
នៅយប់នោះយើងនឹងឆ្លងកាត់ស្រុកអេស៊ីប ហើយប្រហារកូនច្បងទាំងអស់របស់ពួកគេ ទាំងមនុស្សទាំងសត្វ។ យើងជាព្រះអម្ចាស់ យើងនឹងដាក់ទោសព្រះក្លែងក្លាយទាំងអស់របស់ជនជាតិអេស៊ីប។ ឈាមដែលអ្នករាល់គ្នាលាបនៅលើក្របទ្វារផ្ទះនឹងធ្វើជាសញ្ញាសម្គាល់ថា អ្នករាល់គ្នាស្នាក់នៅផ្ទះនោះ។ ពេលឃើញឈាម យើងរំលងផ្ទះអ្នករាល់គ្នា ដូច្នេះ អ្នករាល់គ្នានឹងមិនរងគ្រោះកាចនៅពេលដែលយើងប្រហារស្រុកអេស៊ីបឡើយ។
អ្នករាល់គ្នាត្រូវយកថ្ងៃនេះ ធ្វើជាថ្ងៃបុណ្យរឭកអំពីព្រឹត្តិការណ៍ដែលកើតមាន ដើម្បីលើកតម្កើងព្រះអម្ចាស់។ នេះជាច្បាប់ដែលត្រូវអនុវត្តជារៀងរហូតតទៅឥតប្រែប្រួលបានឡើយ»។
ទំនុកតម្កើងលេខ ១១៦ (១១៥),១២-១៣.១៥-១៨ បទព្រហ្មគីតិ
១២ | តើខ្ញុំអាចយកអ្វី | តបព្រះទ័យម្ចាស់ថ្កើងថ្កាន | |
ដែលព្រះអម្ចាស់បាន | ប្រោសគ្រប់ប្រាណបានសមរម្យ | ។ | |
១៣ | គឺខ្ញុំត្រូវលើកពែង | ទាំងថ្លាថ្លែងនាមឧត្តម | |
ព្រះអង្គរំដោះខ្ញុំ | យើងស្រែកសុំរកព្រះម្ចាស់ | ។ | |
១៥ | ទ្រង់ព្រួយព្រះទ័យណាស់ | ពេលមានរាស្ត្រស្លាប់វេទនា | |
ជនវិសុទ្ធគ្រប់គ្នា | ទ្រង់ការពារមិនស្លាប់ឡើយ | ។ | |
១៦ | ឱ! ព្រះម្ចាស់ប្រសើរ | ខ្ញុំបម្រើព្រះអង្គហើយ | |
ព្រះអង្គមិនកន្តើយ | ខ្ញុំបានស្បើយពីមរណា | ។ | |
១៧ | ទូលបង្គំសូមថ្វាយ | យញ្ញទាំងឡាយដោយជ្រះថ្លា | |
អង្វរព្រះបិតា | ព្រះបុត្រាខ្ពស់ពេកពន់ | ។ | |
១៨ | ខ្ញុំនឹងយកតង្វាយ | មកដាក់ថ្វាយលាបំណន់ | |
នៅមុខប្រជាជន | ដែលបានបន់ដល់ព្រះអង្គ | ។ |
អត្ថបទទី ២៖ សូមថ្លែងលិខិតទី១ របស់សន្តប៉ូលផ្ញើជូនគ្រីស្តបរិស័ទក្រុងកូរិនថូស ១ករ ១១,២៣-២៦
បងប្អូនជាទីស្រឡាញ់!
ខ្ញុំបានជម្រាបជូនបងប្អូននូវសេចក្តីដែលខ្ញុំបានទទួលពីព្រះអម្ចាស់មកថា នៅយប់ដែលព្រះអម្ចាស់យេស៊ូត្រូវគេចាប់បញ្ជូនទៅឆ្កាង ព្រះអង្គយកនំប័ុងមកកាន់ ទ្រង់អរព្រះគុណព្រះជាម្ចាស់ហើយកាច់នំប័ុងនោះ ទាំងមានព្រះបន្ទូលថា៖ “នេះជារូបកាយរបស់ខ្ញុំ ដែលត្រូវបូជាសម្រាប់អ្នករាល់គ្នា។ ចូរធ្វើដូច្នេះ ដើម្បីនឹករឭកដល់ខ្ញុំ”។ លុះជប់លៀងរួចហើយ ព្រះអង្គធ្វើតាមរបៀបដដែល ទ្រង់យកពែងមកកាន់ ទាំងមានព្រះបន្ទូលថា៖ “នេះជាពែងនៃសម្ពន្ធមេត្រីថ្មី ចងឡើងដោយលោហិតរបស់ខ្ញុំ។ គ្រប់ពេលដែលអ្នករាល់គ្នាពិសា ចូរធ្វើដូច្នេះ ដើម្បីនឹករឭកដល់ខ្ញុំ”។ រៀងរាល់ពេលដែលបងប្អូនពិសានំប័ុង និងពិសាស្រាពីពែងនេះ បងប្អូនប្រកាសថា ព្រះអម្ចាស់សោយទិវង្គត គឺប្រកាសរហូតដល់ពេលព្រះអង្គយាងមកវិញ។
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម យហ ១៣,៣៤
ប | បពិត្រព្រះអម្ចាស់យេស៊ូ! យើងខ្ញុំលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គ។ |
គ | ព្រះអង្គប្រទានវិន័យថ្មីឱ្យយើងខ្ញុំ “គឺត្រូវស្រឡាញ់គ្នាទៅវិញទៅមក ដូចខ្ញុំបានស្រឡាញ់អ្នករាល់គ្នាដែរ”។ |
ប | បពិត្រព្រះអម្ចាស់យេស៊ូ! យើងខ្ញុំលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គ។ |
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តយ៉ូហាន ១៣,១-១៥
នៅមុនថ្ងៃបុណ្យចម្លង ព្រះយេស៊ូជ្រាបថា ដល់ពេលកំណត់ដែលព្រះអង្គត្រូវឆ្លងពីលោកនេះឆ្ពោះទៅព្រះបិតាហើយ។ ដោយព្រះអង្គស្រឡាញ់សាវ័ករបស់ព្រះអង្គដែលរស់នៅក្នុងលោកនេះ ទ្រង់ស្រឡាញ់គេរហូតដល់ទីបំផុត។ ពេលនោះ ព្រះយេស៊ូ និងក្រុមសាវ័កកំពុងបរិភោគអាហារ។ មារសាតាំងបានធ្វើឱ្យយូដាសអ៊ីស្ការីយ៉ុតជាកូនលោកស៊ីម៉ូនមានគំនិតនាំគេមកចាប់ព្រះអង្គ។ ព្រះយេស៊ូជ្រាបថា ព្រះបិតាបានប្រគល់អ្វីៗទាំងអស់មកក្រោមអំណាចព្រះអង្គ ហើយជ្រាបថាព្រះអង្គយាងមកពីព្រះជាម្ចាស់ និងយាងទៅឯព្រះជាម្ចាស់វិញ។ ព្រះអង្គក្រោកឡើង ដោះព្រះពស្ត្រចេញ យកក្រមាមកក្រវាត់ចង្កេះ។ បន្ទាប់មក ព្រះអង្គចាក់ទឹកក្នុងផើងមួយ រួចចាប់ផ្តើមលាងជើងក្រុមសាវ័ក ព្រមទាំងយកក្រមាពីចង្កេះមកជូតផង។ ពេលព្រះអង្គហៀបនឹងលាងជើងឱ្យលោកស៊ីម៉ូនសិលា លោកទូលព្រះអង្គថា៖ «ព្រះអម្ចាស់អើយ! មិនសមនឹងព្រះអង្គលាងជើងឱ្យទូលបង្គំសោះ!»។ ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «ពេលនេះអ្នកមិនទាន់ដឹងថា ខ្ញុំកំពុងធ្វើអ្វីឡើយ ថ្ងៃក្រោយអ្នកមុខតែយល់ជាមិនខាន»។ លោកសិលាទូលព្រះអង្គថា៖ «ទេ! ព្រះអង្គមិនលាងជើងទូលបង្គំជាដាច់ខាត!»។ ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «ប្រសិនបើខ្ញុំមិនលាងជើងអ្នកទេ នោះអ្នកមិនអាចរួមជាមួយខ្ញុំតទៅទៀតបានឡើយ»។ លោកស៊ីម៉ូនក៏ទូលព្រះអង្គថា៖ «ព្រះអម្ចាស់អើយ! បើដូច្នេះ សូមកុំលាងតែជើងប៉ុណ្ណោះទេ សូមលាងទាំងដៃ ទាំងក្បាលផង»។ ព្រះយេស៊ូមានព្រះបន្ទូលតបថា៖ «អ្នកដែលងូតទឹករួច មិនបាច់លាងខ្លួនទេ គឺលាងតែជើង ដ្បិតខ្លួនគេស្អាតបរិសុទ្ធទាំងមូលហើយ។ អ្នករាល់គ្នាបានស្អាតបរិសុទ្ធ តែមិនមែនគ្រប់គ្នាទេ!» ព្រះអង្គមានព្រះបន្ទូលថា “អ្នករាល់គ្នាមិនមែនបរិសុទ្ធគ្រប់គ្នាទេ” ដូច្នេះ មកពីព្រះអង្គជ្រាបអំពីអ្នកដែលហៀបនឹងនាំគេឱ្យមកចាប់ព្រះអង្គ។ កាលព្រះយេស៊ូលាងជើងឱ្យគេរួចហើយ ព្រះអង្គស្លៀកពាក់ឡើងវិញ យាងមកតុ ទាំងមានព្រះបន្ទូលសួរទៅគេថា៖ «តើអ្នករាល់គ្នាយល់អំពីកិច្ចការដែលខ្ញុំបានធ្វើចំពោះអ្នករាល់គ្នានេះឬទេ? អ្នករាល់គ្នាហៅខ្ញុំថា “ព្រះគ្រូ និងព្រះអម្ចាស់” នោះត្រូវមែន គឺខ្ញុំហើយជាព្រះគ្រូ និងព្រះអម្ចាស់!។ បើខ្ញុំដែលជាព្រះអម្ចាស់ និងជាព្រះគ្រូបានលាងជើងឱ្យអ្នករាល់គ្នាទៅហើយ អ្នករាល់គ្នាក៏ត្រូវតែលាងជើងឱ្យគ្នាទៅវិញទៅមកដែរ។ ខ្ញុំបានធ្វើជាគំរូឱ្យអ្នករាល់គ្នាប្រព្រឹត្ត ដូចខ្ញុំបានប្រព្រឹត្តដល់អ្នករាល់គ្នា»។
ពាក្យថ្វាយតង្វាយ
បពិត្រព្រះអម្ចាស់! ពេលយើងខ្ញុំរួមគ្នាថ្វាយអភិបូជា យើងខ្ញុំនាំគ្នានឹករឭកអំពីព្រះយេស៊ូបូជាព្រះជន្មដើម្បីរំដោះយើងខ្ញុំ។ យើងខ្ញុំសូមថ្វាយកាយ វាចា ចិត្ត រួមជាមួយសក្ការបូជារបស់ព្រះបុត្រា សូមទ្រង់ព្រះមេត្តាទទួលដោយអនុគ្រោះ។
ធម៌លើកតម្កើង
បពិត្រព្រះបិតាប្រកបដោយធម៌មេត្តាករុណាដ៏ក្រៃលែង! យើងខ្ញុំសូមលើកតម្កើងព្រះអង្គ ដោយរួមជាមួយព្រះយេស៊ូគ្រីស្តជាព្រះអម្ចាស់យើងខ្ញុំ។ ព្រះគ្រីស្តជាមហាបូជាចារ្យដ៏ពិតប្រាកដតែមួយ ដែលគង់នៅអស់កល្បជានិច្ច។ ទ្រង់បានបូជាព្រះជន្មដើម្បីរំដោះយើងខ្ញុំ! ទ្រង់បានផ្តាំយើងខ្ញុំឱ្យថ្វាយសក្ការបូជានេះតទៅមុខទៀតផង។ ពេលយើងខ្ញុំបរិភោគព្រះកាយព្រះគ្រីស្ត យើងខ្ញុំទទួលកម្លាំងថ្មី ពេលយើងខ្ញុំបរិភោគព្រះលោហិតរបស់ព្រះគ្រីស្ត យើងខ្ញុំរួចពីបាប។
អាស្រ័យហេតុនេះហើយ បានជាយើងខ្ញុំសូមចូលរួមជាមួយអស់ទេវទូត និងសន្តបុគ្គលទាំងឡាយ ដើម្បីលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គ ដោយបន្លឺសូរស័ព្ទតែមួយថា៖ “ព្រះដ៏វិសុទ្ធ! ព្រះដ៏វិសុទ្ធ!ព្រះដ៏វិសុទ្ធ!”។
ពាក្យអរព្រះគុណ
បពិត្រព្រះអម្ចាស់ជាព្រះបិតា! យើងខ្ញុំទទួលព្រះកាយ និងព្រះលោហិតរបស់ព្រះបុត្រាព្រះអង្គ ទុកជាអាហារដែលផ្តល់ជីវិត។ សូមទ្រង់ព្រះមេត្តាប្រោសប្រទានព្រះវិញ្ញាណព្រះអង្គ មកបំភ្លឺយើងខ្ញុំ ឱ្យសុខចិត្តបូជាជីវិតតាមព្រះគ្រីស្តផង។
ក្រោយអភិបូជា គួរឱ្យគ្រីស្តបរិស័ទនាំគ្នានមស្ការថ្វាយបង្គំព្រះកាយព្រះគ្រីស្ត នឹកដល់ព្រះបញ្ជាព្រះយេស៊ូ កាលព្រះអង្គគង់នៅសួនកេតសេម៉ានីថា៖ “ចូរនៅកំដរខ្ញុំ ចូរនាំគ្នាអធិដ្ឋានឡើង ក្រែងមារល្បួងយកជ័យជម្នះបាន”។
គួរគប្បីអានព្រះគម្ពីរដំណឹងល្អតែងដោយសន្តយ៉ូហាន ជំពូក ១៣ ដល់ ១៧ ស្តីអំពី ព្រះបន្ទូលសន្ទនាជាមួយសាវ័ក ក្រោយពីជប់លៀង។ សូមអានមួយៗ ដោយនឹកសញ្ជឹងគិតពីធម៌មេត្តាករុណារបស់ព្រះអង្គ។