ថ្ងៃអាទិត្យ-បុណ្យហែស្លឹក-លើកតម្កើងព្រះអម្ចាស់រងទុក្ខលំបាក «ឆ្នាំខ»
- សុក្រ - បៃតង - រដូវធម្មតា
- ស - បុណ្យគោរពសន្ដបុគ្គលទាំងឡាយ
- សៅរ៍ - បៃតង - រដូវធម្មតា
- អាទិត្យ - បៃតង - អាទិត្យទី៣១ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ស - សន្ដហ្សាល បូរ៉ូមេ ជាអភិបាល
- អង្គារ - បៃតង - រដូវធម្មតា
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- សៅរ៍ - បៃតង - រដូវធម្មតា
- ស - បុណ្យរម្លឹកថ្ងៃឆ្លងព្រះវិហារបាស៊ីលីកាឡាតេរ៉ង់ នៅទីក្រុងរ៉ូម
- អាទិត្យ - បៃតង - អាទិត្យទី៣២ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ស - សន្ដម៉ាតាំងនៅក្រុងទួរ ជាអភិបាល
- អង្គារ - បៃតង - រដូវធម្មតា
- ក្រហម - សន្ដយ៉ូសាផាត ជាអភិបាលព្រះសហគមន៍ និងជាមរណសាក្សី
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- ស - ឬសន្ដអាល់ប៊ែរ ជាជនដ៏ប្រសើរឧត្ដមជាអភិបាល និងជាគ្រូបាធ្យាយនៃព្រះសហគមន៍ - សៅរ៍ - បៃតង - រដូវធម្មតា
- ស - ឬសន្ដីម៉ាការីតា នៅស្កុតឡែន ឬសន្ដហ្សេទ្រូដ ជាព្រហ្មចារិនី
- អាទិត្យ - បៃតង - អាទិត្យទី៣៣ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ស - ឬបុណ្យរម្លឹកថ្ងៃឆ្លងព្រះវិហារបាស៊ីលីកាសន្ដសិលា និងសន្ដប៉ូលជាគ្រីស្ដទូត
- អង្គារ - បៃតង - រដូវធម្មតា
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- ស - បុណ្យថ្វាយទារិកាព្រហ្មចារិនីម៉ារីនៅក្នុងព្រះវិហារ
- សុក្រ - បៃតង - រដូវធម្មតា
- ក្រហម - សន្ដីសេស៊ី ជាព្រហ្មចារិនី និងជាមរណសាក្សី - សៅរ៍ - បៃតង - រដូវធម្មតា
- ស - ឬសន្ដក្លេម៉ង់ទី១ ជាសម្ដេចប៉ាប និងជាមរណសាក្សី ឬសន្ដកូឡូមបង់ជាចៅអធិការ
- អាទិត្យ - ស - អាទិត្យទី៣៤ ក្នុងរដូវធម្មតា
បុណ្យព្រះអម្ចាស់យេស៊ូគ្រីស្ដជាព្រះមហាក្សត្រនៃពិភពលោក - ចន្ទ - បៃតង - រដូវធម្មតា
- ក្រហម - ឬសន្ដីកាតេរីន នៅអាឡិចសង់ឌ្រី ជាព្រហ្មចារិនី និងជាមរណសាក្សី
- អង្គារ - បៃតង - រដូវធម្មតា
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- សៅរ៍ - បៃតង - រដូវធម្មតា
- ក្រហម - សន្ដអន់ដ្រេ ជាគ្រីស្ដទូត
- ថ្ងៃអាទិត្យ - ស្វ - អាទិត្យទី០១ ក្នុងរដូវរង់ចាំ
- ចន្ទ - ស្វ - រដូវរង់ចាំ
- អង្គារ - ស្វ - រដូវរង់ចាំ
- ស -សន្ដហ្វ្រង់ស្វ័រ សាវីយេ - ពុធ - ស្វ - រដូវរង់ចាំ
- ស - សន្ដយ៉ូហាន នៅដាម៉ាសហ្សែនជាបូជាចារ្យ និងជាគ្រូបាធ្យាយនៃព្រះសហគមន៍ - ព្រហ - ស្វ - រដូវរង់ចាំ
- សុក្រ - ស្វ - រដូវរង់ចាំ
- ស- សន្ដនីកូឡាស ជាអភិបាល - សៅរ៍ - ស្វ -រដូវរង់ចាំ
- ស - សន្ដអំប្រូស ជាអភិបាល និងជាគ្រូបាធ្យានៃព្រះសហគមន៍ - ថ្ងៃអាទិត្យ - ស្វ - អាទិត្យទី០២ ក្នុងរដូវរង់ចាំ
- ចន្ទ - ស្វ - រដូវរង់ចាំ
- ស - បុណ្យព្រះនាងព្រហ្មចារិនីម៉ារីមិនជំពាក់បាប
- ស - សន្ដយ៉ូហាន ឌីអេហ្គូ គូអូត្លាតូអាស៊ីន - អង្គារ - ស្វ - រដូវរង់ចាំ
- ពុធ - ស្វ - រដូវរង់ចាំ
- ស - សន្ដដាម៉ាសទី១ ជាសម្ដេចប៉ាប - ព្រហ - ស្វ - រដូវរង់ចាំ
- ស - ព្រះនាងព្រហ្មចារិនីម៉ារី នៅហ្គ័រដាឡូពេ - សុក្រ - ស្វ - រដូវរង់ចាំ
- ក្រហ - សន្ដីលូស៊ីជាព្រហ្មចារិនី និងជាមរណសាក្សី - សៅរ៍ - ស្វ - រដូវរង់ចាំ
- ស - សន្ដយ៉ូហាននៃព្រះឈើឆ្កាង ជាបូជាចារ្យ និងជាគ្រូបាធ្យាយនៃព្រះសហគមន៍ - ថ្ងៃអាទិត្យ - ផ្កាឈ - អាទិត្យទី០៣ ក្នុងរដូវរង់ចាំ
- ចន្ទ - ស្វ - រដូវរង់ចាំ
- ក្រហ - ជនដ៏មានសុភមង្គលទាំង៧ នៅប្រទេសថៃជាមរណសាក្សី - អង្គារ - ស្វ - រដូវរង់ចាំ
- ពុធ - ស្វ - រដូវរង់ចាំ
- ព្រហ - ស្វ - រដូវរង់ចាំ
- សុក្រ - ស្វ - រដូវរង់ចាំ
- សៅរ៍ - ស្វ - រដូវរង់ចាំ
- ស - សន្ដសិលា កានីស្ស ជាបូជាចារ្យ និងជាគ្រូបាធ្យាយនៃព្រះសហគមន៍ - ថ្ងៃអាទិត្យ - ស្វ - អាទិត្យទី០៤ ក្នុងរដូវរង់ចាំ
- ចន្ទ - ស្វ - រដូវរង់ចាំ
- ស - សន្ដយ៉ូហាន នៅកាន់ទីជាបូជាចារ្យ - អង្គារ - ស្វ - រដូវរង់ចាំ
- ពុធ - ស - បុណ្យលើកតម្កើងព្រះយេស៊ូប្រសូត
- ព្រហ - ក្រហ - សន្តស្តេផានជាមរណសាក្សី
- សុក្រ - ស - សន្តយ៉ូហានជាគ្រីស្តទូត
- សៅរ៍ - ក្រហ - ក្មេងដ៏ស្លូតត្រង់ជាមរណសាក្សី
- ថ្ងៃអាទិត្យ - ស - អាទិត្យសប្ដាហ៍បុណ្យព្រះយេស៊ូប្រសូត
- ស - បុណ្យគ្រួសារដ៏វិសុទ្ធរបស់ព្រះយេស៊ូ - ចន្ទ - ស- សប្ដាហ៍បុណ្យព្រះយេស៊ូប្រសូត
- អង្គារ - ស- សប្ដាហ៍បុណ្យព្រះយេស៊ូប្រសូត
- ស- សន្ដស៊ីលវេស្ទឺទី១ ជាសម្ដេចប៉ាប
- ពុធ - ស - រដូវបុណ្យព្រះយេស៊ូប្រសូត
- ស - បុណ្យគោរពព្រះនាងម៉ារីជាមាតារបស់ព្រះជាម្ចាស់
- ព្រហ - ស - រដូវបុណ្យព្រះយេស៊ូប្រសូត
- សន្ដបាស៊ីលដ៏ប្រសើរឧត្ដម និងសន្ដក្រេក័រ - សុក្រ - ស - រដូវបុណ្យព្រះយេស៊ូប្រសូត
- ព្រះនាមដ៏វិសុទ្ធរបស់ព្រះយេស៊ូ
- សៅរ៍ - ស - រដូវបុណ្យព្រះយេស៊ុប្រសូត
- អាទិត្យ - ស - បុណ្យព្រះយេស៊ូសម្ដែងព្រះអង្គ
- ចន្ទ - ស - ក្រោយបុណ្យព្រះយេស៊ូសម្ដែងព្រះអង្គ
- អង្គារ - ស - ក្រោយបុណ្យព្រះយេស៊ូសម្ដែងព្រះអង្គ
- ស - សន្ដរ៉ៃម៉ុង នៅពេញ៉ាហ្វ័រ ជាបូជាចារ្យ - ពុធ - ស - ក្រោយបុណ្យព្រះយេស៊ូសម្ដែងព្រះអង្គ
- ព្រហ - ស - ក្រោយបុណ្យព្រះយេស៊ូសម្ដែងព្រះអង្គ
- សុក្រ - ស - ក្រោយបុណ្យព្រះយេស៊ូសម្ដែងព្រះអង្គ
- សៅរ៍ - ស - ក្រោយបុណ្យព្រះយេស៊ូសម្ដែងព្រះអង្គ
- អាទិត្យ - ស - បុណ្យព្រះអម្ចាស់យេស៊ូទទួលពិធីជ្រមុជទឹក
- ចន្ទ - បៃតង - ថ្ងៃធម្មតា
- ស - សន្ដហ៊ីឡែរ - អង្គារ - បៃតង - ថ្ងៃធម្មតា
- ពុធ - បៃតង- ថ្ងៃធម្មតា
- ព្រហ - បៃតង - ថ្ងៃធម្មតា
- សុក្រ - បៃតង - ថ្ងៃធម្មតា
- ស - សន្ដអង់ទន ជាចៅអធិការ - សៅរ៍ - បៃតង - ថ្ងៃធម្មតា
- អាទិត្យ - បៃតង - ថ្ងៃអាទិត្យទី២ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - ថ្ងៃធម្មតា
-ក្រហម - សន្ដហ្វាប៊ីយ៉ាំង ឬ សន្ដសេបាស្យាំង - អង្គារ - បៃតង - ថ្ងៃធម្មតា
- ក្រហម - សន្ដីអាញេស
- ពុធ - បៃតង- ថ្ងៃធម្មតា
- សន្ដវ៉ាំងសង់ ជាឧបដ្ឋាក
- ព្រហ - បៃតង - ថ្ងៃធម្មតា
- សុក្រ - បៃតង - ថ្ងៃធម្មតា
- ស - សន្ដហ្វ្រង់ស្វ័រ នៅសាល - សៅរ៍ - បៃតង - ថ្ងៃធម្មតា
- ស - សន្ដប៉ូលជាគ្រីស្ដទូត - អាទិត្យ - បៃតង - ថ្ងៃអាទិត្យទី៣ ក្នុងរដូវធម្មតា
- ស - សន្ដធីម៉ូថេ និងសន្ដទីតុស - ចន្ទ - បៃតង - ថ្ងៃធម្មតា
- សន្ដីអន់សែល មេរីស៊ី - អង្គារ - បៃតង - ថ្ងៃធម្មតា
- ស - សន្ដថូម៉ាស នៅអគីណូ
- ពុធ - បៃតង- ថ្ងៃធម្មតា
- ព្រហ - បៃតង - ថ្ងៃធម្មតា
- សុក្រ - បៃតង - ថ្ងៃធម្មតា
- ស - សន្ដយ៉ូហាន បូស្កូ
- សៅរ៍ - បៃតង - ថ្ងៃធម្មតា
- អាទិត្យ- ស - បុណ្យថ្វាយព្រះឱរសយេស៊ូនៅក្នុងព្រះវិហារ
- ថ្ងៃអាទិត្យទី៤ ក្នុងរដូវធម្មតា - ចន្ទ - បៃតង - ថ្ងៃធម្មតា
-ក្រហម - សន្ដប្លែស ជាអភិបាល និងជាមរណសាក្សី ឬ សន្ដអង់ហ្សែរ ជាអភិបាលព្រះសហគមន៍
- អង្គារ - បៃតង - ថ្ងៃធម្មតា
- ស - សន្ដីវេរ៉ូនីកា
- ពុធ - បៃតង- ថ្ងៃធម្មតា
- ក្រហម - សន្ដីអាហ្កាថ ជាព្រហ្មចារិនី និងជាមរណសាក្សី
- ព្រហ - បៃតង - ថ្ងៃធម្មតា
- ក្រហម - សន្ដប៉ូល មីគី និងសហជីវិន ជាមរណសាក្សីនៅប្រទេសជប៉ុជ
- សុក្រ - បៃតង - ថ្ងៃធម្មតា
- សៅរ៍ - បៃតង - ថ្ងៃធម្មតា
- ស - ឬសន្ដយេរ៉ូម អេមីលីយ៉ាំងជាបូជាចារ្យ ឬ សន្ដីយ៉ូសែហ្វីន បាគីតា ជាព្រហ្មចារិនី
- អាទិត្យ - បៃតង - ថ្ងៃអាទិត្យទី៥ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - ថ្ងៃធម្មតា
- ស - សន្ដីស្កូឡាស្ទិក ជាព្រហ្មចារិនី
- អង្គារ - បៃតង - ថ្ងៃធម្មតា
- ស - ឬព្រះនាងម៉ារីបង្ហាញខ្លួននៅក្រុងលួរដ៍
- ពុធ - បៃតង- ថ្ងៃធម្មតា
- ព្រហ - បៃតង - ថ្ងៃធម្មតា
- សុក្រ - បៃតង - ថ្ងៃធម្មតា
- ស - សន្ដស៊ីរីល ជាបព្វជិត និងសន្ដមេតូដជាអភិបាលព្រះសហគមន៍
- សៅរ៍ - បៃតង - ថ្ងៃធម្មតា
- អាទិត្យ - បៃតង - ថ្ងៃអាទិត្យទី៦ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - ថ្ងៃធម្មតា
- ស - ឬសន្ដទាំងប្រាំពីរជាអ្នកបង្កើតក្រុមគ្រួសារបម្រើព្រះនាងម៉ារី
- អង្គារ - បៃតង - ថ្ងៃធម្មតា
- ស - ឬសន្ដីប៊ែរណាដែត ស៊ូប៊ីរូស
- ពុធ - បៃតង- ថ្ងៃធម្មតា
- ព្រហ - បៃតង - ថ្ងៃធម្មតា
- សុក្រ - បៃតង - ថ្ងៃធម្មតា
- ស - ឬសន្ដសិលា ដាម៉ីយ៉ាំងជាអភិបាល និងជាគ្រូបាធ្យាយ
- សៅរ៍ - បៃតង - ថ្ងៃធម្មតា
- ស - អាសនៈសន្ដសិលា ជាគ្រីស្ដទូត
- អាទិត្យ - បៃតង - ថ្ងៃអាទិត្យទី៥ ក្នុងរដូវធម្មតា
- ក្រហម - សន្ដប៉ូលីកាព ជាអភិបាល និងជាមរណសាក្សី
- ចន្ទ - បៃតង - ថ្ងៃធម្មតា
- អង្គារ - បៃតង - ថ្ងៃធម្មតា
- ពុធ - បៃតង- ថ្ងៃធម្មតា
- ព្រហ - បៃតង - ថ្ងៃធម្មតា
- សុក្រ - បៃតង - ថ្ងៃធម្មតា
- សៅរ៍ - បៃតង - ថ្ងៃធម្មតា
- អាទិត្យ - បៃតង - ថ្ងៃអាទិត្យទី៨ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - ថ្ងៃធម្មតា
- អង្គារ - បៃតង - ថ្ងៃធម្មតា
- ស - សន្ដកាស៊ីមៀរ - ពុធ - ស្វ - បុណ្យរោយផេះ
- ព្រហ - ស្វ - ក្រោយថ្ងៃបុណ្យរោយផេះ
- សុក្រ - ស្វ - ក្រោយថ្ងៃបុណ្យរោយផេះ
- ក្រហម - សន្ដីប៉ែរពេទុយអា និងសន្ដីហ្វេលីស៊ីតា ជាមរណសាក្សី - សៅរ៍ - ស្វ - ក្រោយថ្ងៃបុណ្យរោយផេះ
- ស - សន្ដយ៉ូហាន ជាបព្វជិតដែលគោរពព្រះជាម្ចាស់ - អាទិត្យ - ស្វ - ថ្ងៃអាទិត្យទី១ ក្នុងរដូវសែសិបថ្ងៃ
- ស - សន្ដីហ្វ្រង់ស៊ីស្កា ជាបព្វជិតា និងអ្នកក្រុងរ៉ូម
- ចន្ទ - ស្វ - រដូវសែសិបថ្ងៃ
- អង្គារ - ស្វ - រដូវសែសិបថ្ងៃ
- ពុធ - ស្វ - រដូវសែសិបថ្ងៃ
- ព្រហ - ស្វ - រដូវសែសិបថ្ងៃ
- សុក្រ - ស្វ - រដូវសែសិបថ្ងៃ
- សៅរ៍ - ស្វ - រដូវសែសិបថ្ងៃ
- អាទិត្យ - ស្វ - ថ្ងៃអាទិត្យទី២ ក្នុងរដូវសែសិបថ្ងៃ
- ចន្ទ - ស្វ - រដូវសែសិបថ្ងៃ
- ស - សន្ដប៉ាទ្រីក ជាអភិបាលព្រះសហគមន៍ - អង្គារ - ស្វ - រដូវសែសិបថ្ងៃ
- ស - សន្ដស៊ីរីល ជាអភិបាលក្រុងយេរូសាឡឹម និងជាគ្រូបាធ្យាយព្រះសហគមន៍ - ពុធ - ស - សន្ដយ៉ូសែប ជាស្វាមីព្រះនាងព្រហ្មចារិនីម៉ារ
- ព្រហ - ស្វ - រដូវសែសិបថ្ងៃ
- សុក្រ - ស្វ - រដូវសែសិបថ្ងៃ
- សៅរ៍ - ស្វ - រដូវសែសិបថ្ងៃ
- អាទិត្យ - ស្វ - ថ្ងៃអាទិត្យទី៣ ក្នុងរដូវសែសិបថ្ងៃ
- សន្ដទូរីប៉ីយូ ជាអភិបាលព្រះសហគមន៍ ម៉ូហ្ក្រូវេយ៉ូ - ចន្ទ - ស្វ - រដូវសែសិបថ្ងៃ
- អង្គារ - ស - បុណ្យទេវទូតជូនដំណឹងអំពីកំណើតព្រះយេស៊ូ
- ពុធ - ស្វ - រដូវសែសិបថ្ងៃ
- ព្រហ - ស្វ - រដូវសែសិបថ្ងៃ
- សុក្រ - ស្វ - រដូវសែសិបថ្ងៃ
- សៅរ៍ - ស្វ - រដូវសែសិបថ្ងៃ
- អាទិត្យ - ស្វ - ថ្ងៃអាទិត្យទី៤ ក្នុងរដូវសែសិបថ្ងៃ
- ចន្ទ - ស្វ - រដូវសែសិបថ្ងៃ
- អង្គារ - ស្វ - រដូវសែសិបថ្ងៃ
- ពុធ - ស្វ - រដូវសែសិបថ្ងៃ
- ស - សន្ដហ្វ្រង់ស្វ័រមកពីភូមិប៉ូឡា ជាឥសី
- ព្រហ - ស្វ - រដូវសែសិបថ្ងៃ
- សុក្រ - ស្វ - រដូវសែសិបថ្ងៃ
- ស - សន្ដអ៊ីស៊ីដ័រ ជាអភិបាល និងជាគ្រូបាធ្យាយ
- សៅរ៍ - ស្វ - រដូវសែសិបថ្ងៃ
- ស - សន្ដវ៉ាំងសង់ហ្វេរីយេ ជាបូជាចារ្យ
- អាទិត្យ - ស្វ - ថ្ងៃអាទិត្យទី៥ ក្នុងរដូវសែសិបថ្ងៃ
- ចន្ទ - ស្វ - រដូវសែសិបថ្ងៃ
- ស - សន្ដយ៉ូហានបាទីស្ដ ដឺឡាសាល ជាបូជាចារ្យ
- អង្គារ - ស្វ - រដូវសែសិបថ្ងៃ
- ស - សន្ដស្ដានីស្លាស ជាអភិបាល និងជាមរណសាក្សី
- ពុធ - ស្វ - រដូវសែសិបថ្ងៃ
- ស - សន្ដម៉ាតាំងទី១ ជាសម្ដេចប៉ាប និងជាមរណសាក្សី
- ព្រហ - ស្វ - រដូវសែសិបថ្ងៃ
- សុក្រ - ស្វ - រដូវសែសិបថ្ងៃ
- ស - សន្ដស្ដានីស្លាស
- សៅរ៍ - ស្វ - រដូវសែសិបថ្ងៃ
- អាទិត្យ - ក្រហម - បុណ្យហែស្លឹក លើកតម្កើងព្រះអម្ចាស់រងទុក្ខលំបាក
- ចន្ទ - ស្វ - ថ្ងៃចន្ទពិសិដ្ឋ
- ស - បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ-មហាសង្រ្កាន្ដ
- អង្គារ - ស្វ - ថ្ងៃអង្គារពិសិដ្ឋ
- ស - បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ-វារៈវ័នបត
- ពុធ - ស្វ - ថ្ងៃពុធពិសិដ្ឋ
- ស - បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ-ថ្ងៃឡើងស័ក
- ព្រហ - ស - ថ្ងៃព្រហស្បត្ដិ៍ពិសិដ្ឋ (ព្រះអម្ចាស់ជប់លៀងក្រុមសាវ័ក)
- សុក្រ - ក្រហម - ថ្ងៃសុក្រពិសិដ្ឋ (ព្រះអម្ចាស់សោយទិវង្គត)
- សៅរ៍ - ស - ថ្ងៃសៅរ៍ពិសិដ្ឋ (រាត្រីបុណ្យចម្លង)
- អាទិត្យ - ស - ថ្ងៃបុណ្យចម្លងដ៏ឱឡារិកបំផុង (ព្រះអម្ចាស់មានព្រះជន្មរស់ឡើងវិញ)
- ចន្ទ - ស - សប្ដាហ៍បុណ្យចម្លង
- ស - សន្ដអង់សែលម៍ ជាអភិបាល និងជាគ្រូបាធ្យាយ
- អង្គារ - ស - សប្ដាហ៍បុណ្យចម្លង
- ពុធ - ស - សប្ដាហ៍បុណ្យចម្លង
- ក្រហម - សន្ដហ្សក ឬសន្ដអាដាលប៊ឺត ជាមរណសាក្សី
- ព្រហ - ស - សប្ដាហ៍បុណ្យចម្លង
- ក្រហម - សន្ដហ្វីដែល នៅភូមិស៊ីកម៉ារិនហ្កែន ជាបូជាចារ្យ និងជាមរណសាក្សី
- សុក្រ - ស - សប្ដាហ៍បុណ្យចម្លង
- ស - សន្ដម៉ាកុស អ្នកនិពន្ធព្រះគម្ពីរដំណឹងល្អ
- សៅរ៍ - ស - សប្ដាហ៍បុណ្យចម្លង
- អាទិត្យ - ស - ថ្ងៃអាទិត្យទី២ ក្នុងរដូវបុណ្យចម្លង (ព្រះហឫទ័យមេត្ដាករុណា)
- ចន្ទ - ស - រដូវបុណ្យចម្លង
- ក្រហម - សន្ដសិលា សាណែល ជាបូជាចារ្យ និងជាមរណសាក្សី
- ស - ឬ សន្ដល្វីស ម៉ារី ហ្គ្រីនៀន ជាបូជាចារ្យ
- អង្គារ - ស - រដូវបុណ្យចម្លង
- ស - សន្ដីកាតារីន ជាព្រហ្មចារិនី នៅស្រុកស៊ីយ៉ែន និងជាគ្រូបាធ្យាយព្រះសហគមន៍
- ពុធ - ស - រដូវបុណ្យចម្លង
- ស - សន្ដពីយូសទី៥ ជាសម្ដេចប៉ាប
- ព្រហ - ស - រដូវបុណ្យចម្លង
- ស - សន្ដយ៉ូសែប ជាពលករ
- សុក្រ - ស - រដូវបុណ្យចម្លង
- ស - សន្ដអាថាណាស ជាអភិបាល និងជាគ្រូបាធ្យាយនៃព្រះសហគមន៍
- សៅរ៍ - ស - រដូវបុណ្យចម្លង
- ក្រហម - សន្ដភីលីព និងសន្ដយ៉ាកុបជាគ្រីស្ដទូត - អាទិត្យ - ស - ថ្ងៃអាទិត្យទី៣ ក្នុងរដូវធម្មតា
- ចន្ទ - ស - រដូវបុណ្យចម្លង
- អង្គារ - ស - រដូវបុណ្យចម្លង
- ពុធ - ស - រដូវបុណ្យចម្លង
- ព្រហ - ស - រដូវបុណ្យចម្លង
- សុក្រ - ស - រដូវបុណ្យចម្លង
- សៅរ៍ - ស - រដូវបុណ្យចម្លង
- អាទិត្យ - ស - ថ្ងៃអាទិត្យទី៤ ក្នុងរដូវធម្មតា
- ចន្ទ - ស - រដូវបុណ្យចម្លង
- ស - សន្ដណេរ៉េ និងសន្ដអាគីឡេ
- ក្រហម - ឬសន្ដប៉ង់ក្រាស ជាមរណសាក្សី
- អង្គារ - ស - រដូវបុណ្យចម្លង
- ស - ព្រះនាងម៉ារីនៅហ្វាទីម៉ា - ពុធ - ស - រដូវបុណ្យចម្លង
- ក្រហម - សន្ដម៉ាធីយ៉ាស ជាគ្រីស្ដទូត
- ព្រហ - ស - រដូវបុណ្យចម្លង
- សុក្រ - ស - រដូវបុណ្យចម្លង
- សៅរ៍ - ស - រដូវបុណ្យចម្លង
- អាទិត្យ - ស - ថ្ងៃអាទិត្យទី៥ ក្នុងរដូវធម្មតា
- ក្រហម - សន្ដយ៉ូហានទី១ ជាសម្ដេចប៉ាប និងជាមរណសាក្សី
- ចន្ទ - ស - រដូវបុណ្យចម្លង
- អង្គារ - ស - រដូវបុណ្យចម្លង
- ស - សន្ដប៊ែរណាដាំ នៅស៊ីយែនជាបូជាចារ្យ - ពុធ - ស - រដូវបុណ្យចម្លង
- ក្រហម - សន្ដគ្រីស្ដូហ្វ័រ ម៉ាហ្គាលែន ជាបូជាចារ្យ និងសហការី ជាមរណសាក្សីនៅម៉ិចស៊ិក
- ព្រហ - ស - រដូវបុណ្យចម្លង
- ស - សន្ដីរីតា នៅកាស៊ីយ៉ា ជាបព្វជិតា
- សុក្រ - ស - រដូវបុណ្យចម្លង
- សៅរ៍ - ស - រដូវបុណ្យចម្លង
- អាទិត្យ - ស - ថ្ងៃអាទិត្យទី៦ ក្នុងរដូវធម្មតា
- ចន្ទ - ស - រដូវបុណ្យចម្លង
- ស - សន្ដហ្វីលីព នេរី ជាបូជាចារ្យ
- អង្គារ - ស - រដូវបុណ្យចម្លង
- ស - សន្ដអូគូស្ដាំង នីកាល់បេរី ជាអភិបាលព្រះសហគមន៍
- ពុធ - ស - រដូវបុណ្យចម្លង
- ព្រហ - ស - រដូវបុណ្យចម្លង
- ស - សន្ដប៉ូលទី៦ ជាសម្ដេប៉ាប
- សុក្រ - ស - រដូវបុណ្យចម្លង
- សៅរ៍ - ស - រដូវបុណ្យចម្លង
- ស - ការសួរសុខទុក្ខរបស់ព្រះនាងព្រហ្មចារិនីម៉ារី
- អាទិត្យ - ស - បុណ្យព្រះអម្ចាស់យេស៊ូយាងឡើងស្ថានបរមសុខ
- ក្រហម - សន្ដយ៉ូស្ដាំង ជាមរណសាក្សី
- ចន្ទ - ស - រដូវបុណ្យចម្លង
- ក្រហម - សន្ដម៉ាសេឡាំង និងសន្ដសិលា ជាមរណសាក្សី
- អង្គារ - ស - រដូវបុណ្យចម្លង
- ក្រហម - សន្ដឆាលល្វង់ហ្គា និងសហជីវិន ជាមរណសាក្សីនៅយូហ្គាន់ដា - ពុធ - ស - រដូវបុណ្យចម្លង
- ព្រហ - ស - រដូវបុណ្យចម្លង
- ក្រហម - សន្ដបូនីហ្វាស ជាអភិបាលព្រះសហគមន៍ និងជាមរណសាក្សី
- សុក្រ - ស - រដូវបុណ្យចម្លង
- ស - សន្ដណ័រប៊ែរ ជាអភិបាលព្រះសហគមន៍
- សៅរ៍ - ស - រដូវបុណ្យចម្លង
- អាទិត្យ - ស - បុណ្យលើកតម្កើងព្រះវិញ្ញាណយាងមក
- ចន្ទ - ស - រដូវបុណ្យចម្លង
- ស - ព្រះនាងព្រហ្មចារិនីម៉ារី ជាមាតានៃព្រះសហគមន៍
- ស - ឬសន្ដអេប្រែម ជាឧបដ្ឋាក និងជាគ្រូបាធ្យាយ
- អង្គារ - បៃតង - ថ្ងៃធម្មតា
- ពុធ - បៃតង - ថ្ងៃធម្មតា
- ក្រហម - សន្ដបារណាបាស ជាគ្រីស្ដទូត
- ព្រហ - បៃតង - ថ្ងៃធម្មតា
- សុក្រ - បៃតង - ថ្ងៃធម្មតា
- ស - សន្ដអន់តន នៅប៉ាឌូជាបូជាចារ្យ និងជាគ្រូបាធ្យាយនៃព្រះសហគមន៍
- សៅរ៍ - បៃតង - ថ្ងៃធម្មតា
- អាទិត្យ - ស - បុណ្យលើកតម្កើងព្រះត្រៃឯក (អាទិត្យទី១១ ក្នុងរដូវធម្មតា)
- ចន្ទ - បៃតង - ថ្ងៃធម្មតា
- អង្គារ - បៃតង - ថ្ងៃធម្មតា
- ពុធ - បៃតង - ថ្ងៃធម្មតា
- ព្រហ - បៃតង - ថ្ងៃធម្មតា
- ស - សន្ដរ៉ូមូអាល ជាចៅអធិការ
- សុក្រ - បៃតង - ថ្ងៃធម្មតា
- សៅរ៍ - បៃតង - ថ្ងៃធម្មតា
- ស - សន្ដលូអ៊ីសហ្គូនហ្សាក ជាបព្វជិត
- អាទិត្យ - ស - បុណ្យលើកតម្កើងព្រះកាយ និងព្រះលោហិតព្រះយេស៊ូគ្រីស្ដ
(អាទិត្យទី១២ ក្នុងរដូវធម្មតា)
- ស - ឬសន្ដប៉ូឡាំងនៅណុល
- ស - ឬសន្ដយ៉ូហាន ហ្វីសែរជាអភិបាលព្រះសហគមន៍ និងសន្ដថូម៉ាស ម៉ូរ ជាមរណសាក្សី - ចន្ទ - បៃតង - ថ្ងៃធម្មតា
- អង្គារ - បៃតង - ថ្ងៃធម្មតា
- ស - កំណើតសន្ដយ៉ូហានបាទីស្ដ
- ពុធ - បៃតង - ថ្ងៃធម្មតា
- ព្រហ - បៃតង - ថ្ងៃធម្មតា
- សុក្រ - បៃតង - ថ្ងៃធម្មតា
- ស - បុណ្យព្រះហឫទ័យមេត្ដាករុណារបស់ព្រះយេស៊ូ
- ស - ឬសន្ដស៊ីរីល នៅក្រុងអាឡិចសង់ឌ្រី ជាអភិបាល និងជាគ្រូបាធ្យាយ
- សៅរ៍ - បៃតង - ថ្ងៃធម្មតា
- ស - បុណ្យគោរពព្រះបេះដូដ៏និម្មលរបស់ព្រះនាងម៉ារី
- ក្រហម - សន្ដអ៊ីរេណេជាអភិបាល និងជាមរណសាក្សី
- អាទិត្យ - ក្រហម - សន្ដសិលា និងសន្ដប៉ូលជាគ្រីស្ដទូត (អាទិត្យទី១៣ ក្នុងរដូវធម្មតា)
- ចន្ទ - បៃតង - ថ្ងៃធម្មតា
- ក្រហម - ឬមរណសាក្សីដើមដំបូងនៅព្រះសហគមន៍ក្រុងរ៉ូម
- អង្គារ - បៃតង - ថ្ងៃធម្មតា
- ពុធ - បៃតង - ថ្ងៃធម្មតា
- ព្រហ - បៃតង - ថ្ងៃធម្មតា
- ក្រហម - សន្ដថូម៉ាស ជាគ្រីស្ដទូត - សុក្រ - បៃតង - ថ្ងៃធម្មតា
- ស - សន្ដីអេលីសាបិត នៅព័រទុយហ្គាល - សៅរ៍ - បៃតង - ថ្ងៃធម្មតា
- ស - សន្ដអន់ទន ម៉ារីសាក្ការីយ៉ា ជាបូជាចារ្យ
- អាទិត្យ - បៃតង - ថ្ងៃអាទិត្យទី១៤ ក្នុងរដូវធម្មតា
- ស - សន្ដីម៉ារីកូរែទី ជាព្រហ្មចារិនី និងជាមរណសាក្សី - ចន្ទ - បៃតង - ថ្ងៃធម្មតា
- អង្គារ - បៃតង - ថ្ងៃធម្មតា
- ពុធ - បៃតង - ថ្ងៃធម្មតា
- ក្រហម - សន្ដអូហ្គូស្ទីនហ្សាវរុង ជាបូជាចារ្យ ព្រមទាំងសហជីវិនជាមរណសាក្សី
- ព្រហ - បៃតង - ថ្ងៃធម្មតា
- សុក្រ - បៃតង - ថ្ងៃធម្មតា
- ស - សន្ដបេណេឌិកតូ ជាចៅអធិការ
- សៅរ៍ - បៃតង - ថ្ងៃធម្មតា
- អាទិត្យ - បៃតង - ថ្ងៃអាទិត្យទី១៥ ក្នុងរដូវធម្មតា
-ស- សន្ដហង់រី
- ចន្ទ - បៃតង - ថ្ងៃធម្មតា
- ស - សន្ដកាមីលនៅភូមិលេលីស៍ ជាបូជាចារ្យ
- អង្គារ - បៃតង - ថ្ងៃធម្មតា
- ស - សន្ដបូណាវិនទួរ ជាអភិបាល និងជាគ្រូបាធ្យាយព្រះសហគមន៍
- ពុធ - បៃតង - ថ្ងៃធម្មតា
- ស - ព្រះនាងម៉ារីនៅលើភ្នំការមែល
- ព្រហ - បៃតង - ថ្ងៃធម្មតា
- សុក្រ - បៃតង - ថ្ងៃធម្មតា
- សៅរ៍ - បៃតង - ថ្ងៃធម្មតា
- អាទិត្យ - បៃតង - ថ្ងៃអាទិត្យទី១៦ ក្នុងរដូវធម្មតា
- ស - សន្ដអាប៉ូលីណែរ ជាអភិបាល និងជាមរណសាក្សី
- ចន្ទ - បៃតង - ថ្ងៃធម្មតា
- ស - សន្ដឡូរង់ នៅទីក្រុងប្រិនឌីស៊ី ជាបូជាចារ្យ និងជាគ្រូបាធ្យាយនៃព្រះសហគមន៍
- អង្គារ - បៃតង - ថ្ងៃធម្មតា
- ស - សន្ដីម៉ារីម៉ាដាឡា ជាទូតរបស់គ្រីស្ដទូត
- ពុធ - បៃតង - ថ្ងៃធម្មតា
- ស - សន្ដីប្រ៊ីហ្សីត ជាបព្វជិតា
- ព្រហ - បៃតង - ថ្ងៃធម្មតា
- ស - សន្ដសាបែលម៉ាកឃ្លូវជាបូជាចារ្យ
- សុក្រ - បៃតង - ថ្ងៃធម្មតា
- ក្រហម - សន្ដយ៉ាកុបជាគ្រីស្ដទូត
- សៅរ៍ - បៃតង - ថ្ងៃធម្មតា
- ស - សន្ដីហាណ្ណា និងសន្ដយ៉ូហាគីម ជាមាតាបិតារបស់ព្រះនាងម៉ារី
- អាទិត្យ - បៃតង - ថ្ងៃអាទិត្យទី១៧ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - ថ្ងៃធម្មតា
- អង្គារ - បៃតង - ថ្ងៃធម្មតា
- ស - សន្ដីម៉ាថា សន្ដីម៉ារី និងសន្ដឡាសា - ពុធ - បៃតង - ថ្ងៃធម្មតា
- ស - សន្ដសិលាគ្រីសូឡូក ជាអភិបាល និងជាគ្រូបាធ្យាយ
- ព្រហ - បៃតង - ថ្ងៃធម្មតា
- ស - សន្ដអ៊ីញ៉ាស នៅឡូយ៉ូឡា ជាបូជាចារ្យ
- សុក្រ - បៃតង - ថ្ងៃធម្មតា
- ស - សន្ដអាលហ្វងសូម៉ារី នៅលីកូរី ជាអភិបាល និងជាគ្រូបាធ្យាយ - សៅរ៍ - បៃតង - ថ្ងៃធម្មតា
- ស - ឬសន្ដអឺស៊ែប នៅវែរសេលី ជាអភិបាលព្រះសហគមន៍
- ស - ឬសន្ដសិលាហ្សូលីយ៉ាំងអេម៉ារ ជាបូជាចារ្យ
- អាទិត្យ - បៃតង - ថ្ងៃអាទិត្យទី១៨ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - ថ្ងៃធម្មតា
- ស - សន្ដយ៉ូហានម៉ារីវីយ៉ាណេជាបូជាចារ្យ
- អង្គារ - បៃតង - ថ្ងៃធម្មតា
- ស - ឬបុណ្យរម្លឹកថ្ងៃឆ្លងព្រះវិហារបាស៊ីលីកា សន្ដីម៉ារី
- ពុធ - បៃតង - ថ្ងៃធម្មតា
- ស - ព្រះអម្ចាស់សម្ដែងរូបកាយដ៏អស្ចារ្យ
- ព្រហ - បៃតង - ថ្ងៃធម្មតា
- ក្រហម - ឬសន្ដស៊ីស្ដទី២ ជាសម្ដេចប៉ាប និងសហការីជាមរណសាក្សី
- ស - ឬសន្ដកាយេតាំង ជាបូជាចារ្យ
- សុក្រ - បៃតង - ថ្ងៃធម្មតា
- ស - សន្ដដូមីនិក ជាបូជាចារ្យ
- សៅរ៍ - បៃតង - ថ្ងៃធម្មតា
- ក្រហម - ឬសន្ដីតេរេសាបេណេឌិកនៃព្រះឈើឆ្កាង ជាព្រហ្មចារិនី និងជាមរណសាក្សី
- អាទិត្យ - បៃតង - ថ្ងៃអាទិត្យទី១៩ ក្នុងរដូវធម្មតា
- ក្រហម - សន្ដឡូរង់ ជាឧបដ្ឋាក និងជាមរណសាក្សី
- ចន្ទ - បៃតង - ថ្ងៃធម្មតា
- ស - សន្ដីក្លារ៉ា ជាព្រហ្មចារិនី
- អង្គារ - បៃតង - ថ្ងៃធម្មតា
- ស - សន្ដីយ៉ូហាណា ហ្វ្រង់ស័រដឺហ្សង់តាលជាបព្វជិតា
- ពុធ - បៃតង - ថ្ងៃធម្មតា
- ក្រហម - សន្ដប៉ុងស្យាង ជាសម្ដេចប៉ាប និងសន្ដហ៊ីប៉ូលីតជាបូជាចារ្យ និងជាមរណសាក្សី
- ព្រហ - បៃតង - ថ្ងៃធម្មតា
- ក្រហម - សន្ដម៉ាកស៊ីមីលីយាង ម៉ារីកូលបេជាបូជាចារ្យ និងជាមរណសាក្សី
- សុក្រ - បៃតង - ថ្ងៃធម្មតា
- ស - ព្រះអម្ចាស់លើកព្រះនាងម៉ារីឡើងស្ថានបរមសុខ
- សៅរ៍ - បៃតង - ថ្ងៃធម្មតា
- ស - ឬសន្ដស្ទេផាន នៅប្រទេសហុងគ្រី
- អាទិត្យ - បៃតង - ថ្ងៃអាទិត្យទី២០ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - ថ្ងៃធម្មតា
- អង្គារ - បៃតង - ថ្ងៃធម្មតា
- ស - ឬសន្ដយ៉ូហានអឺដជាបូជាចារ្យ
- ពុធ - បៃតង - ថ្ងៃធម្មតា
- ស - សន្ដប៊ែរណា ជាចៅអធិការ និងជាគ្រូបាធ្យាយនៃព្រះសហគមន៍
- ព្រហ - បៃតង - ថ្ងៃធម្មតា
- ស - សន្ដពីយូសទី១០ ជាសម្ដេចប៉ាប
- សុក្រ - បៃតង - ថ្ងៃធម្មតា
- ស - ព្រះនាងម៉ារី ជាព្រះមហាក្សត្រីយានី
- សៅរ៍ - បៃតង - ថ្ងៃធម្មតា
- ស - ឬសន្ដីរ៉ូស នៅក្រុងលីម៉ាជាព្រហ្មចារិនី
- អាទិត្យ - បៃតង - ថ្ងៃអាទិត្យទី២១ ក្នុងរដូវធម្មតា
- ស - សន្ដបារថូឡូមេ ជាគ្រីស្ដទូត
- ចន្ទ - បៃតង - ថ្ងៃធម្មតា
- ស - ឬសន្ដលូអ៊ីស ជាមហាក្សត្រប្រទេសបារាំង
- ស - ឬសន្ដយ៉ូសែបនៅកាឡាសង់ ជាបូជាចារ្យ
- អង្គារ - បៃតង - ថ្ងៃធម្មតា
- ពុធ - បៃតង - ថ្ងៃធម្មតា
- ស - សន្ដីម៉ូនិក
- ព្រហ - បៃតង - ថ្ងៃធម្មតា
- ស - សន្ដអូគូស្ដាំង ជាអភិបាល និងជាគ្រូបាធ្យាយនៃព្រះសហគមន៍
- សុក្រ - បៃតង - ថ្ងៃធម្មតា
- ស - ទុក្ខលំបាករបស់សន្ដយ៉ូហានបាទីស្ដ
- សៅរ៍ - បៃតង - ថ្ងៃធម្មតា
- អាទិត្យ - បៃតង - ថ្ងៃអាទិត្យទី២២ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - ថ្ងៃធម្មតា
- អង្គារ - បៃតង - ថ្ងៃធម្មតា
- ពុធ - បៃតង - ថ្ងៃធម្មតា
- ព្រហ - បៃតង - ថ្ងៃធម្មតា
- សុក្រ - បៃតង - ថ្ងៃធម្មតា
- សៅរ៍ - បៃតង - ថ្ងៃធម្មតា
- អាទិត្យ - បៃតង - ថ្ងៃអាទិត្យទី១៦ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - ថ្ងៃធម្មតា
- អង្គារ - បៃតង - ថ្ងៃធម្មតា
- ពុធ - បៃតង - ថ្ងៃធម្មតា
- ព្រហ - បៃតង - ថ្ងៃធម្មតា
- សុក្រ - បៃតង - ថ្ងៃធម្មតា
- សៅរ៍ - បៃតង - ថ្ងៃធម្មតា
- អាទិត្យ - បៃតង - ថ្ងៃអាទិត្យទី១៦ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - ថ្ងៃធម្មតា
- អង្គារ - បៃតង - ថ្ងៃធម្មតា
- ពុធ - បៃតង - ថ្ងៃធម្មតា
- ព្រហ - បៃតង - ថ្ងៃធម្មតា
- សុក្រ - បៃតង - ថ្ងៃធម្មតា
- សៅរ៍ - បៃតង - ថ្ងៃធម្មតា
- អាទិត្យ - បៃតង - ថ្ងៃអាទិត្យទី១៦ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - ថ្ងៃធម្មតា
- អង្គារ - បៃតង - ថ្ងៃធម្មតា
- ពុធ - បៃតង - ថ្ងៃធម្មតា
- ព្រហ - បៃតង - ថ្ងៃធម្មតា
- សុក្រ - បៃតង - ថ្ងៃធម្មតា
- សៅរ៍ - បៃតង - ថ្ងៃធម្មតា
- អាទិត្យ - បៃតង - ថ្ងៃអាទិត្យទី១៦ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - ថ្ងៃធម្មតា
- អង្គារ - បៃតង - ថ្ងៃធម្មតា
- ពុធ - បៃតង - ថ្ងៃធម្មតា
- ព្រហ - បៃតង - ថ្ងៃធម្មតា
- សុក្រ - បៃតង - ថ្ងៃធម្មតា
- សៅរ៍ - បៃតង - ថ្ងៃធម្មតា
- អាទិត្យ - បៃតង - ថ្ងៃអាទិត្យទី១៦ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - ថ្ងៃធម្មតា
- អង្គារ - បៃតង - ថ្ងៃធម្មតា
- ពុធ - បៃតង - ថ្ងៃធម្មតា
- ព្រហ - បៃតង - ថ្ងៃធម្មតា
- សុក្រ - បៃតង - ថ្ងៃធម្មតា
- សៅរ៍ - បៃតង - ថ្ងៃធម្មតា
- អាទិត្យ - បៃតង - ថ្ងៃអាទិត្យទី១៦ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - ថ្ងៃធម្មតា
- អង្គារ - បៃតង - ថ្ងៃធម្មតា
- ពុធ - បៃតង - ថ្ងៃធម្មតា
- ព្រហ - បៃតង - ថ្ងៃធម្មតា
- សុក្រ - បៃតង - ថ្ងៃធម្មតា
- សៅរ៍ - បៃតង - ថ្ងៃធម្មតា
- អាទិត្យ - បៃតង - ថ្ងៃអាទិត្យទី១៦ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - ថ្ងៃធម្មតា
- អង្គារ - បៃតង - ថ្ងៃធម្មតា
- ពុធ - បៃតង - ថ្ងៃធម្មតា
- ព្រហ - បៃតង - ថ្ងៃធម្មតា
- សុក្រ - បៃតង - ថ្ងៃធម្មតា
- សៅរ៍ - បៃតង - ថ្ងៃធម្មតា
- អាទិត្យ - បៃតង - ថ្ងៃអាទិត្យទី១៦ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - ថ្ងៃធម្មតា
- អង្គារ - បៃតង - ថ្ងៃធម្មតា
- ពុធ - បៃតង - ថ្ងៃធម្មតា
- ព្រហ - បៃតង - ថ្ងៃធម្មតា
- សុក្រ - បៃតង - ថ្ងៃធម្មតា
- សៅរ៍ - បៃតង - ថ្ងៃធម្មតា
- អាទិត្យ - បៃតង - ថ្ងៃអាទិត្យទី១៦ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - ថ្ងៃធម្មតា
- អង្គារ - បៃតង - ថ្ងៃធម្មតា
- ពុធ - បៃតង - ថ្ងៃធម្មតា
- ព្រហ - បៃតង - ថ្ងៃធម្មតា
- សុក្រ - បៃតង - ថ្ងៃធម្មតា
- សៅរ៍ - បៃតង - ថ្ងៃធម្មតា
- អាទិត្យ - បៃតង - ថ្ងៃអាទិត្យទី១៦ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - ថ្ងៃធម្មតា
- អង្គារ - បៃតង - ថ្ងៃធម្មតា
- ពុធ - បៃតង - ថ្ងៃធម្មតា
- ព្រហ - បៃតង - ថ្ងៃធម្មតា
- សុក្រ - បៃតង - ថ្ងៃធម្មតា
- សៅរ៍ - បៃតង - ថ្ងៃធម្មតា
- អាទិត្យ - បៃតង - ថ្ងៃអាទិត្យទី១៦ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - ថ្ងៃធម្មតា
- អង្គារ - បៃតង - ថ្ងៃធម្មតា
- ពុធ - បៃតង - ថ្ងៃធម្មតា
- ព្រហ - បៃតង - ថ្ងៃធម្មតា
- សុក្រ - បៃតង - ថ្ងៃធម្មតា
- សៅរ៍ - បៃតង - ថ្ងៃធម្មតា
- អាទិត្យ - បៃតង - ថ្ងៃអាទិត្យទី១៦ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - ថ្ងៃធម្មតា
- អង្គារ - បៃតង - ថ្ងៃធម្មតា
- ពុធ - បៃតង - ថ្ងៃធម្មតា
- ព្រហ - បៃតង - ថ្ងៃធម្មតា
- សុក្រ - បៃតង - ថ្ងៃធម្មតា
- សៅរ៍ - បៃតង - ថ្ងៃធម្មតា
- អាទិត្យ - បៃតង - ថ្ងៃអាទិត្យទី១៦ ក្នុងរដូវធម្មតា
ថ្ងៃអាទិត្យ បុណ្យហែស្លឹក
លើកតម្កើងព្រះអម្ចាស់រងទុក្ខលំបាក «ឆ្នាំខ»
ពណ៌ក្រហម
ថ្ងៃអាទិត្យ ទី២៤ ខែមិនា ឆ្នាំ២០២៤
ថ្ងៃអាទិត្យលើកតម្កើងព្រះយេស៊ូរងទុក្ខលំបាក
ថ្ងៃនេះ ជាថ្ងៃចាប់ផ្តើម “សប្តាហ៍ពិសិដ្ឋ” គឺសប្តាហ៍មួយដ៏ប្រសើរបំផុត។ ក្នុងសប្តាហ៍នេះ គ្រីស្តបរិស័ទនាំគ្នានឹករឭកពេលព្រះយេស៊ូបូជាព្រះជន្ម និងទទួលព្រះជន្មថ្មីពេញលេញ។ ក្នុងសប្តាហ៍នេះមាន ៤ ដំណាក់កាលគឺ៖
- ថ្ងៃអាទិត្យលើកតម្កើងទុក្ខលំបាករបស់ព្រះយេស៊ូ។ នៅថ្ងៃអាទិត្យនេះ យើងនាំគ្នារឭកព្រះយេស៊ូយាងចូលក្រុងយេរូសាឡឹមក្នុងឋានៈជា “ព្រះគ្រីស្ត” គឺជាស្តេចមួយអង្គ ដែលប្រទានសុភមង្គលដ៏ពេញលេញឱ្យមនុស្សលោកតាមព្រះបន្ទូលសន្យារបស់ព្រះជាម្ចាស់។ ដោយយើងអានគម្ពីរស្តីអំពីព្រះយេស៊ូរងទុក្ខលំបាក យើងសន្មតហៅថ្ងៃអាទិត្យនេះថា “ថ្ងៃអាទិត្យលើកតម្កើងព្រះយេស៊ូរងទុក្ខលំបាក”។
- ថ្ងៃព្រហស្បតិ៍ពិសិដ្ឋ គឺក្នុងពិធីជប់លៀង ព្រះយេស៊ូយកនំប័ុង និងស្រាមកបែងចែងឱ្យសាវ័កបរិភោគ ទុកជាសញ្ញាសម្គាល់បញ្ជាក់ថា ព្រះអង្គសព្វព្រះហប្ញទ័យបូជាព្រះជន្មដោយគ្មាននរណាបង្ខំ។ ព្រះយេស៊ូមានធម៌មេត្តាករុណាហួសពីការស្មានរបស់មនុស្ស។
- ថ្ងៃសុក្រពិសិដ្ឋ ព្រះយេស៊ូសោយទិវង្គត។ ព្រះអង្គសព្វព្រះហប្ញទ័យធ្វើតាមព្រះបញ្ជារបស់ព្រះបិតារហូតដល់បូជាព្រះជន្ម។ ព្រះអង្គប្រៀបបីដូចជាកូនចៀម ដែលជនជាតិអ៊ីស្រាអែលធ្លាប់បូជាថ្វាយព្រះជាម្ចាស់ក្នុងឱកាសបុណ្យចម្លង។
- រាត្រីថ្ងៃសៅរ៍ គឺបុណ្យចម្លង។ ខាងគ្រីស្តសាសនាយើង បុណ្យចម្លងនេះសំខាន់ជាងបុណ្យឯទៀតៗទាំងអស់ គឺយើងអបអរសាទរព្រះបិតាដែលប្រោសលោកយេស៊ូឱ្យមានជីវិតថ្មីដ៏ពេញលេញ។ ព្រះអង្គគង់នៅជាមួយយើងសព្វថ្ងៃ ទ្រង់ប្រទានជីវិតថ្មីនោះដល់អស់អ្នកដែលផ្ញើជីវិតទាំងស្រុងទៅលើព្រះអង្គ។
ពិធីអបអរសាទរព្រះយេស៊ូយាងចូលក្រុងយេរូសាឡឹម
«បុណ្យហែស្លឹក»
ព្រះយេស៊ូយាងចូលក្រុងយេរូសាឡឹមក្នុងឋានៈជា ”ព្រះគ្រីស្ត” គឺស្តេចដែលមករំដោះស្រុកគេ។ យើងជាគ្រីស្តបរិស័ទទទួលព្រះអង្គ ពុំគ្រាន់តែដោយគ្រវីមែកឈើដូចជនជាតិអ៊ីស្រាអែលពីដើមប៉ុណ្ណោះទេ គឺចង់ប្រកាសជំនឿលើព្រះអង្គផង។
ពាក្យប្រទានពរលើមែកឈើ
បពិត្រព្រះបិតាប្រកបដោយធម៌មេត្តាករុណាយ៉ាងក្រៃលែង! ព្រះអង្គសព្វព្រះហប្ញទ័យឱ្យយើងខ្ញុំអបអរសាទរ ទទួលព្រះយេស៊ូដែលយាងមករកយើងខ្ញុំក្នុងនាមព្រះអង្គ។ សូមទ្រង់ព្រះមេត្តាពង្រឹងជំនឿរបស់យើងខ្ញុំ ជាពិសេសនៅពេលយើងខ្ញុំកើតទុក្ខលំបាក។ សូម
ឱ្យយើងខ្ញុំសុខចិត្តបូជាជីវិតតាមព្រះយេស៊ូ មុននឹងទទួលសិរីរុងរឿងរួមជាមួយព្រះគ្រីស្ត ដែលមានព្រះជន្មថ្មី ហើយដែលសោយោរាជ្យជាមួយព្រះអង្គ អស់កល្បជាអង្វែងតរៀងទៅ។
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាកុស មក ១១,១-១០
ព្រះយេស៊ូយាងមកជាមួយក្រុមសាវ័កជិតដល់ក្រុងយេរូសាឡឹមហើយ។ លុះមកដល់ជិតភូមិបេតផាសេ និងភូមិបេថានី ដែលនៅចង្កេះភ្នំដើមអូលីវ ព្រះអង្គចាត់សាវ័កពីរនាក់ឱ្យទៅមុន ដោយមានព្រះបន្ទូលថា៖ «ចូរទៅភូមិនៅមុខអ្នករាល់គ្នា ពេលទៅដល់ភ្លាម អ្នកនឹងឃើញកូនលាមួយដែលគេចងទុក ពុំទាន់មាននរណាជិះនៅឡើយទេ ចូរស្រាយវាដឹកមក។ ប្រសិនបើមានគេសួរថា “ហេតុអ្វីបានជាអ្នកស្រាយវា”? “ចូរឆ្លើយប្រាប់គេថា” ព្រះអម្ចាស់ត្រូវការវា តែព្រះអង្គនឹងឱ្យគេដឹកមកវិញភ្លាមជាមិនខាន”។ សាវ័កទាំងពីរចេញដំណើរទៅឃើញកូនលាមួយ ដែលគេចងទុកនៅមាត់ទ្វារខាងក្រៅផ្ទះ ក្បែរផ្លូវ ហើយក៏ស្រាយវា។ មានអ្នកខ្លះនៅទីនោះ សួរអ្នកទាំងពីរថា៖ «តើអ្នកធ្វើអ្វីហ្នឹង? ហេតុអ្វី បានជាអ្នកស្រាយកូនលានេះ? “សាវ័កទាំងពីរឆ្លើយទៅគេ តាមពាក្យដែលព្រះយេស៊ូបានបង្គាប់មក គេក៏ឱ្យដឹកចេញទៅ។ សាវ័កទាំងពីរដឹកវាយកមកថ្វាយព្រះយេស៊ូ ហើយយកអាវរបស់ខ្លួនក្រាលពីលើខ្នងកូនលា ព្រះអង្គក៏ឡើងគង់នៅលើខ្នងកូនលានោះ។ មានមនុស្សម្នាជាច្រើននាំគ្នាយកអាវរបស់ខ្លួនក្រាលតាមផ្លូវ ហើយខ្លះទៀត យកស្លឹកឈើពីចម្ការ មករាយលើផ្លូវដែរ។ អស់អ្នកដែលដើរហែហមព្រះយេស៊ូពីមុខពីក្រោយ នាំគ្នាស្រែកឡើងថា៖ «ជយោ! សូមព្រះជាម្ចាស់ប្រទានពរដល់ព្រះអង្គដែលយាងមកក្នុងព្រះនាមព្រះជាម្ចាស់ សូមព្រះជាម្ចាស់ប្រទានពរដល់ព្រះរាជ្យដែលកំពុងតែមកដល់ គឺព្រះរាជ្យរបស់ព្រះបាទដាវីឌ ជាបិតារបស់យើង ! ជយោ! ព្រះជាម្ចាស់នៅស្ថានដ៏ខ្ពង់ខ្ពស់បំផុត!»។
ឬ សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តៈយ៉ូហាន ១២,១២-១៦
បណ្តាជនច្រើនកុះករចូលរួមធ្វើបុណ្យចម្លង។ កាលគេឮដំណឹងថា ព្រះយេស៊ូយាងជិតដល់ក្រុងយេរូសាឡឹម គេនាំគ្នាកាច់ធាងទន្សែ កាន់មកទទួលព្រះអង្គទាំងស្រែកថា៖ ”ជយោ! សូមព្រះជាម្ចាស់ប្រទានពរដល់ព្រះអង្គដែលយាងមកក្នុងព្រះនាមព្រះអម្ចាស់ គឺព្រះមហាក្សត្ររបស់ជនជាតិអ៊ីស្រាអែល!”។ ព្រះយេស៊ូរកបានកូនលាមួយ ហើយព្រះអង្គគង់លើខ្នងវា ស្របតាមសេចក្តីដែលមានចែងទុកមកថា៖ ”ប្រជាជនក្រុងស៊ីយ៉ូនអើយ! កុំភ័យខ្លាចអី! មើលហ្ន៎! ព្រះមហាក្សត្ររបស់អ្នកយាងមកដល់ហើយ ព្រះអង្គគង់នៅលើខ្នងលា”។ នៅពេលនោះ ក្រុមសាវ័កពុំបានយល់ហេតុការណ៍ទាំងនេះភ្លាមៗទេ។ លុះដល់ព្រះយេស៊ូទទួលសិរីរុងរឿងហើយ ទើបគេនឹកឃើញថា ហេតុការណ៍ទាំងនេះ មានចែងទុកអំពីព្រះអង្គ ហើយមហាជនក៏បានធ្វើកិច្ចការទាំងប៉ុន្មានថ្វាយព្រះអង្គ ស្របតាមគម្ពីរដែរ។
ពិធីរំឭកទុក្ខលំបាករបស់ព្រះយេស៊ូ
ពាក្យអង្វរនៅពេលចូល
បពិត្រព្រះបិតាប្រកបដោយធម៌មេត្តាករុណាយ៉ាងក្រៃលែង! ព្រះយេស៊ូគ្រីស្តជាព្រះបុត្រាព្រះអង្គសព្វព្រះហប្ញទ័យរងទុក្ខលំបាក និងសោយទិវង្គតយ៉ាងសែនអាម៉ាស់ ដើម្បីសង្គ្រោះមនុស្សលោកឱ្យរួចពីបាប។ សូមទ្រង់ព្រះមេត្តាបំភ្លឺចិត្តគំនិតយើងខ្ញុំឱ្យយល់អំពី គម្រោងការដ៏អស្ចារ្យរបស់ព្រះអង្គ។ សូមឱ្យយើងខ្ញុំសុខចិត្តធ្វើតាមព្រះយេស៊ូផង។
អត្ថបទទី ១
ព្រះយេស៊ូពិតជា “អ្នកបម្រើរបស់ព្រះអម្ចាស់” ស្របតាមពាក្យទំនាយរបស់ព្យាការីអេសាយ។ ព្រះអង្គធ្វើតាមបញ្ជារបស់ព្រះជាម្ចាស់ ក្នុងគ្រប់ប្រការទាំងអស់រហូតដល់បូជាព្រះជន្ម។
សូមថ្លែងព្រះគម្ពីរព្យាការីអេសាយ អស ៥០,៤-៧
អ្នកបម្រើរបស់ព្រះជាម្ចាស់មានប្រសាសន៍ថា៖ «ព្រះជាម្ចាស់បង្រៀនខ្ញុំអំពីសេចក្តីដែលខ្ញុំត្រូវនិយាយ។ ព្រះអង្គប្រទានឱ្យខ្ញុំចេះពោលពាក្យលើកទឹកចិត្តមនុស្សដែលអស់សង្ឃឹម។ រៀងរាល់ព្រឹកព្រះអង្គរំឭកដាស់តឿនខ្ញុំ ហើយបង្រៀនខ្ញុំឱ្យចេះស្តាប់ ដូចសាវ័កស្តាប់ពាក្យគ្រូ ព្រះជាអម្ចាស់បានប្រៀនប្រដៅខ្ញុំឱ្យយកចិត្តទុកដាក់ស្តាប់។ រីឯខ្ញុំវិញ ខ្ញុំមិនបានបះបោរប្រឆាំង ឬដកខ្លួនថយក្រោយឡើយ។ ខ្ញុំបានបែរខ្នងទៅឱ្យអ្នកដែលចង់វាយខ្ញុំ ខ្ញុំបានបែរមុខទៅឱ្យអ្នកដែលចង់បោចពុកមាត់ខ្ញុំ ហើយពេលគេប្រមាថមើលងាយ និងស្តោះទឹកមាត់ដាក់ខ្ញុំ ខ្ញុំមិនបានគេចមុខចេញឡើយ។ ព្រះជាអម្ចាស់ជួយខ្ញុំ ហេតុនេះហើយបានជាខ្ញុំមិនបាក់មុខ ខ្ញុំនៅតែរក្សាទឹកមុខរឹងប៉ឹងដដែលព្រោះខ្ញុំដឹងថា ខ្ញុំមិនត្រូវអាម៉ាស់ឡើយ»។
ទំនុកតម្កើងលេខ ២២ (២១),៨-៩.១៧-២០.២២-២៤ បទកាកគតិ
៨ | អស់អ្នកឃើញខ្ញុំ | ឡកឡឺយដាក់ចំ | គ្មានត្រាប្រណី |
គេពេបជ្រាយដាក់ | ឥតមានគិតអ្វី | ហើយមិនចេញស្តី | |
គ្រវីក្បាលដាក់ | ។ | ||
៩ | គេពោលពាក្យថា | គាត់ផ្ញើវាសនា | ព្រះជាម្ចាស់ជាក់ |
ឱ្យព្រះអង្គជួយ | រំដោះគ្រោះថ្នាក់ | បើព្រះអង្គជាក់ | |
ពិតជាស្ម័គ្រស្មោះ | ។ | ||
១៧ | ពួកឆ្កែព័ទ្ធខ្ញុំ | មានជនមួយក្រុម | វាមកញាំញី |
ជាជនទុរយស | ក្រវែលគ្រប់ទី | ទម្លុះជីវី | |
ជើងដៃខ្លួនប្រាណ | ។ | ||
១៨ | រូបខ្ញុំអាចរាប់ | ឆ្អឹងជំនីរគ្រប់ | មានទាំងប៉ុន្មាន |
សត្រូវទុរយស | ចិត្តដូចតិរច្ឆាន | សម្លក់រំខាន | |
សម្លឹងមកខ្ញុំ | ។ | ||
១៩ | ពួកគេដោះយក | ខោអាវខ្ញុំមក | ចែកចាយគ្នាជុំ |
នាំគ្នាចាប់ឆ្នោត | យកខោអាវខ្ញុំ | ធ្វើដោយមិនសម | |
ជាល្បែងសប្បាយ | ។ | ||
២០ | ឱព្រះម្ចាស់អើយ | កុំនៅកន្តើយ | ឱ្យខ្ញុំឃ្លាតឆ្ងាយ |
ទ្រង់ជាកម្លាំង | គាំទ្ររាងកាយ | សូមយាងមកអាយ | |
សង្គ្រោះប្រញាប់ | ។ | ||
២២ | សូមសង្គ្រោះខ្ញុំ | ឱ្យផុតទុក្ខធំ | ពីមាត់សិង្ហដែរ |
ឱ្យផុតពីស្នែង | សូមជួយបំបែរ | ឆ្លើយតបកុំល្ហែ | |
មកទូលបង្គំ | ។ | ||
២៣ | ខ្ញុំនឹងថ្លាថ្លែង | ព្រះនាមស្ញប់ស្ញែង | ឱ្យបងប្អូនខ្ញុំ |
បានស្គាល់ព្រះអង្គ | ខ្ពង់ខ្ពស់ឧត្តម | ក្នុងអង្គប្រជុំ | |
សូមលើកតម្កើង | ។ | ||
២៤ | អ្នករាល់គ្នាអើយ | កុំនៅកន្តើយ | នាំគ្នាក្រោកឡើង |
សរសើរព្រះអង្គ | ថ្លាថ្លៃរុងរឿង | ឱ្យលើកតម្កើង | |
អម្ចាស់ក្សត្រា | ។ | ||
អស់អ្នកដែលជា | ពូជពង្សសោភា | យ៉ាកុបថ្លៃថ្លា | |
ព្រមទាំងអស់ពូជ | អ៊ីស្រាអែលផងណា | កុំនៅរួញរា | |
ស្ញែងខ្លាចព្រះអង្គ | ។ |
អត្ថបទទី ២៖ សូមថ្លែងលិខិតរបស់គ្រីស្ដទូតប៉ូលផ្ញើជូនគ្រីស្តបរិស័ទក្រុងភីលីព ភីល ២,៦-១១
ព្រះយេស៊ូគ្រីស្តដែលមានឋានៈជាព្រះជាម្ចាស់ ក៏ពុំមានបំណងទាមទារឱ្យបានស្មើនឹងព្រះជាម្ចាស់ឡើយ។ ផ្ទុយទៅវិញ ព្រះអង្គបានលះបង់អ្វីៗទាំងអស់មកយកឋានៈជាទាសករ ព្រះអង្គបានទៅជាមនុស្សដូចមនុស្សឯទៀតៗ ហើយក៏រស់នៅក្នុងភាពជាមនុស្សធម្មតាដែរ។ ព្រះអង្គបានដាក់ខ្លួនធ្វើតាមព្រះបញ្ជារហូតដល់សោយទិវង្គត គឺរហូតដល់សោយទិវង្គតលើឈើឆ្កាងថែមទៀតផង។ ហេតុនេះហើយបានជាព្រះជាម្ចាស់លើកតម្កើងព្រះអង្គឡើងយ៉ាងខ្ពង់ខ្ពស់បំផុត ព្រមទាំងប្រោសប្រទានឱ្យព្រះអង្គមានព្រះនាមដ៏ប្រសើរលើសអ្វីៗទាំងអស់ ដើម្បីឱ្យអ្វីៗទាំងអស់ ទាំងនៅលើមេឃ ទាំងនៅលើផែនដី ទាំងនៅក្រោមដី នាំគ្នាក្រាបថ្វាយបង្គំគោរពព្រះនាមព្រះយេស៊ូ និងឱ្យមនុស្សគ្រប់ភាសាប្រកាសឡើងថា ព្រះយេស៊ូគ្រីស្តជាព្រះអម្ចាស់ ដើម្បីលើកតម្កើងសិរីរុងរឿងព្រះជាម្ចាស់ជាព្រះបិតា។
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ទន ១៣០,៧
ប | បពិត្រព្រះអម្ចាស់យេស៊ូ! យើងខ្ញុំសូមលើកតម្កើងសិរីរុងរឿងព្រះអង្គ។ |
គ | ព្រោះតែយើង ព្រះគ្រីស្តដាក់ខ្លួនធ្វើតាមបញ្ជារហូតដល់សោយទិវង្គត គឺរហូតដល់សោយទិវង្គតលើឈើឆ្កាងថែមទៀតផង។ ហេតុនេះហើយបានជាព្រះជាម្ចាស់លើកតម្កើងព្រះអង្គឡើងយ៉ាងខ្ពង់ខ្ពស់បំផុត ព្រមទាំងប្រោសប្រទានឱ្យព្រះអង្គមានព្រះនាមដ៏ប្រសើរលើសអ្វីៗទាំងអស់។ |
ប | បពិត្រព្រះអម្ចាស់! យើងខ្ញុំសូមលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គ។ |
ដើម្បីអានអត្ថបទគម្ពីរខាងក្រោមនេះឱ្យបានស្រួល ត្រូវមានគ្នា ៣ នាក់គឺ៖ អ . អ្នកអានសាច់រឿង យ. អ្នកអានព្រះបន្ទូលរបស់ព្រះយេស៊ូ ឆ . អ្នកអានពាក្យសម្តីសាវ័ក ឬអ្នកស្រុក |
សូមថ្លែងព្រះគម្ពីរស្តីអំពីទុក្ខលំបាករបស់ព្រះយេស៊ូជាអម្ចាស់តាមសន្តម៉ាកុស មក ១៤,១-១៥,៤៧
ប្រសិនបើអានយ៉ាងខ្លី សូមចាប់ផ្តើមពីបន្ទាត់ទី០៦
អ– នៅពីរថ្ងៃមុនបុណ្យចម្លង និងបុណ្យនំប័ុងឥតមេ ក្រុមនាយកបូជាចារ្យ និងពួកធម្មាចារ្យ នាំគ្នារកមធ្យោបាយដើម្បីចាប់ព្រះយេស៊ូដោយកល្បល្បិច យកទៅធ្វើគុត។ ប៉ុន្តែ គេនិយាយគ្នាថា៖
ឆ– «កុំចាប់ក្នុងពេលបុណ្យនេះឡើយ ក្រែងកើតចលាចលក្នុងចំណោមប្រជាជន»។
អ– ព្រះយេស៊ូគង់នៅភូមិបេថានី ក្នុងផ្ទះបុរសម្នាក់ឈ្មោះស៊ីម៉ូន ជាមនុស្សឃ្លង់។ ពេលព្រះអង្គកំពុងសោយព្រះស្ងោយ មានស្រ្តីម្នាក់ចូលមក ទាំងកាន់ដបថ្មកែវផង។ នៅក្នុងដបនោះ មានប្រេងទេព្វិរូសុទ្ធដ៏មានតម្លៃលើសលប់។ នាងបំបែកដបថ្មកែវ ហើយចាក់ប្រេងក្រអូបលើព្រះសិរសារបស់ព្រះយេស៊ូ។ មានអ្នកខ្លះនៅទីនោះទាស់ចិត្តយ៉ាងខ្លាំង គេនិយាយគ្នាថា៖
ឆ– «ម្តេចក៏ខ្ជះខ្ជាយប្រេងក្រអូបដូច្នេះ! បើយកប្រេងនេះទៅលក់ មុខជាបានប្រាក់ជាងបីរយដួង ចែកទានដល់ជនក្រីក្រវិញ»។
អ– អ្នកទាំងនោះខឹងនឹងនាងណាស់។ ព្រះយេស៊ូមានព្រះបន្ទូលថា៖
យ– «ទុកឱ្យនាងធ្វើតាមចិត្តនាងទៅ! ហេតុអ្វីបានជារករឿងនាង! នាងបានធ្វើអំពើដ៏ល្អចំពោះខ្ញុំ។ អ្នករាល់គ្នាមានអ្នកក្រីក្រនៅជាមួយរហូត អ្នករាល់គ្នាអាចធ្វើទានដល់គេតាមតែចិត្តអ្នករាល់គ្នាចង់ រីឯខ្ញុំវិញ ខ្ញុំមិននៅជាមួយអ្នករាល់គ្នារហូតទេ។ ស្ត្រីនេះ បានធ្វើតាមសមត្ថភាពរបស់នាង គឺនាងលាបប្រេងក្រអូបលើរូបកាយខ្ញុំទុកជាមុន សម្រាប់យកទៅបញ្ចុះក្នុងផ្នូរ។ ខ្ញុំសុំប្រាប់ឱ្យអ្នករាល់គ្នាដឹងច្បាស់ថា នៅគ្រប់ទីកន្លែងក្នុងពិភពលោកទាំងមូល កាលណាគេប្រកាសដំណឹងល្អ គេក៏នឹងតំណាលអំពីកិច្ចការដែលនាងបានធ្វើដែរ ដើម្បីរំឭកអំពីនាង។
អ– យូដាសអ៊ីស្ការីយ៉ុត ជាសាវ័កម្នាក់ក្នុងក្រុមដប់ពីរនាក់ បានទៅជួបពួកនាយកបូជាចារ្យ ដើម្បីគិតគូរនាំគេទៅចាប់ព្រះយេស៊ូ។ កាលអ្នកទាំងនោះស្តាប់ពាក្យយូដាសនិយាយ គេសប្បាយចិត្តណាស់ ហើយសន្យាថា នឹងឱ្យប្រាក់គាត់។ យូដាសក៏រកឱកាសល្អ ដើម្បីនាំគេទៅចាប់ព្រះអង្គ។
អ– នៅថ្ងៃដំបូងនៃពិធីបុណ្យនំប័ុងឥតមេ ជាថ្ងៃដែលគេសម្លាប់កូនចៀមធ្វើយញ្ញបូជាសម្រាប់បុណ្យចម្លង ក្រុមសាវ័កទូលសួរព្រះយេស៊ូថា៖
ឆ– «តើព្រះគ្រូចង់ឱ្យយើងខ្ញុំរៀបចំពិធីជប់លៀងជូនក្នុងឱកាសបុណ្យចម្លងនៅកន្លែងណា?»។
អ– ព្រះអង្គចាត់សាវ័កពីរនាក់ទៅ ដោយមានព្រះបន្ទូលថា៖
យ– «ចូរអ្នកទៅទីក្រុង អ្នកនឹងជួបបុរសម្នាក់លីក្អមទឹក។ ចូរដើរតាមគាត់ទៅ គាត់ចូលផ្ទះណា អ្នកត្រូវនិយាយទៅម្ចាស់ផ្ទះនោះថា លោកគ្រូមានប្រសាសន៍ថា បន្ទប់ដែលខ្ញុំនឹងត្រូវជប់លៀងជាមួយពួកសិស្សក្នុងពេលបុណ្យចម្លងនៅឯណា?។ ម្ចាស់ផ្ទះនឹងបង្ហាញបន្ទប់មួយយ៉ាងធំ នៅជាន់ខាងលើ ដែលមានប្រដាប់ប្រដាសព្វគ្រប់រៀបចំជាស្រេច ចូររៀបចំម្ហូបអាហារសម្រាប់យើងនៅក្នុងបន្ទប់នោះចុះ»។
អ– សាវ័កទាំងពីរក៏ចេញទៅ។ លុះដល់ទីក្រុង គេបានឃើញដូចព្រះយេស៊ូមានព្រះបន្ទូលប្រាប់មែន គេក៏រៀបចំម្ហូបអាហារសម្រាប់បុណ្យចម្លង។ លុះដល់ល្ងាច ព្រះអង្គយាងមកដល់ជាមួយសាវ័កទាំងដប់ពីរនាក់។ នៅពេលព្រះយេស៊ូរួមតុសោយព្រះស្ងោយជាមួយក្រុមសាវ័ក ព្រះអង្គមានព្រះបន្ទូលថា៖
យ– «ខ្ញុំសុំប្រាប់ឱ្យអ្នករាល់គ្នាបានដឹងច្បាស់ថា ក្នុងចំណោមអ្នករាល់គ្នាដែលបរិភោគជាមួយខ្ញុំ មានម្នាក់នឹងនាំគេមកចាប់ខ្ញុំ»។
អ– ក្រុមសាវ័កព្រួយចិត្តក្រៃលែង គេទូលសួរព្រះអង្គបន្តបន្ទាប់គ្នាថា៖
ឆ- «តើទូលបង្គំឬ?»។
អ- ព្រះអង្គមានព្រះបន្ទូលទៅគេថា៖
យ- «គឺម្នាក់ក្នុងចំណោមអ្នកទាំងដប់ពីរ ដែលកំពុងជ្រលក់នំប័ុងក្នុងចានជាមួយខ្ញុំនេះហើយ។ បុត្រមនុស្សត្រូវតែស្លាប់ ដូចមានចែងទុកក្នុងគម្ពីរអំពីលោកស្រាប់ហើយ។ ប៉ុន្តែ អ្នកដែលនាំគេមកចាប់បុត្រមនុស្សនឹងត្រូវវេទនាជាមិនខាន។ ចំពោះអ្នកនោះ បើមិនបានកើតមកទេ ទើបប្រសើរជាង»។
អ– នៅពេលកំពុងបរិភោគ ព្រះយេស៊ូយកនំប័ុងមកកាន់ ព្រះអង្គលើកតម្កើងព្រះជាម្ចាស់ ហើយកាច់ប្រទានឱ្យគេ ទាំងមានព្រះបន្ទូលថា៖
យ– «សុំពិសាចុះ! នេះជារូបកាយរបស់ខ្ញុំ»។
អ– បន្ទាប់មក ព្រះអង្គយកពែងមកកាន់ អរព្រះគុណព្រះជាម្ចាស់ រួចប្រទានឱ្យក្រុមសាវ័ក ក្រុមសាវ័កក៏បរិភោគទាំងអស់គ្នា។ ព្រះអង្គមានព្រះបន្ទូលទៅគេថា៖
យ– «នេះជាលោហិតរបស់ខ្ញុំ គឺលោកហិតនៃសម្ពន្ធមេត្រីដែលត្រូវបង្ហូរសម្រាប់មនុស្សទាំងអស់។ ខ្ញុំសុំប្រាប់ឱ្យអ្នករាល់គ្នាដឹងច្បាស់ថា ខ្ញុំនឹងមិនពិសាស្រាទំពាំងបាយជូរទៀតឡើយ រហូតដល់ថ្ងៃដែលខ្ញុំនឹងពិសាស្រាទំពាំងបាយជូរថ្មី នៅក្នុងព្រះរាជ្យព្រះជាម្ចាស់»។
អ– ក្រោយពីបានច្រៀងទំនុកតម្កើងរួចហើយ ព្រះយេស៊ូយាងឆ្ពោះទៅភ្នំដើមអូលីវជាមួយក្រុមសាវ័ក។ ព្រះយេស៊ូមានព្រះបន្ទូលទៅក្រុមសាវ័កថា៖
យ– «អ្នកទាំងអស់គ្នានឹងឃ្លាតចាកពីជំនឿ ដ្បិតមានចែងទុកមកថា “យើងនឹងវាយសម្លាប់គង្វាល ហើយចៀមនឹងត្រូវខ្ចាត់ខ្ចាយ”។ ក៏ប៉ុន្តែ ក្រោយពេលខ្ញុំមានជីវិតរស់ឡើងវិញ ខ្ញុំនឹងទៅស្រុកកាលីឡេមុនអ្នករាល់គ្នា»។
អ– លោកសិលាទូលព្រះអង្គថា៖
ឆ– «ទោះបីអ្នកឯទៀតៗបោះបង់ជំនឿក៏ដោយ ក៏ទូលបង្គំមិនបោះបង់ចោលជំនឿជាដាច់ខាត»។
អ– ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖
យ– «ខ្ញុំសុំប្រាប់ឱ្យអ្នកដឹងច្បាស់ថា នៅយប់នេះឯង មុនមាន់រងាវពីរដង អ្នកនឹងបដិសេធបីដងថាមិនស្គាល់ខ្ញុំ»។
អ– ប៉ុន្តែ លោកសិលាប្រកែករឹតតែខ្លាំងឡើងថា៖
ឆ– «ទោះបីទូលបង្គំត្រូវស្លាប់ជាមួយព្រះអង្គក៏ដោយ ក៏ទូលបង្គំមិនបដិសេធថា មិនស្គាល់ព្រះអង្គជាដាច់ខាត»។
អ– សាវ័កឯទៀតៗក៏ទូលព្រះអង្គដូចលោកសិលាដែរ។
អ– ព្រះយេស៊ូយាងទៅដល់កន្លែងមួយឈ្មោះ “កេតសេម៉ានី” ជាមួយក្រុមសាវ័ក។ ព្រះអង្គមានព្រះបន្ទូលថា៖
យ– «ចូរអ្នករាល់គ្នាអង្គុយនៅទីនេះហើយ ចាំខ្ញុំអធិដ្ឋានសិន»។
អ– ព្រះអង្គនាំលោកសិលា លោកយ៉ាកុប និងលោកយ៉ូហានទៅជាមួយ។ ពេលនោះ ព្រះអង្គចាប់ផ្តើមភ័យតក់ស្លុត ព្រមទាំងចុកចាប់អន្ទះសាពន់ប្រមាណ។ ព្រះអង្គមានព្រះបន្ទូលទៅកាន់អ្នកទាំងបីថា៖
យ– «ខ្ញុំព្រួយចិត្តយ៉ាងខ្លាំងស្ទើរតែស្លាប់! អ្នករាល់គ្នានៅទីនោះសិនហើយ ចូរប្រុងស្មារតី»។
អ– ព្រះអង្គយាងទៅមុខបន្តិច ក្រាបចុះដល់ដី ទូលអង្វរសូមឱ្យទុក្ខលំបាកនេះចេញឆ្ងាយពីព្រះអង្គទៅ បើសិនជាអាចកន្លងផុតទៅបាន។ ព្រះអង្គទូលថា៖
យ– «អ័ប្បា ឱព្រះបិតាអើយ! ព្រះអង្គអាចសម្រេចគ្រប់កិច្ចការទាំងអស់បាន សូមដកយកពែងនៃទុក្ខលំបាកនេះ ចេញឱ្យឆ្ងាយពីទូលបង្គំទៅ ប៉ុន្តែ សូមកុំឱ្យបានសម្រេចតាមបំណងទូលបង្គំឡើយ គឺសូមឱ្យបានសម្រេចតាមព្រះហប្ញទ័យព្រះអង្គវិញ»។
អ– ព្រះអង្គយាងទៅរកក្រុមសាវ័ក ឃើញគេកំពុងតែដេកលក់ ព្រះអង្គមានព្រះបន្ទូលទៅលោកសិលាថា៖
យ– «ស៊ីម៉ូនអើយ! ម្តេចក៏អ្នកដេកលក់ដូច្នេះ? អ្នកនៅស៊ូទ្រាំប្រុងស្មារតីសូម្បីតែមួយម៉ោងក៏មិនបានដែរឬ? ចូរប្រុងស្មារតី ហើយអធិដ្ឋាន កុំឱ្យចាញ់ការល្បួង។ វិញ្ញាណរបស់មនុស្សប្រុងប្រៀបជាស្រេចមែន ប៉ុន្តែ ខ្លួនគេនៅខ្សោយទេ!»។
អ- ព្រះអង្គយាងចេញទៅឆ្ងាយពីគេសាជាថ្មី ហើយទូលអង្វរដោយប្រើពាក្យដដែល។ ព្រះអង្គវិលត្រឡប់មករកក្រុមសាវ័កម្តងទៀត ឃើញគេដេកលក់ ដ្បិតគេងងុយពេក បើកភ្នែកមិនរួច មិនដឹងទូលព្រះអង្គដូចម្តេច។ ព្រះយេស៊ូវិលមករកគេជាលើកទីបី មានព្រះបន្ទូលទៅគេថា៖
យ– «អ្នករាល់គ្នានៅតែដេកលក់ អ្នករាល់គ្នាសម្រាកដល់អង្កាល់ទៀត ប៉ុណ្ណឹងល្មមហើយ! ឥឡូវនេះពេលកំណត់មកដល់ហើយ បុត្រមនុស្សត្រូវគេបញ្ជូនទៅក្នុងកណ្តាប់ដៃរបស់មនុស្សបាប។ ចូរក្រោកឡើង យើងនាំគ្នាទៅ ដ្បិតអ្នកដែលនាំគេមកចាប់ខ្ញុំជិតមកដល់ហើយ!»។
អ– ព្រះអង្គកំពុងតែមានព្រះបន្ទូលនៅឡើយ ស្រាប់តែយូដាសជាសាវ័កម្នាក់ក្នុងចំណោមសាវ័កទាំងដប់ពីរនាក់មកដល់ ដោយមានបណ្តាជនមួយក្រុមកាន់ដាវ កាន់ដំបងមកជាមួយផង។ ពួកនាយកបូជាចារ្យ ពួកធម្មាចារ្យ និងពួកព្រឹទ្ធាចារ្យបានចាត់អ្នកទាំងនោះឱ្យមក។ យូដាដែលនាំគេមកចាប់ព្រះយេស៊ូបានសន្មតជាមួយអ្នកទាំងនោះនូវសញ្ញាមួយថា៖
ឆ– «ខ្ញុំថើបអ្នកណា គឺអ្នកនោះហើយ សុំចាប់គាត់នាំយកទៅដោយប្រយ័ត្នប្រយែងឱ្យមែនទែន»។
អ– កាលមកដល់ភ្លាម យូដាសដើរតម្រង់មករកព្រះយេស៊ូពោលថា៖
ឆ– «លោកគ្រូ!»
អ– រួចគាត់ថើបព្រះអង្គ ពួកគេនាំគ្នាចាប់ព្រះយេស៊ូ។ មានម្នាក់ដែលនៅទីនោះហូតដាវកាប់អ្នកបម្រើរបស់មហាបូជាចារ្យដាច់ស្លឹកត្រចៀកម្ខាង។ ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖
យ– «ខ្ញុំជាចោរព្រៃឬ? បានជាអស់លោកកាន់ដាវ កាន់ដំបងមកចាប់ខ្ញុំដូច្នេះ?។ ជារៀងរាល់ថ្ងៃ ខ្ញុំនៅក្នុងព្រះវិហារជាមួយអស់លោក ទាំងបង្រៀនផង តែអស់លោកពុំបានចាប់ខ្ញុំទេ។ ការណ៍ទាំងនេះកើតឡើង ដើម្បីឱ្យបានស្របតាមសេចក្តីដែលមានចែងទុកក្នុងគម្ពីរ»។
អ– ពេលនោះ ក្រុមសាវ័កបោះបង់ព្រះយេស៊ូចោល ហើយរត់បាត់អស់ទៅ។ មានកំលោះម្នាក់ដែលទៅតាមព្រះអង្គ មានតែសំពត់មួយផ្ទាំងបិទបាំងកាយប៉ុណ្ណោះ គេចាប់គាត់ដែរ តែគាត់ចោលសំពត់រត់ទៅខ្លួនទទេ។
អ– គេបណ្តើរព្រះយេស៊ូនាំយកទៅដល់ដំណាក់របស់លោកមហាបូជាចារ្យ។ ពួកនាយកបូជាចារ្យ ពួកព្រឹទ្ធាចារ្យ និងពួកធម្មាចារ្យ មកជួបជុំទាំងអស់គ្នានៅទីនោះ។ លោកសិលាដើរតាមព្រះអង្គពីចម្ងាយ រហូតដល់ខាងក្នុងទីធ្លាដំណាក់មហាបូជាចារ្យ ហើយអង្គុយអាំងភ្លើងជាមួយកងរក្សាព្រះវិហារ។ ពួកនាយកបូជាចារ្យ និងក្រុមប្រឹក្សាជាន់ខ្ពស់ទាំងមូលនាំគ្នារកពាក្យចោទប្រកាន់ព្រះយេស៊ូ ដើម្បីកាត់ទោសប្រហារជីវិតព្រះអង្គ តែរកមិនបានសោះ។ មនុស្សជាច្រើនប្រឌិតរឿងក្លែងក្លាយចោទប្រកាន់ព្រះអង្គ ប៉ុន្តែ ពាក្យចោទទាំងនោះមិនស្របគ្នាឡើយ។ មានអ្នកខ្លះក្រោកឡើង ពោលរឿងក្លែងក្លាយចោទប្រកាន់ព្រះអង្គថា៖
ឆ– «យើងបានឮអ្នកនេះពោលថា ខ្ញុំនឹងរុះព្រះវិហារដែលសង់ឡើងដោយដៃមនុស្សចោល ហើយក្នុងរវាងបីថ្ងៃ ខ្ញុំនឹងសង់ព្រះវិហារមួយផ្សេងទៀត ដែលមិនមែនសង់ដោយដៃមនុស្សទេ»។
អ– ប៉ុន្តែ ទោះបីក្នុងរឿងនេះក៏ដោយ ក៏ពាក្យរបស់គេនៅតែពុំស្របគ្នាដដែល។ ពេលនោះ លោកមហាបូជាចារ្យក្រោកឈរឡើងនៅមុខក្រុមប្រឹក្សាជាន់ខ្ពស់ សួរព្រះយេស៊ូថា៖
ឆ– «ម្តេចក៏អ្នកមិនឆ្លើយនឹងពាក្យចោទប្រកាន់របស់លោកទាំងនេះ?»
អ– ព្រះយេស៊ូនៅស្ងៀម ពុំឆ្លើយតបទាល់តែសោះ។ លោកមហាបូជាចារ្យសួរព្រះអង្គម្តងទៀតថា៖
ឆ– «តើអ្នកពិតជាព្រះគ្រីស្ត ជាព្រះបុត្រារបស់ព្រះដែលយើងលើកតម្កើងមែនឬ?»។
អ– ព្រះយេស៊ូមានព្រះបន្ទូលឆ្លើយថា៖
យ– «មែន! គឺខ្ញុំហ្នឹងហើយ។ អស់លោកនឹងឃើញបុត្រមនុស្សគង់នៅខាងស្តាំព្រះដ៏មានប្ញទ្ធានុភាព ហើយនឹងយាងមកជាមួយពពកនៅលើមេឃ»។
អ– លោកមហាបូជាចារ្យឮដូច្នេះ ក៏ហែកអាវរបស់លោក ហើយមានប្រសាសន៍ថា៖
ឆ– «យើងមិនបាច់រកសាក្សីឯណាទៀតទេ អស់លោកឮជននេះពោលពាក្យប្រមាថព្រះជាម្ចាស់ស្រាប់ហើយ តើអស់លោកយល់ឃើញដូចម្តេច?»។
អ– គេបានសម្រចចិត្តទាំងអស់គ្នា កាត់ទោសប្រហារជីវិតព្រះយេស៊ូ។ អ្នកខ្លះនាំគ្នាស្តោះទឹកមាត់ដាក់ព្រះអង្គ គេគ្របព្រះភក្ត្រព្រះអង្គ វាយតប់ព្រះអង្គ ហើយសួរថា៖
ឆ– «ទាយមើល៍! អ្នកណាវាយឯង?»។
អ– កងរក្សាព្រះវិហារយកព្រះយេស៊ូមកទះកំផ្លៀង។
អ– ពេលលោកសិលានៅក្នុងទីធ្លា មានស្ត្រីបម្រើម្នាក់របស់លោកមហាបូជាចារ្យមកដល់។ នាងឃើញលោកសិលាកំពុងអាំងភ្លើង ក៏សម្លឹងមើលមុខគាត់ឱ្យបានច្បាស់ រួចពោលថា៖
ឆ– «អ្នកឯងក៏នៅជាមួយយេស៊ូ ជាអ្នកភូមិតណាសារ៉ែតដែរ!»។
អ– ប៉ុន្តែ លោកប្រកែកឡើងថា៖
ឆ– «ខ្ញុំមិនដឹងទេ ខ្ញុំមិនយល់ថា នាងចង់និយាយអំពីរឿងអ្វីឡើយ»។
អ– លោកសិលាក៏ចេញពីទីនោះ ឆ្ពោះទៅខ្លោងទ្វារខាងក្រៅ ពេលនោះ មាន់រងាវឡើង។ ស្ត្រីបម្រើឃើញលោកសិលាក៏ប្រាប់អស់អ្នកដែលនៅទីនោះម្តងទៀតថា៖
ឆ– «អ្នកនេះជាបក្សពួកគេដែរ»។
អ– លោកសិលាប្រកែកសាជាថ្មី។ បន្តិចក្រោយមក អស់អ្នកដែលនៅទីនោះនិយាយទៅលោកសិលាទៀតថា៖
ឆ– «អ្នកឯងប្រាកដជាបក្សពួកអ្នកទាំងនោះមែន ព្រោះអ្នកឯងជាអ្នកស្រុកកាលីឡេដូចគ្នា»។
អ– លោកសិលាក៏និយាយឡើងទាំងស្បថស្បែថា៖
ឆ– «បើខ្ញុំកុហក សូមឱ្យព្រះជាម្ចាស់ដាក់ទោសខ្ញុំចុះ ខ្ញុំសុំស្បថថា ខ្ញុំមិនដែលស្គាល់អ្នកនោះទាល់តែសោះ»។
អ– ភ្លាមនោះ មាន់រងាវឡើងជាលើកទីពីរ។ លោកសិលាក៏នឹកឃើញព្រះបន្ទូលរបស់ព្រះយេស៊ូដែលថា “មុនមាន់រងាវពីរដង អ្នកនឹងបដិសេធបីដងថា មិនស្គាល់ខ្ញុំ”។ គាត់ក៏ទ្រហោយំ។
ប្រសិនបើអានយ៉ាងខ្លី សូមចាប់ផ្តើមពីនេះទៅ
អ– លុះព្រលឹមឡើង ពួកនាយកបូជាចារ្យប្រជុំគ្នាជាមួយពួកព្រឹទ្ធាចារ្យ ពួកធម្មាចារ្យ និងក្រុមប្រឹក្សាជាន់ខ្ពស់ទាំងមូល។ គេចងព្រះយេស៊ូ ហើយបញ្ជូនព្រះអង្គទៅលោកពីឡាត។ លោកពីឡាតសួរព្រះអង្គថា៖
ឆ– «តើអ្នកជាស្តេចយូដាមែនឬ?»។
អ– ព្រះយេស៊ូមានព្រះបន្ទូលតបថា៖
យ– «លោកទេតើដែលមានប្រសាសន៍ដូច្នេះ!»។
អ– ពួកនាយកបូជាចារ្យ បានយករឿងជាច្រើនមកចោទប្រកាន់ព្រះយេស៊ូ។ លោកពីឡាតសួរព្រះអង្គម្តងទៀតថា៖
ឆ– «ហេតុដូចម្តេចបានជាអ្នកមិនឆ្លើយអ្វីសោះដូច្នេះ? អ្នកមិនឮពាក្យទាំងប៉ុន្មានដែលគេចោទប្រកាន់អ្នកទេឬ?»។
អ– ព្រះយេស៊ូពុំបានឆ្លើយតបទៀតឡើយ ជាហេតុនាំឱ្យលោកពីឡាតងឿងឆ្ងល់ជាខ្លាំង។ ជារៀងរាល់ឆ្នាំ ក្នុងឱកាសបុណ្យចម្លង លោកពីឡាតតែងតែលែងអ្នកទោសម្នាក់ តាមពាក្យសុំរបស់បណ្តាជន។ មានបុរសម្នាក់ឈ្មោះ បារ៉ាបាស ជាប់ឃុំឃាំងជាមួយពួកបះបោរដែលសម្លាប់មនុស្សម្នាក់ នៅពេលកើតចលាចល។ បណ្តាជននាំគ្នាឡើងទៅជួបលោកពីឡាត សុំឱ្យលោកដោះលែងអ្នកទោសម្នាក់តាមទម្លាប់ ដែលលោកធ្លាប់អនុគ្រោះដល់គេ។ លោកពីឡាតមានប្រសាសន៍សួរថា៖
ឆ– «តើអ្នករាល់គ្នាចង់ឱ្យខ្ញុំដោះលែងស្តេចយូដាឬ?»។
អ– លោកមានប្រសាសន៍ដូច្នេះ មកពីលោកជ្រាបថា ពួកនាយកបូជាចារ្យបញ្ជូនព្រះយេស៊ូមកលោក ព្រោះពួកគេមានចិត្តច្រណែន។ ពួកនាយកបូជាចារ្យនាំគ្នាបញ្ចុះបញ្ចូលបណ្តាជន សុំឱ្យលោកពីឡាតដោះលែងបារ៉ាបាសវិញ។ លោកពីឡាតមានប្រសាសន៍ទៅគេម្តងទៀតថា៖
ឆ– «បើដូច្នេះ តើអ្នករាល់គ្នាចង់ឱ្យខ្ញុំធ្វើអ្វីដល់អ្នកដែលអ្នករាល់គ្នាហៅថា ស្តេចយូដានេះ?»។
អ– គេស្រែកឡើងថា៖
ឆ– «ឆ្កាងទៅ!»។
អ– លោកពីឡាតសួរថា៖
ឆ– «តើអ្នកនេះបានប្រព្រឹត្តអំពើអាក្រក់អ្វី?»។
អ– ប៉ុន្តែ គេនាំគ្នាស្រែកកាន់តែខ្លាំងឡើងៗថា៖
ឆ– «ឆ្កាងទៅ!»។
អ– លោកពីឡាតចង់បំពេញចិត្តបណ្តាជន ក៏ដោះលែងបារ៉ាបាស។ បន្ទាប់ពីបញ្ជាឱ្យគេវាយព្រះយេស៊ូនឹងរំពាត់រួចហើយ លោកប្រគល់ព្រះអង្គទៅឱ្យគេឆ្កាង។
អ– ពួកទាហានបណ្តើរព្រះយេស៊ូទៅក្នុងទីធ្លាបន្ទាយ ហើយហៅកងទាហានទាំងមូលមក។ គេយកអាវពណ៌ក្រហមទុំមកពាក់ឱ្យព្រះអង្គ រួចយកបន្លាមកក្រងធ្វើភួងបំពាក់ជាមកុដលើព្រះសិរសាព្រះអង្គ។ គេក៏នាំគ្នាសំពះព្រះអង្គទាំងពោលថា៖
ឆ– «សូមគោរពថ្វាយបង្គំស្តេចយូដា!»។
អ– គេយកផ្តៅវាយព្រះសិរសាព្រះអង្គ គេស្តោះទឹកមាត់ដាក់ព្រះអង្គ ព្រមទាំងលុតជង្គង់ថ្វាយបង្គំព្រះអង្គថែមទៀតផង។ ក្រោយពីបានប្រមាថមើលងាយព្រះអង្គរួចហើយ ពួកគេដោះអាវពណ៌ក្រហមចេញ យកព្រះពស្ត្ររបស់ព្រះអង្គមកពាក់ថ្វាយព្រះអង្គវិញ ហើយបណ្តើរយកទៅឆ្កាង។
អ– ពេលនោះ មានបុរសម្នាក់ជាអ្នកស្រុកគីរ៉េន ត្រឡប់មកពីចម្ការ គេចាប់បង្គំគាត់ឱ្យលីឈើឆ្កាងរបស់ព្រះយេស៊ូ។ អ្នកនោះឈ្មោះស៊ីម៉ូន ជាឪពុករបស់អឡិចសង់ និងរូភូស។ គេបណ្តើរព្រះយេស៊ូមកដល់កន្លែងមួយឈ្មោះ “កុលកូថា” ដែលប្រែថា“ ភ្នំលលាដ៏ក្បាល”។ គេយកស្រាទំពាំងបាយជូរ លាយជាមួយគ្រឿងញៀនម្យ៉ាងមកថ្វាយព្រះអង្គសោយ ប៉ុន្តែ ព្រះអង្គពុំបានសោយទេ។ គេក៏ឆ្កាងព្រះអង្គ ហើយយកសម្លៀកបំពាក់របស់ព្រះអង្គមកចាប់ឆ្នោតចែកគា្ន។ គេឆ្កាងព្រះអង្គនៅម៉ោងប្រាំបួនព្រឹក។ គេសរសេរប្រកាសអំពីមូលហេតុដែលគេធ្វើទោសព្រះអង្គថា៖ “ស្តេចជនជាតិយូដា”។ គេក៏ឆ្កាងចោរព្រៃពីរនាក់ជាមួយព្រះយេស៊ូដែរ ម្នាក់នៅខាងស្តាំព្រះអង្គ ម្នាក់ទៀតនៅខាងឆ្វេងព្រះអង្គ។ ហេតុការណ៍នេះកើតឡើង ស្របតាមសេចក្តីដែលមានចែងទុកក្នុងគម្ពីរថា “ព្រះអង្គត្រូវគេរាប់បញ្ចូលជាមួយមនុស្សអាក្រក់”។ មនុស្សម្នាដើរកាត់តាមនោះ ប្រមាថមើលងាយព្រះអង្គ ទាំងគ្រវីក្បាលដាក់ព្រះអង្គ និងពោលថា៖
ឆ– «នែ៎! អ្នករុះព្រះវិហារ ហើយសង់ឡើងវិញតែបីថ្ងៃអើយ សង្គ្រោះខ្លួនឯងទៅ! អញ្ជើញចុះពីលើឈើឆ្កាងមក!។
អ– រីឯពួកនាយកបូជាចារ្យ និងធម្មាចារ្យ ក៏និយាយគ្នាចំអកដាក់ព្រះអង្គដូចគេដែរ ពួកគេពោលថា៖
ឆ– «គាត់បានសង្គ្រោះអ្នកឯទៀតៗ តែមិនអាចសង្គ្រោះខ្លួនឯងបានទេ!។ សូមព្រះគ្រីស្តជាស្តេចអ៊ីស្រាអែលអញ្ជើញចុះពីលើឈើឆ្កាងឥឡូវនេះមក ដើម្បីឱ្យយើងឃើញ និងជឿផង!»។
អ– អ្នកដែលជាប់ឆ្កាងជាមួយព្រះយេស៊ូក៏ជេរប្រមាថព្រះអង្គដែរ។
អ– នៅពេលថ្ងៃត្រង់ ស្រាប់តែផែនដីទាំងមូលងងឹតសូន្យ រហូតដល់ម៉ោងបីរសៀល។
នៅវេលាម៉ោងបីរសៀល ព្រះយេស៊ូស្រែកខ្លាំងៗថា៖
យ– «អេឡយ អេឡយ ឡាម៉ាសាបាច់ថានី?»។
អ– ពាក្យនេះប្រែថា
យ– «ឱព្រះនៃទូលបង្គំ! ព្រះនៃទូលបង្គំអើយ! ហេតុអ្វីបានជាព្រះអង្គបោះបង់ទូលបង្គំចោលដូច្នេះ?»។
អ– អ្នកខ្លះឈរនៅទីនោះ បានឮព្រះបន្ទូលរបស់ព្រះអង្គក៏ពោលថា៖
ឆ– «ឃើញទេ! គាត់ហៅលោកអេលី!»។
អ– មានម្នាក់រត់ទៅយកសារាយស្ងួត ជ្រលក់ទឹកខ្មេះជោក រុំជាប់នៅចុងត្រែងមួយដើម ហុចថ្វាយព្រះអង្គសោយ ទាំងពោលថា៖
ឆ– «ចាំមើលមើល៍! តើលោកអេលីមកយកគាត់ចុះពីឈើឆ្កាងឬទេ?»។
អ– រីឯព្រះយេស៊ូវិញ ទ្រង់បន្លឺព្រះសូសៀងយ៉ាងខ្លាំង រួចរលត់វិញ្ញាណទៅ។
សូមផ្អាកមួយស្របក់ ទុកឱ្យគ្រីស្តបរិស័ទស្មឹងស្មាធិ៍
អ– វាំងនននៅក្នុងព្រះវិហាររហែកជាពីរ តាំងពីលើរហូតដល់ក្រោម។ នាយទាហានរ៉ូមុាំងដែលឈរនៅខាងមុខព្រះយេស៊ូ ឃើញព្រះអង្គរលត់វិញ្ញាណរបៀបនេះ ក៏ពោលឡើងថា៖
ឆ– «បុរសនេះពិតជាព្រះបុត្រារបស់ព្រះជាម្ចាស់មែន!»។
អ– មានស្ត្រីៗខ្លះទៀតមើលពីចម្ងាយ។ ក្នងចំណោមស្រ្តីទាំងនោះ មាននាងម៉ារីជាអ្នកស្រុកម៉ាដាឡា នាងម៉ារី ជាម្តាយរបស់យ៉ាកុបតូច និងយ៉ូសែបព្រមទាំងនាងសាឡូមេផង។ ស្ត្រីទាំងនោះមកជាមួយ ហើយបម្រើព្រះអង្គតាំងពីរព្រះអង្គនៅស្រុកកាលីឡេម៉្លេះ។ មានស្ត្រីឯទៀតៗជាច្រើនបានឡើងមកក្រុងយេរូសាឡឹមជាមួយព្រះអង្គដែរ។
ប្រសិនបើអានយ៉ាងខ្លី សូមចប់ត្រឹមនេះ
អ– ថ្ងៃនោះ ជាថ្ងៃដែលគេរៀបចំបុណ្យចម្លង គឺមួយថ្ងៃមុនថ្ងៃសប្ប័ទ។ លុះដល់ល្ងាច លោកយ៉ូសែបជាអ្នកស្រុកអារីម៉ាថេមកដល់ លោកជាសមាជិកដែលមានកេរ្តិ៍ឈ្មោះល្អក្នុងក្រុមប្រឹក្សាជាន់ខ្ពស់ ហើយលោកក៏រង់ចាំព្រះរាជ្យរបស់ព្រះជាម្ចាស់ដែរ។ លោកពីឡាតនឹកឆ្ងល់ណាស់ ដោយឮថា ព្រះយេស៊ូសោយទិវង្គតយ៉ាងឆាប់ដូច្នេះ។ លោកហៅនាយទាហានមកសួរឱ្យដឹងថា ព្រះយេស៊ូសោយទិវង្គតយូរហើយឬ។ បន្ទាប់ពីបានទទួលសេចក្តីរាយការណ៍ពីនាយទាហានរួចហើយ លោកក៏អនុញ្ញាតឱ្យគេប្រគល់ព្រះសពទៅលោកយ៉ូសែប។ លោកយ៉ូសែបទិញក្រណាត់ផាឌិប លោកយកព្រះសពព្រះយេស៊ូចុះពីឈើឆ្កាង ហើយរុំនឹងក្រណាត់ រួចដាក់ក្នុងរូងថ្មមួយដែលគេដាប់ធ្វើជាផ្នូរ។ បន្ទាប់មក លោកប្រមៀលថ្មមួយដុំបិទមាត់ផ្នូរ។ នាងម៉ារី ជាអ្នកស្រុកម៉ាដាឡា និងនាងម៉ារីជាម្តាយយ៉ូសេ នាំគ្នាមើលកន្លែងដែលគេបញ្ចុះព្រះសពព្រះអង្គ។
ពាក្យថ្វាយតង្វាយ
បពិត្រព្រះអម្ចាស់ជាព្រះបិតា! នៅពេលព្រះយេស៊ូជាព្រះបុត្រាព្រះអង្គរងទុក្ខលំបាក និងសោយទិវង្គត ទ្រង់បានសម្តែងសេចក្តីស្រឡាញ់ចំពោះព្រះបិតាក្នុងនាមយើងខ្ញុំទាំងអស់គ្នា ហួសពីរការយល់ឃើញរបស់មនុស្ស។ យើងខ្ញុំគ្មានអ្វីតបស្នងព្រះគុណព្រះអង្គទេ។ យើងខ្ញុំគ្រាន់តែយកកាយ វាចា ចិត្ត ថ្វាយរួមជាមួយព្រះយេស៊ូដែលបានបូជាព្រះជន្ម គឺព្រះអង្គមានព្រះជន្មគង់នៅ និងសោយរាជ្យអស់កល្បជាអង្វែងតរៀងទៅ។
ធម៌លើកតម្កើង
បពិត្រព្រះបិតាប្រកបដោយធម៌មេត្តាករុណាយ៉ាងក្រៃលែង! យើងខ្ញុំសូមលើកតម្កើងព្រះអង្គ និងសូមអរព្រះគុណព្រះអង្គ ដោយរួមជាមួយព្រះគ្រីស្តជាព្រះអម្ចាស់យើងខ្ញុំ។ ព្រះគ្រីស្តមានឋានៈជាព្រះបុត្រា ព្រះអង្គសព្វព្រះហប្ញទ័យលះបង់ឋានៈព្រះអង្គមកកើតជាមនុស្សដូចយើងខ្ញុំ។ ទោះបីព្រះបុត្រាគ្មានទោសអ្វីក្តី ក៏ទ្រង់សព្វព្រះហប្ញទ័យទទួលទោសរួមជាមួយអ្នកបាប ហើយរងទុក្ខលំបាកដូចទាសករដែរ។ ទ្រង់យកសេចក្តីស្រឡាញ់យ៉ាងលើសលប់អស្ចារ្យ មកផ្ទាញ់សេចក្តីឃោឃៅរបស់អ្នកបាប ហើយបំផ្លាញ់បាបរបស់ មនុស្សលោក។ ទ្រង់ក៏ប្រោសមនុស្សលោកឱ្យទទួលព្រះជន្មផ្ទាល់របស់ព្រះអង្គផង។
អាស្រ័យហេតុនេះហើយ បានជាយើងខ្ញុំសូមចូលរួមជាមួយអស់ទេវទូត និងសន្តបុគ្គលទាំងឡាយ សូមលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គ ដោយប្រកាសថា៖ “ព្រះដ៏វិសុទ្ធ!”។
ពាក្យអរព្រះគុណ
បពិត្រព្រះអម្ចាស់ជាព្រះបិតា! ដោយព្រះយេស៊ូជាព្រះបុត្រាព្រះអង្គបូជាព្រះជន្ម ព្រះអង្គសម្តែងសេចក្តីស្រឡាញ់ហួសកម្រិតចំពោះមនុស្សលោក!។ យើងខ្ញុំសូមអរព្រះគុណព្រះអង្គ!។ សូមទ្រង់ព្រះមេត្តាពង្រឹងជំនឿ និងសេចក្តីស្រឡាញ់របស់យើងខ្ញុំ។ សូមឱ្យយើងខ្ញុំសុខចិត្តបូជាជីវិតរួមជាមួយព្រះយេស៊ូ នោះយើងខ្ញុំមានសង្ឃឹមថា នឹងទទួលសិរីរុងរឿងជាមួយព្រះអង្គផង។