ខែកញ្ញា ឆ្នាំ «ខ» ២០២៤
  1. អាទិត្យ - បៃតង - អាទិត្យទី២២ ក្នុងរដូវធម្មតា
  2. ចន្ទ - បៃតង - រដូវធម្មតា
  3. អង្គារ - បៃតង - រដូវធម្មតា
    - - សន្តក្រេគ័រដ៏ប្រសើរឧត្តម ជាសម្ដេចប៉ាប និងជាគ្រូបាធ្យាយនៃព្រះសហគមន៍
  4. ពុធ - បៃតង - រដូវធម្មតា
  5. ព្រហ - បៃតង - រដូវធម្មតា
    - - សន្តីតេរេសា​​នៅកាល់គុតា ជាព្រហ្មចារិនី និងជាអ្នកបង្កើតក្រុមគ្រួសារសាសនទូតមេត្ដាករុណា
  6. សុក្រ - បៃតង - រដូវធម្មតា
  7. សៅរ៍ - បៃតង - រដូវធម្មតា
  8. អាទិត្យ - បៃតង - អាទិត្យទី២៣ ក្នុងរដូវធម្មតា
    (ថ្ងៃកំណើតព្រះនាងព្រហ្មចារិនីម៉ារី)
  9. ចន្ទ - បៃតង - រដូវធម្មតា
    - - ឬសន្តសិលា ក្លាវេ
  10. អង្គារ - បៃតង - រដូវធម្មតា
  11. ពុធ - បៃតង - រដូវធម្មតា
  12. ព្រហ - បៃតង - រដូវធម្មតា
    - - ឬព្រះនាមដ៏វិសុទ្ធរបស់ព្រះនាងម៉ារី
  13. សុក្រ - បៃតង - រដូវធម្មតា
    - - សន្តយ៉ូហានគ្រីសូស្តូម ជាអភិបាល និងជាគ្រូបាធ្យាយនៃព្រះសហគមន៍
  14. សៅរ៍ - បៃតង - រដូវធម្មតា
    - ក្រហម - បុណ្យលើកតម្កើងព្រះឈើឆ្កាងដ៏វិសុទ្ធ
  15. អាទិត្យ - បៃតង - អាទិត្យទី២៤ ក្នុងរដូវធម្មតា
    (ព្រះនាងម៉ារីរងទុក្ខលំបាក)
  16. ចន្ទ - បៃតង - រដូវធម្មតា
    - ក្រហម - សន្តគ័រណី ជាសម្ដេចប៉ាប និងសន្តស៊ីព្រីយុំាង ជាអភិបាលព្រះសហគមន៍ និងជាមរណសាក្សី
  17. អង្គារ - បៃតង - រដូវធម្មតា
    - - ឬសន្តរ៉ូបែរ បេឡាម៉ាំង ជាអភិបាល និងជាគ្រូបាធ្យាយនៃព្រះសហគមន៍
  18. ពុធ - បៃតង - រដូវធម្មតា
  19. ព្រហ - បៃតង - រដូវធម្មតា
    - ក្រហម - សន្តហ្សង់វីយេជាអភិបាល និងជាមរណសាក្សី
  20. សុក្រ - បៃតង - រដូវធម្មតា
    - ក្រហម
    សន្តអន់ដ្រេគីម ថេហ្គុន ជាបូជាចារ្យ និងសន្តប៉ូល ជុងហាសាង ព្រមទាំងសហជីវិនជាមរណសាក្សីនៅកូរ
  21. សៅរ៍ - បៃតង - រដូវធម្មតា
    - ក្រហម - សន្តម៉ាថាយជាគ្រីស្តទូត និងជាអ្នកនិពន្ធគម្ពីរដំណឹងល្អ
  22. អាទិត្យ - បៃតង - អាទិត្យទី២៥ ក្នុងរដូវធម្មតា
  23. ចន្ទ - បៃតង - រដូវធម្មតា
    - - សន្តពីយ៉ូជាបូជាចារ្យ នៅក្រុងពៀត្រេលជីណា
  24. អង្គារ - បៃតង - រដូវធម្មតា
  25. ពុធ - បៃតង - រដូវធម្មតា
  26. ព្រហ - បៃតង - រដូវធម្មតា
    - ក្រហម - សន្តកូស្មា និងសន្តដាម៉ីយុាំង ជាមរណសាក្សី
  27. សុក្រ - បៃតង - រដូវធម្មតា
    - - សន្តវុាំងសង់ នៅប៉ូលជាបូជាចារ្យ
  28. សៅរ៍ - បៃតង - រដូវធម្មតា
    - ក្រហម - សន្តវិនហ្សេសឡាយជាមរណសាក្សី ឬសន្តឡូរ៉ង់ រូអ៊ីស និងសហការីជាមរណសាក្សី
  29. អាទិត្យ - បៃតង - អាទិត្យទី២៦ ក្នុងរដូវធម្មតា
    (សន្តមីកាអែល កាព្រីអែល និងរ៉ាហ្វា​អែលជាអគ្គទេវទូត)
  30. ចន្ទ - បៃតង - រដូវធម្មតា
    - - សន្ដយេរ៉ូមជាបូជាចារ្យ និងជាគ្រូបាធ្យាយនៃព្រះសហគមន៍
ខែតុលា ឆ្នាំ «ខ» ២០២៤
  1. អង្គារ - បៃតង - រដូវធម្មតា
    - - សន្តីតេរេសានៃព្រះកុមារយេស៊ូ ជាព្រហ្មចារិនី និងជាគ្រូបាធ្យាយនៃព្រះសហគមន៍
  2. ពុធ - បៃតង - រដូវធម្មតា
    - ស្វាយ - បុណ្យឧទ្ទិសដល់មរណបុគ្គលទាំងឡាយ (ភ្ជុំបិណ្ឌ)
  3. ព្រហ - បៃតង - រដូវធម្មតា
  4. សុក្រ - បៃតង - រដូវធម្មតា
    - - សន្តហ្វ្រង់ស៊ីស្កូ នៅក្រុងអាស៊ីស៊ី ជាបព្វជិត

  5. សៅរ៍ - បៃតង - រដូវធម្មតា
  6. អាទិត្យ - បៃតង - អាទិត្យទី២៧ ក្នុងរដូវធម្មតា
  7. ចន្ទ - បៃតង - រដូវធម្មតា
    - - ព្រះនាងព្រហ្មចារិម៉ារី តាមមាលា
  8. អង្គារ - បៃតង - រដូវធម្មតា
  9. ពុធ - បៃតង - រដូវធម្មតា
    - ក្រហម -
    សន្តឌីនីស និងសហការី
    - - ឬសន្តយ៉ូហាន លេអូណាឌី
  10. ព្រហ - បៃតង - រដូវធម្មតា
  11. សុក្រ - បៃតង - រដូវធម្មតា
    - - ឬសន្តយ៉ូហានទី២៣ជាសម្តេចប៉ាប

  12. សៅរ៍ - បៃតង - រដូវធម្មតា
  13. អាទិត្យ - បៃតង - អាទិត្យទី២៨ ក្នុងរដូវធម្មតា
  14. ចន្ទ - បៃតង - រដូវធម្មតា
    - ក្រហម - សន្ដកាលីទូសជាសម្ដេចប៉ាប និងជាមរណសាក្យី
  15. អង្គារ - បៃតង - រដូវធម្មតា
    - - សន្តតេរេសានៃព្រះយេស៊ូជាព្រហ្មចារិនី
  16. ពុធ - បៃតង - រដូវធម្មតា
    - - ឬសន្ដីហេដវីគ ជាបព្វជិតា ឬសន្ដីម៉ាការីត ម៉ារី អាឡាកុក ជាព្រហ្មចារិនី
  17. ព្រហ - បៃតង - រដូវធម្មតា
    - ក្រហម - សន្តអ៊ីញ៉ាសនៅក្រុងអន់ទីយ៉ូកជាអភិបាល ជាមរណសាក្សី
  18. សុក្រ - បៃតង - រដូវធម្មតា
    - ក្រហម
    សន្តលូកា អ្នកនិពន្ធគម្ពីរដំណឹងល្អ
  19. សៅរ៍ - បៃតង - រដូវធម្មតា
    - ក្រហម - ឬសន្ដយ៉ូហាន ដឺប្រេប៊ីហ្វ និងសន្ដអ៊ីសាកយ៉ូក ជាបូជាចារ្យ និងសហជីវិន ជាមរណសាក្សី ឬសន្ដប៉ូលនៃព្រះឈើឆ្កាងជាបូជាចារ្យ
  20. អាទិត្យ - បៃតង - អាទិត្យទី២៩ ក្នុងរដូវធម្មតា
    [ថ្ងៃអាទិត្យនៃការប្រកាសដំណឹងល្អ]
  21. ចន្ទ - បៃតង - រដូវធម្មតា
  22. អង្គារ - បៃតង - រដូវធម្មតា
    - - ឬសន្តយ៉ូហានប៉ូលទី២ ជាសម្ដេចប៉ាប
  23. ពុធ - បៃតង - រដូវធម្មតា
    - - ឬសន្ដយ៉ូហាន នៅកាពីស្រ្ដាណូ ជាបូជាចារ្យ
  24. ព្រហ - បៃតង - រដូវធម្មតា
    - - សន្តអន់តូនី ម៉ារីក្លារេ ជាអភិបាលព្រះសហគមន៍
  25. សុក្រ - បៃតង - រដូវធម្មតា
  26. សៅរ៍ - បៃតង - រដូវធម្មតា
  27. អាទិត្យ - បៃតង - អាទិត្យទី៣០ ក្នុងរដូវធម្មតា
  28. ចន្ទ - បៃតង - រដូវធម្មតា
    - ក្រហម - សន្ដស៊ីម៉ូន និងសន្ដយូដា ជាគ្រីស្ដទូត
  29. អង្គារ - បៃតង - រដូវធម្មតា
  30. ពុធ - បៃតង - រដូវធម្មតា
  31. ព្រហ - បៃតង - រដូវធម្មតា
ខែវិច្ឆិកា ឆ្នាំ «ខ» ២០២៤
  1. សុក្រ - បៃតង - រដូវធម្មតា
    - - បុណ្យគោរពសន្ដបុគ្គលទាំងឡាយ

  2. សៅរ៍ - បៃតង - រដូវធម្មតា
  3. អាទិត្យ - បៃតង - អាទិត្យទី៣១ ក្នុងរដូវធម្មតា
  4. ចន្ទ - បៃតង - រដូវធម្មតា
    - - សន្ដហ្សាល បូរ៉ូមេ ជាអភិបាល
  5. អង្គារ - បៃតង - រដូវធម្មតា
  6. ពុធ - បៃតង - រដូវធម្មតា
  7. ព្រហ - បៃតង - រដូវធម្មតា
  8. សុក្រ - បៃតង - រដូវធម្មតា
  9. សៅរ៍ - បៃតង - រដូវធម្មតា
    - - បុណ្យរម្លឹកថ្ងៃឆ្លងព្រះវិហារបាស៊ីលីកាឡាតេរ៉ង់ នៅទីក្រុងរ៉ូម
  10. អាទិត្យ - បៃតង - អាទិត្យទី៣២ ក្នុងរដូវធម្មតា
  11. ចន្ទ - បៃតង - រដូវធម្មតា
    - - សន្ដម៉ាតាំងនៅក្រុងទួរ ជាអភិបាល
  12. អង្គារ - បៃតង - រដូវធម្មតា
    - ក្រហម - សន្ដយ៉ូសាផាត ជាអភិបាលព្រះសហគមន៍ និងជាមរណសាក្សី
  13. ពុធ - បៃតង - រដូវធម្មតា
  14. ព្រហ - បៃតង - រដូវធម្មតា
  15. សុក្រ - បៃតង - រដូវធម្មតា
    - - ឬសន្ដអាល់ប៊ែរ ជាជនដ៏ប្រសើរឧត្ដមជាអភិបាល និងជាគ្រូបាធ្យាយនៃព្រះសហគមន៍
  16. សៅរ៍ - បៃតង - រដូវធម្មតា
    - - ឬសន្ដីម៉ាការីតា នៅស្កុតឡែន ឬសន្ដហ្សេទ្រូដ ជាព្រហ្មចារិនី
  17. អាទិត្យ - បៃតង - អាទិត្យទី៣៣ ក្នុងរដូវធម្មតា
  18. ចន្ទ - បៃតង - រដូវធម្មតា
    - - ឬបុណ្យរម្លឹកថ្ងៃឆ្លងព្រះវិហារបាស៊ីលីកាសន្ដសិលា និងសន្ដប៉ូលជាគ្រីស្ដទូត
  19. អង្គារ - បៃតង - រដូវធម្មតា
  20. ពុធ - បៃតង - រដូវធម្មតា
  21. ព្រហ - បៃតង - រដូវធម្មតា
    - - បុណ្យថ្វាយទារិកាព្រហ្មចារិនីម៉ារីនៅក្នុងព្រះវិហារ
  22. សុក្រ - បៃតង - រដូវធម្មតា
    - ក្រហម - សន្ដីសេស៊ី ជាព្រហ្មចារិនី និងជាមរណសាក្សី
  23. សៅរ៍ - បៃតង - រដូវធម្មតា
    - - ឬសន្ដក្លេម៉ង់ទី១ ជាសម្ដេចប៉ាប និងជាមរណសាក្សី ឬសន្ដកូឡូមបង់ជាចៅអធិការ
  24. អាទិត្យ - - អាទិត្យទី៣៤ ក្នុងរដូវធម្មតា
    បុណ្យព្រះអម្ចាស់យេស៊ូគ្រីស្ដជាព្រះមហាក្សត្រនៃពិភពលោក
  25. ចន្ទ - បៃតង - រដូវធម្មតា
    - ក្រហម - ឬសន្ដីកាតេរីន នៅអាឡិចសង់ឌ្រី ជាព្រហ្មចារិនី និងជាមរណសាក្សី
  26. អង្គារ - បៃតង - រដូវធម្មតា
  27. ពុធ - បៃតង - រដូវធម្មតា
  28. ព្រហ - បៃតង - រដូវធម្មតា
  29. សុក្រ - បៃតង - រដូវធម្មតា
  30. សៅរ៍ - បៃតង - រដូវធម្មតា
    - ក្រហម - សន្ដអន់ដ្រេ ជាគ្រីស្ដទូត
ប្រតិទិនទាំងអស់

ថ្ងៃសុក្រ អាទិត្យទី០៣
រដូវបុណ្យចម្លង

ពណ៌ស

ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០២៤

បពិត្រព្រះអម្ចាស់ជាព្រះបិតាប្រកបដោយតេជានុភាពសព្វប្រការ! កាលពីដើម​ ព្រះអង្គសព្វព្រះ​ហឫទ័យត្រាស់ហៅលោកសូល ដែលមានចិត្តឃោរឃៅឱ្យកែប្រែចិត្តគំនិត។ សព្វថ្ងៃ ព្រះ​អង្គ​ក៏​ប្រោស​យើងខ្ញុំឱ្យជឿលើព្រះគ្រីស្តដែលទទួលព្រះជន្មថ្មី។ សូមទ្រង់ព្រះមេត្តាបំភ្លឺចិត្តគំនិតយើងខ្ញុំឱ្យស្ម័គ្រចិត្តរស់នៅតាមរបៀបថ្មី ស្របតាមគម្រោងការរបស់ព្រះអង្គផង។

សូមថ្លែងព្រះគម្ពីរកិច្ចការរបស់គ្រីស្តទូត កក ៩,១-២០

នៅពេលនោះ លោកសូលគិតតែពីគំរាមកំហែង និងសម្លាប់ក្រុមសាវ័ករបស់​ព្រះអម្ចាស់ជានិច្ច។ គាត់ទៅជួបលោក​មហា​បូជា​ចារ្យ សុំលិខិតអនុញ្ញាត​ចូលទៅក្នុងធម្មសាលានានានៅក្រុងដាម៉ាស ក្រែងរក​ឃើញអ្ន​ក​ខ្លះនៅទី​នោះ ដែលដើរតាមមាគ៌ារបស់ព្រះអម្ចាស់ ទោះជាប្រុស ឬស្ត្រីក្តី គាត់នឹងចាប់ចង​នាំយកមកក្រុងយេរូសាឡឹម។ ពេល​គាត់​ធ្វើដំណើរទៅជិតដល់ក្រុងដាម៉ាស​ហើយ ស្រាប់តែមានពន្លឺមួយចាំងពីផ្ទៃមេឃមកជុំវិញគាត់។ គាត់ក៏ដួល ហើយ​ឮសូរសំឡេងមួយពោលមកគាត់ថា៖ «សាអ៊ូលអើយ! សាអ៊ូល! ហេតុដូចម្តេច​បានជាអ្នកបៀតបៀនខ្ញុំ?»។ លោកសូលសួរវិញថា៖ «លោកម្ចាស់អើយ! តើលោកជានរណា?» សំឡេងនោះក៏ឆ្លើយឡើងថា៖ «ខ្ញុំជាយេស៊ូ ដែលអ្នក​កំពុងតែបៀតបៀន។ ចូរក្រោកឡើង ហើយចូលទៅក្រុងទៅ! នៅទីនោះ នឹងមានគេប្រាប់អ្នកថាត្រូវធ្វើអ្វីខ្លះ»។ រីឯអស់អ្នកដែលធ្វើដំណើរជាមួយលោក​សូលនាំគ្នាឈប់ គេនៅស្ងៀម រកនិយាយអ្វីមិនកើត ព្រោះគេបានឮសំឡេង តែពុំឃើញមាននរណាឡើយ។ លោកសូលក្រោកឡើង ទោះបីគាត់ខំប្រឹងបើកភ្នែកយ៉ាងណាក៏ដោយ ក៏គាត់​មើលអ្វីមិនឃើញដែរ។ គេដឹកដៃគាត់នាំចូលទៅក្នុងក្រុងដាម៉ាស។ ក្នុងរយៈពេលបីថ្ងៃ គាត់មិនអាចមើលឃើញ ហើយក៏មិនពិសាបាយពិសាទឹកសោះឡើយ។ នៅក្រុងដាម៉ាស មានសាវ័កម្នាក់ឈ្មោះ អាណាញ៉ាស។ គាត់និមិត្តឃើញ​​​ព្រះអម្ចាស់មានព្រះបន្ទូល​ហៅគាត់ថា៖ «អាណាញ៉ាស!» គាត់ទូល​តប​ថា៖​ «ក្រាបទូលព្រះអម្ចាស់!»។ ព្រះអម្ចាស់មានព្រះបន្ទូលមកគាត់ថា៖ «ចូរក្រោកឡើងទៅឯផ្លូវមួយឈ្មោះ “ផ្លូវត្រង់” សួររកឈ្មោះ​សូល ជាអ្នកស្រុកតារសុស នៅក្នុងផ្ទះយូដាស។ គាត់កំពុងតែអធិដ្ឋាន ហើយនិមិត្តឃើញបុរសម្នាក់ឈ្មោះអាណាញ៉ាស ចូល​មកដាក់​ដៃលើគាត់ ដើម្បីឱ្យគាត់មើលឃើញឡើង​វិញ»។ លោកអាណាញ៉ាសទូលព្រះអង្គថា៖ «បពិត្រព្រះអម្ចាស់! ទូលបង្គំបាន​ឮមនុស្សជាច្រើននិយាយថា បុរសនេះបានធ្វើបាបប្រជារាស្រ្តដ៏វិសុទ្ធរបស់​ព្រះអង្គនៅក្រុងយេរូសា​ឡឹម​ខ្លាំងណាស់ ហើយគាត់បានទទួលការអនុញ្ញាតពី​លោកមហាបូជាចារ្យឱ្យមកទីនេះ ដើម្បីចាប់ចងអស់​អ្នកដែល​អង្វររកព្រះនាមព្រះអង្គ»។ ប៉ុន្តែ ព្រះអម្ចាស់មាន​ព្រះបន្ទូល​មកគាត់​វិញ​ថា៖ «សុំ​អញ្ជើញ​ទៅ! ដ្បិតខ្ញុំបានជ្រើស​រើស​បុរស​នេះ ដើម្បីប្រើគាត់ឱ្យទៅប្រាប់ប្រជាជាតិ និងស្តេចនានា ព្រមទាំងប្រាប់ជនជាតិអុីស្រាអែលឱ្យស្គាល់​ឈ្មោះ​ខ្ញុំ។​ ខ្ញុំនឹងបង្ហាញប្រាប់គាត់ឱ្យដឹងថា គាត់ត្រូវរងទុក្ខលំបាកជាច្រើនព្រោះតែឈ្មោះ​របស់​ខ្ញុំ»។
លោកអាណាញ៉ាសក៏ចេញទៅ។ លុះបានទៅដល់ផ្ទះនោះហើយ គាត់ដាក់​ដៃលើលោកសូល ហើយមានប្រសាសន៍ថា៖ «បងសូល​អើយ! ព្រះអម្ចាស់យេស៊ូដែលបងបានឃើញនៅតាមផ្លូវបងធ្វើដំណើរមកនោះ ទ្រង់បានចាត់ខ្ញុំឱ្យមក ដើម្បីឱ្យបងអាចមើលឃើញឡើងវិញ និងឱ្យបងបានពោរពេញដោយព្រះវិញ្ញាណដ៏វិសុទ្ធ»។ រំពេចនោះ មានអ្វីមួយដូចស្រកាត្រីជ្រុះពីភ្នែកលោកសូល លោកក៏មើលឃើញឡើងវិញ លោកក្រោកឡើង ហើយទទួលពិធីជ្រមុជទឹក។ បន្ទាប់មក លោកបរិភោគម្ហូបអាហារ ហើយមានកម្លាំងឡើងវិញ។ លោកស្នាក់នៅជាមួយក្រុមសាវ័កដែលនៅក្រុងដាម៉ាសបួនដប់ថ្ងៃ។ លោកចាប់ផ្តើមប្រកាសនៅក្នុងធម្មសាលានានាភ្លាមថា “ព្រះយេស៊ូជាព្រះបុត្រារបស់ព្រះ​ជាម្ចាស់”។

ទំនុកតម្កើងលេខ ១១៧ (១១៦), ១-២ បទពាក្យ ៧

ឱប្រជាជនទាំងឡាយអើយចូរសរសើរហើយលើកតម្កើង
ទាំងប្រជារាស្រ្តកុំឆ្មៃឆ្មើងតម្កើងសិរីនៃព្រះអង្គ
ដ្បិតព្រះអង្គមានហឫទ័យករុណាប្រណីពេកកន្លង
សប្បុរសស្មោះស្ម័គ្រឥតមានហ្មងនឹងយើងរហូតតរៀងទៅ

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម សភ ៩,២-៥

អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះប្រាជ្ញាញាណបានរៀបចំម្ហូបអាហារលើតុជាស្រេច! សូមអញ្ជើញមកបរិភោគអាហារដែលផ្តល់ជីវិត និងពិសាស្រារបស់ព្រះជាម្ចាស់! អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តយ៉ូហាន យហ ៦,៥២-៥៩

ជនជាតិយូដាទាស់ទែងគ្នាយ៉ាងខ្លាំងថា៖ «តើអ្នកនេះអាចឱ្យខ្លួនគាត់មកយើងបរិភោគដូចម្តេចកើត?»។ ព្រះយេស៊ូ​មាន​ព្រះបន្ទូលទៅគេថា៖ «ខ្ញុំសុំ​ប្រាប់អ្នករាល់គ្នាដឹងច្បាស់ថា ប្រសិនបើ​អ្នករាល់​គ្នាមិនពិសាសាច់ និងលោហិត​របស់បុត្រមនុស្សទេ អ្នករាល់គ្នាគ្មានជីវិតក្នុងខ្លួនឡើយ។ អ្នកណាពិសាសាច់​ និងលោហិតរបស់ខ្ញុំ អ្នកនោះមានជីវិតអស់កល្បជានិច្ច ហើយខ្ញុំក៏នឹងប្រោសគេឱ្យមានជីវិតរស់ឡើងវិញនៅថ្ងៃចុងក្រោយបំផុតផង។ សាច់របស់ខ្ញុំ​ជា​អា​ហារ​ដ៏ពិតប្រាកដ លោហិតរបស់ខ្ញុំក៏ជាភេសជ្ជៈដ៏ពិតប្រាកដដែរ។ អ្នក​ណាពិសាសាច់ និងលោហិតរបស់ខ្ញុំ អ្នក​នោះ​ស្ថិត​នៅក្នុងខ្ញុំ ហើយខ្ញុំក៏ស្ថិតនៅក្នុងអ្នកនោះដែរ។ ព្រះបិតាដែលបានចាត់ខ្ញុំឱ្យមកទ្រង់មានព្រះជន្ម ហើយ​ខ្ញុំក៏​មានជីវិតដោយសារព្រះអង្គយ៉ាងណា អ្នកបរិភោគខ្ញុំក៏នឹងមានជីវិតដោយសារខ្ញុំយ៉ាងនោះដែរ។ នេះជាអាហារ​ដែលបានចុះពីស្ថានបរមសុខមក ខុសប្លែកពីអាហារដែលបុព្វបុរសរបស់អ្នករាល់គ្នាបរិភោគ ដ្បិតលោកទទួលមរណភាពអស់ទៅហើយ។ រីឯអ្នកដែលបរិភោគអាហារនេះ នឹងរស់នៅអស់កល្បជានិច្ច»។ ព្រះយេស៊ូមាន​ព្រះបន្ទូល​ទាំងនេះនៅពេលព្រះអង្គបង្រៀនគេក្នុងធម្មសាលានៅភូមិកាផានុម។

បពិត្រព្រះបិតាដែលមានព្រះជន្មគង់នៅ! ព្រះអង្គចាត់ព្រះយេស៊ូជាព្រះបុត្រាឱ្យយាងមកប្រទានព្រះ​កាយ​ និង​ព្រះលោហិត ធ្វើជាអាហារដែលផ្តល់ជីវិត។ ក្នុងអភិបូជានេះ យើងខ្ញុំសូមរួបរួមជាមួយព្រះយេស៊ូ​ដែល​បូជា​ព្រះ​ជន្ម។ សូមទ្រង់ព្រះមេត្តាទទួលជំនឿរបស់យើងខ្ញុំ ទុកជាតង្វាយដែលគាប់ព្រះហឫទ័យព្រះអង្គផង។

បពិត្រព្រះអម្ចាស់ជាព្រះបិត! ក្នុងអភិបូជានេះ ព្រះអង្គបានប្រទានព្រះកាយ និងព្រះលោហិតព្រះគ្រីស្ត​ឱ្យយើង​ខ្ញុំទទួ​ល​ទាន។ សូមទ្រង់ព្រះមេត្តាប្រោសប្រទានឱ្យយើងខ្ញុំស្ថិតនៅក្នុងព្រះបុត្រា និងឱ្យព្រះ​បុត្រា​ស្ថិត​នៅក្នុង​យើងខ្ញុំ​ជានិច្ច​ដែរ។ សូមឱ្យយើងខ្ញុំមានចិត្តស្រឡាញ់ព្រះអង្គ និងអ្នកដទៃដូចព្រះយេស៊ូផង ។

122 Views

Theme: Overlay by Kaira