ថ្ងៃអាទិត្យ-អាទិត្យទី១២-រដូវធម្មតា-ឆ្នាំ«ក»

អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3
4 5 6 7 8 9 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4
5 6 7 8 9 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02
03 04 05 06 07 08 09
10 11 12 13 14 15 16
17 18 19 20 21 22 23
24 25 26 27 28 29 30
31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06
07 08 09 10 11 12 13
14 15 16 17 18 19 20
21 22 23 24 25 26 27
28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04
05 06 07 08 09 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01
02 03 04 05 06 07 08
09 10 11 12 13 14 15
16 17 18 19 20 21 22
23 24 25 26 27 28 29
30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05
06 07 08 09 10 11 12
13 14 15 16 17 18 19
20 21 22 23 24 25 26
27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03
04 05 06 07 08 09 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06 07
08 09 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30

ថ្ងៃអាទិត្យ អាទិត្យទី១២
រដូវធម្មតា ឆ្នាំ«ក»
ពណ៌បៃតង

ថ្ងៃអាទិត្យ ទី២១ ខែមិថុនា ឆ្នាំ២០២៦

បពិត្រព្រះអម្ចាស់ជាព្រះបិតាប្រកបដោយធម៌មេត្តាករុណាយ៉ាងក្រៃលែង! ព្រះអង្គសព្វព្រះហប្ញទ័យត្រាស់ហៅយើងខ្ញុំឱ្យស្គាល់ព្រះអង្គ និងឱ្យទៅជាបុត្រធីតារបស់ព្រះអង្គ។ សូមទ្រង់ព្រះមេត្តាប្រោសយើងខ្ញុំឱ្យស្រឡាញ់ព្រះអង្គកាន់តែខ្លាំងឡើងៗ ដោយ ស្រឡាញ់មនុស្សឯទៀតៗដូចបងប្អូនបង្កើតផង។

អត្ថបទទី១៖​ សូមថ្លែងព្រះគម្ពីរព្យាការីយេរេមី យរ ២០,១០-១៣

ខ្ញុំ យេរេមី ឮមហាជននិយាយមួលបង្កាច់ខ្ញុំថា «អ្នកនេះដើរបំភ័យគេគ្រប់ទីកន្លែង។ ចូរប្តឹងវា! យើងនាំគ្នាទៅប្តឹងវា!»។ សូម្បីតែមិត្តសម្លាញ់ជិតដិតរបស់ខ្ញុំ ក៏ចាំតែចាប់កំហុសខ្ញុំដែរ។ គេនិយាយគ្នាថា «បើយើងលួងលោមបញ្ឆោតវា យើងនឹងចាប់វាបាន ហើយយក វាមកធ្វើបាប សងសឹកតាមអំពើចិត្ត»។ ប៉ុន្តែ ព្រះអម្ចាស់គង់នៅជាមួយខ្ញុំ ព្រះអង្គចាំជួយខ្ញុំ ដូចវិរបុរសដ៏អង់អាច។ ហេតុនេះ អស់អ្នកដែលបៀតបៀនខ្ញុំមុខជាដួល ហើយមិនអាចឈ្នះខ្ញុំបានទេ។ ពួកគេនឹងត្រូវអាម៉ាស់ជាខ្លាំង ព្រោះធ្វើអ្វីដល់ខ្ញុំមិនកើត ពួកគេនឹងបាក់មុខរហូតទៅឥតភ្លេចឡើយ។ ព្រះអម្ចាស់នៃពិភពទាំងមូលស្ទង់មើលចិត្តគំនិតរបស់មនុស្សសុចរិត ព្រះអង្គឈ្វេងយល់ចិត្តថ្លើមរបស់គេ។ ខ្ញុំនឹងឃើញព្រះអង្គសងសឹកពួកគេជំនួសខ្ញុំ ដ្បិតខ្ញុំផ្ញើជីវិតទាំងស្រុងលើព្រះអង្គ។ សូមច្រៀងថ្វាយ ព្រះអម្ចាស់! សូមសរសើរតម្កើងព្រះអម្ចាស់! ដ្បិតព្រះអង្គរំដោះជីវិតមនុស្សទុគ៌តឱ្យរួចពីកណ្តាប់ដៃរបស់មនុស្សអាក្រក់។

ទំនុកតម្កើងលេខ ៦៩ (៦៨), ៨.១០.១៤.៣០-៣១.៣៣ បទកាកគតិ

ខ្ញុំទ្រាំឱ្យគេប្រមាថដៀលជេរមើលងាយពេកក្រៃ
ព្រោះតែព្រះអង្គខ្មាសគេស្ទើរក្ស័យអាប់ឱនសិរី
ព្រោះតែព្រះអង្គ
១០នោះមកពីខ្ញុំចិត្តនៅមូលផ្តុំស្រឡាញ់ខ្លាំងណាស់
ដំណាក់ព្រះអង្គគេតិះដៀលត្មះតែពាក្យទាំងនោះ
ត្រូវធ្លាក់លើខ្ញុំ
១៤ឱ! ព្រះអម្ចាស់ពេលឥឡូវនេះសូមទ្រង់សម្តែង
ហប្ញទ័យសន្តោសករុណាធំធេងសង្គ្រោះកុំលែង
សូមឆ្លើយតបផង
៣០រីឯរូបខ្ញុំទុគ៌តក្រៀមក្រំចុកចាប់ខ្វាយខ្វល់
ឱ! ព្រះម្ចាស់អើយជួយសង្គ្រោះដល់ខ្ញុំអ្នកទីទ័ល
សូមស្តារវិញផង
៣១ខ្ញុំនឹងច្រៀងកោតសរសើរបំផុតព្រះនាមព្រះអង្គ
ប្រកាសពីភាពថ្កុំថ្កើងរឿងរុងរបស់ព្រះអង្គ
បម្រើគោរព
៣៣អស់អ្នកទុគ៌តវេទនាក្រខ្សត់ចិត្តគេសប្បាយ
គេមានអំណរឥតមានខ្វល់ខ្វាយនឹងរស់វែងឆ្ងាយ
អាយុយឺនយូរ

អត្ថបទទី​២៖ សូមថ្លែងលិខិតរបស់គ្រីស្តទូតប៉ូលផ្ញើជូនគ្រីស្តបរិស័ទក្រុងរ៉ូម រម ៥,១២-១៥

បងប្អូនជាទីស្រឡាញ់!
ដោយសារមនុស្សតែម្នាក់ គឺដោយសារលោកអដាំ បាបបានចូលមកក្នុងពិភពលោក ហើយដោយសារបាប សេចក្តីស្លាប់ក៏ចូលមកដែរ។ ហេតុនេះហើយ បានជាសេចក្តីស្លាប់រាលដាលដល់មនុស្សគ្រប់ៗរូប ព្រោះគ្រប់គ្នាសុទ្ធតែបានប្រព្រឹត្តអំពើបាប។ មុនពេលមានធម្មវិន័យ បាបមាននៅក្នុងលោកនេះរួចស្រេចទៅហើយ តែព្រះជាម្ចាស់ពុំប្រកាន់ទោសមនុស្សលោកទេ ព្រោះនៅគ្រានោះ មិនទាន់មានធម្មវិន័យនៅឡើយ។ ក៏ប៉ុន្តែ តាំងពីសម័យលោកអដាំមកទល់នឹងសម័យលោកម៉ូសេ មច្ចុរាជបានសោយរាជ្យលើមនុស្សលោករួចស្រេចទៅហើយ ទោះបីគេពុំបានប្រព្រឹត្តបទល្មើសដូចលោកអដាំក៏ដោយ។ លោកអដាំជានិមិត្តរូបនៃព្រះគ្រីស្តដែលត្រូវយាងមកនោះ។ ប៉ុន្តែ កំហុសរបស់លោកអដាំ និងព្រះអំណោយទានរបស់ព្រះជាម្ចាស់ មានលទ្ធផលខុសគ្នាទាំងស្រុង គឺមនុស្សទូទៅត្រូវស្លាប់ ព្រោះកំហុសរបស់មនុស្សតែម្នាក់យ៉ាងណា ព្រះហប្ញទ័យប្រណីសន្តោសរបស់ព្រះជាម្ចាស់ និងព្រះអំណោយទាននៃការប្រណីសន្តោស ក៏បានហូរមកលើមនុស្សទាំងអស់រឹតតែបរិបូណ៌ ដោយសារមនុស្សម្នាក់ គឺដោយសារព្រះយេស៊ូគ្រីស្តយ៉ាងនោះដែរ។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម យហ ១៥,២៦.២៧

អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះវិញ្ញាណដែលសម្តែងសេចក្តីពិតធ្វើជាសាក្សីក្នុងចិត្តអ្នករាល់គ្នា! ចូរអ្នករាល់គ្នាធ្វើជាសាក្សីអំពីព្រះគ្រីស្តនៅចំពោះមុខមនុស្សដែរ។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ មថ ១០,២៦-៣៣

ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់ក្រុមសាវ័កទាំងដប់ពីរនាក់ថា៖ «កុំខ្លាចពួកមនុស្សឡើយ! ដ្បិតការលាក់កំបាំងទាំងអស់នឹងត្រូវបើក​ឱ្យគេឃើញ ហើយអាថ៌កំបាំងទាំងប៉ុន្មាន ក៏នឹងត្រូវបើកឱ្យគេដឹងដែរ។ អ្វីៗដែលខ្ញុំនិយាយប្រាប់អ្នករាល់គ្នាក្នុងទីងងឹត ចូរយកទៅនិយាយនៅក្នុងពន្លឺថ្ងៃ ហើយអ្វីៗដែលគេខ្សឹបដាក់ត្រចៀក ចូរយកទៅប្រកាសនៅពីលើផ្ទះ។ កុំខ្លាចអស់អ្នកដែលសម្លាប់បានត្រឹមតែរូបកាយ តែពុំអាចសម្លាប់ព្រលឹងបាននោះឱ្យសោះ គឺត្រូវខ្លាចព្រះជាម្ចាស់វិញ ព្រោះព្រះអង្គអាចធ្វើឱ្យទាំងព្រលឹង ទាំងរូបកាយ ធ្លាក់ទៅក្នុងភ្លើងនរកបាន។ ធម្មតាគេលក់ចាបពីរថ្លៃមួយសេន។ ទោះបីថោកយ៉ាងនេះក៏ដោយ ប្រសិនបើព្រះបិតារបស់អ្នករាល់គ្នាមិនយល់ព្រមទេនោះ ក៏គ្មានចាបណាមួយធ្លាក់ចុះដល់ដីបានឡើយ។ រីឯអ្នករាល់គ្នាវិញ សូម្បីតែសក់នៅលើក្បាលអ្នករាល់គ្នា ក៏ព្រះអង្គរាប់អស់ដែរ។ ដូច្នេះ ចូរអ្នករាល់គ្នាកុំខ្លាចអ្វីឡើយ ព្រោះអ្នករាល់គ្នាមានតម្លៃលើសចាបទាំងអស់ទៅទៀត។ អ្នកណាទទួលស្គាល់ខ្ញុំនៅចំពោះមុខមនុស្សលោក ខ្ញុំក៏នឹងទទួលស្គាល់អ្នកនោះវិញនៅចំពោះព្រះភក្រ្តព្រះបិតារបស់ខ្ញុំដែលគង់នៅស្ថានបរមសុខដែរ។ រីឯអ្នក​ណាបដិសេធមិនទទួលស្គាល់ខ្ញុំនៅចំពោះមុខមនុស្សលោក ខ្ញុំក៏នឹងបដិសេធមិនទទួលស្គាល់អ្នកនោះនៅចំពោះព្រះភក្រ្តព្រះបិតារបស់ខ្ញុំដែលគង់នៅស្ថានបរមសុខដែរ»។

បពិត្រព្រះអម្ចាស់ជាព្រះបិតា! យើងខ្ញុំសូមលើកកាយ វាចា ចិត្ត ថ្វាយព្រះអង្គ។ សូមទ្រង់ព្រះមេត្តាប្រោសយើងខ្ញុំដែលរស់នៅក្នុងលោកដ៏មិនទៀតទាត់នេះ ឱ្យភ្ជាប់ចិត្តនឹងព្រះយេស៊ូគ្រីស្តដែលបានបូជាព្រះជន្ម ហើយដែលមានព្រះជន្មគង់នៅ និងសោយរាជ្យអស់កល្បជាអង្វែងតរៀងទៅ។

បពិត្រព្រះអម្ចាស់ជាព្រះបិតាដ៏មានតេជានុភាពសព្វប្រការ! ព្រះអង្គបានប្រោសប្រទានព្រះកាយ និងព្រះលោហិតរបស់ព្រះបុត្រាឱ្យយើងខ្ញុំ ទុកជាសញ្ញាសម្គាល់បញ្ជាក់ថា ព្រះអង្គស្ថិតនៅជាមួយយើងខ្ញុំជានិច្ច។ សូមទ្រង់ព្រះមេត្តាពង្រឹងជំនឿរបស់យើងខ្ញុំ ឱ្យភ្ជាប់ចិត្តនឹងព្រះអង្គគ្រប់ពេលវេលា ទាំងនៅគ្រាសប្បាយ ទាំងនៅគ្រាមានអាសន្នផង។

19 Views