អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3
4 5 6 7 8 9 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4
5 6 7 8 9 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02
03 04 05 06 07 08 09
10 11 12 13 14 15 16
17 18 19 20 21 22 23
24 25 26 27 28 29 30
31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06
07 08 09 10 11 12 13
14 15 16 17 18 19 20
21 22 23 24 25 26 27
28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04
05 06 07 08 09 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01
02 03 04 05 06 07 08
09 10 11 12 13 14 15
16 17 18 19 20 21 22
23 24 25 26 27 28 29
30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05
06 07 08 09 10 11 12
13 14 15 16 17 18 19
20 21 22 23 24 25 26
27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03
04 05 06 07 08 09 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06 07
08 09 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30

ថ្ងៃអង្គារ អាទិត្យទី១៦
រដូវធម្មតា «ឆ្នាំសេស»
ពណ៌បៃតង

ថ្ងៃអង្គារ ទី២២ ខែកក្ដដា ឆ្នាំ២០២៥

បុណ្យគោរព
សន្តីម៉ារី ម៉ាដាឡា ជាទូតរបស់គ្រីស្តទូត
ពណ៌ស

ក្នុងគម្ពីរដំណឹងល្អទាំងបួនក័ណ្ឌ មានរ៉ាយរ៉ាប់អំពីស្រ្តីៗដែលឈរចាំនៅក្បែរឈើឆ្កាងព្រះយេស៊ូ។ លោកលូកាបញ្ជាក់ថា “ស្ត្រីទាំងនោះបានបម្រើព្រះយេស៊ូតាំងពីស្រុកកាលីឡមក”។ ក្នុងចំណោមស្ត្រីទាំងនោះមាននាងម៉ារីពីភូមិម៉ាដាឡាជា​ដើម។ ព្រះយេស៊ូបានប្រោសឱ្យនាងរួចពីអំណាចរបស់មារ។  ដោយព្រះយេស៊ូជម្រះចិត្តគំនិតរបស់នាង នាងមានចិត្តស្រឡាញ់ព្រះអង្គយ៉ាងខ្លាំង។ នាងម៉ារីម៉ាដាឡា ទៅយំមុខថ្នូរព្រះយេស៊ូ។ នាងយល់ថា ទោះបីព្រះយេស៊ូសោយទិវង្គតក៏ដោយ ក៏ព្រះអង្គនៅតែជាព្រះម្ចាស់របស់នាងដដែល។ ព្រះគ្រីស្តដែលទទួលព្រះជន្មថ្មីដ៏រុងរឿង បានប្រទានឱ្យនាងមានភារកិច្ចប្រកាសដំណឹងឱ្យក្រុមគ្រីស្តទូតថា ព្រះអង្គពិតជាទទួលព្រះជន្មថ្មីដ៏រុងរឿងមែន!។

អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរដំណើរឆ្ពោះទៅកាន់សេរីភាព សរ ១៤,២១-១៥,១

លោកម៉ូសេលើកដៃតម្រង់ទៅសមុទ្រ។ ព្រះអម្ចាស់ធ្វើឱ្យមានខ្យល់បក់ពីទិស​ខាងកើតយ៉ាងខ្លាំងពេញមួយយប់ រុញច្រានទឹកសមុទ្រ ធ្វើឱ្យទឹកសមុទ្ររីងស្ងួត។ ផ្ទៃទឹកក៏ញែកចេញពីគ្នា ហើយជនជាតិអ៊ីស្រាអែលនាំគ្នាដើរតាមបាតសមុទ្រ ដោយ​មានទឹកសមុទ្រដូចកំពែងនៅសងខាងពួកគេ។ កងទ័ពអេស៊ីប ទាំងសេះរបស់ព្រះចៅ​ផារ៉ោន ទាំងរទេះចម្បាំង និងពលសេះទាំងប៉ុន្មានដែលដេញតាមពីក្រោយ ក៏ចូល​ទៅកណ្តាលសមុទ្រដែរ។ លុះពេលទៀបភ្លឺ ព្រះអម្ចាស់ដែលគង់នៅក្នុងដុំភ្លើង និង​ដុំពពក ទតទៅកងទ័ពអេស៊ីប ធ្វើឱ្យកងទ័ពនោះជ្រួលច្របល់។ ព្រះអង្គធ្វើឱ្យ​រទេះចម្បាំងរបូតកង់ ហើយទៅមុខមិនរួច។ ជនជាតិអេស៊ីបស្រែកឡើងថា៖ “យើងនាំ​គ្នារត់​ឱ្យ​ឆ្ងាយពីជនជាតិអ៊ីស្រាអែលទៅ ដ្បិតព្រះអម្ចាស់រួមជាមួយពួកគេច្បាំង​តទល់នឹងពួកយើងហើយ!»។ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរលើកដៃតម្រង់ទៅសមុទ្រ ឱ្យទឹកសមុទ្រវិលមកគ្របលើជនជាតិអេស៊ីប រទេះចម្បាំង និងទ័ពសេះរបស់ពួក​គេ»។ លោកម៉ូសេលើកដៃតម្រង់ទៅសមុទ្រ។ នៅពេលថ្ងៃរះ ទឹកសមុទ្រក៏ហូរត្រឡប់​មកកន្លែងដើមវិញ។ ជនជាតិអេស៊ីបនាំគ្នារត់គេចមិនទាន់ ដ្បិតព្រះអម្ចាស់ធ្វើឱ្យពួកគេលិចលង់នៅកណ្តាលសមុទ្រ។ ទឹកហូរត្រឡប់មកវិញ គ្របលើរទេះចម្បាំង ទ័ពសេះ និងកងទ័ពទាំងមូលរបស់ព្រះចៅផារ៉ោន ដែលដេញតាមជនជាតិអ៊ីស្រាអែល គ្មាននរណាម្នាក់រត់រួចឡើយ។ ចំណែកឯជនជាតិអ៊ីស្រាអែលវិញ គេបានដើរតាម​បាតសមុទ្រ ដោយមានទឹកសមុទ្រដូចកំពែង នៅសងខាងពួកគេ។ នៅថ្ងៃនោះ ព្រះអម្ចាស់បានសង្គ្រោះជនជាតិអ៊ីស្រាអែលឱ្យរួចពីកណ្តាប់ដៃ​របស់ជនជាតិអេស៊ីប។ ជនជាតិអ៊ីស្រាអែលឃើញសាកសពជនជាតិអេស៊ីបនៅតាមឆ្នេរសមុទ្រ។ ជនជាតិអ៊ីស្រាអែលឃើញឫទ្ធិបារមីដ៏ខ្លាំងពូកែរបស់ព្រះអម្ចាស់ ដែលបាន​ប្រហារជនជាតិអេស៊ីប។ ហេតុនេះហើយ បានជាប្រជាជនកោតខ្លាចព្រះអម្ចាស់។ ពួកគេជឿលើព្រះអម្ចាស់ និងជឿលើលោកម៉ូសេ ជាអ្នកបម្រើរបស់ព្រះអង្គ។ លោកម៉ូសេ និងជនជាតិអ៊ីស្រាអែលនាំគ្នាច្រៀងថ្វាយព្រះអម្ចាស់ដូចទៅ៖

ទំនុកតម្កើងរបស់លោកម៉ូសេ សរ ១៥,៨.១០.១៣.១៧ បទព្រហ្មគីតិ

ពេលខ្យល់បក់បោកមកទឹករលកផ្តុំគ្នាឡើង
ទំនប់ទឹករលើងមកនៅគឿងសមុទ្រជាន់
១០ព្រះអង្គទ្រង់ផ្លុំខ្យល់ទឹកវិលវល់គ្របកាយា
ពួកគេលិចមរណាក្នុងជលសាដូចសំណ
១៣ព្រះអង្គបានលោះលារាស្ត្រគ្រប់គ្នាមានរំពឹង
ដឹកនាំគេតម្រង់ដំណាក់ទ្រង់ដ៏ឧត្តម
១៧ព្រះអង្គនាំប្រជារាស្ត្រគ្រប់គ្នាទៅលើភ្នំ
ជាចំណែកដ៏ធំកន្លែងសំណាក់ព្រះអង្គ
ឱ! ព្រះអម្ចាស់អើយព្រះអង្គហើយដែលបានសង់
ទីសក្ការៈត្រចង់ដោយព្រះហស្តទ្រង់សាងផ្ទាល់

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម លក ១១,២៥

អាលេលូយ៉ា! អាលេលូយ៉ា!
អ្នកណាស្តាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងអនុវត្តតាម អ្នកនោះពិតជាមានសុភមង្គលហើយ។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ មថ ១២,៤៦-៥០

នៅគ្រានោះ ព្រះយេស៊ូកំពុងតែមានព្រះបន្ទូលទៅកាន់មហាជន ស្រាប់តែមាតា និងបងប្អូនព្រះអង្គមកឈរចាំនៅខាងក្រៅ ចង់និយាយជាមួយព្រះអង្គ។ មានម្នាក់ទូលព្រះអង្គថា៖ «ម្តាយលោក និងបងប្អូនលោកនៅខាងក្រៅចង់និយាយជាមួយ​លោក»។ ព្រះអង្គមានព្រះបន្ទូលតបទៅគាត់វិញថា៖ «តើនរណាជាម្តាយខ្ញុំ? នរណា​ជាបងប្អូនខ្ញុំ?»។ ព្រះអង្គលើកព្រះហស្តចង្អុលទៅពួកសាវ័កទាំងមានព្រះបន្ទូលថា៖ «អ្នកទាំងនេះហើយជាមាតា និងជាបងប្អូនរបស់ខ្ញុំ ដ្បិតអ្នកណាធ្វើតាមព្រះហឫទ័យ​របស់ព្រះបិតាខ្ញុំដែលគង់នៅស្ថានបរមសុខ អ្នកនោះហើយជាបងប្អូនប្រុសស្រី និងជាម្តាយរបស់ខ្ញុំ»។

455 Views

Theme: Overlay by Kaira