អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3
4 5 6 7 8 9 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4
5 6 7 8 9 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02
03 04 05 06 07 08 09
10 11 12 13 14 15 16
17 18 19 20 21 22 23
24 25 26 27 28 29 30
31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06
07 08 09 10 11 12 13
14 15 16 17 18 19 20
21 22 23 24 25 26 27
28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04
05 06 07 08 09 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01
02 03 04 05 06 07 08
09 10 11 12 13 14 15
16 17 18 19 20 21 22
23 24 25 26 27 28 29
30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05
06 07 08 09 10 11 12
13 14 15 16 17 18 19
20 21 22 23 24 25 26
27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03
04 05 06 07 08 09 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06 07
08 09 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30

ថ្ងៃអង្គារ អាទិត្យទី២៧
រដូវធម្មតា «ឆ្នាំសេស»
ពណ៌បៃតង

ថ្ងៃអង្គារ ទី០៧ ខែតុលា ឆ្នាំ២០២៥

ព្រះនាងព្រហ្មចារិនីម៉ារី តាមមាលា

ព្រះនាងម៉ារីជាគំរូគ្រីស្តបរិស័ទ ព្រោះព្រះនាងមានជំនឿលើព្រះជាម្ចាស់ដោយចិត្តស្មោះ។ តាំងពីយូរសតវត្សមកហើយ គ្រីស្តបរិស័ទធ្លាប់សរសើរលើកតម្កើងព្រះជាម្ចាស់ ដោយរួមចិត្តជាមួយព្រះនាងម៉ារីតាមព្រឹត្តិការណ៍ដ៏អស្ចារ្យដែលកើតមានឡើងក្នុងជិវិតរបស់ព្រះនាង ទាំងនឹករឭកពាក្យជម្រាបសួររបស់ទេវទូត និងរបស់នាងអេលីសាបិតផង។ គេហៅរបៀបអធិដ្ឋាននេះថា៖ “សូត្រផ្គាំ” ឬ “សូត្រមាលា” ព្រោះគ្រីស្តបរិស័ទដូចជាយកភួងផ្កាមកបំពាក់ព្រះនាម៉ារី។

អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរព្យាការីយ៉ូណាស យណ ៣,១-១០

ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់ព្យាការីយ៉ូណាសម្តងទៀតថា៖ «ចូរក្រោកឡើង​ចេញ​ដំណើរទៅក្រុងនីនីវេមហានគរជាបន្ទាន់ ហើយប្រកាសប្រាប់អ្នកក្រុងនោះ​ឱ្យបានដឹង​អំពីសេចក្តីដែលយើងនឹងប្រាប់អ្នក!»។ លើកនេះ ​លោកយ៉ូណាសធ្វើតាម​ព្រះបញ្ជារបស់​ព្រះអម្ចាស់ គឺលោកក្រោកឡើងចេញដំណើរឆ្ពោះទៅកាន់ក្រុងនីនីវេ។ ក្រុងនីនីវេជាក្រុង​មួយដ៏ធំសម្បើមអស្ចារ្យ ដើម្បីដើរកាត់ក្រុងនេះ ត្រូវចំណាយពេល​អស់បីថ្ងៃទើបបាន។ លោកយ៉ូណាសដើរកាត់ទីក្រុងអស់មួយថ្ងៃ ទាំងប្រកាសថា៖​ «សែសិបថ្ងៃទៀតព្រះអម្ចាស់​នឹងបំផ្លាញក្រុងនេះហើយ!»។ ពេលនោះ អ្នកក្រុងនីនីវេ​នាំគ្នាជឿលើព្រះជាម្ចាស់។ ពួកគេ​ប្រកាសឱ្យមនុស្សគ្រប់ៗរូប ចាប់ពីនាម៉ឺនមន្រ្តី រហូតដល់ប្រជាជនអ្នកតូចតាចតម​អាហារ និងស្លៀកពាក់កាន់ទុក្ខ។ ពេលព្រះ​មហាក្សត្រក្រុងនីនីវេជ្រាបដំណឹងនេះ ទ្រង់ក៏​យាងចុះពីព្រះរាជបល្ល័ង្ក ដោះព្រះភូសា​ចេញ ហើយស្លៀកបាវកាន់ទុក្ខ ព្រមទាំងគង់នៅក្នុង​ផេះទៀតផង។ ព្រះរាជាចេញ​ព្រះរាជបញ្ជាឱ្យប្រកាសប្រាប់ប្រជារាស្រ្តក្នុងក្រុងនីនីវេថា៖ «យោងតាមព្រះរាជ​ក្រឹត្យរបស់ព្រះមហាក្សត្រ និងអស់លោកសព្វមុខមន្រ្តី សូមហាមទាំងមនុស្សទាំង​ហ្វូងសត្វតូចធំមិនឱ្យបរិភោគ ឬផឹកអ្វីឡើយ។ ទាំងមនុស្ស ទាំងសត្វ ត្រូវស្លៀក​បាវកាន់ទុក្ខ ហើយត្រូវអង្វរព្រះជាម្ចាស់ដោយស្មោះអស់ពីចិត្ត។ ម្នាក់ៗត្រូវតែ​បោះ​បង់ចោលកិរិយាមារយាទអាក្រក់ និងអំពើឃោរឃៅដែលខ្លួនធ្លាប់ប្រព្រឹត្ត ក្រែង​លោ​​​ព្រះជាម្ចាស់ប្រែព្រះហប្ញទ័យ លែងព្រះពិរោធទាស់នឹងយើងទៀត! ដូច្នេះ យើងនឹង​មិនត្រូវវិនាសអន្តរាយឡើយ»។ ពេលព្រះជាម្ចាស់ទតឃើញអំពើដែលពួកគេនាំគ្នា​ប្រព្រឹត្ត គឺគេប្រែចិត្ត​គំនិត លះបង់កិរិយាមារយាទអាក្រក់របស់ខ្លួនចោល ព្រះអង្គ​ប្រែព្រះហប្ញទ័យមិនដាក់​ទោសពួកគេ ដូចព្រះអង្គបានសម្រេចដាក់កាលពីមុននោះទេ គឺព្រះអង្គមិនបំផ្លាញពួកគេ​ចោលឡើយ។

ទំនុកតម្កើងលេខ ១៣០ (១២៩)​,១-៤.៧-៨ បទពាក្យ ៧

បពិត្រព្រះជាអម្ចាស់អើយខ្ញុំស្រែកដង្ហើយរកព្រះអង្គ
ពីក្នុងរណ្តៅជ្រៅកន្លងមេត្តាជួយផងផុតពីស្លាប់
សំឡេងខ្ញុំឮដូចចម្រៀងសូមព្រះអង្គផ្ទៀងព្រះកាណ៌ស្តាប់
ពាក្យខ្ញុំអង្វរទទូចប្រាប់រៀបរាប់រ៉ាយរ៉ាប់សូមសន្តោស
បពិត្រព្រះម្ចាស់ដ៏ឧត្តមបើព្រះអង្គចាំពីកំហុស
អំពើបាបកម្មជនស្រីប្រុសគ្មានម្នាក់ណាសោះរួចខ្លួនឡើយ
ប៉ុន្តែព្រះអង្គតែងអត់ទោសប្រណីសន្តោសខ្ញុំធូរស្បើយ
រួចផុតទុក្ខទោសបានល្ហែល្ហើយគឺព្រះអង្គហើយខ្ញុំគោរព
ឱ! អ៊ីស្រាអែលសូមទុកចិត្តព្រះល្អវិសុទ្ធដោយព្រះទ័យ
មេត្តាករុណាត្រាប្រណីទ្រង់សព្វព្រះទ័យជួយជានិច្ច
ព្រះអង្គរំដោះអ៊ីស្រាអែលពីកំហុសដែលមានច្រើនតិច
គេបានប្រព្រឹត្តជាប់ជានិច្ចព្រះអង្គសម្រេចបានសុខសាន្ដ

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម វវ ៣,២០

អាលេលូយ៉ា! អាលេលូយ៉ា!
អ្នកណាឮព្រះសូរសៀងរបស់ព្រះអម្ចាស់ ហើយបើកទ្វារថ្វាយព្រះអង្គ អ្នកនោះពិតជាមានសុភមង្គលហើយ! អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ១០,៣៨-៤២

​​ព្រះយេស៊ូធ្វើដំណើរជាមួយក្រុមសាវ័ក ហើយយាងចូលក្នុងភូមិមួយ។ ស្រ្ដីម្នាក់​ឈ្មោះម៉ាថាទទួលព្រះអង្គឱ្យស្នាក់ក្នុងផ្ទះនាង។ នាងមានប្អូនស្រីម្នាក់ ឈ្មោះម៉ារី​អង្គុយនៅទាបព្រះបាទាព្រះអម្ចាស់ ស្ដាប់ព្រះបន្ទូលរបស់ព្រះអង្គ។ រីឯនាងម៉ាថាវិញ នាងមានកិច្ចការរវល់ជាច្រើនដើម្បីបម្រើព្រះអង្គ។ នាងចូលមកទូលថា៖ «បពិត្រព្រះ​អម្ចាស់! ប្អូនខ្ញុំម្ចាស់ទុកឱ្យខ្ញុំម្ចាស់បម្រើព្រះអង្គតែម្នាក់ឯង តើព្រះអង្គមិនអើពើទេឬ? សូមទ្រង់ប្រាប់ឱ្យនាងមកជួយខ្ញុំម្ចាស់ផង»។ ព្រះអម្ចាស់មានព្រះបន្ទូលទៅនាងថា៖ ​«ម៉ាថា! ម៉ាថា! នាងមានកង្វល់ ហើយរវល់នឹងកិច្ចការច្រើនណាស់ ប៉ុន្ដែ មានកិច្ចការ​តែមួយគត់ដែលចាំបាច់ នាងម៉ារីបានជ្រើសយកចំណែកដ៏ល្អវិសេសនោះហើយមិន​ត្រូវយកចេញពីនាងទេ»។

523 Views

Theme: Overlay by Kaira