អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3
4 5 6 7 8 9 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4
5 6 7 8 9 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02
03 04 05 06 07 08 09
10 11 12 13 14 15 16
17 18 19 20 21 22 23
24 25 26 27 28 29 30
31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06
07 08 09 10 11 12 13
14 15 16 17 18 19 20
21 22 23 24 25 26 27
28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04
05 06 07 08 09 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01
02 03 04 05 06 07 08
09 10 11 12 13 14 15
16 17 18 19 20 21 22
23 24 25 26 27 28 29
30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05
06 07 08 09 10 11 12
13 14 15 16 17 18 19
20 21 22 23 24 25 26
27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03
04 05 06 07 08 09 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06 07
08 09 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30

ថ្ងៃចន្ទ អាទិត្យទី១៨
រដូវធម្មតា «ឆ្នាំសេស»
ពណ៌បៃតង

ថ្ងៃចន្ទ ទី០៤ ខែសីហា ឆ្នាំ២០២៥

លោកយ៉ូហានម៉ារីវិយ៉ាណេ (១៧៨៦-១៨៥៩) រៀនសូត្រមិនសូវបានពូកែ តែព្រះវិញ្ញាណដ៏បរិសុទ្ធបានប្រោសប្រទានព្រះអំណោយទានពិសេសឱ្យលោកចេះសម្រុះសម្រួលមនុស្សជាច្រើនជាមួយព្រះជាម្ចាស់ ហើយពូកែទំនាក់ទំនងគេផង ដោយធ្វើអគ្គសញ្ញាសូមព្រះជាម្ចាស់លើលែងទោស។ មារបៀតបៀនលោកជាខ្លាំង តែលោកចេះតែស៊ូទ្រាំដោយចិត្តអង់អាចជានិច្ច ដើម្បីជួយសង្គ្រោះមនុស្សលោក។ លោកជាគំរូអស់បូជាចារ្យដែលទទួលមុខងារណែនាំគ្រីស្តបរិស័ទ។

អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរជំរឿនប្រជាជន ជរ ១១,៤-១៥

ជនជាតិអ៊ីស្រាអែលកំពុងធ្វើដំណើរក្នុងវាលរហោស្ថាន។ ពួកគេនៅតែរអ៊ូរទាំងទាំងពោលថា៖ «តើនរណានឹងឱ្យសាច់ពួកយើងបរិភោគ? ពួកយើងធ្លាប់បរិភោគត្រីដោយឥតគិតថ្លៃនៅស្រុកអេស៊ីប ហើយពួកយើងក៏ធ្លាប់បរិភោគត្រសក់ ឪឡឹក ស្លឹកខ្ទឹម ខ្ទឹមក្រហម ខ្ទឹមសដែរ ពួកយើងនឹកម្ហូបអាហារទាំងនោះណាស់! ឥឡូវនេះ​ ពួកយើងបាក់កម្លាំង គ្មានអ្វីបរិភោគ គឺមានតែនំម៉ាណាប៉ុណ្ណោះ!»។ នំម៉ាណាមាន​ភាពដូចជាគ្រាប់ល្ងស និងមានពណ៌ភ្លឺថ្លា។ ប្រជាជនតែងនាំគ្នាចេញទៅរើសនំម៉ាណានោះយកមកកិន ឬបុកនឹងត្បាល់ រួចយកទៅស្ងោរ ឬធ្វើនំក្រៀប។ នំម៉ាណាមានរស​ជាតិដូចនំដែលគេចៀនជាមួយប្រេង។ ពេលណាសន្សើមធ្លាក់មកលើជំរំនៅវេលា​យប់ នំម៉ាណាក៏ធ្លាក់មកជាមួយដែរ។ លោកម៉ូសេឮប្រជាជនយំសោកនៅមាត់ទ្វារជំរំនៃអំបូររបស់គេរៀងៗខ្លួន។ ព្រះ​អម្ចាស់ទ្រង់ព្រះពិរោធនឹងពួកគេយ៉ាងខ្លាំង ហើយលោកម៉ូសេក៏អាក់អន់ចិត្តដែរ។ លោកម៉ូសេទូលព្រះអម្ចាស់ថា៖ «ហេតុអ្វីបានជាព្រះអង្គធ្វើឱ្យទូលបង្គំពិបាកចិត្ត​ដូច្នេះ? ហេតុអ្វីបានជាព្រះអង្គមិនអាណិតមេត្តាទូលបង្គំ? ហេតុអ្វីបានជាឱ្យទូល​បង្គំទទួលបន្ទុកលើប្រជាជនទាំងនេះ? តើទូលបង្គំជាអ្នកបង្កើតប្រជាជនទាំងនេះឬ តើទូលបង្គំជាឪពុករបស់ពួកគេឬ បានជាព្រះអង្គបង្គាប់ឱ្យទូលបង្គំបីបាច់ថែរក្សា​ពួកគេ ដូចម្តាយថែរក្សាកូន រហូតទៅដល់ទឹកដីដែលព្រះអង្គបានសន្យាជាមួយដូនតា​របស់ពួកគេថា នឹងប្រទានឱ្យពួកគេនោះ? តើទូលបង្គំទៅរកសាច់ឯណាមកឱ្យ​ប្រជាជនទាំងនេះបរិភោគបាន? ពួកគេនាំគ្នាយំសោកដាក់ទូលបង្គំទទូចថា “​សូម​រកសាច់មកឱ្យពួកយើងបរិភោគ!។ ទូលបង្គំពុំអាចមើលខុសត្រូវលើប្រជាជននេះតែម្នាក់ឯងបានទេ ព្រោះជាបន្ទុកធ្ងន់ពេក។ ប្រសិនបើព្រះអង្គប្រព្រឹត្តចំពោះ ទូលបង្គំ​ដូច្នេះ សូមមេត្តាដកជីវិតទូលបង្គំទៅ។ ប្រសិនបើព្រះអង្គគាប់ព្រហឫទ័យនឹងទូលបង្គំ សូមកុំទុកឱ្យទូលបង្គំឃើញទុក្ខវេទនាបែបនេះឡើយ។

ទំនុកតម្កើងលេខ ៨១ (៨០),១២-១៧ បទកាកគតិ

១២តែរាស្ត្រមិនស្តាប់ពាក្យយើងបង្គាប់គេធ្វើឫកឆ្មើង
ទោះអ៊ីស្រាអែលក៏លែងស្គាល់យើងធ្វើតាមទំនើង
អំពើអាក្រក់
១៣ហេតុដូច្នេះហើយទើបយើងបណ្តោយឱ្យពួកគេធ្លាក់
យើងឱ្យគេធ្វើតាមចិត្តគំរក់ប្រព្រឹត្តអាក្រក់
តាមទំនើងចិត្ត
១៤តែបើប្រជារាស្ត្រទាំងអស់គ្នាគេប្តូរគំនិត
ស្តាប់សំឡេងយើងហើយគេប្រព្រឹត្តតាមមាគ៌ាពិត
របស់យើងនោះ
១៥នោះយើងមុខជាបង្ក្រាបបច្ចាជាខ្មាំងទាំងអស់
ហើយយើងសម្លាប់មិនឱ្យសល់សោះសត្រូវទាំងអស់
តែមួយរំពេច
១៦អស់អ្នកដែលធ្លាប់ស្អប់ព្រះម្ចាស់ជាប់គេឈប់រត់គេច
នាំគ្នាមកចូលព្រះអង្គជានិច្ចតែទ្រង់មិនភ្លេច
ដាក់ទោសគេឡើយ
១៧ព្រះអម្ចាស់បានផ្តល់ស្រូវជាទានយ៉ាងល្អមកឱ្យ
ពួកអ៊ីស្រាអែលបរិភោគរួចហើយទាំងប្រទានឱ្យ
ទឹកឃ្មុំបរិបូរណ៌

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ទន ៧៨,២៤

អាលេលូយ៉ា! អាលេលូយ៉ា!
នៅក្នុងវាលរហោស្ថាន ព្រះជាម្ចាស់បានប្រទានអាហារឱ្យប្រជាជនរបស់ព្រះអង្គបរិភោគ។ ទ្រង់បានប្រទានឱ្យគេបរិភោគអាហារមកពីស្ថានបរមសុខយ៉ាងឆ្អែតបរិបូរណ៍។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ មថ ១៤,១៣-២១

នៅពេលនោះ ព្រះយេស៊ូទទួលដំណឹងថា គេប្រហារជីវិតលោកយ៉ូហានបាទីស្ត។ ព្រះអង្គក៏យាងចុះទូកចាកចេញជាមួយក្រុមសាវ័កឆ្ពោះទៅកាន់កន្លែងមួយស្ងាត់ ដាច់​ឡែកពីបណ្តាជន។ ប៉ុន្តែ មហាជនបានដឹង ហើយនាំគ្នាចេញពីក្រុងនានាដើរទៅតាម​ព្រះអង្គ។ កាលព្រះយេស៊ូយាងឡើងពីទូកមក ព្រះអង្គទតឃើញមហាជនដ៏ច្រើនយ៉ាងនេះ ទ្រង់មានព្រះហឫទ័យអាណិតអាសូរគេពន់ពេកណាស់ ក៏ប្រោសអ្នកជំងឺឱ្យ​បានជា។
ពេលថ្ងៃជ្រេណាស់ហើយ សាវ័កនាំគ្នាចូលមកជិតព្រះអង្គទូលថា៖ «ទីនេះស្ងាត់ណាស់ ហើយក៏ជិតយប់ផង សូមបង្គាប់បណ្តាជនទាំងនេះត្រឡប់ទៅវិញ! ឱ្យគេទៅរកទិញ​អាហារនៅតាមភូមិ»។ ប៉ុន្តែ ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់សាវ័កថា៖ «មិនបាច់ឱ្យគេត្រឡប់ទៅវិញទេ ចូរអ្នករាល់គ្នាយកអាហារឱ្យគេបរិភោគទៅ»។ សាវ័កទូលព្រះ​អង្គថា៖ «យើងខ្ញុំមាននំប័ុងតែប្រាំដុំ និងត្រីងៀតពីរកន្ទុយប៉ុណ្ណោះ»។ ព្រះអង្គមានព្រះបន្ទូលថា «ចូរយកនំប័ុង និងត្រីនោះមកឱ្យខ្ញុំ»។ បន្ទាប់មក ព្រះអង្គប្រាប់បណ្តាជនឱ្យអង្គុយលើស្មៅ ព្រះអង្គយកនំប័ុងទាំងប្រាំដុំ និងត្រីពីរកន្ទុយនោះមកកាន់ ទ្រង់ងើប​ព្រះភក្ត្រឡើងលើ លើកតម្កើងព្រះជាម្ចាស់ ហើយកាច់នំប័ុងប្រទានឱ្យក្រុមសាវ័ក ក្រុមសាវ័កក៏ចែកឱ្យបណ្តាជនបរិភោគ។ អ្នកទាំងនោះបានបរិភោគឆ្អែតគ្រប់ៗគ្នា ហើយក្រុមសាវ័កប្រមូលនំប័ុងដែលនៅសល់ដាក់បានពេញដប់ពីរល្អី។ អស់អ្នកដែល​បាន​បរិភោគនំប័ុង មានប្រុសៗទាំងអស់ប្រមាណប្រាំពាន់នាក់ ឥតគិតស្រីៗនិងក្មេងៗឡើយ។

512 Views

Theme: Overlay by Kaira