អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3
4 5 6 7 8 9 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4
5 6 7 8 9 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02
03 04 05 06 07 08 09
10 11 12 13 14 15 16
17 18 19 20 21 22 23
24 25 26 27 28 29 30
31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06
07 08 09 10 11 12 13
14 15 16 17 18 19 20
21 22 23 24 25 26 27
28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04
05 06 07 08 09 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01
02 03 04 05 06 07 08
09 10 11 12 13 14 15
16 17 18 19 20 21 22
23 24 25 26 27 28 29
30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05
06 07 08 09 10 11 12
13 14 15 16 17 18 19
20 21 22 23 24 25 26
27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03
04 05 06 07 08 09 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06 07
08 09 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30

ថ្ងៃទី១៣ ឬ ១៤ ខែមេសា
បុណ្យចូលឆ្នាំខ្មែរ

ពណ៌ស

ថ្ងៃចន្ទ ទី១៤ ខែមេសា ឆ្នាំ២០២៥

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី យើងជាគ្រីស្តបរិស័ទនាំគ្នាធ្វើបុណ្យរួមសប្បាយជាមួយជនជាតិខ្មែរទាំងមូល។ យើងលើកតម្កើងព្រះជាម្ចាស់ដែលថែរក្សាមនុស្សលោក សូមព្រះអង្គប្រោសប្រទានសេចក្តីសុខសាន្តដល់មាតុភូមិ សូមព្រះអង្គប្រោសប្រទានភោជ​ផលយ៉ាងបរិបូរណ៍ ព្រោះព្រះអង្គពិតជាព្រះជាម្ចាស់លើអ្វីៗទាំងអស់។ យើងជាគ្រីស្តបរិស័ទក៏នាំគ្នានឹកដល់ដូនតាដែលនៅស្ថានបរមសុខរួមជាមួយព្រះជាម្ចាស់ដែរ?

បពិត្រព្រះជាម្ចាស់ជាប្រះបិតា! ព្រះអង្គមានព្រះហឫទ័យស្រលាញ់មនុស្សគ្រប់ជាតិសាសន៍ ព្រះអង្គបាន បង្កើតមនុស្សលោកដើម្បីឲ្យមានសេចក្តីសុខ! នៅថ្ងៃចូលឆ្នាំនេះ យើងខ្ញុំសូមព្រះអង្គទ្រង់ព្រះមេត្តាប្រទានពរ ដល់យើងខ្ញុំនិងប្រជានជនខ្មែរទាំងមូល។ សូមប្រោសប្រទានឲ្យយើងខ្ញុំបានប្រកបដោយសេចក្តីសុខសាន្ត ដោយីគ្មានជំងឺព្យាធិមកបៀតបៀនឡើយ! សូមឲ្យប្រជាជនកម្ពុជាទាំងមូលបានសប្បូរណ៍សប្បាយ មិនខ្វះខាត អ្វីឡើយ! សូមពង្រឹងជំនឿ សេចក្តីសង្ឈឹម មិនសេចក្តីស្រលាញ់របស់យើងខ្ញុំផង។

សូមថ្លែងព្រះគម្ពីរជំរឿងប្រជាជន ជរ ៦,២២-២៧

ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «ចូរ​ប្រាប់​អរ៉ុន និង​កូន​ចៅ​របស់​គាត់ឱ្យជូន​ពរ​ជន​ជាតិ​អ៊ីស្រា‌អែល​ដូច​ត​ទៅ: “សូម​ព្រះ‌អម្ចាស់​ប្រទាន​ពរ និង​ថែ‌រក្សា​អ្នក។ សូម​ព្រះ‌អម្ចាស់​ទត​មក​អ្នក ដោយ​ព្រះ‌ហឫ‌ទ័យ​មេត្តា​ករុណាសូម​ព្រះ‌អង្គ​ប្រណី​សន្ដោស​អ្នក សូម​ព្រះ‌អម្ចាស់​សម្ដែង​ព្រះ‌ហឫ‌ទ័យ​សប្បុរសចំពោះ​អ្នក និង​ប្រទាន​ឱ្យអ្នក​បាន​ប្រកប​ដោយ​សេចក្ដី​សុខ‌សាន្ត”។ ពេល​ពួក​បូជា‌ចារ្យ​ឱ្យ​ពរ​ជន​ជាតិ​អ៊ីស្រា‌អែល​ក្នុង​នាម​យើង​ដូច្នេះ យើង​នឹង​ឱ្យពរ​ពួក​គេ»។

ទំនុកតម្កើងលេខ ៦៧​(៦៦),៣.៥-៦.៨ បទពាក្យ ៧

ដូច្នេះមនុស្សលើផែនដីស្គាល់មាគ៌ាថ្លៃព្រះអម្ចាស់
ក្នុងចំណោមជនជាតិទាំងអស់ស្គាល់ការសង្គ្រោះនៃព្រះអង្គ
ប្រជាទាំងឡាយនាំគ្នាច្រៀងបន្លឺសំនៀងដោយសប្បាយ
ដ្បិតទ្រង់គ្រប់គ្រងគ្មាននឿយណាយប្រជាទាំងឡាយមិនឆ្មៃឆ្មើង
បពិត្រព្រះម្ចាស់អើយសូមឱ្យប្រជាទាំងឡាយនាំគ្នាថ្កើង
ព្រះនាមព្រះអង្គឱ្យខ្ពស់ឡើងនាមព្រះនៃយើងគ្រប់ៗកាយ
ផែនដីបង្កើតនូវភោគផលមិនឱ្យយើងខ្វល់ពីអន្តរាយ
ព្រះម្ចាស់ជាព្រះយើងទាំងឡាយប្រទានពរឱ្យសុខគ្រប់គ្រា
សូមទ្រង់ប្រទានពរឱ្យយើងនិងមនុស្សទាំងពួងគ្រប់អាត្មា
ទាំងអ្នករស់នៅឆ្ងាយផងណាមនុស្សលើលោកាខ្លាចព្រះអង្គ

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម មថ ១១,២៨

អាលេលូយ៉ា! អាលេលូយ៉ា!
អស់អ្នកដែលនឿយហត់ និងមានបន្ទុកធ្ងន់អើយ! ចូរមករកខ្ញុំ ខ្ញុំនឹងឱ្យអ្នករាល់គ្នាបានសម្រាក។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ មថ ៥,១-១២

ព្រះ‌យេស៊ូ​ទត​ឃើញ​មហា‌ជន​ទាំង​នេះ ព្រះ‌អង្គ​យាង​ឡើង​ទៅ​លើ​ភ្នំ រួច​ព្រះ‌អង្គ​គង់​នៅ​ទី​នោះ។ សាវ័កនាំ​គ្នា​ចូល​មក​គាល់​ព្រះ‌អង្គ ព្រះ‌អង្គ​ក៏​មាន​ព្រះ‌បន្ទូល​បង្រៀន​គេ​ថា៖ «អ្នក​ណា​ដាក់​ចិត្ត​ជា​អ្នក​ក្រ‌ខ្សត់​ អ្នក​នោះ​មាន​សុភមង្គលហើយ ដ្បិត​ពួក​គេ​បាន​ទទួល​ព្រះ‌រាជ្យនៃ​ស្ថាន​បរម‌សុខ! អ្នក​ណា​សោក‌សៅ អ្នក​នោះ​មាន​សុភមង្គល​ហើយ ដ្បិត​ព្រះ‌ជាម្ចាស់​នឹង​សម្រាល​ទុក្ខ​ពួក​គេ! អ្នក​ណា​មាន​ចិត្ត​ស្លូត‌បូត អ្នក​នោះ​មាន​សុភមង្គល​ហើយ ដ្បិត​ពួក​គេ​នឹង​ទទួល​ផែន‌ដី​ទុក​ជា​មត៌ក! អ្នក​ណា​ស្រេក​ឃ្លាន​សេចក្ដី​សុចរិត អ្នក​នោះ​មាន​សុភមង្គល​ហើយ ដ្បិត​ព្រះ‌ជាម្ចាស់​នឹង​ប្រទាន​ឱ្យពួក​គេ​បាន​ឆ្អែត! អ្នក​ណា​មាន​ចិត្ត​មេត្តា‌ករុណា អ្នក​នោះ​មាន​សុភមង្គល​ហើយ ដ្បិត​ព្រះ‌ជាម្ចាស់​នឹង​សម្ដែង​ព្រះ‌ហឫ‌ទ័យមេត្តា‌ករុណា​ដល់​ពួក​គេ​វិញ! អ្នក​ណា​មាន​ចិត្ត​បរិសុទ្ធ អ្នក​នោះ​មាន​សុភមង្គល​ហើយដ្បិត​ពួក​គេ​នឹង​ឃើញ​ព្រះ‌ជាម្ចាស់! អ្នក​ណា​កសាង​សន្តិ‌ភាព អ្នក​នោះ​មាន​សុភមង្គល​ហើយ ដ្បិត​ពួក​គេ​នឹង​មានឈ្មោះ​ជា​បុត្ររបស់​ព្រះ‌ជាម្ចាស់! អ្នក​ណា​ត្រូវ​គេ​បៀត‌បៀនព្រោះ​តែ​បាន​ធ្វើ​តាម​សេចក្ដី​សុចរិត អ្នក​នោះ​មាន​សុភមង្គល​ហើយ ដ្បិត​គេ​បាន​ទទួល​ក្នុង​ព្រះ‌រាជ្យនៃ​ស្ថាន​បរម‌សុខ! ប្រសិន​បើ​មាន​គេ​ត្មះ‌តិះ‌ដៀល បៀត‌បៀន និង​មាន​គេ​និយាយ​អាក្រក់​គ្រប់​យ៉ាង បង្ខូច​ឈ្មោះ​អ្នក​រាល់​គ្នា ព្រោះ​តែ​ខ្ញុំ នោះ​អ្នក​រាល់​គ្នា​មាន​សុភមង្គល​ហើយ! ចូរ​អរ​សប្បាយ​រីក‌រាយ​ឡើង ព្រោះ​អ្នក​រាល់​គ្នា​នឹង​ទទួល​រង្វាន់​យ៉ាង​ធំ​នៅ​ស្ថាន​បរម‌សុខ ដ្បិត​ពួក​ព្យាការីដែល​រស់​នៅ​មុន​អ្នក​រាល់​គ្នា ក៏​ត្រូវ​គេ​បៀត‌បៀន​ដូច្នោះ​ដែរ»។

បពិត្រព្រះជាម្ចាស់ជាព្រះបិតា! មុនព្រះយេស៊ូសោយទីវង្គត ទ្រង់ថ្វាយព្រះជន្មទៅព្រះបិតាទុកជាសក្ការៈបូជាដែលគាប់ព្រះហឫទ័យព្រះអង្គ។ នៅថ្ងៃចូលឆ្នាំនេះ យើងខ្ញុំសូមថ្វាយខ្លួនទាំងស្រុងទៅព្រះអង្គ គឺថ្វាយកាយវាចាចិត្ត ព្រមទាំងថ្វាយកិច្ចការ កង្វល់ អំណរសប្បាយគ្រប់យ៉ាងប្រចាំឆ្នាំនេះទុកជាមុន សូមទ្រង់មេត្តាទទួលតង្វាយរបស់យើងខ្ញុំដោយអនុគ្រោះ រួមនឹងសក្ការបូជារបស់ព្រះយេស៊ូ​គ្រីស្ត ជាព្រះបុត្រាព្រះអង្គ និងជាអម្ចាស់យើងខ្ញុំ។

បពិត្រព្រះបិតាដ៏វិសុទ្ធបំផុត ជាព្រះជាម្ចាស់ប្រកបដោយតេជានុភាពសព្វប្រការ ហើយដែលមានព្រះជន្មគង់នៅអស់កល្បជានិច្ច! យើងខ្ញុំសូមអរព្រះគុណ និងសូមលើកតម្កើងព្រះអង្គដោយរួមជាមួយព្រះយេស៊ូគ្រីស្តជាព្រះបុត្រាព្រះអង្គ និងជាអម្ចាស់យើងខ្ញុំ។ ព្រះគ្រីស្តពិតជាខាងដើម និងខាងចុងបំផុតនៃអ្វីៗទាំងអស់។ ព្រះអង្គពិតជាម្ចាស់នៃពេលវេលា ព្រះអង្គក៏យាងមកប្រមែប្រមូលអ្វីៗទាំងអស់ឱ្យស្ថិតនៅក្រោមអំណាចព្រះអម្ចាស់តែមួយដែរ។ អាស្រ័យហេតុនេះហើយ បានជាយើងខ្ញុំសូមចូលរូមជាមួយទេវទូត និង សន្តបុគ្គលទាំងឡាយ សូមលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គដោយប្រកាសថា៖ “ព្រះដ៏វិសុទ្ធ! ព្រះដ៏វិសុទ្ធ! ព្រះដ៏វិសុទ្ធ!”

បពិត្រព្រះអម្ចាស់ជាព្រះបិតា! ព្រះអង្គសព្វព្រះហឫទ័យត្រាស់ហៅយើងខ្ញុំឱ្យចូលរួមក្នុងសក្ការបូជារបស់ព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ។ សូមទ្រង់ព្រះមេត្តាប្រោសយើងខ្ញុំឱ្យរស់នៅអស់មួយឆ្នាំយ៉ាងសមគួរនឹងឋានៈរបស់ខ្លួនជាបុត្រធីតាព្រះអង្គ។ សូមពង្រឹងជំនឿ សេចក្តីសង្ឈឹម និងសេចក្តីស្រលាញ់របស់យើងខ្ញុំ។ សូមប្រោសប្រទានឱ្យប្រទេសកម្ពុជាយើងបានប្រកបដោយសេចក្តីសុខសាន្តផង។

444 Views

Theme: Overlay by Kaira