អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3
4 5 6 7 8 9 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4
5 6 7 8 9 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02
03 04 05 06 07 08 09
10 11 12 13 14 15 16
17 18 19 20 21 22 23
24 25 26 27 28 29 30
31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06
07 08 09 10 11 12 13
14 15 16 17 18 19 20
21 22 23 24 25 26 27
28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04
05 06 07 08 09 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01
02 03 04 05 06 07 08
09 10 11 12 13 14 15
16 17 18 19 20 21 22
23 24 25 26 27 28 29
30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05
06 07 08 09 10 11 12
13 14 15 16 17 18 19
20 21 22 23 24 25 26
27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03
04 05 06 07 08 09 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06 07
08 09 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30

ថ្ងៃចន្ទ អាទិត្យទី១៩
រដូវធម្មតា «ឆ្នាំសេស»
ពណ៌បៃតង

ថ្ងៃចន្ទ ទី១១ ខែសីហា ឆ្នាំ២០២៥

បុណ្យរម្លឹក
សន្តីក្លារ៉ា ជាព្រហ្មចារិនី

ពណ៌ស

នាងក្លារ៉ា (១១៩៣-១២៥៣) កើតនៅក្រុងអាស៊ីស៊ី (ប្រទេសអ៊ីតាលី)។ កាលនាងអាយុដប់ប្រាំបីឆ្នាំ។ នាថ្ងៃអាទិត្យធ្វើពិធីរំឭកព្រះយេស៊ូយាងចូលក្រុងយេរូសាឡឹម នាងថ្វាយខ្លួនទាំងស្រុងចំពោះព្រះជាម្ចាស់ ហើយយកតម្រាប់តាមសន្តហ្វ្រង់ស័រ គឺនាងលះបង់អ្វីៗទាំងអស់ ដើម្បីទៅតាមព្រះគ្រីស្ត នាងបានបង្កើតក្រុមគ្រួសារបព្វជីកាមួយគឺ “ក្រុមស្ត្រីក្រីក្រ” ឬ “ក្លារិស្ស”។

អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរទុតិយកថា ទក ១០,១២-២២

លោកម៉ូសេមានប្រសាសន៍ទៅកាន់ប្រជាជនអ៊ីស្រាអែលថា៖ «អ៊ីស្រាអែលអើយ! ឥឡូវនេះ ព្រះអម្ចាស់ជាព្រះរបស់អ្នកសព្វព្រះហឫទ័យឱ្យអ្នកគោរពកោតខ្លាចព្រះអង្គ ដើរតាមមាគ៌ាទាំងប៉ុន្មានរបស់ព្រះអង្គ ហើយឱ្យអ្នកស្រឡាញ់ និងគោរពបម្រើ​ព្រះអម្ចាស់ជាព្រះរបស់អ្នកយ៉ាងអស់ពីចិត្តគំនិត និងអស់ពីស្មារតី។ ព្រះអម្ចាស់​សព្វព្រះហឫទ័យឱ្យអ្នកកាន់តាមបទបញ្ជា និងក្រឹត្យវិន័យផ្សេងៗរបស់ព្រះអង្គដែលខ្ញុំប្រគល់ឱ្យអ្នកនៅថ្ងៃនេះ ដើម្បីឱ្យអ្នកមានសុភមង្គល។ ផ្ទៃមេឃអាកាស​វេហាស៍ដ៏ខ្ពស់បំផុត និងផែនដី ព្រមទាំងអ្វីៗនៅទីនោះ សុទ្ធតែជាកម្មសិទ្ធិរបស់ព្រះអម្ចាស់ជាព្រះរបស់អ្នក។ ក្នុងបណ្តាជាតិសាសន៍ទាំងប៉ុន្មាន ព្រះអម្ចាស់ជំពាក់ព្រះហឫទ័យ និងស្រឡាញ់តែបុព្វបុរសរបស់អ្នកប៉ុណ្ណោះ។ ក្រោយមក ព្រះអង្គក៏បានជ្រើសរើសអ្នករាល់គ្នាដែលជាពូជពង្សរបស់ពួកលោកដែរ ដូចអ្នករាល់គ្នាឃើញនៅថ្ងៃនេះស្រាប់ហើយ។ ចូរថ្វាយចិត្តគំនិតទៅព្រះអង្គ ហើយកុំមានចិត្តរឹងរូសឱ្យសោះ ដ្បិតព្រះ​អម្ចាស់ជាព្រះរបស់អ្នករាល់គ្នាទ្រង់ជាព្រះលើព្រះនានា ជាព្រះអម្ចាស់លើព្រះអម្ចាស់នានា។ ព្រះអង្គជាព្រះដ៏ឧត្តម ប្រកបដោយព្រះចេស្តា និងគួរឱ្យស្ញែងខ្លាច។ ព្រះអង្គ​មិនរើសមុខនរណាឡើយ ហើយក៏មិនទទួលសំណែនពីនរណាដែរ។ ព្រះអង្គរកយុត្តិធម៌ឱ្យក្មេងកំព្រា និងស្ត្រីមេម៉ាយ ព្រះអង្គស្រឡាញ់ជនបរទេស ព្រមទាំងប្រគល់អាហារ និងសម្លៀកបំពាក់ឱ្យពួកគេ។ អ្នករាល់គ្នាត្រូវស្រឡាញ់ជនបរទេសដែលរស់នៅ​ជាមួយអ្នករាល់គ្នា ដ្បិតអ្នករាល់គ្នាក៏ធ្លាប់ជាជនបរទេសនៅស្រុកអេស៊ីបដែរ។ ចូរគោរពកោតខ្លាចព្រះអម្ចាស់ជាព្រះរបស់អ្នក ត្រូវគោរពបម្រើព្រះអង្គ ជំពាក់ចិត្ត​លើព្រះអង្គ ហើយស្បថក្នុងនាមព្រះអង្គតែប៉ុណ្ណោះ។ ចូរលើកតម្កើងតែព្រះអង្គប៉ុណ្ណោះ ព្រះអង្គជាព្រះរបស់អ្នក គឺព្រះអង្គហើយដែលបានធ្វើការអស្ចារ្យដ៏ធំៗគួរស្ញែងខ្លាចនៅក្នុងចំណោមអ្នក ដូចអ្នកបានឃើញស្រាប់។ កាលបុព្វបុរសរបស់អ្នកចុះទៅនៅ​ស្រុកអេស៊ីប ពួកគេមានគ្នាតែចិតសិបនាក់ប៉ុណ្ណោះ។ ឥឡូវនេះ ព្រះអម្ចាស់ជាព្រះ​របស់អ្នកបានធ្វើឱ្យអ្នកមានចំនួនច្រើនដូចផ្កាយនៅលើមេឃ»។

ទំនុកតម្កើងលេខ ១៤៧,១២-១៥.១៩-២០ បទព្រហ្មគីតិ

១២ក្រុងយេរូសាឡឹមកុំស្ងាត់ស្ងៀមនៅរេរង់
ព្រមទាំងក្រុងស៊ីយ៉ូនចូរត្រៀមខ្លួនថ្កើងព្រះម្ចាស់
១៣ដ្បិតព្រះអង្គការពារអ្នករាល់គ្នាបានសុខណាស់
ទ្រង់ឱ្យពរដល់រាស្ត្រដែលរស់ពាសពេញទីក្រុង
១៤ទ្រង់ប្រទានទឹកដីមានសេរីសុខត្រចង់
សន្តិភាពគ្រប់ជ្រោយជ្រុងស្រូវបម្រុងច្រើនមហិមា
១៥នៅលើផ្ទៃផែនដីស្រស់ប្រិមប្រិយទ្រង់បញ្ជា
ផ្សព្វផ្សាយគ្រប់ទិសាពីបញ្ជាព្រះអម្ចាស់
១៩ព្រះអង្គបានសម្តែងការជាក់ស្តែងឱ្យគេស្គាល់
ពូជយ៉ាកុបមិនខ្វល់ពីបន្ទូលរបស់ទ្រង់
ព្រះអង្គប្រទានក្រឹត្យវិន័យពិតមិនបង្អង់
ព្រះបញ្ជាផ្សេងផងឱ្យជាតិអ៊ីស្រាអែលដឹង
២០ព្រះម្ចាស់ពុំបានប្រោសការទាំងអស់ជាដំណឹង
ឱ្យជាតិសាសន៍ផ្សេងដឹងស្គាល់វិន័យព្រះអង្គឡើយ

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ២ ថស ២,១៤

អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះជាម្ចាស់បានត្រាស់ហៅយើងដោយសារដំណឹងល្អ ដើម្បីឱ្យយើងរួមទទួលសិរីរុងរឿងរបស់ព្រះយេស៊ូគ្រីស្តជាអម្ចាស់នៃយើង។អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ មថ ១៧,២២-២៧

កាលក្រុមសាវ័ក និងព្រះយេស៊ូនៅជួបជុំគ្នាក្នុងស្រុកកាលីឡេ ព្រះអង្គមានព្រះបន្ទូល​ទៅគេថា៖ «បុត្រមនុស្សនឹងត្រូវគេបញ្ជូនទៅក្នុងកណ្តាប់ដៃមនុស្សលោកជាមិនខាន។ គេនឹងសម្លាប់លោក ប៉ុន្តែ នៅថ្ងៃទីបី លោកនឹងទទួលជីវិតថ្មីដ៏រុងរឿង»។ ឮដូច្នោះពួកសាវ័កព្រួយចិត្តជាខ្លាំង។ លុះព្រះយេស៊ូយាងមកដល់ក្រុងកាផានុមជាមួយក្រុមសាវ័ក អ្នកហូតពន្ធសម្រាប់ព្រះវិហារនាំគ្នាចូលមករកលោកសិលា ហើយសួរថា៖ «លោកគ្រូរបស់បងតែងបង់ពន្ធសម្រាប់ព្រះវិហារឬទេ?»។ លោកតបវិញថា៖ «បាទ! លោកបង!»។ កាលលោក​សិលាទៅដល់ផ្ទះ ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់មុនថា៖ «ស៊ីម៉ូន! តាមយោបល់អ្នក​ស្តេចនៅផែនដីនេះ ទារពន្ធអាករពីនរណា? ពីបុត្ររបស់ស្តេច ឬពីអ្នកផ្សេង?»។ លោកទូលថា៖ «ពីអ្នកផ្សេង»។ ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «មែន បើដូច្នេះ បុត្ររបស់ស្តេចមិនត្រូវបង់ពន្ធឡើយ! ប៉ុន្តែ ដើម្បីកុំឱ្យអ្នកទាំងនោះទាស់ចិត្ត ចូរទៅស្ទូចត្រីសមុទ្រ ហើយយកត្រីដែលស្ទូចបានមុនគេបើកមាត់ អ្នកនឹងឃើញ​កាក់មួយ។ ចូរយកកាក់នោះទៅបង់ពន្ធឱ្យខ្ញុំ និងឱ្យអ្នកចុះ!»។

567 Views

Theme: Overlay by Kaira