អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3
4 5 6 7 8 9 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4
5 6 7 8 9 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02
03 04 05 06 07 08 09
10 11 12 13 14 15 16
17 18 19 20 21 22 23
24 25 26 27 28 29 30
31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06
07 08 09 10 11 12 13
14 15 16 17 18 19 20
21 22 23 24 25 26 27
28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04
05 06 07 08 09 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01
02 03 04 05 06 07 08
09 10 11 12 13 14 15
16 17 18 19 20 21 22
23 24 25 26 27 28 29
30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05
06 07 08 09 10 11 12
13 14 15 16 17 18 19
20 21 22 23 24 25 26
27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03
04 05 06 07 08 09 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06 07
08 09 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30

ថ្ងៃព្រហស្បតិ៍ អាទិត្យទី៣៣
រដូវធម្មតា «ឆ្នាំសេស»
ពណ៌បៃតង

ថ្ងៃព្រហស្បតិ៍ ទី២០ ខែវិច្ឆិការ ឆ្នាំ២០២៥

អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរមរណសាក្សីនៃជនជាតិអ៊ីស្រាអែល ១មបា ២,១៥-២៩

មន្រ្តី​ដែល​ព្រះ‌មហា​ក្សត្រ​ចាត់​មក ដើម្បី​បង្ខំ​ឱ្យ​ប្រជាជន​លះ​បង់​ជំនឿ​របស់​ខ្លួន មក​ដល់​ក្រុង​ម៉ូឌីន ដើម្បី​ថ្វាយ​យញ្ញ‌បូជា។ ជន​ជាតិ​អ៊ីស្រា‌អែល​ជា​ច្រើន​ចេញ​ទៅ​ជួប​លោក តែ​លោក​ម៉ាថា‌ធីយ៉ាស និង​កូន​ទាំង​ប៉ុន្មាន​របស់​គាត់ ជួប​ជុំ​គ្នា​ដោយ​ឡែក​ពី​គេ។ មន្ត្រី​របស់​ព្រះ‌មហា​ក្សត្រ​ប្រាប់​លោក​ម៉ាថា‌ធីយ៉ាស​ថា៖ «លោក​ជា​អ្នក​ដឹក​នាំ​មាន​ឈ្មោះ​ល្បី និង​មាន​អំណាច​ក្នុង​ភូមិ​នេះ ដោយ​មាន​កូន និង​បង‌ប្អូន​ជា​ច្រើន​ជួយ​គាំ​ទ្រ​ផង។ សូម​លោក​អញ្ជើញ​មកអនុវត្ត​តាម​រាជ‌បញ្ជា​របស់​ព្រះ‌ករុណា​មុន​គេ ដូច​ប្រជា‌ជាតិ​ទាំង​ប៉ុន្មាន និង​អ្នក​ស្រុក​យូដា ព្រម​ទាំង​អ្នក​ដែល​នៅ​សេស​សល់​ក្នុង​ក្រុង​យេរូ‌សាឡឹម បាន​ធ្វើ​រួច​មក​ហើយ។ បើ​ធ្វើ​ដូច្នេះ លោក និង​កូន​របស់​លោកត្រូវ​រាប់​បញ្ចូល​ក្នុង​ចំណោម​មិត្ត​សម្លាញ់​របស់​ព្រះ‌រាជា។ លោក និង​កូន​របស់​លោក នឹង​ទទួល​មាស​ប្រាក់ ព្រម​ទាំង​អំណោយ​ជា​ច្រើន​ទៀត​ផង!»។ លោក​ម៉ាថា‌ធីយ៉ាស​បន្លឺ​សំឡេង​យ៉ាង​ខ្លាំងៗ តប​ទៅ​គេ​ថា៖ «ទោះ​បី​ប្រជា‌ជាតិ​ទាំង​ប៉ុន្មាន ដែល​នៅ​ក្នុង​រាជា‌ណាចក្រ​ទាំង​មូល យល់​ព្រម​ធ្វើ​តាម​រាជ‌បញ្ជា​របស់​ស្ដេច លះ​បង់​សាសនា​ដូន‌តា​របស់​គេ​រៀងៗ​ខ្លួន​ចោល ហើយ​បែរ​ទៅ​គោរព​តាម​រាជ‌ឱង្ការ​របស់​ស្ដេច​ក្ដី ក៏​ខ្ញុំ កូន​ខ្ញុំ និង​បង‌ប្អូន​ខ្ញុំ នៅ​តែ​ប្រតិ‌បត្តិ​តាម​សម្ពន្ធ‌មេត្រី​នៃ​ដូន‌តា​របស់​យើង​ត​ទៅ​មុខ​ទៀត​ជា​ដរាប។ សូម​ព្រះ‌ជាម្ចាស់​អាណិត​មេត្តា​ការ‌ពារ​យើង កុំ​ឱ្យយើង​ខ្ញុំ​បោះ​បង់​ចោល​ធម្ម‌វិន័យ និង​បញ្ញាត្តិ​របស់​ព្រះ‌អង្គ​ឡើយ។ យើង​មិន​ព្រម​ស្តាប់​តាម​រាជ‌បញ្ជា​ទេ យើង​មិន​ព្រម​ងាក​ចេញ​ពី​សាសនា​របស់​យើង​ឡើយ ឱ្យ​នៅ​ខាង​ស្ដាំ ឬ​ខាង​ឆ្វេង គឺ​យើង​មិន​ព្រម​ជា​ដាច់​ខាត!»។ កាល​លោក​មាន​ប្រសាសន៍​ដូច្នេះ​ហើយ ជន​ជាតិ​យូដា​ម្នាក់​ឡើង​ទៅ​ថ្វាយ​យញ្ញ‌បូជា នៅ​ចំពោះ​មុខ​ប្រជាជន​ទាំង​មូល លើ​អាសនៈ​នៅ​ក្រុង​ម៉ូឌីន តាម​រាជ‌បញ្ជា។លោក​ម៉ាថា‌ធីយ៉ាស​ឃើញ​ដូច្នេះ ក្តៅ​ក្រហាយ​ញ័រ​ខ្លួន​ចំប្រប់​យ៉ាង​ខ្លាំង កំហឹង​ដ៏​សុចរិត​ពុះ​កញ្ជ្រោល​ក្នុង​ខ្លួន​លោក។ លោក​ស្ទុះ​ទៅ​សម្លាប់​អ្នក​នោះ​នៅ​លើ​អាសនៈ និង​សម្លាប់​មន្ត្រីដែល​ស្ដេច​ចាត់​ឱ្យ​មក​បង្ខំ​អ្នក​ស្រុក​ថ្វាយ​យញ្ញ‌បូជា រួច​លោក​រំលំ​អាសនៈ​នោះ​ចោល​ទៀត​ផង។ លោក​មាន​ចិត្ត​ស្រឡាញ់​ធម្ម‌វិន័យ​ជា​ខ្លាំង ដូច​កាល​ពី​ដើម ដែល​លោក​ពី​ណេហាស់​បាន​ប្រព្រឹត្ត​ចំពោះ​លោក​យីមរី ជា​កូន​លោក​សាលូ។ បន្ទាប់​លោក​ម៉ាថា​ធីយ៉ាស​ដើរ​ស្រែក​យ៉ាង​ខ្លាំង តាម​ផ្លូវ​ក្រុង​ម៉ូឌីន​ថា៖ «អស់​អ្នក​ដែល​មាន​ចិត្ត​ស្រឡាញ់​ធម្ម‌វិន័យ និង​ចង់​គោរព​តាម​សម្ពន្ធ‌មេត្រី សូម​អញ្ជើញ​មក​តាម​ខ្ញុំ​មក!»។ លោក និង​កូន​លោក​ភៀស​ខ្លួន​ទៅ​តំបន់​ភ្នំ ដោយ​ទុក​ទ្រព្យ‌សម្បត្តិ​ចោល​នៅ​ក្នុង​ក្រុង។ ពេល​នោះ អ្នក​ស្រុក​ជា​ច្រើន​ដែល​ខិត​ខំ​ធ្វើ​អំពើ​សុចរិត និង​គោរព​តាម​ធម្ម‌វិន័យ រត់​ទៅ​នៅ​ក្នុង​វាល​រហោ​ស្ថាន។

ទំនុកតម្កើងលេខ ៥០(៤៩),១-២.៥.៧.១៤-១៥ បទព្រហ្មគីតិ

ព្រះអម្ចាស់ជាព្រះប្រសើរណាស់លើសអ្វីៗ
ទ្រង់កោះហៅផែនដីខាងលិចក្ដីដល់ខាងកើត
ព្រះជាម្ចាស់ចែងចាំងពីទីក្រុងស៊ីយ៉ូនឆើត
ដែលជាក្រុងល្អស្អាតត្រូវតាមខ្នាតឥតមានខ្ចោះ
ព្រះអង្គមានព្រះបន្ទូលថាប្រមូលកុំខកខាន
គឺអស់អ្នកដែលបានចងសម្ព័ន្ធជាមួយគ្នា
ប្រជាជនបវរនាំគ្នាមកស្ដាប់ពាក្យពិត
អ៊ីស្រាអែលកុំគិតយើងនេះពិតជាថ្វាយជាហូរហែ
១៤តង្វាយផងទាំងឡាយដែលអ្នកតែគោរពតាម
គឺពាក្យតម្កើងដែរអ្នកត្រូវតែគោរពតាម
១៥នៅពេលមានអាសន្នកុំស្លោស្លន់រកយើងភ្លាម
យើងនឹងមិននៅស្ងៀមយើងមកភ្លាមរំដោះអ្នក

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ទន ៩៥,៨

អាលេលូយ៉ា! អាលេលូយ៉ា!
នៅថ្ងៃនេះ កុំមានចិត្តរឹងរូសឡើយ! ចូរនាំគ្នាប្រុងត្រចៀកស្ដាប់ព្រះសូរសៀងរបស់ព្រះអម្ចាស់។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ១៩,៤១-៤៤

កាល​ព្រះ‌យេស៊ូ​យាង​ជិត​ដល់​ក្រុង​យេរូ‌សាឡឹម ព្រះ‌អង្គ​ទត​ឃើញ​ទី‌ក្រុង ហើយ​ព្រះ‌អង្គ​ព្រះ‌កន្សែង​នឹក​អាណិត​ក្រុង​នោះ ទាំង​មាន​ព្រះ‌បន្ទូល​ថា៖ «យេរូ‌សាឡឹម​អើយ! គួរ​ឱ្យ​ស្ដាយ​ពេក នៅ​ថ្ងៃ​នេះ អ្នក​ពុំ​បាន​យល់​ហេតុ‌ការណ៍​ដែល​ផ្ដល់​សេចក្ដី​សុខ‌សាន្ត​មក​អ្នក​សោះ ដោយ​អត្ថ‌ន័យ​នៅ​លាក់​កំបាំង​នៅ​ឡើយ អ្នក​ពុំ​អាច​មើល​ឃើញ​បាន​ទេ។ នៅ​ពេល​ខាង​មុខ ខ្មាំង​សត្រូវ​នឹង​មក​បោះ​ទ័ព​ឡោម‌ព័ទ្ធ​ជុំ‌វិញ​អ្នក ហើយ​វាយ​ប្រហារ​អ្នក​ពី​គ្រប់​ទិស គេ​នឹង​កម្ទេច​អ្នក​ចោល ព្រម​ទាំង​សម្លាប់​អ្នក​ក្រុងឱ្យ​វិនាស​បង់​ផង។ គេ​មិន​ទុក​ឱ្យ​ដុំ​ថ្ម នៅ​ត្រួត​ពី​លើ​គ្នាក្នុង​ក្រុង​ទៀត​ឡើយ ដ្បិត​អ្នក​ពុំ​បាន​ទទួល​ស្គាល់​ពេល​កំណត់​ដែល​ព្រះ‌ជាម្ចាស់​បាន​យាង​មក​សង្គ្រោះ​អ្នក​ទេ»។

517 Views

Theme: Overlay by Kaira