អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3
4 5 6 7 8 9 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4
5 6 7 8 9 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02
03 04 05 06 07 08 09
10 11 12 13 14 15 16
17 18 19 20 21 22 23
24 25 26 27 28 29 30
31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06
07 08 09 10 11 12 13
14 15 16 17 18 19 20
21 22 23 24 25 26 27
28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04
05 06 07 08 09 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01
02 03 04 05 06 07 08
09 10 11 12 13 14 15
16 17 18 19 20 21 22
23 24 25 26 27 28 29
30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05
06 07 08 09 10 11 12
13 14 15 16 17 18 19
20 21 22 23 24 25 26
27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03
04 05 06 07 08 09 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06 07
08 09 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30

ថ្ងៃអាទិត្យ អាទិត្យទី២២
រដូវធម្មតា ឆ្នាំ«ខ»
ពណ៌បៃតង

ថ្ងៃអាទិត្យ ទី០១ ខែកញ្ញា ឆ្នាំ២០២៤

បពិត្រព្រះអម្ចាស់ដ៏មានតេជានុភាពសព្វប្រការ! ព្រះអំណោយទានដ៏ពេញលក្ខណៈសុទ្ធតែមកពីព្រះអង្គទាំងអស់ សូមទ្រង់ព្រះមេត្តាប្រោសឱ្យយើងខ្ញុំស្រឡាញ់ព្រះអង្គកាន់តែខ្លាំងឡើងៗផង។ សូមឱ្យយើងខ្ញុំភ្ជាប់ចិត្តនឹងព្រះអង្គជានិច្ច! សូមពង្រីកអ្វីៗដ៏ល្អដែលព្រះអង្គបានសាបព្រោះក្នុងចិត្តយើងខ្ញុំ សូមឱ្យព្រះជន្មព្រះអង្គចម្រើនឡើងក្នុងយើងខ្ញុំផង។

អត្ថបទទី១៖​ សូមថ្លែងព្រះគម្ពីរទុតិយកថា ទក ៤,១-២.៦-៨

លោកម៉ូសេមានប្រសាសន៍មកកាន់ប្រជាជនថា៖ «ជនជាតិអ៊ីស្រាអែលអើយ! ឥឡូវនេះ ចូរស្តាប់ ហើយប្រតិបត្តិតាមក្រឹត្យវិន័យ និងបទបញ្ជាផ្សេងៗដែលខ្ញុំបង្រៀនអ្នករាល់គ្នា ដើម្បីឱ្យអ្នករាល់គ្នាមានជីវិត ហើយចូលទៅកាន់កាប់ទឹកដីដែលព្រះអម្ចាស់ជាព្រះនៃដូនតារបស់អ្នករាល់គ្នាប្រគល់ឱ្យអ្នករាល់គ្នា។ មិនត្រូវបន្ថែម ឬដកអ្វីពីក្នុងពាក្យដែលខ្ញុំបង្គាប់ដល់អ្នករាល់គ្នាឡើយ គឺត្រូវធ្វើតាមសេចក្តីដែលព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នាបង្គាប់ឱ្យអ្នករាល់គ្នាធ្វើ ដូចខ្ញុំបានប្រគល់ឱ្យអ្នករាល់គ្នា។ អ្នករាល់គ្នាត្រូវកាន់ ព្រមទាំងប្រតិបត្តិតាមក្រឹត្យវិន័យ និងបទបញ្ជាទាំងនោះ ដើម្បីឱ្យ អ្នករាល់គ្នាមានប្រាជ្ញាឈ្លាសវៃនៅចំពោះមុខជាតិសាសន៍នានា។ ពេលឮអំពី ក្រឹត្យវិន័យទាំងប៉ុន្មាន ពួកគេនឹងពោលថា ប្រជាជាតិដ៏ធំនេះពិតជាមានប្រាជ្ញាដ៏ឈ្លាសវៃមែន!។ តើប្រជាជាតិដ៏ប្រសើរឧត្តមណាមួយផ្សេងទៀតមានព្រះគង់នៅជិត គេដូចព្រះអម្ចាស់ជាព្រះនៃយើង គង់នៅជិតយើងគ្រប់ពេលដែលយើងអង្វរព្រះអង្គ? តើប្រជាជាតិដ៏ប្រសើរឧត្តមណាមួយផ្សេងទៀតមានក្រឹត្យវិន័យ និងបទបញ្ជាត្រឹមត្រូវ ដូចធម្មវិន័យដែលខ្ញុំថ្លែងប្រាប់អ្នករាល់គ្នានៅថ្ងៃនេះ?»។

ទំនុកតម្កើងលេខ ១៥ (១៤), ១-៥ បទព្រហ្មគីតិ

បពិត្រព្រះអម្ចាស់នរណាខ្លះអាចរស់ក្នុង
ព្រះពន្លាព្រះអង្គស្ថិតនៅលើភ្នំវិសុទ្ធ
គឺមានតែមនុស្សដែលគ្មានទោសនិងប្រព្រឹត្ត
អំពើសុចរិតនិយាយពិតជាដរាប
គេមិននិយាយមួលបង្កាច់ផ្តួលមិនធ្វើបាប
បងប្អូនដែលទន់ទាបមិនបង្អាប់កិត្តិយស
គេមិនរាប់រកអ្នកដែលព្រះម្ចាស់មិនស្ម័គ្រស្មោះ
តែគេលើកកិត្តិយសអ្នកឱ្យគោរពកោតព្រះអង្គ
បើគេសន្យាអ្វីឬទោះបីខូចខាតបង់
ក៏គេមិនបង្អង់គេគោរពពាក្យសម្តី
បើមាននរណាម្នាក់មករកប្រាក់ឱ្យគេខ្ចី
មិនចង់បានកម្រៃច្រើនតិចក្តីគេមិនយក
អ្នកប្រព្រឹត្តដូច្នេះជាមនុស្សចេះអាចចូលជ្រក
ក្រោមបារមីរៀងមកនឹងបានសុខជានិរន្តរ៍

អត្ថបទទី​២៖ សូមថ្លែងលិខិតរបស់គ្រីស្តទូតយ៉ាកុប យក ១,១៧-១៨.២១-២២.២៧

បងប្អូនជាទីស្រឡាញ់!
គ្រប់អំណោយដ៏ល្អវិសេស និងអ្វីៗទាំងប៉ុន្មានដ៏គ្រប់លក្ខណៈដែលយើងបានទទួល សុទ្ធតែមកពីស្ថានលើទាំងអស់ គឺមកពីព្រះបិតាដែលបង្កើតពន្លឺ។ ព្រះអង្គមិនចេះប្រែក្រឡាស់ទេ ហើយនៅក្នុងព្រះអង្គ សូម្បីតែស្រមោលនៃការប្រែប្រួលក៏គ្មានផង។ ព្រះអង្គសព្វព្រះហឫទ័យបង្កើតយើងមក ដោយសារព្រះបន្ទូលនៃសេចក្តីពិត ដើម្បីឱ្យយើងទៅជាផលដំបូងម្យ៉ាងនៃអ្វីៗទាំងអស់ដែលព្រះអង្គ បង្កើតមក។ ចូរទទួលព្រះបន្ទូលដែលព្រះជាម្ចាស់បានបណ្តុះក្នុងបងប្អូន ដោយចិត្តស្លូតបូត ព្រោះព្រះបន្ទូលនេះ អាចសង្គ្រោះព្រលឹងរបស់បងប្អូន។ ចូរប្រតិបត្តិតាមព្រះបន្ទូល កុំគ្រាន់តែស្តាប់ ទាំងបញ្ឆោតចិត្តខ្លួនឯងប៉ុណ្ណោះឡើយ។ រីឯសាសនាដ៏បរិសុទ្ធឥតខ្ចោះ នៅចំពោះព្រះភក្ត្រព្រះបិតាជាម្ចាស់វិញ មានដូចតទៅ គឺស្ថិតនៅលើការជួយឧបត្ថម្ភក្មេងកំព្រា និងស្រ្តីមេម៉ាយដែលមានទុក្ខលំបាក ព្រមទាំងស្ថិតនៅលើការរក្សាខ្លួនឱ្យផុតពីអំពើសៅហ្មងរបស់លោកីយ៍នេះ។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ១ សម ១៦, ៧

អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះជាម្ចាស់មិនទតមើលឫកពារខាងក្រៅដូចមនុស្សលោកទេ! ព្រះអង្គឈ្វេងយល់ដល់ចិត្តគំនិតវិញ។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាកុស ៧,១-៨.១៤-១៥.២១-២៣

ពួកខាងគណៈផារីស៊ី និងធម្មាចារ្យខ្លះនាំគ្នាមកពីក្រុងយេរូសាឡឹមទៅជួបព្រះយេស៊ូ។ គេឃើញសាវ័កខ្លះបរិភោគអាហារដោយដៃមិនបរិសុទ្ធ គឺសាវ័កមិនបានលាងដៃជាមុន។ ធម្មតា ពួកផារីស៊ី និងជនជាតិយូដាទាំងអស់តែងតែធ្វើពិធីលាងដៃយ៉ាងស្អាតហ្មត់ចត់ មុននឹងបរិភោគ តាមទំនៀមទម្លាប់របស់ចាស់បុរាណ។ នៅពេលត្រឡប់មកពីផ្សារវិញ ដរាបណាគេមិនបានធ្វើពិធីលាងសម្អាតខ្លួនជាមុនទេ គេមិនបរិភោគឡើយ។ គេកាន់ទំនៀមទម្លាប់ផ្សេងៗទៀតជាច្រើន ដូចជាពិធីលាងពែង លាងថូទឹក លាងឆ្នាំង លាងតុជាដើម។ ពួកខាងគណៈផារីស៊ី និងពួកធម្មាចារ្យទូលសួរព្រះយេស៊ូថា៖ «ហេតុអ្វីបានជាសិស្សរបស់លោកមិនកាន់តាមទំនៀមទម្លាប់ចាស់បុរាណ គឺនាំគ្នាបរិភោគដោយដៃមិនបរិសុទ្ធដូច្នេះ?»។ ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «ព្យាការីអេសាយបានថ្លែងទុកថា“ អ្នករាល់គ្នាជាមនុស្សមានពុត” ត្រូវណាស់! ដូចមានចែងថា “ប្រជារាស្រ្តនេះគោរពយើងតែបបូរមាត់ ឯចិត្តគេនៅឆ្ងាយពីយើង។ គេថ្វាយ​បង្គំយើង តែឥតបានការអ្វីសោះ ព្រោះគេបង្រៀនតែក្បួនច្បាប់របស់មនុស្សប៉ុណ្ណោះ”។ អ្នករាល់គ្នាបោះបង់ចោលវិន័យរបស់ព្រះជា​ម្ចាស់ បែរទៅកាន់តាមទំនៀមទម្លាប់របស់មនុស្សវិញ»។ បន្ទាប់មក ព្រះយេស៊ូត្រាស់ហៅបណ្តាជនមកម្តងទៀត រួចមានព្រះបន្ទូលទៅគេថា៖ «ចូរស្តាប់ខ្ញុំទាំងអស់គ្នា ហើយយល់ឱ្យបានច្បាស់ថា អ្វីៗពីខាងក្រៅចូលទៅក្នុងមនុស្ស មិនអាចធ្វើឱ្យមនុស្សក្លាយទៅជាមិនបរិសុទ្ធបានឡើយ។ ផ្ទុយទៅវិញ មានតែអ្វីៗចេញពីមនុស្សប៉ុណ្ណោះ ដែលធ្វើឱ្យមិនបរិសុទ្ធ»។ ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់ក្រុមសាវ័កដោយឡែកពីបណ្តាជនថា៖ «គំនិតអាក្រក់ទាំងប៉ុន្មានសុទ្ធតែចេញមកពីខាងក្នុងចិត្តរបស់មនុស្ស គឺគំនិតដែលនាំឱ្យប្រព្រឹត្តកាមគុណថោកទាប លួចប្លន់ កាប់សម្លាប់ ផិតក្បត់ លោភលន់ចង់បានទ្រព្យគេ កាចសាហាវ បោកប្រាស់គេ ប្រព្រឹត្តអបាយមុខ ច្រណែន ឈ្នានីស អំនួត និងគំនិតលេលា។ ការអាក្រក់ទាំងនេះហើយដែលចេញពីខាងក្នុងមនុស្សមក ធ្វើឱ្យគេក្លាយទៅជាមិនបរិសុទ្ធ»។

បពិត្រព្រះអម្ចាស់ជាព្រះបិតា! ព្រះអង្គសព្វព្រះហប្ញទ័យឱ្យមនុស្សលោកកាន់កិរិយាមារយាទថ្លៃថ្នូរ ជាជាងឱ្យគេថ្វាយតង្វាយ និងសក្ការបូជាទៅទៀត។ សូមទ្រង់ព្រះមេត្តាជម្រះចិត្តគំនិតយើងខ្ញុំឱ្យបានបរិសុទ្ធ។ យើងខ្ញុំសូមថ្វាយកាយ វាចា ចិត្ត រួមនឹងសក្ការបូជារបស់ព្រះយេស៊ូគ្រីស្ត ដែលមានព្រះជន្មគង់នៅ និងសោយរាជ្យអស់កល្បជាអង្វែងតរៀងទៅ។

បពិត្រព្រះអម្ចាស់ជាព្រះបិតា! ព្រះអង្គបានប្រទានព្រះបន្ទូលស្តីអំពីសេចក្តីពិត និងព្រះកាយដែលផ្តល់ជីវិតឱ្យយើងខ្ញុំ។ សូមទ្រង់ព្រះមេត្តាពង្រឹងសេចក្តីស្រឡាញ់របស់យើងខ្ញុំ សូមឱ្យយើងខ្ញុំគោរពបម្រើព្រះអង្គ ដោយបម្រើអ្នកដទៃដូចបងប្អូនផង។

662 Views

Theme: Overlay by Kaira