អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3
4 5 6 7 8 9 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4
5 6 7 8 9 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02
03 04 05 06 07 08 09
10 11 12 13 14 15 16
17 18 19 20 21 22 23
24 25 26 27 28 29 30
31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06
07 08 09 10 11 12 13
14 15 16 17 18 19 20
21 22 23 24 25 26 27
28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04
05 06 07 08 09 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01
02 03 04 05 06 07 08
09 10 11 12 13 14 15
16 17 18 19 20 21 22
23 24 25 26 27 28 29
30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05
06 07 08 09 10 11 12
13 14 15 16 17 18 19
20 21 22 23 24 25 26
27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03
04 05 06 07 08 09 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06 07
08 09 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30

ថ្ងៃសៅរ៍ អាទិត្យទី៣១
រដូវធម្មតា «ឆ្នាំសេស»
ពណ៌បៃតង

ថ្ងៃសៅរ៍ ទី០៨ ខែវិច្ឆិការ ឆ្នាំ២០២៥

អត្ថបទទី១៖ សូមថ្លែងលិខិតរបស់គ្រីស្ដទូតប៉ូលផ្ញើជូនគ្រីស្តបរិស័ទក្រុងរ៉ូម រម ១៦,៣-៩.១៦.២២-២៧

បងប្អូនជាទីស្រឡាញ់!
សូម​ជម្រាប​សួរ​នាង​ព្រីស្កា និង​លោក​អគី‌ឡាស​ឱ្យខ្ញុំ​ផង។ គាត់​ទាំង​ពីរ​នាក់​បាន​ធ្វើ​ការ​បម្រើ​ព្រះ‌គ្រីស្ដរួម​ជា​មួយ​ខ្ញុំ គាត់​បាន​ស៊ូ​ប្ដូរ​ជីវិត ដើម្បី​ជួយ​សង្គ្រោះ​ខ្ញុំ ហើយ​មិន​ត្រឹម​តែ​ខ្ញុំ​ម្នាក់​ប៉ុណ្ណោះ​ទេ​ដែល​អរ‌គុណ​គាត់ ព្រះ‌សហគមន៍​ទាំង​មូល​របស់​សាសន៍​ដទៃក៏​អរ‌គុណ​គាត់​ដែរ។ សូម​ជម្រាប​សួរ​ព្រះ‌សហគមន៍ដែល​ជួប‌ជុំ​គ្នា​ក្នុង​ផ្ទះ​គាត់​ឱ្យ​ខ្ញុំ​ផង។ សូម​ជម្រាប​សួរ​លោក​អេប៉ៃ‌ណែតដ៏​ជា​ទី​ស្រឡាញ់​របស់​ខ្ញុំ ដែល​បាន​ថ្វាយ​ខ្លួន​ចំពោះ​ព្រះ‌គ្រីស្ដ​មុន​គេ​បង្អស់នៅ​ស្រុក​អាស៊ី។ សូម​ជម្រាប​សួរ​នាង​ម៉ារី​ដែល​បាន​នឿយ‌ហត់​យ៉ាង​ច្រើន ដើម្បី​បង‌ប្អូន។ សូម​ជម្រាប​សួរ​លោក​អង់ត្រូ‌នីគូស និង​នាង​យូញ៉ាសជា​សាច់‌ញាតិ​របស់​ខ្ញុំ ដែល​បាន​ជាប់​ឃុំ‌ឃាំង​ជា​មួយ​ខ្ញុំ​នោះ​ដែរ អ្នក​ទាំង​ពីរ​ជា​គ្រីស្ដ‌ទូតដែល​គេ​គោរព​រាប់​អាន​ខ្លាំង​ណាស់ ហើយ​គាត់​ក៏​បាន​ជឿ​ព្រះ‌គ្រីស្ដ​មុន​ខ្ញុំ​ផង។ សូម​ជម្រាប​សួរ​លោក​អំព្លីយ៉ាទូសដ៏​ជា​ទី​ស្រឡាញ់​របស់​ខ្ញុំក្នុង​ព្រះ‌អម្ចាស់។ សូម​ជម្រាប​សួរ​លោក​អ៊ូរបាន់​ដែល​ធ្វើ​ការ​បម្រើ​ព្រះ‌គ្រីស្ដ​រួម​ជា​មួយ​យើង និង​ជម្រាប​សួរ​លោក​ស្តាគីស​ដ៏​ជា​ទី​ស្រឡាញ់​របស់​ខ្ញុំ​ផង។ សូម​បង‌ប្អូន​ជម្រាប​សួរ​គ្នា​ទៅ​វិញ​ទៅ​មក​ដោយ​ស្និទ្ធ‌ស្នាល​ផង​។ ព្រះ‌សហគមន៍​ទាំង​អស់​របស់​ព្រះ‌គ្រីស្ដ សូម​ជម្រាប​សួរ​មក​បង‌ប្អូន។ ខ្ញុំ​ទែរទីយូសជា​អ្នក​សរសេរ​លិខិត​នេះ សូម​ជម្រាប​សួរ​មក​បង‌ប្អូនក្នុង​ព្រះ‌នាម​ព្រះ‌អម្ចាស់​ដែរ។លោក​កៃយូស​ដែល​ទទួល​ខ្ញុំ និង​ទទួល​ព្រះ‌សហគមន៍​ទាំង​មូលឱ្យជួប‌ជុំ​គ្នា​នៅ​ផ្ទះ​គាត់ សូម​ជម្រាប​សួរ​មក​បង‌ប្អូន លោក​អេរ៉ាស្ត្រ ជា​មេ​ឃ្លាំង​ប្រាក់​របស់​ក្រុង និង​លោក​គ័រទូស ជា​បង‌ប្អូន​យើង ក៏​សូម​ជម្រាប​សួរ​មក​បង‌ប្អូន​ដែរ។ សូម​ព្រះ‌គ្រីស្ដ​ប្រណី‌សន្ដោស​ដល់​បង‌ប្អូន​ទាំង​អស់​គ្នា! អាម៉ែន។ ព្រះ‌ជាម្ចាស់​មាន​ឫទ្ធា‌នុភាពនឹង​ធ្វើ​ឱ្យបង‌ប្អូន​មាន​ជំនឿ​ខ្ជាប់‌ខ្ជួន ស្រប​តាម​ដំណឹង‌ល្អ​របស់​ខ្ញុំ និង​ស្រប​តាម​ពាក្យ​ដែល​ខ្ញុំ​ប្រកាស​អំពី​ព្រះ‌យេស៊ូ‌គ្រីស្ដ តាម​តែ​ព្រះ‌ជាម្ចាស់​បាន​សម្ដែង​អំពី​គម្រោង‌ការ​ដ៏​លាក់​កំបាំងដែល​ព្រះ‌អង្គ​លាក់​ទុក​តាំង​ពី​ដើម​រៀង​មក តែ​ព្រះ‌អង្គ​បាន​សម្ដែង​ឱ្យយើង​ស្គាល់នៅ​ពេល​នេះ​តាម‌រយៈ​គម្ពីរ​ព្យាការី និង​ស្រប​តាម​ព្រះ‌បញ្ជា​របស់​ព្រះ‌ជាម្ចាស់ ដែល​គង់​នៅ​អស់​កល្ប‌ជានិច្ច ដើម្បី​ឱ្យជាតិ​សាសន៍​ទាំង​អស់​បាន​ស្គាល់ ហើយ​ឱ្យ​គេ​ជឿ និង​ស្ដាប់​តាម។ មាន​តែ​ព្រះ‌ជាម្ចាស់​មួយ​ព្រះ‌អង្គ​គត់ដែល​ប្រកប​ដោយ​ព្រះ‌ប្រាជ្ញា‌ញាណ សូម​លើក​តម្កើង​សិរី‌រុង​រឿង​របស់​ព្រះ‌អង្គ តាម‌រយៈ​ព្រះ‌យេស៊ូ‌គ្រីស្ដ​អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ! អាម៉ែន!។

ទំនុកតម្កើងលេខ ១៤៥(១៤៤),២-៥.១០-១១ បទកាកគតិ

ខ្ញុំសូមតម្កើងព្រះអង្គខ្ពស់ឡើងតទៅរៀងរៀប
ខ្ញុំសូមសរសើរព្រះនាមល្អគាប់អស់កល្បដរាប
រហូតតទៅ
ព្រះម្ចាស់ឧត្ដមប្រសើរសក្ដិសមខ្ពង់ខ្ពស់ពេកកូវ
យើងលើកតម្កើងព្រះនាមជាផ្លូវពេលនេះតទៅ
រកអ្វីផ្ទឹមគ្មាន
សូមឱ្យមនុស្សទាំងស្រីទាំងប្រុសនៅគ្រប់ជំនាន់
លើកតម្កើងស្នាព្រហស្ដព្រះអង្គការអស្ចារ្យផង
ដែលទ្រង់ប្រព្រឹត្ត
ខ្ញុំរាប់ខ្ញុំរៀបពីអនុភាពបារមីមានប្ញទិ្ធ
សិរីរុងរឿងព្រះអង្គមានពិតខ្ញុំសញ្ជឹងគិត
គ្រប់ស្នាព្រះហស្ដ
១០បពិត្រព្រះម្ចាស់សត្វលោកទាំងអស់មានច្រើនពេកក្រៃ
នាំគ្នាតម្កើងរុងរឿងសិរីរាស្រ្ដទាំងប្រុសស្រី
ក៏ថ្កើងទ្រង់ដែរ
១១គេនឹងរៀបរាប់ព្រះរាជ្យគួរគាប់រុងរឿងស្ថិតស្ថេរ
របស់ព្រះអង្គឥតមានប្រួលប្រែអានុភាពឥតកែ
ព្រះអង្គនៅគង់

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ២ករ ៨,៩

អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះយេស៊ូគ្រីស្ដដែលមានសម្បត្តិដ៏ច្រើន ទ្រង់បានដាក់ខ្លួនមកជាអ្នកក្រ ដើម្បីឱ្យយើងបានទៅជាអ្នកមានដោយភាពក្រីក្ររបស់ព្រះអង្គ ។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ១៦,៩-១៥

ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​សាវ័ក​ថា៖ «ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ចូរ​យក​ទ្រព្យ‌សម្បត្តិ​លោកីយ៍​ដែល​បញ្ឆោត​ចិត្ត​នេះទៅ​ធ្វើ​ទាន ដើម្បីឱ្យ​មាន​មិត្ត‌ភក្ដិ​ច្រើន។ ពេល​ណា​ទ្រព្យ​នេះ​រលាយ​សូន្យ​ទៅ មិត្ត‌ភក្ដិ​ទាំង​នោះនឹង​ទទួល​អ្នក​រាល់​គ្នានៅ​ក្នុង​ដំណាក់​របស់​ព្រះ‌ជាម្ចាស់។ អ្នក​ណា​ស្មោះ‌ត្រង់​ក្នុង​កិច្ច‌ការ​ដ៏​តូច អ្នក​នោះ​ក៏​ស្មោះ‌ត្រង់​ក្នុង​កិច្ច‌ការ​ធំ​ដុំ​ដែរ។ អ្នក​ណា​បោក​បញ្ឆោត​ក្នុង​កិច្ច‌ការ​ដ៏​តូច អ្នក​នោះ​ក៏​តែង​បោក​បញ្ឆោត​ក្នុង​កិច្ច‌ការ​ធំ​ដុំ​ដែរ។ ប្រសិន​បើ​អ្នក​រាល់​គ្នា​មិន​ស្មោះ‌ត្រង់​ក្នុង​របៀប​ប្រើ‌ប្រាស់​ទ្រព្យ‌សម្បត្តិ​លោកីយ៍​ដែលបញ្ឆោត​ចិត្ត​នេះ​ទេ ព្រះ‌ជាម្ចាស់​ក៏​ពុំ​អាច​ប្រគល់​ទ្រព្យ‌សម្បត្តិ​ដ៏​ពិត​ប្រាកដ​មក​អ្នក​រាល់​គ្នា​បាន​ដែរ។ ប្រសិន​បើ​អ្នក​រាល់​គ្នា​មិន​ស្មោះ‌ត្រង់​នឹង​ទ្រព្យ‌សម្បត្តិ​អ្នក​ដទៃ​ផង ធ្វើ​ម្ដេចឱ្យព្រះ‌ជាម្ចាស់​ប្រទាន​ទ្រព្យ‌សម្បត្តិ​ដែល​ព្រះ‌អង្គ​បម្រុង​ទុក​សម្រាប់​អ្នក​រាល់​គ្នា មក​អ្នក​រាល់​គ្នា​បាន! គ្មាន​អ្នក​ណា​អាច​បម្រើ​ម្ចាស់​ពីរ​នាក់​បាន​ទេ ព្រោះ​អ្នក​នោះ​នឹង​ស្អប់​ម្នាក់ ស្រឡាញ់​ម្នាក់ ស្មោះ‌ត្រង់​នឹង​ម្នាក់ មើល‌ងាយ​ម្នាក់​ទៀត​ពុំ‌ខាន។ អ្នក​រាល់​គ្នា​ពុំ​អាច​គោរព​បម្រើ​ព្រះ‌ជាម្ចាស់​ផង គោរព​បម្រើ​ទ្រព្យ‌សម្បត្តិ​លោកីយ៍​ផង​បាន​ឡើយ»។ កាល​ពួក​ខាង​គណៈ‌ផារីស៊ីឮ​ដូច្នោះ គេ​ក៏​ចំអកឱ្យព្រះ‌យេស៊ូ ដ្បិត​ពួក​គេ​ស្រឡាញ់​ប្រាក់​ណាស់។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «អ្នក​រាល់​គ្នា​តែង‌តែ​សម្ដែង​ឫក‌ពា​ឱ្យ​មនុស្ស​លោក​ឃើញ​ថា អ្នក​រាល់​គ្នា​ជា​ជន​សុចរិត ប៉ុន្តែ ព្រះ‌ជាម្ចាស់​ឈ្វេង​យល់​ចិត្ត​អ្នក​រាល់​គ្នា។ អ្វីៗ​ដែល​មនុស្ស​លោក​យល់​ឃើញ​ថា​ល្អ​ប្រសើរ ព្រះ‌ជាម្ចាស់​ចាត់​ទុក​ថា​ជា​ការ​គួរឱ្យស្អប់​ខ្ពើម។

420 Views

Theme: Overlay by Kaira