អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3
4 5 6 7 8 9 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4
5 6 7 8 9 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02
03 04 05 06 07 08 09
10 11 12 13 14 15 16
17 18 19 20 21 22 23
24 25 26 27 28 29 30
31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06
07 08 09 10 11 12 13
14 15 16 17 18 19 20
21 22 23 24 25 26 27
28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04
05 06 07 08 09 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01
02 03 04 05 06 07 08
09 10 11 12 13 14 15
16 17 18 19 20 21 22
23 24 25 26 27 28 29
30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05
06 07 08 09 10 11 12
13 14 15 16 17 18 19
20 21 22 23 24 25 26
27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03
04 05 06 07 08 09 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06 07
08 09 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30

ថ្ងៃអាទិត្យ អាទិត្យទី០៧
រដូវធម្មតា«ឆ្នាំគ»

ពណ៌បៃតង

ថ្ងៃអាទិត្យ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២៥

បពិត្រព្រះអម្ចាស់ជាព្រះបិតា! ព្រះអង្គមានធម៌មេត្ដាករុណាយ៉ាងលើសលប់ចំពោះមនុស្សគ្រប់ៗរូប។ សូមទ្រង់ព្រះមេត្ដាប្រែចិត្ដគំនិតយើងខ្ញុំ ឱ្យមានធម៌មេត្ដាករុណាតាមព្រះអង្គ។ សូមឱ្យពាក្យសម្ដីដែលយើងខ្ញុំពោល និងកិច្ចការដែលយើងខ្ញុំប្រព្រឹត្ដបានគាប់ព្រះហឫទ័យព្រះអង្គជានិច្ចផង។

អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរសាម៉ូអែលទី១ ១សម ២៦,២.៧.៩.១២-១៣.២២-២៣

ព្រះបាទសាអ៊ូលចេញដំណើរឆ្ពោះទៅវាលរហោស្ថានស៊ីភ ដើម្បីតាមចាប់លោក ដាវីឌ។ ទ្រង់នាំទាហានដ៏អង់អាចចំនួនបីពាន់នាក់ទៅជាមួយ។ យប់នោះ លោកដាវីឌ និងលោកអប៊ីសាយ ចូលទៅក្នុងជំរំ ហើយឃើញព្រះបាទសាអ៊ូល​ផ្ទំនៅកណ្ដាលជំរំ ព្រម ទាំងមានលំពែងដោតជាប់នឹងដី ជិតក្បាលដំណេកផង។ រីឯលោកអាប់នែរ និង​ពលទាហានដេកលក់នៅជុំវិញស្ដេច។ លោកអប៊ី​សាយ​ជម្រាបលោកដាវីឌថា៖«យប់នេះ ព្រះជាម្ចាស់ប្រគល់សត្រូវរបស់លោកមកក្នុង​កណ្ដាប់ដៃរបស់លោកហើយ!។ សូមអនុញ្ញាតឱ្យខ្ញុំយកលំពែងចាក់ទម្លុះស្ដេច​ជាប់នឹងដី ខ្ញុំចាក់តែមួយលំពែង មិនបាច់ចាក់ពីរដងទេ»។ ប៉ុន្ដែលោកដាវីឌមាន​ប្រសាសន៍ទៅលោកអប៊ីសាយ​ថា៖«ទេ! កុំធ្វើ​គុតព្រះករុណា ដ្បិតអ្នកណាលើក​ដៃប្រហារស្ដេចដែលព្រះអម្ចាស់ចាក់ប្រេងអភិសេក អ្នកនោះមិនអាចរួចខ្លួន​បាន​ឡើយ»។ លោកដាវីឌយកលំពែង និងក្អមទឹកដែលស្ថិតនៅក្បាលដំណេករបស់ព្រះបាទសាអ៊ូល ហើយនាំគ្នាចាកចេញទៅដោយគ្មានទាហានម្នាក់ ឃើញនិង​ដឹង​ឡើយ ហើយក៏គ្មាននរណាម្នាក់ភ្ញាក់ដែរ។ ពួកគេដេកលក់ទាំងអស់គ្នា ព្រោះ​ព្រះអម្ចាស់ធ្វើឱ្យគេដេកលង់លក់ឥតដឹងខ្លួន។ លោកដាវីឌឆ្លងទៅភ្នំម្ខាងទៀត ហើយឡើងទៅឈរលើកំពូលភ្នំដែលនៅដាច់ឆ្ងាយពីជំរំ។ លោកដាវីឌ​ទូល ថា៖«នេះជាលំពែងរបស់ព្រះករុណា! សូមចាត់សេនាម្នាក់ឱ្យមកយកទៅវិញចុះ! សូម​​ព្រះអម្ចាស់ប្រព្រឹត្ដចំពោះយើងតាមសេចក្ដីសុចរិត និងស្មោះត្រង់របស់យើង​ម្នាក់​​ៗ​។​​​ ថ្ងៃនេះ ព្រះអម្ចាស់បានប្រគល់ព្រះករុណាមកក្នុងកណ្ដាប់ដៃទូលបង្គំ តែទូល​បង្គំមិនព្រមលើកដៃប្រហារស្ដេចដែលព្រះអម្ចាស់បានចាក់ប្រេងអភិសេកឡើយ»​។

ទំនុកតម្កើងលេខ ១០៣ (១០២), ១-៤.៨.១០.១២-១៣ បទកាកគតិ

ខ្ញុំសូមសរសើរព្រះគ្មានអ្វីស្មើអស់ពីដួងចិត្ដ
ខ្ញុំសូមតម្កើងនាមដ៏វិសុទ្ធព្រះដ៏មានឫទ្ធិ
ផុតលើលោកា ។
ខ្ញុំសូមតម្កើងសរសើរលើកឡើងអស់ពីចិន្ដា
ខ្ញុំសូមរំឭកព្រះហស្ដអស្ចារ្យសប្បុរសករុណា
មិនបំភ្លេចឡើយ ។
ព្រះអង្គអត់ទោសនូវរាល់កំហុសដែលមានមកហើយ
ខ្ញុំបានប្រព្រឹត្ដព្រះអង្គប្រោសឱ្យខ្ញុំបានធូរស្បើយ
ផុតរោគសោកសៅ ។
ព្រះអង្គរំដោះជីវិតឱ្យរស់ផុតពីរណ្ដៅ
ព្រះអង្គអាណិតអាសូរពេកកូវខ្ញុំផុតសោកសៅ
ដោយទ្រង់មេត្ដា ។
ព្រះអម្ចាស់ថ្លៃមានព្រះហឫទ័យអាណិតករុណា
ប្រណីសន្ដោសគ្រប់ពេលវេលាដល់មនុស្សគ្រប់គ្នា
មិនឱ្យមានភ័យ ។
១០ព្រះអង្គមិនដាក់ទោសយើងម្នាក់ៗឱ្យឈឺគ្រាំគ្រា
សមតាមអំពើបាបច្រើនមហិមាទ្រង់តែងមេត្ដា
មិនយកទោសពៃរ៍ ។
១២ទិសកើតទិសលិចឆ្ងាយគ្នាមិនតិចឥតមានកែប្រែ
ព្រះអង្គធ្វើឱ្យអំពើបាបបែរឆ្ងាយមិនជិតទេ
ពីយើងយ៉ាងនោះ ។
១៣ឪពុកអាណិតថ្នាក់ថ្នមផ្ដេកផ្ដិតកូនមានទាំងអស់
ព្រះក៏មេត្ដាអាសូរស្រះណោះដល់អ្នកដែលស្មោះ
គោរពរាល់ថ្ងៃ ។

អត្ថបទទី​២៖ សូមថ្លែងលិខិតទី១ របស់គ្រីស្ដទូតប៉ូលផ្ញើជូនគ្រីស្ដបរិស័ទក្រុងកូរិនថូស ១ករ ១៥,៤៥-៤៩

បងប្អូនជាទីស្រឡាញ់!
មានចែងទុកក្នុងគម្ពីរមកថា «មនុស្សទីមួយ គឺលោកអដាំ បានទទួលជីវិត»។ រីឯលោកអដាំចុងក្រោយបង្អស់ គឺព្រះគ្រីស្ដបានទទួលព្រះវិញ្ញាណដែលផ្ដល់ជីវិត។ មិនមែនរូបកាយប្រកបដោយព្រះវិញ្ញាណទេដែលកើតមុន គឺរូបកាយធម្មជាតិវិញឯណោះទេតើដែលបានកើតមុន ទើបរូបកាយប្រកបដោយព្រះវិញ្ញាណកើតមកតាមក្រោយ។ មនុស្សទីមួយកើតចេញពីដីមកមានលក្ខណៈជាដី។ រីឯមនុស្សទីពីរវិញ កើតមកពីស្ថានបរមសុខ។ អស់អ្នកដែលកើតពីដី ក៏មានលក្ខណៈដូចអ្វីៗនៅលើ​ដីនេះ ហើយអស់​អ្នក​ដែល​កើតពីស្ថានបរមសុខ ក៏មានលក្ខណៈដូចព្រះអង្គដែលនៅស្ថានបរមសុខដែរ។ យើងមានទ្រង់ទ្រាយដូចមនុស្សដែលមានលក្ខណៈជាដីយ៉ាងណា យើងក៏នឹងមានទ្រង់ទ្រាយដូចព្រះអង្គដែលគង់នៅស្ថានបរមសុខយ៉ាងនោះដែរ។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម យហ ១៣,៣៤

អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះអម្ចាស់បានប្រទានវិន័យថ្មីដល់យើង គឺត្រូវស្រឡាញ់គ្នាទៅវិញទៅមក ដូចខ្ញុំបានស្រឡាញ់អ្នករាល់គ្នាដែរ។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ៦,២៧-៣៨

ព្រះយេស៊ូមានព្រះបន្ទូលមកកាន់បណ្ដាជនថា៖ «ខ្ញុំសុំប្រាប់អ្នករាល់គ្នាដែលកំពុង ស្ដាប់ខ្ញុំថា ចូរស្រឡាញ់ខ្មាំងសត្រូវរបស់ខ្លួន និងធ្វើអំពើល្អដល់អស់អ្នកដែលស្អប់អ្នករាល់ គ្នា ត្រូវជូនពរដល់អស់អ្នកដែលប្រទេចផ្ដាសាអ្នករាល់គ្នា និងអង្វរព្រះជាម្ចាស់សូមទ្រង់ ប្រទាន​ពរដល់អស់អ្នកដែលមួលបង្កាច់អ្នករាល់គ្នា។ ប្រសិនបើមានគេទះកំផ្លៀងអ្នកម្ខាង ចូរបែរឱ្យគេទះម្ខាងទៀតចុះ។ ប្រសិនបើគេយកអាវធំរបស់អ្នក ចូរឱ្យគេយកអាវក្នុងថែមទៀតទៅ។ បើមានអ្នកណាសុំអ្វីពីអ្នក ចូរឱ្យគេទៅ ហើយបើគេរឹប​អូសយកអ្វីដែលជារបស់អ្នក ចូរកុំទារពីគេវិញឡើយ។ បើអ្នករាល់គ្នាចង់ឱ្យគេប្រព្រឹត្ដចំពោះខ្លួនបែបណា ត្រូវប្រព្រឹត្ដចំពោះគេបែបនោះដែរ។ បើអ្នករាល់គ្នាស្រឡាញ់​តែមនុស្សដែលស្រឡាញ់អ្នករាល់គ្នា តើនឹងមានគុណបំណាច់អ្វី?សូម្បីតែមនុស្សបាបក៏ចេះស្រឡាញ់គ្នាគេដែរ ហើយបើអ្នករាល់គ្នាធ្វើអំពើល្អតែចំពោះមនុស្សណាដែលធ្វើអំពើល្អដល់អ្នករាល់គ្នា តើនឹងមានគុណបំណាច់អ្វី? សូម្បីតែមនុស្សបាបក៏ចេះធ្វើអំពើល្អដល់គ្នាគេដែរ។ បើអ្នករាល់គ្នាឱ្យគេខ្ចីដោយសង្ឃឹមថា នឹងបានសំណងវិញ តើនឹងមានគុណបំណាច់អ្វី? សូម្បីតែមនុស្សបាប ក៏ឱ្យគ្នាគេខ្ចីដើម្បីទទួលសំណងដូចដើមវិញដែរ។ ចូរស្រឡាញ់ខ្មាំងសត្រូវរបស់ខ្លួន ហើយធ្វើល្អដល់គេព្រមទាំងឱ្យគេខ្ចី ដោយកុំនឹកសង្ឃឹមចង់បានអ្វីវិញឱ្យសោះ ពេលនោះអ្នករាល់គ្នានឹងបានទទួលរង្វាន់យ៉ាងធំ អ្នករាល់គ្នានឹងបានទៅជាបុត្រធីតារបស់ព្រះជាម្ចាស់ដ៏ខ្ពង់ខ្ពស់បំផុត ដ្បិតព្រះអង្គក៏មានព្រះហឫទ័យសប្បុរសចំពោះ​​​ជនអកតញ្ញូ និងជនកំណាចដែរ។ ចូរមានចិត្ដមេត្ដាករុណាដូចព្រះបិតារបស់អ្នករាល់​គ្នា ដែលមានព្រះហឫទ័យមេត្ដាករុណា»។ កុំថ្កោលទោសអ្នកដទៃឱ្យសោះ នោះព្រះជាម្ចាស់ក៏មិនថ្កោលទោសអ្នករាល់គ្នាដែរ។ កុំផ្ដន្ទាទោសអ្នកដទៃឱ្យ​សោះ នោះព្រះជាម្ចាស់ក៏មិនផ្ដន្ទាទោសអ្នករាល់គ្នាដែរ។ ត្រូវលើកលែងទោសឱ្យ​អ្នក​ដទៃ នោះព្រះជាម្ចាស់នឹងលើកលែងទោសឱ្យអ្នករាល់គ្នា។ ចូរធ្វើអំណោយដល់​អ្នកដទៃ នោះព្រះជាម្ចាស់នឹងប្រទានអំណោយដល់អ្នករាល់គ្នាដែរ ទ្រង់នឹងប្រទានមកយ៉ាងបរិបូណ៌ហូរហៀរ។ ព្រះជាម្ចាស់នឹងវាស់ឱ្យអ្នកតាមរង្វាល់ដែលអ្នក​វាល់ឱ្យអ្នកដទៃ»។

បពិត្រព្រះជាម្ចាស់! ព្រះយេស៊ូជាព្រះបុត្រារបស់ព្រះអង្គបានបូជាព្រះជន្មដើម្បីសម្រុះសម្រួលមនុស្សដែលបាក់បែកគ្នាឱ្យចូលរួមជាធ្លុងតែមួយ។ សូម​ទ្រង់​ព្រះមេត្ដាប្រោសទទួលតង្វាយរបស់យើងខ្ញុំ រួមនឹងសក្ការបូជារបស់ព្រះយេស៊ូ​គ្រីស្ដ ដែលមានព្រះជន្មគង់នៅ និងសោយរាជ្យអស់កល្បជាអង្វែងតរៀង​ទៅ​។​

បពិត្រព្រះបិតាប្រកបដោយធម៌មេត្ដាករុណាយ៉ាងក្រៃលែង! យើងខ្ញុំបានចូលរួមជាមួយព្រះយេស៊ូដែលបានបូជាព្រះជន្មដើម្បីសម្រុះសម្រួលមនុស្សលោកឱ្យជានានឹងព្រះអង្គ និងជានានឹងគ្នាផង។ សូមទ្រង់ព្រះមេត្ដាប្រោសប្រទានព្រះ​វិញ្ញាណមកប្រែចិត្ដយើងខ្ញុំឱ្យចេះស្រឡាញ់អ្នកដទៃស្មើនឹងខ្លួនផង។

579 Views

Theme: Overlay by Kaira