ខែកញ្ញា ឆ្នាំ «ខ» ២០២៤
  1. អាទិត្យ - បៃតង - អាទិត្យទី២២ ក្នុងរដូវធម្មតា
  2. ចន្ទ - បៃតង - រដូវធម្មតា
  3. អង្គារ - បៃតង - រដូវធម្មតា
    - - សន្តក្រេគ័រដ៏ប្រសើរឧត្តម ជាសម្ដេចប៉ាប និងជាគ្រូបាធ្យាយនៃព្រះសហគមន៍
  4. ពុធ - បៃតង - រដូវធម្មតា
  5. ព្រហ - បៃតង - រដូវធម្មតា
    - - សន្តីតេរេសា​​នៅកាល់គុតា ជាព្រហ្មចារិនី និងជាអ្នកបង្កើតក្រុមគ្រួសារសាសនទូតមេត្ដាករុណា
  6. សុក្រ - បៃតង - រដូវធម្មតា
  7. សៅរ៍ - បៃតង - រដូវធម្មតា
  8. អាទិត្យ - បៃតង - អាទិត្យទី២៣ ក្នុងរដូវធម្មតា
    (ថ្ងៃកំណើតព្រះនាងព្រហ្មចារិនីម៉ារី)
  9. ចន្ទ - បៃតង - រដូវធម្មតា
    - - ឬសន្តសិលា ក្លាវេ
  10. អង្គារ - បៃតង - រដូវធម្មតា
  11. ពុធ - បៃតង - រដូវធម្មតា
  12. ព្រហ - បៃតង - រដូវធម្មតា
    - - ឬព្រះនាមដ៏វិសុទ្ធរបស់ព្រះនាងម៉ារី
  13. សុក្រ - បៃតង - រដូវធម្មតា
    - - សន្តយ៉ូហានគ្រីសូស្តូម ជាអភិបាល និងជាគ្រូបាធ្យាយនៃព្រះសហគមន៍
  14. សៅរ៍ - បៃតង - រដូវធម្មតា
    - ក្រហម - បុណ្យលើកតម្កើងព្រះឈើឆ្កាងដ៏វិសុទ្ធ
  15. អាទិត្យ - បៃតង - អាទិត្យទី២៤ ក្នុងរដូវធម្មតា
    (ព្រះនាងម៉ារីរងទុក្ខលំបាក)
  16. ចន្ទ - បៃតង - រដូវធម្មតា
    - ក្រហម - សន្តគ័រណី ជាសម្ដេចប៉ាប និងសន្តស៊ីព្រីយុំាង ជាអភិបាលព្រះសហគមន៍ និងជាមរណសាក្សី
  17. អង្គារ - បៃតង - រដូវធម្មតា
    - - ឬសន្តរ៉ូបែរ បេឡាម៉ាំង ជាអភិបាល និងជាគ្រូបាធ្យាយនៃព្រះសហគមន៍
  18. ពុធ - បៃតង - រដូវធម្មតា
  19. ព្រហ - បៃតង - រដូវធម្មតា
    - ក្រហម - សន្តហ្សង់វីយេជាអភិបាល និងជាមរណសាក្សី
  20. សុក្រ - បៃតង - រដូវធម្មតា
    - ក្រហម
    សន្តអន់ដ្រេគីម ថេហ្គុន ជាបូជាចារ្យ និងសន្តប៉ូល ជុងហាសាង ព្រមទាំងសហជីវិនជាមរណសាក្សីនៅកូរ
  21. សៅរ៍ - បៃតង - រដូវធម្មតា
    - ក្រហម - សន្តម៉ាថាយជាគ្រីស្តទូត និងជាអ្នកនិពន្ធគម្ពីរដំណឹងល្អ
  22. អាទិត្យ - បៃតង - អាទិត្យទី២៥ ក្នុងរដូវធម្មតា
  23. ចន្ទ - បៃតង - រដូវធម្មតា
    - - សន្តពីយ៉ូជាបូជាចារ្យ នៅក្រុងពៀត្រេលជីណា
  24. អង្គារ - បៃតង - រដូវធម្មតា
  25. ពុធ - បៃតង - រដូវធម្មតា
  26. ព្រហ - បៃតង - រដូវធម្មតា
    - ក្រហម - សន្តកូស្មា និងសន្តដាម៉ីយុាំង ជាមរណសាក្សី
  27. សុក្រ - បៃតង - រដូវធម្មតា
    - - សន្តវុាំងសង់ នៅប៉ូលជាបូជាចារ្យ
  28. សៅរ៍ - បៃតង - រដូវធម្មតា
    - ក្រហម - សន្តវិនហ្សេសឡាយជាមរណសាក្សី ឬសន្តឡូរ៉ង់ រូអ៊ីស និងសហការីជាមរណសាក្សី
  29. អាទិត្យ - បៃតង - អាទិត្យទី២៦ ក្នុងរដូវធម្មតា
    (សន្តមីកាអែល កាព្រីអែល និងរ៉ាហ្វា​អែលជាអគ្គទេវទូត)
  30. ចន្ទ - បៃតង - រដូវធម្មតា
    - - សន្ដយេរ៉ូមជាបូជាចារ្យ និងជាគ្រូបាធ្យាយនៃព្រះសហគមន៍
ខែតុលា ឆ្នាំ «ខ» ២០២៤
  1. អង្គារ - បៃតង - រដូវធម្មតា
    - - សន្តីតេរេសានៃព្រះកុមារយេស៊ូ ជាព្រហ្មចារិនី និងជាគ្រូបាធ្យាយនៃព្រះសហគមន៍
  2. ពុធ - បៃតង - រដូវធម្មតា
    - ស្វាយ - បុណ្យឧទ្ទិសដល់មរណបុគ្គលទាំងឡាយ (ភ្ជុំបិណ្ឌ)
  3. ព្រហ - បៃតង - រដូវធម្មតា
  4. សុក្រ - បៃតង - រដូវធម្មតា
    - - សន្តហ្វ្រង់ស៊ីស្កូ នៅក្រុងអាស៊ីស៊ី ជាបព្វជិត

  5. សៅរ៍ - បៃតង - រដូវធម្មតា
  6. អាទិត្យ - បៃតង - អាទិត្យទី២៧ ក្នុងរដូវធម្មតា
  7. ចន្ទ - បៃតង - រដូវធម្មតា
    - - ព្រះនាងព្រហ្មចារិម៉ារី តាមមាលា
  8. អង្គារ - បៃតង - រដូវធម្មតា
  9. ពុធ - បៃតង - រដូវធម្មតា
    - ក្រហម -
    សន្តឌីនីស និងសហការី
    - - ឬសន្តយ៉ូហាន លេអូណាឌី
  10. ព្រហ - បៃតង - រដូវធម្មតា
  11. សុក្រ - បៃតង - រដូវធម្មតា
    - - ឬសន្តយ៉ូហានទី២៣ជាសម្តេចប៉ាប

  12. សៅរ៍ - បៃតង - រដូវធម្មតា
  13. អាទិត្យ - បៃតង - អាទិត្យទី២៨ ក្នុងរដូវធម្មតា
  14. ចន្ទ - បៃតង - រដូវធម្មតា
    - ក្រហម - សន្ដកាលីទូសជាសម្ដេចប៉ាប និងជាមរណសាក្យី
  15. អង្គារ - បៃតង - រដូវធម្មតា
    - - សន្តតេរេសានៃព្រះយេស៊ូជាព្រហ្មចារិនី
  16. ពុធ - បៃតង - រដូវធម្មតា
    - - ឬសន្ដីហេដវីគ ជាបព្វជិតា ឬសន្ដីម៉ាការីត ម៉ារី អាឡាកុក ជាព្រហ្មចារិនី
  17. ព្រហ - បៃតង - រដូវធម្មតា
    - ក្រហម - សន្តអ៊ីញ៉ាសនៅក្រុងអន់ទីយ៉ូកជាអភិបាល ជាមរណសាក្សី
  18. សុក្រ - បៃតង - រដូវធម្មតា
    - ក្រហម
    សន្តលូកា អ្នកនិពន្ធគម្ពីរដំណឹងល្អ
  19. សៅរ៍ - បៃតង - រដូវធម្មតា
    - ក្រហម - ឬសន្ដយ៉ូហាន ដឺប្រេប៊ីហ្វ និងសន្ដអ៊ីសាកយ៉ូក ជាបូជាចារ្យ និងសហជីវិន ជាមរណសាក្សី ឬសន្ដប៉ូលនៃព្រះឈើឆ្កាងជាបូជាចារ្យ
  20. អាទិត្យ - បៃតង - អាទិត្យទី២៩ ក្នុងរដូវធម្មតា
    [ថ្ងៃអាទិត្យនៃការប្រកាសដំណឹងល្អ]
  21. ចន្ទ - បៃតង - រដូវធម្មតា
  22. អង្គារ - បៃតង - រដូវធម្មតា
    - - ឬសន្តយ៉ូហានប៉ូលទី២ ជាសម្ដេចប៉ាប
  23. ពុធ - បៃតង - រដូវធម្មតា
    - - ឬសន្ដយ៉ូហាន នៅកាពីស្រ្ដាណូ ជាបូជាចារ្យ
  24. ព្រហ - បៃតង - រដូវធម្មតា
    - - សន្តអន់តូនី ម៉ារីក្លារេ ជាអភិបាលព្រះសហគមន៍
  25. សុក្រ - បៃតង - រដូវធម្មតា
  26. សៅរ៍ - បៃតង - រដូវធម្មតា
  27. អាទិត្យ - បៃតង - អាទិត្យទី៣០ ក្នុងរដូវធម្មតា
  28. ចន្ទ - បៃតង - រដូវធម្មតា
    - ក្រហម - សន្ដស៊ីម៉ូន និងសន្ដយូដា ជាគ្រីស្ដទូត
  29. អង្គារ - បៃតង - រដូវធម្មតា
  30. ពុធ - បៃតង - រដូវធម្មតា
  31. ព្រហ - បៃតង - រដូវធម្មតា
ខែវិច្ឆិកា ឆ្នាំ «ខ» ២០២៤
  1. សុក្រ - បៃតង - រដូវធម្មតា
    - - បុណ្យគោរពសន្ដបុគ្គលទាំងឡាយ

  2. សៅរ៍ - បៃតង - រដូវធម្មតា
  3. អាទិត្យ - បៃតង - អាទិត្យទី៣១ ក្នុងរដូវធម្មតា
  4. ចន្ទ - បៃតង - រដូវធម្មតា
    - - សន្ដហ្សាល បូរ៉ូមេ ជាអភិបាល
  5. អង្គារ - បៃតង - រដូវធម្មតា
  6. ពុធ - បៃតង - រដូវធម្មតា
  7. ព្រហ - បៃតង - រដូវធម្មតា
  8. សុក្រ - បៃតង - រដូវធម្មតា
  9. សៅរ៍ - បៃតង - រដូវធម្មតា
    - - បុណ្យរម្លឹកថ្ងៃឆ្លងព្រះវិហារបាស៊ីលីកាឡាតេរ៉ង់ នៅទីក្រុងរ៉ូម
  10. អាទិត្យ - បៃតង - អាទិត្យទី៣២ ក្នុងរដូវធម្មតា
  11. ចន្ទ - បៃតង - រដូវធម្មតា
    - - សន្ដម៉ាតាំងនៅក្រុងទួរ ជាអភិបាល
  12. អង្គារ - បៃតង - រដូវធម្មតា
    - ក្រហម - សន្ដយ៉ូសាផាត ជាអភិបាលព្រះសហគមន៍ និងជាមរណសាក្សី
  13. ពុធ - បៃតង - រដូវធម្មតា
  14. ព្រហ - បៃតង - រដូវធម្មតា
  15. សុក្រ - បៃតង - រដូវធម្មតា
    - - ឬសន្ដអាល់ប៊ែរ ជាជនដ៏ប្រសើរឧត្ដមជាអភិបាល និងជាគ្រូបាធ្យាយនៃព្រះសហគមន៍
  16. សៅរ៍ - បៃតង - រដូវធម្មតា
    - - ឬសន្ដីម៉ាការីតា នៅស្កុតឡែន ឬសន្ដហ្សេទ្រូដ ជាព្រហ្មចារិនី
  17. អាទិត្យ - បៃតង - អាទិត្យទី៣៣ ក្នុងរដូវធម្មតា
  18. ចន្ទ - បៃតង - រដូវធម្មតា
    - - ឬបុណ្យរម្លឹកថ្ងៃឆ្លងព្រះវិហារបាស៊ីលីកាសន្ដសិលា និងសន្ដប៉ូលជាគ្រីស្ដទូត
  19. អង្គារ - បៃតង - រដូវធម្មតា
  20. ពុធ - បៃតង - រដូវធម្មតា
  21. ព្រហ - បៃតង - រដូវធម្មតា
    - - បុណ្យថ្វាយទារិកាព្រហ្មចារិនីម៉ារីនៅក្នុងព្រះវិហារ
  22. សុក្រ - បៃតង - រដូវធម្មតា
    - ក្រហម - សន្ដីសេស៊ី ជាព្រហ្មចារិនី និងជាមរណសាក្សី
  23. សៅរ៍ - បៃតង - រដូវធម្មតា
    - - ឬសន្ដក្លេម៉ង់ទី១ ជាសម្ដេចប៉ាប និងជាមរណសាក្សី ឬសន្ដកូឡូមបង់ជាចៅអធិការ
  24. អាទិត្យ - - អាទិត្យទី៣៤ ក្នុងរដូវធម្មតា
    បុណ្យព្រះអម្ចាស់យេស៊ូគ្រីស្ដជាព្រះមហាក្សត្រនៃពិភពលោក
  25. ចន្ទ - បៃតង - រដូវធម្មតា
    - ក្រហម - ឬសន្ដីកាតេរីន នៅអាឡិចសង់ឌ្រី ជាព្រហ្មចារិនី និងជាមរណសាក្សី
  26. អង្គារ - បៃតង - រដូវធម្មតា
  27. ពុធ - បៃតង - រដូវធម្មតា
  28. ព្រហ - បៃតង - រដូវធម្មតា
  29. សុក្រ - បៃតង - រដូវធម្មតា
  30. សៅរ៍ - បៃតង - រដូវធម្មតា
    - ក្រហម - សន្ដអន់ដ្រេ ជាគ្រីស្ដទូត
ប្រតិទិនទាំងអស់

ថ្ងៃពុធអាទិត្យទី០៣
រដូវធម្មតា«ឆ្នាំគូ»
ពណ៌បៃតង

ថ្ងៃពុធ ទី២៤ ខែមករា ឆ្នាំ២០២៤

បុណ្យរម្លឹក
សន្តហ្វ្រង់ស្វ័រ នៅសាលជាអភិបាល
និងជាគ្រូបាធ្យាយ នៃព្រះសហគមន៍
ពណ៌ស

​លោកហ្វ្រង់ស្វ័រកើតនៅឆ្នាំ ( ១៥៦៧-១៦២២ ) ក្នុងគ្រួសារត្រកូលខ្ពស់មួយ នៅភូមិសាល ក្នុង​ស្រុក​សាវ័រ ( ប្រទេសបារាំងសព្វថ្ងៃ )។ លោកយកចិត្តទុដាក់បង្រួបបង្រួមគ្រីស្តបរិស័ទកាតូលិក និង​ប្រូតេ​ស្តង់​ដែលបាក់បែកគ្នា។ កាលលោកអាយុ ៣៥ ឆ្នាំ លោកទទួលបន្ទុក​ជាអភិបាលព្រះសហគមន៍​ក្រុង​  សឺណែវ។ លោកតែងធ្វើដំណើរទៅសួរសុខទុក្ខគ្រីស្តបរិស័ទ អប់រំក្មេងៗខាងគ្រីស្តសាសនា អប់រំ​ក្រុម​បូជា​ចារ្យ។ នៅឆ្នាំ ១៦១០ លោកបង្កើតក្រុមគ្រួសារបព្វជីកាមួយគឺ “ក្រុមគ្រួសាររបស់ព្រះនាងម៉ារីដែ​លទៅសួរសុខទុក្ខនាងអេលីសាបិត” ។ នៅពេលក្រោយក្រុមគ្រួសារបព្វជិកាជាច្រើនបាន​ក្រេប​ជញ្ជ​ក់​​ពីគោ​ល​​គំនិតរបស់លោក ក្នុងការបង្ហាត់បង្រៀនក្មេងៗ។ លោកនិពន្ធសៀវភៅ និងលិ​ខិតដែល​មានខ្លឹមសារ​ខាងគ្រីស្តសាសនាជាច្រើនផង។

សូមថ្លែងព្រះគម្ពីរព្យាការីសាមូអែល ២​សម ៧,១-១៧

ពេលព្រះបាទដាវីឌមានព្រះរាជវាំងគង់នៅស្រួលបួលហើយ បន្ទាប់ពីព្រះអម្ចាស់ប្រោសប្រទានឱ្យទ្រង់បានសុខក្សេមក្សាន្ត រួចផុតពីខ្មាំងសត្រូវគ្រប់ទិសទី ទ្រង់ក៏មានរាជឱង្ការទៅកាន់ព្យាការីណាថានថា៖ «សូមលោកគិតមើល ខ្ញុំរស់នៅក្នុងតំណាក់ធ្វើអំពីឈើដ៏មានតម្លៃ រីឯហិបនៃព្រះជាម្ចាស់ស្ថិតនៅក្នុងព្រះពន្លាធ្វើអំពីក្រណាត់សំពត់!»។ ព្យាការីណាថានទូលស្តេចវិញថា៖ «ការអ្វីដែលព្រះករុណាសព្វព្រះ​ហប្ញទ័យធ្វើ សូមធ្វើទៅចុះ ដ្បិតព្រះអម្ចាស់គង់នៅជាមួយទ្រង់ហើយ»។ ប៉ុន្តែ នៅ​យប់នោះ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកណាថានថា៖ «ចូរទៅប្រាប់ដាវីឌ​ជាអ្នកបម្រើរបស់យើងថា ព្រះអម្ចាស់មានព្រះបន្ទូលដូចតទៅ “មិនមែនអ្នកទេ ដែល​នឹងសង់ដំណាក់ឱ្យយើងនៅ។ តាំងពីថ្ងៃដែលយើងនាំជនជាតិអ៊ីស្រាអែលចាកចេញពី​ស្រុកអេស៊ីប រហូតមកដល់ថ្ងៃនេះ យើងមិនដែលនៅក្នុងដំណាក់ទេ។ ផ្ទុយទៅវិញយើងធ្វើដំណើរពីកន្លែងមួយទៅកន្លែងមួយ ដោយស្នាក់នៅតែក្នុងជំរំនិងព្រះពន្លា។ គ្រប់ទីកន្លែងដែលយើងធ្វើដំណើរជាមួយជនជាតិអ៊ីស្រាអែលទាំងមូល យើងមិនដែលបង្គាប់ដល់មេដឹកនាំកុលសម្ពន្ធអ៊ីស្រាអែលណាមួយឱ្យសង់ដំណាក់ ធ្វើអំពីឈើដ៏មានតម្លៃសម្រាប់យើងទេ”។ ហេតុនេះ អ្នកត្រូវប្រាប់ដាវីដជាអ្នកបម្រើយើងថា ព្រះអម្ចាស់នៃ​ពិភពទាំងមូល ទ្រង់មានព្រះបន្ទូលដូចតទៅ“កាលអ្នកនៅជាគង្វាលចៀម នៅឡើយ​យើងយកអ្នកចេញពីវាលស្មៅមក ដើម្បីឱ្យអ្នកធ្វើជាមេដឹកនាំជនជាតិ អ៊ីស្រាអែល​ជាប្រជារាស្រ្តរបស់យើង។ យើងស្ថិតនៅជាមួយអ្នកគ្រប់ទីកន្លែងដែលអ្នកនៅ យើងបានកំចាត់ខ្មាំងសត្រូវទាំងប៉ុន្មានរបស់អ្នកចេញពីមុខអ្នក។ យើងបានធ្វើឱ្យអ្នកមានកេរ្តិ៍ឈ្មោះល្បីល្បាញ ដូចអ្នកធំទាំងឡាយនៅលើផែនដី។ យើងបានប្រគល់ស្រុកមួយ​ឱ្យអ៊ីស្រាអែលជាប្រជារាស្រ្តរបស់យើង យើងឱ្យគេតាំងទីលំនៅជាប់លាប់រហូតឥតមាននរណាមករំខានសោះឡើយ។ គ្មានជាតិសាសន៍ដ៏ទុច្ចរិតណា ជិះជាន់ពួកគេដូចកាល ពីមុន ឬដូចនៅគ្រាដែលយើងបានតែងតាំងពួកវីរបុរស ឱ្យគ្រប់គ្រងលើអ៊ីស្រាអែល ជាប្រជារាស្រ្តរបស់យើង។ យើងឱ្យអ្នកបានសុខក្សេមក្សាន្ត រួចផុតពីខ្មាំងសត្រូវ ទាំងអស់។ ព្រះអម្ចាស់ផ្ទាល់នឹងកសាងតំណាក់ឱ្យព្រះអ្នក។ ពេលណាអ្នកលាចាក លោកនេះ ទៅ​ជួបជុំនឹងបុព្វបុរសរបស់អ្នក យើងនឹងឱ្យពូជពង្សរបស់អ្នកឡើងស្នងរាជ្យ យើងក៏នឹងពង្រឹងរាជ្យរបស់គេផង។ គឺបុត្រនោះហើយ ដែលនឹងសង់ដំណាក់មួយ សម្រាប់យើង។ យើងនឹងពង្រឹងរាជបល្ល័ង្ករបស់គេ ឱ្យនៅស្ថិតស្ថេររហូតតរៀងទៅ។ យើងនឹងធ្វើជាឪពុករបស់គេ ហើយគេក៏ជាកូនរបស់យើងដែរ។ ប្រសិនបើគេប្រព្រឹត្តអ្វី ខុស យើងនឹងវាយប្រដៅគេ ដូចមនុស្សលោកវាយប្រដៅកូនរបស់ខ្លួន។ ប៉ុន្តែ យើងនឹងមិនដកសេចក្តីសប្បុរសចេញពីគេ ដូចយើងធ្វើចំពោះស្តេចសាអ៊ូលដែលយើងបានបោះបង់​ចោល ហើយតែងតាំងអ្នកជំនួសនោះទេ។ ពូជពង្សនិងរាជសម្បត្តិរបស់អ្នក នឹង នៅស្ថិតស្ថេររហូតតរៀងទៅ។ រាជបល្ល័ង្ករបស់អ្នកក៏នឹងបានរឹងមាំរហូតតរៀងទៅដែរ»​។​ លោកណាថានទូលថ្វាយព្រះបាទដាវីឌនូវសេចក្តីទាំងប៉ុន្មាន ដែលព្រះជាម្ចាស់មានព្រះបន្ទូលប្រាប់លោកក្នុងសុបិន្តនិមិត្តនោះ។

ទំនុកតម្កើងលេខ ៨៩ (៨៨),៤-៥.២៧-៣០ បទកាកគតិ

៤.យើងចងសម្ពន្ធមេត្រីបន្ទាន់ចុះខសន្យាជ្រើសលោកដាវីឌ
ហើយតែងតាំងជាបម្រើការពារឥតមានប្រែប្រួល
៥.យើងនឹងតាំងពង្សពូជអ្នកឱ្យគង់នៅជុំត្រកូលតាំងរាជ្យឱ្យអ្នក
នៅបានសុខស្រួលគ្មានអ្វីប្រែប្រួលអង្វែងដរាប
២៧.ដាវីឌហៅយើងបិតាមិនឆ្មើងថាថ្មខែងហំដែលបានសង្រ្គោះ
រំដោះរូបខ្ញុំបានឡើងឧត្តម​ខ្ពង់ខ្ពស់សង្ហា
២៨.រី​ឯយើងវិញយើងនឹងបំពេញដាវីឌស្ងួនភ្ងារតាំងជាបុត្រច្បង
របស់យើងណាស្តេចធំអស្ចារ្យនៅលើផែនដី
២៩.យើងនឹងបញ្ចេញឥតមានទោម្នេញដោយចិត្តប្រណីនឹងរក្សាទុក
សម្ពន្ធមេត្រីចងជាប់មិនស្រាយមិនគេចប្រែប្រួ
៣០.យើងនឹងតែងតាំងត្រកូលពូជពង្សឱ្យរស់សុខស្រួលស្ថិតស្ថេរអស់កល្ប
ដាវីឌតែមួយល្បីល្បាញរញ្ជួយដូចមេឃខៀវខ្ចី

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម លក ៨,១១

អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះជាម្ចាស់បានព្រោះព្រះបន្ទូលរបស់ព្រះអង្គក្នុងដួងចិត្តយើង។ អ្នកទទួលព្រះបន្ទូលនេះ និងធ្វើឱ្យ​ព្រះបន្ទូលនេះបង្កើតផល ពិតជាមានសុភមង្គល!។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាកុស មក ៤,១-២០

ព្រះយេស៊ូចាប់ផ្តើមបង្រៀនបណ្តាជននៅតាមឆ្នេរសមុទ្រម្តងទៀត។ មានបណ្តាជនច្រើនកុះករ នាំគ្នាមករកព្រះអង្គ ព្រះអង្គក៏យាងចុះទៅគង់ក្នុងទូកមួយនៅក្បែរមាត់ច្រាំង ឯបណ្តាជនអង្គុយនៅលើគោកតាមឆ្នេរសមុទ្រ។ ព្រះអង្គប្រើពាក្យប្រស្នាមកបង្រៀនគេ អំពីសេចក្តីជាច្រើន។ ព្រះអង្គបង្រៀនគេថា៖ ​«ចូរស្តាប់! អ្នកសាបព្រោះ ចេញទៅព្រោះស្រូវពូជ។ ពេលគាត់ព្រោះ មានគ្រាប់ពូជខ្លះធ្លាក់ទៅលើផ្លូវ ហើយសត្វមកចឹកស៊ីអស់។ មានគ្រាប់ពូជខ្លះទៀតធ្លាក់ទៅលើកន្លែងមានថ្ម ពុំសូវមានដី គ្រាប់​ពូជក៏ដុះឡើងភ្លាម ព្រោះដីមិនជ្រៅ។ លុះដល់ថ្ងៃក្តៅ ពន្លកដែលដុះឡើងនោះ ក៏ក្រៀមស្វិតអស់ ព្រោះប្ញសចាក់មិនបានជ្រៅ។ មានគ្រាប់ពូជខ្លះទៀត ធ្លាក់ទៅលើដី មានបន្លា បន្លាក៏ដុះឡើង រួមរឹតស្រូវ មិនឱ្យបង្កើតផលបានឡើយ។ គ្រាប់ពូជ​ឯទៀតៗធ្លាក់ទៅលើដីមានជីវជាតិល្អ គ្រាប់ពូជនោះក៏ដុះឡើង ហើយលូតលាស់បង្កើត​ផល ខ្លះឱ្យផលមួយជាសាមសិប ខ្លះទៀតឱ្យមួយជាហុកសិប និងខ្លះទៀតមួយជា​មួយរយ»។ បន្ទាប់មក ព្រះអង្គមានព្រះបន្ទូលថា៖«អស់អ្នកដែលឮពាក្យនេះ សូម​យកទៅពិចារណាចុះ!»។ កាលព្រះយេស៊ូគង់នៅដាច់ឡែកពីបណ្ដាជន អស់អ្នកដែល​នៅជាមួយព្រះអង្គ និងសវ័កទាំងដប់ពីរនាក់ ទូលសួរព្រះអង្គអំពីពាក្យប្រាស្នាទាំង​នោះ។ ព្រះអង្គមានព្រះបន្ទូលថា៖ «ព្រះជាម្ចាស់បានប្រោសប្រទានឱ្យអ្នករាល់គ្នាយល់គម្រោងការដ៏លាក់កំបាំងនៃព្រះរាជ្យរបស់ព្រះអង្គ។ រីឯអ្នកដទៃ គេឮសេចក្តី​ទាំងអស់ជាពាក្យប្រស្នាវិញ។ ដូច្នេះទោះបី គេខំប្រឹងមើលក៏ពុំឃើញ គេខំប្រឹងស្តាប់​ក៏ពុំយល់ដែរ ក្រែងលោគេប្រែចិត្តគំនិត ហើយព្រះជាម្ចាស់នឹងអត់ទោសឱ្យគេ»។ ព្រះ​យេស៊ូមានព្រះបន្ទូលទៀតថា៖ «បើអ្នករាល់គ្នាមិនយល់ប្រស្នានេះផង ធ្វើម្តេចនឹងឱ្យអ្នករាល់គ្នាយល់ប្រស្នាឯទៀតៗបាន!»។ អ្នកព្រោះស្រូវ សាបព្រោះព្រះបន្ទូល។ អ្នកខ្លះប្រៀបបីដូចជាផ្លូវដែលព្រះបន្ទូលបានធ្លាក់ទៅលើ កាលបានស្តាប់ព្រះបន្ទូល​ហើយ មារសាតាំងក៏មកឆក់យកព្រះបន្ទូលដែលបានព្រោះក្នុងចិត្តគេភ្លាម។ អ្នកដែលបានទទួលគ្រាប់ពូជនៅលើដីមានថ្មក៏ដូច្នោះដែរ កាលបានស្តាប់ព្រះបន្ទូលហើយ​គេទទួលយកភ្លាមដោយអំណរ ប៉ុន្តែ គេពុំទុកឱ្យព្រះបន្ទូល ចាក់ប្ញសនៅក្នុងខ្លួនគេឡើយ គឺគេជាប់ចិត្តតែមួយភ្លែត។ លុះដល់មានទុក្ខវេទនា ឬត្រូវគេបៀតបៀនព្រោះតែ​ព្រះបន្ទូល គេក៏បោះបង់ចោលជំនឿភ្លាម។ អ្នកខ្លះទទួលគ្រាប់ពូជនៅលើដី ដែល​មានបន្លា គេបានស្ដាប់ព្រះបន្ទូលដែរ ប៉ុន្តែ ការខ្វល់ខ្វាយអំពីជីវិតនៅក្នុងលោក ចិត្ត​លោភលន់ចង់បានទ្រព្យសម្បត្តិ និងចិត្តប៉ងប្រាថ្នាផ្សេងៗ រឹបរួតព្រះបន្ទូល មិនឱ្យ​បង្កើតផលបានឡើយ។ រី​ឯអ្នកដែលបានទទួលគ្រាប់ពូជនៅលើដីមានជីជាតិល្អ កាលបានស្តាប់ព្រះបន្ទូលហើយគេក៏ទទួលយក ហើយបង្កបង្កើតផល អ្នកខ្លះបានមួយជា​សាមសិប អ្នកខ្លះបានមួយជាហុកសិប អ្នកខ្លះទៀតបានមួយជាមួយរយ»។

123 Views

Theme: Overlay by Kaira