អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3
4 5 6 7 8 9 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4
5 6 7 8 9 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02
03 04 05 06 07 08 09
10 11 12 13 14 15 16
17 18 19 20 21 22 23
24 25 26 27 28 29 30
31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06
07 08 09 10 11 12 13
14 15 16 17 18 19 20
21 22 23 24 25 26 27
28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04
05 06 07 08 09 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01
02 03 04 05 06 07 08
09 10 11 12 13 14 15
16 17 18 19 20 21 22
23 24 25 26 27 28 29
30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05
06 07 08 09 10 11 12
13 14 15 16 17 18 19
20 21 22 23 24 25 26
27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03
04 05 06 07 08 09 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06 07
08 09 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30

ថ្ងៃអង្គារ អាទិត្យទី២០
រដូវធម្មតា «ឆ្នាំសេស»
ពណ៌បៃតង

ថ្ងៃអង្គារ ទី១៩ ខែសីហា ឆ្នាំ២០២៥

អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរវីរបុរស វរ ៦,១១-២៤

ទេវទូតរបស់ព្រះអម្ចាស់មកភូមិអូប្រា អង្គុយនៅក្រោមដើមជ្រៃដែលជាកម្មសិទ្ធិរបស់លោកយ៉ូស៊ូអា ជាសមាជិកនៃអំបូរអប៊ីយេស៊ែរ។ ពេលនោះ លោកកេដូនជាកូនរបស់លោកយ៉ូអាស កំពុងតែបោកបែនស្រូវក្នុងកន្លែងបញ្ជាន់ផ្លែទំពាំងបាយជូរ ដើម្បីកុំឱ្យជនជាតិ​ម៉ាឌីយ៉ានឃើញ។ ទេវទូតរបស់ព្រះអម្ចាស់បង្ហាញខ្លួនឱ្យលោកកេដូនឃើញ ហើយពោលថា៖ «វីរជនដ៏អង់អាចអើយ! សូមព្រះអង្គម្ចាស់គង់ជាមួយអ្នក!»។ លោកកេដូនឆ្លើយវិញថា៖ «លោកម្ចាស់! ប្រសិនបើព្រះអម្ចាស់គង់ជាមួយយើងខ្ញុំមែន ហេតុអ្វីក៏ទុក្ខវេទនាទាំងនេះកើតមានដល់យើងខ្ញុំដូច្នេះ? ឯណាទៅការអស្ចារ្យទាំងប៉ុន្មានដែលដូនតារបស់យើងខ្ញុំតែងតែដំណាលប្រាប់ ទាំងបញ្ជាក់ថា ព្រះអម្ចាស់បាននាំយើងខ្ញុំចេញពីស្រុកអេស៊ីបមកនោះ? ឥឡូវនេះ ព្រះអម្ចាស់បានបោះបង់ចោលយើងខ្ញុំ ហើយព្រះអង្គប្រគល់យើងខ្ញុំទៅក្នុងកណ្តាប់ដៃរបស់ជនជាតិម៉ាឌីយ៉ានហើយ!»។ ព្រះអម្ចាស់បែរមករកលោក ហើយមានព្រះបន្ទូលថា៖ «ចូរទៅសង្គ្រោះអ៊ីស្រា​អែលឱ្យរួចពីកណ្តាប់ដៃរបស់ជនជាតិម៉ាឌីយ៉ាន ដោយប្រើកម្លាំងដែលអ្នកមាន គឺយើងចាត់អ្នកឱ្យទៅ!»។ លោកកេដូនក៏ឆ្លើយ​ថា៖ «បពិត្រលោកម្ចាស់ ធ្វើដូចម្តេចឱ្យខ្ញុំប្របាទអាចសង្គ្រោះអ៊ីស្រាអែលបាន ដ្បិតនៅក្នុងកុលសម្ព័ន្ធម៉ាណាសេ អំបូររបស់ខ្ញុំប្របាទខ្សត់ខ្សោយជាងគេ ហើយក្នុងគ្រួសាររបស់ខ្ញុំប្របាទសោតទៀត ក៏ខ្ញុំប្របាទក្មេងជាងគេដែរ»។ ព្រះអម្ចាស់មានព្រះបន្ទូលមកលោកវិញ​ថា៖ «យើងនឹងស្ថិតនៅជាមួយអ្នក ហើយអ្នកនឹងប្រយុទ្ធជាមួយជនជាតិម៉ាឌីយ៉ាន ដូចប្រយុទ្ធជាមួយនឹងមនុស្សតែម្នាក់»។ លោក​កេដូនទូលតបថា៖ «ប្រសិនបើលោកម្ចាស់មេត្តាប្រោសដល់ខ្ញុំប្របាទមែន សូមផ្តល់ទីសម្គាល់មួយឱ្យខ្ញុំប្របាទដឹងថា លោកពិតជាព្រះអម្ចាស់ដែលកំពុងតែមានព្រះបន្ទូលមកខ្ញុំប្របាទមែន!។ សូមលោកម្ចាស់កុំអញ្ជើញទៅណា ចាំខ្ញុំប្របាទត្រឡប់មកវិញ ទាំងនាំ​យកម្ហូបអាហារមកជូនផង»។ ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «យើងនឹងចាំនៅទីនេះរហូតដល់អ្នកត្រឡប់មកវិញ»។ លោកកេដូនក៏ចូលទៅក្នុងផ្ទះ យកកូនពពែមួយមករៀបចំធ្វើម្ហូប ព្រមទាំងម្សៅមួយថាំងមកធ្វើនំប័ុងឥតមេ។ លោកស្រង់សាច់ដាក់ក្នុងកញ្ច្រែង ហើយដួសទឹកសម្លដាក់ក្នុងចានមួយ រួចយកទៅជូនទេវទូតរបស់ព្រះអម្ចាស់នៅក្រោមដើមជ្រៃ។ ទេវទូតពោលមកលោកថា៖ «ចូរ​ដាក់សាច់ និងនំប័ុងឥតមេលើថ្មនេះ រួចចាក់ទឹកសម្លពីលើទៀតផង»។ លោក​កេដូនក៏ធ្វើតាម។ ទេវទូតរបស់ព្រះអម្ចាស់យកចុងដំបងដែលលោកកាន់ទៅពាល់​សាច់ និងនំប័ុងឥតមេ ពេលនោះ មានភ្លើងផុសចេញពីថ្ម ហើយឆេះសាច់ និង​នំប័ុង​អស់។ បន្ទាប់មក ទេវទូតរបស់ព្រះអម្ចាស់កំបាំងបាត់ទៅ។ ពេលនោះ លោក​កេដូនដឹងថា ជាទេវទូតរបស់ព្រះអម្ចាស់មែន លោកក៏ពោលថា៖ «វីវរហើយ! ព្រះជា​អម្ចាស់អើយ! ដ្បិតទូលបង្គំបានឃើញទេវទូតរបស់ព្រះអង្គផ្ទាល់ភ្នែកហើយ!»។ ព្រះ​អម្ចាស់មានព្រះបន្ទូលមកលោកថា៖ «សុំឱ្យអ្នកបានប្រកបដោយសេចក្តីសុខសាន្ត កុំខ្លាចអី្វ! អ្នកនឹងមិនស្លាប់ទេ!»។ លោកកេដូនសង់អាសនៈមួយថ្វាយព្រះអម្ចាស់ត្រង់​កន្លែងនោះ ហើយដាក់ឈ្មោះអាសនៈនេះថា៖ «ព្រះអម្ចាស់ប្រទានសេចក្តីសុខសាន្ត»។

ទំនុកតម្កើងលេខ ៨៥ (៨៤),៩.១១-១៤ បទកាកគតិ

យើងខ្ញុំត្រងត្រាប់ត្រចៀកប្រុងស្តាប់បន្ទូលព្រះអង្គ
ទ្រង់នឹងប្រទានសុខសាន្តគ្មានហ្មងលើរាស្ត្រទ្រង់ផង
ដែលមិន​លេលា
១១ទ្រង់មានព្រះទ័យសប្បុរសថ្លាថ្លៃបារមីរុងរឿង
ព្រះអង្គស្មោះស័គ្រករុណាមិនឆ្មើងយុត្តិធម៌កើតឡើង
នៅលើលោកិយ៍
១២សេចក្តីទៀងត្រង់ចាប់ដុះរហង់ពាសពេញផែនដី
សេចក្តីសុចរិតក៏លាស់ជាថ្មីពីសួគាល័យ
ចុះជួយរក្សា
១៣ព្រះអម្ចាស់ផ្ទាល់ប្រទានមង្គលឱ្យយើងគ្រប់គ្នា
ចំណែកផែនដីបង្កើតផលាភោគផលផ្លែផ្កា
សំបូរមិនខ្វះ
១៤សេចក្តីសុចរិតយុត្តិធម៌ប្រណីតនៅមុខព្រះម្ចាស់
សុខសាន្តតាមដានរៀបផ្លូវថ្វាយព្រះឥតមានក្រឡះ
សុខសាន្តរហូត

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ១ ករ ៨,៩

អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះយេស៊ូគ្រីស្តដែលមានសម្បត្តិដ៏ច្រើន ទ្រង់ដាក់ខ្លួនធ្វើជាអ្នកក្រ ដើម្បីឱ្យយើងបានទៅជាអ្នកមានដោយភាពក្រីក្ររបស់ព្រះអង្គ។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ មថ ១៩,២៣-៣០

ព្រះយេស៊ូមានព្រះបន្ទូលទៅក្រុមសាវ័កថា៖ «ខ្ញុំសុំប្រាប់ឱ្យអ្នករាល់គ្នាដឹងច្បាស់ថា អ្នកមានពិបាកចូលទៅក្នុងព្រះរាជ្យនៃស្ថានបរមសុខណាស់!។ ខ្ញុំសុំប្រាប់អ្នករាល់គ្នា​ទៀតថា សត្វអូដ្ឋចូលតាមប្រហោងម្ជុលងាយជាងអ្នកមានចូលទៅក្នុងព្រះរាជ្យនៃ​ស្ថាន​បរមសុខទៅទៀត»។ កាលក្រុមសាវ័កឮដូច្នេះ គេងឿងឆ្ងល់យ៉ាងខ្លាំង ហើយពោលថា៖ «បើដូច្នេះ តើអ្នក​ណានឹងអាចទទួលការសង្រ្គោះបាន?»។ ព្រះយេស៊ូទតមើលគេ រួចមានព្រះបន្ទូលថា៖​ «ការនេះមនុស្សធ្វើពុំកើតទេ រីឯព្រះជាម្ចាស់វិញ អ្វីក៏ដោយ ក៏ព្រះអង្គធ្វើកើតទាំងអស់»។ ពេលនោះ លោកសិលាទូលព្រះអង្គថា៖ «ព្រះអង្គទតឃើញស្រាប់ហើយ យើងខ្ញុំលះ​បង់អ្វីៗទាំងអស់ដើម្បីមកតាមព្រះអង្គ។ តើយើងខ្ញុំនឹងទៅជាយ៉ាងណា?»។ ព្រះយេស៊ូ​​មានព្រះបន្ទូលទៅក្រុមសាវ័កថា៖ «ខ្ញុំសុំប្រាប់ឱ្យអ្នករាល់គ្នាដឹងច្បាស់ថា នៅក្នុងពិភព​ថ្មី ពេលបុត្រមនុស្សគង់លើបល្ល័ង្កប្រកបដោយសិរីរុងរឿង​ អ្នករាល់គ្នាដែលមកតាមខ្ញុំ​នេះ ក៏នឹងអង្គុយលើបល្ល័ង្កទាំងដប់ពីរដែរ ហើយគ្រប់គ្រងលើកុលសម្ព័ន្ធទាំងដប់ពីរនៃជនជាតិអ៊ីស្រាអែលទៀតផង។ អ្នកណាលះបង់ផ្ទះសម្បែង បងប្អូនប្រុសស្រី ឪពុកម្តាយ កូនចៅ ឬស្រែចម្ការព្រោះតែខ្ញុំ អ្នកនោះនឹងទទួលវិញមួយជាមួយរយ ព្រមទាំងមាន​ជីវិតអស់កល្បជានិច្ចថែមទៀតផង។ មានមនុស្សជាច្រើនដែលនៅខាងមុខ នឹងបែរជា​ទៅនៅខាងក្រោយ រីឯអ្នកដែលនៅខាងក្រោយ នឹងត្រឡប់ទៅនៅខាងមុខវិញ»។

468 Views

Theme: Overlay by Kaira