អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3
4 5 6 7 8 9 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4
5 6 7 8 9 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02
03 04 05 06 07 08 09
10 11 12 13 14 15 16
17 18 19 20 21 22 23
24 25 26 27 28 29 30
31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06
07 08 09 10 11 12 13
14 15 16 17 18 19 20
21 22 23 24 25 26 27
28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04
05 06 07 08 09 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01
02 03 04 05 06 07 08
09 10 11 12 13 14 15
16 17 18 19 20 21 22
23 24 25 26 27 28 29
30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05
06 07 08 09 10 11 12
13 14 15 16 17 18 19
20 21 22 23 24 25 26
27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03
04 05 06 07 08 09 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06 07
08 09 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30

ថ្ងៃសុក្រ អាទិត្យទី១៦
រដូវធម្មតា «ឆ្នាំសេស»
ពណ៌បៃតង

ថ្ងៃសុក្រ ទី២៥ ខែកក្ដដា ឆ្នាំ២០២៥

បុណ្យគោរព
សន្តយ៉ាកុប ជាគ្រីស្តទូត

សន្តយ៉ាកុប ជាបងរបស់សន្តយ៉ូហាន ជាកូនលោកសេបេដេ។ ព្រះយេស៊ូដាក់ឈ្មោះបងប្អូនទាំងពីរនាក់ថា “កូននៃផ្គរលាន់” ព្រោះអ្នកទាំងពីរមានចិត្តខ្លាំង។ ព្រះអង្គជ្រើសរើសលោកសិលា​ ព្រមទាំងលោកយ៉ាកុប និងលោកយ៉ូហានជាប្អូនឱ្យធ្វើសាក្សី ពិសេសនៅពេលព្រះអង្គសម្តែងសិរីរុងរឿងនៅលើភ្នំ និងនៅពេលព្រះអង្គអធិដ្ឋាននៅក្នុងសួនឧទ្យានកេសេម៉ានី។ ដូច្នេះ ព្រះអង្គពន្យល់ឱ្យអ្នកទាំងពីរយល់អំពីផ្លូវទៅកាន់សិរីរុងរឿងដ៏ពិតប្រាកដ គឺត្រូវសុខចិត្តលះបង់ចិត្តខ្លាំងរបស់ខ្លួន លះបង់ការលោភលន់ចង់បានអំណាចត្រួតត្រាអ្នកដ៏ទៃ។ ព្រះបាទហេរ៉ូដអគ្រីប៉ាបញ្ជាឱ្យគេចាប់កាត់កលោកយ៉ាកុប (កក ១២,២)។ ដូច្នេះ លោកយ៉ាកុបជាគ្រីស្តទូតដែលបូជាជីវិតថ្វាយព្រះគ្រីស្តមុនគេ។

អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរដំណើរឆ្ពោះទៅកាន់សេរីភាព សរ ២០,១-១៧

ព្រះជាម្ចាស់មានព្រះបន្ទូលមកកាន់កូនចៅអ៊ីស្រាអែលដូចតទៅនេះ៖ «យើងជាព្រះអម្ចាស់ជាព្រះរបស់អ្នក យើងបាននាំអ្នកចេញពីស្រុកអេស៊ីប ជាស្រុកដែលអ្នកធ្វើជា​ទាសករ។ មិនត្រូវគោរពព្រះណាផ្សេងក្រៅពីយើងឡើយ។ មិនត្រូវឆ្លាក់រូបអ្វី ឬយកវត្ថុដែលជាតំណាងអ្វីមួយនៅលើមេឃ នៅលើផែនដី ឬ​នៅក្នុងទឹក ក្រោមដី ធ្វើជាព្រះឡើយ។ មិនត្រូវក្រាបថ្វាយបង្គំរូបព្រះទាំងនោះ ឬ​គោរពបម្រើរូបទាំងនោះឡើយ។ យើងជាព្រះអម្ចាស់ ជាព្រះរបស់អ្នក យើងមិនចង់​​ឱ្យអ្នកជំពាក់ចិត្តនឹងព្រះណាផ្សេង ក្រៅពីយើងឡើយ។ ប្រសិនបើនរណាក្បត់​ចិត្តយើង យើងនឹងដាក់ទោសគេ ចាប់ពីឪពុករហូតដល់កូនចៅបីបួនតំណ។ ផ្ទុយទៅ​វិញ យើងនឹងសម្តែងសេចក្តីសប្បុរសរហូតដល់មួយពាន់តំណ ចំពោះអស់អ្នកដែល​ស្រឡាញ់ និងប្រតិបត្តិតាមបញ្ជារបស់យើង។ មិនត្រូវយកព្រះនាមរបស់ព្រះអម្ចាស់ជាព្រះរបស់អ្នកទៅប្រើដោយបំពាននោះឡើយ ដ្បិតព្រះអម្ចាស់នឹងមិនអត់ឱនឱ្យអ្នកដែលយកព្រះនាមរបស់ព្រះអង្គ ទៅប្រើ​បំពានជាដាច់ខាត។ ចូររម្លឹកថ្ងៃសប្ប័ទ ហើយញែកថ្ងៃនោះទុកជាថ្ងៃដ៏វិសុទ្ធ។ អ្នកមានពេលប្រាំមួយថ្ងៃសម្រាប់បំពេញកិច្ចការទាំងប៉ុន្មានដែលអ្នកត្រូវធ្វើ តែថ្ងៃទីប្រាំពីរជាថ្ងៃសប្ប័ទរបស់​ព្រះអម្ចាស់ ជាព្រះនៃអ្នក។ ដូច្នេះ នៅថ្ងៃនោះ ទាំងអ្នក ទាំងកូនប្រុស កូនស្រីរបស់អ្នក ទាំងអ្នកបម្រើប្រុសស្រី ទាំងសត្វពាហនៈ និងជនបរទេសដែលរស់នៅជាមួយ មិនត្រូវ​ធ្វើការអ្វីឡើយ ដ្បិតក្នុងរយៈពេលប្រាំមួយថ្ងៃ ព្រះអម្ចាស់បានបង្កើតផ្ទៃមេឃ ផែនដី សមុទ្រ និងរបស់សព្វសារពើដែលស្ថិតនៅទីទាំងនោះ ហើយថ្ងៃទីប្រាំពីរ ព្រះអង្គបាន​សម្រាក។ ហេតុនេះហើយ បានជាព្រះអម្ចាស់ប្រទានពរដល់ថ្ងៃសប្ប័ទ ហើយញែក​ថ្ងៃនោះដ៏វិសុទ្ធ។ ចូរគោរពមាតាបិតារបស់អ្នក ដើម្បីឱ្យអ្នកមានអាយុយឺនយូរនៅលើដីដែលព្រះអម្ចាស់ជាព្រះនៃអ្នកប្រទានដល់អ្នក។ កុំសម្លាប់មនុស្ស កុំប្រព្រឹត្តអំពើផិតក្បត់ កុំលួចប្លន់គេ។ កុំធ្វើសាក្សីក្លែងក្លាយ នាំឱ្យអ្នកដទៃមានទោស។ កុំលោភលន់ ចង់បានផ្ទះរបស់អ្នកដទៃ កុំលោភលន់ចង់បានប្រពន្ធគេ ឬក៏ លោភលន់ចង់បានអ្នក​បម្រើប្រុស អ្នកបម្រើស្រី គោ លា ឬរបស់អ្វីផ្សេងទៀតរបស់គេឡើយ»។

ទំនុកតម្កើងលេខ ១៩ (១៨),៨-១១ បទកាកគតិ

ព្រះធម្មវិន័យល្អល្អះឥតបីប្រសើរថ្កើងថ្កាន
ផ្តល់កម្លាំងចិត្តឥតមានស្រាកស្រាន្តមនុស្សល្ងង់ប្រែប្រាណ
ជាមានប្រាជ្ញា
បញ្ជារបស់ព្រះម្ចាស់ទាំងអស់ត្រឹមត្រូវសត្យា
ឱ្យចិត្តអំណរសប្បាយក្រៃណាបំភ្លឺចិន្តា
ថ្លៃថ្លាត្រចង់
១០ការគោរពកោតព្រះអម្ចាស់សោតវិសេសយល់យង់
ស្ថិតស្ថេរចីរកាលតទៅគង់វង្សការវិនិច្ឆ័យទ្រង់
ក៏សុទ្ធត្រឹមត្រូវ
១១គួរឱ្យប្រាថ្នាចង់បានណាស់សាជាងមាសឆ្អិនឆ្អៅ
ផ្អែមជាងទឹកឃ្មុំខែចេត្រពេកកូវដែលហូរចេញទៅ
ចាកពីបង្គង

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អ

អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះគ្រីស្តបានព្រោះព្រះបន្ទូលរបស់ព្រះជាម្ចាស់ក្នុងចិត្តយើង។ អ្នកដែលទទួលព្រះបន្ទូលនេះ ហើយធ្វើឱ្យព្រះបន្ទូលបង្កើតផល ពិតជាមានសុភមង្គល។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ មថ ១៣,១៨-២៣

នៅគ្រានោះ ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់ក្រុមសាវ័កថា៖ «សុំស្តាប់អត្ថន័យនៃប្រស្នាអំពីអ្នកព្រោះស្រូវដូចតទៅ អ្នកដែលបានឮព្រះបន្ទូលអំពីព្រះរាជ្យ តែមិនយល់ ​ប្រៀបបាននឹងអ្នកដែលទទួលគ្រាប់ពូជនៅតាមផ្លូវ ហើយមារកំណាចមកឆក់យកព្រះបន្ទូលដែលបានធ្លាក់ក្នុងចិត្តគេនោះទៅ។ រីឯអ្នកដែលទទួលគ្រាប់ពូជលើដីមានថ្ម គឺ​អស់អ្នកដែលបានឮព្រះបន្ទូល ហើយក៏ទទួលយកភ្លាមដោយអំណរដែរ។ ប៉ុន្តែ គេពុំបានទុកឱ្យព្រះបន្ទូលចាក់ឫសនៅក្នុងខ្លួនគេឡើយ គេជាប់ចិត្តតែមួយភ្លែតប៉ុណ្ណោះ។ លុះដល់មានទុក្ខលំបាក​ឬត្រូវគេបៀតបៀនព្រោះតែព្រះបន្ទូល គេក៏បោះបង់ចោលជំនឿភ្លាម។ អ្នកដែលទទួលគ្រាប់ពូជក្នុងដីមានបន្លា គឺអ្នកដែលបានឮព្រះបន្ទូល ប៉ុន្តែ ការ​ខ្វល់ខ្វាយអំពីជីវិតក្នុងលោកីយ៍ ចិត្តលោភលន់ចង់បានទ្រព្យសម្បត្តិ រួបរឹតព្រះបន្ទូលមិនឱ្យបង្កើតផលបានឡើយ។ រីឯអ្នកដែលទទួលគ្រាប់ពូជក្នុងដីមានជីជាតិល្អ គឺ​អស់អ្នកដែលបានឮព្រះបន្ទូល ហើយយល់ គេបង្កបង្កើតផល ខ្លះបានមួយជាមួយរយ ខ្លះបានមួយជាហុកសិប និងខ្លះទៀតបានមួយជាសាមសិប»។

575 Views

Theme: Overlay by Kaira