អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3
4 5 6 7 8 9 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4
5 6 7 8 9 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02
03 04 05 06 07 08 09
10 11 12 13 14 15 16
17 18 19 20 21 22 23
24 25 26 27 28 29 30
31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06
07 08 09 10 11 12 13
14 15 16 17 18 19 20
21 22 23 24 25 26 27
28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04
05 06 07 08 09 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01
02 03 04 05 06 07 08
09 10 11 12 13 14 15
16 17 18 19 20 21 22
23 24 25 26 27 28 29
30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05
06 07 08 09 10 11 12
13 14 15 16 17 18 19
20 21 22 23 24 25 26
27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03
04 05 06 07 08 09 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06 07
08 09 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30

ថ្ងៃព្រហស្បតិ៍ អាទិត្យទី២៥
រដូវធម្មតា «ឆ្នាំសេស»
ពណ៌បៃតង

ថ្ងៃព្រហស្បតិ៍ ទី២៥ ខែកញ្ញា ឆ្នាំ២០២៥

អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរព្យាការីហាកាយ ហក ១,១-៨

នៅឆ្នាំទីពីរ នៃរជ្ជកាលព្រះចៅដារីយូស នៅថ្ងៃទីមួយ ក្នុងខែទីប្រាំមួយ ព្រះអម្ចាស់​មានព្រះបន្ទូលដោយសារព្យាការីហាកាយ មកកាន់លោកសូរ៉ូបាបិល ជាកូនរបស់លោក​សាលធាល និងជាទេសាភិបាលនៃអាណាខេត្តយូដា ព្រងទាំងលោកមហាបូជាចារ្យ​យ៉ូស៊ូអា ដូចតទៅនេះ៖ ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលថា៖ «ប្រជាជននេះពោលថា “មិនទាន់​ដល់ពេលសង់ព្រះដំណាក់របស់ព្រះអម្ចាស់ឡើងវិញទេ”។ ពេលនោះ ព្រះអម្ចាស់មាន​ព្រះបន្ទូលមកពួកគេដោយសារព្យាការីហាកាយដូចតទៅនេះ ពេលដំណាក់របស់យើង​បាក់បែកនៅឡើយ តើអ្នករាល់គ្នាគួររស់នៅក្នុងផ្ទះដែលតាក់តែងឡើងដោយឈើដ៏មានតម្លៃដូច្នេះឬ?។ ឥឡូវនេះ ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលថា «ចូររិះ​គិតអំពីសភាពការណ៍របស់អ្នករាល់គ្នា! អ្នករាល់គ្នាបានសាបព្រោះច្រើន តែច្រូតបាន​ផលតិច អ្នករាល់គ្នាបរិភោគ តែមិនចេះឆ្អែត អ្នករាល់គ្នាផឹកស្រា តែមិនចេះស្កប់ អ្នក​រាល់គ្នាស្លៀកពាក់ តែមិនកក់ក្ដៅ អ្នកធើ្វការទទួលប្រាក់ឈ្នួល តែដូចជាទុកនៅក្នុងថង់​កណ្ដាច»។ ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលថា៖ «ចូររិះគិតអំពីសភាពការណ៍របស់អ្នករាល់គ្នា! ចូរនាំគ្នាឡើងទៅលើភ្នំ យកឈើមកសង់ដំណាក់របស់យើង។ យើងពេញចិត្តនឹងដំណាក់នេះ ហើយយើងនឹងបង្ហាញសិរីរុងរឿងរបស់យើង»។ ​នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។

ទំនុកតម្កើងលេខ ១៤៩ ,១-៦.៩ បទកាកគតិ

ចូរច្រៀងបងថ្មីថ្វាយព្រះម្ចាស់ថ្លៃប្រសើរកន្លង
ចូរច្រៀងតម្កើងព្រះនាមព្រះអង្គក្នុងចំណោមផង
អ្នកដែលជឿព្រះ
ចូរឱ្យជនជាតិស្រាអែលខ្មីឃ្មាតរីករាយទាំងអស់
ដោយសារព្រះអង្គបានបង្កើតមនុស្សទាំងស្រីទាំងប្រុស
ពាសពេញផែនដី
សូមប្រជាជនក្នុងក្រុងស៊ីយ៉ូនអបអរប្រពៃ
នឹងព្រះមហាក្សត្រគ្រងលើផែនដីជាស្ដេចល្បាញល្បី
របស់ផងខ្លួន
សូមនាំគ្នារាំថ្វាយព្រះឧត្តមកុំវេះគេចពួន
តម្កើងព្រះនាមឱ្យបានសមសួនវាយក្រាប់ផ្ទួនៗ
ទាំងដេញពិណថ្វាយ។
ដ្បិតព្រះអម្ចាស់សព្វព្រះទ័យណាស់នឹងរាស្រ្ដទាំងឡាយ
ទ្រង់តែងសង្គ្រោះដឹកនាំត្រួសត្រាយហើយតែងខ្វល់ខ្វាយ
ជួយអ្នកទន់ទាប
សូមឱ្យអស់អ្នកសង្ឃឹមជឿជាក់លើព្រះដរាប
នាំគ្នាសប្បាយប្រសើរលើសលប់តម្កើងសាយសព្វ
សិរីព្រះម្ចាស់
ទោះជាពេលយប់ក៏គេមិនឈប់គេនៅប្រកាស
ទាំងលើកតម្កើងសិរីព្រះម្ចាស់ឱ្យបានខ្ពង់ខ្ពស់
ទាំងអំណរផង
សូមទាំងអស់គ្នាសរសើរគ្រប់គ្រាកុំបីរំលង
មាត់ពោលពាក្យល្អដៃកាន់ដាវផងទុក្ខសោកមួរហ្មង
វិនាសខ្ចាត់ខ្ចាយ
ឯការដាក់ទោសជាតិសាសន៍ទាំងនោះត្រឹមត្រូវឥតប្រែ
តាមការសម្រេចព្រះមិនខុសទេពួកវាត្រូវតែ
ទទួលទោសនោះ
កិច្ចការទាំងអស់សក្ដិសមឥតខ្ចោះគឺជាកិត្តិយស
ដ៏សែនរុងរឿងដល់អ្នកទាំងអស់ដែលជឿលើព្រះ
មិនសាបសូន្យឡើយ

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ទន ២,១០-១១

អាលេលូយ៉ា! អាលេលូយ៉ា!
សេ្ដចទាំងឡាយអើយ! ឥឡូវនេះចូររិះគិតពិចារណាឡើង! ចូរបម្រើព្រះអម្ចាស់ដោយគោរពកោតខ្លាច! ចូរថ្វាយបង្គំព្រះអង្គទាំងញាប់ញ័រ។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ៩,៧-៩

ព្រះបាទហេរ៉ូដ ជាស្ដេចអនុរាជ ជ្រាបហេតុការណ៍ទាំងអស់ដែលកើតមានឡើង។ ទ្រង់មិនដឹងជាត្រូវគិតយ៉ាងណា ព្រោះមានអ្នកខ្លះនិយាយថា៖ «លោកយ៉ូហានបាទីស្ដ​រស់ឡើងវិញហើយ»។ អ្នកខ្លះទៀតនិយាយថា៖ «មានព្យាការីអេលីបង្ហាញខ្លួនឱ្យ​គេឃើញ»។ ហើយអ្នកខ្លះទៀតនិយាយថា៖ មានព្យាការីមួយរូបពីសម័យបុរាណ​រស់ឡើងវិញ»។ រីឯព្រះបាទហេរ៉ូដមានរាជឱង្ការថា៖ «យើងបាន​ឱ្យគេកាត់កយ៉ូហាន​ស្លាប់បាត់ទៅហើយ ចុះបុរសដែលគេនិយាយថា បានធើ្វការអស្ចារ្យទាំងនោះជា​នរណា?»។ ព្រះបាទហេរ៉ូដមានបំណងចង់ជួបព្រះយេស៊ូ។

528 Views

Theme: Overlay by Kaira