អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3
4 5 6 7 8 9 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4
5 6 7 8 9 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02
03 04 05 06 07 08 09
10 11 12 13 14 15 16
17 18 19 20 21 22 23
24 25 26 27 28 29 30
31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06
07 08 09 10 11 12 13
14 15 16 17 18 19 20
21 22 23 24 25 26 27
28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04
05 06 07 08 09 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01
02 03 04 05 06 07 08
09 10 11 12 13 14 15
16 17 18 19 20 21 22
23 24 25 26 27 28 29
30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05
06 07 08 09 10 11 12
13 14 15 16 17 18 19
20 21 22 23 24 25 26
27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03
04 05 06 07 08 09 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06 07
08 09 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30

ថ្ងៃអង្គារ អាទិត្យទី២១
រដូវធម្មតា «ឆ្នាំសេស»
ពណ៌បៃតង

ថ្ងៃអង្គារ ទី២៦ ខែសីហា ឆ្នាំ២០២៥

អត្ថបទទី១៖ សូមថ្លែងលិខិតទី១របស់គ្រីស្ដទូតប៉ូលផ្ញើជូនគ្រីស្ដបរិស័ទក្រុងថេស្សាឡូនិក ១ ថស ២,១-៨

បងប្អូនជាទីស្រឡាញ់អើយ!
បងប្អូនជ្រាបស្រាប់ហើយថា យើងមករកបងប្អូនមិនមែនជាការឥតប្រយោជន៍ទេ គឺក្រោយពេលយើងបានរងទុក្ខលំបាក និងត្រូវគេ
ជេរប្រមាថនៅក្រុងភីលីពនោះ មកពីព្រះជាម្ចាស់បានប្រទានឱ្យយើងមានចិត្តអង់អាចប្រកាសដំណឹងល្អរបស់ព្រះអង្គដល់បងប្អូន ទោះបីត្រូវតយុទ្ធពុះពារខ្លំាងយ៉ាងណាក៏ដោយ។ សេចក្ដីដែលយើងទូន្មាន មិនមែនមកពីយើងប្រែសេចក្ដីពិត ឬមានគោលបំណងមិនល្អ ឬមានកលល្បិចឡើយ។ ផ្ទុយទៅវិញ មុននឹងផ្ញើដំណឹងល្អមកយើងព្រះជាម្ចាស់បានបន្សុទ្ធចិត្តយើងយ៉ាងណា យើងក៏ប្រកាសយ៉ាងនោះដែរ យើងមិននិយាយដើម្បីផ្គាប់ចិត្តមនុស្សទេ។ គឺនិយាយដើម្បីឱ្យគាប់ព្រះហប្ញទ័យព្រះជាម្ចាស់ដែលបន្សុទ្ធចិត្តយើងនោះវិញទេ ។ បងប្អូនជ្រាបហើយថា យើងមិនដែលពោលពាក្យបញ្ចើចបញ្ចើទាល់តែសោះ ហើយយើងក៏មិនដែលធើ្វអ្វីដោយមានគំនិតលាក់លៀម លោភលន់ចង់បានប្រាក់ដែរ ដូចមានព្រះជាម្ចាស់ជាសាក្សីស្រាប់។ យើងពុំបានស្វែងរកកិតិ្តយសដែលកើតមកពីមនុស្ស​ទេ ទោះបីពីសំណាក់បងប្អូន ឬពីសំណាក់អ្នកឯទៀតៗក៏ដោយ។ ក្នុងឋានៈជាទូតរបស់ព្រះគ្រីស្ដ ថ្វីដ្បិតតែយើងមានសិទិ្ធបង្គាប់បញ្ជាបងប្អូនយ៉ាងណាក្ដី ក៏យើងរស់ក្នុងចំណោមបងប្អូនដោយស្លូតបូត បីដូចជាមាតាដែលបីបាច់ថែរក្សាកូនខ្ចីដែរ។ ដោយយើងជាប់ចិត្តស្រឡាញ់បងប្អូនខ្លំាងយ៉ាងនេះ យើងមិនត្រឹមតែមានបំណងប្រគល់ដំណឹងល្អជូនបងប្អូនប៉ុណ្ណោះទេ គឺរហូតទៅស៊ូប្ដូរជីវិតសម្រាប់បងប្អូនថែមទៀតផង ដ្បិតយើងស្រឡាញ់បងប្អូនខ្លំាងណាស់!។

ទំនុកតម្កើងលេខ ១៣៩ (១៣៨),១-២.៥ក,៣-៤ បទពាក្យ ៧

បពិត្រព្រះម្ចាស់ដ៏សប្បុរសទ្រង់ឈ្វេងយល់អស់ជម្រៅចិត្ត
នៃទូលបង្គំដែលមានពិតព្រះអង្គស្គាល់ឥតសល់ចន្លោះ
ទ្រង់ជ្រាបឥតបីមានសង្ស័យក្រោកឈរអង្គុយគ្រប់ទំាងអស់
ឈ្វេងយល់គំនិតខ្ញុំឥតខ្ចោះពីមុនទំាងអស់សម្រេចទៅហើយ
ព្រះអង្គនៅពាំងទំាងមុខក្រោយការពារមិនឱ្យមានកង្វល់
មិនឱ្យខ្ញុំជួបគ្រោះអំពល់ព្រោះតែទ្រង់ផ្ដល់បារមីថ្លៃ
ទោះបីដើរដេកធើ្វកិច្ចការតិចច្រើនម្ដេចម្ដាមិនបាត់ឡើយ
ព្រះអង្គទ្រង់ជ្រាប់អស់ទៅហើយសម្រាកក៏ដោយមិនកំបាំង
ទោះជាពាក្យពេចន៍ប្រុងនឹងស្ដីទ្រង់យល់អត្ថន័យអស់តែម្ដង
សព្វទំាងសេចក្តីដែលបម្រុងទុកក្នុងចិត្តផងក៏មិនសល់

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ហប ៤,១២

អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ជាព្រះបន្ទូលដ៏មានជីវិត និងមានមហិទ្ធិប្ញទ្ធិ ។ ព្រះបន្ទូលនេះចាក់ទម្លុះចូលទៅក្នុងឆន្ទៈ និងគំនិតក្នុងជម្រៅចិត្តរបស់យើង ។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ មថ ២៣,២៣-២៦

ព្រះយេស៊ូមានព្រះបន្ទូលថា៖ «ពួកធម្មាចារ្យ និងផារីស៊ីដ៏មានពុតអើយ! អ្នករាល់គ្នាត្រូវវេទនាជាពុំខាន ព្រោះអ្នករាល់គ្នាយកជីរអង្កាម ជីរនាងវង និងម្អមមួយភាគដប់មកថ្វាយព្រះជាម្ចាស់ ប៉ុន្ដែ អ្នករាល់គ្នាលះបង់វិន័យសំខាន់ៗចោល មានសេចក្ដីយុត្តិធម៌ មេត្តាករុណាធម៌ មេត្តាធម៌ និងជំនឿស្មោះត្រង់ជាដើម ។ គឺវិន័យទំាងប៉ុន្មានប្រការនេះហើយដែលអ្នករាល់គ្នាត្រូវប្រតិបត្តិតាម ដោយឥតលះបង់​ចោលប្រការឯទៀតៗ។ អ្នកដឹកនំាកង្វាក់អើយ! អ្នករាល់គ្នាត្រងយកមូសចេញេពីទឹកផឹក តែអ្នករាល់គ្នាលេបដំរីមួយទំាងមូលទៅ​វិញ!​។ ពួកធម្មាចារ្យ និងពួកផារីស៊ីដ៏មានពុតអើយ! អ្នករាល់គ្នាត្រូវវេទនាជាពុំខាន ព្រោះអ្នករាល់សម្អាតពែង និងចានតែខាងក្រៅប៉ុណ្ណោះ ប៉ុន្ដែ ផ្នែកខាងក្នុងពោរពេញទៅដោយផលដែលកើតមកពីការគេងប្រវ័ព្ចាន៍ និងការលោភលន់។ ពួកផារីស៊ីដ៏កង្វាក់អើយ! ចូលសម្អាតផ្នែកខាងក្នុងពែងជាមិនសិន ទើបអ្វីៗនៅខាងក្រៅបានស្អាតបរិសុទ្ធដែរ » ។

429 Views

Theme: Overlay by Kaira