ខែកញ្ញា ឆ្នាំ «ខ» ២០២៤
  1. អាទិត្យ - បៃតង - អាទិត្យទី២២ ក្នុងរដូវធម្មតា
  2. ចន្ទ - បៃតង - រដូវធម្មតា
  3. អង្គារ - បៃតង - រដូវធម្មតា
    - - សន្តក្រេគ័រដ៏ប្រសើរឧត្តម ជាសម្ដេចប៉ាប និងជាគ្រូបាធ្យាយនៃព្រះសហគមន៍
  4. ពុធ - បៃតង - រដូវធម្មតា
  5. ព្រហ - បៃតង - រដូវធម្មតា
    - - សន្តីតេរេសា​​នៅកាល់គុតា ជាព្រហ្មចារិនី និងជាអ្នកបង្កើតក្រុមគ្រួសារសាសនទូតមេត្ដាករុណា
  6. សុក្រ - បៃតង - រដូវធម្មតា
  7. សៅរ៍ - បៃតង - រដូវធម្មតា
  8. អាទិត្យ - បៃតង - អាទិត្យទី២៣ ក្នុងរដូវធម្មតា
    (ថ្ងៃកំណើតព្រះនាងព្រហ្មចារិនីម៉ារី)
  9. ចន្ទ - បៃតង - រដូវធម្មតា
    - - ឬសន្តសិលា ក្លាវេ
  10. អង្គារ - បៃតង - រដូវធម្មតា
  11. ពុធ - បៃតង - រដូវធម្មតា
  12. ព្រហ - បៃតង - រដូវធម្មតា
    - - ឬព្រះនាមដ៏វិសុទ្ធរបស់ព្រះនាងម៉ារី
  13. សុក្រ - បៃតង - រដូវធម្មតា
    - - សន្តយ៉ូហានគ្រីសូស្តូម ជាអភិបាល និងជាគ្រូបាធ្យាយនៃព្រះសហគមន៍
  14. សៅរ៍ - បៃតង - រដូវធម្មតា
    - ក្រហម - បុណ្យលើកតម្កើងព្រះឈើឆ្កាងដ៏វិសុទ្ធ
  15. អាទិត្យ - បៃតង - អាទិត្យទី២៤ ក្នុងរដូវធម្មតា
    (ព្រះនាងម៉ារីរងទុក្ខលំបាក)
  16. ចន្ទ - បៃតង - រដូវធម្មតា
    - ក្រហម - សន្តគ័រណី ជាសម្ដេចប៉ាប និងសន្តស៊ីព្រីយុំាង ជាអភិបាលព្រះសហគមន៍ និងជាមរណសាក្សី
  17. អង្គារ - បៃតង - រដូវធម្មតា
    - - ឬសន្តរ៉ូបែរ បេឡាម៉ាំង ជាអភិបាល និងជាគ្រូបាធ្យាយនៃព្រះសហគមន៍
  18. ពុធ - បៃតង - រដូវធម្មតា
  19. ព្រហ - បៃតង - រដូវធម្មតា
    - ក្រហម - សន្តហ្សង់វីយេជាអភិបាល និងជាមរណសាក្សី
  20. សុក្រ - បៃតង - រដូវធម្មតា
    - ក្រហម
    សន្តអន់ដ្រេគីម ថេហ្គុន ជាបូជាចារ្យ និងសន្តប៉ូល ជុងហាសាង ព្រមទាំងសហជីវិនជាមរណសាក្សីនៅកូរ
  21. សៅរ៍ - បៃតង - រដូវធម្មតា
    - ក្រហម - សន្តម៉ាថាយជាគ្រីស្តទូត និងជាអ្នកនិពន្ធគម្ពីរដំណឹងល្អ
  22. អាទិត្យ - បៃតង - អាទិត្យទី២៥ ក្នុងរដូវធម្មតា
  23. ចន្ទ - បៃតង - រដូវធម្មតា
    - - សន្តពីយ៉ូជាបូជាចារ្យ នៅក្រុងពៀត្រេលជីណា
  24. អង្គារ - បៃតង - រដូវធម្មតា
  25. ពុធ - បៃតង - រដូវធម្មតា
  26. ព្រហ - បៃតង - រដូវធម្មតា
    - ក្រហម - សន្តកូស្មា និងសន្តដាម៉ីយុាំង ជាមរណសាក្សី
  27. សុក្រ - បៃតង - រដូវធម្មតា
    - - សន្តវុាំងសង់ នៅប៉ូលជាបូជាចារ្យ
  28. សៅរ៍ - បៃតង - រដូវធម្មតា
    - ក្រហម - សន្តវិនហ្សេសឡាយជាមរណសាក្សី ឬសន្តឡូរ៉ង់ រូអ៊ីស និងសហការីជាមរណសាក្សី
  29. អាទិត្យ - បៃតង - អាទិត្យទី២៦ ក្នុងរដូវធម្មតា
    (សន្តមីកាអែល កាព្រីអែល និងរ៉ាហ្វា​អែលជាអគ្គទេវទូត)
  30. ចន្ទ - បៃតង - រដូវធម្មតា
    - - សន្ដយេរ៉ូមជាបូជាចារ្យ និងជាគ្រូបាធ្យាយនៃព្រះសហគមន៍
ខែតុលា ឆ្នាំ «ខ» ២០២៤
  1. អង្គារ - បៃតង - រដូវធម្មតា
    - - សន្តីតេរេសានៃព្រះកុមារយេស៊ូ ជាព្រហ្មចារិនី និងជាគ្រូបាធ្យាយនៃព្រះសហគមន៍
  2. ពុធ - បៃតង - រដូវធម្មតា
    - ស្វាយ - បុណ្យឧទ្ទិសដល់មរណបុគ្គលទាំងឡាយ (ភ្ជុំបិណ្ឌ)
  3. ព្រហ - បៃតង - រដូវធម្មតា
  4. សុក្រ - បៃតង - រដូវធម្មតា
    - - សន្តហ្វ្រង់ស៊ីស្កូ នៅក្រុងអាស៊ីស៊ី ជាបព្វជិត

  5. សៅរ៍ - បៃតង - រដូវធម្មតា
  6. អាទិត្យ - បៃតង - អាទិត្យទី២៧ ក្នុងរដូវធម្មតា
  7. ចន្ទ - បៃតង - រដូវធម្មតា
    - - ព្រះនាងព្រហ្មចារិម៉ារី តាមមាលា
  8. អង្គារ - បៃតង - រដូវធម្មតា
  9. ពុធ - បៃតង - រដូវធម្មតា
    - ក្រហម -
    សន្តឌីនីស និងសហការី
    - - ឬសន្តយ៉ូហាន លេអូណាឌី
  10. ព្រហ - បៃតង - រដូវធម្មតា
  11. សុក្រ - បៃតង - រដូវធម្មតា
    - - ឬសន្តយ៉ូហានទី២៣ជាសម្តេចប៉ាប

  12. សៅរ៍ - បៃតង - រដូវធម្មតា
  13. អាទិត្យ - បៃតង - អាទិត្យទី២៨ ក្នុងរដូវធម្មតា
  14. ចន្ទ - បៃតង - រដូវធម្មតា
    - ក្រហម - សន្ដកាលីទូសជាសម្ដេចប៉ាប និងជាមរណសាក្យី
  15. អង្គារ - បៃតង - រដូវធម្មតា
    - - សន្តតេរេសានៃព្រះយេស៊ូជាព្រហ្មចារិនី
  16. ពុធ - បៃតង - រដូវធម្មតា
    - - ឬសន្ដីហេដវីគ ជាបព្វជិតា ឬសន្ដីម៉ាការីត ម៉ារី អាឡាកុក ជាព្រហ្មចារិនី
  17. ព្រហ - បៃតង - រដូវធម្មតា
    - ក្រហម - សន្តអ៊ីញ៉ាសនៅក្រុងអន់ទីយ៉ូកជាអភិបាល ជាមរណសាក្សី
  18. សុក្រ - បៃតង - រដូវធម្មតា
    - ក្រហម
    សន្តលូកា អ្នកនិពន្ធគម្ពីរដំណឹងល្អ
  19. សៅរ៍ - បៃតង - រដូវធម្មតា
    - ក្រហម - ឬសន្ដយ៉ូហាន ដឺប្រេប៊ីហ្វ និងសន្ដអ៊ីសាកយ៉ូក ជាបូជាចារ្យ និងសហជីវិន ជាមរណសាក្សី ឬសន្ដប៉ូលនៃព្រះឈើឆ្កាងជាបូជាចារ្យ
  20. អាទិត្យ - បៃតង - អាទិត្យទី២៩ ក្នុងរដូវធម្មតា
    [ថ្ងៃអាទិត្យនៃការប្រកាសដំណឹងល្អ]
  21. ចន្ទ - បៃតង - រដូវធម្មតា
  22. អង្គារ - បៃតង - រដូវធម្មតា
    - - ឬសន្តយ៉ូហានប៉ូលទី២ ជាសម្ដេចប៉ាប
  23. ពុធ - បៃតង - រដូវធម្មតា
    - - ឬសន្ដយ៉ូហាន នៅកាពីស្រ្ដាណូ ជាបូជាចារ្យ
  24. ព្រហ - បៃតង - រដូវធម្មតា
    - - សន្តអន់តូនី ម៉ារីក្លារេ ជាអភិបាលព្រះសហគមន៍
  25. សុក្រ - បៃតង - រដូវធម្មតា
  26. សៅរ៍ - បៃតង - រដូវធម្មតា
  27. អាទិត្យ - បៃតង - អាទិត្យទី៣០ ក្នុងរដូវធម្មតា
  28. ចន្ទ - បៃតង - រដូវធម្មតា
    - ក្រហម - សន្ដស៊ីម៉ូន និងសន្ដយូដា ជាគ្រីស្ដទូត
  29. អង្គារ - បៃតង - រដូវធម្មតា
  30. ពុធ - បៃតង - រដូវធម្មតា
  31. ព្រហ - បៃតង - រដូវធម្មតា
ខែវិច្ឆិកា ឆ្នាំ «ខ» ២០២៤
  1. សុក្រ - បៃតង - រដូវធម្មតា
    - - បុណ្យគោរពសន្ដបុគ្គលទាំងឡាយ

  2. សៅរ៍ - បៃតង - រដូវធម្មតា
  3. អាទិត្យ - បៃតង - អាទិត្យទី៣១ ក្នុងរដូវធម្មតា
  4. ចន្ទ - បៃតង - រដូវធម្មតា
    - - សន្ដហ្សាល បូរ៉ូមេ ជាអភិបាល
  5. អង្គារ - បៃតង - រដូវធម្មតា
  6. ពុធ - បៃតង - រដូវធម្មតា
  7. ព្រហ - បៃតង - រដូវធម្មតា
  8. សុក្រ - បៃតង - រដូវធម្មតា
  9. សៅរ៍ - បៃតង - រដូវធម្មតា
    - - បុណ្យរម្លឹកថ្ងៃឆ្លងព្រះវិហារបាស៊ីលីកាឡាតេរ៉ង់ នៅទីក្រុងរ៉ូម
  10. អាទិត្យ - បៃតង - អាទិត្យទី៣២ ក្នុងរដូវធម្មតា
  11. ចន្ទ - បៃតង - រដូវធម្មតា
    - - សន្ដម៉ាតាំងនៅក្រុងទួរ ជាអភិបាល
  12. អង្គារ - បៃតង - រដូវធម្មតា
    - ក្រហម - សន្ដយ៉ូសាផាត ជាអភិបាលព្រះសហគមន៍ និងជាមរណសាក្សី
  13. ពុធ - បៃតង - រដូវធម្មតា
  14. ព្រហ - បៃតង - រដូវធម្មតា
  15. សុក្រ - បៃតង - រដូវធម្មតា
    - - ឬសន្ដអាល់ប៊ែរ ជាជនដ៏ប្រសើរឧត្ដមជាអភិបាល និងជាគ្រូបាធ្យាយនៃព្រះសហគមន៍
  16. សៅរ៍ - បៃតង - រដូវធម្មតា
    - - ឬសន្ដីម៉ាការីតា នៅស្កុតឡែន ឬសន្ដហ្សេទ្រូដ ជាព្រហ្មចារិនី
  17. អាទិត្យ - បៃតង - អាទិត្យទី៣៣ ក្នុងរដូវធម្មតា
  18. ចន្ទ - បៃតង - រដូវធម្មតា
    - - ឬបុណ្យរម្លឹកថ្ងៃឆ្លងព្រះវិហារបាស៊ីលីកាសន្ដសិលា និងសន្ដប៉ូលជាគ្រីស្ដទូត
  19. អង្គារ - បៃតង - រដូវធម្មតា
  20. ពុធ - បៃតង - រដូវធម្មតា
  21. ព្រហ - បៃតង - រដូវធម្មតា
    - - បុណ្យថ្វាយទារិកាព្រហ្មចារិនីម៉ារីនៅក្នុងព្រះវិហារ
  22. សុក្រ - បៃតង - រដូវធម្មតា
    - ក្រហម - សន្ដីសេស៊ី ជាព្រហ្មចារិនី និងជាមរណសាក្សី
  23. សៅរ៍ - បៃតង - រដូវធម្មតា
    - - ឬសន្ដក្លេម៉ង់ទី១ ជាសម្ដេចប៉ាប និងជាមរណសាក្សី ឬសន្ដកូឡូមបង់ជាចៅអធិការ
  24. អាទិត្យ - - អាទិត្យទី៣៤ ក្នុងរដូវធម្មតា
    បុណ្យព្រះអម្ចាស់យេស៊ូគ្រីស្ដជាព្រះមហាក្សត្រនៃពិភពលោក
  25. ចន្ទ - បៃតង - រដូវធម្មតា
    - ក្រហម - ឬសន្ដីកាតេរីន នៅអាឡិចសង់ឌ្រី ជាព្រហ្មចារិនី និងជាមរណសាក្សី
  26. អង្គារ - បៃតង - រដូវធម្មតា
  27. ពុធ - បៃតង - រដូវធម្មតា
  28. ព្រហ - បៃតង - រដូវធម្មតា
  29. សុក្រ - បៃតង - រដូវធម្មតា
  30. សៅរ៍ - បៃតង - រដូវធម្មតា
    - ក្រហម - សន្ដអន់ដ្រេ ជាគ្រីស្ដទូត
ប្រតិទិនទាំងអស់

ថ្ងៃចន្ទ ទី១៧ ខែមិថុនា ឆ្នាំ២០២៤

សូមថ្លែងព្រះគម្ពីរពង្សាវតាក្សត្រភាគទី១ ១ពង្ស ២១,១-១៦

នៅក្រុងយីសរេអែលមានបុរសម្នាក់ ឈ្មោះណាបុត។ គាត់មានចម្ការទំពាំងបាយជូរ​មួយនៅក្បែររាជវាំងរបស់ព្រះបាទអខាប់ ជាស្តេចស្រុកសាម៉ារី។ ថ្ងៃមួយ ព្រះបាទអខាប់​មានរាជឱង្ការទៅកាន់លោកណាបុតថា៖ «ចូរប្រគល់ចម្ការទំពាំងបាយជូររបស់អ្នកមក​ឱ្យយើង ដើម្បីយើងយកទៅធ្វើសួនបន្លែ ព្រោះចម្ការនេះស្ថិតនៅជិតវាំងស្រាប់។ យើងនឹងប្រគល់ចម្ការទំពាំងបាយជូរមួយល្អជាងចម្ការនេះទៅអ្នក ឬប្រសិនបើអ្នកចង់​បានប្រាក់វិញ យើងនឹងបង់ឱ្យតាមតម្លៃចម្ការ»។ លោកណាបុតទូលព្រះបាទអខាប់ថា៖ «សូមព្រះអម្ចាស់ធ្វើជាសាក្សីចុះ! ទូលបង្គំមិនព្រមប្រគល់ដីដែលជាកេរមត៌កពី​ដូនតានេះ ថ្វាយព្រះករុណាទេ!»។ ព្រះបាទអខាប់យាងចូលវាំងវិញទាំងមួម៉ៅ និង​ក្រេវក្រោធ ព្រោះតែពាក្យសម្តីដែលលោកណាបុតជាអ្នកស្រុកយីសរេអែលទូលថា៖ «ទូលបង្គំមិនព្រមប្រគល់ដីដែលជាកេរមត៌កពីដូនតានេះថ្វាយព្រះករុណាទេ»។ ស្តេចផ្ទំលើ​ព្រះទែន បែរព្រះភក្ត្រទៅជញ្ជាំង ហើយមិនព្រមសោយព្រះស្ងោយឡើយ។ ម្ចាស់​ក្សត្រិយ៍​យេសាបិលជាមហេសីយាងមកគាល់ស្តេច ហើយទូលសួរថា៖ «ហេតុអ្វីបានជា​ព្រះករុណាមានព្រះទ័យមួម៉ៅ មិនព្រមសោយព្រះស្ងោយដូច្នេះ?»។ ស្តេចមានរាជ​ឱង្ការដូចតទៅ៖ «យើងនិយាយជាមួយណាបុត ជាអ្នកស្រុកយីសរេអែលថា ចូរលក់ចម្ការ​ទំពាំងបាយជូររបស់អ្នកមកឱ្យយើង ឬប្រសិនបើអ្នកមិនចង់បានប្រាក់ទេ យើងនឹង​ប្រគល់ចម្ការទំពាំងបាយជូរមួយទៀតជាថ្នូរ។ ប៉ុន្តែ គាត់ឆ្លើយថា “ទូលបង្គំមិនព្រម​ប្រគល់ចម្ការទំពាំងបាយជូររបស់ទូលបង្គំថ្វាយព្រះករុណាទេ!”»។ ម្ចាស់ក្សត្រិយ៍យេសាបិលជាមហេសីទូលថា៖ «តើព្រះករុណាមិនមែនគ្រងរាជ្យលើស្រុកអ៊ីស្រាអែលទេឬ!? សូមតើនឡើងសោយព្រះស្ងោយ ហើយមានព្រះហឫទ័យរីករាយចុះ ចាំខ្ញុំម្ចាស់​ទៅយក​ចម្ការទំពាំងបាយជូររបស់អាណាបុត ជាអ្នកស្រុកយីសរេអែលនេះមកថ្វាយ»។
ម្ចាស់ក្សត្រិយ៍យេសាបិលសរសេររាជសារមួយ ក្នុងនាមព្រះបាទអខាប់ ព្រមទាំងយក​ត្រារាជ្យមកប្រថាប់ផង ហើយចាត់គេឱ្យយកទៅជូនពួកព្រឹទ្ធាចារ្យ និងមេដឹកនាំដែលនៅក្រុងជាមួយលោកណាបុត។ ក្នុងរាជសារនោះ ម្ចាស់ក្សត្រិយ៍យេសាបិល​សរសេរថា៖«ចូរប្រកាសឱ្យប្រជាជនធ្វើពិធីតមអាហារ ហើយឱ្យលោកណាបុត​អង្គុយនៅកន្លែងគណៈអធិបតី។ ត្រូវឱ្យមនុស្សខិលខូចពីរនាក់ មកអង្គុយនៅទល់​មុខ​គាត់ ដើម្បីធ្វើជាសាក្សីចោទប្រកាន់គាត់ថា លោកបានប្រមាថព្រះជាម្ចាស់ និងប្រមាថ​ព្រះមហាក្សត្រ!។ បន្ទាប់មក ចូរនាំគាត់ទៅក្រៅ រួចយកដុំថ្មគប់សម្លាប់ចោលទៅ»។ ពួកព្រឹទ្ធាចារ្យ និងមេដឹកនាំដែលរស់នៅក្នុងក្រុងជាមួយលោកណាបុត ធ្វើតាមសេចក្តី​ដែលម្ចាស់ក្សត្រិយ៍យេសាបិលបានបញ្ជាក្នុងរាជសារ។ ពួកគេប្រកាសពិធីតមអាហារ ​ហើយឱ្យលោកណាបុតអង្គុយនៅកន្លែងគណៈអធិបតី។ មនុស្សខិលខូចពីរនាក់មកអង្គុយនៅទល់មុខលោកណាបុត រួចចោទប្រកាន់លោកនៅចំពោះមុខប្រជាជនថា៖ «លោកណាបុតបានប្រមាថព្រះជាម្ចាស់ និងប្រមាថព្រះមហាក្សត្រ!»។ ដូច្នេះគេនាំលោកណាបុត​ចេញទៅក្រៅ ហើយយកដុំថ្មគប់សម្លាប់លោក។ គេចាត់មនុស្សឱ្យទៅទូលម្ចាស់​​ក្សត្រិយ៍យេសាបិលថា៖ «យើងខ្ញុំបានយកដុំថ្មគប់សម្លាប់លោកណាបុតហើយ »។ កាល​ម្ចាស់ក្សត្រិយ៍យេសាបិលជ្រាបថា គេបានយក​ដុំថ្មគប់សម្លាប់លោកណាបុតហើយនោះ​ ម្ចាស់ក្សត្រិយ៍យេសាបិលក៏ទូលព្រះបាទអខាប់ថា៖«សូមតើនឡើងយាងទៅចាប់យកចម្ការទំពាំងបាយ​ជូររបស់អាណាបុត ជាអ្នកស្រុកយីសរេអែល ដែលមិនព្រមលក់ថ្វាយព្រះករុណាចុះ ដ្បិត​អាណាបុតនេះ ស្លាប់បាត់បង់ជីវិតហើយ»។ កាលព្រះបាទអខាប់ជ្រាបថា លោកណាបុត​ស្លាប់ហើយ ទ្រង់ក៏តើនឡើង យាងចុះទៅចាប់យកចម្ការទំពាំងបាយជូររបស់លោកណាបុត ជាអ្នកស្រុកយីសរេអែល។

ទំនុកតម្កើងលេខ ៥,២-៣.៥-៧ បទព្រហ្មគីតិ

ឱ! ព្រះអម្ចាស់អើយកុំកន្តើយផ្ទៀងព្រះកាណ៌
ស្តាប់ស័ព្ទខ្ញុំវាចាខ្ញុំឈឺផ្សាពន់ពេកក្រៃ
ឱព្រះជាអម្ចាស់ទ្រង់ជាព្រះមហាក្សត្រថ្លៃ
សូមយកព្រះហឫទ័យនឹងសម្រែកទូលបង្គំ
ទ្រង់មិនសព្វព្រះទ័យអំពើព្រៃផ្សៃឫស្យា
ជនអាក្រក់មុសាក្បែរភក្ត្រាព្រះអង្គឡើយ
ព្រះអង្គមិនចង់ឃើញជនព្រហើនចូលកៀកកើយ
មិនសព្វព្រទ័យឡើយជនណាហើយធ្វើអាក្រក់
អស់អ្នកបង្ហូរឈាមអស់អ្នកបៀមល្បិចកខ្វក់
ពួកអ្នកភូតកុហកបោកវីវក់វិនាសបង់

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ទន ១១៩,១០៥

អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះបន្ទូលជាចង្កៀងមាលា ឱ្យខ្ញុំដើរត្រង់ ពិតជាពន្លឺ បំភ្លឺត្រចង់ ជីវិតផូរផង់ ឱ្យខ្ញុំសុខសាន្ត។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ មថ ៥,៣៨-៤២

ក្រុមសាវ័កជួបជុំជាមួយព្រះយេស៊ូនៅលើភ្នំ។ ព្រះអង្គមានព្រះបន្ទូលទៅកាន់ពួក​គេថា៖ «អ្នករាល់គ្នាធ្លាប់បានឮសេចក្តីថ្លែងទុកមកថា “ភ្នែកមួយ សងភ្នែកតែមួយ ធ្មេញមួយ សងធ្មេញតែមួយ”។ រីឯខ្ញុំវិញ ខ្ញុំសុំបញ្ជាក់ប្រាប់អ្នករាល់គ្នាថា កុំតបតនឹង​មនុស្សកំណាចឱ្យសោះ! បើមានគេទះកំផ្លៀងស្តាំរបស់អ្នក ចូរបែរឱ្យគេទះម្ខាង​ទៀតទៅ! បើមានគេប្តឹងចង់បានអាវក្នុងរបស់អ្នក ចូរឱ្យគេយកអាវធំថែម​ទៀត​​ទៅ! បើមានគេបង្ខំអ្នកឱ្យធ្វើដំណើរមួយយោជន៍ ចូរទៅពីរយោជន៍ជាមួយ​គេចុះ! អ្នកណាសុំអ្វីពីអ្នក ចូរឱ្យគេទៅ កុំគេចមុខចេញពីអ្នកដែលសុំខ្ចីអ្វីៗពីអ្នកដែរ»។

64 Views

Theme: Overlay by Kaira