អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3
4 5 6 7 8 9 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4
5 6 7 8 9 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02
03 04 05 06 07 08 09
10 11 12 13 14 15 16
17 18 19 20 21 22 23
24 25 26 27 28 29 30
31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06
07 08 09 10 11 12 13
14 15 16 17 18 19 20
21 22 23 24 25 26 27
28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04
05 06 07 08 09 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01
02 03 04 05 06 07 08
09 10 11 12 13 14 15
16 17 18 19 20 21 22
23 24 25 26 27 28 29
30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05
06 07 08 09 10 11 12
13 14 15 16 17 18 19
20 21 22 23 24 25 26
27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03
04 05 06 07 08 09 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06 07
08 09 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30

ព្រះយេស៊ូពិតជាមនុស្សដូចយើងទាំងអស់គ្នាបេះបិទ ទ្រង់បានសម្តែងព្រះហឫទ័យមេត្តាដ៏ប្រសើរលើសលប់របស់ព្រះជាម្ចាស់ចំពោះមនុស្សលោក ដោយស្រឡាញ់មនុស្សយ៉ាងខ្លាំងហួសពីការស្មាន។ ព្រះជន្មរបស់ព្រះអង្គហូរមកដល់មនុស្សយើង ក៏ដោយសារព្រះបេះដូងដែលត្រូវគេចាក់ជានិមិត្តរូបនៃសេចក្តីស្រឡាញ់របស់ព្រះអង្គដែរ។ ពិធីបុណ្យនេះ ជាឧិកាសរំឭកអំពីសេចក្តីស្រឡាញ់ដ៏អច្ចារ្យបំផុតរបស់ព្រះយេស៊ូចំពោះយើង។

បពិត្រព្រះអម្ចាស់ជាព្រះបិតា! យើងខ្ញុំសូមលើកតម្កើងព្រះហឫទ័យស្រឡាញ់ដ៏លើសលប់របស់ព្រះអង្គចំពោះមនុស្សលោក។ ព្រះយេស៊ូស្រឡាញ់យើងខ្ញុំរហូតដល់សព្វព្រះហឫទ័យឱ្យគេចាក់ព្រះបេះដូងព្រះអង្គ។ ព្រះជន្មផ្ទាល់របស់ព្រះអង្គក៏បានហូរមកដល់យើងខ្ញុំ តាមមុខរបួសនេះដែរ។ សូមទ្រង់ព្រះមេត្តាពង្រឹងជំនឿ និងសេចក្តីស្រឡាញ់យើងខ្ញុំផង។

អត្ថបទទី១៖ សូមថ្លៃងព្រះគម្ពីរព្យាការីអេសេគីអែល អគ ៣៤,១១-១៦

ព្រះអម្ចាស់មានព្រះបន្ទូលថា៖«ចាប់ពីពេលនេះតទៅ យើងនឹងតាមរកហ្វូងចៀមរបស់យើង ហើយមើលថែវាដោយយើងផ្ទាល់។ យើងនឹងតាមរកហ្វូងចៀមរបស់យើង ដូចគង្វាលតាមរកហ្វូងចៀមរបស់ខ្លួនដែលបែកស្ញែកដែរ។ យើងនឹងប្រមូលចៀមរបស់យើងពីគ្រប់កន្លែង ដែលវាខ្ចាត់ខ្ចាយទៅនៅថ្ងៃមេឃងងឹង និងចុះអាប់។ យើងនឹងនាំប្រជាជនចេញពី​ចំណោមជាតិសាសន៍នានា យើងនឹងប្រមូលពួកគេពីគ្រប់ស្រុកឱ្យមករស់នៅលើទឹកដីរបស់ខ្លួនវិញ។ យើងនឹងខ្វាលពួកគេនៅតាមបំបន់ភ្នំនៅស្រុកអ៊ីស្រាអែល តាមជ្រលងដងអូ និងគ្រប់ទីកន្លែងដែលអាចរស់នៅបាន។​ យើងនឹងខ្វាលចៀមរបស់យើងនៅកន្លែងដែលសម្បូណ៍ស្មៅខៀវខ្ចី ពួកគេនិងស្នាក់អាស្រ័យនៅតាមភ្នំខ្ពស់ៗនៃស្រុកអ៊ីស្រាអែល។ នៅទីនោះពួកគេនឹងសម្រាកហើយរកស៊ីតាមវាលស្មៅដ៏ខៀវខ្ចី។ យើងនឹងខ្វាលហ្វូងចៀមរបស់យើង យើងនឹងឱ្យវាសម្រាក។ នេះជាព្រះបន្ទូលរបស់ព្រះជាម្ចាស់។ យើងនឹងស្វែងរកចៀមដែលបាត់ យើងនឹងនាំចៀមវង្វេងឱ្យ ត្រឡប់មក​វិញ យើងនឹងរំរបួសឱ្យចៀមរបួស ហើយព្យាបាលចៀមឈឺឱ្យជា និនមានកម្លាំងឡើងវិញ។ រីឯចៀមធាត់ ដែលមានកម្លាំងមាំមួនយើងនឹងដកវាចេញ។​ យើងនឹងខ្វាលហ្វូងចៀមរបស់យើងដោយយុត្តិធម៌»។

ទំនុកតម្កើងលេខ ២៣ (២២),១-៦ បទពាក្យ ៧

ឱ! ព្រះអម្ចាស់ជាគង្វាលមើលឥតរយាលណែនាំខ្ញុំ
ឱ្យដើរតាមផ្លូវដែលសក្តិសមភោគផលជិតជុំឥតខ្វះឡើយ
ព្រះអង្គឱ្យខ្ញុំសម្រាកនៅលើវាលមានស្មៅបានធូរស្បើយ
នាំខ្ញុំទៅក្បែរមាត់ទឹកហើយប្រទានឱ្យកាយមានកម្លាំង
ទ្រង់់នាំខ្ញុំតាមផ្លូវសុចរិតល្អល្អះប្រណីតភ្លឺចែងចាំង
ព្រះកិត្តិនាមល្បីក្លាខ្លាំងគ្មានអ្វីរារាំងព្រះអង្គឡើយ
ទោះបីរូបខ្ញុំដើរកាត់ភ្នំជ្រលងតូចធំស្លាប់ក៏ដោយ
ក៏ខ្ញុំមិនភ័យខ្លាចអ្វីឡើយទ្រង់គង់ជាមួយតាមការពារ
ព្រះអង្គរៀបចំឱ្យបរិភោគអាហារគរគោកមុខបច្ចា
រួចទ្រង់ចាក់ប្រេងលើសិរសាបំពេញពែងស្រាខ្ញុំហៀរហូរ
ព្រះអង្គប្រទានសុភមង្គលហឫទ័យខ្វាយខ្វល់ដោយអាសូរ
មកទូលបង្គំជាហែហូរឥតមានឈប់ឈរមួយជីវិត
ដរាបណាជីវិតនៅមានខ្ញុំសែនសុខសាន្តឥតមានគិត
ក្នុងព្រះដំណាក់ល្អប្រណីតព្រះអម្ចាស់ស្ថិតស្ថេរជានិច្ច

អត្ថបទទី២៖ សូមថ្លែងលិខិតរបស់គ្រីស្ដទូតប៉ូលផ្ញើជូនគ្រីស្ដបរិស័ទក្រុងរ៉ូម រម ៥,៥-១១

បងប្អូនជាទីស្រឡាញ់!
ព្រះអម្ចាស់បានចាក់បង្ហូរព្រះហឫទ័យស្រឡាញ់របស់ព្រះអង្គមកក្នុងចិត្តយើង ដោយប្រទានព្រះវិញ្ញាណដ៏វិសុទ្ធមកយើង។ កាលយើងមិនទាន់មានកម្លាំងនៅឡើយ លុះដល់ពេលកំណត់ព្រះគ្រីស្តបានសោយទិវង្គតសម្រាប់មនុស្សដែលមិនគោរពប្រណិប័តន៍ព្រះអង្គ។ កម្រមាននណាម្នាក់ហានប្តូរជីវិតដើម្បីមនុស្សសុចរិតណាស់ ប្រហែលជាមានម្នាក់ ហ៊ានស៊ូប្តូរជីវិតដើម្បីមនុស្សល្អដែរមើលទៅ!។ រីឯព្រះជា​ម្ចាស់វិញ ព្រះអង្គបានបង្ហាញព្រះហឫទ័យស្រឡាញ់របស់ព្រះអង្គចំពោះយើង គឺព្រះគ្រីស្តបានសោយទិវង្គតសម្រាប់យើង ក្នុងពេលដែលយើងនៅជាមនុស្សជាប់បាបនៅឡើយ។ ឥឡូវនេះ បើព្រះជាម្ចាស់ប្រោសយើងឱ្យបានសុចរិត ដោយសារព្រះលោហិតរបស់ព្រះគ្រីស្តយ៉ាងហ្នឹងទៅហើយ ព្រះអង្គរឹងតែសង្គ្រោះយើងឱ្យរួចពីព្រះពិសេធដោយសារព្រះគ្រីស្តថែមទៀតជាពុំខាន។ បើព្រះជាម្ចាស់សម្រុះ​សម្រួលយើងឱ្យជានានឹងព្រះអង្គវិញ ដោយព្រះបុត្រារបស់ព្រះអង្គសោយទិវង្គតក្នុងគ្រាដែលយើងនៅជាសត្រូវនឹងព្រះអង្គនៅឡើយចំណង់បើឥឡូវនេះ យើងបានជានានឹងព្រះអង្គហើយ ព្រះអង្គក៏រឹតតែសង្គ្រោះយើង ដោយសារព្រះជន្មរបស់ព្រះបុត្រាថែមទៀតជាពុំខាន។ មិនតែប៉ុណ្ណោះសោត យើងនឹងបានខ្ពស់មុខ ដោយពឹងលើព្រះជាម្ចាស់ តាមរយៈព្រះយេស៊ូគ្រីស្តជាអម្ចាស់នៃយើង ដែលទ្រង់បានសម្រុះសម្រួលឱ្យយើងជានានឹងព្រះជាម្ចាស់វិញ នៅពេលនេះ។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អ

អាលេលូយ៉ា! អាលេលូយ៉ា!
ខ្ញុំជាគង្វាលដ៏ល្អ ខ្ញុំស្គាល់ចៀមរបស់ខ្ញុំ ចៀមរបស់ខ្ញុំក៏ស្គាល់ខ្ញុំដែ​រ។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ១៥ ,​៣-៧

ព្រះយេស៊ូមានព្រះបន្ទូលទៅគេជាប្រស្នានេះថា៖ «ក្នុងចំណោមអ្នករាល់គ្នា ឧបមាថាមានម្នាក់មានចៀមមួយរយក្បាល បើគាត់បាត់​ចៀមមួយ គាត់មុខជាទុកចៀមកៅសិបប្រាំបួនចោលនៅទីវាល ហើយទៅតាមរកចៀមដែលបាត់នោះរហូតទាល់តែបានឃើញវិញ។ កាលរកឃើញហើយ គាត់ត្រេកអរណាស់ គាត់ក៏លើកចៀមដាក់លើ-ក ត្រឡប់មកផ្ទះវិញ​ ហៅមិត្តភក្តិ និងអ្នកជិតខាងប្រាប់ថា៖ “សូមជួយអរសប្បាយជាមួយខ្ញុំផង ដ្បិតចៀមរបស់ខ្ញុំដែលបាត់ទៅនោះ ឥឡូវនេះខ្ញុំរកឃើញវិញហើយ”។ ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា ព្រះអង្គម្ចាស់នៅស្ថានបរមសុខមានអំណរសប្បាយដោយមានមនុស្សបាបតែម្នាក់ប្រែចិត្តគំនិត ខ្លាំងជាងព្រះអង្គសប្បាយនឹងមនុស្ស​សុចរិតកៅ​សិបប្រាំបួននាក់ដែលមិនត្រូវការកែប្រែចិត្តគំនិត»។

បពិត្រព្រះអម្ចាស់ជាព្រះបិតា! ព្រះយេស៊ូជាព្រះបុត្រាព្រះអង្គបានសម្តែងសេចក្តីស្រឡាញ់ដ៏លើសលប់ចំពោះព្រអង្គ និងចំពោះយើងខ្ញុំ ថ្វាយទុកជាសក្ការបូជាដែលគាប់ព្រះហឫទ័យព្រះអង្គ។​ យើងខ្ញុំសូមថ្វាយកាយ វាចា ចិត្ត រួមជាមួយ និងសក្ការបូជានេះ សូមទ្រង់ព្រះមេត្តាទទួលតង្វាយរបស់យើងខ្ញុំដោយអនុគ្រោះផង។

បពិត្រព្រះអម្ចាស់ជាព្រះបិតាដ៏វិសុទ្ធ ដែលមានព្រះជន្មគង់នៅអស់កល្បជានិច្ច ហើយដែលមានតេជានុភាពសព្វប្រការ! យើងខ្ញុំសូមអរព្រះគុណព្រះអង្គ សូមសរសើរតម្កើងព្រះអង្គ រួមជាមួយព្រះយេស៊ូគ្រីស្តជាអម្ចាស់យើងខ្ញុំ។ ជាពិសេសនៅថ្ងៃនេះ យើងខ្ញុំនាំគ្នាលើកតម្កើងព្រះហឫទ័យស្រឡាញ់ដ៏លើសលប់របស់ព្រះយេស៊ូ។ ព្រះអង្គបានបូជាព្រះជន្ម ដើម្បីជាប្រយោជន៍ដល់យើងខ្ញុំទាំងអស់គ្នា។ ពេលគេចាក់ព្រះបេះដូងព្រះយេស៊ូ មានទឹក និងឈាមហូរចេញមក ពេលនោះទ្រង់បានបង្កើតអគ្គសញ្ញានៃព្រះសហគមន៍ ដើម្បី​ឱ្យយើងខ្ញុំទទួលព្រះជន្មផ្ទាល់របស់ព្រះអង្គ។ អាស្រ័យហេតុនេះហើយ បានជាយើងខ្ញុំសូមចូលរួមជាមួយទេវទូត និងសន្តបុគ្គលទាំងឡាយ ដើម្បីលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គ ដោយសូរស័ព្ទតែមួយថា៖ “ព្រះដ៏វិសុទ្ធ! ព្រះដ៏វិសុទ្ធ! ព្រះដ៏វិសុទ្ធ!… ”

បពិត្រព្រះអម្ចាស់ជាព្រះបិតា! ព្រះអង្គសព្វព្រះហឫទ័យឱ្យយើងខ្ញុំចូលរួមជាមួយព្រះយេស៊ូ ដោយអគ្គសញ្ញានៃព្រះកាយ និងព្រះលោហិតនេះ។ ក្នុងអភិបូជា ព្រះយេស៊ូបានបង្ហាញសេចក្តីស្រឡាញ់យ៉ាងលើសលប់ចំពោះមនុស្សលោក។ សូមទ្រង់ព្រះមេត្តាប្រោសយើងខ្ញុំឱ្យស្រឡាញ់ព្រះអង្គ និងស្រឡាញ់បងប្អូនកាន់តែខ្លាំងឡើងៗផង។

61 Views

Theme: Overlay by Kaira