អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3
4 5 6 7 8 9 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4
5 6 7 8 9 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02
03 04 05 06 07 08 09
10 11 12 13 14 15 16
17 18 19 20 21 22 23
24 25 26 27 28 29 30
31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06
07 08 09 10 11 12 13
14 15 16 17 18 19 20
21 22 23 24 25 26 27
28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04
05 06 07 08 09 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01
02 03 04 05 06 07 08
09 10 11 12 13 14 15
16 17 18 19 20 21 22
23 24 25 26 27 28 29
30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05
06 07 08 09 10 11 12
13 14 15 16 17 18 19
20 21 22 23 24 25 26
27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03
04 05 06 07 08 09 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06 07
08 09 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30

ថ្ងៃព្រហស្បតិ៍ អាទិត្យទី១០
រដូវធម្មតា «ឆ្នាំសេស»
ពណ៌បៃតង

ថ្ងៃព្រហស្បតិ៍ ទី១២ ខែមិថុនា ឆ្នាំ២០២៥

អត្ថបទទី១៖ សូមថ្លែងលិខិតទី២ របស់គ្រីស្តទូតប៉ូលផ្ញើជូនគ្រីស្តបរិស័ទក្រុងកូរិនថូស ២ករ ៣,១៥-៤,១.៣-៦

បងប្អូនជាទីស្រឡាញ់!
មកទល់សព្វថ្ងៃនេះ ពេលជនជាតិយូដាអានគម្ពីររបស់​លោកម៉ូសេ មានស្បៃមួយនៅបាំងចិត្តគេមិនឱ្យយល់ ក៏ប៉ុន្តែ នៅពេលគេបែរចិត្ត​គំនិតរកព្រះអម្ចាស់ ស្បៃនោះចេញពីគេបាត់ទៅ ដ្បិតព្រះអម្ចាស់ជាព្រះវិញ្ញាណ។ នៅទីណាមានព្រះវិញ្ញាណរបស់ព្រះអម្ចាស់ នៅទីនោះក៏មានសេរីភាពដែរ។ យើងទាំងអស់គ្នាដែលគ្មានស្បៃនៅបាំងមុខ យើងបញេ្ចញសិរីរុងរឿងរបស់ព្រះអម្ចាស់ ដែលចាំង​មកលើយើង ហើយយើងនឹងផ្លាស់ប្រែឱ្យបានដូចព្រះអង្គ គឺមានសិរីរុងរឿងកាន់តែភ្លឺឡើងៗ។ នេះហើយជាស្នាព្រះហស្តរបស់ព្រះវិញ្ញាណនៃព្រះអម្ចាស់។ បើព្រះជាម្ចាស់មានព្រះហឫទ័យមេត្តាករុណា ប្រគល់មុខងារនេះមកឱ្យយើង​បំពេញ យើងមិនបាក់ទឹកចិត្តឡើយ។ ប្រសិនបើអត្ថន័យនៃដំណឹងល្អនៅតែលាក់កំបាំង គឺនៅលាក់កំបាំងតែចំពោះអស់អ្នកដែលត្រូវវិនាសអន្តរាយប៉ុណ្ណោះ ជាអ្នកមិនជឿ ជាអ្នក​ដែលត្រូវព្រះនៃលោកនេះធ្វើឱ្យចិត្តគំនិតរបស់គេទៅជាងងឹត មិនឱ្យគេឃើញ​ព​ន្លឺរស្មីដ៏រុងរឿងនៃដំណឹងល្អរបស់ព្រះគ្រីស្តដែលជាតំណាងរបស់ព្រះជាម្ចាស់នោះ​ឡើយ។ យើងមិនប្រកាសអំពីខ្លួនយើងទេ គឺយើងប្រកាសអំពីព្រះយេស៊ូគ្រីស្ត ជាព្រះ​អម្ចាស់ ហើយយើងដាក់ខ្លួនជាអ្នកបម្រើបងប្អូន ព្រោះតែព្រះយេស៊ូហ្នឹងហើយ។ ព្រះ​ជាម្ចាស់ដែលមានព្រះបន្ទូលថា “ចូរឱ្យមានពន្លឺភ្លឺចេញពីងងឹត!” ទ្រង់ក៏បានបំភ្លឺចិត្ត​គំនិតរបស់យើងឱ្យស្គាល់យ៉ាងច្បាស់នូវសិរីរុងរឿងរបស់ព្រះជាម្ចាស់ ដែលភ្លឺចាំងពី​ព្រះភក្ត្ររបស់ព្រះគ្រីស្តដែរ។

ទំនុកតម្កើងលោកតូប៊ីត ៨៥ (៨៤),៩-១៤ បទកាកគតិ

យើងខ្ញុំត្រងត្រាប់ត្រចៀកប្រុងស្តាប់បន្ទូលព្រះអង្គ
ទ្រង់នឹងប្រទានសុខសាន្តគ្មានហ្មងលើរាស្ត្រទ្រង់ផង
ដែលមិនលេលា
១០ក្នុងពេលឆាប់ៗទ្រង់នឹងប្រញាប់ជួយយើងរាល់គ្នា
ដល់អ្នកកោតខ្លាចព្រះអង្គគ្រប់គ្រាសិរីមហិមា
នៅលើដីយើង
១១ទ្រង់មានព្រះទ័យសប្បុរសថ្លាថ្លៃបារមីរុងរឿង
ព្រះអង្គស្មោះស្ម័គ្រករុណាមិនឆ្មើងយុតិ្តធម៌កើតឡើង
នៅលើលោកីយ៍
១២សេចក្តីទៀងត្រង់ចាប់ដុះរហង់ពាសពេញផែនដី
សេចក្តីសុចរិតក៏លាស់ជាថ្មីពីសួគ៌ាល័យ
ចុះជួយរក្សា
១៣ព្រះអម្ចាស់ផ្ទាល់ប្រទានមង្គលឱ្យយើងគ្រប់គ្នា
ចំណែកផែនដីបង្កើតផលាភោគផលផ្លែផ្កា
សំបូរមិនខ្វះ
១៤សេចក្តីសុចរិតយុត្តិធម៌ប្រណីតនៅមុខព្រះម្ចាស់
សុខសាន្តតាមដានរៀបផ្លូវថ្វាយព្រះឥតមានក្រឡះ
សុខសាន្តរហូត

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ១ យហ ៤,២

អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះអម្ចាស់បានទុកវិន័យនេះឱ្យយើង គឺអ្នកស្រឡាញ់ព្រះជាម្ចាស់ក៏ត្រូវស្រឡាញ់បងប្អូនដែរ។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ មថ ៥,២០-២៦

ក្រុមសាវ័កជួបជុំជាមួយព្រះយេស៊ូនៅលើភ្នំ។ ព្រះអង្គមានព្រះបន្ទូលទៅកាន់ពួកគេថា៖ «ខ្ញុំសុំប្រាប់ឱ្យអ្នករាល់គ្នាដឹងច្បាស់ថា បើ​សេចក្តីសុចរិតរបស់អ្នករាល់គ្នាមិន​ប្រសើរជាងសេចក្តីសុចរិតបស់ពួកធម្មាចារ្យ និងពួកខាងគណៈផារីស៊ីទេ អ្នករាល់គ្នា​ពុំអាចចូលទៅក្នុងព្រះរាជ្យនៃស្ថានបរមសុខបានឡើយ។ អ្នករាល់គ្នាធ្លាប់ឮសេចក្តីដែលមានថ្លែងប្រាប់បុព្វបុរសថា “កុំសម្លាប់មនុស្ស អ្នកណា​សម្លាប់គេ អ្នកនោះនឹងត្រូវគេផ្តន្ទាទោស”។ រីឯខ្ញុំវិញ ខ្ញុំសុំបញ្ជាក់ប្រាប់អ្នករាល់គ្នាថា អ្នកណាខឹងនឹងបងប្អូន អ្នកនោះនឹងត្រូវគេផ្តន្ទាទោសដែរ។ អ្នកណាជេរប្រទេចផ្តាសាបងប្អូន អ្នកនោះនឹងត្រូវក្រុមប្រឹក្សាជាន់ខ្ពស់កាត់ទោស ហើយអ្នកណាត្មះតិះដៀលគេ អ្នកនោះនឹងត្រូវគេផ្តន្ទាទោសធ្លាក់ក្នុងភ្លើងនរកអវចី។ ដូច្នេះ កាលណាអ្នកយក​តង្វាយទៅថ្វាយព្រះជាម្ចាស់ ហើយនៅទីនោះ អ្នកនឹកឃើញថា បងប្អូនម្នាក់មានទំនាស់​នឹងអ្នក ចូរទុកតង្វាយរបស់អ្នកនៅកន្លែងថ្វាយតង្វាយ ហើយទៅស្រុះស្រួលនឹងបងប្អូនរបស់អ្នកជាមុនសិន រួចសឹមវិលមកថ្វាយតង្វាយរបស់អ្នកវិញ។ កាលណាអ្នកធ្វើ​​ដំណើរទៅតុលាការជាមួយគូវិវាទរបស់អ្នក ចូរស្រុះស្រួលជាមួយអ្នកនោះជាប្រញាប់ ក្រែងលោកគេបញ្ជូនអ្នកទៅចៅក្រម ចៅក្រមបញ្ជូនអ្នកទៅនគរបាល ហើយអ្នកត្រូវ​ជាប់គុក។ ខ្ញុំសុំប្រាប់ឱ្យអ្នកដឹងច្បាស់​ថា ដរាបណាអ្នកមិនបានបង់ប្រាក់ពិន័យគ្រប់​ចំនួន ឥតខ្វះមួយសេនទេនោះ អ្នកនឹងមិនរួចខ្លួនឡើយ»។

1,133 Views

Theme: Overlay by Kaira