អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3
4 5 6 7 8 9 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4
5 6 7 8 9 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02
03 04 05 06 07 08 09
10 11 12 13 14 15 16
17 18 19 20 21 22 23
24 25 26 27 28 29 30
31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06
07 08 09 10 11 12 13
14 15 16 17 18 19 20
21 22 23 24 25 26 27
28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04
05 06 07 08 09 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01
02 03 04 05 06 07 08
09 10 11 12 13 14 15
16 17 18 19 20 21 22
23 24 25 26 27 28 29
30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05
06 07 08 09 10 11 12
13 14 15 16 17 18 19
20 21 22 23 24 25 26
27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03
04 05 06 07 08 09 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06 07
08 09 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30

ថ្ងៃពុធ អាទិត្យទី០១
រដូវអបអរសាទរ
ពណ៌ស្វាយ

លោកហ្វ្រង់ស្វ័រ កើតនៅគ.ស ១៥០៦ ក្នុងភូមិសាវីយេ នៅប្រទេសអេស្ប៉ាញ។ លោកទៅរៀនសូតនៅមហាវិទ្យាល័យក្រុងប៉ារីស។ នៅទីនោះ លោកជួបនិស្សិតម្នាក់ដូចគាត់ឈ្មោះ អ៊ីញ៉ាស ជាអ្នកភូមិឡូយ៉ូឡា។ នៅឆ្នាំ១៥៣៤ លោកអ៊ីញ៉ាស លោកហ្វ្រង់ស្វ័រ ព្រមទាំងមិត្តសម្លាញ់ខ្លះទៀតនាំគ្នាធ្វើសច្ចាប្រណិធានបម្រើព្រះយេស៊ូអស់មួយជីវិត។ លោកទាំងនោះបង្កើតក្រុមគ្រួសារបព្វជិតមួយដែលមានឈ្មោះថា “សហជីវិនព្រះយេស៊ូ”។ លោកហ្វ្រង់ស្វ័រទទួលអគ្គសញ្ញាតែងតាំងជាបូជាចារ្យនៅឆ្នាំ១៥៣៧ រួចហើយលោកចេញដំណើរទៅប្រកាសដំណឹងល្អនៅទ្វីបអាស៊ី។ លោកប្រកាសដំណឹងល្អនៅប្រទេសឥណ្ឌា ម៉ាឡាយូ ឥណ្ធូណេស៊ី ជប៉ុន។ លោកទទួលមរណភាពក្នុងជន្មាយុ៤៦ឆ្នាំ នៅពេលលោកមានបំណងចង់ចូលប្រទេសចិន។ លោកប្រកាសដំណឹងល្អនៅកោះម៉ូលូក (ឥណ្ឌូនេស៊ីសព្វថ្ងៃ) ជាកន្លែង ដែលគ្រីស្តបរិស័ទចេញមកនៅកម្ពុជានាឆ្នាំ១៦៦០។ សន្តហ្វ្រង់ស្វ័រ ជាឧបការីសាសនទូត ដែលចេញប្រកាសដំណឹងល្អនៅប្រទេសមិនទាន់មានព្រះសហគមន៍។

បពិត្រព្រះអម្ចាស់ជាព្រះបិតាប្រកបដោយព្រះហឫទ័យសប្បុរសយ៉ាងក្រៃលែង! ព្រះអង្គត្រាស់ហៅយើងខ្ញុំឱ្យមកជួបជុំគ្នានៅទីនេះ នៅពេលយើងខ្ញុំរង់ចាំព្រះបុត្រាយាងមក។ សូមទ្រង់ព្រះមេត្តាតម្រែតម្រង់ចិត្តគំនិតយើងខ្ញុំឱ្យបានបរិសុទ្ធ។ ដូច្នេះ នៅពេលព្រះគ្រីស្តយាងមកនោះ ទ្រង់នឹងអាណិតអាសូរយើងខ្ញុំ ហើយទទួលយើងខ្ញុំឱ្យចូលរួមជាមួយព្រះអង្គដែលមានព្រះជន្មគង់នៅ និងសោយរាជ្យរួមជាមួយព្រះវិញ្ញាណដ៏វិសុទ្ធ អស់កល្បជាអង្វែងតរៀងទៅ។

អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរព្យាការីអេសាយ ២៥,៦-១០

នៅថ្ងៃនោះ ព្រះអម្ចាស់ដ៏មានតេជានុភាពសព្វប្រការនឹងជប់លៀងប្រជាជនទាំងឡាយនៅលើភ្នំរបស់ព្រះអង្គ ដោយមានម្ហូបឈ្ងុយឈ្ងប់ និងស្រាដ៏ឆ្ងាញ់។ ព្រះអង្គនឹងដកផ្ទាំងសំពត់មរណទុក្ខដែលបាំងមុខមនុស្សគ្រប់ជាតិសាសន៍ចេញ ទ្រង់ក៏នឹងទាញសំពត់គ្របសព ដែលគ្របលើប្រជាជាតិនានាឱ្យបាត់ទៅផង។ ព្រះអង្គនឹងបំបាត់សេចក្តីស្លាប់លែងឱ្យមានតទៅទៀតរហូតដល់អស់កល្បជានិច្ច។ ព្រះជាម្ចាស់នឹងជូតទឹកភ្នែកឱ្យមនុស្សទាំងអស់។ ព្រះអង្គនឹងប្រោសឱ្យប្រជារាស្ត្ររបស់ព្រះអង្គលែងអៀនខ្មាសនៅក្នុងស្រុករបស់ខ្លួន។ ព្រះអម្ចាស់មានព្រះបន្ទូលសន្យាដូច្នេះឯង។
នៅថ្ងៃនោះ ប្រជាជនទាំងអស់នឹងបន្លឺសម្លេងថា៖ «ព្រះអម្ចាស់ពិតជាព្រះរបស់យើង។ យើងជឿសង្ឃឹមលើព្រះអង្គ ព្រះអង្គក៏បានរំដោះយើង។ យើងជឿសង្ឃឹមលើព្រះអម្ចាស់តែមួយព្រះអង្គគត់។ ចូរនាំគ្នាត្រេកអរសប្បាយរីករាយឡើង ដ្បិតព្រះអង្គបានសង្គ្រោះ យើងហើយ! ព្រះបារមី និងធម៌មេត្តាករុណារបស់ព្រះអម្ចាស់នឹងស្ថិនៅលើភ្នំនេះ»។

ទំនុកតម្កើងលេខ ២៣, ១-៦ បទពាក្យ ៧

១.ឱ!ព្រះអម្ចាស់ជាគង្វាលមើលឥតរយាលណែនាំខ្ញុំ
ឱ្យដើរតាមផ្លូវដែលសក្តិសមភោគផលជិតជុំឥតខ្វះឡើយ
២.ព្រះអង្គឱ្យខ្ញុំសម្រាកនៅលើវាលមានស្មៅបានធូរស្បើយ
នាំខ្ញុំទៅក្បែរមាត់ទឹកហើយប្រទានឱ្យកាយមានកម្លាំង
៣.ទ្រង់នាំខ្ញុំតាមផ្លូវសុចរិតល្អល្អះប្រណីតភ្លឺចែងចាំង
ព្រះកិត្តិនាមល្បីក្លាខ្លាំងគ្មានអ្វីរារាំងព្រះអង្គឡើយ
៤.ទោះបីរូបខ្ញុំដើរកាត់ភ្នំជ្រលងតូចធំស្លាប់ក៏ដោយ
ក៏ខ្ញុំមិនភ័យខ្លាចអ្វីឡើយទ្រង់គង់ជាមួយតាមការពារ
៥.ព្រះអង្គរៀបចំឱ្យបរិភោគអាហារគរគោកមុខបច្ចា
រួចទ្រង់ចាក់ប្រេងលើសិរសាបំពេញពែងស្រាខ្ញុំហៀរហូរ
៦.ព្រះអង្គប្រទានសុភមង្គលហឫទ័យខ្វាយខ្វល់ដោយអាសូរ
មកទូលបង្គំជាហែហូរឥតមានឈប់ឈរមួយជីវិត
ដរាបណាជីវិតនៅមានខ្ញុំសែនសុខសាន្តឥតមានគិត
ក្នុងព្រះដំណាក់ល្អប្រណីតព្រះអម្ចាស់ស្ថិតស្ថេរជានិច្ច

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អ

អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះអម្ចាស់នឹងយាងមកសង្គ្រោះប្រជារាស្ត្រព្រះអង្គ។ អស់អ្នកដែលត្រៀមខ្លួនចេញទៅទទួលព្រះអង្គ ពិតជាមានសុភមង្គលមែន!។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្ដម៉ាថាយ មថ ១៥,២៩-៣៧

ព្រះយេស៊ូយាងទៅកាន់ឆ្នេរសមុទ្រកាលីឡេ។ បន្ទាប់មក ព្រះអង្គយាងឡើងទៅលើភ្នំ។ លុះយាងដល់ហើយ ព្រះអង្គគង់ចុះ។ មានមហាជនច្រើនកុះករនាំគ្នាចូលមករកព្រះអង្គ ទាំងនាំមនុស្សខ្វិន មនុស្សខ្វាក់ មនុស្សពិការជើង មនុស្សគថ្លង់ និងអ្នកមានជំងឺឯទៀតៗមកជាមួយ។ គេដាក់អ្នកទាំងនោះនៅទៀបព្រះបាទាព្រះអង្គ ហើយព្រះអង្គប្រោសគេឱ្យបានជាទាំងអស់គ្នា។ ពេលឃើញមនុស្សគនិយាយបាន មនុស្សពិការជើងជាដូចធម្មតា មនុស្សខ្វិនដើរបាន និងមនុស្សខ្វាក់មើលឃើញ មហាជននាំគ្នាកោតស្ញប់ស្ញែងក្រៃលែង ទាំងលើកតម្កើងសិរីរុងរឿងរបស់ព្រះនៃជនជាតិអ៊ីស្រាអែលផង។
ព្រះយេស៊ូត្រាស់ហៅក្រុមសាវ័កមក ហើយមានព្រះបន្ទូលថា៖ «ខ្ញុំអាណិតអាសូរបណ្តាជននេះពន់ពេកណាស់ ដ្បិតគេនៅជាមួយខ្ញុំអស់រយៈពេលបីថ្ងៃមកហើយ ហើយគ្មានអ្វីបរិភោគសោះ។ ខ្ញុំមិនចង់ឱ្យគេត្រឡប់ទៅវិញទាំងពោះទទេឡើយ ក្រែងគេអស់កម្លាំងដួលតាមផ្លូវ»។ ក្រុមសាវ័កទូលព្រះអង្គថា៖ «ទីនេះស្ងាត់ណាស់ តើយើងនឹងបាន ម្ហូបអាហារឯណាឱ្យបណ្តាជនច្រើនយ៉ាងនេះបរិភោគគ្រាន់?»។ ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «តើអ្នករាល់គ្នាមាននំបុ័ងប៉ុន្មានដុំ?» ពួកគេទូលថា៖ «មានប្រាំពីរដុំ និងមានត្រីតូចៗខ្លះដែរ»។ ព្រះអង្គក៏ប្រាប់បណ្តាជនឱ្យអង្គុយផ្ទាល់នឹងដី ទ្រង់យកនំបុ័ងទាំងប្រាំពីរដុំ និងត្រីមកកាន់ អរព្រះគុណព្រះជាម្ចាស់ ហើយកាច់ប្រទានឱ្យក្រុមសាវ័ក ក្រុមសាវ័កក៏យកទៅចែកបណ្តាជន។ គេបរិភោគឆ្អែតគ្រប់គ្នា ហើយប្រមូលនំបុ័ង និងត្រីដែលនៅសល់បានប្រាំពីរជាល។

បពិត្រព្រះអម្ចាស់ជាព្រះបិតា! សូមទ្រង់ព្រះមេត្តាប្រោសប្រទានព្រះសហគមន៍ អាចថ្វាយសក្ការបូជានេះជានិច្ច ដ្បិតនៅពេលយើងថ្វាយអភិបូជា យើងខ្ញុំចូលរួមជាមួយព្រះយេស៊ូដែលសង្គ្រោះយើងខ្ញុំ គឺព្រះគ្រីស្តដែលមានព្រះជន្មគង់នៅ និងសោយរាជ្យរួមជាមួយព្រះអង្គ អស់កល្បអង្វែងតរៀងទៅ។

បពិត្រព្រះអម្ចាស់ជាព្រះបិតាយើងខ្ញុំ! យើងខ្ញុំសូមអរព្រះគុណដែលបានប្រោសប្រទានព្រះកាយព្រះគ្រីស្តឱ្យយើងខ្ញុំក្នុងអភិបូជានេះ។ សូមទ្រង់ព្រះមេត្តាកុំបណ្តោយឱ្យយើងខ្ញុំទៅតាមកិលេសតណ្ហាឡើយ។ សូមព្រះអង្គរៀបចំចិត្តគំនិតយើងខ្ញុំ ឱ្យទទួលព្រះគ្រីស្តដែល​យាងមកផង។ ព្រះអង្គមានព្រះជន្មគង់នៅ និងសោយរាជ្យអស់កល្បជាអង្វែងតរៀងទៅ។

587 Views

Theme: Overlay by Kaira