អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3
4 5 6 7 8 9 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4
5 6 7 8 9 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02
03 04 05 06 07 08 09
10 11 12 13 14 15 16
17 18 19 20 21 22 23
24 25 26 27 28 29 30
31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06
07 08 09 10 11 12 13
14 15 16 17 18 19 20
21 22 23 24 25 26 27
28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04
05 06 07 08 09 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01
02 03 04 05 06 07 08
09 10 11 12 13 14 15
16 17 18 19 20 21 22
23 24 25 26 27 28 29
30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05
06 07 08 09 10 11 12
13 14 15 16 17 18 19
20 21 22 23 24 25 26
27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03
04 05 06 07 08 09 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06 07
08 09 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30

ថ្ងៃព្រហស្បតិ៍ អាទិត្យទី០៩
រដូវធម្មតា «ឆ្នាំសេស»
ពណ៌បៃតង

ថ្ងៃព្រហស្បតិ៍ ទី០៨ ខែមិថុនា ឆ្នាំ២០២៣

អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរលោកតូប៊ីត តប ៦,១០-១១;៧,១.៩-១៧;៨,៤-១០

លោកតូប៊ីតចាត់តូប៊ីយ៉ាជាកូនឱ្យទៅស្រុកម៉ែដ ដោយមានយុវជនម្នាក់ធ្វើដំណើរ​ជាមួយ។ តាមពិតយុវជននោះ គឺទេវទូតរ៉ាផាអែល ដែលព្រះជាម្ចាស់ចាត់ឱ្យមក។ យុវជនតូប៊ីយ៉ានិយាយទៅកាន់យុវជនដែលធ្វើដំណើរជាមួយថា៖ «តើបងចង់ទៅ​សំណាក់នៅកន្លែង​ណា?»។ ទេវទូតឆ្លើយតបថា៖ «នៅភូមិនេះមានបុរសម្នាក់ឈ្មោះ​រ៉ាគូអែល ជាសាច់ញាតិនឹងប្អូន ហើយក៏ជាប់កុលសម្ព័ន្ធណែបថាលីដែរ។ គាត់មានកូនស្រីម្នាក់ឈ្មោះនាងសារ៉ា»។ យុវជនទាំងពីរនាក់ក៏ទៅស្នាក់នៅផ្ទះលោករ៉ាគូអែល។ ម្ចាស់ផ្ទះក៏ទទួលគេដោយ​រាក់ទាក់។ ក្រោយពីបានសារសងជាមួយអ្នកទាំងពីរមក លោករ៉ាគូអែលបញ្ជាឱ្យគេ​កាប់កូនពពែធ្វើម្ហូបអាហារ រួចលោកអញ្ជើញអ្នកទាំងពីរមកពិសា។ ពេលនោះ យុវជនតូប៊ីយ៉ានិយាយទៅកាន់លោកថា៖ «ក្មួយមិនព្រមទទួលទាន ឬផឹកអ្វីនៅទីនេះ មុនពេលលោកអ៊ំទទួលសំណូមពររបស់ក្មួយទេ គឺសូមលោកអ៊ំលើកនាងសារ៉ាជាកូនស្រីរបស់លោក​អ៊ំ មកធ្វើជាភរិយារបស់ក្មួយ»។ ឮដូច្នេះ លោក​រ៉ាគូអែល​ភ័យតក់ស្លុត ដោយនឹកដល់​រឿងប្តីទាំងប្រាំពីរនាក់​ដែលស្លាប់នៅពេលចង់រួមបវេណីជាមួយកូនស្រីលោក។ លោកបារម្ភខ្លាច​តូប៊ីយ៉ាត្រូវស្លាប់ដូចប្តីមុនៗទៀត។ ពេលនោះលោកមិនហ៊ានឆ្លើយទេ តែ​ទេវទូតរ៉ាផាអែលមានប្រសាសន៍ទៅកាន់លោកថា៖ «កុំខ្លាចលើកកូនឱ្យប្អូនតូប៊ីយ៉ាអី! ព្រោះប្អូននេះគោរពព្រះជាម្ចាស់ដោយចិត្តស្មោះ ព្រះអង្គក៏បានតម្រូវឱ្យនាងធ្វើជា​ភរិយារបស់គាត់ដែរ។ ហេតុនេះហើយ បានជាគ្មាននរណាម្នាក់អាចធ្វើជាគូគាប់របស់នាងបានឡើយ»។ លោករ៉ាគូអែលឆ្លើយតបថា៖ «ឥឡូវនេះ ខ្ញុំដឹងច្បាស់ថា ព្រះជា​ម្ចាស់បានទទួលពាក្យអង្វរ និងទឹកភ្នែករបស់ខ្ញុំហើយ។ ខ្ញុំជឿជាក់ថា ព្រះអង្គបាននាំ​ក្មួយទាំងពីរនាក់មកផ្ទះអ៊ំ ដើម្បី​ឱ្យកូនស្រីអ៊ំរៀបការជាមួយបុរសម្នាក់ ក្នុងវង្ស​ត្រកូលរបស់ខ្លួន ស្របតាមធម្មវិន័យរបស់លោកម៉ូសេ។ ឥឡូវនេះ កុំព្រួយបារម្ភអី​ក្មួយ​តូប៊ីយ៉ាអើយ! អ៊ំលើកនាងសារ៉ាឱ្យក្មួយធ្វើជាភរិយាហើយ»។ លោករ៉ាគូអែល​ក៏ចាប់ដៃស្តាំកូនស្រី ទៅដាក់ក្នុងដៃតូប៊ីយ៉ា ទាំងពោលថា​៖​ «សូមព្រះរបស់លោក​អប្រាហាំ របស់លោកអ៊ីសាក និងរបស់លោកយ៉ាកុបគង់ជាមួយអ្នកទាំងពីរ។ សូម​ព្រះអង្គផ្សំផ្គុំកូនទាំងពីរឱ្យ​ទៅជាគូស្វាមីភរិយា សូមទ្រង់ប្រទានពរដល់កូនទាំងពីរ»។ គេយកក្រដាសមកចុះសំបុត្រអាពាហ៍ពិពាហ៍។ ក្រោយមក គេក៏ជប់លៀង​យ៉ាងសប្បាយរីករាយ ទាំងអរព្រះគុណព្រះជាម្ចាស់ផង។ ពេលអ្នកទាំងពីរនៅក្នុងបន្ទប់ លោកតូប៊ីយ៉ាទូន្មានដល់ភរិយាថ្មោងថ្មីថា៖​«អូនសារ៉ាអើយ! ចូរក្រោកឡើង! យើងនឹងអង្វរព្រះអម្ចាស់នៅថ្ងៃនេះ ស្អែក និងខានស្អែក។ ក្នុងរយៈពេលបីថ្ងៃនេះ យើងត្រូវចូលរួមរស់ជាមួយព្រះជាម្ចាស់សិន។ លុះដល់យប់ទីបី​កន្លងផុតទៅ ទើបយើងរួមបវេណីជាមួយគ្នា។ យើងទាំងពីរនាក់ជាពូជពង្សនៃប្រជា​ជនដ៏វិសុទ្ធ យើងមិនអាចរួមបវេណី ដូចអ្នកដែលមិនស្គាល់ព្រះជាម្ចាស់ឡើយ»។ គេក៏ក្រោកឡើងទាំងពីរនាក់ ហើយនាំគ្នាអង្វរព្រះជាម្ចាស់ ដោយយកចិត្តទុកដាក់ជាទី​បំផុត។ គេអង្វរព្រះអង្គសូមទ្រង់ថែរក្សាការពារគេ។ លោកតូប៊ីយ៉ាអង្វរថា៖ «បពិត្រ​ព្រះអម្ចាស់ ជាព្រះរបស់ដូនតាយើងខ្ញុំ! សូមឱ្យផ្ទៃមេឃ និងផែនដីកោតសរសើរព្រះអង្គ សូមសមុទ្រ ប្រភពទឹក ទន្លេ និងសព្វសត្វទាំងអស់ដែលនៅក្នុងទឹកកោតសរសើរ​ព្រះអង្គ។ គឺព្រះអង្គហើយដែលបានយកដីមកសូនធ្វើជាលោកអដាំ និងប្រគល់​នាងអេវ៉ាឱ្យជួយនិងបានជាគ្នាផង។ បពិត្រព្រះអម្ចាស់! ឥឡូវនេះព្រះអង្គជ្រាបថា ខ្ញុំយកនាងជាជនជាតិអ៊ីស្រាអែលនេះធ្វើជាភរិយា ពុំមែនដើម្បីបម្រើកិលេសតណ្ហាទេ គឺដើម្បីបង្កបង្កើតក្រុមគ្រួសារ ដែលនឹងអរព្រះគុណព្រះអង្គរហូតតរៀងទៅ»។ រីឯ​នាងសារ៉ាអង្វរថា៖ «បពិត្រព្រះអម្ចាស់! សូមព្រះអង្គអាណិតអាសូយើងខ្ញុំផង! សូម​ប្រោសប្រទានឱ្យយើងខ្ញុំទាំងពីរនាក់ បានរស់នៅដោយសុខសាន្ត រហូតដល់ចាស់​ព្រឹទ្ធ​ចាស់ព្រេង»។

ទំនុកតម្កើងលេខ ១២៨ (១២៧),១-៥ បទកាកគតិ

អ្នកណាកោតខ្លាចគោរពអំណាចព្រះជាអម្ចាស់
ដើរតាមគន្លងមាគ៌ានៃព្រះអ្នកនោះឥតទាស់
ពោរពេញមង្គល
អ្នកនឹងទទួលបានឥតប្រែប្រួលយកនូវភោគផល
ចេញពីកិច្ចការគ្រប់ពេលរៀងរាល់និងមានមង្គល
ចម្រើនពេកក្រៃ
ឯភរិយាអ្នកដែលនៅក្នុងផ្ទះដូចដើមស្រស់ខ្ចី
មានស្លឹកមានផ្លែស្រគាលទុំខ្ចីកូនប្រុសរញ៉ី
ដូចដើមឈើតូច
នេះជាអំណោយទ្រង់ប្រទានឱ្យគេបានសម្រេច
ដល់អ្នកកោតខ្លាចឫទ្ធីអំណាចផលច្រើនពន់ពេក
មិនពិបាករក
សូមទ្រង់ប្រសិទ្ធពរជ័យវិចិត្រពីស៊ីយ៉ូនមក
ជារៀងរាល់ថ្ងៃកុំបាច់លៃលកដើរតត្រុករក
ក្នុងជីវិតអ្នក

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ១ យហ ៤,៨.៧

អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះជាម្ចាស់ជាសេចក្តីស្រឡាញ់។ អ្នកណាមានចិត្តស្រឡាញ់ អ្នកនោះកើតមកពីព្រះជាម្ចាស់ ហើយក៏ស្គាល់ព្រះជាម្ចាស់ដែរ។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាកុស មក ១២,២៨-៣៤

នៅគ្រានោះ មានធម្មាចារ្យម្នាក់ចូលទៅជិតព្រះយេស៊ូ ហើយទូលសួរព្រះអង្គថា៖ «ក្នុងបណ្តាវិន័យទាំងអស់ តើវិន័យណាសំខាន់ជាងគេ?»។ ព្រះយេស៊ូមានព្រះបន្ទូលឆ្លើយថា៖ «វិន័យទីមួយគឺ “អ៊ីស្រាអែលអើយ! ចូរស្តាប់! ព្រះអម្ចាស់ជាព្រះរបស់យើង​តែមួយព្រះអង្គគត់ ដែលពិតជាព្រះអម្ចាស់។ ត្រូវស្រឡាញ់ព្រះអម្ចាស់ជាព្រះរបស់អ្នកឱ្យអស់ពីចិត្តគំនិត អស់ពីស្មារតី អស់ពីប្រាជ្ញា និងអស់ពីកម្លាំងកាយ”។ រីឯវិន័យ​ទីពីរមានចែងថា “ត្រូវស្រឡាញ់បងប្អូនឯទៀតៗ ឱ្យបានដូចស្រឡាញ់ខ្លួនឯង”។ គ្មានវិន័យណាសំខាន់ជាងវិន័យទាំងពីរនេះទេ»។ ធម្មាចារ្យនោះទូលព្រះអង្គថា៖ «លោកគ្រូ! លោកមានប្រសាសន៍ត្រូវណាស់ ហើយពិតផង!។ មានព្រះជាម្ចាស់តែមួយ​ព្រះអង្គគត់ ក្រៅពីព្រះអង្គ គ្មានព្រះឯណាទៀតឡើយ។ បើយើងស្រឡាញ់ព្រះអង្គ​អស់ពីចិត្ដគំនិត អស់ពីប្រាជ្ញា និងអស់ពីកម្លាំងកាយ ហើយយើងស្រឡាញ់បងប្អូន​ឯទៀតៗឱ្យបានដូចស្រឡាញ់ខ្លួនឯងនោះ ប្រសើរជាងថ្វាយតង្វាយដុត និងថ្វាយ​យញ្ញបូជាទៅទៀត»។ កាលព្រះយេស៊ូឮគាត់ឆ្លើយដោយប្រាជ្ញាវាងវៃដូច្នេះ ព្រះអង្គមានព្រះបន្ទូលថា៖ «អ្នកនៅមិនឆ្ងាយពីព្រះរាជ្យរបស់ព្រះជាម្ចាស់ទេ»។ បន្ទាប់មក​គ្មាននរណាហ៊ានដេញដោលសួរព្រះអង្គទៀតឡើយ។

591 Views

Theme: Overlay by Kaira