ខែមេសា ឆ្នាំ «គ» ២០២៥
  1. អង្គារ - ស្វ - រដូវសែសិបថ្ងៃ
  2. ពុធ - ស្វ - រដូវសែសិបថ្ងៃ
    - - សន្ដហ្វ្រង់ស្វ័រមកពីភូមិប៉ូឡា ជាឥសី
  3. ព្រហ - ស្វ - រដូវសែសិបថ្ងៃ
  4. សុក្រ - ស្វ - រដូវសែសិបថ្ងៃ
    - - សន្ដអ៊ីស៊ីដ័រ ជាអភិបាល និងជាគ្រូបាធ្យាយ
  5. សៅរ៍ - ស្វ - រដូវសែសិបថ្ងៃ
    - - សន្ដវ៉ាំងសង់ហ្វេរីយេ ជាបូជាចារ្យ
  6. អាទិត្យ - ស្វ - ថ្ងៃអាទិត្យទី៥ ក្នុងរដូវសែសិបថ្ងៃ
  7. ចន្ទ - ស្វ - រដូវសែសិបថ្ងៃ
    - - សន្ដយ៉ូហានបាទីស្ដ ដឺឡាសាល ជាបូជាចារ្យ
  8. អង្គារ - ស្វ - រដូវសែសិបថ្ងៃ
    - - សន្ដស្ដានីស្លាស ជាអភិបាល និងជាមរណសាក្សី

  9. ពុធ - ស្វ - រដូវសែសិបថ្ងៃ
    - - សន្ដម៉ាតាំងទី១ ជាសម្ដេចប៉ាប និងជាមរណសាក្សី
  10. ព្រហ - ស្វ - រដូវសែសិបថ្ងៃ
  11. សុក្រ - ស្វ - រដូវសែសិបថ្ងៃ
    - - សន្ដស្ដានីស្លាស
  12. សៅរ៍ - ស្វ - រដូវសែសិបថ្ងៃ
  13. អាទិត្យ - ក្រហម - បុណ្យហែស្លឹក លើកតម្កើងព្រះអម្ចាស់រងទុក្ខលំបាក
  14. ចន្ទ - ស្វ - ថ្ងៃចន្ទពិសិដ្ឋ
    - - បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ-មហាសង្រ្កាន្ដ
  15. អង្គារ - ស្វ - ថ្ងៃអង្គារពិសិដ្ឋ
    - - បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ-វារៈវ័នបត

  16. ពុធ - ស្វ - ថ្ងៃពុធពិសិដ្ឋ
    - - បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ-ថ្ងៃឡើងស័ក
  17. ព្រហ -  - ថ្ងៃព្រហស្បត្ដិ៍ពិសិដ្ឋ (ព្រះអម្ចាស់ជប់លៀងក្រុមសាវ័ក)
  18. សុក្រ - ក្រហម - ថ្ងៃសុក្រពិសិដ្ឋ (ព្រះអម្ចាស់សោយទិវង្គត)
  19. សៅរ៍ -  - ថ្ងៃសៅរ៍ពិសិដ្ឋ (រាត្រីបុណ្យចម្លង)
  20. អាទិត្យ -  - ថ្ងៃបុណ្យចម្លងដ៏ឱឡារិកបំផុង (ព្រះអម្ចាស់មានព្រះជន្មរស់ឡើងវិញ)
  21. ចន្ទ -  - សប្ដាហ៍បុណ្យចម្លង
    - - សន្ដអង់សែលម៍ ជាអភិបាល និងជាគ្រូបាធ្យាយ
  22. អង្គារ -  - សប្ដាហ៍បុណ្យចម្លង
  23. ពុធ -  - សប្ដាហ៍បុណ្យចម្លង
    - ក្រហម - សន្ដហ្សក ឬសន្ដអាដាលប៊ឺត ជាមរណសាក្សី
  24. ព្រហ -  - សប្ដាហ៍បុណ្យចម្លង
    - ក្រហម - សន្ដហ្វីដែល នៅភូមិស៊ីកម៉ារិនហ្កែន ជាបូជាចារ្យ និងជាមរណសាក្សី
  25. សុក្រ -  - សប្ដាហ៍បុណ្យចម្លង
    -  - សន្ដម៉ាកុស អ្នកនិពន្ធព្រះគម្ពីរដំណឹងល្អ
  26. សៅរ៍ -  - សប្ដាហ៍បុណ្យចម្លង
  27. អាទិត្យ -  - ថ្ងៃអាទិត្យទី២ ក្នុងរដូវបុណ្យចម្លង (ព្រះហឫទ័យមេត្ដាករុណា)
  28. ចន្ទ -  - រដូវបុណ្យចម្លង
    - ក្រហម - សន្ដសិលា សាណែល ជាបូជាចារ្យ និងជាមរណសាក្សី
    -  - ឬ សន្ដល្វីស ម៉ារី ហ្គ្រីនៀន ជាបូជាចារ្យ
  29. អង្គារ -  - រដូវបុណ្យចម្លង
    -  - សន្ដីកាតារីន ជាព្រហ្មចារិនី នៅស្រុកស៊ីយ៉ែន និងជាគ្រូបាធ្យាយព្រះសហគមន៍

  30. ពុធ -  - រដូវបុណ្យចម្លង
    -  - សន្ដពីយូសទី៥ ជាសម្ដេចប៉ាប
ខែឧសភា ឆ្នាំ​ «គ» ២០២៥
  1. ព្រហ - - រដូវបុណ្យចម្លង
    - - សន្ដយ៉ូសែប ជាពលករ
  2. សុក្រ - - រដូវបុណ្យចម្លង
    - - សន្ដអាថាណាស ជាអភិបាល និងជាគ្រូបាធ្យាយនៃព្រះសហគមន៍
  3. សៅរ៍ - - រដូវបុណ្យចម្លង
    - ក្រហម - សន្ដភីលីព និងសន្ដយ៉ាកុបជាគ្រីស្ដទូត
  4. អាទិត្យ -  - ថ្ងៃអាទិត្យទី៣ ក្នុងរដូវបុណ្យចម្លង
  5. ចន្ទ - - រដូវបុណ្យចម្លង
  6. អង្គារ - - រដូវបុណ្យចម្លង
  7. ពុធ -  - រដូវបុណ្យចម្លង
  8. ព្រហ - - រដូវបុណ្យចម្លង
  9. សុក្រ - - រដូវបុណ្យចម្លង
  10. សៅរ៍ - - រដូវបុណ្យចម្លង
  11. អាទិត្យ -  - ថ្ងៃអាទិត្យទី៤ ក្នុងរដូវបុណ្យចម្លង
  12. ចន្ទ - - រដូវបុណ្យចម្លង
    - - សន្ដណេរ៉េ និងសន្ដអាគីឡេ
    - ក្រហម - ឬសន្ដប៉ង់ក្រាស ជាមរណសាក្សី
  13. អង្គារ - - រដូវបុណ្យចម្លង
    -  - ព្រះនាងម៉ារីនៅហ្វាទីម៉ា
  14. ពុធ -  - រដូវបុណ្យចម្លង
    - ក្រហម - សន្ដម៉ាធីយ៉ាស ជាគ្រីស្ដទូត
  15. ព្រហ - - រដូវបុណ្យចម្លង
  16. សុក្រ - - រដូវបុណ្យចម្លង
  17. សៅរ៍ - - រដូវបុណ្យចម្លង
  18. អាទិត្យ -  - ថ្ងៃអាទិត្យទី៥ ក្នុងរដូវបុណ្យចម្លង
    - ក្រហម - សន្ដយ៉ូហានទី១ ជាសម្ដេចប៉ាប និងជាមរណសាក្សី
  19. ចន្ទ - - រដូវបុណ្យចម្លង
  20. អង្គារ - - រដូវបុណ្យចម្លង
    - - សន្ដប៊ែរណាដាំ នៅស៊ីយែនជាបូជាចារ្យ
  21. ពុធ -  - រដូវបុណ្យចម្លង
    - ក្រហម - សន្ដគ្រីស្ដូហ្វ័រ ម៉ាហ្គាលែន ជាបូជាចារ្យ និងសហការី ជាមរណសាក្សីនៅម៉ិចស៊ិក
  22. ព្រហ - - រដូវបុណ្យចម្លង
    - - សន្ដីរីតា នៅកាស៊ីយ៉ា ជាបព្វជិតា
  23. សុក្រ - ស - រដូវបុណ្យចម្លង
  24. សៅរ៍ - - រដូវបុណ្យចម្លង
  25. អាទិត្យ -  - ថ្ងៃអាទិត្យទី៦ ក្នុងរដូវបុណ្យចម្លង
  26. ចន្ទ - ស - រដូវបុណ្យចម្លង
    - - សន្ដហ្វីលីព នេរី ជាបូជាចារ្យ
  27. អង្គារ - - រដូវបុណ្យចម្លង
    - - សន្ដអូគូស្ដាំង នីកាល់បេរី ជាអភិបាលព្រះសហគមន៍

  28. ពុធ -  - រដូវបុណ្យចម្លង
  29. ព្រហ - - រដូវបុណ្យចម្លង
    - - សន្ដប៉ូលទី៦ ជាសម្ដេប៉ាប
  30. សុក្រ - - រដូវបុណ្យចម្លង
  31. សៅរ៍ - - រដូវបុណ្យចម្លង
    - - ការសួរសុខទុក្ខរបស់ព្រះនាងព្រហ្មចារិនីម៉ារី
ខែមិថុនា ឆ្នាំ «គ» ២០២៥
  1. អាទិត្យ -  - បុណ្យព្រះអម្ចាស់យេស៊ូយាងឡើងស្ថានបរមសុខ
    - ក្រហម -
    សន្ដយ៉ូស្ដាំង ជាមរណសាក្សី
  2. ចន្ទ - - រដូវបុណ្យចម្លង
    - ក្រហម - សន្ដម៉ាសេឡាំង និងសន្ដសិលា ជាមរណសាក្សី
  3. អង្គារ -  - រដូវបុណ្យចម្លង
    - ក្រហម - សន្ដឆាលល្វង់ហ្គា និងសហជីវិន ជាមរណសាក្សីនៅយូហ្គាន់ដា
  4. ពុធ -  - រដូវបុណ្យចម្លង
  5. ព្រហ - - រដូវបុណ្យចម្លង
    - ក្រហម - សន្ដបូនីហ្វាស ជាអភិបាលព្រះសហគមន៍ និងជាមរណសាក្សី
  6. សុក្រ - - រដូវបុណ្យចម្លង
    - - សន្ដណ័រប៊ែរ ជាអភិបាលព្រះសហគមន៍
  7. សៅរ៍ - - រដូវបុណ្យចម្លង
  8. អាទិត្យ -  - បុណ្យលើកតម្កើងព្រះវិញ្ញាណយាងមក
  9. ចន្ទ - - រដូវបុណ្យចម្លង
    - - ព្រះនាងព្រហ្មចារិនីម៉ារី ជាមាតានៃព្រះសហគមន៍
    - - ឬសន្ដអេប្រែម ជាឧបដ្ឋាក និងជាគ្រូបាធ្យាយ
  10. អង្គារ - បៃតង - ថ្ងៃធម្មតា
  11. ពុធ - បៃតង - ថ្ងៃធម្មតា
    - ក្រហម - សន្ដបារណាបាស ជាគ្រីស្ដទូត
  12. ព្រហ - បៃតង - ថ្ងៃធម្មតា
  13. សុក្រ - បៃតង - ថ្ងៃធម្មតា
    - - សន្ដអន់តន នៅប៉ាឌូជាបូជាចារ្យ និងជាគ្រូបាធ្យាយនៃព្រះសហគមន៍
  14. សៅរ៍ - បៃតង - ថ្ងៃធម្មតា
  15. អាទិត្យ -  - បុណ្យលើកតម្កើងព្រះត្រៃឯក (អាទិត្យទី១១ ក្នុងរដូវធម្មតា)
  16. ចន្ទ - បៃតង - ថ្ងៃធម្មតា
  17. អង្គារ - បៃតង - ថ្ងៃធម្មតា
  18. ពុធ - បៃតង - ថ្ងៃធម្មតា
  19. ព្រហ - បៃតង - ថ្ងៃធម្មតា
    - - សន្ដរ៉ូមូអាល ជាចៅអធិការ
  20. សុក្រ - បៃតង - ថ្ងៃធម្មតា
  21. សៅរ៍ - បៃតង - ថ្ងៃធម្មតា
    - - សន្ដលូអ៊ីសហ្គូនហ្សាក ជាបព្វជិត
  22. អាទិត្យ -  - បុណ្យលើកតម្កើងព្រះកាយ និងព្រះលោហិតព្រះយេស៊ូគ្រីស្ដ
    (អាទិត្យទី១២ ក្នុងរដូវធម្មតា)
    - - ឬសន្ដប៉ូឡាំងនៅណុល
    - - ឬសន្ដយ៉ូហាន ហ្វីសែរជាអភិបាលព្រះសហគមន៍ និងសន្ដថូម៉ាស ម៉ូរ ជាមរណសាក្សី
  23. ចន្ទ - បៃតង - ថ្ងៃធម្មតា
  24. អង្គារ - បៃតង - ថ្ងៃធម្មតា
    - - កំណើតសន្ដយ៉ូហានបាទីស្ដ

  25. ពុធ - បៃតង - ថ្ងៃធម្មតា
  26. ព្រហ - បៃតង - ថ្ងៃធម្មតា
  27. សុក្រ - បៃតង - ថ្ងៃធម្មតា
    - - បុណ្យព្រះហឫទ័យមេត្ដាករុណារបស់ព្រះយេស៊ូ
    - - ឬសន្ដស៊ីរីល នៅក្រុងអាឡិចសង់ឌ្រី ជាអភិបាល និងជាគ្រូបាធ្យាយ
  28. សៅរ៍ - បៃតង - ថ្ងៃធម្មតា
    - - បុណ្យគោរពព្រះបេះដូដ៏និម្មលរបស់ព្រះនាងម៉ារី
    - ក្រហម - សន្ដអ៊ីរេណេជាអភិបាល និងជាមរណសាក្សី
  29. អាទិត្យ - ក្រហម - សន្ដសិលា និងសន្ដប៉ូលជាគ្រីស្ដទូត (អាទិត្យទី១៣ ក្នុងរដូវធម្មតា)
  30. ចន្ទ - បៃតង - ថ្ងៃធម្មតា
    - ក្រហម - ឬមរណសាក្សីដើមដំបូងនៅព្រះសហគមន៍ក្រុងរ៉ូម
ខែកក្កដា ឆ្នាំ «គ» ២០២៥
  1. អង្គារ - បៃតង - ថ្ងៃធម្មតា
  2. ពុធ - បៃតង - ថ្ងៃធម្មតា
  3. ព្រហ - បៃតង - ថ្ងៃធម្មតា
    - ក្រហម - សន្ដថូម៉ាស ជាគ្រីស្ដទូត
  4. សុក្រ - បៃតង - ថ្ងៃធម្មតា
    - - សន្ដីអេលីសាបិត នៅព័រទុយហ្គាល
  5. សៅរ៍ - បៃតង - ថ្ងៃធម្មតា
    - - សន្ដអន់ទន ម៉ារីសាក្ការីយ៉ា ជាបូជាចារ្យ
  6. អាទិត្យ - បៃតង - ថ្ងៃអាទិត្យទី១៤ ក្នុងរដូវធម្មតា
    - - សន្ដីម៉ារីកូរែទី ជាព្រហ្មចារិនី និងជាមរណសាក្សី
  7. ចន្ទ - បៃតង - ថ្ងៃធម្មតា
  8. អង្គារ - បៃតង - ថ្ងៃធម្មតា
  9. ពុធ - បៃតង - ថ្ងៃធម្មតា
    - ក្រហម - សន្ដអូហ្គូស្ទីនហ្សាវរុង ជាបូជាចារ្យ ព្រមទាំងសហជីវិនជាមរណសាក្សី
  10. ព្រហ - បៃតង - ថ្ងៃធម្មតា
  11. សុក្រ - បៃតង - ថ្ងៃធម្មតា
    - - សន្ដបេណេឌិកតូ ជាចៅអធិការ
  12. សៅរ៍ - បៃតង - ថ្ងៃធម្មតា
  13. អាទិត្យ - បៃតង - ថ្ងៃអាទិត្យទី១៥ ក្នុងរដូវធម្មតា
    -- សន្ដហង់រី
  14. ចន្ទ - បៃតង - ថ្ងៃធម្មតា
    - - សន្ដកាមីលនៅភូមិលេលីស៍ ជាបូជាចារ្យ
  15. អង្គារ - បៃតង - ថ្ងៃធម្មតា
    - - សន្ដបូណាវិនទួរ ជាអភិបាល និងជាគ្រូបាធ្យាយព្រះសហគមន៍

  16. ពុធ - បៃតង - ថ្ងៃធម្មតា
    - - ព្រះនាងម៉ារីនៅលើភ្នំការមែល
  17. ព្រហ - បៃតង - ថ្ងៃធម្មតា
  18. សុក្រ - បៃតង - ថ្ងៃធម្មតា
  19. សៅរ៍ - បៃតង - ថ្ងៃធម្មតា
  20. អាទិត្យ - បៃតង - ថ្ងៃអាទិត្យទី១៦ ក្នុងរដូវធម្មតា
    - - សន្ដអាប៉ូលីណែរ ជាអភិបាល និងជាមរណសាក្សី
  21. ចន្ទ - បៃតង - ថ្ងៃធម្មតា
    - - សន្ដឡូរង់ នៅទីក្រុងប្រិនឌីស៊ី ជាបូជាចារ្យ និងជាគ្រូបាធ្យាយនៃព្រះសហគមន៍
  22. អង្គារ - បៃតង - ថ្ងៃធម្មតា
    - - សន្ដីម៉ារីម៉ាដាឡា ជាទូតរបស់គ្រីស្ដទូត

  23. ពុធ - បៃតង - ថ្ងៃធម្មតា
    - - សន្ដីប្រ៊ីហ្សីត ជាបព្វជិតា
  24. ព្រហ - បៃតង - ថ្ងៃធម្មតា
    - - សន្ដសាបែលម៉ាកឃ្លូវជាបូជាចារ្យ
  25. សុក្រ - បៃតង - ថ្ងៃធម្មតា
    - ក្រហម - សន្ដយ៉ាកុបជាគ្រីស្ដទូត
  26. សៅរ៍ - បៃតង - ថ្ងៃធម្មតា
    - - សន្ដីហាណ្ណា និងសន្ដយ៉ូហាគីម ជាមាតាបិតារបស់ព្រះនាងម៉ារី
  27. អាទិត្យ - បៃតង - ថ្ងៃអាទិត្យទី១៧ ក្នុងរដូវធម្មតា
  28. ចន្ទ - បៃតង - ថ្ងៃធម្មតា
  29. អង្គារ - បៃតង - ថ្ងៃធម្មតា
    - - សន្ដីម៉ាថា សន្ដីម៉ារី និងសន្ដឡាសា
  30. ពុធ - បៃតង - ថ្ងៃធម្មតា
    - - សន្ដសិលាគ្រីសូឡូក ជាអភិបាល និងជាគ្រូបាធ្យាយ
  31. ព្រហ - បៃតង - ថ្ងៃធម្មតា
    - - សន្ដអ៊ីញ៉ាស នៅឡូយ៉ូឡា ជាបូជាចារ្យ
ខែសីហា ឆ្នាំ «គ» ២០២៥
  1. សុក្រ - បៃតង - ថ្ងៃធម្មតា
    - - សន្ដអាលហ្វងសូម៉ារី នៅលីកូរី ជាអភិបាល និងជាគ្រូបាធ្យាយ
  2. សៅរ៍ - បៃតង - ថ្ងៃធម្មតា
    - - ឬសន្ដអឺស៊ែប នៅវែរសេលី ជាអភិបាលព្រះសហគមន៍
    - - ឬសន្ដសិលាហ្សូលីយ៉ាំងអេម៉ារ ជាបូជាចារ្យ
  3. អាទិត្យ - បៃតង - ថ្ងៃអាទិត្យទី១៨ ក្នុងរដូវធម្មតា
  4. ចន្ទ - បៃតង - ថ្ងៃធម្មតា
    - - សន្ដយ៉ូហានម៉ារីវីយ៉ាណេជាបូជាចារ្យ
  5. អង្គារ - បៃតង - ថ្ងៃធម្មតា
    - - ឬបុណ្យរម្លឹកថ្ងៃឆ្លងព្រះវិហារបាស៊ីលីកា សន្ដីម៉ារី

  6. ពុធ - បៃតង - ថ្ងៃធម្មតា
    - - ព្រះអម្ចាស់សម្ដែងរូបកាយដ៏អស្ចារ្យ
  7. ព្រហ - បៃតង - ថ្ងៃធម្មតា
    - ក្រហម - ឬសន្ដស៊ីស្ដទី២ ជាសម្ដេចប៉ាប និងសហការីជាមរណសាក្សី
    - - ឬសន្ដកាយេតាំង ជាបូជាចារ្យ
  8. សុក្រ - បៃតង - ថ្ងៃធម្មតា
    - - សន្ដដូមីនិក ជាបូជាចារ្យ
  9. សៅរ៍ - បៃតង - ថ្ងៃធម្មតា
    - ក្រហម - ឬសន្ដីតេរេសាបេណេឌិកនៃព្រះឈើឆ្កាង ជាព្រហ្មចារិនី និងជាមរណសាក្សី
  10. អាទិត្យ - បៃតង - ថ្ងៃអាទិត្យទី១៩ ក្នុងរដូវធម្មតា
    - ក្រហម - សន្ដឡូរង់ ជាឧបដ្ឋាក និងជាមរណសាក្សី
  11. ចន្ទ - បៃតង - ថ្ងៃធម្មតា
    - - សន្ដីក្លារ៉ា ជាព្រហ្មចារិនី
  12. អង្គារ - បៃតង - ថ្ងៃធម្មតា
    - - សន្ដីយ៉ូហាណា ហ្វ្រង់ស័រដឺហ្សង់តាលជាបព្វជិតា

  13. ពុធ - បៃតង - ថ្ងៃធម្មតា
    - ក្រហម - សន្ដប៉ុងស្យាង ជាសម្ដេចប៉ាប និងសន្ដហ៊ីប៉ូលីតជាបូជាចារ្យ និងជាមរណសាក្សី
  14. ព្រហ - បៃតង - ថ្ងៃធម្មតា
    - ក្រហម - សន្ដម៉ាកស៊ីមីលីយាង ម៉ារីកូលបេជាបូជាចារ្យ និងជាមរណសាក្សី
  15. សុក្រ - បៃតង - ថ្ងៃធម្មតា
    - - ព្រះអម្ចាស់លើកព្រះនាងម៉ារីឡើងស្ថានបរមសុខ
  16. សៅរ៍ - បៃតង - ថ្ងៃធម្មតា
    - - ឬសន្ដស្ទេផាន នៅប្រទេសហុងគ្រី
  17. អាទិត្យ - បៃតង - ថ្ងៃអាទិត្យទី២០ ក្នុងរដូវធម្មតា
  18. ចន្ទ - បៃតង - ថ្ងៃធម្មតា
  19. អង្គារ - បៃតង - ថ្ងៃធម្មតា
    - - ឬសន្ដយ៉ូហានអឺដជាបូជាចារ្យ

  20. ពុធ - បៃតង - ថ្ងៃធម្មតា
    - - សន្ដប៊ែរណា ជាចៅអធិការ និងជាគ្រូបាធ្យាយនៃព្រះសហគមន៍
  21. ព្រហ - បៃតង - ថ្ងៃធម្មតា
    - - សន្ដពីយូសទី១០ ជាសម្ដេចប៉ាប
  22. សុក្រ - បៃតង - ថ្ងៃធម្មតា
    - - ព្រះនាងម៉ារី ជាព្រះមហាក្សត្រីយានី
  23. សៅរ៍ - បៃតង - ថ្ងៃធម្មតា
    - - ឬសន្ដីរ៉ូស នៅក្រុងលីម៉ាជាព្រហ្មចារិនី
  24. អាទិត្យ - បៃតង - ថ្ងៃអាទិត្យទី២១ ក្នុងរដូវធម្មតា
    - - សន្ដបារថូឡូមេ ជាគ្រីស្ដទូត
  25. ចន្ទ - បៃតង - ថ្ងៃធម្មតា
    - - ឬសន្ដលូអ៊ីស ជាមហាក្សត្រប្រទេសបារាំង
    - - ឬសន្ដយ៉ូសែបនៅកាឡាសង់ ជាបូជាចារ្យ
  26. អង្គារ - បៃតង - ថ្ងៃធម្មតា
  27. ពុធ - បៃតង - ថ្ងៃធម្មតា
    - - សន្ដីម៉ូនិក
  28. ព្រហ - បៃតង - ថ្ងៃធម្មតា
    - - សន្ដអូគូស្ដាំង ជាអភិបាល និងជាគ្រូបាធ្យាយនៃព្រះសហគមន៍
  29. សុក្រ - បៃតង - ថ្ងៃធម្មតា
    - - ទុក្ខលំបាករបស់សន្ដយ៉ូហានបាទីស្ដ
  30. សៅរ៍ - បៃតង - ថ្ងៃធម្មតា
  31. អាទិត្យ - បៃតង - ថ្ងៃអាទិត្យទី២២ ក្នុងរដូវធម្មតា
ខែកញ្ញា ឆ្នាំ «គ» ២០២៥
  1. ចន្ទ - បៃតង - ថ្ងៃធម្មតា
  2. អង្គារ - បៃតង - ថ្ងៃធម្មតា
  3. ពុធ - បៃតង - ថ្ងៃធម្មតា
    - - សន្ដហ្គ្រេហ្គ័រដ៏ប្រសើរឧត្ដម ជាសម្ដេចប៉ាប និងជាគ្រូបាធ្យាយ
  4. ព្រហ - បៃតង - ថ្ងៃធម្មតា
  5. សុក្រ - បៃតង - ថ្ងៃធម្មតា
    - - សន្ដីតេរេសា នៅកាល់គុតា ជាព្រហ្មចារិនី និងជាអ្នកបង្កើតក្រុមគ្រួសារសាសនទូតមេត្ដាករុណា
  6. សៅរ៍ - បៃតង - ថ្ងៃធម្មតា
  7. អាទិត្យ - បៃតង - ថ្ងៃអាទិត្យទី ២៣ ក្នុងរដូវធម្មតា
  8. ចន្ទ - បៃតង - ថ្ងៃធម្មតា
    - - ថ្ងៃកំណើតព្រះនាងព្រហ្មចារិនីម៉ារី
  9. អង្គារ - បៃតង - ថ្ងៃធម្មតា
    - - ឬសន្ដសិលាក្លាវេ ជាបូជាចារ្យ

  10. ពុធ - បៃតង - ថ្ងៃធម្មតា
  11. ព្រហ - បៃតង - ថ្ងៃធម្មតា
  12. សុក្រ - បៃតង - ថ្ងៃធម្មតា
    - - ឬព្រះនាមដ៏វិសុទ្ធរបស់នាងម៉ារី
  13. សៅរ៍ - បៃតង - ថ្ងៃធម្មតា
    - - សន្ដយ៉ូហានគ្រីសូស្ដូម ជាអភិបាល និងជាគ្រូបាធ្យាយ
  14. អាទិត្យ - ក្រហម - បុណ្យលើកតម្កើងព្រះឈើឆ្កាង
    - បៃតង - ថ្ងៃអាទិត្យទី ២៤ ក្នុងរដូវធម្មតា
  15. ចន្ទ - បៃតង - ថ្ងៃធម្មតា
    - ក្រហម - ព្រះនាងព្រហ្មចារិនីម៉ារីរងទុក្ខលំបាក
  16. អង្គារ - បៃតង - ថ្ងៃធម្មតា
    - ក្រហម - សន្ដគ័រណី ជាសម្ដេចប៉ាប សន្ដីស៊ីព្រីយ៉ាំង ជាអភិបាលព្រះសហគមន៍ និងជាមរណសាក្សី

  17. ពុធ - បៃតង - ថ្ងៃធម្មតា
    - - ឬសន្ដរ៉ូប៊ែរបេឡាម៉ាំងជាអភិបាល និងជាគ្រូបាធ្យាយ
  18. ព្រហ - បៃតង - ថ្ងៃធម្មតា
  19. សុក្រ - បៃតង - ថ្ងៃធម្មតា
    - ក្រហម - សន្ដហ្សង់វីយេ ជាអភិបាល និងជាមរណសាក្សី
  20. សៅរ៍ - បៃតង - ថ្ងៃធម្មតា
    - ក្រហម - សន្ដអន់ដ្រេគីមថេហ្គុន ជាបូជាចារ្យ និងសន្ដប៉ូលជុងហាសាង ព្រមទាំងសហជីវិន ជាមរណសាក្សីនៅប្រទេសកូរ៉េ
  21. អាទិត្យ - បៃតង - ថ្ងៃអាទិត្យទី ២៥ ក្នុងរដូវធម្មតា
    - - សន្ដម៉ាថាយ ជាគ្រីស្ដទូត និងជាអ្នកនិពន្ធគម្ពីរដំណឹងល្អ
  22. ចន្ទ - បៃតង - ថ្ងៃធម្មតា
    - ស្វាយ - បុណ្យឧទ្ទិសដល់មរណបុគ្គលទាំងឡាយ (ពិធីបុណ្យភ្ជុំបិណ្ឌ)
  23. អង្គារ - បៃតង - ថ្ងៃធម្មតា
    - - សន្ដពីយ៉ូ ជាបូជាចារ្យ នៅក្រុងពៀត្រេលជីណា (ពិធីបុណ្យភ្ជុំបិណ្ឌ)

  24. ពុធ - បៃតង - ថ្ងៃធម្មតា
  25. ព្រហ - បៃតង - ថ្ងៃធម្មតា
  26. សុក្រ - បៃតង - ថ្ងៃធម្មតា
    - ក្រហម - ឬសន្ដកូស្មា និងសន្ដដាម៉ីយ៉ាំង ជាមរណសាក្សី
  27. សៅរ៍ - បៃតង - ថ្ងៃធម្មតា
    - - សន្ដវ៉ាំងសង់ដឺប៉ូល ជាបូជាចារ្យ
  28. អាទិត្យ - បៃតង - ថ្ងៃអាទិត្យទី២៦ ក្នុងរដូវធម្មតា
    - - ឬសន្ដវិនហ្សេសឡាយ
    - ក្រហម - ឬសន្ដឡូរ៉ង់ រូអ៊ីស និងសហការីជាមរណសាក្សី

  29. ចន្ទ - បៃតង - ថ្ងៃធម្មតា
    - - សន្ដមីកាអែល កាព្រីអែល និងរ៉ាហ្វាអែល ជាអគ្គទេវទូត
  30. អង្គារ - បៃតង - ថ្ងៃធម្មតា
    - - សន្ដយេរ៉ូម ជាបូជាចារ្យ និងជាគ្រូបាធ្យាយនៃព្រះសហគមន៍
ខែតុលា ឆ្នាំ «គ» ២០២៥
  1. ពុធ - បៃតង - ថ្ងៃធម្មតា
    - - សន្ដីតេរេសានៃព្រះកុមារយេស៊ូ ជាព្រហ្មចារិនី និងជាគ្រូបាធ្យាយ
  2. ព្រហ - បៃតង - ថ្ងៃធម្មតា
    - - ទេវទូតអ្នកការពារដ៏វិសុទ្ធ
  3. សុក្រ - បៃតង - ថ្ងៃធម្មតា
  4. សៅរ៍ - បៃតង - ថ្ងៃធម្មតា
    - - សន្ដហ្វ្រង់ស្វ័រ​ នៅអាស៊ីស៊ី
  5. អាទិត្យ - បៃតង - ថ្ងៃអាទិត្យទី២៧ ក្នុងរដូវធម្មតា
  6. ចន្ទ - បៃតង - ថ្ងៃធម្មតា
    - - ឬសន្ដប្រ៊ុយណូ ជាបូជាចារ្យ
  7. អង្គារ - បៃតង - ថ្ងៃធម្មតា
    - - ព្រះនាងព្រហ្មចារិនីម៉ារីតាមមាលា (សូត្រផ្គាំ)
  8. ពុធ - បៃតង - ថ្ងៃធម្មតា
  9. ព្រហ - បៃតង - ថ្ងៃធម្មតា
    - ក្រហម - ឬសន្ដដឺនីស ជាអភិបាល និងសហជីវិន ជាមរណសាក្សី 
    - - ឬសន្ដយ៉ូហាន លេអូណាឌី ជាបូជាចារ្យ
  10. សុក្រ - បៃតង - ថ្ងៃធម្មតា
  11. សៅរ៍ - បៃតង - ថ្ងៃធម្មតា
    - - ឬសន្ដយ៉ូហានទី២៣ ជាសម្ដេចប៉ាប
  12. អាទិត្យ - បៃតង - ថ្ងៃអាទិត្យទី២៨ ក្នុងរដូវធម្មតា
    - - សន្ដកាឡូ អាគូទីស
  13. ចន្ទ - បៃតង - ថ្ងៃធម្មតា
  14. អង្គារ - បៃតង - ថ្ងៃធម្មតា
    - ក្រហម - ឬសន្ដកាលីទូស ជាសម្ដេចប៉ាប និងជាមរណសាក្សី
  15. ពុធ - បៃតង - ថ្ងៃធម្មតា
    - - សន្ដីតេរេសានៃព្រះយេស៊ូ ជាព្រហ្មចារិនីនៅក្រុងអាវីឡា និងជាគ្រូបាធ្យាយ
  16. ព្រហ - បៃតង - ថ្ងៃធម្មតា
    - - ឬសន្ដីហេដវីគ ជាបព្វជិតា
    - - សន្ដីម៉ាការីត ម៉ារី អាឡាកុក ជាព្រហ្មចារិនី
  17. សុក្រ - បៃតង - ថ្ងៃធម្មតា
    - ក្រហម - សន្ដអ៊ីញ៉ាស នៅក្រុងអន់ទីយ៉ូក ជាអភិបាល និងជាមរណសាក្សី
  18. សៅរ៍ - បៃតង - ថ្ងៃធម្មតា
    - ក្រហម - សន្ដលូកា អ្នកនិពន្ធគម្ពីរដំណឹងល្អ
  19. អាទិត្យ - បៃតង - ថ្ងៃអាទិត្យទី២៩ ក្នុងរដូវធម្មតា
    - ក្រហម -
    សន្ដយ៉ូហាន ដឺ ប្រេប៊ីហ្វ និងសន្ដអ៊ីសាកយ៉ូក ជាបូជាចារ្យ និងជាមរណសាក្សី
    - - ឬសន្ដប៉ូលនៃព្រះឈើឆ្កាង ជាបូជាចារ្យ
  20. ចន្ទ - បៃតង - ថ្ងៃធម្មតា
  21. អង្គារ - បៃតង - ថ្ងៃធម្មតា
  22. ពុធ - បៃតង - ថ្ងៃធម្មតា
    - - សន្ដយ៉ូហានប៉ូលទី២ ជាសម្ដេចប៉ាប
  23. ព្រហ - បៃតង - ថ្ងៃធម្មតា
    - - ឬសន្ដយ៉ូហាន នៅកាពីស្រ្ដាណូ ជាបូជាចារ្យ
  24. សុក្រ - បៃតង - ថ្ងៃធម្មតា
    - - ឬសន្ដអន់តូនី ម៉ារីក្លារេជាអភិបាលព្រះសហគមន៍
  25. សៅរ៍ - បៃតង - ថ្ងៃធម្មតា
  26. អាទិត្យ - បៃតង - ថ្ងៃអាទិត្យទី៣០ ក្នុងរដូវធម្មតា
  27. ចន្ទ - បៃតង - ថ្ងៃធម្មតា
  28. អង្គារ - បៃតង - ថ្ងៃធម្មតា
    - ក្រហម - សន្ដស៊ីម៉ូន និងសន្ដយូដាជាគ្រីស្ដទូត
  29. ពុធ - បៃតង - ថ្ងៃធម្មតា
  30. ព្រហ - បៃតង - ថ្ងៃធម្មតា
  31. សុក្រ - បៃតង - ថ្ងៃធម្មតា
ខែវិច្ឆិកា ឆ្នាំ «គ» ២០២៥
  1. សៅរ៍ - បៃតង - ថ្ងៃធម្មតា
    - - បុណ្យគោរពសន្ដបុគ្គលទាំងឡាយ
  2. អាទិត្យ - បៃតង - ថ្ងៃអាទិត្យទី៣១ ក្នុងរដូវធម្មតា
  3. ចន្ទ - បៃតង - ថ្ងៃធម្មតា
    - - ឬសន្ដម៉ាតាំង ដេប៉ូរេស ជាបព្វជិត
  4. អង្គារ - បៃតង - ថ្ងៃធម្មតា
    - - សន្ដហ្សាល បូរ៉ូមេ ជាអភិបាល
  5. ពុធ - បៃតង - ថ្ងៃធម្មតា
  6. ព្រហ - បៃតង - ថ្ងៃធម្មតា
  7. សុក្រ - បៃតង - ថ្ងៃធម្មតា
  8. សៅរ៍ - បៃតង - ថ្ងៃធម្មតា
  9. អាទិត្យ - បៃតង - ថ្ងៃអាទិត្យទី៣២ ក្នុងរដូវធម្មតា
    (បុណ្យរម្លឹកថ្ងៃឆ្លងព្រះវិហារបាស៊ីលីកាឡាតេរ៉ង់)
  10. ចន្ទ - បៃតង - ថ្ងៃធម្មតា
    - - សន្ដឡេអូ ជាជនដ៏ប្រសើរឧត្ដម ជាសម្ដេចប៉ាប និងជាគ្រូបាធ្យាយ
  11. អង្គារ - បៃតង - ថ្ងៃធម្មតា
    - - សន្ដម៉ាតាំង ជាអភិបាលនៅក្រុងទួរ
  12. ពុធ - បៃតង - ថ្ងៃធម្មតា
    - ក្រហម - សន្ដយ៉ូសាផាត ជាអភិបាលព្រះសហគមន៍ និងជាមរណសាក្សី
  13. ព្រហ - បៃតង - ថ្ងៃធម្មតា
  14. សុក្រ - បៃតង - ថ្ងៃធម្មតា
  15. សៅរ៍ - បៃតង - ថ្ងៃធម្មតា
    - - ឬសន្ដអាល់ប៊ែរ ជាជនដ៏ប្រសើរឧត្ដម ជាអភិបាល និងជាគ្រូបាធ្យាយ
  16. អាទិត្យ - បៃតង - ថ្ងៃអាទិត្យទី៣៣ ក្នុងរដូវធម្មតា
    (ឬសន្ដីម៉ាការីតា នៅស្កុតឡែន ឬសន្ដីហ្សេទ្រូដ ជាព្រហ្មចារិនី)
  17. ចន្ទ - បៃតង - ថ្ងៃធម្មតា
    - - សន្ដីអេលីសាប៊ែត នៅហុងគ្រឺជាបព្វជិតា
  18. អង្គារ - បៃតង - ថ្ងៃធម្មតា
    - - បុណ្យរម្លឹកថ្ងៃឆ្លងព្រះវិហារបាស៊ីលីកា សន្ដសិលា និងសន្ដប៉ូលជាគ្រីស្ដទូត
  19. ពុធ - បៃតង - ថ្ងៃធម្មតា
  20. ព្រហ - បៃតង - ថ្ងៃធម្មតា
  21. សុក្រ - បៃតង - ថ្ងៃធម្មតា
    - - បុណ្យថ្វាយទារិកាព្រហ្មចារិនីម៉ារីនៅក្នុងព្រះវិហារ
  22. សៅរ៍ - បៃតង - ថ្ងៃធម្មតា
    - ក្រហម - សន្ដីសេស៊ីល ជាព្រហ្មចារិនី និងជាមរណសាក្សី
  23. - ក្រហម - ព្រះអម្ចាស់យេស៊ូគ្រីស្ដ ជាព្រះមហាក្សត្រនៃពិភពលោក
    (ឬសន្ដក្លេម៉ង់ទី១ ជាំសម្ដេចប៉ាប និងជាមរណសាក្សី ឬសន្ដកូឡូមបង់ ជាចៅអធិការ)
  24. ចន្ទ - បៃតង - ថ្ងៃធម្មតា
    - ក្រហម - សន្ដអន់ដ្រេ យុងឡាក់ ជាបូជាចារ្យ និងសហជីវិន ជាមរណសាក្សី
  25. អង្គារ - បៃតង - ថ្ងៃធម្មតា
    - ក្រហម - ឬសន្ដីកាតារីន នៅអាឡិចសង់ឌ្រី ជាព្រហ្មចារិនី និងជាមរណសាក្សី
  26. ពុធ - បៃតង - ថ្ងៃធម្មតា
  27. ព្រហ - បៃតង - ថ្ងៃធម្មតា
  28. សុក្រ - បៃតង - ថ្ងៃធម្មតា
  29. សៅរ៍ - បៃតង - ថ្ងៃធម្មតា
  30. អាទិត្យ - ស្វាយ - ថ្ងៃអាទិត្យទី០១ ក្នុងរដូវរង់ចាំ (ចូលឆ្នាំ «ក»)
    - ក្រហម - សន្ដអន់ដ្រេ ជាគ្រីស្ដទូត
ប្រតិទិនទាំងអស់

ថ្ងៃសៅរ៍ ទី២២ ខែមិថុនា​ ឆ្នាំ២០២៤

លោកប៉ូឡាំង (៣៥៣-៤៣១) កើតក្នុងគ្រួសារអភិជននៅក្រុងប័រដូ (ប្រទេសបារាំង)។ លោកកាន់មុខតំណែងជាទេសាភិបាល ព្រះចៅអធិរាជរ៉ូម៉ាំង។ កាលលោកជឿលើព្រះយេស៊ូ ហើយប្រែចិត្តគំនិត លោកចែកទ្រព្យសម្បត្តិរបស់លោកដល់ជនក្រីក្រ។ ក្រោយមក លោកទទួលអគ្គសញ្ញាជាបូជាចារ្យ។ លោកនាំទាំងភរិយា ទាំងមិត្តសម្លាញ់ទៅក្រុងណុល (ប្រទេសអ៊ីតាលី) រួចលោកទទួលមុខងារជាអភិបាលព្រះសហគមន៍នៅក្រុងនោះ។ លោកបានជួយប្រជាជនយ៉ាងសកម្ម នៅពេលខ្មាំងវាយលុកដល់ប្រទេសអ៊ីតាលី។
លោកយ៉ូហានហ្វីសែរ (១៤៦៩-១៥៣៥) ជាអភិបាលព្រះសហគមន៍ក្រុងរ៉ូសែទែរ (ប្រទេសអង់គ្លេស) ហើយជាទីប្រឹក្សាសម្តេចប៉ាបទៀតផង។ រីឯលោកថូម៉ាសម៉ូរ (១៤៧៧-១៥៣៥) ជាស្មៀនព្រះមហាក្សត្រអង់គ្លេសអង់រីទី ៨។ លោកមានចិត្តមេត្តាករុណាយ៉ាងក្រៃលែង និងគោរពប្រណិប័តព្រះជាម្ចាស់យ៉ាងស្មោះ។ លោកស្រឡាញ់កូនយ៉ាងខ្លាំង។ ព្រះមហាក្សត្រអង់រីទី ៨ ប្រហារជីវិតលោកទាំងពីរ ព្រោះលោកមិនធ្វើតាមបញ្ជារបស់ស្តេច ដែលចង់បំបែកព្រះសហគមន៍នៃប្រទេសអង់គ្លេសចេញពីសម្តេចប៉ាប។ លោកទាំងពីរក៏មិនព្រមអនុញាតឱ្យព្រះមហាក្សត្រលែងលះព្រះមហេសីទៀតផង។

សូមថ្លែងព្រះគម្ពីររបាក្សត្រភាគទី២ ២របា ២៤,១៧-២៥

ក្រោយពេលលោកយេហូយ៉ាដាទទួលមរណភាពផុតទៅ ពួកមេដឹកនាំរបស់ជនជាតិ​យូដា នាំគ្នាក្រាបថ្វាយបង្គំព្រះយ៉ូអាស ហើយព្រះរាជាទ្រង់ព្រះសណ្តាប់ពួកគេ។ ពួកគេបោះបង់ចោលព្រះដំណាក់របស់ព្រះអម្ចាស់ ជាព្រះនៃបុព្វបុរសរបស់ខ្លួន ហើយ​គោរពបម្រើព្រះអាសេរ៉ា និងព្រះក្លែងក្លាយឯទៀតៗ។ កំហុសនេះបណ្តាលឱ្យព្រះ​អម្ចាស់ទ្រង់ព្រះពិរោធទាស់នឹងអ្នកស្រុកយូដា ព្រមទាំងអ្នកក្រុងយេរូសាឡឹម។ ព្រះអម្ចាស់បានចាត់ពួកព្យាការីទៅក្នុងចំណោមពួកគេ ដើម្បីណែនាំពួកគេឱ្យវិលមករកព្រះអង្គវិញ។ ព្យាការីប្រៀនប្រដៅពួកគេ តែពួកគេមិនយកចិត្តទុកដាក់ស្តាប់ឡើយ។ ព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ យាងមកសណ្ឋិតលើលោកសាការី ដែលត្រូវ​ជាកូនរបស់លោកបូជាចារ្យយេហូយ៉ាដា។ លោកប្រឈមមុខទល់នឹងប្រជាជន ហើយ​​ប្រកាសថា៖«ព្រះជាម្ចាស់មានព្រះបន្ទូលដូចតទៅ ហេតុអ្វីបានជាអ្នករាល់គ្នាបំពាន​លើបទបញ្ជារបស់ព្រះអម្ចាស់? ដោយអ្នករាល់គ្នាបោះបង់ចោលព្រះអម្ចាស់ ព្រះអង្គក៏​នឹងបោះបង់ចោលអ្នករាល់គ្នា។ ដូច្នេះ អ្នករាល់គ្នាធ្វើអ្វីក៏មិនបានសម្រេចដែរ»។ ប្រជាជនឃុបឃិតគ្នាប្រឆាំងនឹងលោកសាការី ហើយគេយកដុំថ្មគប់សម្លាប់លោកនៅក្នុងទីធ្លាព្រះដំណាក់របស់ព្រះអម្ចាស់តាមបញ្ជារបស់ស្តេច។ ព្រះបាទយ៉ូអាសពុំនឹកឃើញសេចក្តីសប្បុរស ដែលលោក​យេហូយ៉ាដា ជាឪពុករបស់លោកសាការី បាន​សម្តែងចំពោះព្រះអង្គទេ គឺទ្រង់ប្រហារជីវិតកូនរបស់លោក។ នៅពេលស្លាប់ លោកសាការីពោលថា៖«សូមព្រះអម្ចាស់ទតមើល ហើយរកយុត្តិធម៌ចុះ!»។
មួយឆ្នាំកន្លងមកទៀត កងទ័ពស៊ីរីបានឡើងមកវាយព្រះបាទយ៉ូអាស។ ពួកគេមក​ដល់ស្រុកយូដា និងក្រុងយេរូសាឡឹម។ ពួកគេកាប់សម្លាប់មេដឹកនាំទាំងប៉ុន្មានរបស់ប្រជាជន ហើយបញ្ជូនជ័យភ័ណ្ឌទាំងអស់ ទៅថ្វាយសេ្តចនៅក្រុងដាម៉ាស។ កងទ័ពស៊ីរីមានចំនួនតែបន្តិចប៉ុណ្ណោះ តែព្រះអម្ចាស់បានប្រគល់កងទ័ពយូដាដែលមានគ្នា​ច្រើន ទៅក្នុងកណ្តាប់ដៃរបស់ពួកគេ ព្រោះជនជាតិយូដាបោះបង់ចោលព្រះអម្ចាស់ជាព្រះនៃបុព្វបុរសរបស់ខ្លួន។ ដូច្នេះ ព្រះជាម្ចាស់បានប្រើជនជាតិស៊ីរី សម្រាប់ដាក់ទោសព្រះបាទយ៉ូអាស។ បន្ទាប់មក កងទ័ពស៊ីរីចាកចេញទៅទុកឱ្យព្រះបាទយ៉ូអាស​ប្រឈួនជាទម្ងន់។ ពួករាជបម្រើឃុបឃិតគ្នាប្រឆាំងនឹងស្តេច ដើម្បីសងសឹក ចំពោះ​ឃាតកម្មទៅលើកូនរបស់លោកបូជាចារ្យយេហូយ៉ាដា។ គេធ្វើគុតសេ្តចនៅ​ក្នុង​ក្រឡាបន្ទំ រួចយកសពទៅបញ្ចុះនៅបុរីព្រះបាទដាវីឌ តែគេមិនបញ្ចុះនៅក្នុងផ្នូរ​ជា​មួយស្តេចឯទៀតៗទេ។

ទំនុកតម្កើងលេខ ៨៩ (៨៨),៤-៥.២៩-៣៤ បទកាកគតិ

យើងចងសម្ពន្ធមេត្រីបន្ទាន់ចុះខសន្យា
ជ្រើលោកដាវីឌហើយតែងតាំងជាបម្រើការពារ
ឥតមានប្រែប្រួល
យើងនឹងតាំងពង្សពូជអ្នកឱ្យគង់នៅជុំត្រកូល
តាំងរាជ្យឱ្យអ្នកនៅបានសុខស្រួលគ្មានអ្វីប្រែប្រួល
អង្វែងដរាប
២៩យើងនឹងបញ្ចេញឥតមានទោម្នេញដោយចិត្តប្រណី
នឹងរក្សាទុកសម្ពន្ធមេត្រីចងជាប់មិនស្រាយ
មិនគេចប្រែប្រួល
៣០យើងនឹងតែងតាំងត្រកូលពូជពង្សឱ្យរស់សុខស្រួល
ស្ថិតស្ថេរអស់កល្បដាវីឌតែមួយល្បីល្បាញរញ្ជួយ
ដូចមេឃខៀវខ្ចី
៣១បើសិនពូជពង្សដាវីឌបោះបង់ចោលធម្មវិន័យ
ហើយឈប់ដើរតាមមាគ៌ាប្រពៃធ្វើងើយមិនស្តី
មិនតាមបញ្ជា
៣២ប្រសិនបើគេបំពានវៀចវេរកែប្រែសាវា
ហើយលែងប្រតិបត្តិតាមបទបញ្ជាវិន័យនានា
របស់ផងយើង
៣៣យើងនឹងប្រដៅពួកឆោតល្ងង់ខ្លៅបង្កតែរឿង
យើងដាក់ទណ្ឌកម្មទារុណធ្ងន់ឡើងកំហុសមានច្រើន
គេបានប្រព្រឹត្ត
៣៤ប៉ុន្តែយើងតែងបញ្ជាក់សម្តែងសេចក្តីអាណិត
ស្មោះស្ម័គ្រនឹងគេឥតប្រែមានល្បិចឬចង់បែគេច
បែកចិត្តចោលឡើយ

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ១ករ ៨,៩

អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះយេស៊ូគ្រីស្តដែលមានសម្បត្តិដ៏​ច្រើន ទ្រង់បានដាក់ខ្លួនធ្វើជាអ្នកក្រ ដើម្បីឱ្យយើងបានទៅជាអ្នកមានដោយភាពក្រីក្ររបស់ព្រះអង្គ។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ មថ ៦,២៤-៣៤

ក្រុមសាវ័កជួបជុំជាមួយព្រះយេស៊ូនៅលើភ្នំ។ ព្រះអង្គមានព្រះបន្ទូលទៅកាន់ពួកគេថា៖«គ្មានអ្នកណាម្នាក់អាចបម្រើម្ចាស់ពីរបានទេ ព្រោះអ្នកនោះនឹងស្រឡាញ់ម្ចាស់ម្នាក់ ខ្លាំងជាងម្ចាស់ម្នាក់ទៀត យកចិត្តទុកដាក់បម្រើម្នាក់ ច្រើនជាងម្នាក់ទៀតជាពុំ​ខាន។ អ្នករាល់គ្នាក៏ពុំអាចគោរពបម្រើព្រះជាម្ចាស់ផង ហើយគោរពបម្រើទ្រព្យ​សម្បត្តិទុកជាព្រះផងបានឡើយ។ ហេតុនេះហើយ បានជាខ្ញុំសុំប្រាប់អ្នករាល់គ្នាថា កុំ​​ឱ្យ​ខ្វល់ខ្វាយអំពីម្ហូបអាហារសម្រាប់ចិញ្ចឹមជីវិត ឬសម្លៀកបំពាក់សម្រាប់បិទបាំង​កាយឡើយ។ ជីវិតមានតម្លៃលើសម្ហូបអាហារ ហើយរូបកាយក៏មានតម្លៃលើសសម្លៀក​បំពាក់ទៅទៀត។ ចូររំពៃមើលបក្សាបក្សីនៅលើមេឃ វាមិនដែលសាបព្រោះ មិន​ដែលច្រូតកាត់ មិនដែលប្រមូលដាក់ជង្រុកឡើយ ប៉ុន្តែ ព្រះបិតារបស់អ្នករាល់គ្នាដែល​គង់នៅស្ថានបរមសុខទ្រង់ចិញ្ចឹមវា។ រីឯអ្នករាល់គ្នាវិញ អ្នករាល់គ្នាមានតម្លៃលើស​បក្សាបក្សីទាំងនោះទៅទៀត។ ក្នុងចំណោមអ្នករាល់គ្នា ទោះបីខំខ្វល់ខ្វាយយ៉ាងណាក៏ដោយ ក៏គ្មាននរណាអាចនឹងបង្កើនអាយុរបស់ខ្លួនឱ្យវែងបានដែរ សូម្បីតែបន្តិច​ក៏មិនបានផង។ ហេតុដូចម្តេច បានជាអ្នករាល់គ្នាខ្វល់ខ្វាយអំពីសម្លៀកបំពាក់?។ ចូរ​សង្កេតមើលផ្កានៅតាមវាល វាដុះឡើងយ៉ាងណា។ វាមិនដែលធ្វើការនឿយហត់ ឬ​ត្បាញរវៃឡើយ ប៉ុន្តែ ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា សូម្បីតែព្រះបាទសាឡូម៉ូន កាលពី​សម័យដែលទ្រង់មានសិរីរុងរឿងដ៏ប្រសើរបំផុតនោះក៏ដោយ ក៏ទ្រង់គ្មានព្រះភូសាល្អស្មើនឹងផ្កាមួយទងនេះផង។ មនុស្សមានជំនឿតិចអើយ! ប្រសិនបើព្រះជាម្ចាស់ផ្តល់សម្រស់ឱ្យផ្កាដែលរីកនៅតាមវាលថ្ងៃនេះ តែថ្ងៃស្អែកត្រូវគេដុតចោលយ៉ាងហ្នឹង​ទៅហើយ តើព្រះអង្គនឹងទំនុកបម្រុងអ្នករាល់គ្នាលើសនេះយ៉ាងណាទៅទៀត? ហេតុ​នេះ កុំខ្វល់ខ្វាយដោយពោល​ថា “​យើងនឹងមានអ្វីបរិភោគ មានអ្វីស្លៀកពាក់?” នោះ​ឡើយ ដ្បិតមានតែសាសន៍ដទៃប៉ុណ្ណោះទេ ដែលខំស្វះស្វែងរករបស់ទាំងនោះ។ រីឯ​ព្រះបិតាដែលគង់នៅស្ថានបរមសុខ ទ្រង់ជ្រាបនូវអ្វីៗដែលអ្នករាល់គ្នាត្រូវការ។ ចូរ​ស្វែងរកព្រះរាជ្យរបស់ព្រះជាម្ចាស់ និងសេចក្តីសុចរិតរបស់ព្រះអង្គជាមុនសិន ទើប​​ព្រះអង្គប្រទានរបស់ទាំងនោះមកអ្នករាល់គ្នាថែមទៀត កុំខ្វល់ខ្វាយអំពីហេតុការណ៍ដែលនឹងកើតមានឡើងនៅថ្ងៃស្អែកឡើយ ចាំស្អែកសឹមគិតពីរឿងថ្ងៃស្អែកទៅ! បើ​មានការលំបាកកើតឡើងនៅថ្ងៃណា ត្រូវដោះស្រាយសម្រាប់តែថ្ងៃនោះបានហើយ»។

218 Views

Theme: Overlay by Kaira