អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3
4 5 6 7 8 9 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4
5 6 7 8 9 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02
03 04 05 06 07 08 09
10 11 12 13 14 15 16
17 18 19 20 21 22 23
24 25 26 27 28 29 30
31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06
07 08 09 10 11 12 13
14 15 16 17 18 19 20
21 22 23 24 25 26 27
28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04
05 06 07 08 09 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01
02 03 04 05 06 07 08
09 10 11 12 13 14 15
16 17 18 19 20 21 22
23 24 25 26 27 28 29
30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05
06 07 08 09 10 11 12
13 14 15 16 17 18 19
20 21 22 23 24 25 26
27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03
04 05 06 07 08 09 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06 07
08 09 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30

ថ្ងៃសុក្រ អាទិត្យទី២១
រដូវធម្មតា «ឆ្នាំសេស»
ពណ៌បៃតង

ថ្ងៃសុក្រ ទី២៩ ខែសីហា ឆ្នាំ២០២៥

បុណ្យរម្លឹក
ទុក្ខលំបាករបស់សន្តយ៉ូហានបាទីស្ដ
ពណ៌ក្រហម

លោកយ៉ូហានបានផ្តល់សក្ខីភាពថ្វាយព្រះគ្រីស្តអស់មួយជិវិត។ លោករៀបចំផ្លូវថ្វាយព្រះអង្គ ហើយសុខចិត្តដាក់ខ្លួនដើម្បីឱ្យគេស្គាល់ព្រះអង្គកាន់តែច្បាស់ឡើងៗ។ លោកជាព្យាការីមួយរូបដែលមិនចង់គាប់ចិត្តមនុស្សលោកទេ គឺមានបំណងឱ្យមនុស្សលោកប្រែចិត្តគំនិតវិញ ទាំងប្រកាសព្រះបន្ទូល ទាំងធ្វើអំពើល្អជាគំរូផង។ អ្នកដែលមិនព្រមទទួលសេចក្តីពិតនាំគ្នាស្អប់លោក ហើយរួមគ្នាប្រហារជិវិតលោក។ ឈាមរបស់លោកផ្តល់សក្ខីភាពខ្លាំងជាងសម្តីរបស់លោកទៅទៀត។

អត្ថបទទី១៖ សូមថ្លែងលិខិតទី១របស់គ្រីស្ដទូតប៉ូលផ្ញើជូនគ្រីស្ដបរិស័ទក្រុងថេស្សាឡូនិក ១ ថស ៤,១-៨

បងប្អូនជាទីស្រឡាញ់!
បងប្អូនបានរៀនពីយើងអំពីរបៀបរស់នៅដែលគាប់ព្រះហប្ញទ័យព្រះជាម្ចាស់ ហើយបានប្រព្រឹត្តតាមទៀតផង។ ដូច្នេះ យើងសូមអង្វរ និងសូមដាស់តឿនបងប្អូនក្នុងព្រះនាមព្រះអម្ចាស់យេស៊ូថា សូមបងប្អូនបានប្រសើរលើសពីនេះទៅទៀត!។ បងប្អូនជ្រាបស្រាប់ហើយ​ថា យើងបានទូន្មានបងប្អូនអ្វីខ្លះក្នុងព្រះនាមព្រះអម្ចាស់យេស៊ូ។ ព្រះហប្ញទ័យរបស់ព្រះជាម្ចាស់ គឺបងប្អូនបានវិសុទ្ធ ឱ្យបងប្អូនចៀស​វាងអំពីអំពើប្រាសចាកសីលធម៌។ ម្នាក់ៗត្រូវចេះរួមរស់ជាមួយភរិយារបស់ខ្លួនតាមរបៀបដ៏វិសុទ្ធ និងថ្លៃថ្នូរ មិនបណ្ដោយខ្លួនទៅតាមចំណង់តណ្ហាដូចសាសន៍ដ៏ទៃដែលមិនស្គាល់ព្រះជាម្ចាស់នោះឡើយ។ មិនត្រូវឱ្យបងប្អូនណាម្នាក់ប្រព្រឹត្តអ្វីខុសចំពោះបងប្អូនឯទៀតៗ ឬរំលោភលើសិទិ្ធគេ ក្នុងរឿងសីលធម៌នេះឡើយ ដ្បិតព្រះអង្គម្ចាស់នឹងដាក់ទោសលើអ្នកប្រព្រឹត្តអំពើទំាងនេះ ដូចយើងបាននិយាយ និងបានបញ្ជាក់រួចជាស្រេចមកហើយ។ ព្រះជាម្ចាស់ត្រាស់ហៅយើង មិនមែនឱ្យរស់នៅក្នុងអំពើថោកទាបតទៅទៀតឡើយ គឺឱ្យយើងបានវិសុទ្ធវិញ ដូច្នេះ អ្នកណាបដិសេធមិនព្រមទទួលដំបូន្មាននេះ មិនត្រឹមតែបដិសេធមិនព្រមទទួលមនុស្សប៉ុណ្ណោះទេ គឺ​បដិសេធមិនព្រមទទួលព្រះជាម្ចាស់ដែលបានប្រទានព្រះវិញ្ញាណដ៏វិសុទ្ធរបស់ព្រះអង្គមកនៅក្នុងបងប្អូននោះតែម្ដង ។

ទំនុកតម្កើងលេខ ៩៧ (៩៦),១-២.៥-៦.១០.១២ បទពាក្យ ៧

ព្រះជាអង្គម្ចាស់ទ្រង់គ្រងរាជ្យពេញដោយអំណរដោយយូរលង់
ចូរឱ្យផែនដីរីករាយឡើងកោះទំាងឡាយផងអរសប្បាយ
មានពពកខ្មួលខ្មៅងងឹតព័ទ្ធពេនជុំជិតព្រះជាម្ចាស់
ព្រះអង្គគ្រងរាជ្យដោយប្រពៃសុចរិតថ្លាថ្លៃល្អត្រចង់
ភ្នំនានាដែលនៅចំពោះភ័ក្រ្តព្រះអង្គម្ចាស់ត្រូវអន្ដរាយ
ដូចជាក្រមួនរលាយដោយកម្ដៅថ្ងៃនៅពុំបាន
ផ្ទៃមេឃក៏បានស្រែកប្រកាសពីក្ដីសប្បុរសល្អថ្កើងថ្កាន
ឱ្យប្រជារាស្រ្ដទំាតប៉ុន្មាននៅគ្រប់ទីស្ថានបានដឹងយល់
១០អ្នកដែលស្រឡាញ់ព្រះអម្ចាស់និងអ្នកដែលស្មោះស្ម័គ្រទៀតត្រង់
ចូរស្អប់អំពើកាចយង់ឃ្នងព្រះអង្គនឹងរងថែរក្សា
១២ឪពួកអ្នកសុចរិតទំាងឡាយចូរអ្នករីករាយកុំគិតអ្វី
ចំពោះកិច្ចការព្រះម្ចាស់ថ្លៃប្រព្រឹត្តរាល់ថ្ងៃកន្លងមក

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម លក២១,៣៦

អាលេលូយ៉ា! អាលេលូយ៉ា!
អ្នកដែលប្រុងស្មារតីអធិដ្ឋានគ្រប់ពេលវេលាពិតជាមានសុភមង្គល! ដ្បិតគេអាចឈរនៅមុខបុត្រមនុស្ស ។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ មថ ២៥,១-១៣

នៅគ្រានោះ ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់ក្រុមសាវ័កអំពីពេលព្រះអង្គយាងមកវិញ។ ព្រះអង្គមានព្រះបន្ទូលជាប្រស្នាថា៖ «ព្រះរាជ្យនៃស្ថានបរមសុខបៀបបានទៅនឹងស្រ្ដីក្រមុំដប់នាក់ដែលយកចង្កៀងចេញទៅទទួលស្វាមី។ ក្នុងចំណោមពួកនាង
មានប្រាំនាក់ជាស្រ្ដីឥតគំនិត ប្រាំនាក់ទៀតជាស្រី្ដឈ្លាសវៃ។ ស្រី្ដឥតគំនិតយកចង្កៀងទៅ តែមិនយកប្រេងទៅបង្ការជាមួយទេ ។ រីឯស្រ្ដីឈ្លាសវៃវិញ នាងបានយកចង្កៀងទៅ មានទំាងប្រេងបង្ការផង។ ដោយស្វាមីក្រមកដល់ នាងទំាងដប់នាក់ងោកងុយ
ពេក ក៏ដេកលក់ទំាងអស់គ្នា។ លុះដល់ពាក់កណ្ដាលអាធ្រាត្រ មានគេស្រែឡើងថា ស្វាមីមកដល់ហើយ! ចូរនំាគ្នារត់ទៅទទួលលោក!» ស្រ្ដីក្រមុំទំាងនោះក៏ក្រោបឡើងរៀបចំអុចចង្កៀង ស្រ្ដីឥតគំនិតនិយាយទៅកាន់ស្រ្ដីឈ្លាសវៃថា “សុំចែកប្រេងឱ្យយើង
ខ្លះផង ព្រោះចង្កៀងយើងចង់រលត់ហើយ»។ ស្រ្ដីឈ្លាសវៃឆ្លើយទៅវិញថា៖ «ទេ! មិនបានទេ! បើយើងចែកឱ្យពួកនាង ក្រែងមិនគ្រប់សម្រាប់យើងផង សម្រាប់ពួកនាងផង។ ចូរនំាគ្នាទៅទិញនៅផ្ទះលក់ប្រេងទៅ! » ។ នៅពេលស្រ្ដីឥតគំនិតទំាងប្រាំចេញទៅរកទិញប្រេងផុតទៅ ស្រាប់តែស្វាមីមកដល់ ឯស្រី្ដប្រាំនាក់ដែលត្រៀមខ្លួនជាស្រេចនំាគ្នាចូលទៅក្នុងរោងការជាមួយលោក ហើយគេបិទទ្វាជិត។ ក្រោយមក ស្រ្ដីប្រាំនាក់ទៀតមកដល់ ហើយស្រែហៅថា៖ «លោកម្ចាស់! លោកម្ចាស់! សូមបើទ្វាឱ្យយើងខ្ញុំចូលផង!» ។ ស្វាមីឆ្លើយទៅវិញថា៖ «ខ្ញុំសុំប្រាប់ឱ្យនាងទំាងអស់គ្នាដឹងច្បាស់ថា ខ្ញុំមិនស្គាល់ពួកនាងទេ! ”ដូច្នេះ ចូរអ្នករាល់គ្នាប្រុងស្មារតី ដ្បិតអ្នករាល់គ្នាពុំដឹងថា បុត្រមនុស្សនឹងមកដល់ថ្ងៃណា ពេលណាឡើយ» ។

1,191 Views

Theme: Overlay by Kaira