អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3
4 5 6 7 8 9 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4
5 6 7 8 9 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02
03 04 05 06 07 08 09
10 11 12 13 14 15 16
17 18 19 20 21 22 23
24 25 26 27 28 29 30
31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06
07 08 09 10 11 12 13
14 15 16 17 18 19 20
21 22 23 24 25 26 27
28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04
05 06 07 08 09 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01
02 03 04 05 06 07 08
09 10 11 12 13 14 15
16 17 18 19 20 21 22
23 24 25 26 27 28 29
30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05
06 07 08 09 10 11 12
13 14 15 16 17 18 19
20 21 22 23 24 25 26
27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03
04 05 06 07 08 09 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06 07
08 09 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30

ថ្ងៃចន្ទ អាទិត្យទី២២
រដូវធម្មតា «ឆ្នាំសេស»
ពណ៌បៃតង

ថ្ងៃចន្ទ ទី០១ ខែកញ្ញា ឆ្នាំ២០២៥

អត្ថបទទី១៖ សូមថ្លែងលិខិតទី១របស់គ្រីស្ដទូតប៉ូលផ្ញើជូនគ្រីស្ដបរិស័ទក្រុងថេស្សាឡូនិក ១ ថស ៤,១៣-១៧

បងប្អូនជាទីស្រឡាញ់!
យើងចង់ឱ្យបងប្អូនជ្រាបអំពីអស់អ្នកដែលស្លាប់ផុតទៅ​ហើយ ដើម្បីកុំឱ្យបងប្អូនព្រួយចិត្ត ដូចអ្នកឯទៀតៗដែលគ្មានសេចក្ដីសង្ឃឹមនោះឡើយ។ ប្រសិនបើ​យើងជឿថា ព្រះយេស៊ូពិតជាសោយទិវង្គត ហើយទទួលព្រះជន្ម​ដ៏រុងរឿងមែន យើងក៏ត្រូវជឿ​ថា ព្រោះតែព្រះយេស៊ូ ព្រះជាម្ចាស់នឹងនំាបងប្អូន​ដែលស្លាប់ទៅហើយ ឱ្យទៅនៅជាមួយព្រះយេស៊ូ​ដែរ។ យើងសូមបញ្ជាក់ប្រាប់បងប្អូនតាមព្រះបន្ទូលរបស់ព្រះអម្ចាស់ថា នៅពេលព្រះ​អម្ចាស់​យាងមក យើងដែលមានជីវិតនៅឡើយមិនទៅមុនអ្នកដែលស្លាប់នោះទេ ដ្បិតនៅពេលមាន​ឮស្នូរជាសញ្ញាលាន់ឡើង ហើយនៅពេលឮសំឡេងអគ្គទេវទូត និង​សំឡេងត្រែរបស់ព្រះជា​ម្ចាស់ ព្រះអម្ចាស់នឹងយាង​ចុះពីស្ថានបរមសុខមក។ អស់អ្នក​ស្លាប់ទៅដែលជឿលើព្រះគ្រីស្ដ នោះនឹងរស់ឡើងវិញជាមុន បន្ទាប់មក ទើបព្រះ​អម្ចាស់លើកយើងដែលមានជីវិតនៅឡើយ ឱ្យឡើងទៅក្នុងពពកជាមួយអ្នកទំាងនោះ​ ដើម្បីទៅទទួលព្រះអង្គក្នុងអាកាសវេហាស៍ ហើយ​យើងនឹងស្ថិតនៅជាមួយព្រះអម្ចាស់រហូតតទៅ។

ទំនុកតម្កើងលេខ ៩៦ (៩៥) ,១-២.៤-៥.១១-១៣ បទព្រហ្មគីតិ

ចូរច្រៀងបទថ្មីថ្វាយព្រះម្ចាស់ថ្លៃកុំឈរឈប់
មនុស្សនៅលើពិភពច្រៀងកុំឈប់ថ្វាយព្រះអង្គ
ចូរច្រៀងថ្វាយព្រះម្ចាស់តម្កើងព្រះនាមត្រចង់
ប្រកាសរាល់ថ្ងៃផងពីបំណងដ៏ថ្លាថ្លៃ
ដ្បិតព្រះម្ចាស់ឧត្ដមយើងត្រូវខំសរសើរថា
អស់ពីដួងចិន្ដាព្រះក្សត្រាប្រសើរខ្ពស់
ព្រះនៃសាសន៍ផ្សេងណាមិនបានការអ្វីទំាងអស់
រីឯព្រះអម្ចាស់ទ្រងជាក់ច្បាស់សាងផ្ទៃមេឃ
១១សូមឱ្យអស់ផ្ទៃមេឃផែនដីស្រែកកុំសំចៃ
សមុទ្រមានទឹកប្រៃនិងអ្វីៗមានសង្ឃឹម
១២ចូរឱ្យស្រែចម្ការអ្វីសព្វសារអរញញឹម
ឱ្យដើមឈើរេរំាលោតទន្ទ្រាំមុខព្រះម្ចាស់
១៣ដ្បិតព្រះអង្គយាងមកវិនិច្ឆ័យរកយុតិ្តធម៌ណាស់
កាត់ក្ដីប្រជាច្បាស់គ្មានក្រឡះដោយទៀងត្រង់

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ទន លក ៤,១៨,១,៦៨

អាលេលូយ៉ា! អាលេលូយ៉ា!
គេនាំដំណឹងល្អទៅប្រាប់ជនក្រីក្រថា ព្រះអម្ចាស់បាន​រំដោះប្រជាជនរបស់ព្រះអង្គហើយ! អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ៤,១៦-៣០

ព្រះយេស៊ូយាងទៅភូមិណាសារ៉ែត ជាភូមិដែលព្រះអង្គគង់នៅកាលពីកុមារ។ នៅ​ថ្ងៃសប្ប័ទ ព្រះអង្គយាងទៅធម្មសាលាតាមទម្លាប់របស់ព្រះអង្គ។ ព្រះអង្គក្រោកឈរឡើងដើម្បីអានព្រះគម្ពីរ។ គេយកគម្ពីររបស់ព្យាការីអេសាយមកថ្វាយព្រះអង្គ ព្រះអង្គបើកគម្ពីរ​ត្រង់អត្ថបទដែលមានចែងថា៖ «ព្រះវិញ្ញណរបស់ព្រះអម្ចាស់សណ្ឋិត​លើខ្ញុំ​​។ ព្រះអង្គបានចាក់​ប្រេងអភិសេកខ្ញុំ ឱ្យនាំដំណឹងល្អទៅប្រាប់​ជនក្រីក្រ។ ព្រះអង្គ​បានចាត់ខ្ញុំឱ្យមកប្រកាសប្រាប់​ជនជាប់ជាឈ្លើយថា គេនឹងមានសេរីភាព ហើយប្រាប់​មនុស្សខ្វាក់ថា គេនឹងមើលឃើញ​វិញ។ ព្រះអង្គបានចាត់ខ្ញុំឱ្យមករំដោះអស់អ្នកដែល​ត្រូវគេសង្កត់សង្កិន ព្រមទាំងប្រកាសអំពី​ឆ្នំាដែលព្រះអម្ចាស់សម្ដែងព្រះហប្ញទ័យមេត្តាករុណា»។ លុះអានចប់ហើយ ព្រះយេស៊ូបិទគម្ពីរប្រគល់ទៅអ្នកថែរក្សា រួចទ្រង់គង់ចុះវិញ។​មនុស្សគ្រប់ៗរូបនៅក្នុងធម្មសាលាសម្លឹងមើលព្រះអង្គ។ ព្រះយេស៊ូមានព្រះបន្ទូលថា៖ ​«ហេតុ​ការណ៍ដែលមានចែងទុកក្នុងគម្ពីរដូចអ្នករាល់គ្នាទើបនឹងស្ដាប់អំបាញ់មិញ បាន​សម្រេចជា​រូបរាងនៅថ្ងៃនេះហើយ»។ ឮដូច្នេះ គេស្ងើចសរសើរព្រះយេស៊ូគ្រប់ៗគ្នា​ ទំាងនឹកឆ្ងល់អំពី​ព្រះបន្ទូលប្រកបដោយព្រះហប្ញទ័យប្រណីសន្ដោស ដែលហូរចេញ​ពីព្រះឧិស្ឋរបស់ព្រះ​អង្គ។ គេពោលថា៖ «អ្នកនេះមិនមែនជាកូនរបស់ជាងយ៉ូសែបទេ​​ឬអី?»។ ព្រះយេស៊ូមាន​ព្រះបន្ទូលទៅគេថា៖ «ប្រហែលជាអ្នករាល់គ្នាចង់យកសុភាសិតដែលចែងថា“ គ្រូពេទ្យអើយ!​​ ចូរមើលជំងឺរបស់ខ្លួនឱ្យជាសិនទៅ” មកផ្ចាញ់​ផ្ចាលខ្ញុំទេដឹង! ឬមួយអ្នករាល់គ្នាចង់និយាយមកខ្ញុំ​ទៀតថា “យើងបានឮគេនិយាយអំពីកិច្ចការទំាងអស់ដែលអ្នកបានធ្វើ​នៅក្រុងកាផានុម ចូរ​ធើ្វការដដែលនៅទីនេះ ជាស្រុករបស់អ្នកឱ្យយើងឃើញផង!”។ ព្រះអង្គមានព្រះបន្ទូលទៀត​ថា៖ ខ្ញុំសុំប្រាប់ឱ្យ​អ្នករាល់គ្នាដឹងច្បាស់ថា មិនដែលមានព្យាការីណាម្នាក់ត្រូវគេគោរពក្នុង​ស្រុកកំណើត​របស់ខ្លួនឡើយ។ ខ្ញុំសុំបញ្ជាក់​ថា នៅជំនាន់លោកអេលី មេឃរាំងអស់រយះពេលបីឆ្នំា​កន្លះ បណ្ដាលឱ្យមានទុរ្ភិក្សយ៉ាងខ្លាំងពេញទាំងស្រុក។ នៅស្រុកអ៊ីស្រាអែល មានស្ដ្រី​មេ​ម៉ាយជាច្រើន ក៏ប៉ុន្ដែ ព្រះជាម្ចាស់ពុំបានចាត់ព្យាការីអេលីឱ្យទៅជួបស្រ្ដីមេម៉ាយណា​ម្នាក់នៅស្រុកអ៊ីស្រាអែលឡើយ គឺព្រះអង្គចាត់លោកឱ្យទៅជួយស្ដ្រីមេម៉ាយម្នាក់ដែល​រស់នៅភូមិសារិបតា ក្នុងស្រុកស៊ីដូនវិញ។ នៅជំនាន់ព្យាការីអេលីសេ មានមនុស្សឃ្លង់​ជា​ច្រើនក្នុងស្រុកអ៊ីស្រាអែល ប៉ុន្ដែ គ្មាននរណាម្នាក់បានជាសោះឡើយ គឺមានតែលោក​ណាម៉ាន់​ ជាជនជាតិស៊ីរីម្នាក់ប៉ុណ្ណោះ»។
កាលបានឮព្រះបន្ទូលទាំងនេះ អ្នកនៅក្នុងធម្មសាលាទាំងប៉ុន្មានខឹងព្រះយេស៊ូគ្រប់ៗ​​គ្នា។ គេក្រោកឡើង ចាប់ប្រអូសប្រទាញព្រះយេស៊ូចេញពីភូមិដែលសង់លើកំពូលភ្នំ​ នាំឆ្ពោះទៅមាត់​ជ្រោះ បម្រុងនឹងច្រានព្រះអង្គទម្លាក់ទៅក្រោម។ ប៉ុន្ដែ ព្រះអង្គយាង​ចេញពីកណ្ដាលចំណោម​គេបាត់ទៅ។

658 Views

Theme: Overlay by Kaira