អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3
4 5 6 7 8 9 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4
5 6 7 8 9 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02
03 04 05 06 07 08 09
10 11 12 13 14 15 16
17 18 19 20 21 22 23
24 25 26 27 28 29 30
31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06
07 08 09 10 11 12 13
14 15 16 17 18 19 20
21 22 23 24 25 26 27
28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04
05 06 07 08 09 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01
02 03 04 05 06 07 08
09 10 11 12 13 14 15
16 17 18 19 20 21 22
23 24 25 26 27 28 29
30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05
06 07 08 09 10 11 12
13 14 15 16 17 18 19
20 21 22 23 24 25 26
27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03
04 05 06 07 08 09 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06 07
08 09 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30

ថ្ងៃអាទិត្យ អាទិត្យទី២៣
រដូវធម្មតា ឆ្នាំ«ក»
ពណ៌បៃតង

ថ្ងៃអាទិត្យ ទី០៦ ខែកញ្ញា ឆ្នាំ២០២៦

បពិត្រព្រះអម្ចាស់ជាព្រះបិតាប្រកបដោយធម៌មេត្តាករុណាយ៉ាងក្រៃលែង! ព្រះអង្គសព្វព្រះហប្ញទ័យចាត់ព្រះបុត្រាឱ្យយាងមក សង្គ្រោះមនុស្សលោក និងប្រោសយើងខ្ញុំឱ្យទៅជាបុត្រធីតារបស់ព្រះអង្គ។ សូមទ្រង់ព្រះមេត្តាប្រោសយើងខ្ញុំឱ្យទទួលស្គាល់ឋានៈ របស់ខ្លួន និងអរព្រះគុណព្រះអង្គជានិច្ចផង។

អត្ថបទទី១៖​ សូមថ្លែងព្រះគម្ពីរព្យាការីអេស៊េគីអែល អគ ៣៣,៧-៩

ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំថា៖ «កូនមនុស្សអើយ! យើងបានតែងតាំងអ្នកឱ្យធ្វើជាអ្នកយាមល្បាតសម្រាប់កូនចៅអ៊ីស្រាអែល។ ចូរស្តាប់ពាក្យដែលយើងនិយាយ ហើយយកទៅប្រកាសប្រាប់ពួកគេក្នុងនាមយើងផង។ ពេលណាយើងនិយាយទៅកាន់មនុស្ស អាក្រក់ថា៖ «នែ៎ មនុស្សអាក្រក់ អ្នកឯងនឹងត្រូវស្លាប់ជាមិនខាន!»។ ប្រសិនបើអ្នកមិនប្រាប់មនុស្សអាក្រក់នោះឱ្យលះបង់កិរិយាមារ​យាទអាក្រក់របស់ខ្លួនទេ មនុស្សអាក្រក់នោះនឹងស្លាប់ព្រោះតែអំពើបាបរបស់ខ្លួន ក៏ប៉ុន្តែ យើងនឹងឱ្យអ្នកទទួលទោសចំពោះការស្លាប់នេះ។ ផ្ទុយទៅវិញ ប្រសិនបើអ្នកប្រាប់មនុស្សអាក្រក់ឱ្យលះបង់ចោលកិរិយាមារយាទអាក្រក់របស់ខ្លួន តែគេមិនព្រមលះបង់ទេនោះ គេពិតជាស្លាប់ ព្រោះតែអំពើបាបរបស់គេពុំខាន រីឯអ្នកវិញ អ្នកនឹងរួចជីវិត»។

ទំនុកតម្កើងលេខ ៩៥ (៩៤), ១-២.៦-៩ បទកាកគតិ

យើងស្រែកច្រៀងឡើងសរសើរតម្កើងថ្វាយព្រះអម្ចាស់
ដោយចិត្តអបអរសាទរថ្វាយព្រះជាថ្មមាំណាស់
ជួយសង្គ្រោះយើង
យើងនាំគ្នីគ្នារូតរះម្នីម្នាជួបភក្ត្រព្រះអង្គ
ទាំងអរព្រះគុណស្មូត្របទតម្កើងកោតសរសើរទ្រង់
អស់កល្បអង្វែង
ចូរនាំគ្នីគ្នាគោរពវន្ទាក្រាបថ្វាយព្រះអង្គ
យើងក្រាបចំពោះព្រះភក្រ្តផូរផង់បារមីត្រចង់
ទ្រង់បង្កើតយើង
ព្រះអង្គជាព្រះនៃយើងទាំងអស់បារមីថ្កុំថ្កើង
ទ្រង់ជាគង្វាលដឹកនាំពួកយើងថ្ងៃនេះព្រះអង្គ
បន្លឺឡើងថា
មិនត្រូវផ្តេសផ្តាសដូចកាលបោរបះនៅមេរីបា
ដូចថ្ងៃល្បងលនៅឯម៉ាសាក្នុងវាលឯកា
ទីរហោស្ថាន
គឺបុព្វបុរសនៃអ្នកទាំងអស់ចិត្តគេសាមាន្យ
គេបានល្បងលទោះបីគេបានឃើញកិច្ចប៉ុន្មាន
យើងបានប្រព្រឹត្ត

អត្ថបទទី​២៖ សូមថ្លែងលិខិតរបស់គ្រីស្តទូតប៉ូលផ្ញើជូនគ្រីស្តបរិស័ទក្រុងរ៉ូម រម ១៣,៨-១០

បងប្អូនជាទីស្រឡាញ់!
បងប្អូនមិនត្រូវជំពាក់អ្វីពីនរណា ក្រៅពីជំពាក់សេចក្តីស្រឡាញ់គ្នាទៅវិញទៅមកនោះឡើយ ដ្បិតអ្នកណាស្រឡាញ់អ្នកដទៃ អ្នកនោះប្រតិបត្តិតាមធម្មវិន័យសព្វគ្រប់ហើយ ព្រោះវិន័យដែលចែងថា «កុំប្រព្រឹត្តអំពើផិតក្បត់ កុំសម្លាប់មនុស្ស កុំលួចទ្រព្យសម្បត្តិគេ កុំមានចិត្តលោភលន់»។ និងវិន័យឯទៀតៗសង្ខេបមកជាវិន័យតែមួយនេះថា «ចូរស្រឡាញ់បងប្អូនឯទៀតៗឱ្យបានដូចស្រឡាញ់ខ្លួនឯងដែរ»។ អ្នកមានចិត្តស្រឡាញ់ មិនដែលប្រព្រឹត្តអាក្រក់ដល់បងប្អូនឯទៀតៗឡើយ ដូច្នេះ សេចក្តីស្រឡាញ់នាំឱ្យប្រតិបត្តិតាមធម្មវិន័យបានពេញលក្ខណៈ។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ២ករ ៥,១៩

អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះជាម្ចាស់បានសម្រុះសម្រួលមនុស្សលោកឱ្យជានានឹងព្រះអង្គក្នុងអង្គព្រះគ្រីស្ត។ ព្រះអង្គក៏ដាក់ព្រះបន្ទូលនៃការសម្រុះសម្រួលនេះមកក្នុងយើងដែរ។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ មថ ១៨,១៥-២០

ព្រះយេស៊ូមានព្រះបន្ទូលមកកាន់ក្រុមសាវ័កថា៖ «ប្រសិនបើមានបងប្អូនណាម្នាក់បានប្រព្រឹត្តអំពើបាបអ្វីមួយ ចូរទៅជួបអ្នកនោះស្ងាត់ៗតែពីរនាក់ ហើយស្តីប្រដៅគាត់ទៅ។ បើគាត់ស្តាប់អ្នក អ្នកនឹងរក្សាបងប្អូននោះមិនឱ្យបាត់ឡើយ តែបើគាត់មិនព្រមស្តាប់អ្នកទេ ចូរនាំម្នាក់ឬពីរនាក់ទៀតទៅជាមួយជួយដាស់តឿន ដើម្បីសម្រួលរឿងទាំងអស់ដោយមានសាក្សីពីរឬបីនាក់។ ប្រសិនបើគាត់មិនព្រមស្តាប់ពាក្យអ្នកទាំងនោះ ត្រូវនាំរឿងនេះទៅប្រាប់ព្រះសហគមន៍ ហើយបើគាត់នៅតែមិនព្រមស្តាប់ព្រះសហគមន៍ទៀតនោះ ត្រូវចាត់ទុកគាត់ដូចជាសាសន៍ដទៃ ឬដូចជាអ្នកទារពន្ធចុះ។ ខ្ញុំសុំប្រាប់ឱ្យអ្នករាល់គ្នាដឹងច្បាស់ថា អ្វីៗទាំងអស់ដែលអ្នករាល់គ្នាចងនៅ​លើផែនដីនេះ ព្រះជាម្ចាស់នឹងចងនៅស្ថានបរមសុខ ហើយអ្វីៗដែលអ្នករាល់គ្នាស្រាយនៅលើផែនដី ព្រះជាម្ចាស់ក៏នឹងស្រាយនៅស្ថានបរមសុខដែរ។ ខ្ញុំសុំប្រាប់ឱ្យអ្នករាល់គ្នាដឹងច្បាស់ទៀតថា ក្នុងចំណោមអ្នករាល់គ្នា ប្រសិនបើមានពីរនាក់នៅលើផែនដីនេះរួមចិត្តគំនិតគ្នាទូលសូមអ្វីក៏ដោយ ព្រះបិតារបស់ខ្ញុំដែលគង់នៅស្ថានបរមសុខនឹងប្រទានឱ្យជាមិនខាន ដ្បិតនៅទីណាមានពីរ ឬបីនាក់ជួបជុំគ្នាក្នុងនាមខ្ញុំ ខ្ញុំក៏ស្ថិតនៅទីនោះជាមួយគេដែរ»។

បពិត្រព្រះបិតាជាអម្ចាស់លើពិភពទាំងមូល! យើងខ្ញុំសូមថ្វាយនំប័ុង និងស្រានេះមកតបស្នងសងគុណព្រះអង្គ និងលើកតម្កើងព្រះអង្គ។ សូមទ្រង់ព្រះមេត្តាទទួលតង្វាយយើងខ្ញុំនេះ រួមនិងសក្ការបូជារបស់ព្រះយេស៊ូគ្រីស្តដែលមានព្រះជន្មគង់នៅ និងសោយ រាជ្យអស់កល្បជាអង្វែងតរៀងទៅ។

បពិត្រព្រះបិតាដែលមានព្រះជន្មគង់នៅអស់កល្បជានិច្ច! ព្រះអង្គសព្វព្រះហប្ញទ័យប្រទានព្រះកាយ និងព្រះលោហិតរបស់ព្រះបុត្រា ដើម្បីលើកស្ទួយកម្លាំងរបស់អ្នកជឿសង្ឃឹមលើព្រះអង្គ។ សូមទ្រង់ព្រះមេត្តាប្រោសយើងខ្ញុំឱ្យប្រកាសការអស្ចារ្យរបស់ព្រះអង្គ ដោយមានចិត្តស្រឡាញ់អ្នកជិតខាងដូចបងប្អូនផង។

515 Views

Theme: Overlay by Kaira