អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3
4 5 6 7 8 9 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4
5 6 7 8 9 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02
03 04 05 06 07 08 09
10 11 12 13 14 15 16
17 18 19 20 21 22 23
24 25 26 27 28 29 30
31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06
07 08 09 10 11 12 13
14 15 16 17 18 19 20
21 22 23 24 25 26 27
28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04
05 06 07 08 09 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01
02 03 04 05 06 07 08
09 10 11 12 13 14 15
16 17 18 19 20 21 22
23 24 25 26 27 28 29
30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05
06 07 08 09 10 11 12
13 14 15 16 17 18 19
20 21 22 23 24 25 26
27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03
04 05 06 07 08 09 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06 07
08 09 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30

ថ្ងៃអង្គារ អាទិត្យទី២៤
រដូវធម្មតា «ឆ្នាំសេស»
ពណ៌បៃតង

ថ្ងៃអង្គារ ទី១៦ ខែកញ្ញា ឆ្នាំ២០២៥

បុណ្យរម្លឹក
សន្តគ័រណី ជាសម្តេចប៉ាប សន្តស៊ីព្រីយុាំង
ជាអភិបាលព្រះសហគមន៍ និងមរណសាក្សី

គ្រីស្តបរិស័ទបោះឆ្នោតជ្រើសរើសលោកគ័រនេស្យូសឱ្យបំពេញមុខងារជាអភិបាលក្រុងរ៉ូម នៅឆ្នាំ ២៥១។ លោកសុខចិត្តអត់ទោសឱ្យ​គ្រីស្តបរិស័ទដែលលះបង់ចោលព្រះគ្រីស្តនៅពេលខ្មាំងបៀតបៀនធ្វើបាប ហើយដែលកែប្រែចិត្តគំនិតនៅពេលក្រោយ។ លោកជំទាស់នឹងលោកណូវ៉ាទីយាំងដែលមិនព្រមទទួលគ្រីស្តបរិស័ទទាំងនោះក្នុងព្រះសហគមន៍វិញ។ លោកស៊ីព្រីយ៉ាំងជួយគាំទ្រអភិបាលក្រុងរ៉ូមអំពីរឿងនេះ។ លោកស៊ីព្រីយាំង (២១០-២៥៨) ជាអភិបាលព្រះសហគមន៍ក្រុងការតាស្ស (ក្រុងនិស្សសព្វថ្ងៃ)។ កាលមុន លោកជាមេធាវី ហើយប្រែចិត្តជឿលើព្រះយេស៊ូ។ លោកនិពន្ធសៀវភៅជាច្រើនស្តីអំពីទេវវិទ្យា លោកកាន់វិន័យតឹងរឹងមិនព្រមទទួលស្គាល់ពិធីជ្រមុជទឹកដែលគ្រីស្តបរិស័ទបែកចេញពីព្រះសហគមន៍។ ត្រង់ចំណុចនេះ លោកក៏ជំទាស់នឹងសម្តេចប៉ាបស្ទេផាន (២៥៤-២៥៧)។ ពេលព្រះចៅរ៉ូម៉ាំងព្រះនាមឌែលបៀតបៀនធ្វើបាបសម្លាប់គ្រីស្តបរិស័ទលោករួចខ្លួនបាន។ តែនៅពេលព្រះចៅវ៉ាលេរីយ៉ាំងបៀតបៀនគ្រីស្តបរិស័ទម្តងទៀត លោកសុខចិត្តធ្វើជាសាក្សីថ្វាយព្រះគ្រីស្តនៅមុខព្រះសហគមន៍របស់លោក។ ថ្ងៃ ១៤ កញ្ញា ២៥៨ គេកាត់កលោកព្រោះលោកមិនព្រមថ្វាយសក្ការបូជាដល់ព្រះក្លែងក្លាយ។

អត្ថបទទី១៖ សូមថ្លែងលិខិតទី ១ របស់គ្រីស្ដទូតប៉ូលផ្ញើជូនលោកធីម៉ូថេ ១ ធម ៣,១-១៣

លោកប្អូនជាទីស្រឡាញ់! ពាក្យនេះគួរឱ្យជឿ គឺថា ប្រសិនបើនរណាម្នាក់ចង់បំពេញ​មុខងារជាអភិបាល គាត់មានបំណងបំពេញមុខងារដ៏ប្រសើរហើយ។ លោកអភិបាល​ត្រូវមានគុណសម្បត្តិល្អឥតខ្ចោះ ស្រឡាញ់ភរិយាដោយចិត្តស្មោះ ចេះប៉ាន់ប្រមាណ​ មានចិត្តធ្ងន់ មានកិរិយាមារយាទល្អ ចេះទទួលភ្ញៀវ ចេះបង្រៀន មិនចំណូលស្រា ​មិន​​ចេះឈ្លោះប្រកែក គឺមានចិត្តសប្បុរស មិនចេះរករឿង មិនលោភលន់ចង់បានប្រាក់​ឡើយ។ គាត់ត្រូវចេះមើលខុសត្រូវលើក្រុមគ្រួសាររបស់គាត់ផ្ទាល់ ព្រមទាំងឱ្យកូនចៅរបស់គាត់ ចេះស្ដាប់បង្គាប់ និងមានកិរិយាថ្លៃថ្នូរទាំងស្រុង ព្រោះថា ប្រសិនបើមនុស្សម្នាក់មិនចេះមើលខុសត្រូវលើក្រុមគ្រួសាររបស់ខ្លួនផង ធើ្វម្ដេចនឹងឱ្យគាត់មើលខុសត្រូវលើព្រះសហគមន៍របស់ព្រះជាម្ចាស់កើត!។ មិនត្រូវឱ្យអ្នកដែលទើបនឹងជឿធ្វើជា​អភិបាលឡើយ ក្រែងលោគាត់អួតបំប៉ោង ហើយទៅជាមានទោសដូចមារ។ មួយវិញ​ទៀត លោកអភិបាលត្រូវតែមានកេរិ៍្ដឈ្មោះល្អពីសំណាក់អស់អ្នកដែលនៅខាងក្រៅ​ព្រះសហគមន៍ផងដែរ ក្រែងគេប្រមាថមើលងាយ ហើយគាត់ធ្លាក់ទៅក្នុងអន្ទាក់របស់មារ។ រីឯឧបដ្ឋាកវិញក៏ដូច្នោះដែរ ត្រូវតែមានកិរិយាថ្លៃថ្នូរ និយាយពាក្យសច្ចៈ មិន​ចំណូលស្រាជ្រុល មិនរកប្រាក់តាមរបៀបថោកទាប។ គាត់ត្រូវកាន់តាមជំនឿ ដែល​ព្រះជាម្ចាស់បានសម្ដែងមក ដោយមនសិកាបរិសុទ្ធ។ ត្រូវល្បងមើលចិត្តគេជាមុនសិន ប្រសិនបើមិនឃើញមានទាស់ត្រង់ណាទេនោះ ទុកឱ្យគេបំពេញមុខងារជាឧបដ្ឋាកទៅចុះ។ ចំពោះស្ដ្រីៗវិញក៏ដូច្នោះដែរ ត្រូវតែមានកិរិយាថ្លៃថ្លូរ មិនចេះនិយាយដើមគេ​ មិនស្រវឹងស្រា និងមានចិត្តស្មោះត្រង់ក្នុងគ្រប់កិច្ចការទាំងអស់។ ឧបដ្ឋាកត្រូវស្រឡាញ់​ភរិយាដោយចិត្តស្មោះ ហើយចេះមើលខុសត្រូវកូនចៅ និងក្រុមគ្រួសាររបស់ខ្លួនឯងផ្ទាល់ផង ដ្បិតបងប្អូនណាបំពេញមុខងារជាឧបដ្ឋាកបានល្អ នឹងបានទទួលកិត្តិយស​ព្រមទាំងមានចិត្តអង់អាចមុះមុតដោយអាងលើជំនឿក្នុងអង្គព្រះគ្រីស្ដយេស៊ូ។

ទំនុកតម្កើងលេខ ១០១ (១០០) ,១-៣.៥-៦ បទពាក្យ ៧

បពិត្រព្រះម្ចាស់ខ្ញុំនឹងច្រៀងរៀបរាប់មិនល្អៀងពីព្រះទ័យ
មេត្តាករុណាដ៏ថ្លាថ្លៃ​​​​​​​​ទាំងស្មូត្របទថ្វាយព្រះអង្គផង
យើងខ្ញុំនឹងយកចិត្តទុកដាក់នឹងមាគ៌ាជាក់ល្អឥតហ្មង
តើពេលណាទៅទើបព្រះអង្គយាងរកខ្ញុំផងទាំងគ្រួសារ
យើងខ្ញុំមិនដែលទៅចូលចិត្តអំពើឧក្រិដ្ឋពាលប្ញស្យា
មិនចូលចិត្តអ្នកក្បត់សាវាពាលឥតមេត្តាមិនចង់ជួប
យើងខ្ញុំបិទមាត់អ្នកនិយាយបរិហារពីក្រោយដោយគម្រក់
ខ្ញុំមិនអាចទ្រាំចំពោះអ្នកវាយប្ញកហួសថ្នាក់អួតបំប៉ោង
ខ្ញុំនឹងស្វែងរកអ្នកមានចិត្តស្មោះត្រង់សុចរិតមិនកាចកោង
ឱ្យគេកាន់កាប់ក្នុងស្រុកយើងមិនចេះឆ្មៃឆ្មើងនៅជាមួយ

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម លក ៧,១៦

អាលេលូយ៉ា! អាលេលូយ៉ា!
សូមសរសើរលើកតម្កើងព្រះអម្ចាស់ជាព្រះរបស់យើងខ្ញុំ ព្រះអង្គយាងមករំដោះប្រជារាស្រ្ដរបស់ព្រះអង្គ។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ៧,១១-១៧

ព្រះយេស៊ូយាងឆ្ពោះទៅភូមិមួយឈ្មោះណាអ៊ីន។ សាវ័ករបស់ព្រះអង្គ និងបណ្ដាជន​ជាច្រើនក៏ធ្វើដំណើរទៅជាមួយព្រះអង្គដែរ។ ពេលព្រះអង្គយាងមកជិតដល់ទ្វារ​កំពែងក្រុង មានគេដង្ហែសពយកទៅបញ្ចុះ។ បុគ្គលដែលស្លាប់នោះជាកូនប្រុស​តែមួយរបស់ស្រ្ដីមេម៉ាយម្នាក់។ អ្នកស្រុកជាច្រើនមកជួយដង្ហែសពជាមួយគាត់។ កាលព្រះអម្ចាស់ឃើញស្រ្ដីមេម៉ាយនោះ ព្រះអង្គមានព្រះហប្ញទ័យអាណិតអាសូរគាត់​យ៉ាងខ្លាំង។ ព្រះអង្គមានព្រះបន្ទូលទៅគាត់ថា៖ «សូមកុំយំអី!»។ ព្រះអង្គយាងចូល​ទៅជិត ទ្រង់ពាល់មឈូស។ ពួកអ្នកសែងក៏នាំគ្នាឈប់។ ព្រះអង្គមានព្រះបន្ទូលថា៖ «អ្នកកំលោះអើយ! ចូរក្រោកឡើង»។ រំពេចនោះ បុគ្គលដែលស្លាប់ក៏ក្រោកឡើង​អង្គុយ ហើយចាប់ផ្ដើមនិយាយស្ដី។ ព្រះយេស៊ូប្រគល់អ្នកកំលោះទៅម្ដាយវិញ។ គេ​ស្ញែងខ្លាចទាំងអស់គ្នា ហើយលើកតម្កើងសិរីរុង​រឿងរបស់ព្រះជាម្ចាស់ ដោយពោលថា៖ «មានព្យាការីដ៏ប្រសើរឧត្តមម្នាក់មកនៅក្នុងចំណោមយើងហើយ! ព្រះជាម្ចាស់យាងមករំដោះប្រជារាស្រ្ដរបស់ព្រះអង្គ»។ ពាក្យដែលគេនិយាយអំពីព្រះយេស៊ូបានលេចឮពាសពេញក្នុងស្រុកយូដា និងតំបន់ជិតខាងទាំង​មូល។

535 Views

Theme: Overlay by Kaira