អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3
4 5 6 7 8 9 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4
5 6 7 8 9 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02
03 04 05 06 07 08 09
10 11 12 13 14 15 16
17 18 19 20 21 22 23
24 25 26 27 28 29 30
31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06
07 08 09 10 11 12 13
14 15 16 17 18 19 20
21 22 23 24 25 26 27
28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04
05 06 07 08 09 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01
02 03 04 05 06 07 08
09 10 11 12 13 14 15
16 17 18 19 20 21 22
23 24 25 26 27 28 29
30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05
06 07 08 09 10 11 12
13 14 15 16 17 18 19
20 21 22 23 24 25 26
27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03
04 05 06 07 08 09 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06 07
08 09 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30

ថ្ងៃអាទិត្យ អាទិត្យទី២០
រដូវធម្មតា ឆ្នាំ«ខ»
ពណ៌បៃតង

ថ្ងៃអាទិត្យ ទី១៨ ខែសីហា ឆ្នាំ២០២៤

បពិត្រព្រះអម្ចាស់ជាព្រះបិតា! ព្រះអង្គសព្វព្រះហប្ញទ័យត្រាស់ហៅយើងខ្ញុំឱ្យស្គាល់ព្រះបុត្រាព្រះអង្គ ដែលបង្ហាញមាគ៌ាឆ្ពោះទៅកាន់ព្រះអង្គ។ សូមទ្រង់ព្រះមេត្តាប្រោសបំភ្លឺចិត្តគំនិតយើងខ្ញុំឱ្យទទួលព្រះបន្ទូលព្រះអង្គ និងប្រព្រឹត្តតាមជាដរាបផង។

អត្ថបទទី១៖​ សូមថ្លែងព្រះគម្ពីរសុភាសិត សភ ៩,១-៦

ព្រះប្រាជ្ញាញាណបានរៀបចំសសរប្រាំពីរសម្រាប់សង់ផ្ទះ។ ព្រះប្រាជ្ញាញាណបានសម្លាប់សត្វ រៀបចំសុរា និងរៀបចំតុសម្រាប់ធ្វើពិធីជប់លៀង។ ព្រះប្រាជ្ញាញាណចាត់អ្នកបម្រើឱ្យទៅប្រកាសនៅតាមទួលខ្ពស់ៗក្នុងទីក្រុងថា «មនុស្សល្ងង់ខ្លៅអើយ! ចូរនាំគ្នាចូលមកទីនេះ! រីឯមនុស្សដែលគ្មានប្រាជ្ញាក៏សុំអញ្ជើញចូលមកពិសាអាហារ និងពិសាស្រាដែលខ្ញុំបានរៀបចំទុកជាស្រេច។ ចូរនាំបោះបង់ចោលភាពល្ងង់ខ្លៅ ទើបអ្នករាល់គ្នាមានជីវិត។ ចូរដើរតាមមាគ៌ាដែលផ្តល់ការចេះដឹងវិញ!»។

ទំនុកតម្កើងលេខ ៣៤ (៣៣), ២-៣.១០-១៥ បទកាកគតិ

ខ្ញុំអរព្រះគុណអម្ចាស់ពេកពន់គ្រប់ពេលវេលា
សូមលើកតម្កើងព្រះអង្គគ្រប់គ្រាឥតមានរួញរា
ឈប់ឈរសោះឡើយ
ខ្ញុំខ្ពស់មុខព្រោះព្រះម្ចាស់សង្គ្រោះខ្ញុំមិនកន្តើយ
ចូរអ្នកទន់ទាបស្តាប់កុំព្រងើយនឹងបានធូរស្បើយ
នឹងបានធូរស្បើយ
១០ឱ! ប្រជារាស្រ្តរបស់ព្រះម្ចាស់ចូរកោតខ្លាចដល់
ព្រះម្ចាស់នៃយើងបានសុខឥតខ្វល់មិនជួបអំពល់
ឬខ្វះខាតអ្វី
១១អ្នកមានមុខជាជួបទុក្ខវេទនាខ្វះម្ហូមចំណី
តែអ្នកដែលស្វែងរកព្រះម្ចាស់ថ្លៃនឹងមិនខ្វះអ្វី
សុខសាន្តតទៅ
១២ឱ! កូនចៅអើយកុំនៅព្រងើយស្តាប់ខ្ញុំប្រដៅ
ឱ្យចេះគោរពដរាបតទៅកុំធ្វើល្ងង់ខ្លៅ
ត្រូវកោតខ្លាចព្រះ
១៣តើមាននរណាចង់បានសង្ខារយឺនយូរត្រចះ
មានអ្វីគ្រប់យ៉ាងមិនខ្វះទាស់សោះហើយចង់នៅរស់
សុខសាន្តឬទេ
១៤ចូរទប់អណ្តាតកាន់ចិត្តស្អាតកុំពោលវៀចវេរ
និយាយកុហកបោកបញ្ឆោតគេឬក៏ដៀលជេរ
ឱ្យនាំអាស្រូវ
១៥ចូរងាកចេញឆ្ងាយអំពើអន្តរាយអាក្រក់ជាផ្លូវ
សាងអំពើល្អខំស្វែងរកទៅសុខសាន្តទុកនៅ
យ៉ាងអស់ពីចិត្ត

អត្ថបទទី​២៖ សូមថ្លែងលិខិតរបស់គ្រីស្តទូតប៉ូលផ្ញើជូនគ្រីស្តបរិស័ទក្រុងអេភេសូ អភ ៥,១៥-២០

បងប្អូនជាទីស្រឡាញ់!
ចូរប្រុងប្រយ័ត្នអំពីរបៀបដែលបងប្អូនរស់នៅឱ្យមែនទែន មិនត្រូវកាន់មារយាទដូចមនុស្សឥតប្រាជ្ញាឡើយ គឺត្រូវកាន់មារយាទដូចមនុស្សមានប្រាជ្ញាវិញ។ ត្រូវចេះប្រើប្រាស់ពេលវេលា ដ្បិតសម័យនេះអាក្រក់ណាស់។ ហេតុនេះ មិនត្រូវធ្វើជាមនុស្សឥតគំនិតឡើយ តែត្រូវរិះគិតឱ្យយល់ព្រះហឫទ័យរបស់ព្រះអម្ចាស់។ កុំស្រវឹងស្រាព្រោះស្រាបណ្តាលឱ្យថោកទាប ផ្ទុយទៅវិញ ត្រូវឱ្យបានឱ្យពោរពេញដោយព្រះវិញ្ញាណ។ ចូរនិយាយគ្នាទៅវិញទៅមកដោយប្រើទំនុកតម្កើង បទសរសើរព្រះជាម្ចាស់ និងបទចម្រៀងមកពីព្រះវិញ្ញាណ។ ចូរច្រៀង និងលើកតម្កើងព្រះអម្ចាស់ដោយស្មោះអស់ពីចិត្ត។ ត្រូវអរព្រះគុណព្រះជាម្ចាស់ជាព្រះបិតាគ្រប់ពេលវេលា និង គ្រប់កិច្ចការ ក្នុងព្រះនាមព្រះយេស៊ូគ្រីស្តជាព្រះអម្ចាស់នៃយើង។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ទន ១៤៥,១៥

អាលេលូយ៉ា! អាលេលូយ៉ា!
បពិត្រព្រះអម្ចាស់! មនុស្សទាំងអស់សម្លឹងមើលព្រះអង្គដោយចិត្តសង្ឃឹម។ ព្រះអង្គប្រទានឱ្យគេមានអាហារបរិភោគនៅពេលគេត្រូវការ គឺព្រះកាយ និងព្រះលោហិតនៃកូនចៀមដែលគេបានបូជា។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តយ៉ូហាន យហ ៦,៥១-៥៨

ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់បណ្តាជនថា៖ «ខ្ញុំនេះហើយជាអាហារដែលមានជីវិត ចុះពីស្ថានបរមសុខមក។ អ្នកណាបរិភោគអាហារនេះ នឹងរស់នៅអស់កល្បជានិច្ច។ អាហារដែលខ្ញុំនឹងឱ្យនោះ គឺរូបកាយខ្ញុំផ្ទាល់ដែលត្រូវបូជាសម្រាប់ឱ្យមនុស្សលោកមានជីវិត»។ ជនជាតិយូដាទាស់ទែងគ្នាយ៉ាងខ្លាំង ហើយគេនិយាយថា៖ «តើអ្នកនេះអាចឱ្យរូបកាយគាត់មកយើងបរិភោគដូចម្តេចកើត?»។ ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «ខ្ញុំសុំប្រាប់ឱ្យអ្នករាល់គ្នាដឹងច្បាស់ថា ប្រសិនបើអ្នករាល់គ្នាមិនពិសាសាច់ និងលោហិតរបស់បុត្រមនុស្សទេ អ្នករាល់គ្នាគ្មានជីវិតនៅក្នុងខ្លួនឡើយ។ អ្នកណាពិសាសាច់ និងលោហិតរបស់ខ្ញុំ អ្នកនោះមានជីវិតអស់កល្បជានិច្ច ហើយនៅថ្ងៃចុងក្រោយបំផុត ខ្ញុំក៏នឹងប្រោសឱ្យគេមានជីវិតដ៏រុងរឿងផង។ សាច់របស់ខ្ញុំជាអាហារដ៏ពិតប្រាកដ លោហិតរបស់ខ្ញុំ ក៏ជាភេសជ្ជៈដ៏ពិតប្រាកដដែរ។ អ្នកណាពិសាសាច់ និងលោហិតរបស់ខ្ញុំ អ្នកនោះស្ថិតនៅក្នុងខ្ញុំ ហើយខ្ញុំក៏ស្ថិតនៅក្នុងអ្នកនោះដែរ។ ព្រះបិតាដែលបានចាត់ខ្ញុំឱ្យមក ទ្រង់មានព្រះជន្ម ហើយខ្ញុំមានជីវិតដោយសារព្រះអង្គយ៉ាងណា អ្នកបរិភោគខ្ញុំនឹងមានជីវិតក៏ដោយសារខ្ញុំយ៉ាងនោះដែរ។ អាហារដែលបានចុះពីស្ថានបរមសុខមក ខុសប្លែកពីអាហារដែលបុព្វបុរសរបស់អ្នករាល់គ្នាបានបរិភោគ ដ្បិតលោកទទួលមរណភាពអស់ទៅហើយ។ រីឯអ្នកដែលបរិភោគអាហារនេះនឹងរស់នៅអស់កល្បជានិច្ច»។

បពិត្រព្រះអម្ចាស់ជាព្រះបិតា! ព្រះអង្គបានបង្កើតនូវអ្វីៗសព្វសារពើ ហើយប្រទានឱ្យយើងខ្ញុំប្រើប្រាស់។ យើងខ្ញុំសូមយកនំប័ុង និងស្រានេះមកថ្វាយព្រះអង្គ ទុកជាតំណាងនៃ កាយ វាចា ចិត្ត របស់យើងខ្ញុំ។ សូមទ្រង់ព្រះមេត្តាទទួលដោយអនុគ្រោះ រួមនិងសក្ការបូជារបស់ព្រះយេស៊ូគ្រីស្ត ដែលមានព្រះជន្មគង់នៅ និងសោយរាជ្យអស់កល្បជាអង្វែងតរៀងទៅ។

បពិត្រព្រះអម្ចាស់ ជាព្រះបិតាប្រកបដោយធម៌មេត្តាករុណាយ៉ាងក្រៃលែង! ក្នុងអភិបូជានេះ ព្រះអង្គប្រោសឱ្យយើងខ្ញុំរួបរួមយ៉ាងជិតស្និតជាមួយព្រះគ្រីស្ត ជាព្រះបុត្រាដ៏ជាទីស្រឡាញ់របស់ព្រះអង្គ។ សូមទ្រង់ព្រះមេត្តាប្រោសយើងខ្ញុំឱ្យរស់នៅដូចព្រះបុត្រាក្នុងលោកនេះ។ សូមប្រទានឱ្យយើងខ្ញុំទទួលសិរីរុងរឿងរួមជាមួយព្រះបុត្រានៅស្ថានបរមសុខផង។

659 Views

Theme: Overlay by Kaira