ថ្ងៃអាទិត្យ-បុណ្យហែស្លឹក-លើកតម្កើងព្រះអម្ចាស់រងទុក្ខលំបាក«ឆ្នាំ ក»
- សុក្រ - បៃតង - រដូវធម្មតា
- ស - បុណ្យគោរពសន្ដបុគ្គលទាំងឡាយ
- សៅរ៍ - បៃតង - រដូវធម្មតា
- អាទិត្យ - បៃតង - អាទិត្យទី៣១ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ស - សន្ដហ្សាល បូរ៉ូមេ ជាអភិបាល
- អង្គារ - បៃតង - រដូវធម្មតា
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- សៅរ៍ - បៃតង - រដូវធម្មតា
- ស - បុណ្យរម្លឹកថ្ងៃឆ្លងព្រះវិហារបាស៊ីលីកាឡាតេរ៉ង់ នៅទីក្រុងរ៉ូម
- អាទិត្យ - បៃតង - អាទិត្យទី៣២ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ស - សន្ដម៉ាតាំងនៅក្រុងទួរ ជាអភិបាល
- អង្គារ - បៃតង - រដូវធម្មតា
- ក្រហម - សន្ដយ៉ូសាផាត ជាអភិបាលព្រះសហគមន៍ និងជាមរណសាក្សី
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- ស - ឬសន្ដអាល់ប៊ែរ ជាជនដ៏ប្រសើរឧត្ដមជាអភិបាល និងជាគ្រូបាធ្យាយនៃព្រះសហគមន៍ - សៅរ៍ - បៃតង - រដូវធម្មតា
- ស - ឬសន្ដីម៉ាការីតា នៅស្កុតឡែន ឬសន្ដហ្សេទ្រូដ ជាព្រហ្មចារិនី
- អាទិត្យ - បៃតង - អាទិត្យទី៣៣ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ស - ឬបុណ្យរម្លឹកថ្ងៃឆ្លងព្រះវិហារបាស៊ីលីកាសន្ដសិលា និងសន្ដប៉ូលជាគ្រីស្ដទូត
- អង្គារ - បៃតង - រដូវធម្មតា
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- ស - បុណ្យថ្វាយទារិកាព្រហ្មចារិនីម៉ារីនៅក្នុងព្រះវិហារ
- សុក្រ - បៃតង - រដូវធម្មតា
- ក្រហម - សន្ដីសេស៊ី ជាព្រហ្មចារិនី និងជាមរណសាក្សី - សៅរ៍ - បៃតង - រដូវធម្មតា
- ស - ឬសន្ដក្លេម៉ង់ទី១ ជាសម្ដេចប៉ាប និងជាមរណសាក្សី ឬសន្ដកូឡូមបង់ជាចៅអធិការ
- អាទិត្យ - ស - អាទិត្យទី៣៤ ក្នុងរដូវធម្មតា
បុណ្យព្រះអម្ចាស់យេស៊ូគ្រីស្ដជាព្រះមហាក្សត្រនៃពិភពលោក - ចន្ទ - បៃតង - រដូវធម្មតា
- ក្រហម - ឬសន្ដីកាតេរីន នៅអាឡិចសង់ឌ្រី ជាព្រហ្មចារិនី និងជាមរណសាក្សី
- អង្គារ - បៃតង - រដូវធម្មតា
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- សៅរ៍ - បៃតង - រដូវធម្មតា
- ក្រហម - សន្ដអន់ដ្រេ ជាគ្រីស្ដទូត
- ថ្ងៃអាទិត្យ - ស្វ - អាទិត្យទី០១ ក្នុងរដូវរង់ចាំ
- ចន្ទ - ស្វ - រដូវរង់ចាំ
- អង្គារ - ស្វ - រដូវរង់ចាំ
- ស -សន្ដហ្វ្រង់ស្វ័រ សាវីយេ - ពុធ - ស្វ - រដូវរង់ចាំ
- ស - សន្ដយ៉ូហាន នៅដាម៉ាសហ្សែនជាបូជាចារ្យ និងជាគ្រូបាធ្យាយនៃព្រះសហគមន៍ - ព្រហ - ស្វ - រដូវរង់ចាំ
- សុក្រ - ស្វ - រដូវរង់ចាំ
- ស- សន្ដនីកូឡាស ជាអភិបាល - សៅរ៍ - ស្វ -រដូវរង់ចាំ
- ស - សន្ដអំប្រូស ជាអភិបាល និងជាគ្រូបាធ្យានៃព្រះសហគមន៍ - ថ្ងៃអាទិត្យ - ស្វ - អាទិត្យទី០២ ក្នុងរដូវរង់ចាំ
- ចន្ទ - ស្វ - រដូវរង់ចាំ
- ស - បុណ្យព្រះនាងព្រហ្មចារិនីម៉ារីមិនជំពាក់បាប
- ស - សន្ដយ៉ូហាន ឌីអេហ្គូ គូអូត្លាតូអាស៊ីន - អង្គារ - ស្វ - រដូវរង់ចាំ
- ពុធ - ស្វ - រដូវរង់ចាំ
- ស - សន្ដដាម៉ាសទី១ ជាសម្ដេចប៉ាប - ព្រហ - ស្វ - រដូវរង់ចាំ
- ស - ព្រះនាងព្រហ្មចារិនីម៉ារី នៅហ្គ័រដាឡូពេ - សុក្រ - ស្វ - រដូវរង់ចាំ
- ក្រហ - សន្ដីលូស៊ីជាព្រហ្មចារិនី និងជាមរណសាក្សី - សៅរ៍ - ស្វ - រដូវរង់ចាំ
- ស - សន្ដយ៉ូហាននៃព្រះឈើឆ្កាង ជាបូជាចារ្យ និងជាគ្រូបាធ្យាយនៃព្រះសហគមន៍ - ថ្ងៃអាទិត្យ - ផ្កាឈ - អាទិត្យទី០៣ ក្នុងរដូវរង់ចាំ
- ចន្ទ - ស្វ - រដូវរង់ចាំ
- ក្រហ - ជនដ៏មានសុភមង្គលទាំង៧ នៅប្រទេសថៃជាមរណសាក្សី - អង្គារ - ស្វ - រដូវរង់ចាំ
- ពុធ - ស្វ - រដូវរង់ចាំ
- ព្រហ - ស្វ - រដូវរង់ចាំ
- សុក្រ - ស្វ - រដូវរង់ចាំ
- សៅរ៍ - ស្វ - រដូវរង់ចាំ
- ស - សន្ដសិលា កានីស្ស ជាបូជាចារ្យ និងជាគ្រូបាធ្យាយនៃព្រះសហគមន៍ - ថ្ងៃអាទិត្យ - ស្វ - អាទិត្យទី០៤ ក្នុងរដូវរង់ចាំ
- ចន្ទ - ស្វ - រដូវរង់ចាំ
- ស - សន្ដយ៉ូហាន នៅកាន់ទីជាបូជាចារ្យ - អង្គារ - ស្វ - រដូវរង់ចាំ
- ពុធ - ស - បុណ្យលើកតម្កើងព្រះយេស៊ូប្រសូត
- ព្រហ - ក្រហ - សន្តស្តេផានជាមរណសាក្សី
- សុក្រ - ស - សន្តយ៉ូហានជាគ្រីស្តទូត
- សៅរ៍ - ក្រហ - ក្មេងដ៏ស្លូតត្រង់ជាមរណសាក្សី
- ថ្ងៃអាទិត្យ - ស - អាទិត្យសប្ដាហ៍បុណ្យព្រះយេស៊ូប្រសូត
- ស - បុណ្យគ្រួសារដ៏វិសុទ្ធរបស់ព្រះយេស៊ូ - ចន្ទ - ស- សប្ដាហ៍បុណ្យព្រះយេស៊ូប្រសូត
- អង្គារ - ស- សប្ដាហ៍បុណ្យព្រះយេស៊ូប្រសូត
- ស- សន្ដស៊ីលវេស្ទឺទី១ ជាសម្ដេចប៉ាប
- ពុធ - ស - រដូវបុណ្យព្រះយេស៊ូប្រសូត
- ស - បុណ្យគោរពព្រះនាងម៉ារីជាមាតារបស់ព្រះជាម្ចាស់
- ព្រហ - ស - រដូវបុណ្យព្រះយេស៊ូប្រសូត
- សន្ដបាស៊ីលដ៏ប្រសើរឧត្ដម និងសន្ដក្រេក័រ - សុក្រ - ស - រដូវបុណ្យព្រះយេស៊ូប្រសូត
- ព្រះនាមដ៏វិសុទ្ធរបស់ព្រះយេស៊ូ
- សៅរ៍ - ស - រដូវបុណ្យព្រះយេស៊ុប្រសូត
- អាទិត្យ - ស - បុណ្យព្រះយេស៊ូសម្ដែងព្រះអង្គ
- ចន្ទ - ស - ក្រោយបុណ្យព្រះយេស៊ូសម្ដែងព្រះអង្គ
- អង្គារ - ស - ក្រោយបុណ្យព្រះយេស៊ូសម្ដែងព្រះអង្គ
- ស - សន្ដរ៉ៃម៉ុង នៅពេញ៉ាហ្វ័រ ជាបូជាចារ្យ - ពុធ - ស - ក្រោយបុណ្យព្រះយេស៊ូសម្ដែងព្រះអង្គ
- ព្រហ - ស - ក្រោយបុណ្យព្រះយេស៊ូសម្ដែងព្រះអង្គ
- សុក្រ - ស - ក្រោយបុណ្យព្រះយេស៊ូសម្ដែងព្រះអង្គ
- សៅរ៍ - ស - ក្រោយបុណ្យព្រះយេស៊ូសម្ដែងព្រះអង្គ
- អាទិត្យ - ស - បុណ្យព្រះអម្ចាស់យេស៊ូទទួលពិធីជ្រមុជទឹក
- ចន្ទ - បៃតង - ថ្ងៃធម្មតា
- ស - សន្ដហ៊ីឡែរ - អង្គារ - បៃតង - ថ្ងៃធម្មតា
- ពុធ - បៃតង- ថ្ងៃធម្មតា
- ព្រហ - បៃតង - ថ្ងៃធម្មតា
- សុក្រ - បៃតង - ថ្ងៃធម្មតា
- ស - សន្ដអង់ទន ជាចៅអធិការ - សៅរ៍ - បៃតង - ថ្ងៃធម្មតា
- អាទិត្យ - បៃតង - ថ្ងៃអាទិត្យទី២ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - ថ្ងៃធម្មតា
-ក្រហម - សន្ដហ្វាប៊ីយ៉ាំង ឬ សន្ដសេបាស្យាំង - អង្គារ - បៃតង - ថ្ងៃធម្មតា
- ក្រហម - សន្ដីអាញេស
- ពុធ - បៃតង- ថ្ងៃធម្មតា
- សន្ដវ៉ាំងសង់ ជាឧបដ្ឋាក
- ព្រហ - បៃតង - ថ្ងៃធម្មតា
- សុក្រ - បៃតង - ថ្ងៃធម្មតា
- ស - សន្ដហ្វ្រង់ស្វ័រ នៅសាល - សៅរ៍ - បៃតង - ថ្ងៃធម្មតា
- ស - សន្ដប៉ូលជាគ្រីស្ដទូត - អាទិត្យ - បៃតង - ថ្ងៃអាទិត្យទី៣ ក្នុងរដូវធម្មតា
- ស - សន្ដធីម៉ូថេ និងសន្ដទីតុស - ចន្ទ - បៃតង - ថ្ងៃធម្មតា
- សន្ដីអន់សែល មេរីស៊ី - អង្គារ - បៃតង - ថ្ងៃធម្មតា
- ស - សន្ដថូម៉ាស នៅអគីណូ
- ពុធ - បៃតង- ថ្ងៃធម្មតា
- ព្រហ - បៃតង - ថ្ងៃធម្មតា
- សុក្រ - បៃតង - ថ្ងៃធម្មតា
- ស - សន្ដយ៉ូហាន បូស្កូ
- សៅរ៍ - បៃតង - ថ្ងៃធម្មតា
- អាទិត្យ- ស - បុណ្យថ្វាយព្រះឱរសយេស៊ូនៅក្នុងព្រះវិហារ
- ថ្ងៃអាទិត្យទី៤ ក្នុងរដូវធម្មតា - ចន្ទ - បៃតង - ថ្ងៃធម្មតា
-ក្រហម - សន្ដប្លែស ជាអភិបាល និងជាមរណសាក្សី ឬ សន្ដអង់ហ្សែរ ជាអភិបាលព្រះសហគមន៍
- អង្គារ - បៃតង - ថ្ងៃធម្មតា
- ស - សន្ដីវេរ៉ូនីកា
- ពុធ - បៃតង- ថ្ងៃធម្មតា
- ក្រហម - សន្ដីអាហ្កាថ ជាព្រហ្មចារិនី និងជាមរណសាក្សី
- ព្រហ - បៃតង - ថ្ងៃធម្មតា
- ក្រហម - សន្ដប៉ូល មីគី និងសហជីវិន ជាមរណសាក្សីនៅប្រទេសជប៉ុជ
- សុក្រ - បៃតង - ថ្ងៃធម្មតា
- សៅរ៍ - បៃតង - ថ្ងៃធម្មតា
- ស - ឬសន្ដយេរ៉ូម អេមីលីយ៉ាំងជាបូជាចារ្យ ឬ សន្ដីយ៉ូសែហ្វីន បាគីតា ជាព្រហ្មចារិនី
- អាទិត្យ - បៃតង - ថ្ងៃអាទិត្យទី៥ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - ថ្ងៃធម្មតា
- ស - សន្ដីស្កូឡាស្ទិក ជាព្រហ្មចារិនី
- អង្គារ - បៃតង - ថ្ងៃធម្មតា
- ស - ឬព្រះនាងម៉ារីបង្ហាញខ្លួននៅក្រុងលួរដ៍
- ពុធ - បៃតង- ថ្ងៃធម្មតា
- ព្រហ - បៃតង - ថ្ងៃធម្មតា
- សុក្រ - បៃតង - ថ្ងៃធម្មតា
- ស - សន្ដស៊ីរីល ជាបព្វជិត និងសន្ដមេតូដជាអភិបាលព្រះសហគមន៍
- សៅរ៍ - បៃតង - ថ្ងៃធម្មតា
- អាទិត្យ - បៃតង - ថ្ងៃអាទិត្យទី៦ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - ថ្ងៃធម្មតា
- ស - ឬសន្ដទាំងប្រាំពីរជាអ្នកបង្កើតក្រុមគ្រួសារបម្រើព្រះនាងម៉ារី
- អង្គារ - បៃតង - ថ្ងៃធម្មតា
- ស - ឬសន្ដីប៊ែរណាដែត ស៊ូប៊ីរូស
- ពុធ - បៃតង- ថ្ងៃធម្មតា
- ព្រហ - បៃតង - ថ្ងៃធម្មតា
- សុក្រ - បៃតង - ថ្ងៃធម្មតា
- ស - ឬសន្ដសិលា ដាម៉ីយ៉ាំងជាអភិបាល និងជាគ្រូបាធ្យាយ
- សៅរ៍ - បៃតង - ថ្ងៃធម្មតា
- ស - អាសនៈសន្ដសិលា ជាគ្រីស្ដទូត
- អាទិត្យ - បៃតង - ថ្ងៃអាទិត្យទី៥ ក្នុងរដូវធម្មតា
- ក្រហម - សន្ដប៉ូលីកាព ជាអភិបាល និងជាមរណសាក្សី
- ចន្ទ - បៃតង - ថ្ងៃធម្មតា
- អង្គារ - បៃតង - ថ្ងៃធម្មតា
- ពុធ - បៃតង- ថ្ងៃធម្មតា
- ព្រហ - បៃតង - ថ្ងៃធម្មតា
- សុក្រ - បៃតង - ថ្ងៃធម្មតា
- សៅរ៍ - បៃតង - ថ្ងៃធម្មតា
- អាទិត្យ - បៃតង - ថ្ងៃអាទិត្យទី៨ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - ថ្ងៃធម្មតា
- អង្គារ - បៃតង - ថ្ងៃធម្មតា
- ស - សន្ដកាស៊ីមៀរ - ពុធ - ស្វ - បុណ្យរោយផេះ
- ព្រហ - ស្វ - ក្រោយថ្ងៃបុណ្យរោយផេះ
- សុក្រ - ស្វ - ក្រោយថ្ងៃបុណ្យរោយផេះ
- ក្រហម - សន្ដីប៉ែរពេទុយអា និងសន្ដីហ្វេលីស៊ីតា ជាមរណសាក្សី - សៅរ៍ - ស្វ - ក្រោយថ្ងៃបុណ្យរោយផេះ
- ស - សន្ដយ៉ូហាន ជាបព្វជិតដែលគោរពព្រះជាម្ចាស់ - អាទិត្យ - ស្វ - ថ្ងៃអាទិត្យទី១ ក្នុងរដូវសែសិបថ្ងៃ
- ស - សន្ដីហ្វ្រង់ស៊ីស្កា ជាបព្វជិតា និងអ្នកក្រុងរ៉ូម
- ចន្ទ - ស្វ - រដូវសែសិបថ្ងៃ
- អង្គារ - ស្វ - រដូវសែសិបថ្ងៃ
- ពុធ - ស្វ - រដូវសែសិបថ្ងៃ
- ព្រហ - ស្វ - រដូវសែសិបថ្ងៃ
- សុក្រ - ស្វ - រដូវសែសិបថ្ងៃ
- សៅរ៍ - ស្វ - រដូវសែសិបថ្ងៃ
- អាទិត្យ - ស្វ - ថ្ងៃអាទិត្យទី២ ក្នុងរដូវសែសិបថ្ងៃ
- ចន្ទ - ស្វ - រដូវសែសិបថ្ងៃ
- ស - សន្ដប៉ាទ្រីក ជាអភិបាលព្រះសហគមន៍ - អង្គារ - ស្វ - រដូវសែសិបថ្ងៃ
- ស - សន្ដស៊ីរីល ជាអភិបាលក្រុងយេរូសាឡឹម និងជាគ្រូបាធ្យាយព្រះសហគមន៍ - ពុធ - ស - សន្ដយ៉ូសែប ជាស្វាមីព្រះនាងព្រហ្មចារិនីម៉ារ
- ព្រហ - ស្វ - រដូវសែសិបថ្ងៃ
- សុក្រ - ស្វ - រដូវសែសិបថ្ងៃ
- សៅរ៍ - ស្វ - រដូវសែសិបថ្ងៃ
- អាទិត្យ - ស្វ - ថ្ងៃអាទិត្យទី៣ ក្នុងរដូវសែសិបថ្ងៃ
- សន្ដទូរីប៉ីយូ ជាអភិបាលព្រះសហគមន៍ ម៉ូហ្ក្រូវេយ៉ូ - ចន្ទ - ស្វ - រដូវសែសិបថ្ងៃ
- អង្គារ - ស - បុណ្យទេវទូតជូនដំណឹងអំពីកំណើតព្រះយេស៊ូ
- ពុធ - ស្វ - រដូវសែសិបថ្ងៃ
- ព្រហ - ស្វ - រដូវសែសិបថ្ងៃ
- សុក្រ - ស្វ - រដូវសែសិបថ្ងៃ
- សៅរ៍ - ស្វ - រដូវសែសិបថ្ងៃ
- អាទិត្យ - ស្វ - ថ្ងៃអាទិត្យទី៤ ក្នុងរដូវសែសិបថ្ងៃ
- ចន្ទ - ស្វ - រដូវសែសិបថ្ងៃ
- អង្គារ - ស្វ - រដូវសែសិបថ្ងៃ
- ពុធ - ស្វ - រដូវសែសិបថ្ងៃ
- ស - សន្ដហ្វ្រង់ស្វ័រមកពីភូមិប៉ូឡា ជាឥសី
- ព្រហ - ស្វ - រដូវសែសិបថ្ងៃ
- សុក្រ - ស្វ - រដូវសែសិបថ្ងៃ
- ស - សន្ដអ៊ីស៊ីដ័រ ជាអភិបាល និងជាគ្រូបាធ្យាយ
- សៅរ៍ - ស្វ - រដូវសែសិបថ្ងៃ
- ស - សន្ដវ៉ាំងសង់ហ្វេរីយេ ជាបូជាចារ្យ
- អាទិត្យ - ស្វ - ថ្ងៃអាទិត្យទី៥ ក្នុងរដូវសែសិបថ្ងៃ
- ចន្ទ - ស្វ - រដូវសែសិបថ្ងៃ
- ស - សន្ដយ៉ូហានបាទីស្ដ ដឺឡាសាល ជាបូជាចារ្យ
- អង្គារ - ស្វ - រដូវសែសិបថ្ងៃ
- ស - សន្ដស្ដានីស្លាស ជាអភិបាល និងជាមរណសាក្សី
- ពុធ - ស្វ - រដូវសែសិបថ្ងៃ
- ស - សន្ដម៉ាតាំងទី១ ជាសម្ដេចប៉ាប និងជាមរណសាក្សី
- ព្រហ - ស្វ - រដូវសែសិបថ្ងៃ
- សុក្រ - ស្វ - រដូវសែសិបថ្ងៃ
- ស - សន្ដស្ដានីស្លាស
- សៅរ៍ - ស្វ - រដូវសែសិបថ្ងៃ
- អាទិត្យ - ក្រហម - បុណ្យហែស្លឹក លើកតម្កើងព្រះអម្ចាស់រងទុក្ខលំបាក
- ចន្ទ - ស្វ - ថ្ងៃចន្ទពិសិដ្ឋ
- ស - បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ-មហាសង្រ្កាន្ដ
- អង្គារ - ស្វ - ថ្ងៃអង្គារពិសិដ្ឋ
- ស - បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ-វារៈវ័នបត
- ពុធ - ស្វ - ថ្ងៃពុធពិសិដ្ឋ
- ស - បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ-ថ្ងៃឡើងស័ក
- ព្រហ - ស - ថ្ងៃព្រហស្បត្ដិ៍ពិសិដ្ឋ (ព្រះអម្ចាស់ជប់លៀងក្រុមសាវ័ក)
- សុក្រ - ក្រហម - ថ្ងៃសុក្រពិសិដ្ឋ (ព្រះអម្ចាស់សោយទិវង្គត)
- សៅរ៍ - ស - ថ្ងៃសៅរ៍ពិសិដ្ឋ (រាត្រីបុណ្យចម្លង)
- អាទិត្យ - ស - ថ្ងៃបុណ្យចម្លងដ៏ឱឡារិកបំផុង (ព្រះអម្ចាស់មានព្រះជន្មរស់ឡើងវិញ)
- ចន្ទ - ស - សប្ដាហ៍បុណ្យចម្លង
- ស - សន្ដអង់សែលម៍ ជាអភិបាល និងជាគ្រូបាធ្យាយ
- អង្គារ - ស - សប្ដាហ៍បុណ្យចម្លង
- ពុធ - ស - សប្ដាហ៍បុណ្យចម្លង
- ក្រហម - សន្ដហ្សក ឬសន្ដអាដាលប៊ឺត ជាមរណសាក្សី
- ព្រហ - ស - សប្ដាហ៍បុណ្យចម្លង
- ក្រហម - សន្ដហ្វីដែល នៅភូមិស៊ីកម៉ារិនហ្កែន ជាបូជាចារ្យ និងជាមរណសាក្សី
- សុក្រ - ស - សប្ដាហ៍បុណ្យចម្លង
- ស - សន្ដម៉ាកុស អ្នកនិពន្ធព្រះគម្ពីរដំណឹងល្អ
- សៅរ៍ - ស - សប្ដាហ៍បុណ្យចម្លង
- អាទិត្យ - ស - ថ្ងៃអាទិត្យទី២ ក្នុងរដូវបុណ្យចម្លង (ព្រះហឫទ័យមេត្ដាករុណា)
- ចន្ទ - ស - រដូវបុណ្យចម្លង
- ក្រហម - សន្ដសិលា សាណែល ជាបូជាចារ្យ និងជាមរណសាក្សី
- ស - ឬ សន្ដល្វីស ម៉ារី ហ្គ្រីនៀន ជាបូជាចារ្យ
- អង្គារ - ស - រដូវបុណ្យចម្លង
- ស - សន្ដីកាតារីន ជាព្រហ្មចារិនី នៅស្រុកស៊ីយ៉ែន និងជាគ្រូបាធ្យាយព្រះសហគមន៍
- ពុធ - ស - រដូវបុណ្យចម្លង
- ស - សន្ដពីយូសទី៥ ជាសម្ដេចប៉ាប
- ព្រហ - ស - រដូវបុណ្យចម្លង
- ស - សន្ដយ៉ូសែប ជាពលករ
- សុក្រ - ស - រដូវបុណ្យចម្លង
- ស - សន្ដអាថាណាស ជាអភិបាល និងជាគ្រូបាធ្យាយនៃព្រះសហគមន៍
- សៅរ៍ - ស - រដូវបុណ្យចម្លង
- ក្រហម - សន្ដភីលីព និងសន្ដយ៉ាកុបជាគ្រីស្ដទូត - អាទិត្យ - ស - ថ្ងៃអាទិត្យទី៣ ក្នុងរដូវធម្មតា
- ចន្ទ - ស - រដូវបុណ្យចម្លង
- អង្គារ - ស - រដូវបុណ្យចម្លង
- ពុធ - ស - រដូវបុណ្យចម្លង
- ព្រហ - ស - រដូវបុណ្យចម្លង
- សុក្រ - ស - រដូវបុណ្យចម្លង
- សៅរ៍ - ស - រដូវបុណ្យចម្លង
- អាទិត្យ - ស - ថ្ងៃអាទិត្យទី៤ ក្នុងរដូវធម្មតា
- ចន្ទ - ស - រដូវបុណ្យចម្លង
- ស - សន្ដណេរ៉េ និងសន្ដអាគីឡេ
- ក្រហម - ឬសន្ដប៉ង់ក្រាស ជាមរណសាក្សី
- អង្គារ - ស - រដូវបុណ្យចម្លង
- ស - ព្រះនាងម៉ារីនៅហ្វាទីម៉ា - ពុធ - ស - រដូវបុណ្យចម្លង
- ក្រហម - សន្ដម៉ាធីយ៉ាស ជាគ្រីស្ដទូត
- ព្រហ - ស - រដូវបុណ្យចម្លង
- សុក្រ - ស - រដូវបុណ្យចម្លង
- សៅរ៍ - ស - រដូវបុណ្យចម្លង
- អាទិត្យ - ស - ថ្ងៃអាទិត្យទី៥ ក្នុងរដូវធម្មតា
- ក្រហម - សន្ដយ៉ូហានទី១ ជាសម្ដេចប៉ាប និងជាមរណសាក្សី
- ចន្ទ - ស - រដូវបុណ្យចម្លង
- អង្គារ - ស - រដូវបុណ្យចម្លង
- ស - សន្ដប៊ែរណាដាំ នៅស៊ីយែនជាបូជាចារ្យ - ពុធ - ស - រដូវបុណ្យចម្លង
- ក្រហម - សន្ដគ្រីស្ដូហ្វ័រ ម៉ាហ្គាលែន ជាបូជាចារ្យ និងសហការី ជាមរណសាក្សីនៅម៉ិចស៊ិក
- ព្រហ - ស - រដូវបុណ្យចម្លង
- ស - សន្ដីរីតា នៅកាស៊ីយ៉ា ជាបព្វជិតា
- សុក្រ - ស - រដូវបុណ្យចម្លង
- សៅរ៍ - ស - រដូវបុណ្យចម្លង
- អាទិត្យ - ស - ថ្ងៃអាទិត្យទី៦ ក្នុងរដូវធម្មតា
- ចន្ទ - ស - រដូវបុណ្យចម្លង
- ស - សន្ដហ្វីលីព នេរី ជាបូជាចារ្យ
- អង្គារ - ស - រដូវបុណ្យចម្លង
- ស - សន្ដអូគូស្ដាំង នីកាល់បេរី ជាអភិបាលព្រះសហគមន៍
- ពុធ - ស - រដូវបុណ្យចម្លង
- ព្រហ - ស - រដូវបុណ្យចម្លង
- ស - សន្ដប៉ូលទី៦ ជាសម្ដេប៉ាប
- សុក្រ - ស - រដូវបុណ្យចម្លង
- សៅរ៍ - ស - រដូវបុណ្យចម្លង
- ស - ការសួរសុខទុក្ខរបស់ព្រះនាងព្រហ្មចារិនីម៉ារី
- អាទិត្យ - ស - បុណ្យព្រះអម្ចាស់យេស៊ូយាងឡើងស្ថានបរមសុខ
- ក្រហម - សន្ដយ៉ូស្ដាំង ជាមរណសាក្សី
- ចន្ទ - ស - រដូវបុណ្យចម្លង
- ក្រហម - សន្ដម៉ាសេឡាំង និងសន្ដសិលា ជាមរណសាក្សី
- អង្គារ - ស - រដូវបុណ្យចម្លង
- ក្រហម - សន្ដឆាលល្វង់ហ្គា និងសហជីវិន ជាមរណសាក្សីនៅយូហ្គាន់ដា - ពុធ - ស - រដូវបុណ្យចម្លង
- ព្រហ - ស - រដូវបុណ្យចម្លង
- ក្រហម - សន្ដបូនីហ្វាស ជាអភិបាលព្រះសហគមន៍ និងជាមរណសាក្សី
- សុក្រ - ស - រដូវបុណ្យចម្លង
- ស - សន្ដណ័រប៊ែរ ជាអភិបាលព្រះសហគមន៍
- សៅរ៍ - ស - រដូវបុណ្យចម្លង
- អាទិត្យ - ស - បុណ្យលើកតម្កើងព្រះវិញ្ញាណយាងមក
- ចន្ទ - ស - រដូវបុណ្យចម្លង
- ស - ព្រះនាងព្រហ្មចារិនីម៉ារី ជាមាតានៃព្រះសហគមន៍
- ស - ឬសន្ដអេប្រែម ជាឧបដ្ឋាក និងជាគ្រូបាធ្យាយ
- អង្គារ - បៃតង - ថ្ងៃធម្មតា
- ពុធ - បៃតង - ថ្ងៃធម្មតា
- ក្រហម - សន្ដបារណាបាស ជាគ្រីស្ដទូត
- ព្រហ - បៃតង - ថ្ងៃធម្មតា
- សុក្រ - បៃតង - ថ្ងៃធម្មតា
- ស - សន្ដអន់តន នៅប៉ាឌូជាបូជាចារ្យ និងជាគ្រូបាធ្យាយនៃព្រះសហគមន៍
- សៅរ៍ - បៃតង - ថ្ងៃធម្មតា
- អាទិត្យ - ស - បុណ្យលើកតម្កើងព្រះត្រៃឯក (អាទិត្យទី១១ ក្នុងរដូវធម្មតា)
- ចន្ទ - បៃតង - ថ្ងៃធម្មតា
- អង្គារ - បៃតង - ថ្ងៃធម្មតា
- ពុធ - បៃតង - ថ្ងៃធម្មតា
- ព្រហ - បៃតង - ថ្ងៃធម្មតា
- ស - សន្ដរ៉ូមូអាល ជាចៅអធិការ
- សុក្រ - បៃតង - ថ្ងៃធម្មតា
- សៅរ៍ - បៃតង - ថ្ងៃធម្មតា
- ស - សន្ដលូអ៊ីសហ្គូនហ្សាក ជាបព្វជិត
- អាទិត្យ - ស - បុណ្យលើកតម្កើងព្រះកាយ និងព្រះលោហិតព្រះយេស៊ូគ្រីស្ដ
(អាទិត្យទី១២ ក្នុងរដូវធម្មតា)
- ស - ឬសន្ដប៉ូឡាំងនៅណុល
- ស - ឬសន្ដយ៉ូហាន ហ្វីសែរជាអភិបាលព្រះសហគមន៍ និងសន្ដថូម៉ាស ម៉ូរ ជាមរណសាក្សី - ចន្ទ - បៃតង - ថ្ងៃធម្មតា
- អង្គារ - បៃតង - ថ្ងៃធម្មតា
- ស - កំណើតសន្ដយ៉ូហានបាទីស្ដ
- ពុធ - បៃតង - ថ្ងៃធម្មតា
- ព្រហ - បៃតង - ថ្ងៃធម្មតា
- សុក្រ - បៃតង - ថ្ងៃធម្មតា
- ស - បុណ្យព្រះហឫទ័យមេត្ដាករុណារបស់ព្រះយេស៊ូ
- ស - ឬសន្ដស៊ីរីល នៅក្រុងអាឡិចសង់ឌ្រី ជាអភិបាល និងជាគ្រូបាធ្យាយ
- សៅរ៍ - បៃតង - ថ្ងៃធម្មតា
- ស - បុណ្យគោរពព្រះបេះដូដ៏និម្មលរបស់ព្រះនាងម៉ារី
- ក្រហម - សន្ដអ៊ីរេណេជាអភិបាល និងជាមរណសាក្សី
- អាទិត្យ - ក្រហម - សន្ដសិលា និងសន្ដប៉ូលជាគ្រីស្ដទូត (អាទិត្យទី១៣ ក្នុងរដូវធម្មតា)
- ចន្ទ - បៃតង - ថ្ងៃធម្មតា
- ក្រហម - ឬមរណសាក្សីដើមដំបូងនៅព្រះសហគមន៍ក្រុងរ៉ូម
- អង្គារ - បៃតង - ថ្ងៃធម្មតា
- ពុធ - បៃតង - ថ្ងៃធម្មតា
- ព្រហ - បៃតង - ថ្ងៃធម្មតា
- ក្រហម - សន្ដថូម៉ាស ជាគ្រីស្ដទូត - សុក្រ - បៃតង - ថ្ងៃធម្មតា
- ស - សន្ដីអេលីសាបិត នៅព័រទុយហ្គាល - សៅរ៍ - បៃតង - ថ្ងៃធម្មតា
- ស - សន្ដអន់ទន ម៉ារីសាក្ការីយ៉ា ជាបូជាចារ្យ
- អាទិត្យ - បៃតង - ថ្ងៃអាទិត្យទី១៤ ក្នុងរដូវធម្មតា
- ស - សន្ដីម៉ារីកូរែទី ជាព្រហ្មចារិនី និងជាមរណសាក្សី - ចន្ទ - បៃតង - ថ្ងៃធម្មតា
- អង្គារ - បៃតង - ថ្ងៃធម្មតា
- ពុធ - បៃតង - ថ្ងៃធម្មតា
- ក្រហម - សន្ដអូហ្គូស្ទីនហ្សាវរុង ជាបូជាចារ្យ ព្រមទាំងសហជីវិនជាមរណសាក្សី
- ព្រហ - បៃតង - ថ្ងៃធម្មតា
- សុក្រ - បៃតង - ថ្ងៃធម្មតា
- ស - សន្ដបេណេឌិកតូ ជាចៅអធិការ
- សៅរ៍ - បៃតង - ថ្ងៃធម្មតា
- អាទិត្យ - បៃតង - ថ្ងៃអាទិត្យទី១៥ ក្នុងរដូវធម្មតា
-ស- សន្ដហង់រី
- ចន្ទ - បៃតង - ថ្ងៃធម្មតា
- ស - សន្ដកាមីលនៅភូមិលេលីស៍ ជាបូជាចារ្យ
- អង្គារ - បៃតង - ថ្ងៃធម្មតា
- ស - សន្ដបូណាវិនទួរ ជាអភិបាល និងជាគ្រូបាធ្យាយព្រះសហគមន៍
- ពុធ - បៃតង - ថ្ងៃធម្មតា
- ស - ព្រះនាងម៉ារីនៅលើភ្នំការមែល
- ព្រហ - បៃតង - ថ្ងៃធម្មតា
- សុក្រ - បៃតង - ថ្ងៃធម្មតា
- សៅរ៍ - បៃតង - ថ្ងៃធម្មតា
- អាទិត្យ - បៃតង - ថ្ងៃអាទិត្យទី១៦ ក្នុងរដូវធម្មតា
- ស - សន្ដអាប៉ូលីណែរ ជាអភិបាល និងជាមរណសាក្សី
- ចន្ទ - បៃតង - ថ្ងៃធម្មតា
- ស - សន្ដឡូរង់ នៅទីក្រុងប្រិនឌីស៊ី ជាបូជាចារ្យ និងជាគ្រូបាធ្យាយនៃព្រះសហគមន៍
- អង្គារ - បៃតង - ថ្ងៃធម្មតា
- ស - សន្ដីម៉ារីម៉ាដាឡា ជាទូតរបស់គ្រីស្ដទូត
- ពុធ - បៃតង - ថ្ងៃធម្មតា
- ស - សន្ដីប្រ៊ីហ្សីត ជាបព្វជិតា
- ព្រហ - បៃតង - ថ្ងៃធម្មតា
- ស - សន្ដសាបែលម៉ាកឃ្លូវជាបូជាចារ្យ
- សុក្រ - បៃតង - ថ្ងៃធម្មតា
- ក្រហម - សន្ដយ៉ាកុបជាគ្រីស្ដទូត
- សៅរ៍ - បៃតង - ថ្ងៃធម្មតា
- ស - សន្ដីហាណ្ណា និងសន្ដយ៉ូហាគីម ជាមាតាបិតារបស់ព្រះនាងម៉ារី
- អាទិត្យ - បៃតង - ថ្ងៃអាទិត្យទី១៧ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - ថ្ងៃធម្មតា
- អង្គារ - បៃតង - ថ្ងៃធម្មតា
- ស - សន្ដីម៉ាថា សន្ដីម៉ារី និងសន្ដឡាសា - ពុធ - បៃតង - ថ្ងៃធម្មតា
- ស - សន្ដសិលាគ្រីសូឡូក ជាអភិបាល និងជាគ្រូបាធ្យាយ
- ព្រហ - បៃតង - ថ្ងៃធម្មតា
- ស - សន្ដអ៊ីញ៉ាស នៅឡូយ៉ូឡា ជាបូជាចារ្យ
- សុក្រ - បៃតង - ថ្ងៃធម្មតា
- ស - សន្ដអាលហ្វងសូម៉ារី នៅលីកូរី ជាអភិបាល និងជាគ្រូបាធ្យាយ - សៅរ៍ - បៃតង - ថ្ងៃធម្មតា
- ស - ឬសន្ដអឺស៊ែប នៅវែរសេលី ជាអភិបាលព្រះសហគមន៍
- ស - ឬសន្ដសិលាហ្សូលីយ៉ាំងអេម៉ារ ជាបូជាចារ្យ
- អាទិត្យ - បៃតង - ថ្ងៃអាទិត្យទី១៨ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - ថ្ងៃធម្មតា
- ស - សន្ដយ៉ូហានម៉ារីវីយ៉ាណេជាបូជាចារ្យ
- អង្គារ - បៃតង - ថ្ងៃធម្មតា
- ស - ឬបុណ្យរម្លឹកថ្ងៃឆ្លងព្រះវិហារបាស៊ីលីកា សន្ដីម៉ារី
- ពុធ - បៃតង - ថ្ងៃធម្មតា
- ស - ព្រះអម្ចាស់សម្ដែងរូបកាយដ៏អស្ចារ្យ
- ព្រហ - បៃតង - ថ្ងៃធម្មតា
- ក្រហម - ឬសន្ដស៊ីស្ដទី២ ជាសម្ដេចប៉ាប និងសហការីជាមរណសាក្សី
- ស - ឬសន្ដកាយេតាំង ជាបូជាចារ្យ
- សុក្រ - បៃតង - ថ្ងៃធម្មតា
- ស - សន្ដដូមីនិក ជាបូជាចារ្យ
- សៅរ៍ - បៃតង - ថ្ងៃធម្មតា
- ក្រហម - ឬសន្ដីតេរេសាបេណេឌិកនៃព្រះឈើឆ្កាង ជាព្រហ្មចារិនី និងជាមរណសាក្សី
- អាទិត្យ - បៃតង - ថ្ងៃអាទិត្យទី១៩ ក្នុងរដូវធម្មតា
- ក្រហម - សន្ដឡូរង់ ជាឧបដ្ឋាក និងជាមរណសាក្សី
- ចន្ទ - បៃតង - ថ្ងៃធម្មតា
- ស - សន្ដីក្លារ៉ា ជាព្រហ្មចារិនី
- អង្គារ - បៃតង - ថ្ងៃធម្មតា
- ស - សន្ដីយ៉ូហាណា ហ្វ្រង់ស័រដឺហ្សង់តាលជាបព្វជិតា
- ពុធ - បៃតង - ថ្ងៃធម្មតា
- ក្រហម - សន្ដប៉ុងស្យាង ជាសម្ដេចប៉ាប និងសន្ដហ៊ីប៉ូលីតជាបូជាចារ្យ និងជាមរណសាក្សី
- ព្រហ - បៃតង - ថ្ងៃធម្មតា
- ក្រហម - សន្ដម៉ាកស៊ីមីលីយាង ម៉ារីកូលបេជាបូជាចារ្យ និងជាមរណសាក្សី
- សុក្រ - បៃតង - ថ្ងៃធម្មតា
- ស - ព្រះអម្ចាស់លើកព្រះនាងម៉ារីឡើងស្ថានបរមសុខ
- សៅរ៍ - បៃតង - ថ្ងៃធម្មតា
- ស - ឬសន្ដស្ទេផាន នៅប្រទេសហុងគ្រី
- អាទិត្យ - បៃតង - ថ្ងៃអាទិត្យទី២០ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - ថ្ងៃធម្មតា
- អង្គារ - បៃតង - ថ្ងៃធម្មតា
- ស - ឬសន្ដយ៉ូហានអឺដជាបូជាចារ្យ
- ពុធ - បៃតង - ថ្ងៃធម្មតា
- ស - សន្ដប៊ែរណា ជាចៅអធិការ និងជាគ្រូបាធ្យាយនៃព្រះសហគមន៍
- ព្រហ - បៃតង - ថ្ងៃធម្មតា
- ស - សន្ដពីយូសទី១០ ជាសម្ដេចប៉ាប
- សុក្រ - បៃតង - ថ្ងៃធម្មតា
- ស - ព្រះនាងម៉ារី ជាព្រះមហាក្សត្រីយានី
- សៅរ៍ - បៃតង - ថ្ងៃធម្មតា
- ស - ឬសន្ដីរ៉ូស នៅក្រុងលីម៉ាជាព្រហ្មចារិនី
- អាទិត្យ - បៃតង - ថ្ងៃអាទិត្យទី២១ ក្នុងរដូវធម្មតា
- ស - សន្ដបារថូឡូមេ ជាគ្រីស្ដទូត
- ចន្ទ - បៃតង - ថ្ងៃធម្មតា
- ស - ឬសន្ដលូអ៊ីស ជាមហាក្សត្រប្រទេសបារាំង
- ស - ឬសន្ដយ៉ូសែបនៅកាឡាសង់ ជាបូជាចារ្យ
- អង្គារ - បៃតង - ថ្ងៃធម្មតា
- ពុធ - បៃតង - ថ្ងៃធម្មតា
- ស - សន្ដីម៉ូនិក
- ព្រហ - បៃតង - ថ្ងៃធម្មតា
- ស - សន្ដអូគូស្ដាំង ជាអភិបាល និងជាគ្រូបាធ្យាយនៃព្រះសហគមន៍
- សុក្រ - បៃតង - ថ្ងៃធម្មតា
- ស - ទុក្ខលំបាករបស់សន្ដយ៉ូហានបាទីស្ដ
- សៅរ៍ - បៃតង - ថ្ងៃធម្មតា
- អាទិត្យ - បៃតង - ថ្ងៃអាទិត្យទី២២ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - ថ្ងៃធម្មតា
- អង្គារ - បៃតង - ថ្ងៃធម្មតា
- ពុធ - បៃតង - ថ្ងៃធម្មតា
- ព្រហ - បៃតង - ថ្ងៃធម្មតា
- សុក្រ - បៃតង - ថ្ងៃធម្មតា
- សៅរ៍ - បៃតង - ថ្ងៃធម្មតា
- អាទិត្យ - បៃតង - ថ្ងៃអាទិត្យទី១៦ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - ថ្ងៃធម្មតា
- អង្គារ - បៃតង - ថ្ងៃធម្មតា
- ពុធ - បៃតង - ថ្ងៃធម្មតា
- ព្រហ - បៃតង - ថ្ងៃធម្មតា
- សុក្រ - បៃតង - ថ្ងៃធម្មតា
- សៅរ៍ - បៃតង - ថ្ងៃធម្មតា
- អាទិត្យ - បៃតង - ថ្ងៃអាទិត្យទី១៦ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - ថ្ងៃធម្មតា
- អង្គារ - បៃតង - ថ្ងៃធម្មតា
- ពុធ - បៃតង - ថ្ងៃធម្មតា
- ព្រហ - បៃតង - ថ្ងៃធម្មតា
- សុក្រ - បៃតង - ថ្ងៃធម្មតា
- សៅរ៍ - បៃតង - ថ្ងៃធម្មតា
- អាទិត្យ - បៃតង - ថ្ងៃអាទិត្យទី១៦ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - ថ្ងៃធម្មតា
- អង្គារ - បៃតង - ថ្ងៃធម្មតា
- ពុធ - បៃតង - ថ្ងៃធម្មតា
- ព្រហ - បៃតង - ថ្ងៃធម្មតា
- សុក្រ - បៃតង - ថ្ងៃធម្មតា
- សៅរ៍ - បៃតង - ថ្ងៃធម្មតា
- អាទិត្យ - បៃតង - ថ្ងៃអាទិត្យទី១៦ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - ថ្ងៃធម្មតា
- អង្គារ - បៃតង - ថ្ងៃធម្មតា
- ពុធ - បៃតង - ថ្ងៃធម្មតា
- ព្រហ - បៃតង - ថ្ងៃធម្មតា
- សុក្រ - បៃតង - ថ្ងៃធម្មតា
- សៅរ៍ - បៃតង - ថ្ងៃធម្មតា
- អាទិត្យ - បៃតង - ថ្ងៃអាទិត្យទី១៦ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - ថ្ងៃធម្មតា
- អង្គារ - បៃតង - ថ្ងៃធម្មតា
- ពុធ - បៃតង - ថ្ងៃធម្មតា
- ព្រហ - បៃតង - ថ្ងៃធម្មតា
- សុក្រ - បៃតង - ថ្ងៃធម្មតា
- សៅរ៍ - បៃតង - ថ្ងៃធម្មតា
- អាទិត្យ - បៃតង - ថ្ងៃអាទិត្យទី១៦ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - ថ្ងៃធម្មតា
- អង្គារ - បៃតង - ថ្ងៃធម្មតា
- ពុធ - បៃតង - ថ្ងៃធម្មតា
- ព្រហ - បៃតង - ថ្ងៃធម្មតា
- សុក្រ - បៃតង - ថ្ងៃធម្មតា
- សៅរ៍ - បៃតង - ថ្ងៃធម្មតា
- អាទិត្យ - បៃតង - ថ្ងៃអាទិត្យទី១៦ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - ថ្ងៃធម្មតា
- អង្គារ - បៃតង - ថ្ងៃធម្មតា
- ពុធ - បៃតង - ថ្ងៃធម្មតា
- ព្រហ - បៃតង - ថ្ងៃធម្មតា
- សុក្រ - បៃតង - ថ្ងៃធម្មតា
- សៅរ៍ - បៃតង - ថ្ងៃធម្មតា
- អាទិត្យ - បៃតង - ថ្ងៃអាទិត្យទី១៦ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - ថ្ងៃធម្មតា
- អង្គារ - បៃតង - ថ្ងៃធម្មតា
- ពុធ - បៃតង - ថ្ងៃធម្មតា
- ព្រហ - បៃតង - ថ្ងៃធម្មតា
- សុក្រ - បៃតង - ថ្ងៃធម្មតា
- សៅរ៍ - បៃតង - ថ្ងៃធម្មតា
- អាទិត្យ - បៃតង - ថ្ងៃអាទិត្យទី១៦ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - ថ្ងៃធម្មតា
- អង្គារ - បៃតង - ថ្ងៃធម្មតា
- ពុធ - បៃតង - ថ្ងៃធម្មតា
- ព្រហ - បៃតង - ថ្ងៃធម្មតា
- សុក្រ - បៃតង - ថ្ងៃធម្មតា
- សៅរ៍ - បៃតង - ថ្ងៃធម្មតា
- អាទិត្យ - បៃតង - ថ្ងៃអាទិត្យទី១៦ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - ថ្ងៃធម្មតា
- អង្គារ - បៃតង - ថ្ងៃធម្មតា
- ពុធ - បៃតង - ថ្ងៃធម្មតា
- ព្រហ - បៃតង - ថ្ងៃធម្មតា
- សុក្រ - បៃតង - ថ្ងៃធម្មតា
- សៅរ៍ - បៃតង - ថ្ងៃធម្មតា
- អាទិត្យ - បៃតង - ថ្ងៃអាទិត្យទី១៦ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - ថ្ងៃធម្មតា
- អង្គារ - បៃតង - ថ្ងៃធម្មតា
- ពុធ - បៃតង - ថ្ងៃធម្មតា
- ព្រហ - បៃតង - ថ្ងៃធម្មតា
- សុក្រ - បៃតង - ថ្ងៃធម្មតា
- សៅរ៍ - បៃតង - ថ្ងៃធម្មតា
- អាទិត្យ - បៃតង - ថ្ងៃអាទិត្យទី១៦ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - ថ្ងៃធម្មតា
- អង្គារ - បៃតង - ថ្ងៃធម្មតា
- ពុធ - បៃតង - ថ្ងៃធម្មតា
- ព្រហ - បៃតង - ថ្ងៃធម្មតា
- សុក្រ - បៃតង - ថ្ងៃធម្មតា
- សៅរ៍ - បៃតង - ថ្ងៃធម្មតា
- អាទិត្យ - បៃតង - ថ្ងៃអាទិត្យទី១៦ ក្នុងរដូវធម្មតា
ថ្ងៃអាទិត្យ បុណ្យហែស្លឹក
លើកតម្កើងព្រះអម្ចាស់រងទុក្ខលំបាក«ឆ្នាំ ក»
ពណ៌ក្រហម
ថ្ងៃអាទិត្យ ទី០២ ខែមេសា ឆ្នាំ២០២៣
ថ្ងៃអាទិត្យលើកតម្កើងព្រះយេស៊ូរងទុក្ខលំបាក
ថ្ងៃនេះ ជាថ្ងៃចាប់ផ្តើម “សប្តាហ៍ពិសិដ្ឋ” គឺសប្តាហ៍មួយដ៏ប្រសើរបំផុត។ ក្នុងសប្តាហ៍នេះ គ្រីស្តបរិស័ទនាំគ្នានឹករឭកពេលព្រះយេស៊ូបូជាព្រះជន្ម និងទទួលព្រះជន្មថ្មីពេញលេញ។ ក្នុងសប្តាហ៍នេះមាន ៤ ដំណាក់កាលគឺ៖
- ថ្ងៃអាទិត្យលើកតម្កើងទុក្ខលំបាករបស់ព្រះយេស៊ូ។ នៅថ្ងៃអាទិត្យនេះ យើងនាំគ្នារឭកព្រះយេស៊ូយាងចូលក្រុងយេរូសាឡឹមក្នុងឋានៈជា “ព្រះគ្រីស្ត” គឺជាស្តេចមួយអង្គ ដែលប្រទានសុភមង្គលដ៏ពេញលេញឱ្យមនុស្សលោកតាមព្រះបន្ទូលសន្យារបស់ព្រះជាម្ចាស់។ ដោយយើងអានគម្ពីរស្តីអំពីព្រះយេស៊ូរងទុក្ខលំបាក យើងសន្មតហៅថ្ងៃអាទិត្យនេះថា “ថ្ងៃអាទិត្យលើកតម្កើងព្រះយេស៊ូរងទុក្ខលំបាក”។
- ថ្ងៃព្រហស្បតិ៍ពិសិដ្ឋ គឺក្នុងពិធីជប់លៀង ព្រះយេស៊ូយកនំប័ុង និងស្រាមកបែងចែងឱ្យសាវ័កបរិភោគ ទុកជាសញ្ញាសម្គាល់បញ្ជាក់ថា ព្រះអង្គសព្វព្រះហប្ញទ័យបូជាព្រះជន្មដោយគ្មាននរណាបង្ខំ។ ព្រះយេស៊ូមានធម៌មេត្តាករុណាហួសពីការស្មានរបស់មនុស្ស។
- ថ្ងៃសុក្រពិសិដ្ឋ ព្រះយេស៊ូសោយទិវង្គត។ ព្រះអង្គសព្វព្រះហប្ញទ័យធ្វើតាមព្រះបញ្ជារបស់ព្រះបិតារហូតដល់បូជាព្រះជន្ម។ ព្រះអង្គប្រៀបបីដូចជាកូនចៀម ដែលជនជាតិអ៊ីស្រាអែលធ្លាប់បូជាថ្វាយព្រះជាម្ចាស់ក្នុងឱកាសបុណ្យចម្លង។
- រាត្រីថ្ងៃសៅរ៍ គឺបុណ្យចម្លង។ ខាងគ្រីស្តសាសនាយើង បុណ្យចម្លងនេះសំខាន់ជាងបុណ្យឯទៀតៗទាំងអស់ គឺយើងអបអរសាទរព្រះបិតាដែលប្រោសលោកយេស៊ូឱ្យមានជីវិតថ្មីដ៏ពេញលេញ។ ព្រះអង្គគង់នៅជាមួយយើងសព្វថ្ងៃ ទ្រង់ប្រទានជីវិតថ្មីនោះដល់អស់អ្នកដែលផ្ញើជីវិតទាំងស្រុងទៅលើព្រះអង្គ។
ពិធីអបអរសាទរព្រះយេស៊ូយាងចូលក្រុងយេរូសាឡឹម
«បុណ្យហែស្លឹក»
ព្រះយេស៊ូយាងចូលក្រុងយេរូសាឡឹមក្នុងឋានៈជា ”ព្រះគ្រីស្ត” គឺស្តេចដែលមករំដោះស្រុកគេ។ យើងជាគ្រីស្តបរិស័ទទទួលព្រះអង្គ ពុំគ្រាន់តែដោយគ្រវីមែកឈើដូចជនជាតិអ៊ីស្រាអែលពីដើមប៉ុណ្ណោះទេ គឺចង់ប្រកាសជំនឿលើព្រះអង្គផង។
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ មថ ២១,១-១១
ព្រះយេស៊ូយាងមកជាមួយក្រុមសាវ័កជិតដល់ក្រុងយេរូសាឡឹមហើយ។ កាលមកដល់ភូមិបេតផាសេដែលនៅចង្គេះភ្នំដើមអូលីវ ព្រះអង្គចាត់សាវ័កពីរនាក់ឱ្យទៅមុន ទាំងមានព្រះបន្ទូលថា៖ «ចូរទៅភូមិដែលនៅមុខអ្នករាល់គ្នា។ ពេលទៅដល់ភ្លាម អ្នកនឹងឃើញមេលាមួយដែលគេចងនៅទីនោះ ហើយមានកូនវានៅជាមួយដែរ។ ចូរស្រាយវាដឹកមកឱ្យខ្ញុំ។ ប្រសិនបើមាននរណាសួរ ចូរប្រាប់គេថា ព្រះអម្ចាស់ត្រូវការវា តែព្រះអង្គនឹងឱ្យគេដឹកមកវិញភ្លាមជាមិនខាន»។ ព្រឹត្តិការណ៍នេះកើតឡើងស្របនឹងសេចក្តីដែលមានចែងទុកដោយសារព្យាការីថា៖ «ចូរប្រាប់ប្រជាជនក្រុងស៊ីយ៉ូនថា មើលហ្ន៎! ព្រះមហាក្សត្ររបស់អ្នកយាងមករកអ្នកហើយ។ ទ្រង់មានព្រះហប្ញទ័យស្លូតបូត ទ្រង់គង់លើខ្នងលា ហើយគង់នៅលើខ្នងកូនលាផងដែរ»។ សាវ័កទាំងពីរនាក់នាំគ្នាចេញទៅ ហើយធ្វើតាមបញ្ជារបស់ព្រះយេស៊ូ គេដឹកមេលា និងកូនវាមក។ គេយកអាវក្រាលពីលើខ្នងលា និងលើខ្នងកូនលាផង ហើយព្រះយេស៊ូឡើងគង់នៅលើខ្នងវា។ នៅពេលនោះ មានបណ្តាជនជាច្រើននាំគ្នាយកអាវរបស់ខ្លួនក្រាលតាមផ្លូវ ហើយអ្នកខ្លះទៀតកាច់ធាងទន្សែយកមកក្រាលលើផ្លូវដែរ។ មហាជនដែលដើរហែហមព្រះយេស៊ូពីមុខពីក្រោយនាំគ្នាស្រែកឡើងថា៖ «ជយោ! ព្រះរាជ្យវង្សរបស់ព្រះបាទដាវីឌ! សូមព្រះជាម្ចាស់ប្រទានពរដល់ព្រះអង្គ ដែលយាងមកក្នុងព្រះនាមព្រះអម្ចាស់! ជយោ! ព្រះជាម្ចាស់នៅស្ថានដ៏ខ្ពង់ខ្ពស់បំផុត!”។ កាលព្រះយេស៊ូយាងទៅដល់ក្រុងយេរូសាឡឹម ប្រជាជននៅក្នុងទីក្រុងទាំងមូលនាំគ្នាជ្រួសច្របល់សួរថា៖ «តើលោកនោះជានរណា?»។ មហាជនឆ្លើយថា៖ «លោកជាព្យាការីយេស៊ូ មកពីភូមិណាសារ៉ែត ក្នុងស្រុកកាលីឡេ»។
ពិធីរំឭកទុក្ខលំបាករបស់ព្រះយេស៊ូ
អត្ថបទទី ១
ព្រះយេស៊ូពិតជា “អ្នកបម្រើរបស់ព្រះអម្ចាស់” ស្របតាមពាក្យទំនាយរបស់ព្យាការីអេសាយ។ ព្រះអង្គធ្វើតាមបញ្ជារបស់ព្រះជាម្ចាស់ ក្នុងគ្រប់ប្រការទាំងអស់ រហូតដល់បូជាព្រះជន្ម។
សូមថ្លែងព្រះគម្ពីរព្យាការីអេសាយ អស ៥០,៤-៧
អ្នកបម្រើរបស់ព្រះជាម្ចាស់មានប្រសាសន៍ថា៖ «ព្រះជាម្ចាស់បង្រៀនខ្ញុំអំពីសេចក្តីដែលខ្ញុំត្រូវនិយាយ។ ព្រះអង្គប្រទានឱ្យខ្ញុំចេះពោលពាក្យលើកទឹកចិត្តមនុស្សដែលអស់សង្ឃឹម។ រៀងរាល់ព្រឹក ព្រះអង្គរំឭកដាស់តឿនខ្ញុំ ហើយបង្រៀនខ្ញុំឱ្យចេះស្តាប់ ដូចសាវ័កស្តាប់ពាក្យគ្រូ ព្រះជាអម្ចាស់បានប្រៀនប្រដៅខ្ញុំ ឱ្យយកចិត្តទុកដាក់ស្តាប់។ រីឯខ្ញុំវិញ ខ្ញុំមិនបានបះបោរប្រឆាំង ឬដកខ្លួនថយក្រោយឡើយ។ ខ្ញុំបានបែរខ្នងទៅឱ្យអ្នកដែលចង់វាយខ្ញុំ ខ្ញុំបានបែរមុខទៅឱ្យអ្នកដែលចង់បោចពុកមាត់ខ្ញុំ ហើយពេលគេប្រមាថមើលងាយ និងស្តោះទឹកមាត់ដាក់ខ្ញុំ ខ្ញុំមិនបានគេចមុខចេញឡើយ។ ព្រះជាអម្ចាស់ជួយខ្ញុំ ហេតុនេះហើយ បានជាខ្ញុំមិនបាក់មុខ ខ្ញុំនៅតែរក្សាទឹកមុខរឹងប៉ឹងដដែល ព្រោះខ្ញុំដឹងថា ខ្ញុំមិនត្រូវអាម៉ាស់ឡើយ»។
ទំនុកតម្កើងលេខ ២២ (២១),៨-៩.១៧-២០.២២-២៤ បទកាកគតិ
៨ | អស់អ្នកឃើញខ្ញុំ | ឡកឡឺយដាក់ចំ | គ្មានត្រាប្រណី |
គេពេបជ្រាយដាក់ | ឥតមានគិតអ្វី | ហើយមិនចេញស្តី | |
គ្រវីក្បាលដាក់ ។ | |||
៩ | គេពោលពាក្យថា | គាត់ផ្ញើវាសនា | ព្រះជាម្ចាស់ជាក់ |
ឱ្យព្រះអង្គជួយ | រំដោះគ្រោះថ្នាក់ | បើព្រះអង្គជាក់ | |
ពិតជាស្ម័គ្រស្មោះ ។ | |||
១៧ | ពួកឆ្កែព័ទ្ធខ្ញុំ | មានជនមួយក្រុម | វាមកញាំញី |
ជាជនទុរយស | ក្រវែលគ្រប់ទី | ទម្លុះជីវី | |
ជើងដៃខ្លួនប្រាណ ។ | |||
១៨ | រូបខ្ញុំអាចរាប់ | ឆ្អឹងជំនីរគ្រប់ | មានទាំងប៉ុន្មាន |
សត្រូវទុរយស | ចិត្តដូចតិរច្ឆាន | សម្លក់រំខាន | |
សម្លឹងមកខ្ញុំ ។ | |||
១៩ | ពួកគេដោះយក | ខោអាវខ្ញុំមក | ចែកចាយគ្នាជុំ |
នាំគ្នាចាប់ឆ្នោត | យកខោអាវខ្ញុំ | ធ្វើដោយមិនសម | |
ជាល្បែងសប្បាយ ។ | |||
២០ | ឱព្រះម្ចាស់អើយ | កុំនៅកន្តើយ | ឱ្យខ្ញុំឃ្លាតឆ្ងាយ |
ទ្រង់ជាកម្លាំង | គាំទ្ររាងកាយ | សូមយាងមកអាយ | |
សង្គ្រោះប្រញាប់ ។ | |||
២២ | សូមសង្គ្រោះខ្ញុំ | ឱ្យផុតទុក្ខធំ | ពីមាត់សិង្ហដែរ |
ឱ្យផុតពីស្នែង | សូមជួយបំបែរ | ឆ្លើយតបកុំល្ហែ | |
មកទូលបង្គំ ។ | |||
២៣ | ខ្ញុំនឹងថ្លាថ្លែង | ព្រះនាមស្ញប់ស្ញែង | ឱ្យបងប្អូនខ្ញុំ |
បានស្គាល់ព្រះអង្គ | ខ្ពង់ខ្ពស់ឧត្តម | ក្នុងអង្គប្រជុំ | |
សូមលើកតម្កើង ។ | |||
២៤ | អ្នករាល់គ្នាអើយ | កុំនៅកន្តើយ | នាំគ្នាក្រោកឡើង |
សរសើរព្រះអង្គ | ថ្លាថ្លៃរុងរឿង | ឱ្យលើកតម្កើង | |
អម្ចាស់ក្សត្រា ។ | |||
អស់អ្នកដែលជា | ពូជពង្សសោភា | យ៉ាកុបថ្លៃថ្លា | |
ព្រមទាំងអស់ពូជ | អ៊ីស្រាអែលផងណា | កុំនៅរួញរា | |
ស្ញែងខ្លាចព្រះអង្គ ។ |
អត្ថបទទី២៖ សូមថ្លែងលិខិតរបស់គ្រីស្ដទូតប៉ូលផ្ញើជូនគ្រីស្តបរិស័ទក្រុងភីលីព ភីល ២,៦-១១
ព្រះយេស៊ូគ្រីស្តដែលមានឋានៈជាព្រះជាម្ចាស់ ក៏ពុំមានបំណងទាមទារឱ្យបានស្មើនឹងព្រះជាម្ចាស់ឡើយ។ ផ្ទុយទៅវិញ ព្រះអង្គបានលះបង់អ្វីៗទាំងអស់មកយកឋានៈជាទាសករ ព្រះអង្គបានទៅជាមនុស្សដូចមនុស្សឯទៀតៗ ហើយក៏រស់នៅក្នុងភាពជាមនុស្សធម្មតាដែរ។ ព្រះអង្គបានដាក់ខ្លួនធ្វើតាមព្រះបញ្ជារហូតដល់សោយទិវង្គត គឺរហូតដល់សោយទិវង្គតលើឈើឆ្កាងថែមទៀតផង។ ហេតុនេះហើយ បានជាព្រះជាម្ចាស់លើកតម្កើងព្រះអង្គឡើងយ៉ាងខ្ពង់ខ្ពស់បំផុត ព្រមទាំងប្រោសប្រទានឱ្យព្រះអង្គមានព្រះនាមដ៏ប្រសើរលើសអ្វីៗទាំងអស់ ដើម្បីឱ្យអ្វីៗទាំងអស់ ទាំងនៅលើមេឃ ទាំងនៅលើផែនដី ទាំងនៅក្រោមដី នាំគ្នាក្រាបថ្វាយបង្គំគោរពព្រះនាមព្រះយេស៊ូ និងឱ្យមនុស្សគ្រប់ភាសាប្រកាសឡើងថា ព្រះយេស៊ូគ្រីស្តជាព្រះអម្ចាស់ ដើម្បីលើកតម្កើងសិរីរុងរឿងព្រះជាម្ចាស់ជាព្រះបិតា។
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ទន ១៣០,៧
ប | បពិត្រព្រះអម្ចាស់យេស៊ូ! យើងខ្ញុំសូមលើកតម្កើងសិរីរុងរឿងព្រះអង្គ។ |
គ | ព្រោះតែយើង ព្រះគ្រីស្តដាក់ខ្លួនធ្វើតាមបញ្ជារហូតដល់សោយទិវង្គត គឺរហូតដល់សោយទិវង្គតលើឈើឆ្កាងថែមទៀតផង។ ហេតុនេះហើយ បានជាព្រះជាម្ចាស់លើកតម្កើងព្រះអង្គឡើងយ៉ាងខ្ពង់ខ្ពស់បំផុត ព្រមទាំងប្រោសប្រទានឱ្យព្រះអង្គមានព្រះនាមដ៏ប្រសើរលើសអ្វីៗទាំងអស់។ |
ប | បពិត្រព្រះអម្ចាស់! យើងខ្ញុំសូមលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គ។ |
ដើម្បីអានអត្ថបទគម្ពីរខាងក្រោមនេះឱ្យបានស្រួល ត្រូវមានគ្នា ៣នាក់ គឺ៖ អ . អ្នកអានសាច់រឿង យ. អ្នកអានព្រះបន្ទូលរបស់ព្រះយេស៊ូ ឆ . អ្នកអានពាក្យសម្តីសាវ័ក ឬអ្នកស្រុក |
សូមថ្លែងព្រះគម្ពីរស្តីអំពីទុក្ខលំបាករបស់ព្រះយេស៊ូជាអម្ចាស់តាមសន្តម៉ាថាយ មថ ២៦,១៤-២៧,៦៦
អ- សាវ័កម្នាក់ក្នុងក្រុមសាវ័កទាំងដប់ពីរ ឈ្មោះយូដាសអ៊ីស្ការីយ៉ុត ទៅជួបក្រុមនាយកបូជាចារ្យ ជម្រាបថា៖
ឆ- «បើខ្ញុំប្រគល់លោកយេស៊ូជូនអស់លោក តើអស់លោកឱ្យអ្វីមកខ្ញុំ?»។
អ- ពួកនាយកបូជាចារ្យក៏រាប់ប្រាក់ឱ្យគាត់សាមសិបស្លឹង។ ចាប់ពីពេលនោះមក យូដាសរកឱកាសល្អ ដើម្បីនាំគេទៅចាប់ព្រះយេស៊ូ។
អ- នៅថ្ងៃដំបូងនៃពិធីនំប័ុងឥតមេ ក្រុមសាវ័កនាំគ្នាមកគាល់ព្រះយេស៊ូ ហើយទូលថា៖
ឆ- «តើព្រះអង្គសព្វព្រះហប្ញទ័យឱ្យយើងខ្ញុំរៀបចំជប់លៀងក្នុងឱកាសបុណ្យចម្លងថ្វាយព្រះអង្គកន្លែងណា?»
អ- ព្រះយេស៊ូមានព្រះបន្ទូលថា៖
យ- «ចូរនាំគ្នាទៅផ្ទះបុរសម្នាក់នៅទីក្រុង ប្រាប់គាត់ថា“ លោកគ្រូមានប្រសាសន៍ថា ពេលកំណត់របស់ខ្ញុំជិតមកដល់ហើយ ខ្ញុំនឹងធ្វើពិធីបុណ្យចម្លងជាមួយសិស្សខ្ញុំនៅក្នុងផ្ទះអ្នក”។»
អ- សាវ័កនាំគ្នាធ្វើតាមដូចព្រះយេស៊ូបង្គាប់ ហើយរៀបចំម្ហូបអាហារសម្រាប់បុណ្យចម្លង។ លុះដល់ល្ងាច ព្រះអង្គរួមតុជាមួយសាវ័កទាំងដប់ពីរនាក់។ នៅពេលបរិភោគ ព្រះអង្គមានព្រះបន្ទូលថា៖
យ- «ខ្ញុំសុំប្រាប់ឱ្យអ្នករាល់គ្នាដឹងច្បាស់ថា ក្នុងចំណោមអ្នករាល់គ្នា មានម្នាក់នឹងនាំគេមកចាប់ខ្ញុំ»។
អ- ក្រុមសាវ័កព្រួយចិត្តក្រៃលែង ម្នាក់ៗទូលសួរព្រះអង្គថា៖
ឆ- «បពិត្រព្រះអម្ចាស់! តើទូលបង្គំឬ?»។
អ- ព្រះអង្គមានព្រះបន្ទូលទៅគេវិញថា៖
យ- «អ្នកណាជ្រលក់នំប័ុងក្នុងចានជាមួយខ្ញុំ គឺអ្នកនោះហើយដែលនាំគេមកចាប់ខ្ញុំ។ បុត្រមនុស្សត្រូវតែស្លាប់ ដូចមានចែងទុកក្នុងគម្ពីរអំពីលោកស្រាប់។ ប៉ុន្តែ អ្នកដែលនាំគេមកចាប់បុត្រមនុស្សត្រូវវេទនាជាមិនខាន។ ចំពោះអ្នកនោះ បើមិនបានកើតមក ទើបប្រសើរជាង!»។
អ- យូដាសជាអ្នកក្បត់ព្រះអង្គទូលសួរថា៖
ឆ- «ព្រះគ្រូ! តើខ្ញុំឬ?»។
អ- ព្រះអង្គមានព្រះបន្ទូលទៅគាត់ថា៖
យ- «អ្នកនិយាយដូច្នេះ ត្រូវហើយ!»។
អ- នៅពេលកំពុងបរិភោគ ព្រះយេស៊ូយកនំប័ុងមកកាន់ ព្រះអង្គលើកតម្កើងព្រះជាម្ចាស់ ហើយកាច់ប្រទានឱ្យក្រុមសាវ័កទាំងមានព្រះបន្ទូលថា៖
យ- «នេះជារូបកាយខ្ញុំ ចូលយកពិសាចុះ»។
អ- បន្ទាប់មក ព្រះអង្គយកពែងមកកាន់ អរព្រះគុណព្រះជាម្ចាស់ រួចប្រទានឱ្យក្រុមសាវ័កទាំងមានព្រះបន្ទូលថា៖
យ- «ចូរយកពិសាទាំងអស់គ្នាចុះ នេះជាលោហិតរបស់ខ្ញុំ គឺលោហិតនៃសម្ព័ន្ធមេត្រីដែលត្រូវបង្ហូរដើម្បីលើកលែងទោសមនុស្សទាំងអស់ឱ្យរួចពីបាប។ ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា អំណើះតទៅ ខ្ញុំមិនពិសាស្រាទំពាំងបាយជូរទៀតឡើយ រហូតដល់ថ្ងៃដែលខ្ញុំនឹងពិសាស្រាទំពាំងបាយជូរថ្មី ជាមួយអ្នករាល់គ្នានៅក្នុងព្រះរាជ្យនៃព្រះបិតាខ្ញុំ»។
អ- ក្រោយពីបានច្រៀងទំនុកតម្កើងរួចហើយ ព្រះយេស៊ូយាងឆ្ពោះទៅភ្នំដើមអូលីវជាមួយក្រុមសាវ័ក។ ពេលនោះ ព្រះយេស៊ូមានព្រះបន្ទូលថា៖
យ- «យប់នេះ អ្នកទាំងអស់គ្នានឹងឃ្លាតចាកពីជំនឿព្រោះតែខ្ញុំ ដ្បិតមានចែងទុកមកថា យើងនឹងវាយសម្លាប់គង្វាល ហើយចៀមនៅក្នុងហ្វូងនឹងត្រូវខ្ចាត់ខ្ចាយ។ ប៉ុន្តែ ក្រោយពេលខ្ញុំមានជីវិតរស់ឡើងវិញ ខ្ញុំនឹងទៅស្រុកកាលីឡេមុនអ្នករាល់គ្នា»។
អ- លោកសិលាទូលព្រះអង្គថា៖
ឆ- «ទោះបីអ្នកឯទៀតបោះបង់ជំនឿព្រោះតែព្រះអង្គទាំងអស់គ្នាក៏ដោយ ក៏ទូលបង្គំមិនបោះបង់ជំនឿជាដាច់ខាត!»។
អ- ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖
យ- «ខ្ញុំសុំប្រាប់ឱ្យអ្នកដឹងច្បាស់ថា នៅយប់នេះឯង មុនមាន់រងាវ អ្នកនឹងបដិសេធបីដងថាមិនស្គាល់ខ្ញុំ»។
អ- លោកសិលាទូលព្រះអង្គថា៖
ឆ- «ទោះបីទូលបង្គំត្រូវស្លាប់ជាមួយព្រះអង្គក៏ដោយ ក៏ទូលបង្គំមិនបដិសេធថា មិនស្គាល់ព្រះអង្គជាដាច់ខាត»។
អ- សាវ័កឯទៀតៗក៏ទូលព្រះអង្គដូចលោកសិលាដែរ។ ពេលនោះ ព្រះយេស៊ូយាងទៅជាមួយក្រុមសាវ័កដល់កន្លែងមួយឈ្មោះកេតសេម៉ានី ព្រះអង្គមានព្រះបន្ទូលទៅគេថា៖
យ- «អ្នករាល់គ្នាអង្គុយនៅទីនេះសិន ចាំខ្ញុំទៅអធិដ្ឋាននៅត្រង់កន្លែងនោះ»។
អ- ព្រះអង្គនាំលោកសិលា និងកូនរបស់លោកសេបេដេទាំងពីនាក់ទៅជាមួយ។ ពេលនោះ ព្រះអង្គចាប់ផ្តើមព្រួយព្រះហប្ញទ័យ ហើយចុកចាប់អន្ទះសារពន់ប្រមាណ ទ្រង់មានព្រះបន្ទូលទៅកាន់អ្នកទាំងបីថា៖
យ- «ខ្ញុំព្រួយចិត្តយ៉ាងខ្លាំងស្ទើរតែស្លាប់ អ្នករាល់គ្នានៅទីនេះសិនហើយ ចូរប្រុងស្មារតីជាមួយខ្ញុំ»។
អ- ព្រះអង្គយាងទៅមុខបន្តិច ក្រាបព្រះភក្ត្រដល់ដី ទូលអង្វរថា៖
យ- ឱព្រះបិតានៃទូលបង្គំអើយ! ប្រសិនបើបាន សូមឱ្យពែងនៃទុក្ខលំបាកនេះចេញឆ្ងាយពីទូលបង្គំទៅ ប៉ុន្តែ សូមកុំឱ្យបានសម្រេចតាមបំណងទូលបង្គំឡើយ គឺសូមឱ្យបានសម្រេចតាមព្រះហប្ញទ័យរបស់ព្រះអង្គវិញ»។
អ- ព្រះអង្គយាងមករកក្រុមសាវ័ក ឃើញគេកំពុងតែដេកលក់ ព្រះអង្គមានព្រះបន្ទូលទៅលោកសិលាថា៖
យ- «អ្នករាល់គ្នាមិនស៊ូទ្រាំប្រុងស្មារតីជាមួយខ្ញុំ សូម្បីតែមួយម៉ោងក៏មិនបានដែរឬ!។ ចូរប្រុងស្មារតី ហើយអធិដ្ឋាន កុំឱ្យចាញ់ការល្បួងឡើយ ។ វិញ្ញាណរបស់មនុស្សប្រុងប្រៀបជាស្រេចមែន តែខ្លួនគេនៅខ្សោយទេ»។
អ- ព្រះអង្គយាងចេញទៅម្តងទៀតជាលើកទីពីរ ហើយទូលអង្វរថា៖
យ- «ឱព្រះបិតានៃទូលបង្គំអើយ! ប្រសិនបើទូលបង្គំត្រូវតែទទួលពែងនៃទុក្ខលំបាកនេះ ចៀសពុំបានទេ នោះសូមឱ្យបានសម្រេចតាមព្រះហប្ញទ័យរបស់ព្រះអង្គចុះ!»។
អ- ព្រះយេស៊ូវិលត្រឡប់ទៅរកក្រុមសាវ័កម្តងទៀត ឃើញគេដេកលក់ ដ្បិតគេងងុយពេក បើកភ្នែកពុំរួចសោះ។ ព្រះអង្គក៏យាងចាកចេញពីគេ ទៅអធិដ្ឋានជាលើកទីបី ហើយទូលអង្វរដោយពាក្យដដែល។ បន្ទាប់មក ព្រះអង្គវិលមករកសាវ័កវិញ មានព្រះបន្ទូលទៅគេថា៖
យ- «ចូរអ្នករាល់គ្នាដេកលក់ និងសម្រាកទៅ! ពេលកំណត់ដែលបុត្រមនុស្សត្រូវគេបញ្ជូនទៅក្នុងកណ្តាប់ដៃរបស់មនុស្សបាប មកជិតបង្កើយហើយ។ ចូរក្រោកឡើង! យើងនាំគ្នាទៅ ដ្បិតអ្នកដែលនាំគេមកចាប់ខ្ញុំមកជិតដល់ហើយ!»។
អ- ព្រះយេស៊ូកំពុងតែមានព្រះបន្ទូលនៅឡើយ ស្រាប់តែយូដាស ជាសាវ័កម្នាក់ក្នុង ចំណោមសាវ័កទាំងដប់ពីរមកដល់ ទាំងមានបណ្តាជនជាច្រើនកាន់ដាវកាន់ដំបងមកជាមួយផង។ ពួកនាយកបូជាចារ្យ និងពួកព្រឹទ្ធាចារ្យរបស់ប្រជាជន បានចាត់អ្នកទាំងនោះឱ្យមក។ យូដាសដែលនាំគេមកចាប់ព្រះយេស៊ូ បានសន្មតជាមួយគេនូវសញ្ញាមួយថា៖
ឆ- «ខ្ញុំថើបអ្នកណា គឺអ្នកនោះហើយ សុំចាប់គាត់ទៅ!»។
អ- កាលយូដាមកដល់ភ្លាម គាត់ដើរតម្រង់រកព្រះយេស៊ូទូលថា៖
ឆ- «ជម្រាបសួរព្រះគ្រូ!»។
អ- រួចថើបព្រះអង្គ។ ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖
យ- «សម្លាញ់អើយ! អ្នកមកនេះចង់ធ្វើអ្វី ធ្វើទៅចុះ!»។
អ- ពេលនោះ បណ្តាជនក៏នាំគ្នាចូលមកចាប់ព្រះអង្គ។ មានម្នាក់ក្នុងចំណោមពួកអ្នកដែលនៅជាមួយព្រះយេស៊ូ បានហូតដាវកាប់អ្នកបម្រើរបស់លោកមហាបូជាចារ្យដាច់ស្លឹកត្រចៀក។ ព្រះយេស៊ូមានព្រះបន្ទូលទៅអ្នកនេះថា៖
យ- «ស៊កដាវទៅក្នុងស្រោមវិញទៅ ដ្បិតអស់អ្នកដែលប្រើដាវ នឹងត្រូវស្លាប់ដោយមុខដាវជាមិនខាន។ អ្នកស្មានថា ខ្ញុំមិនអាចអង្វរព្រះបិតាខ្ញុំឱ្យចាត់ទេវទូតជាងដប់ពីរកងពល មកជួយខ្ញុំបានភ្លាមៗទេឬ?។ តែបើធ្វើដូច្នោះ ធ្វើដូចម្តេចនឹងបានស្របតាមសេចក្តីដែលមានចែងទុកក្នុងគម្ពីរ អំពីហេតុការណ៍ដែលត្រូវតែកើតឡើងយ៉ាងនេះ!»។
អ- ពេលនោះ ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់មហាជនថា៖
យ- «ខ្ញុំជាចោរព្រៃឬ បានជាអស់លោកកាន់ដាវ កាន់ដំបងមកចាប់ខ្ញុំដូច្នេះ? ខ្ញុំតែងអង្គុយបង្រៀននៅក្នុងព្រះវិហារជារៀងរាល់ថ្ងៃ តែអស់លោកពុំបានចាប់ខ្ញុំទេ។ ហេតុការណ៍ទាំងនេះកើតឡើង ដើម្បីឱ្យបានស្របតាមសេចក្តីដែលមានចែងទុកក្នុងគម្ពីរព្យាការី»។
អ- ពេលនោះ ក្រុមសាវ័កនាំគ្នាបោះបង់ចោលព្រះអង្គ ហើយរត់បាត់អស់ទៅ។
អ- លុះចាប់ព្រះយេស៊ូបានហើយ គេបណ្តើរព្រះអង្គទៅដល់ដំណាក់របស់លោកកៃផាស ជាមហាបូជាចារ្យ។ ពួកធម្មាចារ្យ និងពួកព្រឹទ្ធាចារ្យជួបជុំគ្នានៅទីនោះ។ លោកសិលាដើរតាមព្រះអង្គពីចម្ងាយ គាត់តាមរហូតដល់ទីធ្លាខាងក្នុងដំណាក់របស់មហាបូជាចារ្យ ហើយអង្គុយជាមួយកងរក្សាព្រះវិហារ ចង់ដឹងថា ហេតុការណ៍នឹងទៅជាយ៉ាងណា។ ពួកនាយកបូជាចារ្យ និងក្រុមប្រឹក្សាជាន់ខ្ពស់ទាំងមូលនាំគ្នារកពាក្យចោទប្រកាន់ មួលបង្កាច់ព្រះយេស៊ូ ដើម្បីកាត់ទោសប្រហារជីវិតព្រះអង្គទោះបីមានមនុស្សជាច្រើនធ្វើសាក្សីក្លែងក្លាយក៏ដោយ ក៏គេរកមិនបានដែរ។ នៅទីបំផុត មានបុរសពីរនាក់នាំគ្នាចូលមកពោលថា៖
ឆ- «អ្នកនេះបានអះអាងថា ខ្ញុំអាចរុះព្រះវិហាររបស់ព្រះជាម្ចាស់ចោល ហើយសង់ឡើងវិញបានក្នុងរវាងបីថ្ងៃ»។
អ- ពេលនោះ លោកមហាបូជាចារ្យក្រោកឡើង សួរព្រះអង្គថា៖
ឆ- «ម្តេចក៏អ្នកមិនឆ្លើយនឹងពាក្យចោទប្រកាន់របស់អ្នកទាំងនេះ?»។
អ- ព្រះយេស៊ូនៅស្ងៀម។ លោកមហាបូជាចារ្យសួរព្រះអង្គទៀតថា៖
ឆ- «ចូរស្បថ ដោយយកព្រះដ៏មានព្រះជន្មគង់នៅធ្វើជាប្រធាន តើអ្នកពិតជាព្រះគ្រីស្ត ជាព្រះបុត្រារបស់ព្រះជាម្ចាស់មែនឬ?»។
អ- ព្រះយេស៊ូមានព្រះបន្ទូលទៅលោកថា៖
យ- «គឺលោកទេតើដែលមានប្រសាសន៍ ប៉ុន្តែ ខ្ញុំសុំបញ្ជាក់ប្រាប់អស់លោកថា អំណើះតទៅ អស់លោកនឹងឃើញបុត្រមនុស្សគង់នៅខាងស្តាំព្រះដ៏មានប្ញទ្ធានុភាព ហើយនឹងយាងមកលើពពកក្នុងផ្ទៃមេឃ»។
អ- ពេលនោះ លោកមហាបូជាចារ្យហែកអាវរបស់លោក ហើយមានប្រសាសន៍ថា៖
ឆ- «ជននេះបានពោលពាក្យប្រមាថព្រះជាម្ចាស់ហើយ! យើងមិនបាច់រកសាក្សីឯណាទៀតទេ អស់លោកឮអ្នកនេះពោលពាក្យប្រមាថព្រះជាម្ចាស់អម្បាញ់មិញស្រាប់! តើអស់លោកមានយល់យ៉ាងណា?»។
អ- ពួកគេឆ្លើយឡើងថា៖
ឆ- «អ្នកនេះមានទោសដល់ជីវិត!»។
អ- គេក៏នាំគ្នាស្តោះទឹកមាត់ដាក់ព្រះភក្ត្រព្រះអង្គ គេវាយតប់ព្រះអង្គ ហើយអ្នកខ្លះទះកំផ្លៀងព្រះអង្គ ទាំងពោលថា៖
ឆ- «ព្រះគ្រីស្តអើយ! ទាយមើល៍ អ្នកណាវាយឯង!»។
អ- ពេលនោះ លោកសិលាអង្គុយនៅខាងក្រៅក្នុងទីធ្លា។ មានស្រ្តីបម្រើរបស់មហាបូជាចារ្យម្នាក់ចូលមកជិតគាត់ ពោលថា៖
ឆ- «អ្នកឯងនៅជាមួយយេស៊ូជាអ្នកស្រុកកាលីឡេដែរ!»។
អ- ប៉ុន្តែ គាត់ប្រកែកនៅចំពោះមុខមនុស្សទាំងអស់ថា៖
ឆ- «ខ្ញុំមិនដឹងថា នាងចង់និយាយអំពីរឿងអ្វីឡើយ!»។
អ- ពេលលោកសិលាដើរចេញពីទីនោះ ឆ្ពោះទៅរកខ្លោងទ្វារ មានស្រ្តីបម្រើម្នាក់ទៀតឃើញគាត់ ហើយពោលថា៖
ឆ- «អ្នកនេះនៅជាមួយយេស៊ូជាអ្នកភូមិណាសារ៉ែតដែរ!»។
អ- លោកសិលាក៏ប្រកែកសាជាថ្មី ទាំងស្បថថា៖
ឆ- «ខ្ញុំមិនស្គាល់អ្នកនោះទេ!»។
អ- បន្តិចក្រោយមក អស់អ្នកដែលនៅទីនោះនាំគ្នាចូលទៅជិតលោកសិលា ហើយពោលថា៖
ឆ- «អ្នកឯងពិតជាបក្សពួករបស់អ្នកទាំងនោះ ព្រោះសម្តីអ្នកឯងបញ្ជាក់ច្បាស់ថា អ្នកឯងមកពីស្រុកកាលីឡេមែន!»។
អ- លោកសិលាក៏ពោលឡើងថា៖
ឆ- «បើខ្ញុំកុហក សូមព្រះជាម្ចាស់ដាក់ទោសខ្ញុំចុះ!។ ខ្ញុំសុំស្បថថា ខ្ញុំមិនដែលស្គាល់អ្នកនោះទាល់តែសោះ!»។
អ- រំពេចនោះ ស្រាប់តែមាន់រងាវឡើង លោកសិលាក៏នឹកឃើញព្រះបន្ទូលរបស់ព្រះយេស៊ូដែលថា “មុនមាន់រងាវ អ្នកនឹងបដិសេធបីដងថាមិនស្គាល់ខ្ញុំ”។ លោសិលាចាកចេញពីទីនោះ ហើយយំសោកយ៉ាងខ្លោចផ្សា។
អ- លុះព្រឹកឡើង ពួកនាយកបូជាចារ្យ និងពួកព្រឹទ្ធាចារ្យទាំងអស់របស់ប្រជាជនប្រជុំគ្នា ដើម្បីធ្វើគុតព្រះយេស៊ូ។ គេក៏ចងព្រះអង្គបញ្ជូនទៅលោកពីឡាតជាទេសាភិបាល។ កាលយូដាសជាអ្នកដែលនាំគេមកចាប់ព្រះយេស៊ូឃើញគេកាត់ទោសព្រះអង្គដូច្នេះ គាត់សោកស្តាយជាខ្លាំង ក៏យកប្រាក់សាមសិបស្លឹងទៅប្រគល់ឱ្យពួកនាយកបូជាចារ្យ និងពួកព្រឹទ្ធាចារ្យវិញ ទាំងពោលថា៖
ឆ- «ខ្ញុំបានប្រព្រឹត្តអំពើបាប ព្រោះខ្ញុំបានបញ្ជូនមនុស្សឥតទោសទៅឱ្យគេបង្ហូរឈាម»។
អ- ពួកគេឆ្លើយថា៖
ឆ- «រឿងនេះគ្មានទាក់ទងអ្វីនឹងយើងទេ ជារឿងរបស់អ្នកទេតើ!»។
អ- យូដាសបាចប្រាក់នោះនៅក្នុងព្រះវិហារ ហើយចេញទៅចងកសម្លាប់ខ្លួន។ ពួកនាយកបូជាចារ្យរើសប្រាក់នោះទាំងពោលថា៖
ឆ- «យើងគ្មានច្បាប់នឹងបញ្ចូលប្រាក់នេះទៅក្នុងហិបតង្វាយឡើង ព្រោះជាប្រាក់បង់ថ្លៃឈាម»។
អ- ក្រោយពីបានពិភាក្សាគ្នាហើយ គេក៏យកប្រាក់នោះទៅទិញដីចម្ការរបស់ជាងស្មូន ទុកធ្វើជាកន្លែងបញ្ចុះសពជនបរទេស។ ហេតុនេះហើយ បានជាគេហៅចម្ការនោះថា “ចម្ការឈាម” រហូតមកទល់សព្វថ្ងៃ។ ហេតុការណ៍នេះកើតឡើងស្របនឹងសេចក្តីដែលមានចែងទុកតាមរយៈព្យាការីយេរេមីថា៖ “គេបានយកប្រាក់សាមសិបស្លឹង ប្រាក់ដែលជនជាតិអ៊ីស្រាអែលសន្មតថា ជាថ្លៃទិញលោកនោះ ហើយគេបានយកប្រាក់នោះទៅទិញចម្ការរបស់ជាងស្មូន ដូចព្រះអម្ចាស់បង្គាប់មកខ្ញុំ”។
ប្រសិនបើអានយ៉ាងខ្លី សូមចាប់ផ្តើមនៅត្រង់នេះ
អ- ព្រះយេស៊ូឈរនៅចំពោះមុខលោកទេសាភិបាល។ លោកសួរព្រះអង្គថា៖
ឆ- «តើអ្នកជាស្តេចយូដាមែនឬ?»។
អ- ព្រះយេស៊ូមានព្រះបន្ទូលថា៖
យ- «លោកទេតើដែលមានប្រសាសន៍ដូច្នេះ»។
អ- ពួកនាយកបូជាចារ្យ និងពួកព្រឹទ្ធាចារ្យនាំគ្នាចោទប្រកាន់ព្រះអង្គ តែព្រះអង្គពុំឆ្លើយអ្វីទាល់តែសោះ។ លោកពីឡាតសួរព្រះអង្គថា៖
ឆ- «អ្នកមិនឮសេចក្តីទាំងប៉ុន្មានដែលគេចោទប្រកាន់អ្នកទេឬ?»។
អ- ព្រះយេស៊ូពុំបានឆ្លើយតបមួយម៉ាត់សោះឡើយ ជាហេតុនាំឱ្យលោកទេសាភិបាលងឿងឆ្ងល់ជាខ្លាំង។ ជារៀងរាល់ឆ្នាំ ក្នុងឱកាសបុណ្យចម្លង លោកទេសាភិបាលតែងតែលែងអ្នកទោសម្នាក់តាមសំណូមពររបស់បណ្តាជន។ នៅពេលនោះ មានអ្នកទោសដ៏ល្បីម្នាក់ឈ្មោះយេស៊ូ បារ៉ាបាស។ កាលបណ្តាជនមកជុំគ្នាហើយ លោកពីឡាតសួរគេថា៖
ឆ- «តើអ្នករាល់គ្នាចង់ឱ្យខ្ញុំដោះលែងអ្នកណា ដោះលែងយេស៊ូបារ៉ាបាស ឬយេស៊ូហៅព្រះគ្រីស្ត្រ?»។
អ- លោកពីឡាតមានប្រសាសន៍ដូច្នេះ មកពីលោកជ្រាបថា ពួកគេបញ្ជូនព្រះយេស៊ូមកលោក ព្រោះគេមានចិត្តច្រណែន។
នៅពេលដែលលោកពីឡាតអង្គុយនៅលើវេទិកាកាត់ក្តី ភរិយារបស់លោកចាត់គេឱ្យមកជម្រាបថា៖
ឆ- «កុំឡូកឡំនឹងរឿងមនុស្សឥតទោសនេះធ្វើអ្វី។ យប់មិញ ព្រោះតែរឿងបុរសនេះ ខ្ញុំយល់សប្តិអាក្រក់ណាស់»។
អ- ពួកនាយកបូជាចារ្យ និងពួកព្រឹទ្ធាចារ្យនាំគ្នាញុះញង់បណ្តាជនឱ្យសុំដោះលែងបារ៉ាបាស និងសុំប្រហារជីវិតព្រះយេស៊ូ។ លោកទេសាភិបាលមានប្រសាសន៍ទៅគេថា៖
ឆ- «ក្នុងចំណោមអ្នកទាំងពីនេះ តើអ្នករាល់គ្នាចង់ឱ្យខ្ញុំដោះលែងអ្នកណា?»។
អ- ពួកគេឆ្លើយថា៖
ឆ- «បារ៉ាបាស!»។
អ- លោកពីឡាតសួរទៅគេថា៖
ឆ- «បើដូច្នេះ តើអ្នករាល់គ្នាចង់ឱ្យខ្ញុំធ្វើអ្វីដល់ឈ្មោះយេស៊ូហៅព្រះគ្រីស្តនេះ?»។
អ- គេស្រែកឡើងទាំងអស់គ្នាថា៖
ឆ- «យកទៅឆ្កាងទៅ!»។
អ- លោកមានប្រសាសន៍ថា៖
ឆ- «តើអ្នកនេះបានប្រព្រឹត្តអំពើអាក្រក់អ្វី?»។
អ- គេនាំគ្នាស្រែកកាន់តែខ្លាំងឡើងថា៖
ឆ- «យកទៅឆ្កាងទៅ!»។
អ- ដោយលោកពីឡាតឃើញថា និយាយទៅឥតបានការ ហើយផ្ទុយទៅវិញ ឃើញគេកើតចលាចលកាន់តែខ្លាំងឡើងៗដូច្នេះ លោកក៏យកទឹកមកលាងដៃនៅមុខបណ្តាជន ទាំងពោលថា៖
ឆ- «នេះជាបញ្ហារបស់អ្នករាល់គ្នាទេ ខ្ញុំឥតទទួលខុសត្រូវក្នុងការបង្ហូរឈាមបុរសនេះឡើយ»។
អ- ប្រជាជនឆ្លើយឡើងទាំងអស់គ្នាថា៖
ឆ- «យើងខ្ញុំ និងកូនចៅរបស់យើងខ្ញុំទទួលខុសត្រូវក្នុងការប្រហារជីវិតជននេះ!»។
អ- លោកពីឡាតក៏ដោះលែងបារ៉ាបាស រីឯព្រះយេស៊ូវិញ លោកឱ្យគេវាយនឹងរំពាត់ រួចបញ្ជូនព្រះអង្គទៅឱ្យគេឆ្កាង។
អ- ពួកទាហានរបស់លោកទេសាភិបាលនាំព្រះយេស៊ូទៅក្នុងទីធ្លាបន្ទាយ ហើយប្រមូលគ្នីគ្នាក្នុងកងនោះមកចោមរោមព្រះអង្គ។ គេដោះព្រះពស្រ្តរបស់ព្រះអង្គចេញ ហើយយកអាវធំដែលមានពណ៌ក្រហមទុំមកបំពាក់ថ្វាយព្រះអង្គ។ គេយកបន្លាមកក្រងធ្វើជាភួងបំពាក់លើព្រះសិរសាព្រះអង្គ និងយកដើមត្រែងមកដាក់ក្នុងព្រះហស្តស្តាំព្រះអង្គកាន់ រួចគេនាំគ្នាលុតជង្គង់នៅមុខព្រះអង្គទាំងពោលចំអកថា៖
ឆ- «សូមគោរពថ្វាយបង្គំស្តេចយូដា!»។
អ- គេស្តោះទឹកមាត់ដាក់ព្រះអង្គ និងយកដើមត្រែងនោះវាយព្រះសិរសាព្រះអង្គទៀតផង។ ក្រោយពីបានប្រមាថមើលងាយព្រះអង្គរួចហើយ ពួកគេដោះអាវធំចេញ យកព្រះពស្ត្ររបស់ព្រះអង្គមកបំពាក់ថ្វាយព្រះអង្គវិញ រួចបណ្តើនាំយកទៅឆ្កាង។
អ- ពេលចេញពីទីក្រុងទៅ គេជួបបុរសម្នាក់ឈ្មោះស៊ីម៉ូន ជាអ្នកស្រុកគីរេន គេបង្គំគាត់ឱ្យលីឈើឆ្កាងរបស់ព្រះយេស៊ូ។ លុះមកដល់កន្លែងមួយឈ្មោះ “កុលកូថា” ដែលប្រែថា “ភ្នំលលាដ៏ក្បាល”។ គេយកស្រាទំពាំងបាយជូរលាយជាមួយប្រមាត់មកថ្វាយព្រះអង្គសោយ។ ព្រះយេស៊ូក្រេបបន្តិច តែព្រះអង្គពុំព្រមសោយទេ។
ក្រោយពីឆ្កាងព្រះអង្គរួចហើយ ពួកទាហានយកសម្លៀកបំពាក់របស់ព្រះអង្គមកចាប់ឆ្នោតចែកគ្នា រួចអង្គុយយាមព្រះអង្គនៅទីនោះ។ គេបានសរសេរប្រកាសអំពីមូលហេតុដែលគេធ្វើទោសព្រះអង្គថា៖ “អ្នកនេះឈ្មោះយេស៊ូជាស្តេចជនជាតិយូដា ហើយគេបោះប្រកាសនោះនៅពីខាងលើព្រះសិរសាព្រះអង្គ។ ពេលនោះ គេឆ្កាងចោរព្រៃពីរនាក់ជាមួយព្រះយេស៊ូដែរ ម្នាក់នៅខាងស្តាំ ម្នាក់ទៀតនៅខាងឆ្វេង។ មនុស្សម្នាដើរកាត់តាមនោះ ប្រមាថមើលងាយព្រះអង្គ គ្រវីក្បាលដាក់ព្រះអង្គទាំងពោលថា៖
ឆ- «អ្នករុះព្រះវិហារ ហើយសង់ឡើងវិញតែបីថ្ងៃអើយ! ចូរសង្គ្រោះខ្លួនឯងទៅ! បើអ្នកពិតជាព្រះបុត្រារបស់ព្រះជាម្ចាស់មែន អញ្ជើញចុះពីឈើឆ្កាងមក!»។
អ- រីឯពួកនាយបូជាចារ្យ ពួកធម្មាចារ្យ និងពួកព្រឹទ្ធាចារ្យក៏នាំគ្នាចំអកដាក់ព្រះអង្គដូចគេដែរ ពោលថា៖
ឆ- «គាត់បានសង្គ្រោះអ្នកឯទៀតៗ តែមិនអាចសង្គ្រោះខ្លួនឯងបានទេ! គាត់ជាស្តេចអ៊ីស្រាអែល ឱ្យគាត់ចុះពីឈើឆ្កាងឥឡូវនេះមក ដើម្បីយើងជឿផង!។ គាត់បានទុកចិត្តលើព្រះជាម្ចាស់ បើព្រះជាម្ចាស់គាប់ព្រះហប្ញទ័យនឹងគាត់មែន សូមឱ្យព្រះអង្គដោះលែងគាត់ឥឡូវនេះទៅ! ដ្បិតគាត់ពោលថា ខ្ញុំជាព្រះបុត្រារបស់ព្រះជាម្ចាស់។
អ- សូម្បីតែចោរព្រៃដែលជាប់ឆ្កាងជាមួយព្រះយេស៊ូក៏ជេរប្រមាថព្រះអង្គដូច្នោះដែរ។
អ- ផែនដីទាំងមូលងងឹតសូន្យ ចាប់ពីពេលថ្ងៃត្រង់ រហូតដល់ម៉ោងបីរសៀល។ ប្រមាណជាម៉ោងបីរសៀល ព្រះយេស៊ូស្រែកអង្វរខ្លាំងៗថា៖
យ- «អេលី អេលី ឡេម៉ាសាបាច់ថានី!» ដែលមានន័យថា ឱព្រះនៃទូលបង្គំ ព្រះនៃទូលបង្គំអើយ ហេតុអ្វីបានជាព្រះអង្គបោះបង់ទូលបង្គំចោលដូច្នេះ?»។
អ- អ្នកខ្លះឈរនៅទីនោះ បានឮព្រះបន្ទូលរបស់ព្រះអង្គក៏ពោលថា៖
ឆ- «គាត់ហៅលោកអេលី!»។
អ- រំពេចនោះ មានគ្នាគេម្នាក់រត់ទៅយកសារាយស្ងួតជ្រលក់នឹងទឹកខ្មេះ រុំជាប់នៅចុងត្រែមួយដើម ហុចថ្វាយព្រះអង្គសោយ។ ប៉ុន្តែ អ្នកឯទៀតៗពោលថា៖
ឆ- «ចាំមើលមើល៍! តើលោកអេលីមកសង្គ្រោះគាត់ឬទេ?»។
អ- ព្រះយេស៊ូស្រែកយ៉ាងខ្លាំងម្តងទៀត រួចផុតវិញ្ញាណទៅ។
សូមផ្អាកមួយស្របក់ ទុកឱ្យគ្រីស្តបរិស័ទស្មឹងស្មាធិ៍
អ- ពេលនោះ វាំងនននៅក្នុងព្រះវិហាររហែកជាពីរ តាំងពីលើចុះដល់ក្រោម ផែនដីក៏រញ្ជួយ ផ្ទាំងថ្មក៏ប្រេះចេញពីគ្នា ផ្នូរក៏បើកចំហឡើង ហើយសាកសពប្រជាជនដ៏វិសុទ្ធជាច្រើនបានរស់ឡើងវិញ និងនាំគ្នាចេញពីផ្នូរ។ ក្រោយពេលព្រះយេស៊ូមានព្រះជន្មរស់ឡើងវិញ គេបានចូលទៅក្នុងក្រុងដ៏វិសុទ្ធ ព្រមទាំបង្ហាញខ្លួនឱ្យមនុស្សជាច្រើនបានឃើញផង។ កាលនាយទាហានរ៉ូមុាំង និងពួកទាហានដែលនៅយាមព្រះយេស៊ូបានឃើញផែនដីរញ្ជួយ និងបានឃើញហេតុការណ៍ទាំងឡាយកើតឡើងដូច្នេះ គេកោតស្ញប់ស្ញែងជាខ្លាំង ហើយពោលថា៖
ឆ- «លោកនេះ ពិតជាព្រះបុត្រារបស់ព្រះជាម្ចាស់មែន!»។
ប្រសិនបើអានយ៉ាងខ្លី សូមចប់ត្រឹមនេះ
អ- នៅទីនោះមានស្រ្តីជាច្រើនមើលពីចម្ងាយ គឺស្ត្រីៗដែលតាមបម្រើព្រះយេស៊ូតាំងពីស្រុកកាលីឡេមក។ ក្នុងចំណោមស្រ្តីៗទាំងនោះ មាននាងម៉ារី ជាអ្នកស្រុកម៉ាដាឡា នាងម៉ារី ជាម្តាយរបស់យ៉ាកុប និងយ៉ូសែប ព្រមទាំភរិយារបស់លោកសេបេដេជាដើម។
លុះដល់ល្ងាច មានសេដ្ឋីម្នាក់ឈ្មោះយ៉ូសែប ជាអ្នកក្រុងអារីម៉ាថេមកដល់ គាត់ក៏ជាសាវ័ករបស់ព្រះយេស៊ូដែរ។ គាត់អញ្ជើញទៅជួបលោកពីឡាត សុំយកព្រះសពព្រះយេស៊ូ។ លោកពីឡាតក៏បញ្ជាឱ្យគេប្រគល់ព្រះសពមកគាត់។ លោកយ៉ូសែបយកព្រះសពមករុំនឹងក្រណាត់ផាឌិបថ្មី រួចដាក់ក្នុងផ្នូរថ្មីរបស់គាត់ ជារូងថ្មដែលគេដាប់ធ្វើផ្នូរ។ បន្ទាប់មក គាត់ប្រមៀលថ្មមួយដុំធំបិទមាត់ផ្នូរ ហើយចាកចេញទៅ។ នាងម៉ារីជាអ្នកស្រុកម៉ាដាឡា និងនាងម៉ារីម្នាក់ទៀតក៏នៅទីនោះដែរ នាងអង្គុយនៅមុខផ្នូរ។
អ- នៅថ្ងៃបន្ទាប់ ជាថ្ងៃរៀបចំថ្ងៃសប្ប័ទ ពួកនាយកបូជាចារ្យ និងពួកខាងគណៈផារីស៊ីនាំគ្នាទៅជួបលោកពីឡាត ជម្រាបថា៖
ឆ- «លោកម្ចាស់! យើងខ្ញុំនៅចាំពាក្យរបស់ជនបោកប្រាស់នោះកាលពីគាត់នៅរស់ថា៖ បីថ្ងៃក្រោយខ្ញុំស្លាប់ ខ្ញុំនឹងមានជីវិតថ្មី។ ហេតុនេះ សូមលោកបញ្ជាឱ្យគេយាមផ្នូរនោះ រហូតដល់ថ្ងៃទីបីទៅ ក្រែងលោសិស្សរបស់គាត់មកលួចយកសព ហើយប្រាប់ប្រជាជនថា គាត់រស់ឡើងវិញ។ ការបោកប្រាស់លើកនេះ មុខជាអាក្រក់ជាងមុនទៅទៀត»។
អ- លោកពីឡាតមានប្រសាសន៍ទៅគេថា៖
ឆ- «អស់លោកមានទាហានស្រាប់ហើយ សុំអញ្ជើញទៅចាត់ចែងឱ្យគេយាមផ្នូរតាមអស់លោកឃើញទៅចុះ!»។
អ- ពួកគេក៏នាំគ្នាចេញទៅចាត់ចែងឱ្យយាមផ្នូរ គឺភ្ជិតផ្នូរបោះត្រាពីលើ និងដាក់ទាហានឱ្យនៅយាមផង។