អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3
4 5 6 7 8 9 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4
5 6 7 8 9 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02
03 04 05 06 07 08 09
10 11 12 13 14 15 16
17 18 19 20 21 22 23
24 25 26 27 28 29 30
31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06
07 08 09 10 11 12 13
14 15 16 17 18 19 20
21 22 23 24 25 26 27
28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04
05 06 07 08 09 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01
02 03 04 05 06 07 08
09 10 11 12 13 14 15
16 17 18 19 20 21 22
23 24 25 26 27 28 29
30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05
06 07 08 09 10 11 12
13 14 15 16 17 18 19
20 21 22 23 24 25 26
27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03
04 05 06 07 08 09 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06 07
08 09 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30

ថ្ងៃព្រហស្បតិ៍ អាទិត្យទី២៣
រដូវធម្មតា «ឆ្នាំសេស»
ពណ៌បៃតង

ថ្ងៃព្រហស្បតិ៍ ទី១១ ខែកញ្ញា ឆ្នាំ២០២៥

អត្ថបទទី១៖ សូមថ្លែងលិខិតរបស់គ្រីស្ដទូតប៉ូលផ្ញើជូនគ្រីស្ដបរិស័ទក្រុងកូឡូស កូឡ ៣,១២-១៧

បងប្អូនជាទីស្រឡាញ់!
ដោយព្រះជាម្ចាស់បានជ្រើសរើសបងប្អូនធើ្វជាជនដ៏វិសុទ្ធ និងជាទីស្រឡាញ់របស់ព្រះអង្គហើនោះ បងប្អូនត្រូវតែកាន់ចិត្តអាណិតមេត្តា ចិត្តល្អសប្បុរស ចេះបន្ទាបខ្លួន មានចិត្តស្លូតបូត និងចិត្តខន្ដីអត់ធ្មត់។ ត្រូវចេះទ្រាំទ្រគ្នាទៅវិញទៅមក ហើយប្រសិនបើបងប្អូនណាម្នាក់មានរឿងអ្វីមួយនឹងម្នាក់ទៀត ត្រូវតែអត់ទោសឱ្យគ្នាទៅវិញទៅមក​។ ព្រះអម្ចាស់បានអត់ទោសឱ្យបងប្អូនយ៉ាងណា ចូរអត់ទោសឱ្យគ្នាទៅវិញទៅមកយ៉ាងនោះដែរ។ លើសពីនេះទៅទៀត​ ត្រូវមានចិត្តស្រឡាញ់ ដ្បិតសេចក្ដីស្រឡាញ់ធើ្វឱ្យបងប្អូនរួបរួមគ្នាពេញលក្ខណៈ។ សូមឱ្យសេចក្ដីសុខសាន្ដរបស់ព្រះគ្រីស្ដសោយរាជ្យនៅក្នុងចិត្តបងប្អូន ព្រោះព្រះជាម្ចាស់បានត្រាស់ហៅបងប្អូនឱ្យមករួមគ្នាក្នុងព្រះកាយតែមួយ ដើម្បីឱ្យបងប្អូនប្រកបដោយសេចក្ដីសុខសាន្ដ។ ត្រូវអរព្រះគុណព្រះអង្គជានិច្ច។ សូមព្រះបន្ទូលរបស់ព្រះគ្រីស្ដសណ្ធិតនៅក្នុងបងប្អូនឱ្យបានបរិបូណ៌។​ ចូរប្រៀន​ប្រដៅ និងដាស់តឿនគ្នាទៅវិញទៅមកដោយប្រាជ្ញាគ្រប់យ៉ាង។ ចូលច្រៀងអរព្រះ​គុណព្រះជាម្ចាស់ក្នុងចិត្ត ដោយប្រើទំនុកតម្កើង បទសរសើរ និងបងចម្រៀងមកពីព្រះ​វិញ្ញាណ។ ការអ្វីក៏ដោយដែលបងប្អូនធើ្វ ទោះជាពាក្យសម្ដីឬកាយវិការក្ដី ត្រូវធើ្វក្នុងព្រះនាមព្រះអម្ចាស់យេស៊ូគ្រីស្ដទាំងអស់ ទាំងអរព្រះគុណព្រះជាម្ចាស់ជាព្រះបិតាដោយសារព្រះគ្រីស្ដផង។

ទំនុកតម្កើងលេខ ១៥០,១-៦ បទព្រហ្មគីតិ

ចូរកោតសរសើរព្រះជាអម្ចាស់ក្នុងវិហារ
ជាទីដ៏សក្ការ​សែនអស្ចារ្យ​ឥតមានហ្មង
ក្នុងលំហ​អាកាស​វិសេសណាស់មាំមួនផង
ដំណាក់ល្អកន្លងនៃព្រះអង្គក្នុងអាកាស
ចូរសរសើរគ្រប់គ្នាអ្វីដែលជាស្នាព្រះហស្ដ
តម្កើងព្រះអម្ចាស់ដ៏ខ្ពង់ខ្ពស់គ្មានអ្វីស្មើ
ចូរប្រគុំភ្លេងភ្លាត់ច្រៀងសព្វបទកុំស្ទាក់ស្ទើរ
ចាប៉ីដេញបណ្ដើរពិណសរសើរកំដរផង
វាយក្រាប់រាំចាក់ក្បាច់ល្អបណ្ដាច់ថ្វាយព្រះអង្គ
វាយឃឹមផ្លុំខ្លុយផងលើកតម្កើងព្រះជាម្ចាស់
វាយស្គរឱ្យពិរោះតម្កើងព្រះដោយស្ម័គ្រស្មោះ
វាយស្គរលាន់ទាំងអស់សរសើរព្រះជាម្ចាស់យើង
សូមឱ្យអ្វីទាំងអស់ដែលនៅរស់មានដង្ហើម
ចូរសរសើរតម្កើងព្រះម្ចាស់យើងរហូតទៅ​​

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ១ យហ ៤,១២

អាលេលូយ៉ា! អាលេលូយ៉ា!
ប្រសិនបើយើងស្រឡាញ់គ្នាទៅវិញទៅមក ព្រះជាម្ចាស់ស្ថិតនៅជាប់នឹងយើង ហើយព្រះហប្ញទ័យស្រឡាញ់របស់ព្រះអង្គនឹងបានគ្រប់លក្ខណៈនៅក្នុងយើងដែរ។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ៦,២​៧-៣៨

ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់មហាជនថា៖ «ខ្ញុំសុំប្រាប់អ្នករាល់គ្នាដែលកំពុង​ស្ដាប់ខ្ញុំថា ចូរស្រឡាញ់ខ្មាំងសត្រូវរបស់ខ្លួន និងធើ្វអំពើល្អដល់អស់អ្នកដែលស្អប់អ្នករាល់គ្នា! ត្រូវជូនពរដល់អស់អ្នកដែលប្រទេចផ្ដាសាអ្នករាល់គ្នា និងអង្វរព្រះជាម្ចាស់​សូមទ្រង់ប្រទាន​ពរដល់អស់អ្នកដែលបៀតបៀនអ្នករាល់គ្នា។ ប្រសិនបើមានគេទះ​កំផ្លៀងអ្នកម្ខាង ចូរបែរឱ្យគេទះម្ខាងទៀតចុះ។ ប្រសិនបើគេយកអាវធំរបស់អ្នក ចូរឱ្យគេយកអាវក្នុងថែមទៀតទៅ!។​​ បើមានអ្នកណាសុំអ្វីពីអ្នក ចូរឱ្យគេទៅ! ហើយ​បើគេរឹបអូសយកអ្វីដែលជារបស់អ្នក ចូរកុំទារពីគេវិញឡើយ!។ អ្នករាល់គ្នាចង់ឱ្យគេប្រព្រឹត្តចំពោះខ្លួនបែបណា ចូរប្រព្រឹត្តចំពោះគេបែបនោះដែរ។ បើអ្នករាល់គ្នា​ស្រឡាញ់ តែមនុស្សដែលស្រឡាញ់អ្នករាល់គ្នា តើនឹងមានគុណបំណាច់អ្វី? សូម្បីតែ​មនុស្សបាបក៏ចេះស្រឡាញ់គ្នាគេដែរ។ ហើយបើអ្នករាល់គ្នាធ្វើអំពើល្អចំពោះតែនឹង​មនុស្សណាដែលធ្វើអំពើល្អដល់អ្នករាល់គ្នា តើនឹងមានគុណបំណាចអ្វី? សូម្បីតែមនុស្ស​បាបក៏ចេះធ្វើអំពើល្អដល់គ្នាគេដែរ។ បើអ្នករាល់គ្នាឱ្យគេខ្ចីដោយសង្ឃឹមថានឹងបាន​សំណងវិញ តើនឹងមានគុណបំណាច់អ្វី? សូម្បីតែមនុស្សបាបក៏ឱ្យគ្នាគេខ្ចី ដើម្បី​ទទួលសំណងដូចដើមវិញដែរ។ ចូរស្រឡាញ់ខ្មាំងសត្រូវរបស់ខ្លួន ហើយធើ្វល្អដល់គេ​ ព្រមទាំងឱ្យគេខ្ចី ដោយកុំនឹកសង្ឃឹមចង់បានអ្វីវិញឱ្យសោះ! ពេលនោះអ្នករាល់គ្នា​នឹងទទួលរង្វាន់យ៉ាងធំ។ អ្នករាល់គ្នានឹងទៅជាបុត្រធីតារបស់ព្រះជាម្ចាស់ដ៏ខ្ពង់ខ្ពស់បំផុត ដ្បិតព្រះអង្គមានព្រះហប្ញទ័យសប្បុរសចំពោះជនអកតញ្ញូ និងជនកំណាចដែរ។ ចូរមានចិត្តមេត្តាករុណា ដូចព្រះបិតារបស់អ្នករាល់គ្នា ដែលមានព្រះហប្ញទ័យមេត្តា​ករុណា។ កុំថ្កោលទោសអ្នកដទៃឱ្យសោះ! នោះព្រះជាម្ចាស់ក៏មិនថ្កោលទោសអ្នករាល់គ្នាដែរ។ កុំផ្ដន្ទាទោសអ្នកដទៃឱ្យសោះ! នោះព្រះជាម្ចាស់ក៏មិនផ្ដន្ទាទោសអ្នករាល់គ្នាដែរ។ ត្រូវលើកលែងទោសឱ្យអ្នកដទៃ នោះព្រះជាម្ចាស់នឹងលើកលែងទោសឱ្យអ្នក​រាល់គ្នា។ ចូរធើ្វអំណោយដល់អ្នកដ៏ទៃ នោះព្រះជាម្ចាស់ក៏នឹងប្រទានអំណោយ​ដល់អ្នករាល់គ្នាដែរ ព្រះអង្គនឹងប្រទានមកយ៉ាងបរិបូណ៌ហូរហៀរ។ ព្រះជាម្ចាស់នឹង​វាល់ឱ្យអ្នក តាមរង្វាល់ដែលអ្នកវាល់ឱ្យអ្នកដទៃ»។

499 Views

Theme: Overlay by Kaira