ខែកញ្ញា ឆ្នាំ «ខ» ២០២៤
  1. អាទិត្យ - បៃតង - អាទិត្យទី២២ ក្នុងរដូវធម្មតា
  2. ចន្ទ - បៃតង - រដូវធម្មតា
  3. អង្គារ - បៃតង - រដូវធម្មតា
    - - សន្តក្រេគ័រដ៏ប្រសើរឧត្តម ជាសម្ដេចប៉ាប និងជាគ្រូបាធ្យាយនៃព្រះសហគមន៍
  4. ពុធ - បៃតង - រដូវធម្មតា
  5. ព្រហ - បៃតង - រដូវធម្មតា
    - - សន្តីតេរេសា​​នៅកាល់គុតា ជាព្រហ្មចារិនី និងជាអ្នកបង្កើតក្រុមគ្រួសារសាសនទូតមេត្ដាករុណា
  6. សុក្រ - បៃតង - រដូវធម្មតា
  7. សៅរ៍ - បៃតង - រដូវធម្មតា
  8. អាទិត្យ - បៃតង - អាទិត្យទី២៣ ក្នុងរដូវធម្មតា
    (ថ្ងៃកំណើតព្រះនាងព្រហ្មចារិនីម៉ារី)
  9. ចន្ទ - បៃតង - រដូវធម្មតា
    - - ឬសន្តសិលា ក្លាវេ
  10. អង្គារ - បៃតង - រដូវធម្មតា
  11. ពុធ - បៃតង - រដូវធម្មតា
  12. ព្រហ - បៃតង - រដូវធម្មតា
    - - ឬព្រះនាមដ៏វិសុទ្ធរបស់ព្រះនាងម៉ារី
  13. សុក្រ - បៃតង - រដូវធម្មតា
    - - សន្តយ៉ូហានគ្រីសូស្តូម ជាអភិបាល និងជាគ្រូបាធ្យាយនៃព្រះសហគមន៍
  14. សៅរ៍ - បៃតង - រដូវធម្មតា
    - ក្រហម - បុណ្យលើកតម្កើងព្រះឈើឆ្កាងដ៏វិសុទ្ធ
  15. អាទិត្យ - បៃតង - អាទិត្យទី២៤ ក្នុងរដូវធម្មតា
    (ព្រះនាងម៉ារីរងទុក្ខលំបាក)
  16. ចន្ទ - បៃតង - រដូវធម្មតា
    - ក្រហម - សន្តគ័រណី ជាសម្ដេចប៉ាប និងសន្តស៊ីព្រីយុំាង ជាអភិបាលព្រះសហគមន៍ និងជាមរណសាក្សី
  17. អង្គារ - បៃតង - រដូវធម្មតា
    - - ឬសន្តរ៉ូបែរ បេឡាម៉ាំង ជាអភិបាល និងជាគ្រូបាធ្យាយនៃព្រះសហគមន៍
  18. ពុធ - បៃតង - រដូវធម្មតា
  19. ព្រហ - បៃតង - រដូវធម្មតា
    - ក្រហម - សន្តហ្សង់វីយេជាអភិបាល និងជាមរណសាក្សី
  20. សុក្រ - បៃតង - រដូវធម្មតា
    - ក្រហម
    សន្តអន់ដ្រេគីម ថេហ្គុន ជាបូជាចារ្យ និងសន្តប៉ូល ជុងហាសាង ព្រមទាំងសហជីវិនជាមរណសាក្សីនៅកូរ
  21. សៅរ៍ - បៃតង - រដូវធម្មតា
    - ក្រហម - សន្តម៉ាថាយជាគ្រីស្តទូត និងជាអ្នកនិពន្ធគម្ពីរដំណឹងល្អ
  22. អាទិត្យ - បៃតង - អាទិត្យទី២៥ ក្នុងរដូវធម្មតា
  23. ចន្ទ - បៃតង - រដូវធម្មតា
    - - សន្តពីយ៉ូជាបូជាចារ្យ នៅក្រុងពៀត្រេលជីណា
  24. អង្គារ - បៃតង - រដូវធម្មតា
  25. ពុធ - បៃតង - រដូវធម្មតា
  26. ព្រហ - បៃតង - រដូវធម្មតា
    - ក្រហម - សន្តកូស្មា និងសន្តដាម៉ីយុាំង ជាមរណសាក្សី
  27. សុក្រ - បៃតង - រដូវធម្មតា
    - - សន្តវុាំងសង់ នៅប៉ូលជាបូជាចារ្យ
  28. សៅរ៍ - បៃតង - រដូវធម្មតា
    - ក្រហម - សន្តវិនហ្សេសឡាយជាមរណសាក្សី ឬសន្តឡូរ៉ង់ រូអ៊ីស និងសហការីជាមរណសាក្សី
  29. អាទិត្យ - បៃតង - អាទិត្យទី២៦ ក្នុងរដូវធម្មតា
    (សន្តមីកាអែល កាព្រីអែល និងរ៉ាហ្វា​អែលជាអគ្គទេវទូត)
  30. ចន្ទ - បៃតង - រដូវធម្មតា
    - - សន្ដយេរ៉ូមជាបូជាចារ្យ និងជាគ្រូបាធ្យាយនៃព្រះសហគមន៍
ខែតុលា ឆ្នាំ «ខ» ២០២៤
  1. អង្គារ - បៃតង - រដូវធម្មតា
    - - សន្តីតេរេសានៃព្រះកុមារយេស៊ូ ជាព្រហ្មចារិនី និងជាគ្រូបាធ្យាយនៃព្រះសហគមន៍
  2. ពុធ - បៃតង - រដូវធម្មតា
    - ស្វាយ - បុណ្យឧទ្ទិសដល់មរណបុគ្គលទាំងឡាយ (ភ្ជុំបិណ្ឌ)
  3. ព្រហ - បៃតង - រដូវធម្មតា
  4. សុក្រ - បៃតង - រដូវធម្មតា
    - - សន្តហ្វ្រង់ស៊ីស្កូ នៅក្រុងអាស៊ីស៊ី ជាបព្វជិត

  5. សៅរ៍ - បៃតង - រដូវធម្មតា
  6. អាទិត្យ - បៃតង - អាទិត្យទី២៧ ក្នុងរដូវធម្មតា
  7. ចន្ទ - បៃតង - រដូវធម្មតា
    - - ព្រះនាងព្រហ្មចារិម៉ារី តាមមាលា
  8. អង្គារ - បៃតង - រដូវធម្មតា
  9. ពុធ - បៃតង - រដូវធម្មតា
    - ក្រហម -
    សន្តឌីនីស និងសហការី
    - - ឬសន្តយ៉ូហាន លេអូណាឌី
  10. ព្រហ - បៃតង - រដូវធម្មតា
  11. សុក្រ - បៃតង - រដូវធម្មតា
    - - ឬសន្តយ៉ូហានទី២៣ជាសម្តេចប៉ាប

  12. សៅរ៍ - បៃតង - រដូវធម្មតា
  13. អាទិត្យ - បៃតង - អាទិត្យទី២៨ ក្នុងរដូវធម្មតា
  14. ចន្ទ - បៃតង - រដូវធម្មតា
    - ក្រហម - សន្ដកាលីទូសជាសម្ដេចប៉ាប និងជាមរណសាក្យី
  15. អង្គារ - បៃតង - រដូវធម្មតា
    - - សន្តតេរេសានៃព្រះយេស៊ូជាព្រហ្មចារិនី
  16. ពុធ - បៃតង - រដូវធម្មតា
    - - ឬសន្ដីហេដវីគ ជាបព្វជិតា ឬសន្ដីម៉ាការីត ម៉ារី អាឡាកុក ជាព្រហ្មចារិនី
  17. ព្រហ - បៃតង - រដូវធម្មតា
    - ក្រហម - សន្តអ៊ីញ៉ាសនៅក្រុងអន់ទីយ៉ូកជាអភិបាល ជាមរណសាក្សី
  18. សុក្រ - បៃតង - រដូវធម្មតា
    - ក្រហម
    សន្តលូកា អ្នកនិពន្ធគម្ពីរដំណឹងល្អ
  19. សៅរ៍ - បៃតង - រដូវធម្មតា
    - ក្រហម - ឬសន្ដយ៉ូហាន ដឺប្រេប៊ីហ្វ និងសន្ដអ៊ីសាកយ៉ូក ជាបូជាចារ្យ និងសហជីវិន ជាមរណសាក្សី ឬសន្ដប៉ូលនៃព្រះឈើឆ្កាងជាបូជាចារ្យ
  20. អាទិត្យ - បៃតង - អាទិត្យទី២៩ ក្នុងរដូវធម្មតា
    [ថ្ងៃអាទិត្យនៃការប្រកាសដំណឹងល្អ]
  21. ចន្ទ - បៃតង - រដូវធម្មតា
  22. អង្គារ - បៃតង - រដូវធម្មតា
    - - ឬសន្តយ៉ូហានប៉ូលទី២ ជាសម្ដេចប៉ាប
  23. ពុធ - បៃតង - រដូវធម្មតា
    - - ឬសន្ដយ៉ូហាន នៅកាពីស្រ្ដាណូ ជាបូជាចារ្យ
  24. ព្រហ - បៃតង - រដូវធម្មតា
    - - សន្តអន់តូនី ម៉ារីក្លារេ ជាអភិបាលព្រះសហគមន៍
  25. សុក្រ - បៃតង - រដូវធម្មតា
  26. សៅរ៍ - បៃតង - រដូវធម្មតា
  27. អាទិត្យ - បៃតង - អាទិត្យទី៣០ ក្នុងរដូវធម្មតា
  28. ចន្ទ - បៃតង - រដូវធម្មតា
    - ក្រហម - សន្ដស៊ីម៉ូន និងសន្ដយូដា ជាគ្រីស្ដទូត
  29. អង្គារ - បៃតង - រដូវធម្មតា
  30. ពុធ - បៃតង - រដូវធម្មតា
  31. ព្រហ - បៃតង - រដូវធម្មតា
ខែវិច្ឆិកា ឆ្នាំ «ខ» ២០២៤
  1. សុក្រ - បៃតង - រដូវធម្មតា
    - - បុណ្យគោរពសន្ដបុគ្គលទាំងឡាយ

  2. សៅរ៍ - បៃតង - រដូវធម្មតា
  3. អាទិត្យ - បៃតង - អាទិត្យទី៣១ ក្នុងរដូវធម្មតា
  4. ចន្ទ - បៃតង - រដូវធម្មតា
    - - សន្ដហ្សាល បូរ៉ូមេ ជាអភិបាល
  5. អង្គារ - បៃតង - រដូវធម្មតា
  6. ពុធ - បៃតង - រដូវធម្មតា
  7. ព្រហ - បៃតង - រដូវធម្មតា
  8. សុក្រ - បៃតង - រដូវធម្មតា
  9. សៅរ៍ - បៃតង - រដូវធម្មតា
    - - បុណ្យរម្លឹកថ្ងៃឆ្លងព្រះវិហារបាស៊ីលីកាឡាតេរ៉ង់ នៅទីក្រុងរ៉ូម
  10. អាទិត្យ - បៃតង - អាទិត្យទី៣២ ក្នុងរដូវធម្មតា
  11. ចន្ទ - បៃតង - រដូវធម្មតា
    - - សន្ដម៉ាតាំងនៅក្រុងទួរ ជាអភិបាល
  12. អង្គារ - បៃតង - រដូវធម្មតា
    - ក្រហម - សន្ដយ៉ូសាផាត ជាអភិបាលព្រះសហគមន៍ និងជាមរណសាក្សី
  13. ពុធ - បៃតង - រដូវធម្មតា
  14. ព្រហ - បៃតង - រដូវធម្មតា
  15. សុក្រ - បៃតង - រដូវធម្មតា
    - - ឬសន្ដអាល់ប៊ែរ ជាជនដ៏ប្រសើរឧត្ដមជាអភិបាល និងជាគ្រូបាធ្យាយនៃព្រះសហគមន៍
  16. សៅរ៍ - បៃតង - រដូវធម្មតា
    - - ឬសន្ដីម៉ាការីតា នៅស្កុតឡែន ឬសន្ដហ្សេទ្រូដ ជាព្រហ្មចារិនី
  17. អាទិត្យ - បៃតង - អាទិត្យទី៣៣ ក្នុងរដូវធម្មតា
  18. ចន្ទ - បៃតង - រដូវធម្មតា
    - - ឬបុណ្យរម្លឹកថ្ងៃឆ្លងព្រះវិហារបាស៊ីលីកាសន្ដសិលា និងសន្ដប៉ូលជាគ្រីស្ដទូត
  19. អង្គារ - បៃតង - រដូវធម្មតា
  20. ពុធ - បៃតង - រដូវធម្មតា
  21. ព្រហ - បៃតង - រដូវធម្មតា
    - - បុណ្យថ្វាយទារិកាព្រហ្មចារិនីម៉ារីនៅក្នុងព្រះវិហារ
  22. សុក្រ - បៃតង - រដូវធម្មតា
    - ក្រហម - សន្ដីសេស៊ី ជាព្រហ្មចារិនី និងជាមរណសាក្សី
  23. សៅរ៍ - បៃតង - រដូវធម្មតា
    - - ឬសន្ដក្លេម៉ង់ទី១ ជាសម្ដេចប៉ាប និងជាមរណសាក្សី ឬសន្ដកូឡូមបង់ជាចៅអធិការ
  24. អាទិត្យ - - អាទិត្យទី៣៤ ក្នុងរដូវធម្មតា
    បុណ្យព្រះអម្ចាស់យេស៊ូគ្រីស្ដជាព្រះមហាក្សត្រនៃពិភពលោក
  25. ចន្ទ - បៃតង - រដូវធម្មតា
    - ក្រហម - ឬសន្ដីកាតេរីន នៅអាឡិចសង់ឌ្រី ជាព្រហ្មចារិនី និងជាមរណសាក្សី
  26. អង្គារ - បៃតង - រដូវធម្មតា
  27. ពុធ - បៃតង - រដូវធម្មតា
  28. ព្រហ - បៃតង - រដូវធម្មតា
  29. សុក្រ - បៃតង - រដូវធម្មតា
  30. សៅរ៍ - បៃតង - រដូវធម្មតា
    - ក្រហម - សន្ដអន់ដ្រេ ជាគ្រីស្ដទូត
ប្រតិទិនទាំងអស់

ថ្ងៃព្រហស្បតិ៍ អាទិត្យទី០១
រដូវអបអរសាទរ
ពណ៌ស្វាយ

ថ្ងៃព្រហស្បតិ៍ ទី០៧ ខែធ្នូ ឆ្នាំ២០២៣

លោក អំប្រូស កើតប្រហែលនៅឆ្នាំ៣៤០ នៅក្រុងត្រែវ (នៅប្រទេសអាឡឺម៉ង់សព្វថ្ងៃ)។ លោកកាន់មុខតំណែងជាមេកងនគរបាលនៅក្រុងមីឡង់ ប្រទេសអ៊ីតាលី។ ថ្ងៃទី៧ ខែធ្នូ ឆ្នាំ៣៧៤ លោកទៅការពារសន្តិសុខក្នុងពេលបោះឆ្នោតជ្រើសរើសអភិបាលព្រះសហគមន៍ក្រុងមីឡង់ ព្រោះរដ្ឋអំណាចខ្លាចកើតចលាចល។ ពេលនោះ ស្រាប់តែមានក្មេងម្នាក់ស្រែកឡើងថា៖ “សូមរើសលោកអំប្រូសធ្វើជាអភិ​បាល!”។ បណ្តាជនក៏នាំគ្នាស្រែកតាមក្មេងនោះ ហើយគេជ្រើសរើសលោកធ្វើជាអភិបាលព្រះសហគមន៍ក្រុងមីឡង់ ទោះបីលោកមិនទាន់ទទួលអគ្គសញ្ញាជ្រមុជទឹកនៅឡើយក៏ដោយ។ លោកណែនាំព្រះសហគមន៍យ៉ាងល្អបំផុត ដោយស៊ូប្តូរជីវិតសម្រាប់ប្រជាជន​។ លោកឧស្សាហ៍ពន្យល់គម្ពីរដោយមិនខ្លាចនឿយហត់ឡើយ។ ជួនកាល លោកត្រូវជំទាស់នឹងព្រះចៅអធិរាជរ៉ូម៉ាំង ដែលជិះជាន់ប្រជា​ជន និងប្រព្រឹត្តអំពើឃោឃៅយ៉ាងព្រៃផ្សៃ។ លោកតែងបទសម្រាប់ឱ្យគ្រីស្តបរិស័ទច្រៀងក្នុងពិធីផ្សេងៗ ទាំងមានបំណងពន្យល់លទ្ធិត្រឹមត្រូវ អំពីឋានៈព្រះយេស៊ូដែលពិតជាមនុស្សផង ពិតជាព្រះជាម្ចាស់ផង។ លោក អូគូស្តាំង ប្រែចិត្តគំនិតដោយសារលោក ហើយទទួលអគ្គសញ្ញាជ្រមុជទឹកពីលោកផងដែរ។ លោកទទួលមរណភាពនៅថ្ងៃសុក្រពិសិដ្ឋ ឆ្នាំ៣៩៧។

បពិត្រព្រះអម្ចាស់ប្រកបដោយតេជានុភាពសព្វប្រការ! យើងខ្ញុំសូមលើកតម្កើងព្រះអង្គ ដែលជាទីពឹងដ៏មាំមួនការពារយើងខ្ញុំជានិច្ច។ សូមព្រះអង្គបង្ហាញឫទ្ធានុភាពរបស់ព្រះអង្គ និងគាំទ្រយើងខ្ញុំផង។ សូមទ្រង់ព្រះមេត្តាសង្គ្រោះយើងខ្ញុំនៅពេលឆាប់ៗខាងមុខនេះ សូមកុំឱ្យអំពើបាបរបស់យើងខ្ញុំ រារាំងផ្លូវព្រះអង្គឡើយ។

អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរព្យាការីអេសាយ ២៦,១-៦

នៅថ្ងៃនោះ អ្នកស្រុកយូដានឹងច្រៀងបទដូចតទៅ៖«យើងមានក្រុងមួយដ៏មាំមួន ព្រះអម្ចាស់បានដាក់កំពែង និងលើកដីទួលជុំវិញក្រុងនេះសម្រាប់ការពារយើង។ ចូរបើកទ្វារឡើង ឱ្យប្រជាជនដ៏សុចរិតដែលកាន់វិន័យដោយចិត្តស្មោះចូលផង។ បពិត្រព្រះអម្ចាស់ ! ព្រះអង្គប្រទានសេចក្តីសុខសាន្តត្រាណជានិច្ចនិរន្តរ៍ ព្រោះគេជឿសង្ឃឹមលើព្រះអង្គ។ ចូរជឿសង្ឃឹមលើព្រះអម្ចាស់ជានិច្ចចុះ ដ្បិតព្រះអម្ចាស់ប្រៀបបាននឹងថ្មដែលនៅស្ថិតស្ថេរអស់កល្បជាអង្វែងតរៀងទៅ។ ព្រះអង្គបានបន្ទាបមនុស្សមានចិត្តឆ្មើងឆ្មៃ ទ្រង់ក៏រំលំបន្ទាយនៅទីខ្ពស់ឱ្យធ្លាក់ដល់ដី ហើយកប់ក្នុងធូលីដីទៀតផង។ អ្នកតូចតាច និងអ្នកទន់ខ្សោយនឹងដើរជាន់លើក្រុងនេះ។

ទំនុកតម្កើងលេខ ១១៨,១.៨.១៩-២១.២៥-២៦ បទពាក្យ ៧
១.សូមលើកតម្កើងព្រះអម្ចាស់ប្រសើរពេកណាស់ព្រះទ័យថ្លៃ
សប្បុរសករុណាត្រាប្រណីស្ថិតស្ថេររាល់ថ្ងៃរហូតទៅ
៨.ខ្ញុំសង្ឃឹមជ្រកនិងពឹងពាក់មានជំនឿជាក់និងបំណង
លើព្រះអម្ចាស់ពេកកន្លងជាងពឹងផ្អែកផងជនក្បាលខ្មៅ
១៩.ចូរនាំគ្នាបើកទ្វារឱ្យមនុស្សសុចរិតស្រីប្រុសមកប្រញាប់
ខ្ញុំនឹងចូលទៅឱ្យបានឆាប់នឹងថ្លែងរៀបរាប់អរគុណទ្រង់
២០.ទ្វារនេះជាទ្វារព្រះអម្ចាស់សូមជនស្រីប្រុសដើរតម្រង់
អ្នកសុចរិតអើយកុំបង្អង់ទ្វារបើកបម្រុងនៅចាំអ្នក
២១.ខ្ញុំនឹងតម្កើងព្រះអម្ចាស់ដ្បិតព្រះអង្គត្រាស់ហៅដោយច្បាស់ជាក់
តបឆ្លើយមកខ្ញុំពាក្យរាក់ទាក់ថែមទាំងថ្នមថ្នាក់ខ្ញុំជិតដល់
២៥.ឱ! ព្រះអម្ចាស់សូមសង្គ្រោះឱ្យខ្ញុំល្បីឈ្មោះមានសម្រស់
មានជោគមានជ័យខ្លាំងឥតខ្ចោះយើងនឹកអាឡោះអាល័យណាស់
២៦.យើងសូមតម្កើងលើកព្រះអង្គដែលយាងមកក្នុងនាមព្រះម្ចាស់
យើងដែលស្ថិតក្នុងដំណាក់ព្រះសូមពរតេជះល្អប្រពៃ
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម អស ៥៥,៦

អាលេលូយ៉ា! អាលេលូយ៉ា!
យើងនាំគ្នាស្វែងរកព្រះម្ចាស់នៅពេលព្រះអង្បណ្តោយឱ្យរកឃើញបាន យើងនាំគ្នាអង្វរព្រះអង្គ នៅពេលព្រះអង្គគង់នៅជិតយើង!។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្ដម៉ាថាយ មថ ៧,២១.២៤-២៧

នៅគ្រានោះ ក្រុមសាវ័កជួបជុំជាមួយព្រះយេស៊ូនៅលើភ្នំ ជុំវិញព្រះយេស៊ូ។ ព្រះអង្គមានព្រះបន្ទូលទៅកាន់ពួកគេថា៖ «អ្នកដែលចូលទៅក្នុងព្រះរាជ្យនៃស្ថានបរមសុខ មិនមែនអ្នកដែលគ្រាន់តែហៅខ្ញុំថា “ព្រះអម្ចាស់! ព្រះអម្ចាស់!”ប៉ុណ្ណោះទេ គឺអ្នកដែលធ្វើតាមព្រះហឫទ័យរបស់ព្រះបិតាខ្ញុំដែលគង់នៅស្ថានបរមសុខនោះវិញ។
អ្នកណាស្តាប់ពាក្យខ្ញុំនេះ ហើយប្រព្រឹត្តតាម អ្នកនោះប្រៀបបានទៅនឹងមនុស្សមានប្រាជ្ញាម្នាក់ដែលបានសង់ផ្ទះរបស់ខ្លួននៅលើផ្ទាំងថ្ម។ ទោះបីភ្លៀងបង្អុរចុះមក ហើយមានទឹកជន់ មានខ្យល់បក់បោកប៉ះនឹងផ្ទះនោះយ៉ាងណាក៏ដោយ ក៏ផ្ទះនោះមិនរលំដែរ ព្រោះមានគ្រឹះនៅលើផ្ទាំងថ្ម។ រីឯអ្នកដែលស្តាប់ពាក្យខ្ញុំនេះ តែមិនប្រព្រឹត្តតាម ប្រៀបបានទៅនឹងមនុស្សឥតប្រាជ្ញាម្នាក់ ដែលបានសង់ផ្ទះរបស់ខ្លួននៅលើដីខ្សាច់។ ពេលភ្លៀងបង្អុរចុះមក ហើយមានទឹកជន់ មានខ្យល់បក់បោកប៉ះនឹងថ្មនោះ ផ្ទះនោះរលំបាក់បែកខ្ទេចអស់គ្មានសល់»។

បពិត្រព្រះអម្ចាស់ជាព្រះបិតា! ព្រះអង្គសព្វព្រះហឫទ័យប្រទានព្រះបន្ទូលព្រះអង្គឱ្យយើងខ្ញុំ។ យើងខ្ញុំសូមថ្វាយកាយ វាចា ចិត្តទៅព្រះអង្គ ។ សូមទ្រង់ព្រះមេត្តាពង្រឹងជំនឿរបស់យើងខ្ញុំឱ្យមាំមួនផង។

បពិត្រព្រះអម្ចាស់ជាព្រះបិតា! យើងខ្ញុំសូមអរព្រះគុណព្រះអង្គដែលបានប្រោសយើងខ្ញុំឱ្យរួបរួមជាមួយព្រះគ្រីស្ត និងឱ្យទៅជាព្រះកាយព្រះគ្រីស្តក្នុងពិភពលោកនេះ។ សូមទ្រង់ព្រះមេត្តាប្រោសយើងខ្ញុំឱ្យគោរពបម្រើព្រះអង្គ ដោយមិនគ្រាន់តែពោលពាក្យសម្តីប៉ុណ្ណោះទេ គឺដោយប្រព្រឹត្តកិច្ចការទាំងអស់ ស្របតាមព្រះហឫទ័យព្រះអង្គជានិច្ចវិញផង។

110 Views

Theme: Overlay by Kaira