អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3
4 5 6 7 8 9 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4
5 6 7 8 9 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02
03 04 05 06 07 08 09
10 11 12 13 14 15 16
17 18 19 20 21 22 23
24 25 26 27 28 29 30
31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06
07 08 09 10 11 12 13
14 15 16 17 18 19 20
21 22 23 24 25 26 27
28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04
05 06 07 08 09 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01
02 03 04 05 06 07 08
09 10 11 12 13 14 15
16 17 18 19 20 21 22
23 24 25 26 27 28 29
30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05
06 07 08 09 10 11 12
13 14 15 16 17 18 19
20 21 22 23 24 25 26
27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03
04 05 06 07 08 09 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06 07
08 09 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30

ថ្ងៃពុធ អាទិត្យទី១៦
រដូវធម្មតា «ឆ្នាំសេស»
ពណ៌បៃតង

ថ្ងៃពុធ ទី២៣ ខែកក្ដដា ឆ្នាំ២០២៥

អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរដំណើរឆ្ពោះទៅកាន់សេរីភាព សរ ១៦,១-៥.៩-១៥

សហគមន៍អ៊ីស្រាអែលទាំងមូលចេញដំណើរពីអេលីមទៅដល់វាលរហោស្ថានស៊ីនដែល​នៅចន្លោះអេលីម និងភ្នំស៊ីណៃ។ ពួកគេទៅដល់ទីនោះនៅថ្ងៃទីដប់ប្រាំក្នុងខែទីពីរ ក្រោយ​ពេលចាកចេញពីស្រុកអេស៊ីប។ នៅវាលរហោស្ថាននោះ សហគមន៍អ៊ីស្រាអែលទាំងមូលនាំគ្នារអ៊ូរទាំដាក់លោកម៉ូសេ និងលោកអរ៉ុន។ ជនជាតិអ៊ីស្រាអែលពោលទៅកាន់លោកទាំងពីរថា៖ «កាលនៅស្រុកអេស៊ីប ពួកយើងធ្លាប់អង្គុយជុំវិញឆ្នាំងដែលមានសាច់ និងមានអាហារដ៏បរិបូរណ៌! ប្រសិនបើព្រះអម្ចាស់ប្រហារពួកយើងនៅទីនោះ ប្រសើរជាងឱ្យលោកទាំងពីរនាំពួកយើងទាំងអស់គ្នាមកស្លាប់ដោយអត់ឃ្លានក្នុងវាលរហោស្ថាននេះ»។ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «យើងនឹងផ្តល់អាហារពីលើមេឃមកឱ្យអ្នករាល់គ្នា ដូចបង្អុរភ្លៀង។ រៀងរាល់ថ្ងៃ ប្រជាជនទាំងអស់ត្រូវចេញទៅរើសអាហារសម្រាប់បរិភោគក្នុងមួយថ្ងៃ។ ធ្វើបែបនេះ យើងនឹងល្បងលមើលចិត្តប្រជាជន ដើម្បីឱ្យដឹងថា គេគោរពវិន័យរបស់យើងឬទេ?។ នៅថ្ងៃទីប្រាំមួយ ពេលដែលគេរៀបចំម្ហូបអាហារដែលគេរើសមកនោះ គេនឹងឃើញមានអាហារលើសថ្ងៃធម្មតាមួយជាពីរ»។
លោកម៉ូសេប្រាប់លោកអរ៉ុនថា៖ «សូមបង្គាប់សហគមន៍អ៊ីស្រាអែលទាំងមូលឱ្យចូលមកគាល់ព្រះអម្ចាស់ ដ្បិតព្រះអង្គទ្រង់ព្រះសណ្តាប់ឮពាក្យរអ៊ូរទាំរបស់ពួកគេហើយ»។ នៅពេលដែលលោកអរ៉ុនកំពុងតែមានប្រសាសន៍ទៅកាន់សហគមន៍អ៊ីស្រាអែលទាំងមូល ពួកគេនាំគ្នាបែរមើលទៅវាលរហោស្ថានឃើញសិរីរុងរឿងរបស់ព្រះអម្ចាស់លេចមកនៅក្នុងពពក។ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «យើងបានឮពាក្យរអ៊ូរទាំរបស់ជនជាតិអ៊ីស្រាអែលហើយ ចូរប្រាប់ពួកគេដូចតទៅនេះ នៅពេលព្រលប់ អ្នករាល់គ្នានឹងបរិភោគសាច់ ហើយនៅពេលព្រឹក អ្នករាល់គ្នានឹងមាននំប័ុងបរិភោគយ៉ាងបរិបូរណ៌។ ពេលនោះអ្នករាល់គ្នានឹងទទួលស្គាល់ថា យើងជាព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នា»។ ពេលល្ងាច មានសត្វក្រួចហើរមកពាសពេញជំរំ ហើយព្រលឹមឡើង មានសន្សើម​ធ្លាក់ជុំវិញជំរំផង។ នៅពេលដែលសន្សើមស្ងួត មានគ្រាប់ល្អិតៗដូចព្រឹលនៅពាសពេញ​វាលរហោស្ថាន។ ឃើញដូច្នេះ ជនជាតិអ៊ីស្រាអែលសួរគ្នាទៅវិញទៅមកថា «ម៉ានូ?» គឺ «នេះជាអ្វី?» ដ្បិតពួកគេមិនដឹងថាជាអ្វីទេ។ លោកម៉ូសេប្រាប់ពួកគេថា៖ «នេះ​ជាអាហារដែលព្រះអម្ចាស់ប្រទានឱ្យអ្នករាល់គ្នាបរិភោគ»។

ទំនុកតម្កើងលេខ ៧៨ (៧៧),១៧-១៩.២៣-២៥.២៧.២៩ បទព្រហ្មគីតិ

១៧ទោះជាទ្រង់ធ្វើត្រូវពួកគេនៅតែប្រព្រឹត្ត
អំពើបាបទុច្ចរិតដោយប្រព្រឹត្តទាស់ព្រះទ័យ
នៅវាលរហោស្ថានដូនតាបានគិតរំពៃ
ប្រឆាំងព្រះម្ចាស់ថ្លៃមានបារមីឥតអ្វីប្រៀប
១៨ពួកគេសម្រេចចិត្តល្បងឥតគិតអានុភាព
ទាមទារជាដរាបឱ្យទ្រង់រៀបចំអាហារ
១៩គេមានចិត្តសង្ស័យលើម្ចាស់ថ្លៃយ៉ាងឫស្យា
ដោយពោលពាក្យវាចាឱ្យក្សត្រាជប់លៀងគេ
២៣ទោះជាយ៉ាងណាក្តីទ្រង់ប្រណីអត់ទោសឱ្យ
បញ្ជាមិនថ្លោះធ្លោយពពកឱ្យបើកផ្ទៃមេឃ
២៤ហើយប្រទានអាហារនំម៉ាណាច្រើនក្រៃពេក
ធ្លាក់មកពីលើមេឃព្រះអង្គចែកពីសួគ៌ា
២៥ពួកគេបរិភោគអាហារពពួកទេវតា
ទ្រង់ប្រទានអាហារគ្រប់អាត្មាឆ្អែតស្កប់ស្កល់
២៧ទ្រង់ប្រទានសត្វស្លាបហើរឆ្វែលឆាបច្រើនទាំងហ្វូង
ទាំងសាច់សត្វទៀតផងច្រើនកន្លងឥតគណនា
២៩គេបរិភោគឆ្អែតឆ្អល់បានស្កប់ស្កល់គ្មានសល់ម្នាក់
ព្រះជាម្ចាស់ថ្នមថ្នាក់តាមចិត្តអ្នកប៉ងប្រាថ្នា

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អ

អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះគ្រីស្តបានសាបព្រោះព្រះបន្ទូលរបស់ព្រះជាម្ចាស់ក្នុងចិត្តយើង។ អ្នកដែលទទួលព្រះបន្ទូលនេះ ហើយធ្វើឱ្យព្រះបន្ទូលបង្កើតផល ពិតជាមានសុភមង្គល។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ មថ ១៣,១-៩

នៅគ្រានោះ ព្រះយេស៊ូចាកចេញពីផ្ទះ យាងទៅគង់នៅមាត់សមុទ្រ មានមហាជន​ច្រើនកុះករមកចោមរោមព្រះអង្គ។ ព្រះអង្គក៏យាង​ចុះទៅគង់ក្នុងទូកមួយ រីឯបណ្តា​ជនឈរនៅមាត់ច្រាំង។ ព្រះអង្គមានព្រះបន្ទូលទៅគេយ៉ាងច្រើន ដោយប្រើពាក្យ​ប្រស្នាដូចតទៅនេះ៖ «អ្នកសាបព្រោះចេញទៅព្រោះគ្រាប់ពូជ។ ពេលគាត់ព្រោះ មាន​គ្រាប់ពូជខ្លះធ្លាក់ទៅលើផ្លូវ ហើយសត្វមកចឹកស៊ីអស់ទៅ។ មានគ្រាប់ពូជខ្លះទៀតធ្លាក់ទៅលើកន្លែងមានថ្ម ពុំសូវមានដីច្រើន គ្រាប់ពូជក៏ដុះឡើងភ្លាម ដោយដីមិនសូវ​ជ្រៅ លុះដល់ថ្ងៃក្តៅឡើង ពន្លកទាំងនោះក៏ក្រៀមស្វិតអស់ទៅ ព្រោះឫសចាក់មិនបាន​ជ្រៅ។ គ្រាប់ពូជខ្លះទៀតធ្លាក់ទៅលើដីមានបន្លា បន្លាក៏ដុះឡើងរួបរឹតស្រូវ មិនឱ្យ​ដុះបានឡើយ។ គ្រាប់ពូជខ្លះទៀតធ្លាក់ទៅលើដីមានជីជាតិល្អ មួយគ្រាប់ឱ្យផល​ជាមួយរយគ្រាប់ មួយទៀតហុកសិប និងមួយទៀតឱ្យសាមសិប។ អស់អ្នកដែល​ឮពាក្យនេះសូមយកទៅពិចារណាចុះ!»។

660 Views

Theme: Overlay by Kaira