ថ្ងៃសុក្រ-អាទិត្យទី០៥-រដូវអប់រំពិសេស
- អាទិត្យ - បៃតង - អាទិត្យទី២២ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- អង្គារ - បៃតង - រដូវធម្មតា
- ស - សន្តក្រេគ័រដ៏ប្រសើរឧត្តម ជាសម្ដេចប៉ាប និងជាគ្រូបាធ្យាយនៃព្រះសហគមន៍
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- ស - សន្តីតេរេសានៅកាល់គុតា ជាព្រហ្មចារិនី និងជាអ្នកបង្កើតក្រុមគ្រួសារសាសនទូតមេត្ដាករុណា
- សុក្រ - បៃតង - រដូវធម្មតា
- សៅរ៍ - បៃតង - រដូវធម្មតា
- អាទិត្យ - បៃតង - អាទិត្យទី២៣ ក្នុងរដូវធម្មតា
(ថ្ងៃកំណើតព្រះនាងព្រហ្មចារិនីម៉ារី) - ចន្ទ - បៃតង - រដូវធម្មតា
- ស - ឬសន្តសិលា ក្លាវេ
- អង្គារ - បៃតង - រដូវធម្មតា
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- ស - ឬព្រះនាមដ៏វិសុទ្ធរបស់ព្រះនាងម៉ារី
- សុក្រ - បៃតង - រដូវធម្មតា
- ស - សន្តយ៉ូហានគ្រីសូស្តូម ជាអភិបាល និងជាគ្រូបាធ្យាយនៃព្រះសហគមន៍
- សៅរ៍ - បៃតង - រដូវធម្មតា
- ក្រហម - បុណ្យលើកតម្កើងព្រះឈើឆ្កាងដ៏វិសុទ្ធ
- អាទិត្យ - បៃតង - អាទិត្យទី២៤ ក្នុងរដូវធម្មតា
(ព្រះនាងម៉ារីរងទុក្ខលំបាក) - ចន្ទ - បៃតង - រដូវធម្មតា
- ក្រហម - សន្តគ័រណី ជាសម្ដេចប៉ាប និងសន្តស៊ីព្រីយុំាង ជាអភិបាលព្រះសហគមន៍ និងជាមរណសាក្សី
- អង្គារ - បៃតង - រដូវធម្មតា
- ស - ឬសន្តរ៉ូបែរ បេឡាម៉ាំង ជាអភិបាល និងជាគ្រូបាធ្យាយនៃព្រះសហគមន៍
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- ក្រហម - សន្តហ្សង់វីយេជាអភិបាល និងជាមរណសាក្សី
- សុក្រ - បៃតង - រដូវធម្មតា
- ក្រហម - សន្តអន់ដ្រេគីម ថេហ្គុន ជាបូជាចារ្យ និងសន្តប៉ូល ជុងហាសាង ព្រមទាំងសហជីវិនជាមរណសាក្សីនៅកូរ
- សៅរ៍ - បៃតង - រដូវធម្មតា
- ក្រហម - សន្តម៉ាថាយជាគ្រីស្តទូត និងជាអ្នកនិពន្ធគម្ពីរដំណឹងល្អ
- អាទិត្យ - បៃតង - អាទិត្យទី២៥ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ស - សន្តពីយ៉ូជាបូជាចារ្យ នៅក្រុងពៀត្រេលជីណា
- អង្គារ - បៃតង - រដូវធម្មតា
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- ក្រហម - ឬសន្តកូស្មា និងសន្តដាម៉ីយុាំង ជាមរណសាក្សី
- សុក្រ - បៃតង - រដូវធម្មតា
- ស - សន្តវុាំងសង់ នៅប៉ូលជាបូជាចារ្យ
- សៅរ៍ - បៃតង - រដូវធម្មតា
- ក្រហម - សន្តវិនហ្សេសឡាយជាមរណសាក្សី ឬសន្តឡូរ៉ង់ រូអ៊ីស និងសហការីជាមរណសាក្សី
- អាទិត្យ - បៃតង - អាទិត្យទី២៦ ក្នុងរដូវធម្មតា
(សន្តមីកាអែល កាព្រីអែល និងរ៉ាហ្វាអែលជាអគ្គទេវទូត) - ចន្ទ - បៃតង - រដូវធម្មតា
- ស - សន្ដយេរ៉ូមជាបូជាចារ្យ និងជាគ្រូបាធ្យាយនៃព្រះសហគមន៍
- អង្គារ - បៃតង - រដូវធម្មតា
- ស - សន្តីតេរេសានៃព្រះកុមារយេស៊ូ ជាព្រហ្មចារិនី និងជាគ្រូបាធ្យាយនៃព្រះសហគមន៍
- ពុធ - បៃតង - រដូវធម្មតា
- ស្វាយ - បុណ្យឧទ្ទិសដល់មរណបុគ្គលទាំងឡាយ (ភ្ជុំបិណ្ឌ)
- ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- ស - សន្តហ្វ្រង់ស៊ីស្កូ នៅក្រុងអាស៊ីស៊ី ជាបព្វជិត
- សៅរ៍ - បៃតង - រដូវធម្មតា
- អាទិត្យ - បៃតង - អាទិត្យទី២៧ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ស - ព្រះនាងព្រហ្មចារិម៉ារី តាមមាលា
- អង្គារ - បៃតង - រដូវធម្មតា
- ពុធ - បៃតង - រដូវធម្មតា
- ក្រហម - សន្តឌីនីស និងសហការី
- ស - ឬសន្តយ៉ូហាន លេអូណាឌី - ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- ស - ឬសន្តយ៉ូហានទី២៣ជាសម្តេចប៉ាប
- សៅរ៍ - បៃតង - រដូវធម្មតា
- អាទិត្យ - បៃតង - អាទិត្យទី២៨ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ក្រហម - សន្ដកាលីទូសជាសម្ដេចប៉ាប និងជាមរណសាក្យី
- អង្គារ - បៃតង - រដូវធម្មតា
- ស - សន្តតេរេសានៃព្រះយេស៊ូជាព្រហ្មចារិនី
- ពុធ - បៃតង - រដូវធម្មតា
- ស - ឬសន្ដីហេដវីគ ជាបព្វជិតា ឬសន្ដីម៉ាការីត ម៉ារី អាឡាកុក ជាព្រហ្មចារិនី
- ព្រហ - បៃតង - រដូវធម្មតា
- ក្រហម - សន្តអ៊ីញ៉ាសនៅក្រុងអន់ទីយ៉ូកជាអភិបាល ជាមរណសាក្សី
- សុក្រ - បៃតង - រដូវធម្មតា
- ក្រហម - សន្តលូកា អ្នកនិពន្ធគម្ពីរដំណឹងល្អ
- សៅរ៍ - បៃតង - រដូវធម្មតា
- ក្រហម - ឬសន្ដយ៉ូហាន ដឺប្រេប៊ីហ្វ និងសន្ដអ៊ីសាកយ៉ូក ជាបូជាចារ្យ និងសហជីវិន ជាមរណសាក្សី ឬសន្ដប៉ូលនៃព្រះឈើឆ្កាងជាបូជាចារ្យ
- អាទិត្យ - បៃតង - អាទិត្យទី២៩ ក្នុងរដូវធម្មតា
[ថ្ងៃអាទិត្យនៃការប្រកាសដំណឹងល្អ] - ចន្ទ - បៃតង - រដូវធម្មតា
- អង្គារ - បៃតង - រដូវធម្មតា
- ស - ឬសន្តយ៉ូហានប៉ូលទី២ ជាសម្ដេចប៉ាប
- ពុធ - បៃតង - រដូវធម្មតា
- ស - ឬសន្ដយ៉ូហាន នៅកាពីស្រ្ដាណូ ជាបូជាចារ្យ
- ព្រហ - បៃតង - រដូវធម្មតា
- ស - សន្តអន់តូនី ម៉ារីក្លារេ ជាអភិបាលព្រះសហគមន៍
- សុក្រ - បៃតង - រដូវធម្មតា
- សៅរ៍ - បៃតង - រដូវធម្មតា
- អាទិត្យ - បៃតង - អាទិត្យទី៣០ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ក្រហម - សន្ដស៊ីម៉ូន និងសន្ដយូដា ជាគ្រីស្ដទូត
- អង្គារ - បៃតង - រដូវធម្មតា
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- ស - បុណ្យគោរពសន្ដបុគ្គលទាំងឡាយ
- សៅរ៍ - បៃតង - រដូវធម្មតា
- អាទិត្យ - បៃតង - អាទិត្យទី៣១ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ស - សន្ដហ្សាល បូរ៉ូមេ ជាអភិបាល
- អង្គារ - បៃតង - រដូវធម្មតា
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- សៅរ៍ - បៃតង - រដូវធម្មតា
- ស - បុណ្យរម្លឹកថ្ងៃឆ្លងព្រះវិហារបាស៊ីលីកាឡាតេរ៉ង់ នៅទីក្រុងរ៉ូម
- អាទិត្យ - បៃតង - អាទិត្យទី៣២ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ស - សន្ដម៉ាតាំងនៅក្រុងទួរ ជាអភិបាល
- អង្គារ - បៃតង - រដូវធម្មតា
- ក្រហម - សន្ដយ៉ូសាផាត ជាអភិបាលព្រះសហគមន៍ និងជាមរណសាក្សី
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- ស - ឬសន្ដអាល់ប៊ែរ ជាជនដ៏ប្រសើរឧត្ដមជាអភិបាល និងជាគ្រូបាធ្យាយនៃព្រះសហគមន៍ - សៅរ៍ - បៃតង - រដូវធម្មតា
- ស - ឬសន្ដីម៉ាការីតា នៅស្កុតឡែន ឬសន្ដហ្សេទ្រូដ ជាព្រហ្មចារិនី
- អាទិត្យ - បៃតង - អាទិត្យទី៣៣ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ស - ឬបុណ្យរម្លឹកថ្ងៃឆ្លងព្រះវិហារបាស៊ីលីកាសន្ដសិលា និងសន្ដប៉ូលជាគ្រីស្ដទូត
- អង្គារ - បៃតង - រដូវធម្មតា
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- ស - បុណ្យថ្វាយទារិកាព្រហ្មចារិនីម៉ារីនៅក្នុងព្រះវិហារ
- សុក្រ - បៃតង - រដូវធម្មតា
- ក្រហម - សន្ដីសេស៊ី ជាព្រហ្មចារិនី និងជាមរណសាក្សី - សៅរ៍ - បៃតង - រដូវធម្មតា
- ស - ឬសន្ដក្លេម៉ង់ទី១ ជាសម្ដេចប៉ាប និងជាមរណសាក្សី ឬសន្ដកូឡូមបង់ជាចៅអធិការ
- អាទិត្យ - ស - អាទិត្យទី៣៤ ក្នុងរដូវធម្មតា
បុណ្យព្រះអម្ចាស់យេស៊ូគ្រីស្ដជាព្រះមហាក្សត្រនៃពិភពលោក - ចន្ទ - បៃតង - រដូវធម្មតា
- ក្រហម - ឬសន្ដីកាតេរីន នៅអាឡិចសង់ឌ្រី ជាព្រហ្មចារិនី និងជាមរណសាក្សី
- អង្គារ - បៃតង - រដូវធម្មតា
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- សៅរ៍ - បៃតង - រដូវធម្មតា
- ក្រហម - សន្ដអន់ដ្រេ ជាគ្រីស្ដទូត
ថ្ងៃសុក្រ អាទិត្យទី០៥
រដូវអប់រំពិសេស
ពណ៌ស្វាយ
ថ្ងៃសុក្រ ទី២២ ខែមីនា ឆ្នាំ២០២៤
ពាក្យអធិដ្ឋានពេលចូល
បពិត្រព្រះអម្ចាស់ដ៏មានតេជានុភាពសព្វប្រការ សូមព្រះអង្គលើកលែងទោសឱ្យយើងខ្ញុំជាប្រជារាស្ត្រព្រះអង្គ។ យើងខ្ញុំជាមនុស្សទន់ខ្សោយ ដែលស្ថិតនៅក្រោមអំណាចនៃតណ្ហានៅឡើយ សូមទ្រង់ព្រះមេត្តារំដោះយើងខ្ញុំឱ្យមានសេរីភាពយ៉ាងពិតប្រាកដផង។
សូមថ្លែងព្រះគម្ពីរព្យាការីយេរេមី យរ ២០,១០-១៣
ខ្ញុំយេរេមី ឮមហាជននិយាយមួលបង្កាច់ខ្ញុំថា៖ ”អ្នកនេះដើរបំភ័យគេគ្រប់ទីកន្លែង ចូរប្តឹងវា! យើងនាំគ្នាទៅប្តឹងវា!”។ សូម្បីតែមិត្តសម្លាញ់ជិតដិតរបស់ខ្ញុំ ក៏ចាំតែចាប់កំហុសខ្ញុំដែរ។ គេនិយាយគ្នាថា៖ ”បើយើងលួងលោមបញ្ឆោតវា យើងនឹងចាប់វាបាន ហើយយកវាមកធ្វើបាប សងសឹកតាមអំពើចិត្ត”។ ប៉ុន្តែ ព្រះអម្ចាស់គង់នៅជាមួយខ្ញុំ ព្រះអង្គចាំជួយខ្ញុំដូចវីរបុរសដ៏អង់អាច ហេតុនេះ អស់អ្នកដែលបៀតបៀនខ្ញុំមុខជានឹងដួល ហើយមិនអាចឈ្នះខ្ញុំបានទេ។ ពួកគេនឹងត្រូវអាម៉ាស់ជាខ្លាំង ព្រោះធ្វើអ្វីខ្ញុំមិនកើត ពួកគេនឹងបាក់មុខរហូតទៅគ្មាននរណាភ្លេចការអាម៉ាស់នេះបានឡើយ។ បពិត្រព្រះអម្ចាស់នៃពិភពទាំងមូល! ព្រះអង្គស្ទង់មើលចិត្តគំនិតរបស់មនុស្សសុចរិត ព្រះអង្គឈ្វេងយល់ចិត្តថ្លើមរបស់គេ។ ខ្ញុំនឹងឃើញព្រះអង្គសងសឹកពួកគេជំនួសខ្ញុំ ដ្បិតខ្ញុំផ្ញើជីវិតរបស់ខ្ញុំលើព្រះអង្គទាំងស្រុងហើយ!។ សូមច្រៀងបទថ្វាយព្រះអម្ចាស់! សូមសរសើរតម្កើងព្រះអម្ចាស់! ដ្បិតព្រះអង្គបានរំដោះជីវិតមនុស្សទុគ៌តឱ្យរួចពីកណ្តាប់ដៃរបស់មនុស្សអាក្រក់។
ទំនុកតម្កើងលេខ ១៨ (១៧),២-៣.៥-៧ បទព្រហ្មគីតិ
២ | ឱ! ព្រះអម្ចាស់អើយ | ខ្ញុំកោតហើយលើកព្រះអង្គ | |
ព្រោះទ្រង់ជាកម្លាំង | របស់ខ្ញុំធំមាំមួន | ។ | |
៣ | ព្រះម្ចាស់ជាថ្មដា | រឹងអស្ចារ្យខ្ញុំលាក់ខ្លួន | |
ជាខែលមាំហំហួន | ខ្ញុំរួចខ្លួនមានជោគជ័យ | ។ | |
៥ | ក្តីស្លាប់រួបរឹតខ្ញុំ | ដូចទឹកធំហូរតម្រង់ | |
កួចឆក់មិនបង្អង់ | អន្តរាយបង់សូន្យឥតអាក់ | ។ | |
៦ | ក្តីស្លាប់បានរួមរិត | ខ្ញុំសែនភិតភ័យញ័រញាក់ | |
ដូចចូលក្នុងអន្ទាក់ | ដែលគេដាក់ចង់ប្រល័យ | ។ | |
៧ | នៅពេលខ្ញុំកើតទុក្ខ | ខ្ញុំស្រែករកព្រះម្ចាស់ថ្លៃ | |
ទ្រង់សណ្តាប់សម្តី | ដោយមេត្រីពីវិហារ | ។ | |
សំឡេងរបស់ខ្ញុំ | លាន់រងំឮខ្ទ័រខ្ទារ | ||
ទៅប៉ះដល់ព្រះកាណ៌ | ក្នុងសោតាព្រះម្ចាស់ខ្ញុំ | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម យហ ១២,៣២
ប | បពិត្រព្រះអម្ចាស់! យើងខ្ញុំសូមលើកតម្កើសិរីរុងរឿងរបស់ព្រះអង្គជាព្រះបុត្រារបស់ព្រះជាម្ចាស់ ដែលមានព្រះជន្មគង់នៅ។ |
គ | បពិត្រព្រះអង្គ ជាបុត្រមនុស្ស! ពេលគេលើកព្រះអង្គឡើង ព្រះអង្គនឹងទាញមនុស្សទាំង អស់ទៅឯព្រះអង្គ។ |
ប | បពិត្រព្រះអម្ចាស់! យើងខ្ញុំសូមលើកតម្កើសិរីរុងរឿងរបស់ព្រះអង្គជាព្រះបុត្រារបស់ព្រះជាម្ចាស់ ដែលមានព្រះជន្មគង់នៅ។ |
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តយ៉ូហាន យហ ១០,៣១-៤២
ជនជាតិយូដានាំគ្នារើសដុំថ្មម្តងទៀត បម្រុងនឹងគប់សម្លាប់ព្រះយេស៊ូ។ ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «ខ្ញុំបានបង្ហាញឱ្យអ្នករាល់គ្នាឃើញកិច្ចការដ៏ល្អប្រសើរជាច្រើនដែលព្រះបិតាប្រទានឱ្យខ្ញុំធ្វើ។ ក្នុងបណ្តាកិច្ចការទាំងនោះ តើកិច្ចការណាមួយនាំឱ្យអ្នករាល់គ្នាយកដុំថ្មបម្រុងនឹងគប់សម្លាប់ខ្ញុំ?» ជនជាតិយូដាតបទៅព្រះអង្គថា៖ «យើងចង់សម្លាប់លោក មិនមែនមកពីលោកបានធ្វើកិច្ចការដ៏ល្អប្រសើរណាមួយនោះឡើយ គឺមកពីលោកបានពោលពាក្យប្រមាថព្រះជាម្ចាស់ ដ្បិតលោកជាមនុស្ស ហើយតាំងខ្លួនជាព្រះជាម្ចាស់»។ ព្រះយេស៊ូមានព្រះបន្ទូលថា៖ «ក្នុងធម្មវិន័យរបស់អ្នករាល់គ្នាមានចែងទុកមកថា ព្រះជាម្ចាស់មានព្រះបន្ទូលថា “អ្នករាល់គ្នាជាព្រះ”។ យើងមិនអាចលុបបំបាត់គម្ពីរបានឡើយ។ បើធម្មវិន័យហៅអស់អ្នកដែលទទួលព្រះបន្ទូលថាជា “ព្រះ” ដូច្នេះ ចុះហេតុដូចម្តេចបានជាពេលខ្ញុំប្រាប់អ្នករាល់គ្នាថា “ខ្ញុំជាបុត្រារបស់ព្រះជាម្ចាស់” អ្នករាល់គ្នាបែរជាពោលថា “ខ្ញុំប្រមាថព្រះអង្គ” ទៅវិញ? ព្រះបិតាបានប្រោសខ្ញុំឱ្យវិសុទ្ធ ហើយចាត់ខ្ញុំឱ្យមកក្នុងពិភពលោកនេះទៀតផង។ ប្រសិនបើខ្ញុំមិនធ្វើការរបស់ព្រះបិតាទេ នោះសុំកុំជឿខ្ញុំឡើយ។ ប៉ុន្តែ បើខ្ញុំធ្វើកិច្ចការរបស់ព្រះអង្គ ទោះបីអ្នករាល់គ្នាមិនជឿខ្ញុំក៏ដោយ ក៏សុំជឿទៅលើកិច្ចការទាំងនោះចុះ ដើម្បីឱ្យដឹង ហើយរឹតតែដឹងទៀតថា ព្រះបិតាស្ថិតនៅក្នុងខ្ញុំ ហើយខ្ញុំក៏ស្ថិតនៅក្នុងព្រះបិតាដែរ»។ គេរកចាប់ព្រះយេស៊ូម្តងទៀត ប៉ុន្តែព្រះអង្គគេចផុតពីគេទៅ។
ព្រះយេស៊ូយាងទៅត្រើយខាងនាយទន្លេយ័រដាន់ជាថ្មីម្តងទៀត ត្រង់កន្លែងដែលលោកយ៉ូហានធ្លាប់ជ្រមុជទឹកឱ្យបណ្តាជនកាលពីមុន រួចព្រះអង្គគង់នៅទីនោះ មានមនុស្សជាច្រើននាំគ្នាមកគាល់ព្រះអង្គ គេពោលថា៖ «លោកយ៉ូហានពុំបានធ្វើទីសម្គាល់ណាមួយឡើយ ប៉ុន្តែពាក្យទាំងប៉ុន្មានដែលគាត់និយាយអំពីលោកនេះ សុទ្ធតែត្រូវទាំងអស់»។ មនុស្សជាច្រើននៅទីនោះ បានជឿលើព្រះយេស៊ូ។
ពាក្យថ្វាយតង្វាយ
បពិត្រព្រះអម្ចាស់ជាព្រះបិតាដ៏សប្បុរស! ព្រះអង្គសព្វព្រះហប្ញទ័យឱ្យយើងខ្ញុំមកគោរពបម្រើព្រះអង្គនៅទីនេះ។ យើងខ្ញុំសូមចូលរួមក្នុងសក្ការបូជារបស់ព្រះយេស៊ូគ្រីស្តដែលបានបូជាព្រះជន្ម។ សូមទ្រង់ព្រះមេត្តាសង្គ្រោះយើងខ្ញុំផង។
ពាក្យអរព្រះគុណ
បពិត្រព្រះអម្ចាស់ជាព្រះបិតា ព្រះអង្គបានប្រទានព្រះកាយ និងព្រះលោហិតព្រះគ្រីស្តឱ្យយើងខ្ញុំទុកជាអាហារផ្តល់ជីវិត។ យើងខ្ញុំសូមអរព្រះគុណព្រះអង្គ។ សូមទ្រង់ព្រះមេត្តាកុំលះបង់ចោលយើងខ្ញុំឡើយ សូមប្រោសការពារយើងខ្ញុំឱ្យជៀសវាងពីអ្វីៗដែលនាំឱ្យ អន្តរាយ និងបាត់បង់ជីវិតអស់កល្បជានិច្ចផង។