អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3
4 5 6 7 8 9 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4
5 6 7 8 9 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02
03 04 05 06 07 08 09
10 11 12 13 14 15 16
17 18 19 20 21 22 23
24 25 26 27 28 29 30
31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06
07 08 09 10 11 12 13
14 15 16 17 18 19 20
21 22 23 24 25 26 27
28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04
05 06 07 08 09 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01
02 03 04 05 06 07 08
09 10 11 12 13 14 15
16 17 18 19 20 21 22
23 24 25 26 27 28 29
30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05
06 07 08 09 10 11 12
13 14 15 16 17 18 19
20 21 22 23 24 25 26
27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03
04 05 06 07 08 09 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06 07
08 09 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30

ថ្ងៃសុក្រ អាទិត្យទី០៩
រដូវធម្មតា «ឆ្នាំសេស»
ពណ៌បៃតង

ថ្ងៃសុក្រ ទី០៩ ខែមិថុនា ឆ្នាំ២០២៣

ឬសន្តអេប្រែម ជាឧបដ្ឋាក និងជាគ្រូបាធ្យាយនៃព្រះសហគមន៍

បពិត្រព្រះជាម្ចាស់ជាព្រះបិតា! ទោះបីគ្មាននរណាអាចថ្លែងសិរីរុងរឿងរបស់ព្រះអង្គបានឡើយ ក៏ព្រះអង្គប្រោសសន្តអេប្រែមឱ្យចេះ​កោតសរសើរគម្រោងការអាថ៌កំបាំងដ៏អស្ចារ្យរបស់ព្រះអង្គបានដែរ។ សូមទ្រង់ព្រះមេត្តាបំភ្លឺចិត្តគំនិតយើងខ្ញុំឱ្យយកចិត្តទុកដាក់គោរពព្រះអង្គ តាមព្រះអំណោយទានដែលព្រះអង្គបានប្រទានឱ្យយើងខ្ញុំរៀងៗខ្លួនផង។

អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរលោកតូប៊ីត តប ១១,៥-១៧

អ្នកស្រីហាណ្ណាជាភរិយាលោកតូប៊ីត ទៅអង្គុយរៀងរាល់ថ្ងៃលើទួលមួយនៅក្បែរផ្លូវ រង់ចាំមើលកូនត្រឡប់មកវិញ។ នៅលើទួលនោះ គាត់អាចមើលឃើញបានឆ្ងាយ។ មានថ្ងៃមួយ គាត់បានឃើញកូនពីចម្ងាយ គាត់ស្គាល់ភ្លាមថា កូនគាត់ពិតជាត្រឡប់មក​វិញមែន។ គាត់ក៏រត់ទៅជូនដំណឹងស្វាមីថា៖ «ប៉ាវា! កូនយើងមកវិញហើយ!»។ ទេវទូតរ៉ាផាអែលប្រាប់លោកតូប៊ីយ៉ាថា៖ «ពេលប្អូនចូលក្នុងផ្ទះ ប្អូនត្រូវថ្វាយបង្គំព្រះ​អម្ចាស់ជាព្រះរបស់ប្អូន។ កាលអរព្រះគុណរួច ចូរប្អូនទៅរកឪពុក ហើយថើបគាត់។ ភ្លាមនោះ ប្អូនត្រូវយកប្រមាត់ត្រីដែលយកមកជាប់នឹងខ្លួនទៅលាបភ្នែកឪពុក ភ្នែក​ឪពុកនឹងភ្លឺវិញភ្លាម ហើយគាត់ក៏នឹងសប្បាយចិត្ត ដោយបានមើលឃើញមុខប្អូន​ពុំខាន»។ ឆ្កែដែលធ្វើដំណើរជាមួយ បានរត់ទៅជូនដំណឹងមុន វាបក់កន្ទុយយ៉ាង​សប្បាយ។ លោកតូប៊ីតដែលខ្វាក់ក៏ក្រោកឡើង ហើយរត់ទាំងត្រដាបត្រដួស ដោយ​ចាប់ដៃអ្នកបម្រើផង ទើបទៅដល់កូន។ គាត់ឱបថើបកូន ឯភរិយាលោកក៏ថើបកូន​ដែរ។ អ្នកទាំងបីយំស្រណោះស្រណោកដោយសប្បាយពេក។ កាលពួកគេថ្វាយបង្គំ​ព្រះជាម្ចាស់ និងអរព្រះគុណព្រះអង្គរួចហើយ គេក៏ទៅអង្គុយគ្រប់គ្នា។ លោកតូប៊ីយ៉ា​យកប្រមាត់ត្រីមកលាបភ្នែកឪពុក។ ប្រហែលកន្លះម៉ោងក្រោយមក ស្រាប់តែមាន​ស្បែកសស្តើងតូចមួយ ចេញពីភ្នែករបស់គាត់។ កូនគាត់ក៏ចាប់ស្បែក ហើយទាញ​ចេញពីភ្នែក។ ភ្លាមនោះ លោកតូប៊ីតមើលឃើញឡើងវិញ។ ពួកគេនាំគ្នាលើក​តម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់គ្រប់ៗគ្នា។ លោកតូប៊ីតមានប្រសាសន៍ថា៖ ​«បពិត្រព្រះអម្ចាស់ ជាព្រះរបស់ប្រជាជនអ៊ីស្រាអែល! ព្រះអង្គបានដាក់ទណ្ឌកម្មខ្ញុំ។ តែឥឡូវនេះ ព្រះអង្គសង្គ្រោះខ្ញុំ ហើយខ្ញុំក៏ឃើញមុខកូនខ្ញុំវិញផង»។

ទំនុកតម្កើងលេខ ១៤៦ (១៤៥),២.៥-១០ បទពាក្យ ៧

ខ្ញុំសូមសរសើរលើកតម្កើងព្រះម្ចាស់ខ្ពស់ឡើងមួយជីវិត
ខ្ញុំស្មូត្រចម្រៀងមានបែបទឱ្យបានចាំស្ទាត់ពេលនៅរស់
អ្នកដែលព្រះលោកយ៉ាកុបជួយសង្គ្រោះផុតព្រួយហើយសង្ឃឹម
ទុកចិត្តលើព្រះគ្មានអ្វីផ្ទឹមរស់ដោយញញឹមគ្មានភិតភ័យ
ព្រះអង្គបង្កើតទាំងផ្ទៃមេឃផែនដីល្អឯកធំពេកក្រៃ
សមុទ្រព្រមទាំងអស់អ្វីៗសន្យាថ្លាថ្លៃទ្រង់មិនភ្លេច
ព្រះអង្គរកយុត្តិធម៌ឱ្យដល់អ្នកទន់ខ្សោយមិនកែគេច
ចែកអាហារដល់អ្នកឃ្លានស្រេចហើយទ្រង់សម្រេចលែងអ្នកទោស
ព្រះអម្ចាស់ប្រោសមនុស្សខ្វាក់ហើយលើកអស់អ្នកដែលនៅរស់
អស់ក្តីសង្ឃឹមគ្មានអ្វីសោះស្រឡាញ់អ្នកស្មោះត្រង់ល្អជា
ព្រះម្ចាស់គាំទ្រជនបរទេសមេម៉ាយនិងអស់ក្មេងកំព្រា
តែទ្រង់ធ្វើឱ្យគម្រោងការមនុស្សខូចពាលាវិនាសបង់
១០ព្រះអម្ចាស់ទ្រង់នឹងគ្រងរាជ្យអស់កល្បជានិច្ចតយូរលង់
ឱ្យក្រុងស៊ីយ៉ូនដ៏រឿងរុងព្រះអ្នកនឹងគ្រងរាជ្យតទៅ

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ១ ធម ៦.១៥-១៦

អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះជាម្ចាស់ប្រកបដោយសុភមង្គល មានតែព្រះមួយអង្គគត់ដែលជាព្រះអធីបតី ព្រះអង្គជាព្រះមហាក្សត្រ លើសមហាក្សត្រនានា ជាព្រះអម្ចាស់ធំលើសអម្ចាស់នានា សូមលើកតម្កើងព្រះកិត្តិនាម និងព្រះចេស្តារបស់ព្រះអង្គអស់កល្បជានិច្ច។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាកុស មក ១២,៣៥-៣៧

នៅគ្រានោះ ព្រះយេស៊ូបង្រៀនមនុស្សម្នានៅក្នុងព្រះវិហារ ដោយមានព្រះបន្ទូល​ថា៖ «ហេតុដូចម្តេចបានជាពួកធម្មាចារ្យនិយាយថា ព្រះគ្រីស្តជាព្រះរាជវង្សរបស់ព្រះបាទដាវីឌដូច្នេះ?។ ព្រះវិញ្ញាណរបស់ព្រះជាម្ចាស់បានបំភ្លឺព្រះបាទដាវីឌឱ្យមាន​រាជឱង្ការថា “ព្រះអម្ចាស់មានព្រះបន្ទូលទៅកាន់ព្រះអម្ចាស់របស់ខ្ញុំថា សូមគង់ខាងស្តាំ​យើង ទម្រាំដល់យើងបង្ក្រាបខ្មាំងសត្រូវរបស់ព្រះអង្គ មកដាក់ក្រោមព្រះបាទារបស់​ព្រះអង្គ”។ បើព្រះបាទដាវីឌផ្ទាល់ហៅព្រះគ្រីស្តថា៖ “ព្រះអម្ចាស់” ដូច្នេះ តើឱ្យព្រះគ្រីស្តត្រូវជាព្រះរាជវង្សរបស់ព្រះអង្គដូចម្តេចកើត?»។ បណ្តាជនជាច្រើនចូល​ចិត្តស្តាប់ព្រះបន្ទូលរបស់ព្រះយេស៊ូណាស់។

660 Views

Theme: Overlay by Kaira