អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3
4 5 6 7 8 9 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4
5 6 7 8 9 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02
03 04 05 06 07 08 09
10 11 12 13 14 15 16
17 18 19 20 21 22 23
24 25 26 27 28 29 30
31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06
07 08 09 10 11 12 13
14 15 16 17 18 19 20
21 22 23 24 25 26 27
28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04
05 06 07 08 09 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01
02 03 04 05 06 07 08
09 10 11 12 13 14 15
16 17 18 19 20 21 22
23 24 25 26 27 28 29
30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05
06 07 08 09 10 11 12
13 14 15 16 17 18 19
20 21 22 23 24 25 26
27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03
04 05 06 07 08 09 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06 07
08 09 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30

ថ្ងៃចន្ទ អាទិត្យទី៣៣
រដូវធម្មតា «ឆ្នាំសេស»
ពណ៌បៃង

ថ្ងៃចន្ទ ទី១៧ ខែវិច្ឆិការ ឆ្នាំ២០២៥

បុណ្យរម្លឹក
សន្តីអេលីសាបែត នៅហុងគ្រីជាបព្វជិត

ព្រះនាងអេលីសាបែត (១២០៧-១២៣១) រៀបអភិសេកក្នុងជន្មាយុដប់បួនឆ្នាំ។ ព្រះនាងប្រសូតបានបុត្របីអង្គ រួចធ្លាក់ជាមេម៉ាយក្នុងជន្មាយុម្ភៃព្រះវស្សា ហើយត្រូវគេមើលងាយធ្វើបាបជាទម្ងន់ថែមទៀតផង ព្រះនាងសម្តែងធម៌មេត្តាករុណាចំពោះជនក្រីក្រ ដោយចិត្តស្រឡាញ់យ៉ាងខ្លាំង។ ព្រះនាងចូលទិវង្គតក្នុងជន្មាយុម្ភៃបួនព្រះវស្សា។ ដោយព្រះនាងមានឈ្មោះល្អយ៉ាងអស្ចារ្យបានជាគ្រីស្តបរិស័ទប្រកាសព្រះនាងថា ជាសន្តបុគ្គលតែបួនឆ្នាំក្រោយពីនាងចូលទិវង្គតប៉ុណ្ណោះ។

អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរមរណសាក្សីនៃជនជាតិអ៊ីស្រាអែល ១មបា ១,១០-១៥.៤១.៤៣.៥៤-៥៧.៦២-៦៤

នៅ​ឆ្នាំ​មួយ‌រយ​សាមសិប​ប្រាំ​ពីរ​នៃ​សក‌រាជ​ក្រិក ព្រះ‌បាទ​អន់ទី‌យ៉ូគូស​អេពី‌ផាន ជា​រាជ​បុត្រ​របស់​ព្រះ‌បាទ​អន់ទី‌យ៉ូគូស ឡើង​សោយ‌រាជ្យ ក្រោយ​ពី​បាន​រួច​ពី​ចំណាប់​ខ្មាំង​នៅ​ក្រុង​រ៉ូម។ ព្រះ‌រាជា​ជា​ស្ដេច​ពាល​ឥត​សាសនា។ គ្រា​នោះ មាន​មនុស្ស​ខិល​ខូច​ជា​ច្រើន​លេច​មុខ​នៅ​ស្រុក​អ៊ីស្រា‌អែល ហើយ​អូស​ទាញ​ទឹក​ចិត្ត​អ្នក​ស្រុក​ជា​ច្រើន ដោយ​ពោល​ថា៖ «គ្នា​យើង! ចូរ​នាំ​គ្នា​ចង​សម្ពន្ធ‌មេត្រី​ជា​មួយ​ប្រជា‌ជាតិ​ទាំង​ប៉ុន្មាន ដែល​រស់​នៅ​ជុំ​វិញ​យើង​ទៅ! ដ្បិត​តាំង​ពី​យើង​មិន​ព្រម​រស់​នៅ​តាម​របៀប​របស់​គេ យើង​រមែង​តែង​ជួប​ក្ដី​អន្ត‌រាយ​ជា​ច្រើន»។ អ្នក​ស្រុក​ពេញ​ចិត្ត​នឹង​ពាក្យ​ទាំង​នេះ ហើយ​មាន​មនុស្ស​ជា​ច្រើន​ប្រញាប់​ប្រញាល់​ទៅគាល់​ព្រះ‌មហា​ក្សត្រ សុំ​រាជា​នុញ្ញាត​ឱ្យ​ពួក​គេ​កាន់​តាម​ប្រពៃណី​ប្រជា‌ជាតិ​ទាំង​នោះ។ ដូច្នេះ ពួក​គេ​សាង​កីឡា‌ដ្ឋាននៅ​ក្រុង​យេរូ‌សាឡឹម តាម​ទំនៀម​ទម្លាប់​របស់​ប្រជា‌ជាតិ​ដទៃ។ គេ​យក​ស្បែក​មក​ដេរ​ភ្ជិត ដើម្បី​កុំ​ឱ្យឃើញ​ស្នាម​កាត់​ស្បែក។ គេ​លះ​បង់​សម្ពន្ធ‌មេត្រី​ដ៏‌វិសុទ្ធ​ចោល ហើយ​បែរ​ទៅ​ចូល​រួម​រស់​ជា​មួយ​សាសន៍​ដទៃ​វិញ។ ពួក​គេ​ក៏​លក់​ខ្លួន​ទៅ​ប្រព្រឹត្ត​អំពើ​អាក្រក់​ទៀត​ផង។ ព្រះ‌បាទ​អន់ទី‌យ៉ូគូស​ចេញ​រាជ​ក្រឹត្យ​មួយ​បញ្ជា​ឱ្យ​ជន​ជាតិ​ទាំង​អស់ដែល​រស់​នៅ​ក្នុង​រាជា‌ណាចក្រ​ទាំង​មូល លះ​បង់​ទំនៀម​ទម្លាប់​រៀងៗ​ខ្លួន​ចោល ដើម្បី​ចូល​រួម​គ្នា​ធ្វើ​ជា​ប្រជា‌រាស្ត្រ​តែ​មួយ។ប្រជា‌ជាតិ​ទាំង​ប៉ុន្មាន​អនុវត្ត​តាម​រាជ​ក្រឹត្យ​នេះ។ ជន​ជាតិ​អ៊ីស្រា‌អែល​ជា​ច្រើន​ក៏​សុខ​ចិត្ត​កាន់​តាម​សាសនា​របស់​ព្រះ‌មហា​ក្សត្រ​ដែរ គឺ​គេ​នាំ​គ្នា​ធ្វើ​យញ្ញ‌បូជា​ថ្វាយ​ព្រះ‌ក្លែង‌ក្លាយ ព្រម​ទាំង​លែង​គោរព​ថ្ងៃ​សប្ប័ទ​ទៀត។ នៅ​ថ្ងៃ​ទី​ដប់​ប្រាំ​ ខែ​គីសឡេ ដែល​ត្រូវ​ជា​ខែ​មិគ​សិរ ឆ្នាំ​មួយ‌រយ​សែ​សិប‌ប្រាំ ព្រះ‌បាទ​អន់ទី‌យ៉ូគូស​ធ្វើ​រូប​បដិមា​ដ៏​គួរ​ស្អប់​ខ្ពើមដាក់​នៅ​លើ​អាសនៈ ​ក្នុង​ព្រះ‌វិហារ​ក្រុង​យេរូ‌សាឡឹម ហើយ​អ្នក​រាជ​ការ​ក៏​សង់​អាសនៈ​តាម​ក្រុង​នានា​ដែល​នៅ​ជុំវិញ​ដែរ។ គេ​ដុត​គ្រឿង​ក្រអូប​នៅ​មាត់​ទ្វារ​ផ្ទះ និង​តាម​កន្លែង​សាធារណៈ។ បើ​គេ​រក​ឃើញ​គម្ពីរ‌វិន័យ គេ​ហែក​ដុត​កម្ទេច​ចោល។ ប្រសិន​បើ​គេ​ឃើញ​គម្ពីរ​សម្ពន្ធ‌មេត្រី​ក្នុង​ផ្ទះ​នរណា​ម្នាក់ ឬ​ប្រសិន​បើ​អ្នក​ណា​ម្នាក់​ប្រតិ‌បត្តិ​តាម​ធម្ម‌វិន័យ​នោះ គេ​នឹង​កាត់​ទោស​ប្រហារ​ជីវិត​អ្នក​នោះ តាម​រាជ​ក្រឹត្យ​របស់​ព្រះ‌មហា​ក្សត្រ។ ប៉ុន្តែ ទោះបី​ជា​យ៉ាង​ណា​ក្ដី ក៏​ជន​ជាតិ​អ៊ីស្រា‌អែល​ជា​ច្រើន​មាន​ចិត្ត​រឹង​ប៉ឹង ​ក្លាហាន​អង់​អាច មិន​ព្រម​បរិភោគ​ម្ហូប​អាហារ​មិន​បរិសុទ្ធ​ឡើយ។ អ្នក​ទាំង​នោះ​ស៊ូ​ស្លាប់ ជា​ជាង​បរិភោគ​អាហារ​ដែល​មិន​បរិសុទ្ធ ហើយ​ទោះ​ជា​ត្រូវ​ទទួល​ទោស​ដល់​ស្លាប់ ក៏​គេ​មិន​ព្រម​បង្អាប់​បង្អោន​សម្ពន្ធ‌មេត្រី​ដ៏‌វិសុទ្ធ​ដែរ។ នៅ​គ្រា​នោះ ជន​ជាតិ​អ៊ីស្រា‌អែល​ជួប​នូវ​គ្រោះ​មហន្ត‌រាយ​យ៉ាង​ខ្លាំង។

ទំនុកតម្កើងលេខ ១១៩(១១៨),៥៣.៦១.១៣៤.១៥០.១៥៥.១៥៨ បទពាក្យ៧

៥៣ពេលពួកមនុស្សពាលមិនស្គាល់ខុសឱ្យខ្ញុំខ្វល់ខ្វាយ
ចាក់រុកឆ្កិះឆ្កៀលឱ្យក្ដៅក្រហាយគេចង់កម្ចាយ
វិន័យព្រះអង្គ
ដូរទៅបទពាក្យប្រាំពីរ
៦១ពួកជនអាក្រក់ធ្វើឱ្យខ្ញុំជាប់អន្ទាក់រុំរបស់វា
តែទូលបង្គំខំពុះពារគោរពមាគ៌ាច្បាប់ព្រះអង្គ
១៣៤សូមជួយរំដោះខ្ញុំឱ្យរួចពីអ្នកខិលខូចខ្ញុំបានស្បើយ
អ្នកដែលជិះជាន់ឈប់មានហើយខ្ញុំមិនកន្តើយធ្វើតាមច្បាប់
១៥០ពួកអ្នកឃ្លាតចាកពីវិន័យធម៌ព្រះម្ចាស់ថ្លៃគេមានល្បិច
ខិតចូលមកជិតខ្ញុំជានិច្ចចិត្តគេគួចកិច្ចគុំកម្លៅ
១៥៥ព្រះអង្គទ្រង់មិនសង្គ្រោះអ្នកដែលមិនជឿជាក់ចិត្តសាមាន្យ
មិនកាន់វិន័យល្អថ្កើងថ្កានគេធ្វើមិនបានតាមបញ្ញត្តិ
១៥៨ពេលដែលខ្ញុំឃើញជនទុរយសខ្ញុំសែនទើសទាស់ពេញក្នុងចិត្ត
ដ្បិតគេមិនធ្វើតាមបែបបទបន្ទូលវិសុទ្ធព្រះអង្គទេ

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម យហ ៨,១២

អាលេលូយ៉ា! អាលេលូយ៉ា!
បពិត្រព្រះយេស៊ូគ្រីស្ដ! ព្រះអង្គពិតជាពន្លឺបំភ្លឺពិភពលោកមែន! អ្នកណាទៅតាមព្រះអង្គ អ្នកនោះមានពន្លឺដែលនាំគេទៅកាន់ជីវិត។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ១៨,៣៥-៤៣

កាល​ព្រះ‌យេស៊ូ​យាង​មក​ជិត​ដល់​ក្រុង​យេរីខូ មាន​មនុស្ស​ខ្វាក់​ម្នាក់អង្គុយ​សុំ​ទាន​នៅ​តាម​ផ្លូវ។ ពេល​គាត់​ឮ​ស្នូរ​បណ្ដា‌ជន​ដើរ​តាម​នោះ គាត់​សួរ​គេ​ថា​ មាន​រឿង​អ្វី គេ​ប្រាប់​គាត់​ថា ព្រះ‌យេស៊ូ​ជា​អ្នក​ភូមិ​ណាសា‌រ៉ែត​យាង​មក​តាម​ផ្លូវ​នោះ។ មនុស្ស​ខ្វាក់​ក៏​ស្រែក​ឡើង​ថា៖ «ឱ​ព្រះ‌យេស៊ូជា​ព្រះ‌រាជ‌វង្ស​ព្រះ‌បាទ​ដាវីឌ​អើយ! សូម​អាណិត​មេត្តា​ទូល‌បង្គំ​ផង!»។ ពួក​អ្នក​ដែល​ដើរ​ខាង​មុខ​បាន​ឃាត់​គាត់​ឱ្យនៅ​ស្ងៀម ប៉ុន្តែ គាត់​ស្រែក​រឹត​តែ​ខ្លាំង​ឡើងៗ​ថា៖ «ឱ​ព្រះ‌រាជ‌វង្ស​ព្រះ‌បាទ​ដាវីឌ​អើយ សូម​អាណិត​មេត្តា​ទូល‌បង្គំ​ផង!»។ ព្រះ‌យេស៊ូ​ក៏​ឈប់ ហើយ​បញ្ជា​គេ​ឱ្យនាំ​គាត់​ចូល​មក​ជិត​ព្រះ‌អង្គ។ លុះ​មនុស្ស​ខ្វាក់​ដើរ​ចូល​មក ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​សួរ​គាត់​ថា៖ «តើ​អ្នក​ចង់​ឱ្យខ្ញុំ​ធ្វើ​អ្វី?»។ គាត់​ទូល​ព្រះ‌អង្គ​ថា៖ «បពិត្រ​ព្រះ‌អម្ចាស់! សូម​ព្រះ‌អង្គ​ប្រោសឱ្យ​ភ្នែក​ទូល‌បង្គំបាន​ភ្លឺ​ឡើង​វិញ​ផង»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «ជំនឿ​របស់​អ្នក​បាន​សង្គ្រោះ​អ្នក​ហើយ ចូរ​ឱ្យ​ភ្នែក​អ្នក​បាន​ភ្លឺ​ឡើង​វិញ​ចុះ»។ រំពេច​នោះ គាត់​មើល​ឃើញ​វិញ​ភ្លាម ហើយ​គាត់​ក៏​តាម​ព្រះ‌យេស៊ូ​ទាំង​លើក​តម្កើងសិរី‌រុង​រឿង​របស់​ព្រះ‌ជាម្ចាស់។ ប្រជាជន​ទាំង​មូល​បាន​ឃើញ​ហេតុ‌ការណ៍​នោះ គេ​សរសើរ​តម្កើង​ព្រះ‌ជាម្ចាស់​ទាំង​អស់​គ្នា។

580 Views

Theme: Overlay by Kaira