អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3
4 5 6 7 8 9 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4
5 6 7 8 9 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02
03 04 05 06 07 08 09
10 11 12 13 14 15 16
17 18 19 20 21 22 23
24 25 26 27 28 29 30
31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06
07 08 09 10 11 12 13
14 15 16 17 18 19 20
21 22 23 24 25 26 27
28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04
05 06 07 08 09 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01
02 03 04 05 06 07 08
09 10 11 12 13 14 15
16 17 18 19 20 21 22
23 24 25 26 27 28 29
30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05
06 07 08 09 10 11 12
13 14 15 16 17 18 19
20 21 22 23 24 25 26
27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03
04 05 06 07 08 09 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06 07
08 09 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30

ថ្ងៃព្រហស្បតិ៍ អាទិត្យទី៣២
រដូវធម្មតា «ឆ្នាំសេស»
ពណ៌បៃង

ថ្ងៃព្រហស្បតិ៍ ទី១៣ ខែវិច្ឆិការ ឆ្នាំ២០២៥

អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរព្រះប្រាជ្ញាញាណ ប្រាញ ៧,២២-៨,១

ព្រះ‌ប្រាជ្ញា​ញាណ មាន​វិញ្ញាណ​ដ៏​ឈ្លាស​វៃ និង​វិសុទ្ធ។ មាន​វិញ្ញាណ​តែ​មួយ​ដែល​ធ្វើ​ការ​អ្វីៗ​ទាំង​អស់ មនុស្ស​ស្ទាប ឬ​ចាប់​មិន​បាន ខុស​ប្លែក​ពី​អ្វី​ទាំង​អស់ឥត​សៅ​ហ្មង ជ្រះ​ថ្លា មិន​ប្រែ​ប្រួល ​ស្រឡាញ់​ការ​ល្អ មោះ​មុត គ្មាន​នរណា​អាច​បង្ខំ​បាន ជួយ​យក​អាសា​គេ ស្រឡាញ់​មនុស្សនឹងន រឹងមាំ ឥត​រង្គើ មិន​ខ្វល់​ខ្វាយ អាច​សម្រេច​ការ​ទាំង​អស់​បាន ពិនិត្យ​មើល​អ្វីៗ​ទាំង​អស់​ ស្ទង់​គំនិត​ទាំង‌ឡាយ​គឺ​គំនិត​របស់​អ្នក​ចេះ​ដឹង អ្នក​បរិសុទ្ធ និង​អ្នក​ឈ្លាស​វៃ​បំផុត។ ព្រះ‌ប្រាជ្ញា​ញាណ​លឿន​ជាង​អ្វីៗ​ដែល​កម្រើក​បាន។ ព្រះ‌ប្រាជ្ញា​ញាណ​បរិសុទ្ធ​បំផុត ហេតុ​នេះ ព្រះ‌អង្គ​អាច​ឆ្លង​កាត់ និង​ជ្រាប​ចូល​អ្វីៗ​ទាំង​អស់។ ព្រះ‌ប្រាជ្ញា​ញាណជា​ខ្យល់​ដង្ហើម​របស់​ព្រះ‌ជាម្ចាស់ ប្រកប​ដោយ​ឫទ្ធា‌នុភាព និង​ជា​រស្មី​ដ៏‌បរិសុទ្ធ​ចេញ​មក​ពី​សិរី​រុង‌រឿង​នៃ​ព្រះ‌ដ៏​ខ្ពង់​ខ្ពស់​បំផុត។ ដូច្នេះ គ្មាន​ភាព​សៅ​ហ្មង​ណា​អាច​ចូល​ក្នុង​ព្រះ‌ប្រាជ្ញា​ញាណ​ឡើយ។ ព្រះ‌ប្រាជ្ញា​ញាណ​ជា​រស្មី​នៃ​ពន្លឺ​ដែល​នៅ​ស្ថិត​ស្ថេរ​អស់​កល្ប‌ជានិច្ច ជា​កញ្ចក់​ដ៏​ភ្លឺ​ថ្លា ឆ្លុះ​បញ្ចាំង​មហិទ្ធិ‌ឫទ្ធិ​របស់​ព្រះ‌ជាម្ចាស់ និង​ជា​តំណាង​នៃ​ព្រះ‌ហឫទ័យ​សប្បុរស​របស់​ព្រះ‌អង្គ។ ព្រះ‌ប្រាជ្ញា​ញាណ​មាន​តែ​មួយ​អង្គ​គត់ តែ​ព្រះ‌អង្គ​អាច​សម្រេច​កិច្ច‌ការ​ទាំង​អស់​បាន។ ព្រះ‌ប្រាជ្ញា​ញាណ​មិន​ដែល​ប្រែ​ប្រួល​ទេ តែ​ព្រះ‌អង្គ​ធ្វើ​ឱ្យ​អ្វីៗ​ទាំង​អស់​ផ្លាស់​ប្រែ​ជា​ថ្មី​បាន។ ពី​ជំនាន់​មួយ ទៅ​ជំនាន់​មួយ ព្រះ‌ប្រាជ្ញា​ញាណ​យាង​មក​សណ្ឋិត​ក្នុង​ដួង‌ចិត្ត​របស់​មនុស្ស​វិសុទ្ធ ដើម្បី​ឱ្យ​គេ​ទៅ​ជា​មិត្ត​សម្លាញ់​របស់​ព្រះ‌ជាម្ចាស់ និង​ទៅ​ជា​ព្យាការី។ដ្បិត​ព្រះ‌ជាម្ចាស់ស្រឡាញ់​តែ​អស់​អ្នក​ដែល​រួម​រស់​ជា​មួយ​ព្រះ‌ប្រាជ្ញា​ញាណ​ប៉ុណ្ណោះ។ ព្រះ‌ប្រាជ្ញា​ញាណ​ភ្លឺ​ជាង​ពន្លឺ​ព្រះ‌អាទិត្យ និង​កញ្ចុំ​ផ្កាយ​ទាំង‌ឡាយ​ទៅ​ទៀត បើ​ប្រៀប​ផ្ទឹម​នឹង​ពន្លឺ​ថ្ងៃ ព្រះ‌អង្គ​ភ្លឺ​ហួស​ប្រមាណ។ យប់​រមែង​ផ្ទេរ​កន្លែង​ទៅ​ឱ្យ​ថ្ងៃ ផ្ទុយ​ទៅ​វិញ ព្រះ‌ប្រាជ្ញា​ញាណ​ឈ្នះ​សេចក្តី​អាក្រក់​ជា‌និច្ច។ ព្រះ‌ប្រាជ្ញា​ញាណ​លាត​ត្រដាង​ឫទ្ធា‌នុភាព​ពី​ជើង​មេឃ​ម្ខាង ទៅ​ជើង​មេឃ​ម្ខាង ហើយ​ត្រួត​ត្រា​អ្វីៗ​ទាំង​អស់ ដោយ​ព្រះ‌ហឫទ័យ​សប្បុរស។

ទំនុកតម្កើងលេខ ១១៩(១១៨),៨៩-៩១.១៣០.១៣៥.១៧៥ បទពាក្យ៧

៨៩បពិត្រព្រះម្ចាស់ព្រះបន្ទូលគង់វង្សមុតមូលមិនខ្ចាយខ្ចាត់
នៅស្ថានបរមសុខមិនរលត់អស់កល្បរហូតតរៀងទៅ
៩០ព្រះអង្គមានព្រះទ័យស្ម័គ្រស្មោះប្រសើរសប្បុរសមិនអាស្រូវ
ព្រះអង្គតែងតាំងផែនដីនៅរឹងប៉ឹងពេកកូវនៅស្ងប់ស្ងៀម
១៣០ការស្វែងរកព្រះបន្ទូលទ្រង់ឱ្យចិត្តភ្លឺស្វាងប្រាកដណាស់
ហើយធ្វើឱ្យអ្នកទន់ទាបចេះពិចារណាត្រិះរិះគូរគិត
១៣៥សូមទ្រង់សម្ដែងព្រះហប្ញទ័យអាណិតប្រណីមកឆាប់ៗ
អ្នកបម្រើទ្រង់ឱ្យចេះច្បាប់វិន័យគ្រប់សព្វបានភ្លឺស្វាង
១៧៥សូមឱ្យជីវិតខ្ញុំនៅរស់ពិតដើម្បីនឹងបាន
សរសើរតម្ដើងព្រះដ៏ថ្កើងថ្កានសេចក្ដីប៉ុន្មាន
ជួយលើកទឹកចិត្ត

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម វវ ១២,១០

អាលេលូយ៉ា! អាលេលូយ៉ា!
ឥឡូវនេះ ដល់ពេលព្រះជាម្ចាស់គ្រងរាជ្យ ហើយព្រះគ្រីស្ដរបស់ព្រះអង្គក៏បង្ហាញប្ញទ្ធានុភាពព្រះអង្គដែរ។ សូមលើកតម្កើងព្រះអង្គដែលយាងមកក្នុងព្រះនាមព្រះអម្ចាស់ ។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ១៧,២០-២៥

ពួកខាងគណៈផារីស៊ីទូលសួរព្រះយេស៊ូថា៖ «ព្រះ‌ជាម្ចាស់​នឹង​យាង​មក​គ្រង​រាជ្យ​នៅ​ពេល​ណា»។ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​តប​ទៅ​គេ​ថា៖ «ព្រះ‌រាជ្យ​ព្រះ‌ជាម្ចាស់​មិន‌មែន​មកតាម​បែប​ដែល​មនុស្ស​អាច​មើល​ឃើញ​នឹង​ភ្នែក​ឡើយ។ គេ​ពុំ​អាច​ពោល​ថា “ព្រះ‌រាជ្យ​ព្រះ‌ជាម្ចាស់​នៅ​ទី​នេះ ឬ​ព្រះ‌រាជ្យ​ព្រះ‌ជាម្ចាស់​នៅ​ទី​នោះ” បាន​ទេ។ ចូរ​ដឹង​ថា ព្រះ‌រាជ្យ​ព្រះ‌ជាម្ចាស់​ស្ថិត​នៅ​កណ្ដាល​ចំណោម​អ្នក​រាល់​គ្នា​ហើយ»។ បន្ទាប់​មក ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​សាវ័កថា៖ «ពេល​ក្រោយ អ្នក​រាល់​គ្នា​ចង់​ឃើញ​ថ្ងៃ​ដែល​បុត្រ​មនុស្សយាង​មក សូម្បី​តែ​មួយ​ថ្ងៃ​ក៏​បាន​ដែរ តែ​អ្នក​រាល់​គ្នា​ពុំ​ឃើញ​ឡើយ។ ពេល​មាន​គេ​ប្រាប់​អ្នក​រាល់​គ្នា​ថា “ព្រះ‌អង្គ​នៅ​ទី​នេះ ឬ​នៅ​ទី​នោះ” កុំ​រត់​ទៅ​ឱ្យសោះ។ បុត្រ​មនុស្ស​នឹង​យាង​មកប្រៀប​បី​ដូច​ជា​ផ្លេក‌បន្ទោរ​ភ្លឺ‌ឆ្វាច ឆូត​កាត់​ពី​ជើង​មេឃ​ម្ខាង​ទៅ​ជើង​មេឃ​ម្ខាង។ ប៉ុន្តែ បុត្រ​មនុស្ស​ត្រូវ​តែ​រង​ទុក្ខ​វេទនា​យ៉ាង​ខ្លាំង​ជា​មុន​សិន ហើយ​មនុស្ស​សម័យ​ឥឡូវ​នេះ​នឹង​បោះ‌បង់​លោក​ចោល។

441 Views

Theme: Overlay by Kaira