ខែកក្កដា ឆ្នាំ «ខ» ២០២៤
  1. ចន្ទ - បៃតង - រដូវធម្មតា
  2. អង្គារ - បៃតង - រដូវធម្មតា
  3. ពុធ - បៃតង - រដូវធម្មតា
    - ក្រហម - សន្ដថូម៉ាស ជាគ្រីស្ដទូត
  4. ព្រហ - បៃតង - រដូវធម្មតា
    - - ឬសន្ដីអេលីសាបិត នៅព័រទុយហ្គាល
  5. សុក្រ - បៃតង - រដូវធម្មតា
    - - ឬសន្ដអន់ទន ម៉ារីសក្ការីយ៉ា ជាបូជាចារ្យ
  6. សៅរ៍ - បៃតង - រដូវធម្មតា
    - ក្រហម - ឬសន្ដីម៉ារី កូរ៉ែតទី ជាព្រហ្មចារិនី និងជាមរណសាក្សី
  7. អាទិត្យ - បៃតង - អាទិត្យទី១៤ ក្នុងរដូវធម្មតា
  8. ចន្ទ - បៃតង - រដូវធម្មតា
  9. អង្គារ - បៃតង - រដូវធម្មតា
    - ក្រហម - ឬសន្ដអូហ្គូស្ទីន ហ្សាវរុងជាបូជាចារ្យ និងជាសហជីវិន ជាមរណសាក្សី
  10. ពុធ - បៃតង - រដូវធម្មតា
  11. ព្រហ - បៃតង - រដូវធម្មតា
    - - សន្ដបេណេឌិក ជាចៅអធិការ
  12. សុក្រ - បៃតង - រដូវធម្មតា
  13. សៅរ៍ - បៃតង - រដូវធម្មតា
    - - ឬសន្ដហង្សរី
  14. អាទិត្យ - បៃតង - អាទិត្យទី១៥ ក្នុងរដូវធម្មតា
  15. ចន្ទ - បៃតង - រដូវធម្មតា
    - - សន្ដបូណាវិនទួរ ជាអភិបាល និងជាគ្រូបាធ្យាយនៃព្រះសហគមន៍
  16. អង្គារ - បៃតង - រដូវធម្មតា
    - - ឬព្រះនាងម៉ារី នៅភ្នំការមែល
  17. ពុធ - បៃតង - រដូវធម្មតា
  18. ព្រហ - បៃតង - រដូវធម្មតា
  19. សុក្រ - បៃតង - រដូវធម្មតា
  20. សៅរ៍ - បៃតង - រដូវធម្មតា
    - ក្រហម - ឬសន្ដអាប៉ូលីណែរ ជាអភិបាល និងជាមរណសាក្សី
  21. អាទិត្យ - បៃតង - អាទិត្យទី១៦ ក្នុងរដូវធម្មតា
  22. ចន្ទ - បៃតង - រដូវធម្មតា
    - - សន្ដីម៉ារីម៉ាដាឡា
  23. អង្គារ - បៃតង - រដូវធម្មតា
    - - ឬសន្ដីប្រ៊ីហ្សីត ជាបព្វជិតា
  24. ពុធ - បៃតង - រដូវធម្មតា
    - - ឬសន្ដសាបែល ម៉ាកឃ្លូវជាបូជាចារ្យ
  25. ព្រហ - បៃតង - រដូវធម្មតា
    - ក្រហម - សន្ដយ៉ាកុបជាគ្រីស្ដទូត
  26. សុក្រ - បៃតង - រដូវធម្មតា
    - - សន្ដីហាណ្ណា និងសន្ដយ៉ូហានគីម ជាមាតាបិតារបស់ព្រះនាងម៉ារី
  27. សៅរ៍ - បៃតង - រដូវធម្មតា
  28. អាទិត្យ - បៃតង - អាទិត្យទី១៧ ក្នុងរដូវធម្មតា
  29. ចន្ទ - បៃតង - រដូវធម្មតា
    - - សន្ដីម៉ាថា សន្ដីម៉ារី និងសន្ដឡាសារ
  30. អង្គារ - បៃតង - រដូវធម្មតា
    - - ឬសន្ដសិលា គ្រីសូឡូក ជាអភិបាល និងជាគ្រូបាធ្យាយនៃព្រះសហគមន៍
  31. ពុធ - បៃតង - រដូវធម្មតា
    - - សន្ដអ៊ីញ៉ាស នៅឡូយ៉ូឡា ជាបូជាចារ្យ
ខែសីហា ឆ្នាំ «ខ» ២០២៤
  1. ព្រហ - បៃតង - រដូវធម្មតា
    - - សន្ដអាលហ្វុង សូម៉ារី នៅលីកូរី ជាអភិបាល និងជាគ្រូបាធ្យាយនៃព្រះសហគមន៍
  2. សុក្រ - បៃតង - រដូវធម្មតា
    - - សន្តអឺសែប និងសន្តសិលា ហ្សូលីយ៉ាំងអេម៉ា
  3. សៅរ៍ - បៃតង - រដូវធម្មតា
  4. អាទិត្យ - បៃតង - អាទិត្យទី១៨ ក្នុងរដូវធម្មតា
    (សន្តយ៉ូហាន ម៉ារីវីយ៉ាណែ)
  5. ចន្ទ - បៃតង - រដូវធម្មតា
    - - ឬពិធីរំឭកបុណ្យឆ្លងព្រះវិហារសន្តីម៉ារី
  6. អង្គារ - បៃតង - រដូវធម្មតា
    - - បុណ្យលើកតម្កើងព្រះយេស៊ូបញ្ចេញរស្មីពណ្ណរាយ
  7. ពុធ - បៃតង - រដូវធម្មតា
    - - សន្តស៊ីស្តទី២ និងឧបដ្ឋាកបួននាក់ ឬសន្តកាយេតាំង
  8. ព្រហ - បៃតង - រដូវធម្មតា
    - - សន្តដូមីនីកូជាបូជាចារ្យ
  9. សុក្រ - បៃតង - រដូវធម្មតា
    - ក្រហម - ឬសន្ដីតេរេសា បេណេឌិកនៃព្រះឈើឆ្កាង ជាព្រហ្មចារិនី និងជាមរណសាក្សី
  10. សៅរ៍ - បៃតង - រដូវធម្មតា
    - ក្រហម - សន្តឡូរង់ជាឧបដ្ឋាក និងជាមរណសាក្សី
  11. អាទិត្យ - បៃតង - អាទិត្យទី១៩ ក្នុងរដូវធម្មតា
  12. ចន្ទ - បៃតង - រដូវធម្មតា
    - - ឬសន្តីយ៉ូហាណា ហ្រ្វង់ស្វ័រ
  13. អង្គារ - បៃតង - រដូវធម្មតា
    - - ឬសន្តប៉ុងស្យាង និងសន្តហ៊ីប៉ូលិត
  14. ពុធ - បៃតង - រដូវធម្មតា
    - ក្រហម - សន្តម៉ាស៊ីមីលីយុំាងកូលបេ ជាបូជាចារ្យ និងជាមរណសាក្សី
  15. ព្រហ - បៃតង - រដូវធម្មតា
    - - ព្រះជាម្ចាស់លើកព្រះនាងម៉ារីឡើងស្ថានបរមសុខ
  16. សុក្រ - បៃតង - រដូវធម្មតា
    - - ឬសន្តស្ទេផាននៅប្រទេសហុងគ្រី
  17. សៅរ៍ - បៃតង - រដូវធម្មតា
  18. អាទិត្យ - បៃតង - អាទិត្យទី២០ ក្នុងរដូវធម្មតា
  19. ចន្ទ - បៃតង - រដូវធម្មតា
    - - ឬសន្តយ៉ូហានអឺដ
  20. អង្គារ - បៃតង - រដូវធម្មតា
    - - សន្តប៊ែរណា ជាចៅអធិការ និងជាគ្រូបាធ្យាយនៃព្រះសហគមន៍
  21. ពុធ - បៃតង - រដូវធម្មតា
    - - សន្តពីយ៉ូទី១០
  22. ព្រហ - បៃតង - រដូវធម្មតា
    - - ព្រះនាងម៉ារីជាព្រះមហាក្សត្រីយានី
  23. សុក្រ - បៃតង - រដូវធម្មតា
    - - ឬសន្តីរ៉ូសានៅក្រុងលីម៉ា
  24. សៅរ៍ - បៃតង - រដូវធម្មតា
    - ក្រហម - សន្តបាថូឡូមេ ជាគ្រីស្ដទូត
  25. អាទិត្យ - បៃតង - អាទិត្យទី២១ ក្នុងរដូវធម្មតា
  26. ចន្ទ - បៃតង - រដូវធម្មតា
  27. អង្គារ - បៃតង - រដូវធម្មតា
    - - សន្ដីម៉ូនិក
  28. ពុធ - បៃតង - រដូវធម្មតា
    - - សន្តអូគូស្តាំង
  29. ព្រហ - បៃតង - រដូវធម្មតា
    - ក្រហម - ទុក្ខលំបាករបស់សន្តយ៉ូហានបាទីស្ដ
  30. សុក្រ - បៃតង - រដូវធម្មតា
  31. សៅរ៍ - បៃតង - រដូវធម្មតា
ខែកញ្ញា ឆ្នាំ «ខ» ២០២៤
  1. អាទិត្យ - បៃតង - អាទិត្យទី២២ ក្នុងរដូវធម្មតា
  2. ចន្ទ - បៃតង - រដូវធម្មតា
  3. អង្គារ - បៃតង - រដូវធម្មតា
    - - សន្តក្រេគ័រដ៏ប្រសើរឧត្តម ជាសម្ដេចប៉ាប និងជាគ្រូបាធ្យាយនៃព្រះសហគមន៍
  4. ពុធ - បៃតង - រដូវធម្មតា
  5. ព្រហ - បៃតង - រដូវធម្មតា
    - - សន្តីតេរេសា​​នៅកាល់គុតា ជាព្រហ្មចារិនី និងជាអ្នកបង្កើតក្រុមគ្រួសារសាសនទូតមេត្ដាករុណា
  6. សុក្រ - បៃតង - រដូវធម្មតា
  7. សៅរ៍ - បៃតង - រដូវធម្មតា
  8. អាទិត្យ - បៃតង - អាទិត្យទី២៣ ក្នុងរដូវធម្មតា
    (ថ្ងៃកំណើតព្រះនាងព្រហ្មចារិនីម៉ារី)
  9. ចន្ទ - បៃតង - រដូវធម្មតា
    - - ឬសន្តសិលា ក្លាវេ
  10. អង្គារ - បៃតង - រដូវធម្មតា
  11. ពុធ - បៃតង - រដូវធម្មតា
  12. ព្រហ - បៃតង - រដូវធម្មតា
    - - ឬព្រះនាមដ៏វិសុទ្ធរបស់ព្រះនាងម៉ារី
  13. សុក្រ - បៃតង - រដូវធម្មតា
    - - សន្តយ៉ូហានគ្រីសូស្តូម ជាអភិបាល និងជាគ្រូបាធ្យាយនៃព្រះសហគមន៍
  14. សៅរ៍ - បៃតង - រដូវធម្មតា
    - ក្រហម - បុណ្យលើកតម្កើងព្រះឈើឆ្កាងដ៏វិសុទ្ធ
  15. អាទិត្យ - បៃតង - អាទិត្យទី២៤ ក្នុងរដូវធម្មតា
    (ព្រះនាងម៉ារីរងទុក្ខលំបាក)
  16. ចន្ទ - បៃតង - រដូវធម្មតា
    - ក្រហម - សន្តគ័រណី ជាសម្ដេចប៉ាប និងសន្តស៊ីព្រីយុំាង ជាអភិបាលព្រះសហគមន៍ និងជាមរណសាក្សី
  17. អង្គារ - បៃតង - រដូវធម្មតា
    - - ឬសន្តរ៉ូបែរ បេឡាម៉ាំង ជាអភិបាល និងជាគ្រូបាធ្យាយនៃព្រះសហគមន៍
  18. ពុធ - បៃតង - រដូវធម្មតា
  19. ព្រហ - បៃតង - រដូវធម្មតា
    - ក្រហម - សន្តហ្សង់វីយេជាអភិបាល និងជាមរណសាក្សី
  20. សុក្រ - បៃតង - រដូវធម្មតា
    - ក្រហម
    សន្តអន់ដ្រេគីម ថេហ្គុន ជាបូជាចារ្យ និងសន្តប៉ូល ជុងហាសាង ព្រមទាំងសហជីវិនជាមរណសាក្សីនៅកូរ
  21. សៅរ៍ - បៃតង - រដូវធម្មតា
    - ក្រហម - សន្តម៉ាថាយជាគ្រីស្តទូត និងជាអ្នកនិពន្ធគម្ពីរដំណឹងល្អ
  22. អាទិត្យ - បៃតង - អាទិត្យទី២៥ ក្នុងរដូវធម្មតា
  23. ចន្ទ - បៃតង - រដូវធម្មតា
    - - សន្តពីយ៉ូជាបូជាចារ្យ នៅក្រុងពៀត្រេលជីណា
  24. អង្គារ - បៃតង - រដូវធម្មតា
  25. ពុធ - បៃតង - រដូវធម្មតា
  26. ព្រហ - បៃតង - រដូវធម្មតា
    - ក្រហម - សន្តកូស្មា និងសន្តដាម៉ីយុាំង ជាមរណសាក្សី
  27. សុក្រ - បៃតង - រដូវធម្មតា
    - - សន្តវុាំងសង់ នៅប៉ូលជាបូជាចារ្យ
  28. សៅរ៍ - បៃតង - រដូវធម្មតា
    - ក្រហម - សន្តវិនហ្សេសឡាយជាមរណសាក្សី ឬសន្តឡូរ៉ង់ រូអ៊ីស និងសហការីជាមរណសាក្សី
  29. អាទិត្យ - បៃតង - អាទិត្យទី២៦ ក្នុងរដូវធម្មតា
    (សន្តមីកាអែល កាព្រីអែល និងរ៉ាហ្វា​អែលជាអគ្គទេវទូត)
  30. ចន្ទ - បៃតង - រដូវធម្មតា
    - - សន្ដយេរ៉ូមជាបូជាចារ្យ និងជាគ្រូបាធ្យាយនៃព្រះសហគមន៍
ខែតុលា ឆ្នាំ «ខ» ២០២៤
  1. អង្គារ - បៃតង - រដូវធម្មតា
    - - សន្តីតេរេសានៃព្រះកុមារយេស៊ូ ជាព្រហ្មចារិនី និងជាគ្រូបាធ្យាយនៃព្រះសហគមន៍
  2. ពុធ - បៃតង - រដូវធម្មតា
    - ស្វាយ - បុណ្យឧទ្ទិសដល់មរណបុគ្គលទាំងឡាយ (ភ្ជុំបិណ្ឌ)
  3. ព្រហ - បៃតង - រដូវធម្មតា
  4. សុក្រ - បៃតង - រដូវធម្មតា
    - - សន្តហ្វ្រង់ស៊ីស្កូ នៅក្រុងអាស៊ីស៊ី ជាបព្វជិត

  5. សៅរ៍ - បៃតង - រដូវធម្មតា
  6. អាទិត្យ - បៃតង - អាទិត្យទី២៧ ក្នុងរដូវធម្មតា
  7. ចន្ទ - បៃតង - រដូវធម្មតា
    - - ព្រះនាងព្រហ្មចារិម៉ារី តាមមាលា
  8. អង្គារ - បៃតង - រដូវធម្មតា
  9. ពុធ - បៃតង - រដូវធម្មតា
    - ក្រហម -
    សន្តឌីនីស និងសហការី
    - - ឬសន្តយ៉ូហាន លេអូណាឌី
  10. ព្រហ - បៃតង - រដូវធម្មតា
  11. សុក្រ - បៃតង - រដូវធម្មតា
    - - ឬសន្តយ៉ូហានទី២៣ជាសម្តេចប៉ាប

  12. សៅរ៍ - បៃតង - រដូវធម្មតា
  13. អាទិត្យ - បៃតង - អាទិត្យទី២៨ ក្នុងរដូវធម្មតា
  14. ចន្ទ - បៃតង - រដូវធម្មតា
    - ក្រហម - សន្ដកាលីទូសជាសម្ដេចប៉ាប និងជាមរណសាក្យី
  15. អង្គារ - បៃតង - រដូវធម្មតា
    - - សន្តតេរេសានៃព្រះយេស៊ូជាព្រហ្មចារិនី
  16. ពុធ - បៃតង - រដូវធម្មតា
    - - ឬសន្ដីហេដវីគ ជាបព្វជិតា ឬសន្ដីម៉ាការីត ម៉ារី អាឡាកុក ជាព្រហ្មចារិនី
  17. ព្រហ - បៃតង - រដូវធម្មតា
    - ក្រហម - សន្តអ៊ីញ៉ាសនៅក្រុងអន់ទីយ៉ូកជាអភិបាល ជាមរណសាក្សី
  18. សុក្រ - បៃតង - រដូវធម្មតា
    - ក្រហម
    សន្តលូកា អ្នកនិពន្ធគម្ពីរដំណឹងល្អ
  19. សៅរ៍ - បៃតង - រដូវធម្មតា
    - ក្រហម - ឬសន្ដយ៉ូហាន ដឺប្រេប៊ីហ្វ និងសន្ដអ៊ីសាកយ៉ូក ជាបូជាចារ្យ និងសហជីវិន ជាមរណសាក្សី ឬសន្ដប៉ូលនៃព្រះឈើឆ្កាងជាបូជាចារ្យ
  20. អាទិត្យ - បៃតង - អាទិត្យទី២៩ ក្នុងរដូវធម្មតា
    [ថ្ងៃអាទិត្យនៃការប្រកាសដំណឹងល្អ]
  21. ចន្ទ - បៃតង - រដូវធម្មតា
  22. អង្គារ - បៃតង - រដូវធម្មតា
    - - ឬសន្តយ៉ូហានប៉ូលទី២ ជាសម្ដេចប៉ាប
  23. ពុធ - បៃតង - រដូវធម្មតា
    - - ឬសន្ដយ៉ូហាន នៅកាពីស្រ្ដាណូ ជាបូជាចារ្យ
  24. ព្រហ - បៃតង - រដូវធម្មតា
    - - សន្តអន់តូនី ម៉ារីក្លារេ ជាអភិបាលព្រះសហគមន៍
  25. សុក្រ - បៃតង - រដូវធម្មតា
  26. សៅរ៍ - បៃតង - រដូវធម្មតា
  27. អាទិត្យ - បៃតង - អាទិត្យទី៣០ ក្នុងរដូវធម្មតា
  28. ចន្ទ - បៃតង - រដូវធម្មតា
    - ក្រហម - សន្ដស៊ីម៉ូន និងសន្ដយូដា ជាគ្រីស្ដទូត
  29. អង្គារ - បៃតង - រដូវធម្មតា
  30. ពុធ - បៃតង - រដូវធម្មតា
  31. ព្រហ - បៃតង - រដូវធម្មតា
ខែវិច្ឆិកា ឆ្នាំ «ខ» ២០២៤
  1. សុក្រ - បៃតង - រដូវធម្មតា
    - - បុណ្យគោរពសន្ដបុគ្គលទាំងឡាយ

  2. សៅរ៍ - បៃតង - រដូវធម្មតា
  3. អាទិត្យ - បៃតង - អាទិត្យទី៣១ ក្នុងរដូវធម្មតា
  4. ចន្ទ - បៃតង - រដូវធម្មតា
    - - សន្ដហ្សាល បូរ៉ូមេ ជាអភិបាល
  5. អង្គារ - បៃតង - រដូវធម្មតា
  6. ពុធ - បៃតង - រដូវធម្មតា
  7. ព្រហ - បៃតង - រដូវធម្មតា
  8. សុក្រ - បៃតង - រដូវធម្មតា
  9. សៅរ៍ - បៃតង - រដូវធម្មតា
    - - បុណ្យរម្លឹកថ្ងៃឆ្លងព្រះវិហារបាស៊ីលីកាឡាតេរ៉ង់ នៅទីក្រុងរ៉ូម
  10. អាទិត្យ - បៃតង - អាទិត្យទី៣២ ក្នុងរដូវធម្មតា
  11. ចន្ទ - បៃតង - រដូវធម្មតា
    - - សន្ដម៉ាតាំងនៅក្រុងទួរ ជាអភិបាល
  12. អង្គារ - បៃតង - រដូវធម្មតា
    - ក្រហម - សន្ដយ៉ូសាផាត ជាអភិបាលព្រះសហគមន៍ និងជាមរណសាក្សី
  13. ពុធ - បៃតង - រដូវធម្មតា
  14. ព្រហ - បៃតង - រដូវធម្មតា
  15. សុក្រ - បៃតង - រដូវធម្មតា
    - - ឬសន្ដអាល់ប៊ែរ ជាជនដ៏ប្រសើរឧត្ដមជាអភិបាល និងជាគ្រូបាធ្យាយនៃព្រះសហគមន៍
  16. សៅរ៍ - បៃតង - រដូវធម្មតា
    - - ឬសន្ដីម៉ាការីតា នៅស្កុតឡែន ឬសន្ដហ្សេទ្រូដ ជាព្រហ្មចារិនី
  17. អាទិត្យ - បៃតង - អាទិត្យទី៣៣ ក្នុងរដូវធម្មតា
  18. ចន្ទ - បៃតង - រដូវធម្មតា
    - - ឬបុណ្យរម្លឹកថ្ងៃឆ្លងព្រះវិហារបាស៊ីលីកាសន្ដសិលា និងសន្ដប៉ូលជាគ្រីស្ដទូត
  19. អង្គារ - បៃតង - រដូវធម្មតា
  20. ពុធ - បៃតង - រដូវធម្មតា
  21. ព្រហ - បៃតង - រដូវធម្មតា
    - - បុណ្យថ្វាយទារិកាព្រហ្មចារិនីម៉ារីនៅក្នុងព្រះវិហារ
  22. សុក្រ - បៃតង - រដូវធម្មតា
    - ក្រហម - សន្ដីសេស៊ី ជាព្រហ្មចារិនី និងជាមរណសាក្សី
  23. សៅរ៍ - បៃតង - រដូវធម្មតា
    - - ឬសន្ដក្លេម៉ង់ទី១ ជាសម្ដេចប៉ាប និងជាមរណសាក្សី ឬសន្ដកូឡូមបង់ជាចៅអធិការ
  24. អាទិត្យ - - អាទិត្យទី៣៤ ក្នុងរដូវធម្មតា
    បុណ្យព្រះអម្ចាស់យេស៊ូគ្រីស្ដជាព្រះមហាក្សត្រនៃពិភពលោក
  25. ចន្ទ - បៃតង - រដូវធម្មតា
    - ក្រហម - ឬសន្ដីកាតេរីន នៅអាឡិចសង់ឌ្រី ជាព្រហ្មចារិនី និងជាមរណសាក្សី
  26. អង្គារ - បៃតង - រដូវធម្មតា
  27. ពុធ - បៃតង - រដូវធម្មតា
  28. ព្រហ - បៃតង - រដូវធម្មតា
  29. សុក្រ - បៃតង - រដូវធម្មតា
  30. សៅរ៍ - បៃតង - រដូវធម្មតា
    - ក្រហម - សន្ដអន់ដ្រេ ជាគ្រីស្ដទូត
ប្រតិទិនទាំងអស់

ថ្ងៃចន្ទ ទី០៣ ខែមិថុនា ឆ្នាំ២០២៤

សន្ដឆាលល្វង់ហ្គា និងសហជីវិន ជាមរណសាក្សីនៅយូហ្កាន់ដា

​នៅថ្ងៃ៣ ខែមិថុនា ១៨៨៦ ស្តេចត្រាញ់ម្នាក់នៅស្រុកយូហ្គាន់ដា (ទ្វីបអាហ្វ្រិក) ធ្វើទារុណកម្មគ្រីស្តបរិស័ជាតិយូហ្គាន់ដា ២២នាក់។ ពេលគេកំពុងដុតទាំងរស់ អ្នកទាំងនោះនៅតែអធិដ្ឋាន និងច្រៀងលើកតម្កើងព្រះជាម្ចាស់។

សូមថ្លែងលិខិតទី១ របស់គ្រីស្តទូតសិលា ២ សល ១,១-៧

ខ្ញុំស៊ីម៉ូនសិលា ជាអ្នកបម្រើ និងជាទូតរបស់ព្រះយេស៊ូគ្រីស្ត សូមជម្រាបមកបងប្អូន​ដែលបានទទួលជំនឿ ដោយសារសេចក្តីសុចរិតរបស់ព្រះយេស៊ូគ្រីស្តជាព្រះអម្ចាស់ និង​ជាព្រះសង្គ្រោះរបស់យើង។ ជំនឿរបស់បងប្អូនក៏មានតម្លៃដូចជំនឿរបស់យើងដែរ។ សូមព្រះជាម្ចាស់ប្រណីសន្តោស និងប្រទានសេចក្តីសុខសាន្តមកបងប្អូនឱ្យបានបរិបូរណ៍​ដោយបងប្អូនបានស្គាល់ព្រះអង្គ និងស្គាល់ព្រះយេស៊ូ ជាព្រះអម្ចាស់របស់យើងយ៉ាង​ច្បាស់។ ឫទ្ធានុភាពរបស់ព្រះជាម្ចាស់ ប្រទានឱ្យយើងមានអ្វីៗទាំងអស់សម្រាប់ជីវិតរស់នៅ និងសម្រាប់គោរពប្រណិប័តន៍ព្រះអង្គ។ ឫទ្ធានុភាពនោះនាំយើងឱ្យស្គាល់ព្រះអង្គដែលបានត្រាស់ហៅយើង ដោយសារសិរីរុងរឿងរបស់ព្រះអង្គផ្ទាល់ និងដោយសារ​ព្រះបារមីរបស់ព្រះអង្គ។ ដោយសារសិរីរុងរឿង និងព្រះបារមីនេះ ព្រះអង្គបានប្រទាន​ព្រះអំណោយទានដ៏មានតម្លៃវិសេសបំផុតមកយើងតាមព្រះបន្ទូលសន្យា ដើម្បីឱ្យ​បងប្អូនមានលក្ខណៈជាព្រះជាម្ចាស់ រួមជាមួយព្រះអង្គ ដោយបោះបង់ចោលសេចក្តីរលួយដែលមកពីការលោភលន់ក្នុងលោកីយ៍។ ហេតុនេះ បងប្អូនត្រូវខ្នះខ្នែងឱ្យ​អស់ពីសមត្ថភាព បន្ថែមកិរិយាល្អឥតខ្ចោះពីលើជំនឿ បន្ថែមការស្គាល់ព្រះអង្គពីលើកិរិយាល្អ បន្ថែមការចេះទប់ចិត្តពីលើការស្គាល់ព្រះអង្គ បន្ថែមការព្យាយាមតស៊ូពីលើការចេះទប់ចិត្ដ បន្ថែមការគោរពប្រណិប័តន៍ព្រះជាម្ចាស់ពីលើការព្យាយាមតស៊ូ បន្ថែមភាតរភាពពីលើការគោរពប្រណិប័តន៍ព្រះជាម្ចាស់ និងបន្ថែមសេចក្តីស្រឡាញ់ពីលើភាតរភាព។

ទំនុកតម្កើងលេខ ៩១ (៩០),១-២.១៤-១៦ បទកាកគតិ

អ្នកដែលរស់ក្រោមការថែគ្រប់គ្រងរបស់ព្រះម្ចាស់
ជាព្រះខ្ពង់ខ្ពស់វិសុទ្ធពេកណាស់មានឫទ្ធិតេជះ
បារមីខ្លាំងក្រៃ
ទូលបង្គំទូលថា«ព្រះអម្ចាស់ជាជម្រកយប់ថ្ងៃ
និងជាកំពែងជ្រកកោនផុតភ័យមិនបង្អង់អី
ផ្ញើកាយជីវិត»
១៤ព្រះអម្ចាស់មានព្រះបន្ទូលថ្កានយ៉ាងច្បាស់មកថា
យើងនឹងចេញមុខរំដោះរងការដ្បិតគេស្គាល់ថា
យើងជាព្រះគេ
១៥បើគេស្រែករកហៅយើងឱ្យមកយើងតបមិនរេ
ពេលមានអាសន្នយើងនៅនឹងគេឥតមានបែកបែរ
ទាំងថ្កើងគេផង
១៦យើងឱ្យគេបានរស់នៅសុខសាន្តយូរឆ្នាំកន្លង
អាយុយឺនយូរមិនឱ្យមានហ្មងឱ្យគេដឹងផង
ថាយើងសង្គ្រោះ

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ១ សល ២,៤

អាលេលូយ៉ា! អាលេលូយ៉ា!
សូមបងប្អូនចូលមកជិតព្រះគ្រីស្តជាសិលាដ៏មានជីវិត ជាសិលាដែលមនុស្សលោកបានបោះបង់ចោល តែព្រះជាម្ចាស់បានរើសយក។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាកុស មក ១២,១-១២

នៅគ្រានោះ ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់អស់លោកនាយកបូជាចារ្យជា​ប្រស្នាថា៖ «មានបុរសម្នាក់បានដាំទំពាំងបាយជូរមួយចម្ការ។ គាត់ធ្វើរបងព័ទ្ធជុំវិញ គាត់រៀបចំកន្លែងមួយដើម្បីបញ្ជាន់ផ្លែទំពាំងបាយជូរ ព្រមទាំងសង់ខ្ទមមួយផង។ បន្ទាប់មក គាត់ប្រវាស់​ឱ្យពួកកសិករមើលថែទាំ រួចចេញដំណើរពីស្រុកនោះទៅ។ លុះដល់ទំពាំងបាយជូរទុំ គាត់ក៏ចាត់អ្នកបម្រើម្នាក់ឱ្យមកទទួលផលដែលជាចំណែក​របស់គាត់ពីពួកអ្នកថែចម្ការ។ គេនាំគ្នាចាប់អ្នកបម្រើនោះវាយដំ ហើយបណ្តេញ​ឱ្យត្រឡប់ទៅវិញដៃទទេ។ ម្ចាស់ចម្ការក៏ចាត់អ្នកបម្រើម្នាក់ទៀតឱ្យមក ប៉ុន្តែ ពួក​អ្នកថែចម្ការនាំគ្នាវាយក្បាលអ្នកបម្រើនោះ ព្រមទាំងជេរស្តីទៀតផង។ ម្ចាស់ចម្ការ​ចាត់អ្នកបម្រើម្នាក់ផ្សេងទៀតឱ្យមក។ អ្នកថែចម្ការបានសម្លាប់អ្នកបម្រើនោះ។ បន្ទាប់មក អ្នកបម្រើផ្សេងទៀតជាច្រើននាក់ក៏រងគ្រោះដូច្នោះដែរ ខ្លះត្រូវគេវាយដំ ខ្លះត្រូវគេសម្លាប់។ ម្ចាស់ចម្ការមានបុត្រដ៏ជាទីស្រឡាញ់តែមួយគត់ គាត់ក៏ចាត់បុត្រ​នោះឱ្យមកក្រោយគេបង្អស់ ដោយនឹកគិតថា៖ «គេមុខជានឹងគោរពកោតខ្លាចកូន​ប្រុសអញមិនខាន»។ ប៉ុន្តែ ពួកកសិករថែចម្ការទាំងនោះពិគ្រោះគ្នាថា៖ «អ្នកនេះជា​អ្នកទទួលកេរមត៌កពីម្ចាស់ចម្ការទៅថ្ងៃក្រោយ យើងនាំគ្នាសម្លាប់វាទៅ ចម្ការនេះនឹងធ្លាក់មកជាសម្បត្តិរបស់យើង»។ គេក៏ចាប់កូនប្រុសម្ចាស់ចម្ការយកទៅសម្លាប់ទៀត រួចបោះទៅក្រៅចម្ការទំពាំងបាយជូរ។ តើម្ចាស់ចម្ការធ្វើយ៉ាងដូចម្តេច?។ គាត់មុខ​ជាមកសម្លាប់អ្នកថែរក្សាច​ម្ការទាំងនោះមិនខាន រួចប្រគល់ចម្ការទំពាំងបាយជូរទៅ​ឱ្យអ្នកផ្សេងទៀត។ អ្នករាល់គ្នាពិតជាធ្លាប់អានអត្ថបទគម្ពីរដែលមានចែងថា៖ “ថ្មដែលពួកជាងសង់ផ្ទះបោះចោល បានត្រឡប់មកជាគ្រឹះដ៏សំខាន់បំផុត។ ព្រះអម្ចាស់​បានសម្រេចការអស្ចារ្យនេះ យើងក៏បានឃើញ ហើយស្ងើចសរសើរផង”។ ពួកមេដឹកនាំសាសន៍យូដាយល់ថា ព្រះអង្គមានព្រះបន្ទូលជាពាក្យប្រស្នានេះសំដៅ​លើពួកគេ។ គេក៏នាំគ្នារកមធ្យោបាយចាប់ព្រះអង្គ ប៉ុន្តែ គេខ្លាចបណ្តាជន។ ដូច្នេះ​ គេក៏ចាកចេញពីព្រះយេស៊ូទៅ។

15 Views

Theme: Overlay by Kaira