អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3
4 5 6 7 8 9 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4
5 6 7 8 9 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02
03 04 05 06 07 08 09
10 11 12 13 14 15 16
17 18 19 20 21 22 23
24 25 26 27 28 29 30
31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06
07 08 09 10 11 12 13
14 15 16 17 18 19 20
21 22 23 24 25 26 27
28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04
05 06 07 08 09 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01
02 03 04 05 06 07 08
09 10 11 12 13 14 15
16 17 18 19 20 21 22
23 24 25 26 27 28 29
30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05
06 07 08 09 10 11 12
13 14 15 16 17 18 19
20 21 22 23 24 25 26
27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03
04 05 06 07 08 09 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06 07
08 09 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30

ថ្ងៃសៅរ៍ អាទិត្យទី១៩
រដូវធម្មតា ឆ្នាំ«គូ»
ពណ៌ស

ថ្ងៃសៅរ៍ ទី១៥ ខែសីហា ឆ្នាំ២០២២

បុណ្យឱឡារិក
ព្រះជាម្ចាស់លើកព្រះនាងម៉ារី ឡើងស្ថានបរមសុខ

សូមចុចទីនេះ

គ្រីស្តបរិស័ទគោរពថ្វាយបង្គំព្រះយេស៊ូគ្រីស្តតែមួយព្រះអង្គគត់ ទុកជាព្រះសង្គ្រោះរបស់ខ្លួន និងរបស់មនុស្សលោក។ តាំងពីដើមរៀង​មក គ្រីស្តបរិស័ទក៏តែងតែគោរពព្រះនាងម៉ារីក្នុងឋានៈជាព្រះមាតារបស់ព្រះយេស៊ូ ដែលជាព្រះបុត្រារបស់ព្រះជាម្ចាស់។ ពេលបុណ្យគោរពព្រះជាម្ចាស់លើកព្រះនាងម៉ារីឡើងឋានបរមសុខ ព្រះសហគមន៍លើកតម្កើងការសង្គ្រោះរបស់ព្រះយេស៊ូ គឺព្រះអង្គបានប្រោសឱ្យព្រះមាតាទៅនៅជាមួយព្រះអង្គ ទាំងរូបកាយទាំងវិញ្ញាណ។ ព្រះនាងម៉ារីជាតំណាងរបស់ព្រះសហគមន៍ទាំងមូល ព្រះនាងបានទទួលសិរីរុងរឿងពីព្រះគ្រីស្តមុនគ្រីស្តបរិស័ទឯទៀតៗទាំងអស់ ព្រោះព្រះនាងមានជំនឿលើព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយរួមជាមួយព្រះយេស៊ូយ៉ាងជិតស្និទ្ធជាងគេ។

សូមថ្លែងព្រះគម្ពីរព្យាការីអេសេគីអែល អគ ១៨,១-១០.១៣.៣០-៣២

ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំដូចតទៅ៖«ហេតុអ្វីបានជាអ្នករាល់គ្នាចេះតែសូត្រសុភាសិតនេះនៅលើទឹកដីអ៊ីស្រាអែលថា “ឪពុកបរិភោគក្តិបទំពាំងបាយជូរ ហើយកូនបែរ​ជាឈឺធ្មេញ” ដូច្នេះ?។ យើងជាព្រះដែលមានព្រះជន្មគង់នៅ»។ នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់! អ្នករាល់គ្នានឹងលែងសូត្រសុភាសិតនេះនៅស្រុកអ៊ីស្រាអែលទៀតហើយ! ដ្បិតយើងជាម្ចាស់លើជីវិតរបស់មនុស្សទាំងអស់ គឺម្ចាស់ទាំងជីវិតរបស់ឪពុក ម្ចាស់ទាំងជីវិតរបស់កូន។ អ្នកណាប្រព្រឹត្តអំពើបាប អ្នកនោះនឹងបាត់បង់ជីវិត។ ឧបមាថា មានមនុស្សសុចរិតម្នាក់ដែលប្រព្រឹត្តអំពើត្រឹមត្រូវ និងសុចរិត គឺគេមិនចូល​រួមបរិភោគសំណែននៅលើភ្នំ មិនជំពាក់ចិត្តនឹងព្រះក្លែងក្លាយរបស់ជនជាតិអ៊ីស្រាអែល មិនប្រព្រឹត្តអំពើសៅហ្មងជាមួយប្រពន្ធគេ មិនរួមបវេណីជាមួយប្រពន្ធក្នុងពេលនាងមានរដូវ មិនជិះជាន់ឬលួចទ្រព្យសម្បត្តិអ្នកដទៃ ប្រគល់របស់បញ្ចាំទៅម្ចាស់ដើម ចែក​អាហារឱ្យអ្នកដែលឃ្លាន និងចែកសម្លៀកបំពាក់ដល់អ្នកដែលគ្មានអ្វីបិទបាំងកាយ ឱ្យប្រាក់គេខ្ចីដោយឥតយកការ ឬមិនទារកម្រៃហួសហេតុ មិនឃុបឃិតនឹងអំពើ​អយុត្តិធម៌ ហើយវិនិច្ឆ័យគូបដិបក្សយ៉ាងត្រឹមត្រូវ ប្រព្រឹត្តតាមក្រឹត្យវិន័យ និងពាក្យបង្គាប់របស់យើងដោយចិត្តស្មោះ។ អ្នកប្រព្រឹត្តដូច្នេះ ពិតជាមនុស្សសុចរិត ហើយគេ​នឹងរស់រានមានជីវិតជាក់ជាមិនខាន។ នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់។ ក៏ប៉ុន្តែ ប្រសិនបើមនុស្សសុចរិតនោះមានកូនប្រុសម្នាកលួចប្លន់ កាប់សម្លាប់ និងប្រព្រឹត្តអំពើ​អាក្រក់បែបនេះ តើកូននេះអាចរស់បានឬ? ទេ! កូននោះមិនអាចរស់បានឡើយ។ គេ​ត្រូវតែស្លាប់ព្រោះតែអំពើគួរស្អប់ខ្ពើមទាំងនោះ គេទទួលខុសត្រូវលើការស្លាប់របស់ខ្លួន។ ហេតុនេះ ជនជាតិអ៊ីស្រាអែលអើយ! យើងនឹងវិនិច្ឆ័យអ្នករាល់គ្នាតាមអំពើដែល ម្នាក់ៗប្រព្រឹត្ត ចូរវិលត្រឡប់មកវិញ ហើយលះបង់អំពើទុច្ចរិតទាំងអស់! កុំបណ្តោយឱ្យកំហុសរបស់អ្នករាល់គ្នាបំផ្លាញជីវិតអ្នករាល់គ្នាឡើយ! នេះជាព្រះបន្ទូលរបស់​ព្រះជាអមា្ចស់។ ចូរបោះបង់ចោលអំពើទុច្ចរិតទាំងអស់ដែលអ្នករាល់គ្នាធ្លាប់ប្រព្រឹត្ដ។ ចូរមានចិត្ដគំនិតថ្មីនិងវិញ្ញាណថ្មី! ជាតិអ៊ីស្រាអែលអើយ! អ្នករាល់គ្នាមិនគួរស្លាប់ឡើយ! ដ្បិតយើងមិនសប្បាយចិត្តនឹងឱ្យនរណាម្នាក់ស្លាប់ទេ! ចូរវិលមករកយើងវិញ នោះអ្នករាល់គ្នានឹងរស់រានមានជីវិត!។ នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់»។

ទំនុកតម្កើងលេខ ៥១ (៥០),១២-១៥.១៨-១៩ បទពាក្យ ៧

១២ឱព្រះជាអម្ចាស់ខ្ញុំអើយសូមជួយប្រោសឱ្យបរិសុទ្ធ
បង្កើតចិត្តថ្មីមាំមោះមុតរឹងប៉ឹងបំផុតដល់ខ្ញុំផង
១៣សូមកុំបោះបង់រូបខ្ញុំចោលឱ្យនៅតែលតោលឆ្ងាយព្រះអង្គ
កុំដកវិញ្ញាណដ៏ត្រចង់វិសុទ្ធព្រះអង្គពីខ្ញុំឡើយ
១៤សូមប្រោសឱ្យខ្ញុំអរសប្បាយព្រោះព្រះម្ចាស់ថ្លៃសង្គ្រោះហើយ
សូមគាំទ្រខ្ញុំកុំកន្តើយដោយប្រទានឱ្យធ្វើតាមផង
១៥រូបខ្ញុំនឹងខំប្រៀនប្រដៅមនុស្សពាលកម្លៅមិនឱ្យហ្មង
ឱ្យស្គាល់មាគ៌ាដ៏ត្រចង់របស់ព្រះអង្គជាដរាប
១៨ព្រះអង្គមិនដែលសព្វព្រះទ័យឱ្យដាក់យញ្ញថ្វាយច្រើនឬតិច
ទោះតង្វាយដុតទាំងមូលស្រេចក៏ទ្រង់គ្មានកិច្ចចង់បានដែរ
១៩យញ្ញដែលព្រះអង្គសព្វព្រះទ័យឱ្យរូបខ្ញុំថ្វាយរាល់ថ្ងៃខែ
គឺចិត្តសោកសៅទុក្ខឥតល្ហែនិងចិត្តកែប្រែលែងក្អេងក្អាង

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម មថ ១១,២៥

អាលេលូយ៉ា! អាលេលូយ៉ា!
បពិត្រព្រះបិតាជាអម្ចាស់នៃស្ថានបរមសុខ និងជាអម្ចាស់នៃផែនដី! យើងខ្ញុំសូមសរសើរតម្កើងព្រះអង្គ ព្រោះទ្រង់បានសម្តែងការអស្ចារ្យនៃព្រះរាជ្យឱ្យមនុស្សតូចតាចយល់។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ មថ ១៩,១៣-១៥

នៅគ្រានោះ មានមនុស្សម្នានាំក្មេងតូចៗមកឱ្យព្រះយេស៊ូដាក់ព្រះហស្តលើវា និងអធិដ្ឋានឱ្យ។ ក្រុមសាវ័កស្តីបន្ទោសអ្នកទាំងនោះ តែព្រះយេស៊ូមានព្រះបន្ទូលថា៖«ទុកឱ្យក្មេងតូចៗមករកខ្ញុំចុះ កុំឃាត់វាឡើយ! ដ្បិតមានតែអ្នកមានចិត្តដូចក្មេងៗទាំងនេះប៉ុណ្ណោះទេ ដែលចូលក្នុងព្រះរាជ្យនៃស្ថានបរមសុខបាន»។ បន្ទាប់មក​​ព្រះអង្គដាក់ព្រះហស្តលើក្មេងទាំងនោះ រួចទ្រង់ក៏យាងចាកចេញពីទីនោះទៅ។

155 Views

Theme: Overlay by Kaira