ខែធ្នូ ឆ្នាំ «គ» ២០២៤-២០២៥
  1. ថ្ងៃអាទិត្យ - ស្វ - អាទិត្យទី០១ ក្នុងរដូវរង់ចាំ
  2. ចន្ទ - ស្វ - រដូវរង់ចាំ
  3. អង្គារ - ស្វ - រដូវរង់ចាំ
    - -សន្ដហ្វ្រង់ស្វ័រ សាវីយេ
  4. ពុធ - ស្វ - រដូវរង់ចាំ
    - - សន្ដយ៉ូហាន នៅដាម៉ាសហ្សែនជាបូជាចារ្យ និងជាគ្រូបាធ្យាយនៃព្រះសហគមន៍
  5. ព្រហ - ស្វ - រដូវរង់ចាំ
  6. សុក្រ - ស្វ - រដូវរង់ចាំ
    - - សន្ដនីកូឡាស ជាអភិបាល
  7. សៅរ៍ - ស្វ -រដូវរង់ចាំ
    - - សន្ដអំប្រូស ជាអភិបាល និងជាគ្រូបាធ្យានៃព្រះសហគមន៍
  8. ថ្ងៃអាទិត្យ - ស្វ - អាទិត្យទី០២ ក្នុងរដូវរង់ចាំ
  9. ចន្ទ - ស្វ - រដូវរង់ចាំ
    - - បុណ្យព្រះនាងព្រហ្មចារិនីម៉ារីមិនជំពាក់បាប
    - - សន្ដយ៉ូហាន ឌីអេហ្គូ គូអូត្លាតូអាស៊ីន
  10. អង្គារ - ស្វ - រដូវរង់ចាំ
  11. ពុធ - ស្វ - រដូវរង់ចាំ
    - - សន្ដដាម៉ាសទី១ ជាសម្ដេចប៉ាប
  12. ព្រហ - ស្វ - រដូវរង់ចាំ
    - - ព្រះនាងព្រហ្មចារិនីម៉ារី នៅហ្គ័រដាឡូពេ
  13. សុក្រ - ស្វ - រដូវរង់ចាំ
    - ក្រហ -  សន្ដីលូស៊ីជាព្រហ្មចារិនី និងជាមរណសាក្សី
  14. សៅរ៍ - ស្វ - រដូវរង់ចាំ
    - - សន្ដយ៉ូហាននៃព្រះឈើឆ្កាង ជាបូជាចារ្យ និងជាគ្រូបាធ្យាយនៃព្រះសហគមន៍
  15. ថ្ងៃអាទិត្យ - ផ្កាឈ - អាទិត្យទី០៣ ក្នុងរដូវរង់ចាំ
  16. ចន្ទ - ស្វ - រដូវរង់ចាំ
    - ក្រហ - ជនដ៏មានសុភមង្គលទាំង៧ នៅប្រទេសថៃជាមរណសាក្សី
  17. អង្គារ - ស្វ - រដូវរង់ចាំ
  18. ពុធ - ស្វ - រដូវរង់ចាំ
  19. ព្រហ - ស្វ - រដូវរង់ចាំ
  20. សុក្រ - ស្វ - រដូវរង់ចាំ
  21. សៅរ៍ - ស្វ - រដូវរង់ចាំ
    - - សន្ដសិលា កានីស្ស ជាបូជាចារ្យ និងជាគ្រូបាធ្យាយនៃព្រះសហគមន៍
  22. ថ្ងៃអាទិត្យ - ស្វ - អាទិត្យទី០៤ ក្នុងរដូវរង់ចាំ
  23. ចន្ទ - ស្វ - រដូវរង់ចាំ
    - - សន្ដយ៉ូហាន នៅកាន់ទីជាបូជាចារ្យ
  24. អង្គារ - ស្វ - រដូវរង់ចាំ
  25. ពុធ - - បុណ្យលើកតម្កើងព្រះយេស៊ូប្រសូត
  26. ព្រហ - ក្រហ - សន្តស្តេផានជាមរណសាក្សី
  27. សុក្រ - - សន្តយ៉ូហានជាគ្រីស្តទូត
  28. សៅរ៍ - ក្រហ - ក្មេងដ៏ស្លូតត្រង់ជាមរណសាក្សី
  29. ថ្ងៃអាទិត្យ -  - អាទិត្យសប្ដាហ៍បុណ្យព្រះយេស៊ូប្រសូត
    - - បុណ្យគ្រួសារដ៏វិសុទ្ធរបស់ព្រះយេស៊ូ
  30. ចន្ទ - - សប្ដាហ៍បុណ្យព្រះយេស៊ូប្រសូត
  31.  អង្គារ - - សប្ដាហ៍បុណ្យព្រះយេស៊ូប្រសូត
    - - សន្ដស៊ីលវេស្ទឺទី១ ជាសម្ដេចប៉ាប
ខែមករា ឆ្នាំ «គ» ២០២៥
  1. ពុធ - - រដូវបុណ្យព្រះយេស៊ូប្រសូត
     - - បុណ្យគោរពព្រះនាងម៉ារីជាមាតារបស់ព្រះជាម្ចាស់
  2. ព្រហ - - រដូវបុណ្យព្រះយេស៊ូប្រសូត
    - សន្ដបាស៊ីលដ៏ប្រសើរឧត្ដម និងសន្ដក្រេក័រ
  3. សុក្រ - - រដូវបុណ្យព្រះយេស៊ូប្រសូត
    - ព្រះនាមដ៏វិសុទ្ធរបស់ព្រះយេស៊ូ
  4. សៅរ៍ - - រដូវបុណ្យព្រះយេស៊ុប្រសូត
  5. អាទិត្យ - - បុណ្យព្រះយេស៊ូសម្ដែងព្រះអង្គ 
  6. ចន្ទ​​​​​ - - ក្រោយបុណ្យព្រះយេស៊ូសម្ដែងព្រះអង្គ
  7. អង្គារ - - ក្រោយបុណ្យព្រះយេស៊ូសម្ដែងព្រះអង្
    - - សន្ដរ៉ៃម៉ុង នៅពេញ៉ាហ្វ័រ ជាបូជាចារ្យ
  8. ពុធ - - ក្រោយបុណ្យព្រះយេស៊ូសម្ដែងព្រះអង្គ
  9. ព្រហ - - ក្រោយបុណ្យព្រះយេស៊ូសម្ដែងព្រះអង្គ
  10. សុក្រ - - ក្រោយបុណ្យព្រះយេស៊ូសម្ដែងព្រះអង្គ
  11. សៅរ៍ - - ក្រោយបុណ្យព្រះយេស៊ូសម្ដែងព្រះអង្គ
  12. អាទិត្យ - - បុណ្យព្រះអម្ចាស់យេស៊ូទទួលពិធីជ្រមុជទឹក 
  13. ចន្ទ - បៃតង - ថ្ងៃធម្មតា
    - - សន្ដហ៊ីឡែរ
  14. អង្គារ - បៃតង - ថ្ងៃធម្មតា
  15. ពុធ - បៃតង- ថ្ងៃធម្មតា
  16. ព្រហ - បៃតង - ថ្ងៃធម្មតា
  17. សុក្រ - បៃតង - ថ្ងៃធម្មតា
    - - សន្ដអង់ទន ជាចៅអធិការ
  18. សៅរ៍ - បៃតង - ថ្ងៃធម្មតា
  19. អាទិត្យ - បៃតង - ថ្ងៃអាទិត្យទី២ ក្នុងរដូវធម្មតា
  20. ចន្ទ - បៃតង - ថ្ងៃធម្មតា
    -ក្រហម - សន្ដហ្វាប៊ីយ៉ាំង ឬ សន្ដសេបាស្យាំង
  21. អង្គារ - បៃតង - ថ្ងៃធម្មតា
    - ក្រហម - សន្ដីអាញេស

  22. ពុធ - បៃតង- ថ្ងៃធម្មតា
    - សន្ដវ៉ាំងសង់ ជាឧបដ្ឋាក
  23. ព្រហ - បៃតង - ថ្ងៃធម្មតា
  24. សុក្រ - បៃតង - ថ្ងៃធម្មតា
    - - សន្ដហ្វ្រង់ស្វ័រ នៅសាល
  25. សៅរ៍ - បៃតង - ថ្ងៃធម្មតា
    - - សន្ដប៉ូលជាគ្រីស្ដទូត 
  26. អាទិត្យ - បៃតង - ថ្ងៃអាទិត្យទី៣ ក្នុងរដូវធម្មតា
    - - សន្ដធីម៉ូថេ និងសន្ដទីតុស
  27. ចន្ទ - បៃតង - ថ្ងៃធម្មតា
    - សន្ដីអន់សែល មេរីស៊ី
  28. អង្គារ - បៃតង - ថ្ងៃធម្មតា
    - - សន្ដថូម៉ាស នៅអគីណូ

  29. ពុធ - បៃតង- ថ្ងៃធម្មតា
  30. ព្រហ - បៃតង - ថ្ងៃធម្មតា
  31. សុក្រ - បៃតង - ថ្ងៃធម្មតា
    - - សន្ដយ៉ូហាន បូស្កូ
ខែកុម្ភះ ឆ្នាំ «គ» ២០២៥
  1. សៅរ៍ - បៃតង - ថ្ងៃធម្មតា
  2. អាទិត្យ- - បុណ្យថ្វាយព្រះឱរសយេស៊ូនៅក្នុងព្រះវិហារ
    - ថ្ងៃអាទិត្យទី៤ ក្នុងរដូវធម្មតា
  3. ចន្ទ - បៃតង - ថ្ងៃធម្មតា
    -ក្រហម - សន្ដប្លែស ជាអភិបាល និងជាមរណសាក្សី ឬ សន្ដអង់ហ្សែរ ជាអភិបាលព្រះសហគមន៍
  4. អង្គារ - បៃតង - ថ្ងៃធម្មតា
    - - សន្ដីវេរ៉ូនីកា

  5. ពុធ - បៃតង- ថ្ងៃធម្មតា
    - ក្រហម - សន្ដីអាហ្កាថ ជាព្រហ្មចារិនី និងជាមរណសាក្សី
  6. ព្រហ - បៃតង - ថ្ងៃធម្មតា
    - ក្រហម - សន្ដប៉ូល មីគី និងសហជីវិន ជាមរណសាក្សីនៅប្រទេសជប៉ុជ
  7. សុក្រ - បៃតង - ថ្ងៃធម្មតា
  8. សៅរ៍ - បៃតង - ថ្ងៃធម្មតា
    - ឬសន្ដយេរ៉ូម អេមីលីយ៉ាំងជាបូជាចារ្យ ឬ សន្ដីយ៉ូសែហ្វីន បាគីតា ជាព្រហ្មចារិនី
  9. អាទិត្យ - បៃតង - ថ្ងៃអាទិត្យទី៥ ក្នុងរដូវធម្មតា
  10. ចន្ទ - បៃតង - ថ្ងៃធម្មតា
    - - សន្ដីស្កូឡាស្ទិក ជាព្រហ្មចារិនី
  11. អង្គារ - បៃតង - ថ្ងៃធម្មតា
    - - ឬព្រះនាងម៉ារីបង្ហាញខ្លួននៅក្រុងលួរដ៍

  12. ពុធ - បៃតង- ថ្ងៃធម្មតា
  13. ព្រហ - បៃតង - ថ្ងៃធម្មតា
  14. សុក្រ - បៃតង - ថ្ងៃធម្មតា
    - - សន្ដស៊ីរីល ជាបព្វជិត និងសន្ដមេតូដជាអភិបាលព្រះសហគមន៍
  15. សៅរ៍ - បៃតង - ថ្ងៃធម្មតា
  16. អាទិត្យ - បៃតង - ថ្ងៃអាទិត្យទី៦ ក្នុងរដូវធម្មតា
  17. ចន្ទ - បៃតង - ថ្ងៃធម្មតា
    - - ឬសន្ដទាំងប្រាំពីរជាអ្នកបង្កើតក្រុមគ្រួសារបម្រើព្រះនាងម៉ារី
  18. អង្គារ - បៃតង - ថ្ងៃធម្មតា
    - - ឬសន្ដីប៊ែរណាដែត ស៊ូប៊ីរូស

  19. ពុធ - បៃតង- ថ្ងៃធម្មតា
  20. ព្រហ - បៃតង - ថ្ងៃធម្មតា
  21. សុក្រ - បៃតង - ថ្ងៃធម្មតា
    - - ឬសន្ដសិលា ដាម៉ីយ៉ាំងជាអភិបាល និងជាគ្រូបាធ្យាយ
  22. សៅរ៍ - បៃតង - ថ្ងៃធម្មតា
    - - អាសនៈសន្ដសិលា ជាគ្រីស្ដទូត
  23. អាទិត្យ - បៃតង - ថ្ងៃអាទិត្យទី៥ ក្នុងរដូវធម្មតា
    - ក្រហម -
    សន្ដប៉ូលីកាព ជាអភិបាល និងជាមរណសាក្សី
  24. ចន្ទ - បៃតង - ថ្ងៃធម្មតា
  25. អង្គារ - បៃតង - ថ្ងៃធម្មតា
  26. ពុធ - បៃតង- ថ្ងៃធម្មតា
  27. ព្រហ - បៃតង - ថ្ងៃធម្មតា
  28. សុក្រ - បៃតង - ថ្ងៃធម្មតា
ខែមីនា ឆ្នាំ «គ» ២០២៥
  1. សៅរ៍ - បៃតង - ថ្ងៃធម្មតា
  2. អាទិត្យ - បៃតង - ថ្ងៃអាទិត្យទី៥ ក្នុងរដូវធម្មតា
  3. ចន្ទ - បៃតង - ថ្ងៃធម្មតា
  4. អង្គារ - បៃតង - ថ្ងៃធម្មតា
  5. ពុធ - បៃតង- ថ្ងៃធម្មតា
  6. ព្រហ - បៃតង - ថ្ងៃធម្មតា
  7. សុក្រ - បៃតង - ថ្ងៃធម្មតា
  8. សៅរ៍ - បៃតង - ថ្ងៃធម្មតា
  9. អាទិត្យ - បៃតង - ថ្ងៃអាទិត្យទី៥ ក្នុងរដូវធម្មតា
  10. ចន្ទ - បៃតង - ថ្ងៃធម្មតា
  11. អង្គារ - បៃតង - ថ្ងៃធម្មតា
  12. ពុធ - បៃតង- ថ្ងៃធម្មតា
  13. ព្រហ - បៃតង - ថ្ងៃធម្មតា
  14. សុក្រ - បៃតង - ថ្ងៃធម្មតា
  15. សៅរ៍ - បៃតង - ថ្ងៃធម្មតា
  16. អាទិត្យ - បៃតង - ថ្ងៃអាទិត្យទី៥ ក្នុងរដូវធម្មតា
  17. ចន្ទ - បៃតង - ថ្ងៃធម្មតា
  18. អង្គារ - បៃតង - ថ្ងៃធម្មតា
  19. ពុធ - បៃតង- ថ្ងៃធម្មតា
  20. ព្រហ - បៃតង - ថ្ងៃធម្មតា
  21. សុក្រ - បៃតង - ថ្ងៃធម្មតា
  22. សៅរ៍ - បៃតង - ថ្ងៃធម្មតា
  23. អាទិត្យ - បៃតង - ថ្ងៃអាទិត្យទី៥ ក្នុងរដូវធម្មតា
  24. ចន្ទ - បៃតង - ថ្ងៃធម្មតា
  25. អង្គារ - បៃតង - ថ្ងៃធម្មតា
  26. ពុធ - បៃតង- ថ្ងៃធម្មតា
  27. ព្រហ - បៃតង - ថ្ងៃធម្មតា
  28. សុក្រ - បៃតង - ថ្ងៃធម្មតា
  29. សៅរ៍ - បៃតង - ថ្ងៃធម្មតា
  30. អាទិត្យ - បៃតង - ថ្ងៃអាទិត្យទី៥ ក្នុងរដូវធម្មតា
  31. ចន្ទ - បៃតង - ថ្ងៃធម្មតា
ខែមេសា ឆ្នាំ «គ» ២០២៥
ខែឧសភា ឆ្នាំ «គ» ២០២៥
ខែមិថុនា ឆ្នាំ «គ» ២០២៥
ខែកក្ដដា ឆ្នាំ «គ» ២០២៥
ខែសីហា ឆ្នាំ «គ» ២០២៥
ខែកញ្ញា ឆ្នាំ «គ» ២០២៥
ខែតុលា ឆ្នាំ «គ» ២០២៥
ខែវិច្ឆិកា ឆ្នាំ «គ» ២០២៥

ថ្ងៃអង្គារ អាទិត្យទី០៣
រដូវអបអរសាទរ
ពណ៌ស្វាយ

ថ្ងៃអង្គារ ទី១៧ ខែធ្នូ ឆ្នាំ២០២៤

ពាក្យអធិដ្ឋានពេលចូល

បពិត្រព្រះអម្ចាស់ជាព្រះបិតា! ព្រះអង្គបានប្រោសយើងខ្ញុំឱ្យកើតជាថ្មី យើងខ្ញុំក៏រួមស្លាប់រួមរស់ជាមួយព្រះយេស៊ូ ជាព្រះបុត្រាព្រះអង្គ។ សូមទ្រង់ព្រះមេត្តាអាណិតអាសូរយើងខ្ញុំ សូមជួយយើងខ្ញុំឱ្យជៀសផុតពីសៅហ្មងទាំងឡាយដែលមិនសមនឹងឋានៈរបស់ខ្លួនជាបុត្រធីតាព្រះអង្គ។ សូមឱ្យយើងខ្ញុំកាន់កិរិយាថ្លៃថ្នូរ ដើម្បីរៀបចំផ្លូវរបស់ព្រះបុត្រាដែលកំពុងមក។ ព្រះអង្គមានព្រះជន្មគង់នៅ ហើយសោយរាជ្យរួមជាមួយព្រះបិតា និងព្រះវិញ្ញាណដ៏វិសុទ្ធ អស់កល្បជាអង្វែងតរៀងទៅ។

អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរព្យាការីសេផានី សផ ៣,១-២.៩-១៣

ព្រះអម្ចាស់មានព្រះបន្ទូលថា៖«យេរូសាឡឹមត្រូវវេទនាពុំខាន ព្រោះអ្នកក្រុងនេះជាជនបះបោរ ប្រព្រឹត្តអំពើពុករលួ​យ ជិះជាន់សង្កត់សង្កិនគ្នា។ ពួកគេមិនស្តាប់ព្រះ សូរសៀងរបស់ព្រះអម្ចាស់ ហើយក៏មិនទទួលការប្រដៅពីព្រះអង្គដែរ។ ពួកគេមិនផ្ញើជីវិតលើព្រះអម្ចាស់ ពួកគេមិនចូលចិត្តមកជិតព្រះរបស់ខ្លួនទេ។
ពេលនោះ យើងនឹងជម្រះបបូរមាត់ជាតិសាសន៍នានាឱ្យបានបរិសុទ្ធ ដើម្បីឱ្យពួកគេទាំងអស់គ្នាអង្វររកនាមយើងជាព្រះអម្ចាស់ ហើយព្រមព្រៀងគ្នាគោរពបម្រើយើង។ អ្នកថ្វាយបង្គំយើងដែលខ្ចាត់ខ្ចាយទៅនៅខាងនាយទន្លេស្រុកអេត្យូពីនឹងនាំគ្នាយកតង្វាយមកឱ្យយើង។ នៅថ្ងៃនោះ អ្នកនឹងលែងអាម៉ាស់ ព្រោះតែអំពើអាក្រក់ទាំងប៉ុន្មានដែលអ្នកបានប្រព្រឹត្ត គឺអំពើបាបប្រឆាំងនឹងយើង ដ្បិតយើងដកមនុស្សព្រហើនអួតអាងចេញពីចំណោមអ្នក ហើយអ្នកក៏លែងវាយឬកខ្ពស់នៅលើភ្នំដ៏វិសុទ្ធរបស់យើងទៀតដែរ។ យើងនឹងទុកតែប្រជាជនមួយចំនួនដែលទុគ៌ត ហើយទន់ទាបឱ្យនៅសេសសល់ក្នុងអ្នកដែលនៅសេសសល់ លែងប្រព្រឹត្តបទល្មើស លែងនិយាយកុហក និងលែងនិយាយបោកបញ្ឆោតទៀតហើយ ពួកគេរស់នៅយ៉ាងសុខសាន្តគ្មាននរណាមកបំភ័យពួកគេទៀតឡើយ»។

ទំនុកតម្កើងលេខ ៣៤,២-៣.៦-៧.១៦.១៨-១៩.២៣ បទកាកគតិ

២.ខ្ញុំអរព្រះគុណអម្ចាស់ពេកពន់គ្រប់ពេលវេលា
សូមលើកតម្កើងព្រះអង្គគ្រប់គ្រាឥតមានរួញរា
ឈប់ឈរសោះឡើយ។
៣.ខ្ញុំខ្ពស់មុខព្រោះព្រះម្ចាស់សង្គ្រោះខ្ញុំមិនកន្តើយ
ចូរអ្នកទន់ទាបស្តាប់កុំព្រងើយនឹងបានធូរស្បើយ
អំណរខ្លាំងក្លា ។
៦.អ្នកដែលសម្លឹងឆ្ពោះទៅព្រះអង្គបានសុខឥតមោះ
ផុតអស់ទុក្ខសោកវិយោគរងគ្រោះពួកគេទាំងនោះ
មិនខកចិត្តឡើយ ។
៧.អស់អ្នកកម្សត់និងមនុស្សទុគ៌តគេស្រែកដង្ហោយ
ហៅរកព្រះម្ចាស់ទ្រង់សណ្តាប់ហើយសង្គ្រោះគេឱ្យ
ផុតពីគ្រោះកាច ។
១៦.ព្រះម្ចាស់តែងតែរំពៃមើលថែអស់មនុស្សសុចរិត
ទ្រង់យកព្រះទ័យទុកដាក់ពិតៗថែទាំនៅជិត
រាល់ទិនទិវា ។
១៨.ពេលអ្នកទៀងត្រង់ស្រែករកព្រះអង្គទ្រង់មិនកន្តើយ
ព្រះអង្គសណ្តាប់ពាក្យគេរួចហើយរំដោះគេឱ្យ
ផុតគ្រោះទាំងឡាយ ។
១៩.ព្រះម្ចាស់គង់ស្ថិតក្បែរអ្នកគ្រាំចិត្តមានទុក្ខខ្វល់ខ្វាយ
ព្រះអង្គសង្គ្រោះអស់អ្នកទាំងឡាយបានសុខសប្បាយ
ផុតទុក្ខរីងរៃ ។
២៣.ព្រះម្ចាស់សង្គ្រោះជីវិតទាំងអស់ដល់អ្នកដែលបាន
បម្រើព្រះអង្គពឹងផ្អែកផ្ញើប្រាណតែងទទួលបាន
សុខផុតទុក្ខទោស ។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អ

អាលេលូយ៉ា! អាលេលូយ៉ា!
ឱព្រះអម្ចាស់អើយ! សូមយាងមក! សូមកុំបង្អង់ឡើយ! សូមយាងមករំដោះប្រជាជនព្រះអង្គឱ្យបានរួចពីបាបផង!។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ មថ ២១,២៨-៣២

ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់ពួកនាយកបូជាចារ្យ និងពួកព្រឹទ្ធាចារ្យថា៖«អ្នករាល់គ្នាយល់យ៉ាងណាដែរ ប្រសិនបើបុរសម្នាក់មានកូនប្រុសពីរ ហើយគាត់និយាយទៅកាន់កូនច្បងថា“កូនអើយ! ថ្ងៃនេះចូរកូនទៅធ្វើការនៅចម្ការទំពាំងបាយជូររបស់ពុកទៅ!”។ កូនតបមកវិញថា “ខ្ញុំមិនចង់ទៅទេ!” ប៉ុន្តែ ក្រោយមក កូននោះដូរគំនិត ហើយក៏ទៅចម្ការ។ បន្ទាប់មកឪពុកនិយាយពាក្យដដែលទៅកាន់កូនពៅ កូនពៅឆ្លើយថា “បាទកូនទៅ! “ប៉ុន្តែ បែរជាមិនទៅវិញ។ ក្នុងចំណោមកូនទាំងពីរនាក់ តើកូនណាបានធ្វើតាមបំណងឪពុក?»។ គេទូលព្រះអង្គថា៖«កូនច្បង»។ ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «ខ្ញុំសុំប្រាប់ឱ្យអ្នករាល់គ្នាបានដឹងច្បាស់ថា ពួកអ្នកទារពន្ធ និងពួកស្ត្រីពេស្យានឹងចូលទៅក្នុងព្រះរាជ្យរបស់ព្រះជាម្ចាស់មុនអ្នករាល់គ្នា ដ្បិតលោកយ៉ូហានមកណែនាំអ្នករាល់គ្នា ឱ្យដើរតាមមាគ៌ាសុចរិត តែអ្នករាល់គ្នាមិនព្រមជឿលោកទេ។ ពួកអ្នកទារពន្ធ និងស្ត្រីពេស្យាបានជឿលោក រីឯអ្នករាល់គ្នាវិញ ទោះបីអ្នករាល់គ្នាបានឃើញហេតុការណ៍ទាំងនោះក៏ដោយ ក៏អ្នករាល់គ្នាមិនបានដូរចិត្តគំនិត ហើយជឿលោកដែរ»។

ពាក្យថ្វាយតង្វាយ

បពិត្រព្រះអម្ចាស់ជាព្រះបិតា! ព្រះអង្គបានចាត់ព្រះបុត្រាឱ្យយាងមកសង្គ្រោះអស់អ្នកដែលជឿសង្ឃឹមលើព្រះអង្គ។ យើងខ្ញុំគ្មានអ្វីមកថ្វាយតបស្នងសងព្រះគុណព្រះអង្គ ក្រៅពីផ្ញើជីវិតទាំងស្រុងទៅលើធម៌មេត្តាករុណារបស់ព្រះអង្គទេ។ សូមទ្រង់ព្រះមេត្តាប្រោសយើងខ្ញុំឱ្យចូលរួមជាមួយព្រះយេស៊ូដែលបានបូជាព្រះជន្ម ដើម្បីសង្គ្រោះមនុស្សលោកផង។

ពាក្យអរព្រះគុណ

បពិត្រព្រះអម្ចាស់ជាព្រះបិតា! យើងខ្ញុំសូមអរព្រះគុណព្រះអង្គដែលមានព្រះហឫទ័យមេត្តាករុណាដ៏លើសលប់ចំពោះមនុស្សលោក ព្រះអង្គសព្វព្រះហឫទ័យសង្គ្រោះមនុស្សគ្រប់ជាតិសាសន៍ ដោយមិនគិតពីកុសលផលបុណ្យរបស់គេឡើយ។ សូមទ្រង់ព្រះមេត្តាប្រោសយើងខ្ញុំដែលបានទទួលព្រះកាយព្រះគ្រីស្តក្នុងអភិបូជានេះ ចេះបង្ហាញធម៌មេត្តាដ៏អស្ចារ្យនេះឱ្យមនុស្សសម័យឥឡូវឃើញ។

387 Views

Theme: Overlay by Kaira