អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3
4 5 6 7 8 9 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4
5 6 7 8 9 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02
03 04 05 06 07 08 09
10 11 12 13 14 15 16
17 18 19 20 21 22 23
24 25 26 27 28 29 30
31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06
07 08 09 10 11 12 13
14 15 16 17 18 19 20
21 22 23 24 25 26 27
28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04
05 06 07 08 09 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01
02 03 04 05 06 07 08
09 10 11 12 13 14 15
16 17 18 19 20 21 22
23 24 25 26 27 28 29
30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05
06 07 08 09 10 11 12
13 14 15 16 17 18 19
20 21 22 23 24 25 26
27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03
04 05 06 07 08 09 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06 07
08 09 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30

ថ្ងៃចន្ទ អាទិត្យទី២៧
រដូវធម្មតា «ឆ្នាំសេស»
ពណ៌បៃតង

ថ្ងៃចន្ទ ទី០៦ ខែតុលា ឆ្នាំ២០២៥

លោកប៉ូ្រណូ (១០៣៥-១១០១) ជាសាស្ត្រាចារ្យខាងទេវវិទ្យា។ ដល់អាយុហាសិបឆ្នាំ លោកប្តេជ្ញាចិត្តទៅរស់ជាឥសីនៅភ្នំសារតើស៍ (ប្រទេសបារាំង) “ដើម្បីស្វែងរកព្រះជាម្ចាស់ឱ្យអស់ពីកម្លាំងចិត្ត និងរួមរស់ជាមួយព្រះអង្គ”។ មានឥសីជាច្រើនរស់នៅទីនោះតាមលោក រហូតដល់សព្វថ្ងៃ ទាំងនឹកសញ្ជឹង ស្មឹស្មាធិ៍ ធ្វើសមាធិ អង្វរព្រះជាម្ចាស់សម្រាប់ជាប្រយោជន៍ដល់មនុស្សលោកទូទៅ។

អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរព្យាការីយ៉ូណាស យណ ១,១–២;២,១-២.១១

ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់ព្យាការីយ៉ូណាសថា​៖ «ចូរក្រោកឡើង ចេញដំណើរ​ទៅ​ក្រុងនីនីវេមហានគរជាបន្ទាន់​ ហើយប្រកាស​ប្រាប់អ្នកក្រុងនោះថា​ ពួកគេប្រព្រឹត្ត​អំពើអាក្រ​ក់ដែលទាស់ចិត្តយើងខ្លាំងណាស់»។ លោកយ៉ូណាសក៏ក្រោកឡើងចេញ​ដំណើរទៅក្រុងតាស៊ីសវិញ ដើម្បីគេចខ្លួនឱ្យឆ្ងាយពីព្រះភក្រ្តរបស់ព្រះអម្ចាស់។ លោកទៅដល់​​ក្រុងយ៉ុបប៉េ ហើយរកឃើញសំពៅមួយដែលហៀបនឹងចេញដំណើរទៅក្រុងតាស៊ីស។ លោកបង់ថ្លៃដំណើរ រួចចុះសំពៅទៅជាមួយអ្នកឯទៀតៗ ចេញ​ដំណើរទៅក្រុងតាស៊ីស​ឱ្យឆ្ងាយពីព្រះភក្រ្តរបស់ព្រះអម្ចាស់។ ក៏ប៉ុន្តែ ព្រះអម្ចាស់​បញ្ជាខ្យល់ឱ្យបក់បោកយ៉ាង​ខ្លាំងមកលើសមុទ្រ បង្កើតជាព្យុះ បណ្តាលឱ្យសំពៅស្ទើរ​តែនឹងបែកបាក់។ អ្នកសំពៅភ័យ​ខ្លាចណាស់ ម្នាក់ៗបន់ព្រះរបស់ពួកគេរៀងៗខ្លួន ហើយគេបោះបរិក្ខារផ្សេងៗដែលមាន​នៅក្នុងសំពៅចោលទៅក្នុងសមុទ្រដើម្បីឱ្យ​សំពៅស្រាល។ រីឯលោកយ៉ូណាសវិញ​ លោកចុះទៅសម្រាន្តលង់លក់នៅបាតសំពៅ។ ពេលនោះ នាយ​សំពៅមករកលោក សួរថា​៖ «មេ្តចក៏លោកសម្រាន្តលក់ដូច្នេះ?​ សូម​ក្រោកឡើង​ ទូលអង្វរព្រះរបស់លោកទៅ ក្រែងព្រះអង្គអាណិតអាសូរជួយពួកយើងឱ្យរួចផុតពីសេចក្តីវិនាស»។ ពួកអ្នកសំពៅនិយាយគ្នាថា៖ «មក៍! យើងនាំគ្នាចាប់ឆ្នោត​ដើម្បីឱ្យដឹងថា តើនរណា​បង្កឱ្យអន្តរាយកើតដល់ពួកយើងដូច្នេះ»។ ពួកគេក៏នាំគ្នា​ចាប់ឆ្នោត ហើយប៉ះចំលើលោក​យ៉ូណាស។ ពួកគេសួរលោកយ៉ូណាសថា៖ «លោកជាអ្នក​បង្កអន្តរាយដល់ពួកយើង សូមប្រាប់​យើងមើល៍ថា តើលោកទៅណា? មានបំណង​ធ្វើអ្វី? លោកអញ្ជើញមកពីស្រុកណា? លោក​ជាជនជាតិអ្វី?»។ លោកយ៉ូណាសឆ្លើយ​ទៅពួកគេថា៖ «ខ្ញុំជាជនជាតិហេប្រឺ ខ្ញុំគោរពថ្វាយ​បង្គំព្រះអម្ចាស់ ជាព្រះដែលគង់នៅ​ស្ថានបរមសុខ ហើយដែលបានបង្កើតសមុទ្រ និងដីគោក»។ លោកយ៉ូណាសក៏តំណាល​រឿងរបស់លោកឱ្យពួកគេស្តាប់។ កាលពួកអ្នកសំពៅជ្រាបថា​ លោករត់គេចឱ្យឆ្ងាយពី​ព្រះភក្រ្តរបស់ព្រះអម្ចាស់ដូច្នេះ គេភ័យខ្លាចជាខ្លាំង ហើយសួរ​លោកថា៖ «ម្តេចក៏លោក​ធ្វើដូច្នេះ?។ តើយើងត្រូវធ្វើយ៉ាងណាចំពោះលោក ដើម្បីឱ្យ​សមុទ្របានស្ងប់វិញ?»។ លោកយ៉ូណាសឆ្លើយថា៖ «សូមលើកខ្ញុំបោះទៅក្នុងសមុទ្រទៅ ទើប​សមុទ្រស្ងប់ ដ្បិតខ្ញុំ​ដឹងថា ព្រោះតែខ្ញុំហ្នឹងហើយបានជាមានខ្យល់ព្យុះដ៏ខ្លាំងយ៉ាងនេះ»។ ពួកអ្នកសំពៅ​នាំគ្នាខំប្រឹងចែវតម្រង់ទៅរកច្រាំង តែទៅមិនរួច ព្រោះខ្យល់ព្យុះបក់​បោកមកកាន់​តែ​ខ្លាំងឡើងៗ។ ពេលនោះ ពួកគេក៏នាំគ្នាអង្វរព្រះអម្ចាស់ថា៖ «ឱព្រះអម្ចាស់អើយ! យើងខ្ញុំ​មិនចងស្លាប់រួមជាមួយបុរសនេះទេ។ តែសូមព្រះអង្គកុំប្រកាន់ទោសយើងខ្ញុំ​ចំពោះការ​ប្រហារជីវិតអ្នកដែលមិនបានធ្វើអ្វីខុសនឹងយើងខ្ញុំនេះឡើយ។ ឱព្រះអម្ចាស់​អើយ! ព្រះអង្គសម្រេចដូច្នេះ ស្របតាមព្រះហឬទ័យរបស់ព្រះអង្គ!»។ បន្ទាប់មក ពួកគេលើកលោកយ៉ូណាសបោះទៅក្នុងសមុទ្រ នោះសមុទ្រស្ងប់ឈឹងភ្លាម។ អ្នកទាំងនោះ​​កោតស្ញប់ស្ញែងព្រះអម្ចាស់យ៉ាងខ្លាំង ពួកគេនាំគ្នាថ្វាយយញ្ញបូជាចំពោះព្រះអម្ចាស់ ព្រម​ទាំងបន់ស្រន់ទៀត​ផង។ ពេលនោះ ព្រះអម្ចាស់ចាត់ត្រីមួយយ៉ាងធំឱ្យមកលេបលោកយ៉ូណាស លោកក៏ស្ថិត​នៅក្នុងពោះត្រីនោះអស់រយៈពេលបីថ្ងៃបីយប់។ បន្ទាប់មក ព្រះអម្ចាស់បញ្ជាឱ្យត្រី​ខ្ជាក់​លោកយ៉ូណាសចេញទៅលើគោក។

ទំនុកតម្កើង លោកយ៉ូណាស ២,៣.៤.៥.៨ បទពាក្យ ៧

ពេ​លខ្ញុំជួបគ្រោះអាសន្នធំអង្វរស្រែកយំរកព្រះម្ចាស់
ទ្រង់ព្រះសណ្តាប់ឮយ៉ាងច្បាស់ខ្ញុំរកព្រះម្ចាស់សូមលោកជួយ​​
ព្រះអង្គបោះខ្ញុំក្នុងសមុទ្រសែនជ្រៅបំផុតសែនព្រឺព្រួយ
ទឹករួបរឹតប្រាណញ័ររញ្ជួយព្រួយថាជីវ៉ាត្រូវក្សិណក្ស័យ
ខ្ញុំគិតថាព្រះអង្គបានដេញទូលបង្គំចេញឱ្យទៅឆ្ងាយ
ប៉ុន្តែខ្ញុំនៅសម្លឹងត្រើយនាយរកព្រះវិហារវិសុទ្ធ
ពេលខ្ញុំស្រយុតក្នុងចិត្តខ្លាំងអារម្មណ៍ភ័ន្តភាំងញ័ររន្ធត់
ក៏នៅចងចាំតែមួយគត់ព្រះវិហារវិសុទ្ធនៃព្រះអង្គ

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ១យហ ៤,២១

អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះអម្ចាស់បានទុកវិន័យថ្មីឱ្យយើង គឺ​អ្នកដែលស្រឡាញ់ព្រះជាម្ចាស់ ក៏ត្រូវស្រឡាញ់បងប្អូនដែរ។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ១០,២៥-៣៧

​​ពេលនោះ មានធម្មាចារ្យម្នាក់ក្រោកឈរ ទូលសួរព្រះយេស៊ូក្នុងគោលបំណងល្បង​​លមើលព្រះអង្គថា៖ «លោកគ្រូ! តើខ្ញុំត្រូវធ្វើអ្វីខ្លះ ដើម្បីឱ្យបានទទួលជីវិតអស់កល្ប​ជានិច្ច?»។ ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «តើធម្មវិន័យមានចែងទុកមក​ដូចម្តេចខ្លះ? ពេលលោកអាន តើលោកយល់យ៉ាងណា?»។ គាត់ទូលឆ្លើយទៅព្រះ​យេស៊ូថា៖ «ត្រូវស្រឡាញ់ព្រះអម្ចាស់ជាព្រះរបស់អ្នកឱ្យអស់ពីចិត្តគំនិត អស់ពីស្មារតី អស់ពីកម្លាំង​ នឹងអស់ពីប្រាជ្ញា ហើយត្រូវស្រឡាញ់បងប្អូនឯទៀតៗឱ្យបានដូចស្រឡាញ់​ខ្លួនឯងដែរ» ។ ព្រះ​យេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «លោកឆ្លើយត្រឹមត្រូវល្អណាស់ សុំធ្វើដូច្នេះ នោះ​​លោកនឹងមានជីវិតអស់កល្បជាមិនខាន»។ ប៉ុន្តែ ធម្មាចារ្យនោះចង់​បង្ហាញថា សំណួររបស់​គាត់ជាសំណួរត្រឹមត្រូវ គាត់ក៏សួរព្រះយេស៊ូទៀតថា៖ «តើនរណា​ជាបងប្អូនរបស់ខ្ញុំ?»។ ព្រះយេស៊ូមានព្រះបន្ទូលថា៖ «មានបុរសម្នាក់ធ្វើដំណើរចុះពី​ក្រុងយេរូសាឡឹម ឆ្ពោះទៅក្រុង​យេរីខូ។ គាត់ធ្លាក់ទៅក្នុងកណ្តាប់ដៃរបស់ពួកចោរ វាប្លន់គាត់ ថែមទាំងវាយដំគាត់ឱ្យ​របួសជាទម្ងន់ រួចនាំគ្នារត់បាត់អស់ ទុកគាត់ចោល នៅស្តូកស្តឹង បាត់ស្មារតី មិនដឹងខ្លួន។ ពេលនោះ មានបូជាចារ្យម្នាក់ធ្វើដំណើរចុះ​តាមផ្លូវនោះ។ លោកឃើញបុរសនោះ លោកក៏​ដើរវាងហួសទៅ។ មានម្នាក់ពី​ក្រុមលេវី ដើរមកដល់កន្លែងនោះដែរ។ គាត់ឃើញបុរសនោះក៏ដើរវាងហួសទៅ។ គាប់ជួនជាមានអ្នកស្រុកសាម៉ារីម្នាក់ធ្វើដំណើរមកតាមផ្លូវនោះ គាត់​ឃើញបុរសនោះ​ គាត់មានចិត្តអាណិតអាសូរពន់ពេកណាស់។ គាត់ចូរទៅជិតអ្នក​របួស យកប្រេង និង​ស្រាចាក់ពីលើមុខរបួស រុំរបួសឱ្យ រួចគាត់លើកអ្នករបួសដាក់លើ​ជំនិះរបស់គាត់នាំទៅផ្ទះសំណាក់ ហើយថែទាំអ្នករបួសនោះ។ ស្អែកឡើង គាត់យកប្រាក់​ប្រគល់ឱ្យ​ម្ចាស់ផ្ទះសំណាក់ ទាំងផ្តាំថា «សូមអ្នកថែទាំបុរសនេះផង! ប្រសិនបើអ្នក​ចំណាយលើស​ពីប្រាក់នេះ ពេលខ្ញុំត្រឡប់មកវិញ ខ្ញុំនឹងជូនបង្រ្គប់»។ ក្នុងចំណោម​មនុស្សទាំងបីនាក់ តើលោកយល់ថា អ្នកណាចាត់ទុកខ្លួនជាបងប្អូននឹងបុរសដែលធ្លាក់ទៅ​ក្នុងកណ្តាប់ដៃ​ពួកចោរប្លន់នោះ?»។ ធម្មាចារ្យឆ្លើយថា៖ «គឺអ្នកដែលមានចិត្តមេត្ដាករុណាដល់​គាត់»។ ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «សុំលោកអញ្ជើញទៅចុះ ហើយប្រ​ព្រឹត្ត​​អោយបានដូចអ្នកនោះទៅ»។

922 Views

Theme: Overlay by Kaira